ណូវែលហ្សឺឡង់ផ្តល់ជំនួយជាង ៣លានដុល្លារ ជួយដោះមីននៅកម្ពុជា

ប្រទេសណូវែលហ្សឺឡង់ បានផ្តល់ជំនួយបន្ថែម ៣,១លានដុល្លារ សម្រាប់គម្រោងបោសសម្អាតមីននៅកម្ពុជា  ក្នុងដំណាក់កាលទី៤។​

នេះបើតាមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានរវាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) តំណាងដោយលោកស្រី Alissar Chaker ប្រធាន UNDP ប្រចាំកម្ពុជា និងក្រសួងការបរទេស និងពាណិជ្ជកម្មនៃប្រទេសណូវែលហ្សឺឡង់ តំណាងដោយ ឯកឧត្តម Jonathan Kings ឯកអគ្គរាជទូតណូវែលហ្សឺឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣។

តាមរយៈគម្រោងនេះ  អាជ្ញាធរមីន បាននិងកំពុងរៀបចំផែនការបោសសម្អាតមីនក្នុងខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ។

ឯកឧត្តម Jonathan Kings ឯកអគ្គរាជទូតណូវែលហ្សឺឡង់ បានលើកឡើងថាសកម្មភាពមីននៅកម្ពុជាពិតជាមានផលវិជ្ជមានដល់ប្រជាពលរដ្ឋកម្ពុជា។  ឯកឧត្តម បានកោតសរសើរកម្ពុជាដែលបានបំពេញការងារយ៉ាងល្អក្នុងកិច្ចសង្គ្រោះជនរងគ្រោះ និងការបញ្ជ្រាបយេនឌ័រចូលរក្នុងសកម្មភាពមីន។

ឯកឧត្តម ក៏បានគូសបញ្ជាក់ផងដែរថា ដើម្បីសម្រេចបានគោលដៅរួម វាទាមទារឱ្យមានកិច្ចសហប្រតិបត្តិការខ្ពស់ ហើយទោះបីជាកម្ពុជាសម្រេចបានសមិទ្ធផលគួជាទីកត់សម្គាល់ កម្ពុជានៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើដើម្បីធានាសម្រេចបានគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥។

គូសបញ្ជាក់ផងដែរថា  កាលពីឆ្នាំ២០២១ ប្រទេសណូវែលហ្សឺឡង់ ក៏ធ្លាប់បានផ្តល់ហិរញ្ញប្បទានដល់គម្រោងបោសសម្អាតមីន សម្រាប់ដំណាក់កាលទី៤ ចំនួន ៣,៨ លានដុល្លារ ម្តងរួចមកហើយ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុន EY មកពីជប៉ុន កំពុងស្វែងរកឱកាសវិនិយោគក្នុងវិស័យសុខាភិបាលនៅកម្ពុជា

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយឆ្ពោះទៅរកការជំរុញហេដ្ឋារចនាសម្ព័ន្ធថែទាំសុខភាពរបស់កម្ពុជា ក្រុមហ៊ុនជប៉ុន EY Strategy and Consulting Co., Ltd បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅក្នុងវិស័យមួយនេះ។ នេះបើតាមកិច្ចប្រជុំដែលបានធ្វើឡើងនៅថ្ងៃទី១០ ខែកុម្ភៈ រវាងឯកឧត្តម លោក កុយ វន្នី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោក Ushida Masaya តំណាងមកពី EY Strategy and Consulting Co., Ltd ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការដែលមានសក្តានុពល។ ក្នុងជំនួបនោះ លោក Ushida បានកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងវិស័យថែទាំសុខភាពរបស់ប្រទេសកម្ពុជា និងបានបង្ហាញពីផែនការរបស់ EY ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគរបស់ខ្លួននៅក្នុងតំបន់ដ៏សំខាន់នេះផងដែរ។ លោកបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការលើកកម្ពស់គុណភាពនៃសេវាថែទាំសុខភាពដែលមានសម្រាប់ប្រជាជនកម្ពុជា។ ជាការឆ្លើយតប ឯកឧត្តម កុយ វ៉ាន់នី បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់ EY និងបានស្នើឱ្យមានការសិក្សាបន្ថែមលើការវិនិយោគលើបច្ចេកវិទ្យា និងប្រព័ន្ធចម្រោះទឹកសម្រាប់មណ្ឌលសុខភាពដែលមានទីតាំងនៅតំបន់ដាច់ស្រយាលនៃប្រទេសកម្ពុជា។ លោកបានកត់សម្គាល់ថា ការវិនិយោគបែបនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលក្នុងការលើកកម្ពស់សុខុមាលភាពសាធារណៈ និងសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្ត្របញ្ចកោនរបស់រាជរដ្ឋាភិបាល។ នៅថ្ងៃដដែលនេះ មានក្រុមហ៊ុន Philippine World Citi Group បានជួបជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន […]

