ក្រុមហ៊ុនចិន កំពុងសិក្សាតម្រាយផ្លូវភ្ជាប់ផ្លូវក្រវាត់ក្រុងទី៣ ភាគខាងកើត ភ្ជាប់ទៅស្រុកល្វាឯម

ក្រុមហ៊ុនចិន បាននិងកំពុងសិក្សាលើតម្រាយផ្លូវក្រវាត់ក្រុងទី ៣ ភាគខាងកើត ភ្ជាប់ពីក្រវាត់ក្រុងដែលកំពុងសាងសង់បច្ចុប្បន្ន ឆ្លងទន្លេមេគង្គ ទៅស្រុកល្វាឯម ខណៈបច្ចុប្បន្នកំពុងពន្លឿនបញ្ចប់។

ឯកឧត្តម វ៉ាស៊ីម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងកាលពី នៅថ្ងៃទី២៦ ខែមករានេះថា៖ «យើងមានការសិក្សាគម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣ ដើម្បីបន្តទៅម្ខាងទៀត ខាងល្វាឯម ហើយនេះជាការងារក្រុមហ៊ុនចិន បានសិក្សា»។

ក្រុមហ៊ុននេះ គឺក្រុមហ៊ុនដែលកំពុងសាងសង់ផ្លូវក្រវាត់ក្រុងទី៣ បច្ចុប្បន្ន ដែលកំពុងដំណើរការទៅតាមផែនការ។

ឯកឧត្តម វ៉ាស៊ីម សុរិយា ធ្លាប់ឱ្យដឹងថា គម្រោងផ្លូវក្រវាត់ក្រុងទី៣ ខាងកើតនេះ វាអាចនឹងឆ្លងកោះដាច់ កោះអន្លង់ចិន រួចត្រូវឡើងទៅផ្លូវជាតិលេខ៦។ ប៉ុន្តែ មិនទាន់កំណត់ជាក់ច្បាស់ទេ។

គួរបញ្ជាក់ថា ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានឱ្យដឹងកាលពីខែ សីហា កន្លងមកនេះ ថារដ្ឋនឹងផ្ដោតលលើផ្លូវក្រវាត់ក្រុងទី៣ ប៉ែកខាងកើតនេះសិន មុននឹងគិតដល់ក្រវាត់ក្រុងទី ៤។ (អានបន្ថែម)

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សេដ្ឋកិច្ច​ចិនជួបវិបត្តិថ្មី ជះឥទ្ធិពលដល់ទីផ្សារ​អចលន​ទ្រព្យ​និងគម្រោងអភិវឌ្ឍន៍សំខាន់ៗនៅអាស៊ាន

