គម្រោងពង្រីកផ្លូវជាតិលេខ ៣ សម្រេចបាន ៨០% ហើយ

គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣ សម្រេចបាន ៨០% ហើយបច្ចុប្បន្នកំពុងសាងសង់សួនច្បារចែកទ្រូងផ្លូវ និងសាងសង់ស្ពានរំលងផ្លូវផងដែរ។ នេះបើយោងតាមឯកឧត្ដម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពនៃផ្លូវនេះកាលពីថ្ងៃទី១០ កញ្ញា កន្លងទៅ។

ឯកឧត្តម បានឱ្យដឹងថា តាមលក្ខណៈបច្ចេកទេស ការសាងសង់សួនច្បារចែកទ្រូងផ្លូវនេះ ត្រូវរក្សាគម្លាតពី១,៥គីឡូម៉ែត្រ ទៅ២គីឡូម៉ែត្រ នៅក្រៅទីប្រជុំជន និងចន្លោះពី ៤០០ម៉ែត្រ ទៅ ៧០០ម៉ែត្រ នៅក្នុងទីប្រជុំជន។

កំណាត់ផ្លូវជាតិលេខ៣ (ភ្នំពេញ-កំពត) មានប្រវែងសរុប ១៣៤,៧៩៦គីឡូម៉ែត្រ ដោយក្នុងនោះ ប្រវែង៦៩គីឡូម៉ែត្រ ចាប់ពីចោមចៅ ដល់បែកគុស ត្រូវសាងសង់ជាផ្លូវ ៤គន្លង ហើយចាប់ពីបែកគូស ដល់ទីរួមខេត្តកំពត ប្រវែង ៦៥,៧៩៦ គីឡូម៉ែត្រ ត្រូវសាងសង់ជាផ្លូវ ២គន្លង ដោយក្រាលបេតុងកៅស៊ូ (AC)។

គម្រោងសាងសង់នេះ ចំណាយទឹកប្រាក់ប្រមាណជាង ២១៩ លានដុល្លារអាមេរិក ប្រតិបត្តិការដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន ដោយបានបើកការដ្ឋានកាលពីថ្ងៃទី ៧ ឧសភា ២០១៨ កន្លងមកនេះ ហើយនឹងចំណាយរយៈពេលសាងសង់ ៤៨ ខែ ដើម្បីបញ្ចប់។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាជ្ញាធរខេត្តតាកែវ គ្រោងចំណាយជាង $២លាន សង់ប្រាសាទកណ្ដាលបឹងតាកែវ ទុកជាទីសកា្ករៈ