ក្រសួងសាធារណការ និងUN ប្តេជ្ញាកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ឱ្យបាន៥០% នៅឆ្នាំ២០៣០

ក្នុងកិច្ចខិតខំប្រឹងប្រែងដ៏សំខាន់មួយក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា បានសហការជាមួយអង្គការសហប្រជាជាតិ (UN) ដើម្បីសម្រេចបាននូវគោលដៅប្រកបដោយមហិច្ឆិតា គឺកាត់បន្ថយចំនួនអ្នកស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យបាន ៥០% នៅឆ្នាំ២០៣០។ ភាពជាដៃគូនេះត្រូវបានបង្កើតឡើងជាផ្លូវការក្នុងកិច្ចប្រជុំជាន់ខ្ពស់រវាង H.E. ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងឯកឧត្តម Jean Todt ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកសុវត្ថិភាពផ្លូវថ្នល់ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុង Marrakech ប្រទេសម៉ារ៉ុក។ កិច្ចប្រជុំនេះធ្វើឡើងនៅក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីសកលលើកទី៤ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយបានលើកឡើងពីសារៈសំខាន់ជាសកលនៃការដោះស្រាយបញ្ហាទាក់ទងនឹងចរាចរណ៍។ ក្នុងអំឡុងពេលពិភាក្សា ភាគីទាំងពីរបានចែករំលែកនូវយុទ្ធសាស្ត្រ និងការអនុវត្តប្រកបដោយជោគជ័យសម្រាប់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ពួកគេបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការសហការប្រកបដោយប្រសិទ្ធភាព និងការគាំទ្រគ្នាទៅវិញទៅមកក្នុងការសម្រេចបាននូវគោលដៅប្រកបដោយមហិច្ឆិតាដែលមានចែងនៅក្នុងទសវត្សរ៍នៃសកម្មភាពសម្រាប់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ២០២១-២០៣០។ ស្ថិតិថ្មីៗបង្ហាញពីនិន្នាការវិជ្ជមានក្នុងកិច្ចខិតខំប្រឹងប្រែងសុវត្ថិភាពចរាចរណ៍របស់កម្ពុជា។ ក្នុងឆ្នាំ២០២៤ ប្រទេសនេះបានកត់ត្រាទិន្នន័យគ្រោះថ្នាក់ចរាចណ៍ផ្លូវគោកមានចំនួន ២.៨៤៤ករណី ធៀបនឹងឆ្នាំ២០២៣មានចំនួន ៣.៣១៧ ថយចុះចំនួន ៤៧៣ករណី។ ជាងនេះទៅទៀត ចំនួនអ្នកស្លាប់បានធ្លាក់ចុះចំនួន ៨១ នាក់ ហើយអ្នករបួសធ្ងន់ធ្ងរបានថយចុះគួរឲ្យចាប់អារម្មណ៍ចំនួន ២.២៧៣នាក់ នេះបើយោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃកាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ ២០២៥។ ការប្តេជ្ញាចិត្តនេះតំណាងឱ្យជំហានឆ្ពោះទៅមុខយ៉ាងសំខាន់ក្នុងការធានាសុវត្ថិភាពផ្លូវថ្នល់សម្រាប់ប្រជាជនកម្ពុជាទាំងអស់ និងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងជាសកលក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងជួយសង្គ្រោះជីវិតមនុស្ស។ […]

ហ្វីលីពីនឃើញពីសក្ដានុពលនៃវិស័យអប់រំផ្នែកសុខាភិបាលនៅកម្ពុជា ដោយចង់ជំរុញវិស័យនេះឱ្យឈានមុខគេនៅអាស៊ី

