ការដ្ឋានផ្លូវជាតិលេខ ១០ ពីបាត់ដំបង ទៅកោះកុងសម្រេចបាន ៤៣% ហើយ គ្រោងបញ្ចប់ឆ្នាំ ២០២៣

បន្ទាប់ពីបើកការដ្ឋានអស់រយៈពេលជិត ១២ ខែមក គម្រោងស្ថាបនាផ្លូវជាតិលេខ ១០ តភ្ជាប់ពីខេត្តបាត់ដំបង ទៅកោះកុង សម្រេចបានប្រមាណ ៤៣,៧៥% ហើយ ដោយគ្រោងបញ្ចប់ឆ្នាំ ២០២៣ ខាងមុខ។

នេះបើយោងតាមការចុះត្រួតពិនិត្យរបស់ ឯកឧត្តម បុង ប៊ុនហួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមការងារបច្ចេកទេស កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១។

ក្នុងកិច្ចត្រួតពិនិត្យនេះ ឯកឧត្តមក៏បានក្រើនរំឭកដល់ក្រុមហ៊ុនសាងសង់ CRBC និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស WACC ឱ្យបន្តយកចិត្តទុកដាក់លើកិច្ចការងារសាងសង់ឱ្យមានប្រសិទ្ធភាព និងស្របតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវផងដែរ។

គួរបញ្ជាក់ផងដែរថា ផ្លូវជាតិលេខ ១០ នេះ មានប្រវែងសរុបប្រមាណ ១៩៩ គីឡូម៉ែត្រ តភ្ជាប់ពីស្រុកសំឡូតក្នុងខេត្តបាត់ដំបង កាត់ចុះតាមស្រុកវាលវែង នៃខេត្តពោធិ៍សាត់ និងខេត្តកោះកុង ដែលសាងសង់ឡើងក្រោមទំហំវិនិយោគប្រមាណ ១៨៨ លានដុល្លារ ជាជំនួយពីប្រទេសចិន និង ថវិកាបដិភាគពីរាជរដ្ឋាភិបាល។

ផ្លូវមួយខ្សែនេះ បានប្រកាសបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ កន្លងមកនេះ ហើយគ្រោងបញ្ចប់ជាស្ថាពរ នៅឆ្នាំ២០២៣ (ចំណាយពេល ៤៨ខែ)។ (អានបន្ថែម និងបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្ន ផ្លូវសំខាន់២ខ្សែក្នុងខេត្តក្រចេះ(ផ្លូវលេខ៣៧៧ និង ៣៧៧A) សង់បាន ៩៣%

គិតត្រឹម ខែមករា ឆ្នាំ២០២៥នេះ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវសំខាន់ចំនួន ០២ខែ្ស ប្រវែង ៤៨,៥៩គីឡូម៉ែត្រ​ លាតសន្ធឹងពីវង្វង់មូលព្រាប(ស) ក្រុងក្រចេះ ដល់ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ​ សម្រេចការសាងសង់​បាន ៩៣% ហើយ​ ។ នេះបើយោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានចេញផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។ គួរបញ្ជាក់ថា ផ្លូវខេត្តដ៏សំខាន់ៗ​ចំនួន ០២ខែ្សនេះ មានប្រវែងសរុបជិត ៤៨,៥៩គីឡូម៉ែត្រ ស្ថិតក្នុងខេត្តក្រចេះ ក្នុងនោះមានផ្លូវខេត្តលេខ៣៧៧ មានប្រវែង ៣៥.៥គីឡូម៉ែត្រ គិតចាប់ពីរង្វង់មូលព្រាប«ស» (ក្រុងក្រចេះ) ដល់ស្រុកសំបូរ និងផ្លូវលេខ៣៧៧A មានប្រវែង ១៣,៦គីឡូម៉ែត្រ គិតចាប់ពីផ្សារសណ្តាន់ ដល់ភូមិសង្គម ឃុំសណ្តាន់ នៃស្រុកសំបូរ។ ផ្លូវទាំង២នេះគឺជាផ្នែកមួយដ៏សំខាន់ សម្រាប់បម្រើដល់ វិស័យទេសចរណ៍ និងវិស័យដឹកជញ្ជូន ជាពិសេសអាចធ្វើដំណើរទៅកាន់រមណីយដ្ឋានជាច្រើន តាមបណ្ដោយដងទន្លេមេគង្គត្រើយខាងកើត មានដូចជា៖តំបន់ទេសចរណ៍ភ្នំសបុក​ រម្មណីយដ្ឋានអន្លង់ផ្សោតកាំពី, រមណីយដ្ឋានទឹកជួរកាំពី ,ព្រះធំវិហារសសរ ១០០ , និងសហគមន៍ទេសចរណ៍កោះ […]