ទំហំពាណិជ្ជកម្មតម្លៃប្រមាណ ៧២២ពាន់លានដុល្លាររ វាងចិន និងអាស៊ាន កំពុងប្រឈមមុខនឹងសម្ពាធដែលមិនធ្លាប់មានពីមុនមក ជាពិសេស គឺបញ្ហាអតិផរណា និងការកើនឡើងនៃចំនួនយុវជនអត់ការងារធ្វើ។ ជាមួយគ្នានេះ វិស័យអចលនទ្រព្យរបស់ប្រទេសចិនដែលរួមចំណែកច្រើនជាង ២៥% នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន និងស្មើនឹងប្រហែល ៧០% នៃទ្រព្យសម្បត្តិឯកជនរបស់ប្រជាពលរដ្ឋចិន បង្ហាញសញ្ញារងគ្រោះធ្ងន់ធ្ងរ ចំពេលមានការធ្លាក់ចុះទំនុកចិត្តពីអ្នកប្រើប្រាស់ ដែលបានឈានដល់កម្រិតទាបបំផុតរហូតដល់ ៨៦% ក្នុង ខែកក្កដា ឆ្នាំ ២០២៤ នេះបើយោងតាមការរាយការណ៍របស់ Evrimagaci.org នៅថ្ងៃទី៣១  ខែមករា ឆ្នាំ ២០២៥។ ទីផ្សារអចលនៈទ្រព្យអាស៊ីអាគ្នេយ៍ កំពុងជួបប្រទះនឹងផលប៉ះពាល់យ៉ាងខ្លាំងពីបញ្ហាប្រឈមសេដ្ឋកិច្ចរបស់ប្រទេសចិន ដោយគម្រោងហេដ្ឋារចនាសម្ព័ន្ធប្រឈមមុខនឹងការត្រួតពិនិត្យជាពិសេស។ ប្រភពដដែលក៏បានលើកឡើងពីអនាគតមិនប្រាកដប្រជារបស់គម្រោងព្រែកជីក Funan Techo ដ៏មានមហិច្ឆតាក្នុងតម្លៃ ១,៧ ពាន់លានដុល្លារ បង្ហាញពីការព្រួយបារម្ភកាន់តែខ្លាំងអំពីគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ដែលគាំទ្រដោយចិននៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។ អ្នកវិនិយោគ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យ កំពុងតាមដានយ៉ាងដិតដល់នូវការផ្លាស់ប្តូរទាំងនេះ ស្របពេលជាមួយគ្នានោះ ពួកគេបង្ហាញពីសក្តានុពលនៃការផ្លាស់ប្តូរនៃលំហូរវិនិយោគ ដែលធ្លាប់មាននៅក្នុងទិដ្ឋភាពអចលនទ្រព្យរបស់អាស៊ានកន្លងមក។ ផលប៉ះពាល់លើទីផ្សារអចលនទ្រព្យ ដែលពឹងផ្អែកលើវិស័យទេសចរណ៍ គឺមានសភាពធ្ងន់ធ្ងរខ្លាំងជាងគេ។ ប្រទេសថៃដែលវិស័យទេសចរណ៍ បានរួមចំណែកប្រមាណ ១២% ដល់ GDP របស់ខ្លួន ក្នុងឆ្នាំ […]

ក្រុមហ៊ុនកូរ៉េ ប្រកាសផ្តល់ម៉ូតូអគ្គិសនី ៨ពាន់គ្រឿងដល់រាជការកម្ពុជា ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់

VeryWords ជាក្រុមហ៊ុនកូរ៉េ ដែលមានរោងចក្រផលិតទោចក្រយានយន្តអគ្គិសនីនៅក្នុងខេត្តកណ្តាល បានប្រកាសពីការសម្រេចចិត្តដ៏សំខាន់មួយ ថា នឹងបរិច្ចាគទោចក្រយានយន្តអគ្គិសនីចំនួន ៨០០០គ្រឿង ដល់មន្ត្រីរាជការកម្ពុជា សម្រាប់ប្រើប្រាស់ដោយឥតគិតថ្លៃ និងឥតលក្ខខណ្ឌ ក្នុងគោលបំណងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងលើកកម្ពស់ការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនដែលមិនប៉ះពាល់ដល់បរិស្ថាន នៅក្នុងប្រទេសកម្ពុជា។ សេចក្តីសម្រេចដ៏មានសារៈសំខាន់នេះ ត្រូវបានលើកឡើងក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា (MoU) រវាងក្រុមហ៊ុន VeryWords, វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) និង ក្រសួងបរិស្ថានកម្ពុជា នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥។ នាឱកាសនោះលោក Sungwoo Kim នាយកប្រតិបត្តិនៃក្រុមហ៊ុន VeryWords បានលើកឡើងថា តាមរយៈក្របខ័ណ្ឌហិរញ្ញសប្បទានកាបូនមាត្រា៦ យើងបានសម្រេចចិត្តផ្គត់ផ្គង់ទោចក្រយានយន្តអគ្គិសនីចំនួន ៨០០០គ្រឿង ដោយឥតគិតថ្លៃ និងឥតលក្ខខណ្ឌ ដល់មន្រ្ដីរាជការនៃរាជរដ្ឋាភិបាលកម្ពុជា ដែលនេះក៏ជាការគាំទ្រពីរដ្ឋាភិបាលនៃសាធារណៈរដ្ឋកូរ៉ផងដែរ។ គោលបំណងសំខាន់នៃគំនិតផ្តួចផ្តើមនេះ ត្រូវបានធ្វើឡើង ចំពេលដែលសកម្មភាពនៃកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការកាត់បន្ថយការបំពុលខ្យល់ តាមរយៈការប្រើប្រាស់ទោចក្រយានយន្តអគ្គិសនីដែលមានគុណភាពខ្ពស់ និងមិនប៉ះពាល់ដល់បរិស្ថាននៅកម្ពុជាឡើយ។ បន្ថែមពីនេះ ឯកឧត្តម អ៊ាង សុផល្លែត ​រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសង្កត់ធ្ងន់លើគោលបំណងសំខាន់នៃ MoUនេះថា វានឹងជួយពង្រឹងការប្តេជ្ញាចិត្តរបស់យើងក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ក្នុងវិស័យដឹងជញ្ជូន និងធ្វើដំណើរ ដែលនេះគឺស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន […]

