សមាគមធនាគារ៖ គ្មានការរឹបអូសទ្រព្យបញ្ចាំរបស់អតិថិជនឡើយ ក្នុងអំឡុងវិបត្តិកូវីដនេះ

សមាគមធនាគារនៃកម្ពុជា បានឱ្យដឹងកាលពីថ្មីៗនេះ ក្នុងអំឡុងវិបត្តិកូវីដនេះ មិនទាន់ការរឹបអូសទ្រព្យបញ្ចាំរបស់អតិថិជនណាមួយឡើយ ទោះមានការយឺតយ៉ាវក្នុងការសងបំណុលក្ដី ប៉ុន្តែផ្ទុយទៅវិញគ្រប់ធនាគារបាន និងកំពុងជួយសម្រាលការលំបាករបស់អតិថិជនយ៉ាងសកម្ម ដើម្បីឆ្លងផុតវិបត្តិនេះបានទាំងអស់នេះ។

លោក ហេង កូយ ប្រធានចាត់ការទូទៅ នៃសមាគមធនាគារនៅកម្ពុជា បានឱ្យដឹងនៅថ្ងៃទី ៧ កក្កដា នេះថា ៖ «យើងមិនមានរបាយការណ៍ណាមួយលើការរឹបអូសវត្ថុបញ្ចាំឡើយ ហើយបើមានការកើតឡើង យើងនឹងធ្វើយ៉ាងណា សម្រួលស្ថានការណ៍កុំឱ្យបង្កើនបន្ទុកដល់ប្រជាពលរដ្ឋ ព្រោះប្រជាពលរដ្ឋមានបន្ទុកកូវីដ-១៩ រួចហើយ»។

លើសពីនេះ លោកបន្តថា ដើម្បីចូលរួមជួយគាំទ្រ និងសម្រួលដល់អតិថិជនក្នុងគ្រាដ៏លំបាកនៃជំងឺកូវីដ១៩នេះ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានដាក់ចេញនូវគោលការណ៍ដូចជា លើកលែងការបង់ការប្រាក់ និងរាល់ការផាកពិន័យទាំងអស់ ព្រមទាំងទទួលបានការរៀបចំឥណទានឡើងវិញផងដែរ។

គួរបញ្ជាក់ថា ចំនួនកូនបំណុលដែលប៉ះពាល់ដោយវិបត្តិកូវីដ ហើយស្នើរៀបចំកម្ចីឡើងវិញ នៅឆ្នាំ ២០២០ (សុំសងតែការប្រាក់ មិនសងប្រាក់ដើមមួយរយៈ) មានជាង ២៤០,០០០ គណនី ដែលក្នុងនោះកូនបំណុលក្នុងវិស័យសំណង់ស្ថិតលំដាប់ទី ៣ ដែលមានគណនីសរុបចំនួន ២០ ៦០៩ គណនី។ នេះបើយោងតាមរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុប្រចាំឆ្នាំ២០២០ ដែលចេញផ្សាយនៅថ្ងៃទី ៣១ ឧសភា។

របាយការណ៍ដដែលបានបន្ថែមថា រៀបចំកម្ចីឡើងវិញនេះបានជួយដល់កូនបំណុលដែលរងផលប៉ះពាល់ពីវិបត្តិកូវីដ ១៩ បានយ៉ាងច្រើន។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្នុងឆ្នាំ២០២៤តែមួយ កម្ពុជាបានអនុម័តគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីចំនួន១០ តម្លៃ $៨៥០លាន