ក្នុងឆ្នាំ២០២៤ កំពង់ផែស្វ័យតក្រុងព្រះសីហនុ រកចំណូលបានជាង ១១០លានដុល្លារ កើនជាង២៤%

ក្នុងឆ្នាំ២០២៤ កំពង់ផែស្វ័យតក្រុងព្រះសីហនុ ដែលចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា រកចំណូលបាន ៤៥២.៥៧៨លានរៀល(ប្រមាណ ១១០,៣៨លានដុល្លារ) កើនឡើ២៤,១២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដែលមានត្រឹមតែ ៣៦៤.៦៤១លានរៀល (ប្រមាណ ៨៨,៩៤លានដុល្លារ)។ នេះបើតាមរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានចេញផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។ របាយការណ៍ដដែលបានបង្ហាញទៀតថា ក្នុងឆ្នាំ២០២៤នេះ កំពង់ផែស្វ័យតក្រុងព្រះសីហនុ សម្រេចការងារដឹកជញ្ជូនទំនិញឆ្លងកាត់កំពង់ផែនាំចេញ-នាំចូល មានចំនួនសរុប ៩.៦០៨.១៧១តោន កើនឡើង ២១,៦៧% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួនសរុប ៧.៨៩៣.១៥៦តោនប៉ុណ្ណោះ។​ កម្ពុជាមានកំពង់ផែធំៗចំនួនពីរ គឺកំពង់ផែស្វ័យតក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ ដែលដើរតួនាទីយ៉ាងសំខាន់សម្រាប់ដឹកទំនិញនាំចូល-នាំចូល ។ ចំពោះកំពង់ផែស្វយ័តភ្នំពេញ (PPAP)ក្នុងឆ្នាំ២០២៤ នេះ ទទួលបានកំណើនខ្ពស់នៃទូកុងតឺន័រឆ្លងកាត់ចំនួន ៤៨០.២០០TEUs និងរកចំណូលបានជាង ៤១លានដុល្លារ កើនឡើង ២‌១%។​ (អានបន្ថែម) តាមរបាយការណ៍ខាងលើបានបញ្ជាក់ទៀតថា ក្នុងឆ្នាំ២០២៤ ដដែលនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រមូលចំណូលពីការផ្តល់សេវាដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បានចំនួនសរុប ២.២៨១លានរៀល។ - […]

រដ្ឋប្រកាសបិទផ្លូវនាវាមួយចំនួន ដើម្បីពិសោធន៍ទីតាំងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ

ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងធ្វើការបិទផ្លូវនាវចរណ៍មួយចំនួន ដើម្បីយកសំណាកគំរូពិសោធន៍ និងធ្វើពិសោធន៍ទីតាំងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលឆ្លងកាត់រាជធានីភ្នំពេញ ទៅខេត្តកណ្តាល។ នេះបើតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥។ ការសិក្សានេះ នឹងបង្កការរំខានដល់ការធ្វើនាវាចរណ៍ផ្សេងៗ ដែលធ្វើដំណើរតាមទន្លេសាប និងទន្លេមេគង្គ ឆ្លងកាត់តំបន់ការដ្ឋានសាងសង់ ក្រសួងសាធារណការ និងដឹកជញ្ជូន. ដើម្បីធានាបាននូវសុវត្ថិភាពរបស់នាវាចរណ៍ ក្រសួងសូមស្នើប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវទឹកទាំងអស់ យកចិត្តទុកដាក់ក្នុងការបើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ចៀសវាងឧបទ្ទវហេតុកើតឡើងជាយថាហេតុ និងសូមអនុវត្តតាមការណែនាំដូចខាងក្រោម៖ ១. បន្ថយល្បឿននាវា និងបើកបរនៅក្នុងចន្លោះសុវត្ថិភាពដែលមានផ្លាក និងពោងសញ្ញាបង្ហាញ។ ២. រក្សាចម្ងាយសុវត្ថិភាពបើកបរឱ្យបានគ្រប់គ្រាន់ យ៉ាងតិច ៥០ម៉ែត្រ ដើម្បីចៀសវាងហានិភ័យនៃការប៉ះ ទង្គិចពេលឆ្លងកាត់ច្រករួមតូច ឬនៅជិតតំបន់សិក្សា។ ៣.ផ្តល់អាទិភាពដល់ក្រុមការងារសិក្សាគម្រោង និងអនុវត្តតាមការផ្តល់សញ្ញា និងការណែនាំពីក្រុមការងារ ចរាចរណ៍ផ្លូវទឹក។ ៤. មិនអនុញ្ញាតឱ្យនាវាបោះយុថ្កា ឈប់សំចត ឬស្នាក់នៅក្នុងចម្ងាយ ១០០ម៉ែត្រ ពីតំបន់សិក្សា។ ៥. នាវាធ្វើដំណើរឆ្លងកាត់តំបន់សិក្សា ត្រូវតែធ្វើចរាចរណ៍ទៅតាមទីតាំងដែលបានកំណត់។ ក្រសួងសូមអរគុណចំពោះកិច្ចសហប្រតិបត្តិការរបស់សាធារណជន ដែលតែងតែផ្តល់ការយលយោគនិងអធ្យាស្រ័យ ខណៈវិធានការទាំងនេះគឺធ្វើឡើងដើម្បីធានាសុវត្ថិភាពរបស់អ្នកប្រើប្រាស់ផ្លូវទឹកទាំងអស់។ - Video Advertisement -

ក្នុងឆ្នាំ២០២៤ កំពង់ផែស្វ័យតភ្នំពេញ រកចំណូលបានជាង $៤១លាន, និងមានទូកុងតឺន័រឆ្លងកាត់កើនជិត៥០ម៉ឺន TEU

ក្នុងឆ្នាំ២០២៤ កំពង់ផែស្វយ័តភ្នំពេញ (PPAP) រកចំណូលបាន ៤១.៥៨៨.១៧២ដុល្លារ និងទទួលបានកំណើនខ្ពស់នៃទូកុងតឺន័រឆ្លងកាត់ចំនួន ៤៨០.២០០ TEUs។  នេះបើយោងតាមសេចក្តីប្រកាសរព័ត៌មានរបស់កំពង់ផែស្វយ័តភ្នំពេញ (PPAP) ចុះថ្ងៃទី១៤ និងទី១៦ ខែមករា ឆ្នាំ២០២៥។ តាមសេចក្តីប្រកាសខាងលើបានបង្ហាញថា ក្នុងរយៈពេល១ឆ្នាំនៃឆ្នាំ២០២៤ កំពង់ផែស្វយ័តភ្នំពេញ (PPAP) រកចំណូល(ពុំទាន់ធ្វើសវនកម្ម)សរុបបានចំនួន ៤១.៥៨៨.១៧២ដុល្លារ កើនឡើង ២១% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ចំណូលទាំងនោះរួមមាន៖ ចំណូលពីប្រតិបត្តិការផែបានចំនួន ៣៤.៥៦៣.៧៥៦ដុល្លារ កើន២១%, ចំណូលពីអាជ្ញាធរផែចំនួន ៥.៨៣៤.៤៨១ដុល្លារ កើន២១%, និងចំណូលពីសេវាផ្សេងៗចំនួន ១.១៨៩.៩៣៥ដុល្លារ កើន២%. ទាក់ទងនឹងចរាចរណ៍កុងតឺន័រ PPAP បានកត់សម្គាល់ឃើញថា ក្នុងឆ្នាំ២០២៤នេះ កំពង់ផែស្វ័យតភ្នំពេញមានទូកុងតឺន័រឆ្លងបានកាត់ចំនួន ៤៨០.២០០TEUs កើនឡើង ២១.៩១% ធៀបនឹងឆ្នាំ២០២៣ មានត្រឹម៣៩៦.២២៥ TEUs។ ប្រភពដដែលបានលម្អិតទៀតថា កំពង់ផែទឹកសាបមួយនេះ ទទួលបានបរិមាណទំនិញ និងប្រេងឥន្ធនៈសរុបចំនួន ៤.៨០៦.៦៥៤តោន កើនឡើង ១៥.៩១% និងកប៉ាល់ដឹកទំនិញឆ្លងកាត់កំពង់ផែមានចំនួន ៤.៨៩៤ កប៉ាល់ បានកើនឡើង​ […]