បច្ចុប្បន្ន ក្នុងរាជធានីភ្នំពេញមានអគារចាស់បាក់បែកទ្រុឌទ្រោមចំនួន ២១កន្លែង

មកទល់បច្ចុប្បន្ន នៅក្នុងរាជធានីភ្នំពេញ មានសំណង់អគារចាស់បាក់បែកទ្រុឌទ្រោម ចំនួន ២១កន្លែង មានទីតាំងស្ថិតនៅខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ទិន្នន័យខាងលើនេះ ត្រូវបានបង្ហាញក្នុងកិច្ចប្រជុំដ៏សំខាន់មួយ ដែលដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ ជួបពិភាក្សាផ្ទាល់ជាមួយប្រជាពលរដ្ឋដែលរស់នៅក្នុងអគារចាស់ទ្រុឌទ្រោមចំនួន ២១កន្លែងនេះ ដើម្បីដោះស្រាយបញ្ហាសុវត្ថិភាពជាបន្ទាន់។ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើភាពចាំបាច់សម្រាប់កិច្ចសហការរវាងរដ្ឋាភិបាល និងប្រជាពលរដ្ឋ ដោយទទួលស្គាល់នូវតម្រូវការរបស់ពួកគេសម្រាប់លំនៅដ្ឋានដែលមានសុវត្ថិភាព ឬសំណងដ៏សមរម្យ។ នាឱកាសនោះឯកឧត្តមរដ្ឋមន្ត្រី​ក៏បានលើកឡើង​ពីហានិភ័យផ្សេងៗដែលអាចនឹងកើតមានឡើង ពីការ​ដួល​រលំអគារទ្រុឌទ្រោមទាំងនោះថា​៖ «យើង​ត្រូវ​តែ​ចាត់​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ដើម្បី​ធានា​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​យើង»។ ជាមួយគ្នានេះដែរ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានផ្តល់ការគាំទ្រដល់ក្រសួងរៀបចំដែនដី លើ​បញ្ហា​ចម្បង គឺការគិតគូរចំពោះ​សុវត្ថិភាព ពីព្រោះបញ្ហាគ្រោះថ្នាក់ដោយសារការបាក់រលំអគារដែលមានសភាព​ចាស់ទ្រុឌ​ទ្រោមនេះ មិនអាចទស្សន៍ទាយទុកមុនបាននោះទេ។ ប្រជាពលរដ្ឋបានសម្តែងការពេញចិត្តចំពោះការយកចិត្តទុកដាក់របស់រដ្ឋាភិបាល ហើយនៅតែមានសង្ឃឹមសម្រាប់ដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ដោយឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តចំពោះសុវត្ថិភាពទីក្រុង និងអភិបាលកិច្ចប្រកបដោយការទទួលខុសត្រូវ។ - Video Advertisement -

Month Of Love ទទួលបានកាដូនៃក្តីស្រឡាញ់ពីប្រូម៉ូសិនបុរី ប៉េង ហួតដូចគ្នា!

