ក្រសួង និងអ្នកជំនាញចិន រួមគ្នាសិក្សាគម្រោងជីកផ្លូវទឹកថ្មីភ្ជាប់ពីខេត្តកណ្ដាលដល់កែប

ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនជំនាញចិន (CRBC) នឹងសហការគ្នាសិក្សាគម្រោង អភិវឌ្ឍប្រព័ន្ធផ្លូវទឹកថ្មីមួយ តភ្ជាប់រវាងទន្លេបាសាក់ ក្នុងភូមិសាស្រ្តខេត្តកណ្តាល ទៅខេត្តកែប។

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី ២៥ ខែមេសា នេះ ការសិក្សាបឋមដោយក្រសួងបានបញ្ចប់ជាស្ថាពរ ដែលបង្ហាញថាគម្រោងផ្លូវទឹកថ្មីនេះ អាចដំណើការបាន។

សម្រាប់ការសិក្សាលម្អិតលើគម្រោងនេះ ក្រសួងសាធារណការ និងក្រុមហ៊ុនចិន បានឯកភាពថានឹងសិក្សារួមគ្នា ដោយគ្រោងនឹងចាប់ផ្ដើមឆាប់ៗខាងមុខនេះ។

ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖ «ក្រុមការងាររបស់គាត់ នឹងចុះមកធ្វើការជាមួយនឹងក្រសួងសាធារណការ និងដឹកជញ្ជូនដើម្បីឈានទៅរកការពិនិត្យមើលការសិក្សាថា ធ្វើបានឬមិនបាន។ បើការសិក្សាចប់សព្វគ្រប់ យើងនឹងដាក់ជូនទៅក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីជួយពិនិត្យ តើវាប៉ះពាល់អ្វីខ្លះ? ធ្វើបានឬធ្វើមិនបាន?»។

ឯកឧត្តម ស៊ុន ចាន់ថុល លើកឡើងថា ក្នុងករណីគម្រោងនេះ ធ្វើបាន កម្ពុជា នឹងមានផែយុទ្ធសាស្រ្ត នៅស្រុកស្អាង នៅខេត្តតាកែវ និងនៅកែប។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បារាំង និងអឺរ៉ុប ប្តេជ្ញាជួយពង្រឹងវិស័យទឹកស្អាតនៅកម្ពុជា, ខណៈបារាំងគ្រោងផ្តល់ហិរញ្ញប្បទាន ២៧៥លានអឺរ៉ូ

ប្រទេសបារាំង និងសហភាពអឺរ៉ុបបានអះអាងជាថ្មីពីការយកចិត្តទុកដាក់ក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យទឹកនៅកម្ពុជា ដោយប្រទេសបារាំងគ្រោងនឹងហិរញ្ញប្បទានប្រមាណ ២៧៥លានអឺរ៉ូ សម្រាប់ឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៧។ ការប្តេជ្ញាចិត្តនេះត្រូវបានប្រកាសដោយលោកស្រី Sandrine Boucher នាយកប្រចាំប្រទេសនៃទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ក្នុងជំនួបជាមួយហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម​ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥។ ក្នុងកិច្ចពិភាក្សានោះ លោកស្រី Boucher បានគូសបញ្ជាក់ថា ថវិកាប្រមាណ ៧០% សម្រាប់ការអភិវឌ្ឍក្នុងវិស័យទឹកស្អាត។ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីផ្តល់អំណាចដល់វិស័យឯកជន AFD កំពុងសហការជាមួយធនាគារពាណិជ្ជដើម្បីបង្កើតកញ្ចប់ឥណទានថ្មីតាមរយៈ PROPARCO ក្នុងគោលបំណងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ប្រតិបត្តិករទឹកឯកជន។ គំនិតផ្តួចផ្តើមនេះមានសារៈសំខាន់ណាស់ ដោយសារប្រតិបត្តិករទាំងនេះដើរតួនាទីសំខាន់ក្នុងការផ្តល់សេវាទឹកស្អាតដល់សហគមន៍ជនបទ។ ក្នុងនោះដែរ ឯកឧត្តម ហែម វណ្ណឌី បានណែនាំឱ្យក្រុមការងារបច្ចេកទេសរបស់ក្រសួង សហការជាមួយក្រុមហ៊ុន PROPARCO ដែលជាដៃគូបម្រើវិស័យឯកជនរបស់ AFD ដើម្បីសម្រួលការផ្តល់ហិរញ្ញប្បទានក្នុងអត្រាការប្រាក់សមរម្យសម្រាប់ប្រតិបត្តិករទឹកស្អាតឯកជន ដោយសារប្រតិបត្តិករទាំងនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាទឹកស្អាតដល់ប្រជាជនក្នុងតំបន់ជនបទ។ លើសពីនេះ តំណាងមកពីសហភាពអឺរ៉ុបបានសម្តែងការគាំទ្រយ៉ាងខ្លាំងរបស់ពួកគេចំពោះកំណែទម្រង់ចាំបាច់នៅក្នុងវិស័យទឹករបស់កម្ពុជាផងដែរ។ លោក Koen Everaert អនុប្រធានកិច្ចសហប្រតិបត្តិការនៃគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានរំលឹកឡើងវិញថា ទឹក ថាមពល […]