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្តនៅបន្ទាយមានជ័យ សម្រេចបានជាង ៦៤ភាគរយ

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត ដើម្បីកាត់បន្ថយទឹកជំនន់ (IDFMP) នៅខេត្តបន្ទាយមានជ័យ សម្រេចបានប្រមាណជាង ៦៤ភាគរយ ហើយគ្រោងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២៦ ខាងមុខនេះ។ នេះបើតាមរបាយការណ៍ក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញឱ្យដឹងកាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។ បើតាមប្រភពដដែលនេះ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់នៅខេត្តបន្ទាយមានជ័យនេះ សម្រេចបាន ៦៤,០២ភាគរយ  ដោយក្នុងនោះ វឌ្ឍនភាពការងារសម្រេចបានដូចខាងក្រោម៖ ទី១) ការងារស្តារអាងទឹក៖ អាងទឹកពង្រសម្រេចបាន ១០០%, អាងទឹកវាំងហែងសម្រេចបាន១០០% និងអាងទឹកកន្សែងសម្រេចបាន ៩៩%។ ទី២) ការងារប្រពន្ធ័ប្រឡាយខ្នាតធំ៖ ប្រឡាយមេ MC១-១ សម្រេចបាន ៩៨%, ប្រឡាយមេ MC១-២ សម្រេចបាន ៨៥%, ប្រឡាយមេ MC២ សម្រេចបាន ៩៥,០៤%, ប្រឡាយមេ MC៣-១ សម្រេចបាន ៣៦%និងប្រឡាយមេ MC៣-២ សម្រេបាន ៩៨.៥០%។ ទី៣) ការសាងសង់សំណង់សិល្បការ្យសម្រេចបានចំនួន ១២៧សំណង់ លើសំណង់សរុប ២១៦កន្លែង។ គម្រោងនេះ ទទួលហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ […]

ក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានការចុះបញ្ជីយានយន្តអគ្គីសនីចំនួន ២២៥៣គ្រឿង កើន៦២០%

ក្នុងឆ្នាំ ២០២៤ ប្រទេសកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់នៃការចុះបញ្ជីយានយន្តអគ្គិសនីដែលឈានដល់ចំនួនសរុប ២.២៥៣គ្រឿង ពោលគឺកើនឡើង ៦២០% បើធៀបនឹងឆ្នាំ ២០២៣។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។ កំណើនដ៏ច្រើននេះបង្ហាញពីការផ្លាស់ប្តូរជាវិជ្ជមានឆ្ពោះទៅរកការដឹកជញ្ជូនពណ៌បៃតងនៅក្នុងប្រទេសកម្ពុជា ឯកឧត្តម ផន រឹម បានបញ្ជាក់ថា “ក្នុងឆ្នាំ២០២៤ មានរថយន្តអគ្គិសនីដែលបានចុះបញ្ជីសរុបចំនួន ២,២៥៣គ្រឿង កើនឡើង ៦២០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ដែលមានត្រឹមតែ ៣១៣គ្រឿងប៉ុណ្ណោះ”។ តួលេខដ៏សំខាន់នេះឆ្លុះបញ្ចាំងពីការកើនឡើងនៃការយល់ដឹងរបស់អ្នកប្រើប្រាស់ និងចំណូលចិត្តសម្រាប់ជម្រើសយានយន្តប្រកបដោយនិរន្តរភាពនៅកម្ពុជា។ បច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចំនួន៣ កំពុងនាំមុខគេក្នុងទីផ្សាររថយន្តនៅកម្ពុជា ទី១- ក្រុមហ៊ុនរថយន្ត BYD មកពីប្រទេសចិន, ទី២- ក្រុមហ៊ុនរថយន្ត Toyota មកពីប្រទេសជប៉ុន និង ទី៣- ក្រុមហ៊ុនរថយន្ត Tesla មកពីសហរដ្ឋអាមេរិក។ ក្រុមហ៊ុនទាំងនេះកំពុងរួមចំណែកយ៉ាងសំខាន់ដល់ទីផ្សារក្នុងស្រុក និងពង្រឹងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះអនាគតបៃតង។ ឯកឧត្តម  ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន […]