ជប៉ុនប្រកាសជួយកម្ពុជា ៩០ម៉ឺនដុល្លារបន្ថែមទៀត ដើម្បីជួសជុលប្រាសាទបាយ័ន
រាជរដ្ឋាភិបាលជប៉ុនប្រកាសពីការផ្តល់ជំនួយថវិកាចំនួន ៩០ម៉ឺនដុល្លារអាមេរិកបន្ថែមទៀត សម្រាប់គម្រោងអភិរក្ស និងជួសជុលប្រាសាទបាយ័នក្នុងរយៈពេល ៣ឆ្នាំ ដោយគិតចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨។ នេះបើតាមការចុះផ្សាយរបស់វិទ្យុជាតិកម្ពុជា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤។ លោក Kawase Taro នាយកគម្រោងនៃកិច្ចសហប្រតិបត្តិការពហុវប្បធម៌ នៃក្រសួងការបរទេសជប៉ុន បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក ហៅកាត់ថា អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ថាក្រសួងការបរទេសជប៉ុន បានប្រកាសពីការផ្តល់ជំនួយថវិកាចំនួន ៩០ម៉ឺនដុល្លារអាមេរិកបន្ថែម ដល់គម្រោងអភិរក្ស និងជួសជុលប្រាសាទបាយ័ន។ បើតាមលោក Kawase Taro ជំនួយថវិកា៩០ម៉ឺនដុល្លារអាមេរិកនៅពេលនេះ គឺដើម្បីអនុវត្តន៍គម្រោងស្ដារ និងអភិរក្សប្រាសាទបាយ័ន រយៈពេល៣ឆ្នាំ គិតចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨។ គួរបញ្ជាក់ថា ថវិកានេះ នឹងផ្តល់ដល់គម្រោង JASA ដែលបានអនុវត្តការងារនៅតំបន់រមណីយដ្ឋានអង្គរពីឆ្នាំ ១៩៩៤ មកទល់ពេលនេះ។ គម្រោងនេះបានជួសជុលបណ្ណាល័យខាងត្បូងប្រាសាទអង្គរវត្ត និងគម្រោងធំនៅការដ្ឋានជួសជុលប្រាសាទបាយ័ន។ - Video Advertisement -
តើដំបូលរបស់អ្នកកំពុងជួបបញ្ហាខូចខាត តែមិនចង់ខាតពេលរុះរើមែនទេ? ISI RE-ROOFING SOLUTIONS ជាដំណោះស្រាយថ្មីប្រកបដោយភាពច្នៃប្រឌិត និង ដំឡើងឆាប់រហ័សបំផុត
ដំបូលស័ង្កសីជាច្រើននៅក្នុងប្រទេសកម្ពុជាកំពុងមានបញ្ហាច្រែះធ្លុះ និងលេចទឹកដែលបង្កការរំខានជាខ្លាំងដល់ដំណើរការអាជីវកម្មប្រចាំថ្ងៃជាពិសេសសម្រាប់រោងចក្រ ឃ្លាំងស្តុកទំនិញ រោងម៉ាស៊ីនកិនស្រូវ ឬអាគារពាណិជ្ជកម្មផ្សេងៗ ដែលបញ្ហាទាំងនោះតម្រូវឱ្យម្ចាស់អាជីវកម្មធ្វើការជួសជុលជាញឹកញាប់ ដែលផ្តល់ការរំខានដល់អាជីវកម្ម ខាតបង់ពេលវេលា និងថវិកាជាច្រើន ។ អស់ក្តីបារម្ភ ក្រុមហ៊ុន ISI STEEL សូមណែនាំនូវសេវាកម្មថ្មី ISI RE-ROOFING Solutions ដែលជាសេវាកម្មថ្មីដំបូងគេបង្អស់នៅប្រទេសកម្ពុជា ប្រក់ដំបូលថ្មីគ្របលើដំបូលចាស់ដោយមិនមានការរុះរើ និងមិនផ្តល់ការរំខានដល់ដំណើរការអាជីវកម្មក្នុងអំឡុងពេលដំឡើងនោះទេ។ សម្រាប់អតិថិជនដែលជ្រើសរើសសេវាកម្មនេះ មុននឹងធ្វើការដំឡើង ក្រុមការងារ ISI នឹងធ្វើការត្រួតពិនិត្យជាក់ស្តែងទៅលើគ្រោងដំបូលចាស់ដើម្បីដឹងថាតើគ្រោងដំបូលចាស់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការទ្រទម្ងន់ដំបូលថ្មីបានដែរឬទេ ហើយក្រុមការងារនឹងធ្វើការណែនាំជាងជំនាញដែលបានវឹកហាត់ដោយក្រុមហ៊ុន