កម្ពុជា-កូរ៉េ ចុះអនុស្សរណៈរួមគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងធនធានទឹក

នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់ការអនុវត្តការគ្រប់គ្រងទឹក កម្ពុជា និងកូរ៉េខាងត្បូងបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យគ្រប់គ្រងធនធានទឹកនៅក្នុងប្រទេសកម្ពុជា។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាជាផ្លូវការនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ ដោយឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា និងលោក Kim Wansup រដ្ឋមន្ត្រីក្រសួងបរិស្ថានកូរ៉េខាងត្បូង។ អនុស្សរណៈនៃការយោគយល់គ្នាខាងលើនេះ មានសុពលភាព ៥ឆ្នាំ គិតចាប់ពីឆ្នាំ២០២៥ ក្នុងគោលបំណងបង្កើតកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងធនធានទឹក ការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាពបរិស្ថាន ដែលរួមចំណែកក្នុងការពង្រឹងប្រសិទ្ធភាព និងចីរភាពនៃការគ្រប់គ្រងធនធានទឹកនៅកម្ពុជា ស្របតាមផែនការយុទ្ធសាស្រ្តរបស់រដ្ឋាភិបាល។ តាមរយៈអនុស្សរណៈនេះ ភាគីទាំងពីរបានផ្តោតលើក្របខ័ណ្ឌការងារមួយចំនួនដូចជា៖ ការគ្រប់គ្រងធនធានទឹកចម្រុះ ការពង្រឹងប្រព័ន្ធផ្ដល់ព័ត៌មានជាមុនសម្រាប់គ្រោះទឹកជំនន់និងគ្រោះរាំងស្ងួត ការលើកកម្ពស់ស្ថាប័ន ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលទំនើបនិងបញ្ញាសិប្បនិម្មិត(AI) ការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងនិងអភិវឌ្ឍន៍អាងទឹក និងការពង្រឹងសមត្ថភាពមន្ត្រីជាដើម។ គួរបញ្ជាក់ថា នាពេលកន្លងមក ក្រសួងបរិស្ថាននៃសាធារណរដ្ឋកូរ៉េ បានផ្ដល់ជំនួយអភិវឌ្ឍន៍ផ្លូវការ(ODA) ដល់ក្រសួងធនធានទឹក និងឧតុនិយមលើគម្រោងពង្រឹងសមត្ថភាពរបស់មន្ត្រីក្នុងការអង្កេតជលសាស្ត្រចាប់ពីឆ្នាំ២០២១ដល់ឆ្នាំ២០២៣។ បច្ចុប្បន្ននេះ ក្រោមកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្រសួងធនធានទឹក បាននិងកំពុងអនុវត្តគម្រោងក្រោមហិរញ្ញប្បទានឥណទានពីធនាគារកូរ៉េ (Eximbank) ចំនួនបីគឺ៖ គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ខេត្តបាត់ដំបង គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រនិងកាត់បន្ថយទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យ និងគម្រោងកាត់បន្ថយទឹកជំនន់និងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្របវេល ក្នុងខេត្តបាត់ដំបង។ ភាពជាដៃគូនេះគឺជាការផ្លាស់ប្តូរដ៏សំខាន់មួយឆ្ពោះទៅរកការគ្រប់គ្រងធនធានទឹកឱ្យកាន់តែប្រសើរឡើងនៅក្នុងប្រទេសកម្ពុជា […]

គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោក្នុងខេត្តកំពង់ធំ សង់បាន ៧០% ហើយ

  គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ និងប្រឡាយពង្វាងទឹកស្ទឹងស្លាប់ មានទីតាំងស្ថិតក្នុងស្រុកកំពង់ស្វាយ និងក្រុងស្ទឹងសែន ខេត្តកំពង់ធំ សាងសង់បានប្រមាណ ៧០​%​ ហើយ ។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២០ ខែមេសា ឆ្នាំ​២០២៥។ ប្រភពដដែលបានឱ្យដឹងថា ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការដ្ឋានសំណង់ទំនប់អាងទឹកកំពង់គោ ដែលជាទំនប់ទី៣ មានភាពចាំបាច់មិនអាចខ្វះបាន ស្ថិតក្នុងភូមិសាស្រ្តខ្សែទឹកផ្នែកខាងក្រោមរបស់អាងស្ទឹងសែនដែលជាស្ទឹងធំជាងគេ វែងជាងគេរបស់ប្រទេសកម្ពុជា។ ឯកឧត្តម ចាន់ ស៊ីណាត បានបញ្ជាក់ថា សំណង់អាងទឹកកំពង់គោ អាចធ្វើឱ្យអាងទឹកធំៗពីរទៀតនៅផ្នែកខាងលើក្នុងប្រព័ន្ធអាងទឹកស្ទឹងសែនទាំងមូលដំណើរការបានទៅជាប្រព័ន្ធអាងទឹកប្រទាក់ក្រឡាគ្នាពីលើដល់ក្រោម និងបំពេញឱ្យគ្នាទៅវិញទៅមកសម្រាប់ខេត្តព្រះវិហារ និងខេត្តកំពង់ធំ រហូតដល់តំបន់៣ក្នុងបឹងទន្លេសាប លើផ្ទៃដីជាច្រើនម៉ឺនហិកតា ដោយមិនប្រកាន់រដូវ។ គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោនេះ  មានសមត្ថភាពស្ដុកទឹកបានប្រមាណ ៣០០លានម៉ែត្រគូប មានវិសាលភាពគ្របដណ្ដប់លើក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកប្រាសាទបល្ល័ង្គ និងស្រុកសណ្តាន់ និងមានសក្តានុពលស្រោចស្រពលើផ្ទៃដីបង្កបង្កើនផល ប្រមាណ ៣០ម៉ឺនហិកតា។ (អានបន្ថែម) នៅពេលដែលគម្រោងបញ្ចប់ សហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធមានសុទិដ្ឋិនិយមថាប្រព័ន្ធធារាសាស្ត្រដ៏មានសារៈសំខាន់នេះនឹងផ្តល់ជាប្រយោជន៍ជាច្រើនសម្រាប់ការគ្រប់គ្រងប្រភពទឹក និងជួយជំរុញផលិតភាពកសិកម្ម និងនិរន្តរភាពនៅក្នុងតំបន់។ […]

