OCIC គ្រោងសាងសង់ស្ថានីយបូមទឹកសមត្ថភាព៦០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃនៅកោះនរា

ក្រុមហ៊ុន OCIC មានផែនការចង់វិនិយោគសាងសង់ស្ថានីយបូមទឹកថ្មីមួយកន្លែង នៅក្នុងគម្រោងអភិវឌ្ឍន៍ទីក្រុងរណបកោះនរា សម្រាប់ប្រើប្រាស់លើការអភិវឌ្ឍន៍សាងសង់ជារួម។

គម្រោងសាងសង់ស្ថានីយបូមទឹកនេះ ត្រូវបានក្រុមហ៊ុន OCIC លើកឡើងនៅក្នុងកិច្ចប្រជុំជាមួយ ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កាលពីថ្ងៃទី១៤ ខែកញ្ញាកន្លងទៅ។

លោក ទូច សំណាង អគ្គនាយករងនៃក្រុមហ៊ុន OCIC បានឱ្យដឹងនៅថ្ងៃពុធនេះថា គម្រោងបូមទឹកឆៅនេះគឺសម្រាប់ប្រើប្រាស់ទៅលើការងារអភិវឌ្ឍន៍របស់គម្រោងកោះនរាទាំងមូល។ លោកបន្តថា ស្ថានីយបូមទឹកនេះនឹងមានសមត្ថភាពបូមទឹកប្រមាណ ៦០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ។

- Video Advertisement -