OCIC ចាប់ដៃគូរជាមួយក្រុមហ៊ុនយក្សម៉ាឡេ ពង្រឹងវិស័យសំណង់ និងអចលនទ្រព្យកម្ពុជា

ក្រុមហ៊ុនវិនិយោគទុនអាណិជនកម្ពុជា ឬ OCIC បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុន Eakon Group របស់ប្រទេសម៉ាឡេស៊ី ដើម្បីបន្តអភិវឌ្ឍគម្រោង Elysee នៅទីក្រុងកោះពេជ្រ ក៏ដូចជារួមគ្នាពង្រឹង និងពង្រីកវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា។

MoU ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២ ខែសីហា រវាងនាយកក្រុមហ៊ុន OCIC និងក្រុមហ៊ុន Mega Asset Management លោកស្រី លឹម លីជិន និងនាយកគ្រប់គ្រងក្រុមហ៊ុន Eakon Group លោក Dato’ Sri Ricky Yaw ។

ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា Eldeen Husaini Mohd Hashim និងលោក Charles Vann អនុប្រធានប្រតិបត្តិនៃក្រុមហ៊ុន Canadia Group ក៏បានចូលរួមពិធីចុះហត្ថលេខានេះផងដែរ។

ក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Eakon Group នឹងចែករំលែកចំណេះដឹងផ្នែកវិស្វកម្ម ស្ថាបត្យកម្ម និងសំណង់ប្រកបដោយវិជ្ជាជីវៈ និងជំនាញបច្ចេកទេស ដល់ទៅ OCIC។

លើសពីនេះ  Eakon Group  ក៏នឹងជួយស្វែកអ្នកជួល និងអ្នកវិនិយោគអន្តរជាតិបន្ថែមសម្រាប់គម្រោង Elysee ផងដែរ។

លោកស្រី Lychin ថា តាមរយៈភាពជាដៃគូនេះ ក្រុមហ៊ុននឹងមានឱកាសបង្ហាញពីសក្ដានុពលវិនិយោគនៃកម្ពុជា ពិសេសលើគម្រោងអភិវឌ្ឍន៍អចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស។

មានទីតាំងនៅលើកោះពេជ្រ គម្រោង Elysee ជាគម្រោងខ្នាតយក្សទំហំ ៧៥,៨០០ម៉ែត្រការ៉េ   ដែលត្រូវបានបំផុសគំនិតដោយ Champs Elysees ក្នុងទីក្រុងប៉ារីស។

គម្រោង Elysee នឹងរួមមាន លំនៅដ្ឋាន ការិយាល័យ កន្លែងបរិភោគអាហារ និងកន្លែងលែងកម្សាន្ដ ដែលមានភាពសំបូរបែប និងស៊ីវិល័យសម្រាប់ម្ចាស់អចលនព្រទ្យ និងអ្នកវិនិយោគទាំងអស់ផងដែរ។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]