ក្រុមហ៊ុន PwC ត្រូវបានពិន័យជាប្រាក់ចំនួន ៦២,២ លានដុល្លារ និងបម្រាមរយៈពេល ៦ ខែជុំវិញសវនកម្មលើក្រុមហ៊ុនអចលនទ្រព្យក្ស័យធន Evergrande
ក្រុមហ៊ុន PwC Zhong Tian ដែលជាសាខាក្រុមហ៊ុន PwC ផ្នែក គណនេយ្យលំដាប់ពិភពលោកក្នុងប្រទេសចិន ត្រូវបានពិន័យជាប្រាក់ចំនួន ៦២,២ លានដុល្លារអាមេរិក និងត្រូវបានហាមឃាត់មិនឱ្យធ្វើសវនកម្មរយៈពេលប្រាំមួយខែសម្រាប់ការខកខានរបស់ខ្លួនក្នុងការកំណត់អត្តសញ្ញាណមិនត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុនៅក្នុងគណនីរបស់ក្រុមហ៊ុនអចលនទ្រព្យក្ស័យធនដ៏ធំ Evergrande Group។ ការផាកពិន័យនេះ រាប់ថាជាការដាក់ទណ្ឌកម្មធ្ងន់ធ្ងរបំផុតលើក្រុមហ៊ុនសវនកម្មនៅក្នុងប្រទេសចិន គឺជាផ្នែកមួយនៃការបង្រ្កាបយ៉ាងទូលំទូលាយរបស់ទីក្រុងប៉េកាំងលើការគ្រប់គ្រងមិនត្រឹមត្រូវ និងកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាសុចរិតភាពទីផ្សារ នេះបើយោងតាមសេចក្តីប្រកាសរបស់ scmp នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៤។ កំហុសរបស់ក្រុមហ៊ុន PwC Zhong Tian ក្នុងការធ្វើសវនកម្មទៅលើក្រុមហ៊ុនក្ស័យធននេះ គឺដោយសារតែក្រុមហ៊ុនមិនបានរកឃើញទិន្នន័យ ឬព័ត៌មានមិនពិត នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ Evergrande ក្នុងអំឡុងពេលសវនកម្មរបស់ខ្លួន។ គណៈកម្មាការនិយតកម្មមូលបត្រចិន (CSRC) បានបង្ហាញឱ្យឃើញថា ក្រុមហ៊ុននេះ ថែមទាំងមិនបានរកឃើញថា អចលនទ្រព្យមួយចំនួនដែលបានចុះបញ្ជីរួចរាល់ជាដីទំនេរពិតប្រាកដនោះទេ។ ក្រុមហ៊ុន PwC Zhong Tian និងសាខាប្រចាំខេត្តក្វាងចូវ បាននិយាយថា “PwC Zhong Tian និងអង្គភាពក្វាងចូវរបស់ខ្លួនមិនបានផ្តល់យោបល់សវនកម្មសមរម្យដើម្បីចង្អុលបង្ហាញអំពីគណនេយ្យមិនពិតទាំងនេះទេ” ។ ចំពោះការថ្លស់ធ្លោយនេះ និយ័តករចិន CSRC […]
ខណៈចិនកំពុងក្តោបក្តាប់ភាគច្រើនលើទីផ្សារអចលនទ្រព្យ ផ្ទុយពីជប៉ុននៅតែបន្តអនុត្តរភាពក្នុងទីផ្សារសេដ្ឋកិច្ចធំៗនៅអាស៊ាន
ការវិនិយោគផ្ទាល់ពីបរទេស (FDI) របស់ចិន នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ ទោះបីជាមានការកើនឡើងយ៉ាងឆាប់រហ័សក៏ដោយ ក៏នៅតែផ្តោតលើឧស្សាហកម្មផ្នែកហិរញ្ញវត្ថុ សំណង់ និងអចលនៈទ្រព្យ ជាពិសេសតែផ្តោតក្នុងសេដ្ឋកិច្ចដែលមិនសូវមានការអភិវឌ្ឍន៍ដូចជាកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។ ភាពលេចធ្លោនៃការវិនិយោគផ្ទាល់ពីបរទេសរបស់ចិនក្នុងវិស័យទាំងនេះ មិនបានសាងអនុត្តរភាពអ្វីថ្មីនៅក្នុងតំបន់អាស៊ាននោះទេ ផ្ទុយទៅវិញវាគ្រាន់តែជាការបំពេញបន្ថែមជាជាងការប្រកួតប្រជែងជាមួយមហាអំណាចសេដ្ឋកិច្ចអាស៊ីបូព៌ាជិតខាងដូចជា ប្រទេសជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ជាដើម នេះបើយោងតាមការសិក្សានាពេលថ្មីៗនេះ ដោយស្រាវជ្រាវចិន Guanie Lim និង Chengwei Xu (2024) ដែលត្រូវបានចុះផ្សាយលើសារៈព័ត៌មាន ThinkChina នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៤។ របាយការណ៍ស្រាវជ្រាវដដែលបានបង្ហាញទិន្នន័យលម្អិតពីប្រភពសំខាន់ៗចំនួនបួន បានគ្របដណ្តប់លំហូរ FDI ចូលទៅក្នុងតំបន់អាស៊ានរវាងឆ្នាំ ១៩៩៥ និង២០១៨ ក្នុងនោះមានប្រទេសចិន ជប៉ុន កូរ៉េ និងតៃវ៉ាន់។ ការសិក្សានេះ បានគូសបញ្ជាក់ថា ក្រុមហ៊ុនជប៉ុននៅតែបន្តមានវត្តមានយ៉ាងសំខាន់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសនៅក្នុងប្រទេសថៃ ដែលពួកគេបានគ្រប់គ្រងលើវិស័យផលិតកម្មរថយន្ត។ ខណៈដែលការវិនិយោគផ្ទាល់ពីបរទេសរបស់ចិននៅក្នុងតំបន់អាស៊ាន បានកើនឡើងតាមរយៈគម្រោងធំៗមួយចំនួន ដូចជាគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI)ជាដើម ប៉ុន្តែប្រទេសជប៉ុននៅតែរក្សាបាននូវគោលជំហរសេដ្ឋកិច្ចខ្លាំងជាងគេ។ ជាឧទាហរណ៍ ក្នុងចំណោម […]
ក្រុមហ៊ុនឧស្សាហកម្មឈានមុខគេរបស់វៀតណាម ប្រកាសពីប្រាក់ចំណេញកើនដល់ ១៤៦% ចំពេលការពង្រីកផលប័ត្រសួនឧស្សាហកម្ម
ក្រុមហ៊ុន Vietnam-Singapore Industrial Park J.V. Co., Ltd (VSIP) ដែលជាអ្នកអភិវឌ្ឍន៍សួនឧស្សាហកម្មឈានមុខគេរបស់វៀតណាម បានរាយការណ៍ពីការកើនឡើងគួរឱ្យកត់សម្គាល់នៃប្រាក់ចំណេញសុទ្ធប្រមាណ ១៤៦% ស្មើនឹងទឹកប្រាក់ ៤៣,៨៤ លានដុល្លារក្នុងឆមាសទីមួយនៃឆ្នាំនេះ។ លទ្ធផលនេះបានជំរុញឱ្យក្រុមហ៊ុនទទួលបានអត្រាចំណូលធៀបនឹងតម្លៃទុនវិនិយោគ (ROE) ឡើងដល់ ៦,៦១% កើនឡើងពី ៣,១៣% ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាម theinvestor.vn ចុះថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០២៤។ គិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៤ ក្រុមហ៊ុន VSIP ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Sembcorp Development Ltd. របស់ប្រទេសសិង្ហបុរី និងក្រុមហ៊ុន Becamex IDC របស់វៀតណាម (HoSE: BCM) — មានភាគហ៊ុនរបស់ម្ចាស់ចំនួន ៦៦៣,៧ លានដុល្លារអាមេរិក ដែលឆ្លុះបញ្ចាំងពីការកើនឡើង ១៦,៦% នៃអត្រាប្រចាំឆ្នាំ ។ អត្រាបំណុលធៀបនិងទ្រព្យ […]