ក្នុងឱកាសទិវានៃក្ដីស្រឡាញ់ខាងមុខនេះ ហើយក៏ជាខែនៃក្តីស្រឡាញ់បុរី ប៉េង ហួត សូមផ្តល់ជូនប្រូម៉ូសិន Month of Love សម្រាប់ការទិញផ្ទះក្នុងខែកុម្ភៈនេះ សម្រាប់អតិថិជនដែលមានបំណងចង់ទិញនៅគេហដ្ឋានថ្មីក្នុងគម្រោង​ណាមួយរបស់បុរី ប៉េង ហួត ឥលូវនេះគឺដឹងតែចំណេញ និងទទួលបានកាដូជាទីគាប់ចិត្តគឺឱកាសចាប់កាដូ Surprising box ដែលនឹងទទួលបានការផ្ដល់ជូនសន្ធឹកសន្ធាប់ដូចជា ៖ –        ប័ណ្ណទឹកប្រាក់ទិញគ្រឿងអេឡិចត្រូនិក រហូតដល់ ៣០០០ដុល្លារ –        ឬដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅលើកោះលក្ខណៈ Romantic  រយៈពេល ២ យប់ ៣ថ្ងៃ –        ឬប័ណ្ណទឹកប្រាក់នៅ PH Grand Hall  រហូតដល់ ៣០០០ដុល្លារ ​-        បង់មុនត្រឹមតែ ៥% អាចចូលរស់នៅបានភ្លាមៗ -‌        ការប្រាក់ ០% រយៈពេលវែង សូមបញ្ជាក់ផងដែរថាការផ្តល់ជូនខាងលើមានសុពលភាពត្រឹមថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នេះតែប៉ុណ្ណោះ។ កុំឲ្យឱកាសដ៏ចំណេញ​នេះរំលងហួសឲ្យសោះបានទាំងគេហដ្ឋានក្នុងក្តីស្រមៃហើយ បានទាំងឱកាសចាប់កាដូ Surprising box ទៀត។ សម្រាប់ព័ត៌មានបន្ថែមអំពីការផ្តល់ជូន […]

ស្ពានឆ្លងកាត់ទន្លេបាសាក់សង់បាន ១៩% ក្រោយបើកការដ្ឋានបាន១១ខែ

គិតមកទល់ពេលនេះ មានរយៈពេល១១ខែហើយ ដែលរដ្ឋាភិបាលកម្ពុជាបានបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ដោយបច្ចុប្បន្ន ទទួលបានវឌ្ឍនភាពការងារសម្រេចបាន ១៩% ខណៈមិនមានការយឺតយ៉ាវជាងផែនការដែលគ្រោងទុកនោះទេ។ នេះបើយោងតាមចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥។ គួរបញ្ជាក់ថា បច្ចុប្បន្នការងារដែលសម្រេចបានរួមមាន៖ ១) ផ្នែកគ្រឹះស្ពាន សម្រេចបានប្រមាណ ៤៦,៦៦% ក្នុងនោះសសរគ្រឹះចំនួន ១៥៦ដើម ចាក់បេតុងរួចចំនួន ៦៩ដើម ២០ជើងតាង សម្រេចបានចំនួន ៦ និងធ្នឹមភ្ជាប់ក្រោមចំនួន១២ សម្រេចបាន ៨ធ្នឹម ២) រចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន៣១.៥% រួមមានតួសសរស្ពាន១២ សម្រេចបានចំនួន៦សសរ សសរស្ពាន ៥២ សម្រេចបាន១៦ និងធ្នឹមភ្ជាប់ក្បាលសសរទទឹងស្ពានចំនួន៣៤ សម្រេចបាន១០ធ្នឹម ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។ យ៉ាងណាមិញ នៅដើមឆ្នាំ២០២៥ នេះ ក្រុមការងារសាងសង់ក៏កំពុងតែមមាញឹកក្នុងការរៀបចំដំណើរការខួង និងចាក់សសរគ្រឹះ នៅត្រើយខាងលិចទន្លេផងដែរ។ គួររំលឹកដែរថា ស្ពាននេះមានប្រវែងសរុប ១.៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ ទទឹងផ្លូវ ២៧ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ម៉ែត្រ ទទឹងផ្លូវ […]