ក្នុង​គោល​បំណង​លើក​កម្ពស់​បេតិកភណ្ឌ​វប្បធម៌ និង​ជំរុញ​វិស័យ​ទេសចរណ៍ អាជ្ញាធរ​ខេត្តតាកែវ​បាន​ប្រកាសពី​គម្រោង​វិនិយោគ​ជាង ២​លាន​ដុល្លារ​ ក្នុង​ការ​សាងសង់​ប្រាសាទ​ថ្មី​មួយ​ដែល​មានទីតាំងស្ថិត​នៅចំ​កណ្តាល​បឹង​តាកែវ។ គំនិត​ផ្ដួចផ្ដើម​នេះ​ត្រូវ​បានលើកឡើង​ក្នុង​កិច្ច​ប្រជុំ​មួយ ដែល​ដឹកនាំ​ដោយ​ឯកឧត្តម  វ៉ី សំណាង  អភិបាល​ខេត្ត​តាកែវ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។។ ​ឯកឧត្តម បានសង្កត់ធ្ងន់ថា មូលនិធិសម្រាប់សាងសង់ប្រាសាទនេះ នឹងមិនប្រើថវិកាជាតិទេ។ ផ្ទុយទៅវិញ វាជាថវិកាដែលបានមកពីការចូលរួមពីបណ្ដាសប្បុរសជនក្នុង និងក្រៅប្រទេស។ ប្រាសាទ​នេះ​មិន​ត្រឹម​តែ​ជា​ទី​សក្ការៈគោរពបូជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​ពង្រឹង​សហគមន៍​មូលដ្ឋាន​ផង​ដែរ។ បន្ថែមពីលើគម្រោងសង់ប្រាសាទ អាជ្ញាធរខេត្តគ្រោងនឹងអភិវឌ្ឍផ្លូវក្រវ៉ាត់ក្រុងថ្មីមួយជុំវិញបឹងតាកែវ ដោយមានសួនច្បារបៃតងស្រស់ត្រកាលនៅអមសងខាងផ្លូវ។ ផ្លូវនេះដែរ នឹងលាតសន្ធឹងជាង១០គីឡូម៉ែត្រ ដែលផ្តល់ឱ្យពលរដ្ឋជាកន្លែងសម្រាប់ហាត់ប្រាណ ជិះកង់ និងលំហែកាយ អមដោយទេសភាពដ៏ស្រស់បំព្រង។ ឯកឧត្តមអភិបាលខេត្ត មានសុទិដ្ឋិនិយមថា គម្រោងនេះនឹងប្រែក្លាយមុខមាត់ក្រុងដូនកែវដែលជាបេះដូងនៃខេត្តតាកែ ឱ្យរិតតែមានភាពទាក់ទាញ សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ទេសចរណ៍ជាតិ និងអន្តរជាតិ ឱ្យមកលេងកម្សាន្តខេត្តមួយនេះឱ្យបានកាន់តែច្រើនឡើងថែមទៀត ដើម្បីចូលរួមលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើង។ ជាមួយនឹងគំនិតផ្តួចផ្តើមទាំងនេះ ខេត្តតាកែវមានគោលបំណងបញ្ចូលគ្នានូវប្រពៃណីជាមួយនឹងភាពទំនើប បង្កើតបរិយាកាសរស់រវើកសម្រាប់ទាំងអស់គ្នា។ - Video Advertisement -

រោងចក្រដំឡើងរថយន្តអគ្គិសនីដ៏ល្បីរបស់ចិនតម្លៃ $៣២លាន គ្រោងបើកដំណើរការនៅខេត្តព្រះសីហនុនៅចុងឆ្នាំនេះ

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បីបំផុតរបស់ប្រទេសចិន យីហោ BYD កំពុងវិនិយោគសាងសង់រោងចក្រដំឡើងរថយន្ត ក្រោមទុនវិនិយោគ ៣២លានដុល្លារ មានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តព្រះសីហនុ។ បើតាមផែនការរោងចក្រនេះ នឹងបញ្ចប់ការសាងសង់នៅខែវិច្ឆិកាខាងមុខ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញលិខិតអនុញ្ញាតចំពោះគម្រោងវិនិយោគផ្គុំដំឡើងរថយន្ត BYD ជាមួយនឹងទុនវិនិយោគសរុប ៣២លានដុល្លារ និងអាចបង្កើតការងារធ្វើប្រមាណ​ជាង ២០០កន្លែង។​ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍នៅថ្ងៃទី៦ ខែកុម្ភៈនេះថា ក្រុមហ៊ុនផលិតរថយន្ត BYD នឹងដំឡើងររថយន្តពីរប្រភេទ គឺរថយន្តអគ្គីសនី និងរថយន្តប្រើប្រេងឥន្ទនៈ។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំមួយនៅព្រឹកថ្ងៃទី៦ ​ខែកុម្ភៈ ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា៖ “ក្រុមហ៊ុន BYD កំពុងរៀបចំបង្កើតរោងចក្រផ្គុំដំឡើងរថយន្តនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តព្រះសីហនុ ហើយ​ប្រហែលជាខែ១១ឆ្នាំនេះ យើងនឹងឃើញរថយន្តEV ចេញពីរោងចក្រនៅកម្ពុជាយើងហើយ”។​ បើតាមឯកឧត្តម ស៊ុន ចាន់ថុល ក្នុងដំណាលកាលដំបូង ក្រុមហ៊ុនផលិតរថយន្ត BYD នឹងនាំចូលគ្រឿងបង្គុំពីក្រៅប្រទេស មកផ្គុំដំឡើងក្នុងស្រុក ហើយជំហានបន្ទាប់ ក្រុមហ៊ុន នឹងប្រើប្រាស់គ្រឿងបង្គុំរថយន្តមានក្នុងស្រុកដើម្បីផ្គុំដំឡើង។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី លើកឡើងថា វត្តមាននៃគម្រោងវិនិយោគផ្គុំដំឡើងរថយន្ត […]