វិស័យឯកជនជ្រើសរើសវិធានការសំខាន់ ៣ ដើម្បីចូលរួមអភិវឌ្ឍវិស័យយានយន្តនៅកម្ពុជា
វិស័យឯកជន បានសម្រេចជ្រើសរើសយកវិធានការអាទិភាពចំនួន ០៣សំខាន់ៗ ក្នុងចំណោមវិធានការ ២០ ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិចនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាយោបល់សម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិចលើកទី២ ដែលដឹកនាំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល វិស័យឯកជន និងអ្នកពាក់ព័ន្ធចំនួន ១០០រូប ក្នុងគោលបំណងសំខាន់ៗចំនួន ៤ រួមមាន៖ ទី១-ជួបជុំសមាសភាពក្រុមប្រឹក្សាយោបល់សម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិច ទី២-ពិភាក្សាលើការធ្វើអាទិភាវូបនីយកម្មលើវិធានការដែលមានចែងក្នុងផែនទីបង្ហាញផ្លូវ, ទី៣-ពិភាក្សា លើស្ថានភាពបច្ចុប្បន្ន និងបញ្ហាប្រឈមក្នុងវិស័យយានយន្ត និងអេឡិចត្រូនិក និងការចូលរួមចំណែក របស់វិស័យឯកជនក្នុងការអភិវឌ្ឍវិស័យទាំងពីរ និង ទី៤-កំណត់ទិសដៅការងារបន្ត។ ជាលទ្ធផលនៃកិច្ចប្រជុំខាងលើនេះ តាមរយៈការស្ទង់មតិ លើការធ្វើអាទិភាវូបនីយកម្មឡើងវិញលើវិធានការទាំង ២០ ដោយវិស័យឯកជន មានវិធានការចំនួន ៣ ត្រូវបានជ្រើសរើសជាវិធានការអាទិភាព៖ ១)-កម្មវិធីធ្វើឱ្យប្រសើរឡើងនូវជំនាញកម្លាំងពលកម្មដោយសហការ ជាមួយវិស័យឯកជន ២)-ធ្វើសាមញ្ញកម្មនីតិវិធីនាំចេញ-នាំចូល និង៣)-ពិនិត្យឡើងវិញគោលដៅអត្រាថ្លៃអគ្គិសនី និងស្ថិរភាពផ្គត់ផ្គង់។ ទន្ទឹមនេះ វិស័យឯកជន ក៏បានបង្ហាញការចាប់អារម្មណ៍ខ្លាំងក្នុងការធ្វើ កិច្ចសហប្រតិបត្តិការជាដៃគូជាមួយរាជរដ្ឋាភិបាល លើវិធានការពាក់ព័ន្ធនឹងការធ្វើសាមញ្ញកម្មនីតិវិធីនាំចេញ-នាំចូល ព្រមទាំងការរៀបចំផែនការទាក់ទាញកម្លាំងពលកម្មពីបរទេស ទេសន្តរប្រវេសន៍ និងអាណិកជន ខ្មែរដែលមានជំនាញ និងទេពកោសល្យខ្ពស់ក្នុងវិស័យទាំងពីរផងដែរ។ […]
រយៈពេល ៨ខែ ទំហំពាណិជ្ជកម្មកម្ពុជា-អាស៊ាន សម្រេចបានជាង $១០ពាន់លាន កើនជាង ១១%