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់ស្តង់ដារអប់រំផែ្នកសុខាភិបាលនៅកម្ពុជា ក្រុមហ៊ុន World Citi Group ដែលមានមូលដ្ឋាននៅប្រទេសហ្វីលីពីន បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការវិនិយោគលើវិស័យអប់រំសុខភាពរបស់កម្ពុជា។ ក្រុមហ៊ុន​មាន​គោល​បំណង​ដាក់​ប្រទេស​កម្ពុជា​ជា​ប្រទេស​ឈាន​មុខ​គេ​ក្នុង​វិស័យ​អប់រំ​ផែ្នកសុខាភិបាលនៅ​ទូទាំង​អាស៊ី។ លោកវេជ្ជបណ្ឌិត Raymond Patrick V. Guico ប្រធានក្រុមហ៊ុន World Citi Group បានលើកឡើងយ៉ាងដូច្នេះក្នុងជំនួបជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។ នាឱកាសនោះលោកបានបង្ហាញអំពីទស្សនៈវិស័យរបស់ក្រុមហ៊ុនក្នុងការជំរុញការអប់រំសុខភាពនៅកម្រិតឧត្តមសិក្សា ដោយសង្កត់ធ្ងន់លើសក្តានុពលសម្រាប់កម្ពុជាក្នុងការឈានទៅរកភាពជោគជ័យក្នុងវិស័យមួយនេះក្នុងតំបន់អាស៊ីនាពេលអនាគត។ គួរបញ្ជាក់ទៀតថា ក្រុមហ៊ុន World Citi Group បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយសាកលវិទ្យាល័យអាស៊ី-អឺរ៉ុបកម្ពុជា។ កិច្ចព្រមព្រៀងនេះមានគោលបំណងស្វែងរកឱកាសវិនិយោគ និងពង្រីកវត្តមានរបស់ក្រុមហ៊ុននៅក្នុងវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសទាក់ទងនឹងការអប់រំក្នុងវិស័យសុខាភិបាល។ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានគាំទ្រចំពោះបំណងរបស់ក្រុមហ៊ុន ដោយបានកត់សម្គាល់ពីសារៈសំខាន់នៃការជំរុញការអប់រំប្រកបដោយគុណភាព និងស្តង់ដារឧស្សាហកម្ម។ សម្តេចបានលើកទឹកចិត្តឱ្យក្រុមហ៊ុន World Citi Group ចូលរួមយ៉ាងសកម្មជាមួយដៃគូក្នុងស្រុក និងស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាល ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតស្តង់ដារគុណភាពសម្រាប់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសុខាភិបាល។ ជាការឆ្លុះបញ្ចាំងបន្ថែមទៀតលើកិច្ចខិតខំប្រឹងប្រែងការទូតនាពេលថ្មីៗនេះ លោកបណ្ឌិត Guico ក៏បានរំលឹកពីលទ្ធផលជាវិជ្ជមាននៃវេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន និងដំណើរទស្សនកិច្ចប្រកបដោយការគួរសមដោយក្រុមប្រឹក្សាធុរកិច្ចហ្វីលីពីនទៅកាន់ប្រទេសកម្ពុជាកាលពីខែមករា ហើយលោកក៏​បាន​ប្រកាស​ពី​ផែនការវិល​ត្រឡប់របស់ប្រតិភូ​ហ្វីលីពីន​ទៅ​កម្ពុជា​វិញ​យ៉ាង​ឆាប់​រហ័ស​ដើម្បី​បន្ត​ការ​ពិភាក្សា​លើ​កិច្ច​សហការ​ដ៏​មាន​សក្តានុពលខាងលើនេះផងដែរ។ […]

រដ្ឋប្រកាសដំណើរការមន្ទីរពេទ្យហ្លួងម៉ែ ឯកទេសជំងឺមហារីក ក្នុងខែកញ្ញា ខាងមុខនេះ

គម្រោងសាងសង់ ជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធរបស់មន្ទីរពេទ្យហ្លួងម៉ែ ដែលជាមន្ទីរពេទ្យឯកទេសជំងឺមហារីក ដ៏ធំបំផុតមួយរបស់កម្ពុជា គ្រោងនឹងបញ្ចប់ការដ្ឋានដំណាក់កាលទី១ នៅបំណាច់ខែសីហា ឆ្នាំ២០២៤នេះ ហើយដាក់ឱ្យដំណើរការនៅខែកញ្ញា ឆ្នាំ២០២៤នេះ។ នេះបើយោងតាមដំណើរចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់គម្រោងផ្ទាល់ ដឹកនាំដោយឯកឧត្តម ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យហ្លួងម៉ែ កាលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង បានឱ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធមន្ទីពេទ្យហ្លួងម៉ែ ដែលបាននឹងកំពុងជួសជុលកែលម្អ គ្រោងនឹងបញ្ចប់ការដ្ឋានដំណាក់កាលទី១ នៅបំណាច់ខែសីហា ឆ្នាំ២០២៤នេះ ហើយមន្ទីរពេទ្យត្រៀមនឹងបើកដំណើរការក្នុងការពិគ្រោះព្យាបាលជំងឺក្នុងជំហានដំបូងនៅក្នុងខែកញ្ញា ឆ្នាំ២០២៤ខាងមុខនេះ។ ឯកឧត្តមក៏បានសង្កត់ធ្ងន់ផងដែរអំពីសារៈសំខាន់នៃការធានាថាក្រុមការងារសាងសង់បានធ្វើការប្រកបដោយទំនួលខុសត្រូវក្នុងការរក្សាបាននូវគុណភាពល្អ សោភ័ណ្ឌភាព និងស្តង់ដារបច្ចេកទេសសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ។ គួររំលឹកថា សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានដឹកនាំរដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះពិនិត្យ និងរៀបចំមន្ទីរពេទ្យហ្លួងម៉ី ទៅជាកន្លែងព្យាបាលជំងឺមហារីកឯកទេស នៅខែឧសភា ឆ្នាំ២០២២។ ឯកឧត្តមបញ្ជាក់បន្ថែម មន្ទីរពេទ្យហ្លួងម៉ែ ឯកទេសព្យាបាលជំងឺមហារីកនេះ គ្រោងនឹងបើកដំណើរការដំណាក់កាលដំបូងនៅខែកញ្ញា ឆ្នាំ២០២៤ ហើយគ្រោងនឹងផ្តល់សេវាព្យាបាលជំងឺមហារីកពេញលេញតាមស្តង់ដារខ្ពស់នៅដើមឆ្នាំ២០២៥។ - Video Advertisement -

រដ្ឋជំរុញអភិបាលរាជធានី-ខេត្ត ត្រូវខំទាក់ទាញគម្រោងបង្កើតមណ្ឌលបន្សាបគ្រឿងញៀននៅកម្ពុជាឱ្យបានច្រើន

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់អនុសាសន៍ឱ្យអភិបាលរាជធានី-ខេត្ត យកចិត្តទុកដាក់ក្នុងការទាក់ទាញ និងគាំទ្រគម្រោងវិនិយោគរបស់ឯកជន លើការបង្កើតមណ្ឌលបន្សាប និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន​។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងឯកឧត្តម ប៉ែន កុសល្យ ជាអភិបាលថ្មី នៃគណៈអភិបាលខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១១ ខែកក្កដា កន្លងទៅ។ ក្នុងពិធីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការវិនិយោគបង្កើតមណ្ឌលបន្សាបគ្រឿងញៀននេះ នឹងពិបាកលេចចេញជារូបរាងណាស់ ប្រសិនណាបើអ្នកវិនិយោគរំពឹងខ្ពស់តែលើប្រាក់ចំណេញ និងថែមទាំងមិនមានការសម្បទានគាំទ្រពីរដ្ឋ ប៉ុន្តែតាមរយៈរូបមន្តជួយគ្នាទៅវិញទៅមក រវាងរដ្ឋបាលខេត្ត អ្នកវិនិយោគ និងក្រុមគ្រួសារជនរងគ្រោះ មណ្ឌលជាបន្តបន្ទាប់ត្រូវបានបង្កើតឡើង និងដំណើរការដល់សព្វថ្ងៃ។ ឯកឧត្តមបានបន្ថែមថា ការបង្កើតមណ្ឌលព្យាបាល បន្សាប និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន គឺជាការផ្ដល់ដំណោះស្រាយ ដើម្បីស្រោចស្រង់ និងសង្គ្រោះជនរងគ្រោះ ពីព្រោះយន្តការនេះមានភាគរយខ្ពស់បំផុតក្នុងការប្រែក្លាយជនរងគ្រោះឱ្យផ្ដាច់បានដោយជោគជ័យពីគ្រឿងញៀន និងថែមទាំងទទួលបានការអប់រំ និងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដើម្បីប្រើប្រាស់និងប្រកបរបរចិញ្ចឹមជីវិត ក្រោយពីការធ្វើសមាហរណ៍ចូលទៅក្នុងសហគមន៍វិញ។ ទន្ទឹមនឹង ឯកឧត្តម បានលើកឡើងចំៗឱ្យរដ្ឋបាលខេត្តត្បូងឃ្មុំ ពិនិត្យមើលទីតាំងដីសមរម្យរបស់ខេត្ត យកធ្វើជាធ្នាក់បោះទុនជាមុន ដើម្បីទាក់ទាញវិស័យឯកជនមកចូលរួមវិនិយោគផងដែរ។ ក្រៅពីអនុសាសន៍ខាងលើ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំអភិបាលខេត្តត្បូងឃ្មុំថ្មី […]