ដើមខែកុម្ភៈនេះ កម្ពុជាបានស្វាគមន៍ការវិនិយោគថ្មីចំនួន ១២គម្រោង តម្លៃ $១៣៥លាន

ដើមខែកុម្ភៈ ឆ្នាំ២០២៥នេះ កម្ពុជាទទួលបានសំណើសុំការវិនិយោគថ្មីចំនួន ១២គម្រោង ក្រោមទុនវិនិយោគសុរបចំនួន ១៣៥លានដុល្លារ។ សំណើនេះត្រូវបានដាក់ជូនគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិនិត្យនិងពិភាក្សាក្នុង “កិច្ចប្រជុំច្រកចេញចូលតែមួយ” លើកទី២ ក្នុងឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា តំណាងក្រសួង ស្ថាប័ន និងរដ្ឋបាលខេត្តពាក់ព័ន្ធ។ តាមរយៈកិច្ចប្រជុំបានឱ្យដឹងថា គម្រោងវិនិយោគថ្មីៗទាំងនេះ មានចំនួន ១២គម្រោង ក្រោមទុនវិនិយោគសរុបប្រមាណ ១៣៥លានដុល្លារ, ដោយគេរំពឹងថា នឹងអាចបង្កើតការងារបានចំនួនប្រមាណ ៧ពាន់កន្លែងនៅទូទាំងប្រទេសកម្ពុជា។ ក្នុងចំណោមគម្រោងទាំង១២នេះ មានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន ១១គម្រោង (ដោយផ្តោតលើឧបករណ៍បរិក្ខារពេទ្យ, ផ្គុំនិងដំឡើងគ្រឿងអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងផ្ទះ, ការកែច្នៃលោហធាតុ, ផលិតពិល, ផលិតគ្រោងសំណង់ពីលោហធាតុ, ឧបករណ៍ជាងគ្រប់ប្រភេទ, កាត់ដេរ ចាក់សម្លៀកបំពាក់និងជ្រលក់ពណ៌) និងមុខសញ្ញាវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន ១គម្រោង (គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលព្រះអាទិត្យ អានុភាព ៣០ មេហ្គាវ៉ាត់)។ ជាការកត់សម្គាល់ គម្រោងទាំងអស់នេះ គ្រោងនឹងបោះទីតាំងវិនិយោគនៅខេត្តកំពង់ស្ពឺ, ខេត្តតាកែវ, ខេត្តកណ្តាល, ខេត្តកំពត, និងខេត្តកំពង់ឆ្នាំង។ គួររំលឹកថា កាលពីខែមករា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា […]

ត្រឹមឆ្នាំ២០២៤ ក្នុងរាជធានីភ្នំពេញមានអគារខ្ពស់ៗចាប់ពី៥ជាន់ឡើងទៅ មានចំនួនជិត ២ពាន់អគារ