រយៈពេល ៨ខែ ឆ្នាំ២០២៤ ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយបណ្តាប្រទេសអាស៊ាន មានទំហំទឹកប្រាក់ប្រមាណ ១០,៤៩ពាន់លានដុល្លារ កើនឡើង ១១,៨ភាគរយ ធៀបនឹងក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដែលមានទំហំទឹកប្រាក់ត្រឹមតែ ៩,៣៨ ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ដែលចុះផ្សាយដោយក្រសួងព័ត៌មាន កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងនោះ កម្ពុជាបាននាំចេញផលិតផលចម្រុះទៅកាន់បណ្តាប្រទេសដែលជាសមាជិកអាស៊ានមានទំហំទឹកប្រាក់ ប្រមាណ ៣,៤៣ ពាន់លានដុល្លារ កើនឡើង ១០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលការនាំចូលរបស់ប្រទេសកម្ពុជាពីប្រទេសជាសមាជិកអាស៊ាន មានតម្លៃ ៧,០៦ពាន់លានដុល្លារ កើនឡើង ១២,៥ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ក្នុងរយៈពេល ៨ខែនេះដែរ ទំហំពាណិជ្ជកម្មប្រទេសកម្ពុជាជាមួយអាស៊ានមានចំនួន ២៨.៤ភាគរយនៃទំហំពាណិជ្ជកម្មសរុបដែលមានទឹកប្រាក់ប្រមាណ ៣៦.៩ពាន់លានដុល្លារ ហើយដៃគូពាណិជ្ជកម្មកំពូលទាំងប្រាំរបស់ប្រទេសក្នុងអាស៊ានគឺ ប្រទេសវៀតណាម ថៃ សិង្ហបុរី ឥណ្ឌូនេស៊ី និងប្រទេសម៉ាឡេស៊ី។ ដោយឡែកក្នុងទំនាក់ទំនងដៃគូពាណិជ្ជកម្មដ៏សំខាន់របស់អាស៊ាននេះដែរ គឺប្រទេសចិន ដែលរយៈពេល ៧ខែ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងអាស៊ាន-ចិន បានឈានដល់តម្លៃ ៣,៩២ទ្រីលានយន់ ស្មើនឹង ៥៤៦,៦ប៊ីលានដុល្លារ ដែលមានការកើនឡើង […]
រយៈពេល៨ខែ ទំហំពាណិជ្ជកម្មកម្ពុជា និងបណ្តាប្រទេសសមាជិក RCEP មានជិត ២៣ពាន់លានដុល្លារ កើនជាង ១៧%
ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយបណ្តាប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) សម្រេចបានទំហំទឹកប្រាក់ ២២,៩២ពាន់លានដុល្លារ កើនឡើងប្រមាណ ១៧,២ភាគរយ បើធៀបនឹងរយៈពេល ដូចគ្នាកាលពីឆ្នាំ២០២៣ ដែលមានត្រឹម ១៩.៥៥ ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍អគ្គនាយក ដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ដែលចុះផ្សាយដោយក្រសួងព័ត៌មាន កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤។ ប្រភពដដែលបានបន្តថា ក្នុងរយៈពេល ៨ខែនេះ ទំហំពាណិជ្ជកម្មរបស់ប្រទេសកម្ពុជាជាមួយសមាជិក RCEP រួមមានចំនួន ៦២ភាគរយ នៃទំហំពាណិជ្ជកម្មសរុបតម្លៃ ៣៦.៩៤ពាន់លានដុល្លាររបស់ខ្លួន។ សូមបញ្ជាក់ថា RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដ៏ធំបំផុតនៅលើពិភពលោក ដែលមានសមាជិកចំនួន ១៥ ប្រទេស រួមមានសមាជិកអាស៊ាន ១០ (ព្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃ ហ្វីលីពីន វៀតណាម និងសិង្ហបុរី) និងប្រទេសដៃគូពាណិជ្ជកម្មសេរីអាស៊ានចំនួន ៥ រួមមាន អូស្រ្តាលី ចិន ជប៉ុន […]