ជូនទៅកាន់អតិថិជន។ ប្រព័ន្ធប្រក់ដំបូលថ្មីគ្របលើដំបូលចាស់ ប្រើប្រាស់នូវដែក ISI OMEGA ដែលមានមុខងារជាផ្ទោងដំបូល និងស័ង្កសី ISI ផាម ភ្លីកឹប ៩៨០ ហើយមានការធានារយៈពេល ១០ឆ្នាំទៅលើគ្រោងដំបូល និងធានារយៈពេល ២០ឆ្នាំទៅលើការច្រែះធ្លុះសន្លឹកស័ង្កសី។ ជ្រើសរើសនូវសេវាកម្ម ISI RE-ROOFING Solutions លោកអ្នកនឹងទទួលបាននូវដំបូលថ្មីដែលអាចដំឡើងបានយ៉ាងឆាប់រហ័ស ជួយសន្សំថវិកា និងមិនប៉ះពាល់ដល់ដំណើរការអាជីវកម្មរបស់អ្នក ក្នុងពេលដំឡើង។ សម្រាប់ព័ត៍មានបន្ថែមសូមចូលទស្សនាវីដេអូអំពី ISI RE-ROOFING Solutionsតាមរយៈ៖ https://www.youtube.com/watch?v=dCyUULGfXcI&ab_channel=ISISTEEL […]
កិច្ចប្រជុំកំពូលអចលនទ្រព្យអាស៊ី PropertyGuru លើកទី១០ ផ្តល់នូវអនុសាសន៍ដ៏មានមហិច្ឆតាអំពីអនាគតនៃទីក្រុង
កម្មវិធីកិច្ចប្រជុំកំពូលអចលនទ្រព្យអាស៊ី ANCHORS PROPERTYGURU WEEK ២០២៤ រួមបញ្ចូលនូវការប្រកាសពានរង្វាន់មជ្ឈិមបូព៌ា និងព្រឹត្តិការណ៍សំខាន់ៗផ្សេងទៀត ទីក្រុងបាងកក ប្រទេសថៃ — កិច្ចប្រជុំកំពូលអចលនទ្រព្យអាស៊ី (ARES) លើកទី១០ ដែលជាវេទិកាភាពជាអ្នកដឹកនាំរបស់ PropertyGuru Group បានប្រមូលផ្តុំអ្នកជំនាញ និងអ្នកដឹកនាំទស្សនៈដើម្បីពិភាក្សាអំពីបញ្ហាប្រសព្វគ្នាដែលផ្លាស់ប្តូរ និងអង្រួនឧស្សាហកម្មអចលនទ្រព្យ រួមទាំងបច្ចេកវិទ្យា ការរចនា ការអភិវឌ្ឍន៍អាជីវកម្ម សេដ្ឋកិច្ច និងច្រើនទៀត។ ក្រោមប្រធានបទ “បង្កើតមហិច្ឆតានៃទីក្រុងនាពេលអនាគត” ARES ២០២៤ បានទាក់ទាញគណៈប្រតិភូជាង៣០០ នាក់ទៅកាន់សណ្ឋាគារ The Athenee ដែលជាសណ្ឋាគារប្រណិតនាទីក្រុងបាងកក កាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០២៤ សម្រាប់កិច្ចពិភាក្សាប្រកបដោយការយល់ដឹងជាបន្តបន្ទាប់ ដោយមានវាគ្មិនប្រហែល ៣០នាក់ មកពីជុំវិញពិភពលោកចូលរួមនៅក្នុងកិច្ចពិភាក្សា សុន្ទរកថាគន្លឹះ និងកិច្ចពិភាក្សាជាក្រុម។ កិច្ចប្រជុំកំពូលឆ្នាំ២០២៤ ត្រូវបានបែងចែកតាមប្រធានបទទៅជាការកសាងសហគមន៍នាពេលអនាគត ការពង្រឹងអាជីវកម្មច្នៃប្រឌិត និងការទទួលយកភាពរុងរឿងរួមគ្នា។ លោក Jules Kay អ្នកគ្រប់គ្រងទូទៅនៃ PropertyGuru Asia Property Awards and Events បានមានប្រសាសន៍ថា “ទីក្រុងគឺជាផ្ទាំងក្រណាត់សម្រាប់ឧស្សាហកម្មអចលនទ្រព្យ ហើយកិច្ចប្រជុំកំពូលអចលនទ្រព្យអាស៊ីលើកទី១០ របស់ PropertyGuru បានផ្តល់នូវការយល់ដឹងដ៏មានតម្លៃចំពោះមហិច្ឆតានៃការរស់នៅក្នុងទីក្រុង។ តាមរយៈកិច្ចពិភាក្សា […]
រដ្ឋប្រកាសបើកដំណើរការបណ្ដោះអាសន្ននូវស្ពានអាកាស «មរតកតេជោ»ជាន់ទី១ នៅមុនថ្ងៃចូលឆ្នាំខ្មែរ ២០២៥