ក្នុងឆ្នាំ២០២៤តែមួយ កម្ពុជាបានអនុម័តគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីចំនួន ១០គម្រោង ក្រោមទុនវិនិយោគ ៨៥០លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ៤ពាន់កន្លែង។ នេះបើយោងតាមការលើឡើងរបស់ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ក្នុងពិធីអបអរសាទរចំពោះក្រុមហ៊ុន ហ្គោលដិន ផត អេសអ៊ីហ្សិត ឌីវេទ្បុបម៉ិន ឯ.ក ក្នុងការរៀបចំពិធីសម្ពោធគម្រោងតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។ នាឱកាសនោះឯកឧត្តមបានឱ្យដឹងថា ក្នុងឆ្នាំ២០២៤តែមួយ កម្ពុជាបានអនុម័តគម្រោងថ្មីចំនួន ៤១៤គម្រោង ក្រោមទុនវិនិយោគសរុបប្រមាណ ៦,៩ ពាន់លានដុល្លារ។ ការកើនឡើងនៃការវិនិយោគនេះត្រូវបានគេព្យាករថានឹងបង្កើតឱកាសការងារដ៏គួរឱ្យភ្ញាក់ផ្អើលចំនួន ៣២ម៉ឺនកន្លែង ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេរបស់រដ្ឋាភិបាលក្នុងការបង្កើតការងារ និងស្ថិរភាពសេដ្ឋកិច្ចប្រកបដោយចីរភាព។ ឯកឧត្តមក៏បន្តទៀតថា ក្នុងចំណោមគម្រោងវិនិយោគថ្មីទាំង៤១៤នេះ មានគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសរហូតដល់ទៅ ១០គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៨៥០លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ៤ពាន់កន្លែង។ ក្នុងឆ្នាំដដែលនេះ ឃើញថាការវិនិយោគក្នុងវិស័យឧស្សាហកម្មបាននាំមុខគេក្នុងការស្រូបទាញការវិនិយោគយ៉ាងច្រើនគួរឱ្យកត់សម្គាល់ ដោយបានរួមចំណែកដល់ទៅប្រមាណ ៦៩%នៃទុនវិនិយោគសរុប។ ដោយសារកម្ពុជាបានដាក់ខ្លួនជាគោលដៅទាក់ទាញសម្រាប់ការវិនិយោគបរទេស ដូច្នេះការបង្កើតតំបន់សេដ្ឋកិច្ចពិសេសទាំងនេះត្រូវបានរំពឹងថានឹងជំរុញការប្រកួតប្រជែងរបស់ប្រទេសបន្ថែមទៀត ពិសេសនឹងជួយលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ។ - Video Advertisement -

កម្ពុជា និងUN សហការគ្នាពង្រឹងវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជា

ក្រសួងសាធារណការ និងដឹកជញ្ជូន និងការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង (UNOPS) បានចុះចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MoU) លើកិច្ចសហប្រតិបត្តិការអនុវត្តរបៀបវារៈសំខាន់ ០៣ លើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជា។ កិច្ចចុះហត្ថលេខានេះ ធ្វើឡើងរវាងឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកស្រី អ៊ីដា ក្រាចា (Mrs. Eda Kraja) នាយកគ្រប់គ្រង់ នៃការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាគម្រោង (UNOPS) ប្រចាំប្រទេសកម្ពុជា និងឡាវ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។ អនុស្សរណៈនៃការយោគយល់គ្នា (MOU) នេះ ធ្វើឡើងក្នុងគោលបំណងផ្តល់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ និងកិច្ចសហការមិនផ្តាច់មុខ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង (UNOPS) លើវិស័យដែលផ្តល់ប្រយោជន៍រួម។ ទន្ទឹមនឹងនេះ​ តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ UNOPS នឹងក្លាយជាដៃគូដ៏សំខាន់របស់កម្ពុជាក្នុងការអនុវត្តកិច្ចសហការប្រតិបត្តិការរួមគ្នា ជាពិសេសនៅក្នុងរបៀបវារៈសំខាន់ៗចំនួន៣ រួមមាន ១)ការគាំទ្រលើការអភិវឌ្ឍ និងការគ្រប់គ្រងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រកបដោយចីរភាព និងភាពធន់ ដើម្បីអាធានាថាហេដ្ឋារចនាសម្ព័ន្ធរបស់យើងអាចទ្រទ្រង់នឹងបញ្ហាដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ និងធានាសុវត្ថិភាពដល់មនុស្សជំនាន់ក្រោយ ២)ការបង្កើនប្រសិទ្ធភាព និងសុវត្ថិភាពលើការដឹកជញ្ជូនដែលគាំទ្រដល់វិស័យពាណិជ្ជកម្ម ការដឹកជញ្ជូនទំនិញ […]