កំពង់ផែទេសចរណ៍អន្តរជាតិកំពតតម្លៃ $១០លានក្រោមជំនួយ ADB បើកឱ្យប្រើប្រាស់ជាផ្លូវការ

កំពង់​ផែ​ទេសចរណ៍​អន្តរជាតិ​កំពត​ដែល​ទន្ទឹង​រង់ចាំ​ជា​យូរ​មក​ហើយនោះ ​បាន​បើក​សម្ពោធ​ដាក់ឱ្យប្រើប្រាស់ជា​ផ្លូវការ​នៅ​ថ្ងៃ​នេះ ​ក្រោម​អធិបតីភាព​នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។ ការអភិវឌ្ឍន៍ដ៏គួរឱ្យចាប់អារម្មណ៍នេះមានតម្លៃប្រមាណជា ១០លានដុល្លារ ដែលនឹងជួយជំរុញយ៉ាងខ្លាំងដល់វិស័យទេសចរណ៍ក្នុងខេត្តកំពត ទាក់ទាញភ្ញៀវទេសចរណ៍ពីទីផ្សារក្នុងស្រុក និងអន្តរជាតិ។ កំពង់ផែនេះ ស្ថិតនៅលើផ្ទៃដីទំហំ ៤,២៥ហិកតា ក្នុងភូមិជុំគ្រៀង ឃុំជុំគ្រី ស្រុកទឹកឈូ កំពង់ផែនេះមានជម្រៅ ៣ម៉ែត្រពីចំណុចបត់ទៅផ្ទៃសមុទ្រ រួមជាមួយនឹងប្លង់ប្រវែង ៦,៧៥គីឡូម៉ែត្រ និងទទឹង ៦២ម៉ែត្រ បែងចែកជាពីរគន្លង។ លក្ខខណ្ឌអំណោយផលទាំងនេះអាចឱ្យនាវាដែលផ្ទុកអ្នកដំណើរប្រមាណ ៣០០នាក់អាចចេញ-ចូលចតបានយ៉ាងរលូន។ ការសាងសង់កំពង់ផែនេះ គឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាប័ន្ននៅក្នុងមហាអនុតំបន់មេគង្គ ដែលជាកិច្ចខិតខំប្រឹងប្រែងដែលមានការសហការគាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី។ គម្រោងនេះ ត្រូវបានក្រុមហ៊ុន S.B.P.H. ក្រុមហ៊ុន Unjinairing & Construction Co., Ltd បើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ និងបញ្ចប់ការងារសាងសង់ជាស្ថាពរនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ ក្នុងពិធីសម្ពោធនេះ សម្តេចនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ពីសារៈសំខាន់នៃកំពង់ផែទេសចរណ៍អន្តរជាតិកំពត ដោយបានលើកឡើងពីតួនាទីរបស់កំពង់ផែនេះដែលជាកាតាលីករជំរុញចរាចរណ៍ទេសចរណ៍ទៅកាន់តំបន់ឆ្នេរ និងបណ្ដាកោះនានា។ ជាមួយនឹងកិច្ចសហការជាយុទ្ធសាស្ត្រ កំពង់ផែនេះ បាននិងកំពុងចាប់ដៃគូជាមួយក្រុមហ៊ុនវីរៈប៊ុនថាំ របស់ឧកញ៉ា សួស វីរ៉ាក់ […]

កម្ពុជាចាប់ផ្តើមអនុវត្តគម្រោងកែលម្អសន្តិសុខទឹក ដោយប្រើកម្ចីពីធនាគារពិភពលោក $១៤៥លាន