គម្រោងសាងសង់ស្ពានអាកាស «មរតកតេជោ» (ដំណាក់កាលទី២-ជាន់ទី១) បានឈានដល់ដំណាក់កាលចាក់បេតុងតភ្ជាប់រួចរាល់នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ដោយ គ្រោងនឹងដាក់ឱ្យដំណើរការជាបណ្តោះអាសន្ននៅមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ។ នេះបើយោងតាមការរៀបចំពិធីតភ្ជាប់ស្ពាននៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមដោយ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកអ្នកឧញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន(OCIC) គួរបញ្ជាក់ថា ស្ពានអាកាសមរតកតេជោ(ដំណាក់កាលទី២-ជាន់ទី១) នេះ ត្រូវបានរៀបចំពិធីតភ្ជាប់រួចរាល់ហើយ ដោយគ្រោងនឹងដាក់ឱ្យដំណើរបណ្ដោះអាសន្ននៅមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងនេះ ដើម្បីចូលរួមចំណែក ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេស កាត់បន្ថយចំណាយ និងបង្កើនចំណូល ព្រមទាំងជួយជំរុញដល់ការបែងចែកផ្លែផ្កាសេដ្ឋកិច្ចប្រកបដោយសមធម៌ជូនប្រជាពលរដ្ឋ ។ គួររំលឹកថា ស្ពានអាកាសមរតកតេជោ (ដំណាក់កាលទី១-ជាន់ទី២) ត្រូវបានតភ្ជាប់មុខគ្នាជាផ្លូវការនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ និងបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤។ (អានបន្ថែម) គម្រោងសាងសង់ស្ពានអាកាសមរតកតេជោនេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២២ និងសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ប្រើប្រាស់រយៈពេលសាងសង់ ៣៦ខែ។ […]
កម្ពុជាបើកដំណើរការថ្នាលឌីជីថលថ្មី ដើម្បីជំរុញដល់ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ
រាជរដ្ឋាភិបាលកម្ពុជា បានសម្ពោធដាក់ឱ្យដំណើរការថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានគោលដៅចម្បងចំនួន០២ ដើម្បលើកកម្ពស់សេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏ដូចជាសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ។ ការប្រកាសនេះ ធ្វើឡើងក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។ ជាមួយនឹងការប្រកាសនេះ សម្តេចបវរធិបតី បានប្រកាសឱ្យដឹងបន្ថែមថា គោលដៅសំខាន់ ០២ នៃថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធគឺ៖ ទី១.ការកំណត់អត្តសញ្ញាណអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ៖ រាជរដ្ឋាភិបាល យល់ច្បាស់ថា លទ្ធភាព និងសមត្ថភាពរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅមានកម្រិត ហើយការបំពេញអនុលោមភាពតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានក៏នៅពុំទាន់អាចធ្វើទៅបាន និងត្រូវមានបន្ទុកចំណាយ។ បន្ថែមលើនេះ, អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមួយចំនួនធំ មិនទាន់ស្ថិតក្រោមការគ្រប់គ្រង និងការទទួលស្គាល់ ដោយយន្តការនៃក្រសួង-ស្ថាប័នណាមួយនៅឡើយ។ ទី២.