រោងចក្រផលិតសំបកកង់រថយន្តដ៏ធំតម្លៃ $៥០០លាន របស់ចិននៅស្វាយរៀង ចាប់ផ្តើមសាងសង់ហើយ

រោងចក្រផលិតសំបកកង់រថយន្តដ៏ធំមកពីប្រទេសចិន តម្លៃ ៥០០លានដុល្លារ របស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ (ខេមបូឌា) ឯ.ក WANLI Tire បើកការដ្ឋានសាងសង់ហើយ។ នេះបើតាមពិធីបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។ គម្រោងសាងសង់នេះ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិត ក្នុងក្រុងបាវិត នៃខេត្តស្វាយរៀង មានវិសាលភាព​គ្របដណ្តប់លើផ្ទៃដីប្រមាណ ៣២ហិកតា។ គម្រោ​ងនេះ នឹងសាងសង់ជា ២ដំណាក់កាល ជាមួយទំហំទុនវិនិយោគរហូតដល់ប្រមាណ ៥០០លានដុល្លារ ដែលរំពឹងថានឹងបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋបានចំនួនប្រមាណ ១.០០០ កន្លែង។ រោងចក្រផលិតសំបកកង់រថយន្តរបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ ដែលបានបើកការដ្ឋានសាងសង់នេះ ជាការសម្រេចចិត្តដាក់ទុនវិនិយោគនៅកម្ពុជា ដែលកើតចេញពីជំនួបពិភាក្សាទ្វេភាគីរវាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជាមួយលោក Jing Guangjun ក្នុងដំណើរបេសកកម្មគោះទ្វារវិនិយោគដល់រោងចក្រ វ៉ាន់លី ថាយអឺ នៅទីក្រុងក្វាងចូវ សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ […]

ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជា-អាស៊ានមានជាង $១៤ពាន់លាន កើនជាង ១២%

ក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរវាងកម្ពុជាជាមួយបណ្តាប្រទេសជាសមាជិក​អាស៊ានមាន​ទំហំទឹកប្រាក់ជាង ១៤,៣ពាន់​លានដុល្លារ​ កើនឡើង ១២,​៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ នេះបើតាមរបាយរកាណ៍របស់ក្រសួងពាណិជ្ជកម្ម។ បើតាមរបាយការណ៍នេះ កម្ពុជាបាន​នាំចេញ​ទំនិញ​​ក្នុងទំហំទឹកប្រាក់ជាង ៤.៦២០លានដុល្លារ កើនឡើង ៨,៨៧ ភាគរយ ខណៈ​ការនាំចូលពីបណ្តាប្រទេសសមាជិក​អាស៊ានចូលមក​កាន់កម្ពុជាមានទឹកប្រាក់ ៩.៦៨៩លានដុល្លារ កើនឡើង ១៤,៨៥ ភាគរយ។ ក្នុងចំណោមបណ្តាប្រទេសសមាជិកអាស៊ានទាំងអស់ មានប្រទេសចំនួន៥ ដែលជាដៃ​គូ​ពាណិជ្ជកម្មកំពូល របស់កម្ពុជា រួមមាន៖ ប្រទេសវៀតណាម ថៃ សិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។ ក្នុងនោះ វៀតណាម ឈរជាទីផ្សារលំដាប់ទី១ របស់កម្ពុជា ដោយ​នាំចូលទំនិញពីកម្ពុជាក្នុងទឹកប្រាក់ ៣.២៩៨លានដុល្លារ រីឯប្រទេសថៃឈរលំដាប់ទី២ ដោយនាំចូលទំនិញពីកម្ពុជាក្នុង​ទឹកប្រាក់ចំនួន ៧៨០លានដុល្លារ។ ដោយឡែក ប្រទេសសិង្ហបុរី នាំចូលទំនិញពីកម្ពុជាក្នុងទំហំទឹកប្រាក់ចំនួន ២៦១​លានដុល្លារ ប្រទេសម៉ាឡេស៊ីបាននាំចូលទំនិញ​ក្នុងទឹកប្រាក់ចំនួន ១២៨លានដុល្លារ និងប្រទេសឥណ្ឌូនេស៊ីបាននាំចូលទំនិញពីកម្ពុជាចំនួន ៨៧ លានដុល្លារ។ គួរបញ្ជាក់ថា រយៈពេល ១១ខែ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាសម្រេចបានទឹកប្រាក់ចំនួន ៥០,៤៥ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៥,៩៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ […]