  ក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាប់ផ្តើមអនុវត្តគម្រោង “ការកែលម្អសន្តិសុខទឹករបស់កម្ពុជា” ជាផ្លូវការ ដែលគាំទ្រដោយកម្ចីយ៉ាងច្រើនសន្ធឹកសន្ធាប់ពីធនាគារពិភពលោកចំនួន ១៤៥លានដុល្លារ។ គំនិតផ្តួចផ្តើមនេះមានគោលបំណងពង្រឹងសន្តិសុខទឹកនៅទូទាំងប្រទេស បង្កើនផលិតភាពកសិកម្ម និងពង្រឹងភាពធន់នឹងហានិភ័យដែលទាក់ទងនឹងអាកាសធាតុ។ នៅក្នុងសិក្ខាសាលានាពេលថ្មីៗនេះ ឯកឧត្តម ហ៊ាន​ វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់សម្រាប់ការកែលម្អការគ្រប់គ្រងទឹក ចំពេលបញ្ហាប្រឈមដែលកម្ពុជាកំពុងជួបប្រទះ រួមមានទឹកជំនន់ធ្ងន់ធ្ងរ គ្រោះរាំងស្ងួត និងការវាយប្រហារដោយសមាសធាតុចង្រៃនាពេលកន្លងមក។ ឯកឧត្តមបានមានប្រសាសន៍ថា “យើងត្រូវផ្តល់អាទិភាពដល់សន្តិសុខទឹក និងអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព និងភាពធន់នឹងបម្រែបម្រួលអាកាសធាតុ ដើម្បីការពារបរិស្ថាន និងកសិកម្មរបស់យើង” ។ (អានបន្ថែម) ឯកឧត្តមរដ្ឋលេខាធិការ ក៏បានដាក់ចេញនូវគោលនយោបាយដែលមានចំណងជើងថា “មានហូប, មានប្រើ, មានបាន និងមានរហូត” ដែលផ្តោតលើការជំរុញវិស័យកសិកម្ម។ គំនិតផ្តួចផ្តើមនេះមានគោលបំណងធានាសន្តិសុខស្បៀង ជំរុញកំណើនសេដ្ឋកិច្ច បង្កើតឱកាសការងារ និងលើកកំពស់ជីវភាពរបស់កសិករនៅទូទាំងប្រទេស។ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការអចិន្ត្រៃយ៍នៃក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងពីសារៈសំខាន់នៃគម្រោងនេះ ដោយបានកត់សម្គាល់ថា គម្រោងនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការស្តារ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធទឹក ដែលមានសារៈសំខាន់សម្រាប់វិស័យកសិកម្ម […]

ត្រឹមថ្ងៃ៣១ មីនា គម្រោងសង់ទំនប់អាងទឹកដងកាំបិត នៅកំពង់ធំ សម្រេចបាន ៥២,៨%

គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ គម្រោងសាងសង់ទំនប់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិស្រែខ្សាច់ ឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ សម្រេចបានប្រមាណ ៥២,៨% ហើយ។ នេះបើតាមយោងការចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ដឹកនាំដោយឯកឧត្តម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការ តំណាងឱ្យឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។ គួរបញ្ជាក់ថា ការងារសំខាន់ៗនៃគម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិតនេះ រួមមាន៖ ការសាងសង់ខ្នងទំនប់សរុបប្រវែង ២៦៨០ម៉ែត្រ ដែលរួមមានទំនប់ដីខាងឆ្វេងប្រវែង ១១៣៦ម៉ែត្រ ទំនប់បង្ហៀរទឹកប្រវែង ៣០៦ម៉ែត្រ ទំនប់បេតុងប្រវែង ៥០ម៉ែត្រ និងទំនប់ដីខាងស្តាំប្រវែង ១១៨៨ម៉ែត្រ ខ្នងទំនប់មានកម្ពស់ ៤០ម៉ែត្រធៀបនឹងនីវ៉ូទឹកសមុទ្រ។ គោលបំណងចម្បងនៃការសាងសង់អាងទឹកនេះ គឺដើម្បីធានានូវសន្ដិសុខទឹក និងការផ្គត់ផ្គង់ទឹកបម្រើឱ្យការស្រោចស្រពផ្ទៃដីកសិកម្មនៅផ្នែកខាងក្រោម ព្រមទាំងជួយបង្កើនផលិតភាពកសិកម្ម ហើយគម្រោងនេះក៏នឹងធានាដល់ការប្រើប្រាស់សម្រាប់ពហុវិស័យ និងជាផ្នែកមួយជួយលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជំរុញកំណើនសេដ្ឋកិច្ចជាតិ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុផងដែរ។ គួររំលឹកថា គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិតនេះ ត្រូវប្រើរយៈពេល ៤៨ខែ​ ដើម្បីសាងសង់ ដោយគិតចាប់ពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។ ជាការរំពឹងទុក […]