គិតត្រឹមឆ្នាំ២០២៤ នៅក្នុងរាជធានីភ្នំពេញ មានសំណង់បណ្តុំផ្ទះលែ្វងចំនួន ៤៥៣កន្លែង និងមានអគារខ្ពស់ៗចាប់ពី ៥ជាន់ឡើងទៅចំនួន ១.៨៧៧អគារ។ នេះបើយោងតាមទិន្នន័យដែលបង្ហាញដោយឯកឧត្តម កើត ឆែ អភិបាលរងរាធានីភ្នំពេញនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣។ រាជធានីភ្នំពេញគឺជារាជធានីដ៏ធំរបស់ប្រទេសកម្ពុជា បច្ចុប្បន្នកំពុងបន្តមើលឃើញពីនគរូបនីយកម្ម និងកំណើនឧស្សាហកម្មយ៉ាងឆាប់រហ័ស។ នាពេលថ្មីៗនេះ ឯកឧត្តម កើត ឆែ បានឱ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ២០២៤នេះ នៅក្នុងទីក្រុងភ្នំពេញមានអគារផ្ទះល្វែងចំនួន៤៥៣ និងអគារដែលមានកម្ពស់ចាប់ពី៥ជាន់ឡើងទៅមានចំនួន ១.៨៧៧អគារ។ នេះ​ជា​ជំហាន​មួយ​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ទីក្រុង។ ក្រៅពីអគារលំនៅដ្ឋាន និងពាណិជ្ជកម្ម នៅរាជធានីភ្នំពេញក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងវិស័យឧស្សាហកម្មរបស់ខ្លួនផងដែរ ដោយមានចំនួនរោងចក្រកើនឡើងដល់ទៅ ៨១១កន្លែង ក្នុងនោះដែរមានរោងចក្របង្កើតថ្មីចំនួន ១៨កន្លែង គិតត្រឹមឆ្នាំ២០២៤។ កំណើននេះបានឆ្លុះបញ្ចាំងពីការអភិវឌ្ឍន៍សេដ្ឋកិច្ចដែលកំពុងរីកចម្រើនជាបន្តបន្ទាប់របស់នៅក្នុងទីក្រុង និងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ទេសភាពទីក្រុងផងដែរ។ អាជ្ញាធរបានបង្ហាញពីសុទិដ្ឋិនិយមអំពីអនាគត ជាមួយនឹងផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ទីក្រុងបន្ថែមទៀត ដើម្បីសម្រួលដល់កំណើនប្រជាជន និងទាក់ទាញការវិនិយោគឱ្យបានកាន់តែច្រើន។ - Video Advertisement -

ឥណ្ឌូណេស៊ី សម្រេចវិនិយោគជិត $៣ពាន់លានទៀត ដើម្បីបញ្ចប់ដំណាក់កាលទី២ នៃការអភិវឌ្ឍន៍រាជធានីថ្មីរបស់ខ្លួន!

រដ្ឋាភិបាលឥណ្ឌូនេស៊ីនឹងចំណាយទឹកប្រាក់បន្ថែមចំនួន ៤៨,៨ពាន់ពាន់លាន IDR (ប្រហែល ២,៩៩ពាន់លានដុល្លារអាមរិក) ដើម្បីបន្តការអភិវឌ្ឍន៍រាជធានីថ្មី (IKN) របស់ខ្លួនក្នុងដំណាក់កាលទីពីរ ដែលមានរយៈពេលពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៩។ យោងតាម Vietnam Plus បានរាយការណ៍ពីព័ត៌មាននេះនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។ ក្នុងដំណាក់កាលដំបូង (ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤) រដ្ឋាភិបាលឥណ្ឌូនេស៊ីបានវិនិយោគទឹកប្រាក់អស់ចំនួន ៨៩ពាន់ពាន់លាន IDR ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងទីក្រុងថ្មីនេះ។ យោងតាមលោក Basuki Hadimuljono ប្រធានអាជ្ញាធរមូលធន Nusantara (OIKN) មូលនិធិសម្រាប់ដំណាក់កាលទីពីរនេះ នឹងត្រូវបានប្រើប្រាស់ ដើម្បីបញ្ចប់គម្រោងសាងសង់សំខាន់ៗ រួមមានកន្លែងរក្សាទុកនូវប្រព័ន្ធអេកូឡូស៊ី ការិយាល័យសម្រាប់ស្ថាប័ននីតិប្បញ្ញត្តិ និងប្រព័ន្ធតុលាការ។ លោក Basuki ក៏បានសង្កត់ធ្ងន់ទៀតថា ៤៨,៨ ពាន់ពាន់លានIDR នេះ នឹងត្រូវ បែងចែកជាចាំបាច់សម្រាប់ដំណាក់កាលទីពីរ ដើម្បីបញ្ចប់ការសាងសង់អគារនីតិប្បញ្ញត្តិ តុលាការ និងកន្លែងភ្នាក់ងាររដ្ឋាភិបាលជាច្រើនទៀត។ ថវិកានេះក៏នឹងត្រូវគ្របដណ្តប់លើការចំណាយមួយចំនួនទៀតដូចជា ការថែរក្សា និងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខារនានាក្នុងដំណាក់កាលប្រតិបត្តិការផងដែរ។ លើសពីនេះទៀត អាជ្ញាធររាជធានី Nusantara ក៏កំពុងជំរុញការអនុវត្តកម្មវិធីភាពជាដៃគូសាធារណៈ និងឯកជន […]