ក្នុងឆ្នាំ២០២៤ កម្ពុជានាំចូលដែកសរុបជាង ៦៣១លានដុល្លារ កើនជិត ៧០ភាគរយ

វិស័យសំណង់នៅប្រទេសកម្ពុជាកំពុងមានការវិវត្តន៍ឡើងវិញគួរឱ្យកត់សម្គាល់ ដោយផ្អែកលើទំហំនៃការនំាចូលដែក និងដែកថែបមានការកើនឡើងយ៉ាងខ្លាំង។ ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ កម្ពុជាបាននាំចូលដែក និងដែកថែប កើនឡើងដល់ជាង ៦៣១លានដុល្លារ ដែលការកើនឡើងនេះ មានរហូតដល់ ៦៩,៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលការនាំចូលមានត្រឹមតែជាង ៣៧២លានដុល្លារប៉ុណ្ណោះ។ នេះ​បើ​តាមរបាយការណ៍របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា (GDCE) ដែលបានចេញផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។ បើក្រឡេកមើលតួលេខនៅក្នុងខែធ្នូ ឆ្នាំ២០២៤តែមួយ បានបង្ហាញថា ការនាំចូលដែក និងដែកថែបដែលមានចំនួនសរុបជាង ៦៩លានដុល្លារ ពោលគឺកើនឡើង ៧៦,៩ភាគរយ បើធៀបនឹងខែធ្នូ ឆ្នាំ២០២៣ ដែលមានចំនួនត្រឹមតែជាង ៣៩លានដុល្លារប៉ុណ្ណោះ។ បច្ចុប្បន្នការនាំចូលដែក និងដែកថែប បានរួមចំណែក ២,២ភាគរយ នៃការនាំចូលសរុបរបស់កម្ពុជា ដែលមានតម្លៃសរុបជាង ២៨ពាន់លានដុល្លារ។ អ្នកជំនាញបានចាត់ទុកការកើនឡើងនៃការនាំចូលដែក និងដែកថែបនេះ ជាសូចនាករវិជ្ជមាននៃការងើបឡើងវិញបន្តិចម្តងៗរបស់វិស័យសំណង់ពីបញ្ហាប្រឈមនានានៅពេលកន្លងមក។ - Video Advertisement -

ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េ សម្រេចបានជាង $៧៦០លាន កើនជាង ១១%

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ បានកើនឡើងដល់ ៧៦២ លានដុល្លារ ត្រឹមដំណាច់ឆ្នាំ ២០២៤ ពោលគឺកើនឡើង ១១,៤៩ ភាគរយ បើធៀបនឹងឆ្នាំមុន នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាសម្រេចបាន ២៨៨លានដុល្លារ កើន​ឡើង ១៣,៧៧ភាគរយ ខណៈការនាំចូលសម្រេចបាន ៤៧៤លានដុល្លារ កើនឡើង ១៣,៧៧%។ និន្នាការ​នៃការកើនឡើង​នេះ​គូសបញ្ជាក់​ពី​ទំនាក់ទំនង​សេដ្ឋកិច្ច​កាន់តែ​ស៊ីជម្រៅ​រវាង​ប្រទេស​ទាំងពីរ​។ ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិកា​រចម្រុះ​ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ​ នាពេល​ថ្មីៗ​នេះ ភាគី​ទាំងពីរ​បាន​សម្តែងនូវ​ការប្តេជ្ញាចិត្ត​ក្នុង​ការសហការ​បន្ថែមទៀត​ ដោយបានព្រមព្រៀងផ្តួចផ្តើមការពិភាក្សាលើវិស័យពាណិជ្ជកម្ម សេវាកម្ម និងការវិនិយោគ ជាមួយនឹងផែនការសម្រាប់កិច្ចប្រជុំគណៈកម្មាធិការចម្រុះលើកទី២ ដែលគ្រោងនឹងធ្វើឡើងនៅក្នុងប្រទេសកម្ពុជានៅឆ្នាំ២០២៥។ ជាងនេះទៅទៀត គណៈកម្មាធិការចម្រុះនេះ គ្រោងនឹងជួបពិ​ភាក្សា​ជាមួយប្រធាន និងនាយកប្រតិបត្តិទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងវិនិយោគិនកូរ៉េ ដើម្បីឯកភាព​បន្តពង្រឹងកិច្ចសហប្រតិបត្តិ​ការក្នុងការ​ជំរុញពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េ លើវិស័យបច្ចេកវិទ្យាឌីជីថល គ្រឿងបង្គំ អេឡិចត្រូនិក យានយន្ត ការកែច្នៃកសិផល និងម្ហូបអាហារ។ គួររំលឹកថា ក្នុងឆ្នាំ២០២៣ ការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េ មានទឹកប្រាក់សរុប ៧៥១,៣៨លានដុល្លារ។ ទំនិញកម្ពុជា​នាំទៅកូរ៉េ មានចំនួន ២៨១,១៤លានដុល្លារ កើនឡើង ២០,៣ភាគរយ ខណៈកូរ៉េនាំចូលមានចំនួន​៤៧០,២៥ លានដុល្លារថយចុះ […]