ការផ្តល់ការទទួលស្គាល់ ដល់ការប្រកបអាជីវកម្ម មុខរបរ និងការងារ របស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ៖ រាជរដ្ឋាភិបាល ទើបបានអនុម័ត «អនុក្រឹត្យ ស្តីពីការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» នៅពេលថ្មីៗនេះ ដើម្បីឱ្យការចុះឈ្មោះរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានអានុភាពគតិយុត្ត ក្នុងកម្រិតមួយ ដែលក្រសួង ស្ថាប័ន អាចទទួលយកបាន សម្រាប់ផ្តល់ការគាំទ្រនានា។ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបានចុះឈ្មោះ នឹងទទួលបាន «វិញ្ញាបនបត្រចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ»ក្នុងទម្រង់ឌីជីថលតាមថ្នាលឌីជីថល […]
ចិនហុងកុង និងម៉ាកាវ បង្ហាញចេតនាចង់វិនិយោគតម្លើងទោចក្រយានយន្តអគ្គិសនីនៅកម្ពុជា
គណៈប្រតិភូវិនិយោគិនមកពីទីក្រុងហុងកុង និងទីក្រុងម៉ាកាវ ប្រទេសចិន បានបង្ហាញចំណាប់អារម្មណ៍ចង់វិនិយោគលើវិស័យតម្លើងទោចក្រយានយន្តដែលប្រើថាមពលអគ្គិសនីនៅកម្ពុជានាឆាប់ៗពេលខាងមុខនេះ។ បំណងនេះ ត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយតំណាងអ្នកធុរកិច្ចចិន ដឹកនាំដោយលោក Wang Jiawei អគ្គនាយកក្រុមហ៊ុន Glorank (HK) កាលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤។ ឯកឧត្តម Wang Jiawei បានឱ្យដឹងថា ជំនួបនេះ មានគោលបំណងស្វែងយល់ពីបរិយាកាស និងសក្តានុពលវិនិយោគនៅកម្ពុជា ពិសេសការវិនិយោគក្នុងវិស័យតម្លើងទោចក្រយានយន្តដែលប្រើថាមពលអគ្គិសនី ផលិតអាគុយ រួមទាំងឧស្សាកម្មគាំទ្រដល់វិស័យនេះផងដែរ។ លោក ក៏បានថ្លែងអរគុណ CDC ដែលបានផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយពីបរិយាកាសវិនិយោគនៅកម្ពុជា ពិសេសពាក់ព័ន្ធនឹងវិស័យដែលក្រុមហ៊ុនមានបំណងចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ដែលនេះជាការផ្តល់នូវទំនុកចិត្តដល់ក្រុមហ៊ុនឱ្យមានភាពជឿជាក់ក្នុងការសម្រេចចិត្តបោះទុនវិនិយោគ។ ជាការឆ្លើយតប ឯកឧត្តម ជា វុទ្ធី បានលើកឡើងថា គម្រោងតម្លើងទោចក្រយានយន្តដែលប្រើថាមពលអគ្គិសនី គឺជាគម្រោងដែលទទួលបានការលើកទឹកចិត្ត ជាពិសេសគាំទ្រដល់កិច្ចការពារបរិស្ថាន ព្រោះស្របតាមអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធរបស់រដ្ឋាភិបាល។ ជាមួយគ្នានេះ ឯកឧត្តម បានស្វាគមន៍គម្រោងវិនិយោគរបស់ក្រុមហ៊ុន ខណៈលោកបានជំរុញ ឱ្យក្រុមហ៊ុនរួសរាន់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីមានឱកាសដណ្តើមយកចំណែកទីផ្សារដែលកំពុងមានសក្តានុពល និងទទួលផលចំណេញឆាប់។ គួរបញ្ជាក់ដែរថា […]