ក្រុមហ៊ុនមកពីអង់គ្លេស បង្ហាញឆន្ទះចង់ចាប់ឱកាសវិនិយោគលើវិស័យមួយចំនួននៅកម្ពុជា

នៅក្នុងការអភិវឌ្ឍន៍ដ៏គួរឱ្យរំភើបមួយសម្រាប់ទិដ្ឋភាពវិនិយោគដែលកំពុងរីកចម្រើនរបស់កម្ពុជា ក្រុមហ៊ុន Bridgemount Ltd. ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបានបង្ហាញពីចេតនារបស់ខ្លួនជាផ្លូវការក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសំខាន់ៗក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនបានមកជួបពិភាក្សាជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកកិច្ចសហការដ៏មានសក្តានុពល។ ក្នុងជំនួបនោះ លោក Kalyan Ghosh នាយកគ្រប់គ្រងនៃក្រុមហ៊ុន Bridgemount Ltd. បានគូសបញ្ជាក់អំពីចក្ខុវិស័យរបស់ក្រុមហ៊ុនក្នុងការចាប់យកទីផ្សារដ៏រស់រវើករបស់កម្ពុជា។ លោកបានសង្កត់ធ្ងន់ថា ការពិភាក្សានេះ ផ្តោតលើការផ្ដល់ហិរញ្ញប្បទានសម្រាប់គម្រោងអភិវឌ្ឍនានានៅកម្ពុជា ជាពិសេសពិនិត្យលទ្ធភាពក្នុងការវិនិយោគនៅកម្ពុជា តាមរយៈការចាប់ដៃគូជាមួយវិនិយោគិនក្នុងស្រុក សំដៅអនុវត្តគម្រោងវិនិយោគនៅក្នុងវិស័យសំខាន់ៗមួយចំនួនរួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធ, ឧស្សហកម្ម, សុខាភិបាល, ពាណិជ្ជកម្ម, កសិកម្ម, ថាមពលសូឡា និងការគ្រប់គ្រងសំណល់ជាដើម។ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងនៃគណៈកម្មាធិការវិនិយោគកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន Bridgemount និងបានបង្ហាញពីបរិយាកាសវិនិយោគដ៏អំណោយផលនៅកម្ពុជា។ ឯកឧត្តមបានលើកឡើងពីការលើកទឹកចិត្តផ្សេងៗដែលមាននៅក្រោមច្បាប់វិនិយោគ ដែលត្រូវបានរៀបចំឡើងដើម្បីទាក់ទាញការវិនិយោគពីបរទេស។ ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុន Bridgemount បន្តពិភាក្សាជាមួយក្រសួងពាក់ព័ន្ធ ដើម្បីវាយតម្លៃឱ្យបានហ្មត់ចត់អំពីលទ្ធភាពនៃគម្រោងវិនិយោគរបស់ពួកគេ។ ភាពជាដៃគូដ៏មានសក្តានុពលនេះកើតឡើងចំពេលដែលកម្ពុជាកំពុងធ្វើកំណែទម្រង់គោលនយោបាយវិនិយោដើម្បីបង្កើនភាពទាក់ទាញដល់វិនិយោគិនបរទេស ខណៈក្រុមហ៊ុនធំៗមួយចំនួននៅទូទាំងពិភពលោកកំពុងធ្វើការវាយតម្លៃប្រតិបត្តិការរបស់ពួកគេឡើងវិញ ដោយសារភាពតានតឹងពាណិជ្ជកម្ម និងការផ្លាស់ប្តូរសេដ្ឋកិច្ច។ (អានបន្ថែម) នៅពេលដែល Bridgemount Ltd. […]