ខុនដូ Ashton Asoke ទើបនឹងសាងសង់រួច តម្លៃ $១៦៨ លាន ប្រឈមនឹងការរុះរើតាមដីកាតុលាការកំពូលថៃ

អគារខុនដូ Ashton Asoke តម្លៃ ៦ពាន់លានបាត (១៦៨ លានដុល្លារអាមេរិក) ស្ថិតនៅក្នុងសង្កាត់វឌ្ឍនៈ Watthana នៃទីក្រុងបាងកក កំពុងស្ថិតក្នុងដំណាក់កាលនៃការរុះរើចេញ តាមដីកាសេចក្តីសម្រេចរបស់តុលាការរដ្ឋបាលកំពូលរបស់ប្រទេសថៃ នេះបើយោងតាមសារព័ត៌មាន  Aseannow ចុះថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២៤។ ដីកាសម្រេចរបស់តុលាការកំពូលថៃ ដែលបានចេញកាលពីខែកក្កដាឆ្នាំមុន បានធ្វើអសុពលភាពលិខិតអនុញ្ញាតសាងសង់អគារដោយសំអាងហេតុថា ច្រកចូលសំខាន់ៗនៃគម្រោងអគារនេះមានទទឹងមិនគ្រប់គ្រាន់ ដែលជាការមិនអនុលោមតាមច្បាប់គ្រប់គ្រងអគារថៃ។ សេចក្តីសម្រេចនេះ បានបណ្តាលឱ្យគម្រោងខុនដូដែលទើបនឹងបានសាងសង់រួចរាល់បញ្ចប់ទាំងស្រុងទៅហើយ ប្រែជាស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ ថែមទាំងអាចនឹងត្រូវបានរុះរើចេញ ប្រសិនបើរកមិនឃើញដំណោះស្រាយផ្លូវច្បាប់ក្នុងរយៈពេលបីខែខាងមុខ នេះបើតាមសេចក្តីថ្លែងការណ៍ដោយមន្ត្រីតុលាការ។ ចំណុចសំខាន់នៃវិវាទលើសំណង់អគារនេះ គឺស្ថិតនៅច្រកចូលសំខាន់របស់ខុនដូ ត្រង់ចំណុចឆ្ពោះទៅផ្លូវអសោក (Asoke)  ដែលទន្ទ្រានកាន់កាប់ដីរបស់អាជ្ញាធរដឹកជញ្ជូនរហ័ស (MRTA) ដែលជាដីបម្រុងទុកសម្រាប់ធ្វើច្រកចូលស្ថានីយ៍រថភ្លើងក្រោមដី។ កត្តា​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​លិខិត​អនុញ្ញាត​សាងសង់​អគារនេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ចេញ​ដោយ​ខុស​ច្បាប់។ លោក Prawit Boonthiem អ្នកទទួលខុសត្រូវផ្នែកការខូចខាតនិងបំណុលនៃតុលាការរដ្ឋបាលកំពូល បានផ្តល់ឱសានវាទដល់រដ្ឋបាលក្រុងបាងកក (BMA) ស្ថាប័ន Ananda MF Asia Asoke Co និងអាជ្ញាធរ MRTA រយៈពេលបីខែ ដើម្បីកែតម្រូវស្ថានការណ៍ឱ្យស្របតាមច្បាប់គ្រប់គ្រងអគារ។ […]