គម្រោងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបាន៩៤% ចំណាយអស់ជិត $១៤០០លាន

នៅក្នុងការអភិវឌ្ឍន៍ដ៏គួរឱ្យរំភើបមួយសម្រាប់វិស័យអាកាសចរណ៍របស់កម្ពុជា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ពេលនេះសម្រេចការងារសាងសង់បានជាង ៩៤% ជាមួយនឹងការវិនិយោគសរុបឈានដល់ជិត ១.៤ពាន់លានដុល្លារ។ គម្រោងដ៏មានមហិច្ឆតានេះសន្យាថានឹងប្រែក្លាយផ្លូវអាកាសរបស់ប្រទេស និងលើកកម្ពស់ការតភ្ជាប់ការធ្វើដំណើរក្នុងស្រុក និងអន្តរជាតិ។ គួរបញ្ជាក់ថា ការងារសំណង់សំខាន់ធំៗ​ ដូចជាការងារពាក់ព័ន្ធសំណង់ស្ថានីយអ្នកដំណើរ/ Passenger Terminal Building, ការងារពាក់ព័ន្ធសំណង់មជ្ឈមណ្ឌលផ្គត់ផ្គង់ថាមពល/ Power House និងការងារពាក់ព័ន្ធទៅនឹងសំណង់ទីលានចតយន្តហោះ/ Aircraft Apron – Parking ត្រូវបានបញ្ចប់មួយផ្នែកធំនៅក្នុងបំណាច់ខែធ្នូ ឆ្នាំ២០២៤ និងមួយចំនួនតូចទៀតក្នុងខែមករា ឆ្នាំ២០២៥។ ឯកឧត្តម ស៊ិន ចាន់សេរីវត្ថា រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់នៅថ្ងៃទី២៤ ខែមករា ថា គម្រោងនេះកំពុងដំណើរការ និងស្របតាមពេលវេលាដែលបានកំណត់។ លោកបានមានប្រសាសន៍ថា “ប្រសិនបើអ្វីៗដំណើរការដូចការគ្រោងទុក យើងរំពឹងថានឹងសម្ពោធអាកាសយានដ្ឋានអន្តរជាតិតេជោនៅក្នុងខែកក្កដា ឆ្នាំ២០២៥ ជាផ្លូវការ” ដោយបានគូសបញ្ជាក់ពីសារៈសំខាន់នៃគម្រោងសម្រាប់តំបន់។ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានកម្ពុជា (CAIC) ដែលជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC មានផ្ទៃដីទំហំ ២.៦០០ហិកតា។ អាកាសយានដ្ឋានថ្មីនេះ គ្រោងនឹងក្លាយទៅជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់វិស័យទេសចរណ៍ និងពាណិជ្ជកម្ម ដែលជំរុញកំណើនសេដ្ឋកិច្ច និងការតភ្ជាប់សម្រាប់កម្ពុជា។(អានបន្ថែម) […]