ក្រសួង៖ ដំណើរការផលិតកម្មបូមប្រេងនៅទែបន្ត ទោះជាក្រុមហ៊ុនមេ KrisEnergy ប្រកាសរំលាយក្រុមហ៊ុន

ក្រសួងរ៉ែ និងថាមពល បញ្ជាក់ថា ក្រុមហ៊ុន KrisEnergy (Cambodia) នៅតែបន្តប្រតិបត្តិការបូមប្រេងឆៅតាមធម្មតា ទោះក្រុមហ៊ុនមេរបស់ខ្លួននៅប្រទេសសិង្ហបុរី ប្រកាសរំលាយក្រុមហ៊ុនដោយសារជាប់បំណុលគ្មានលទ្ធភាពសងក្ដី។

ឯកឧត្តម ជៀប សួរ អគ្គនាយកប្រេងកាត នៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា នៅពេលនេះក្រុមហ៊ុន KrisEnergy នៅកម្ពុជា នៅដំណើការធម្មតា។ ក្រមហ៊ុននឹងធ្វើការជូនដំណឹងដល់យើងពីវឌ្ឍនភាពនៃការប្រកាសរំលាយក្រុមហ៊ុនបន្ថែមទៀត។

«វាត្រូវតែមាននីតិវិធីតុលាការបន្តបន្ទាប់មកទៀត មិនដឹងថាអ្នកណាត្រូវគ្រប់គ្រងក្រុមហ៊ុន KrisEnergy នៅកម្ពុជា និងប្រតិបត្តិការបន្តទេ។ ប៉ុន្តែអ្វីជាការងារ និងកាតព្វក្នុងកិច្ចព្រមព្រៀង ក្រុមហ៊ុនត្រូវបន្តការងារនេះ ។ ដូច្នេះ ការពិភាក្សារឿងលក់ប្រេង យើងនៅតែបន្តពិភាក្សាបន្ត» ឯកឧត្តមបានបន្ត។

គួរបញ្ជាក់ផងដែរ ក្រុមហ៊ុន KrisEnergy កាលពី៤ មិថុនា បានប្រកាសថាខ្លួនមិនអាចសងបំណុលបានទេ ហើយនឹងដំណើរការបិទក្រុមហ៊ុនលក់ទ្រព្យសងបំណុល (liquidation) ឆាប់ៗនេះ។ (អានបន្ថែម)

ប្រភពដដែលបានឱ្យដឹងថា ក្រុមហ៊ុន KrisEnergy ការសម្រេចចិត្តបែបនេះដោយកត្តាច្រើនយ៉ាង ដោយកត្តាមួយក្នុងនោះគឺ លំហូរសាច់ប្រាក់ពីការបូមប្រេងនៅអណ្ដូងអប្សារាដំណាក់កាលទី ១ គឺទាប ដែលធ្វើឱ្យក្រុមហ៊ុនមិនអាចស្នើម្ចាស់បំណុលបន្ធូរបន្ថយការសង់បំណុលបាន។

ទោះជាកំពុងមានភាពមិនច្បាស់លាស់បែបនេះក្ដី រដ្ឋាភិបាលកម្ពុជា កាលពីព្រឹកមិញនេះ បានហែរប្រេងដំណក់ប្រេងយកទៅតម្កល់នៅវិមានឈ្មះ ឈ្នះ ដើម្បីឆ្លុះបញ្ជាំងពីសមិទ្ធផលប្រវត្តិសាស្ត្រ ហើយក៏ជានិមិត្តរូបនៃភាពជោគជ័យរបស់កម្ពុជាផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គិតត្រឹមដើមខែវិច្ឆិកា-២០២៤ កម្ពុជាចម្រាញ់រ៉ែមាសបានជិត ១៣តោន

គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ២០២៤នេះ រោងចក្រចម្រាញ់រ៉ែមាសនៅកម្ពុជា ចម្រាញ់មាសបានចំនួនជិត១៣តោន នេះបើយោងតាមរបាយការណ៍ពីក្រសួងរ៉ែ​និងថាមពល។​ ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល បានលើកឡើងនៅក្នុងសន្និសីតសារព័ត៌មាននៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា ក្រុមហ៊ុន Renaissance Minerals នៅខេត្តមណ្ឌលគីរី ផលិតមាសបាន ៨០៧ដុំ គិតជាទម្ងន់សរុប ប្រមាណ១២,៥៣៦គីឡូក្រាម រីឯក្រុមហ៊ុន Rong Cheng ផលិតបាន ១២ដុំ ស្មើនឹងប្រមាណ ២២គីឡូក្រាម។ គួរបញ្ជាក់ថា បច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជាមានក្រុមហ៊ុនចម្រាញ់រ៉ែមាសចំនួន១០ ក្នុងនោះរួមមាន៖ (១)_ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd ស្ថិតក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី, (២)_ក្រុមហ៊ុន Xinshan ស្ថិតនៅក្នុងតំបន់ភ្នំម្លុង ខេត្ដព្រះវិហារ, (៣)_ក្រុមហ៊ុន ឌែលខម (Delcom Cambodia) ស្ថិតនៅក្នុងតំបន់ភ្នំម្លុង ខេត្ដព្រះវិហារ, (៤)_ក្រុមហ៊ុន Rong Cheng ស្ថិតនៅតំបន់ចុងផ្លាស់ ខេត្ដមណ្ឌលគិរី, […]

បច្ចុប្បន្ន កម្ពុជាមានរោងចក្រ-សហគ្រាស ១២២កន្លែងចុះកិច្ចសន្យាបំពាក់ប្រព័ន្ធស្វ័យពិនិត្យការបញ្ចេញសំណល់រាវ ដើម្បីការពារបរិស្ថាន

បច្ចុប្បន្ន មានរោងចក្រ-សហគ្រាសសរុបចំនួន ១២២កន្លែង បានចុះកិច្ចសន្យា និងត្រៀមរៀបចំការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ នៅក្នុងទីតាំងរបស់ខ្លួន ឱ្យស្របតាមច្បាប់ជាធរមានរបស់កម្ពុជា។ នេះបើតាមការឱ្យដឹងពីក្រសួងបរិស្ថាន កាលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។ ក្រសួងបរិស្ថាន បានបន្តថា មកដល់ពេលនេះ មានរោងចក្រ-សហគ្រាសចំនួន ៥ បានបំពាក់ និងដាក់ឱ្យដំណើរការឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវរួចហើយ។ទន្ទឹមគ្នានេះ រោងចក្រ សហគ្រាសចំនួន ១០ កន្លែងផ្សេងទៀត ក្នុងចំណោមរោងចក្រ សហគ្រាសសរុបចំនួន១២២កន្លែង ក៏បានចុះកិច្ចសន្យា និងកំពុងធ្វើការបំពាក់ឧបករណ៍នេះជាបន្តបន្ទាប់ផងដែរ។ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា រោងចក្រសហគ្រាស ដែលបានធ្វើការបំពាក់ រួមមាន៖ នៅតំបន់សេដ្ឋកិច្ចពិសេស ប្រភេទរោងចក្របោកគក់ ជ្រលក់ព៌ណ និងប្រភេទរោងចក្រផលិត ផលិតផលពាក់កណ្តាលសម្រេច សម្រាប់ប្រើជាវត្ថុដើមក្នុងការផលិតឱសថ នៅក្នុងខេត្តស្វាយរៀង កណ្តាល បាត់ដំបង និងភ្នំពេញ។ បើតាមក្រសួងបរិស្ថាន ការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ នៅក្នុងរោងចក្រ-សហគ្រាស គឺមានប្រយោជន៍ច្រើនដូចជា៖ ១) អាចធ្វើការត្រួតពិនិត្យនិងតាមដានពីចម្ងាយប្រកបដោយប្រសិទ្ធភាពខ្ពស់ នូវដំណើរការប្រព្រឹត្តិកម្មសម្អាតសំណល់រាវ គុណភាពសំណល់រាវត្រូវបញ្ចេញ […]

សមត្ថភាពវិភាគកាបូនរបស់ Bentley Systems ជាជំហានថ្មីមួយជួយដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធវាយតម្លៃផលប៉ះពាល់បរិស្ថាន

កម្មវិធី Bentley ជួយឱ្យការវិភាគផលប៉ះពាល់ពីបំភាពកាបូនជាផ្នែកនៃប្រព័ន្ធដំណើរការរចនាសម្រាប់សំណង់ហេដ្ឋារចនាសម្ព័ន្ធថ្មី និងមានស្រាប់ ដើម្បីសម្រួលដល់ធ្វើរបាយការណ៍វាយតម្លៃអំពីកាបូនជាមួយនឹងការបន្ថែមរូបភាព 3D រូបថត៖ Bentley Systems៖ ការបង្ហាញសមត្ថភាពវិភាគកាបូនរបស់ Bentley ដោយការដាក់កាបូនជាក្រុម តាមសមាសធាតុទូទៅសម្រាប់ជារបាយការណ៍ ថ្មីៗនេះ ក្រុមហ៊ុន Bentley Systems បានប្រកាសពីសមត្ថភាពវិភាគកាបូនថ្មីនៅក្នុង iTwin Experience ដើម្បីវាយតម្លៃ និងកាត់បន្ថយផលប៉ះពាល់កាបូនសម្រាប់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាពបន្ថែមទៀត។ នេះបើតាមការចុះផ្សាយរបស់ Bentley System នៅក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំ  2024 Year in Infrastructure ដែលប្រព្រឹត្តិទៅកាលពីថ្ងៃទី 9 ខែតុលា ឆ្នាំ2024 នៅទីក្រុង Vancouver ប្រទេសកាណាដា។ សមត្ថភាពវិភាគកាបូនថ្មីនេះ អាចជួយវិស្វករងាយស្រួលទាញយកទិន្នន័យវិភាគកាបូន និងការមើលឃើញកាបូនដែលបានបញ្ចូលទៅតាមរូបធាតុនីមួយៗ ជាពិសេស ស្វែងរកជម្រើសសម្រាប់ការរចនាកាន់តែប្រសើរឡើង និងយ៉ាងឆាប់រហ័ស។ កាបូនដែលបានបង្កប់នៅក្នុងធាតុផ្សំនីមួយៗ គឺជាការតាមដានកាបូននៃសំណង់ទាំងមូលមុនពេលវាត្រូវបានសាងសង់ ដោយវាអាចដឹងពីឧស្ម័នផ្ទះកញ្ចក់ដែលបញ្ចេញក្នុងអំឡុងពេលដំណើរការសាងសង់ និងក្រោយពេលសាងសង់។ សមត្ថភាពវិភាគកាបូនថ្មីរបស់ Bentley ផ្តល់នូវការវាយតម្លៃ “cradle-to-gate” តាមរយៈបទដ្ឋានកំណត់នៃកាបូនឌីអុកស៊ីត រាប់ចាប់ពីការបំលែងវត្ថុធាតុដើមរហូតដល់វាចេញពីរោងចក្រ ដែលតំណាងឱ្យការរួមបញ្ចូលធំបំផុតសម្រាប់កាបូនដែលបានបញ្ចូលទៅក្នុងគម្រោងសំណង់ហេដ្ឋារចនាសម្ព័ន្ធ។ លោកស្រី […]

បារាំង និងអឺរ៉ុប គ្រោងពង្រីកសក្តានុពលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីពន្លឿនការអភិវឌ្ឍទឹកស្អាតនៅកម្ពុជា

ភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងសហភាពអឺរ៉ុប គ្រោងនឹងសិក្សាពង្រីកសក្តានុពលរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីពន្លឿនការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា ដែលគ្រោងនឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៥។ ។ នេះបើតាមកិច្ចពិភាក្សាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ដែលមានការចូលរួមពីឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ កិច្ចពិភាក្សាបានផ្តោតលើកិច្ចសហការ ដើម្បីពង្រីកសក្តានុពលរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងគោលដៅពន្លឿនវឌ្ឍនភាពកម្ពុជាឆ្ពោះទៅការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦ ដែលផ្តោតលើការទទួលបានសេវា និងការគ្រប់គ្រងវិស័យទឹកស្អាត និងអនាម័យប្រកបដោយនិរន្តរភាពសម្រាប់ពលរដ្ឋគ្រប់រូប។ ក្នុងកិច្ចពិភាក្សាខាងលើនេះ លោកជំទាវ Sandrine Boucher នាយក AFD ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា AFD បានរួមចំណែកក្នុងវិស័យទឹកស្អាតនៅកម្ពុជាជាង ៣០ឆ្នាំមកហើយ។ តាមរយៈជំនួយបច្ចេកទេសនេះ​ AF​D ​បានបញ្ជូនក្រុមអ្នកជំនាញ ដើម្បីធ្វើការសិក្សាកំណត់វិសាលភាព សម្រាប់ជាមូលដ្ឋានគ្រឹះនៃការសិក្សាសមិទ្ធិ​​លទ្ធភា​ព​នៃការកែទម្រង់វិស័យទឹកស្អាត ដែលគ្រោងនឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៥។ ទន្ទឹមនឹងនេះ សហភាពអឺរ៉ុបក៏បានបញ្ជាក់ការផ្តល់មូលនិធិសម្រាប់ការសិក្សាសមិទ្ធិលទ្ធភាពនេះ ស្របតាមយុទ្ធសាស្ត្រអឺ​រ៉ុបរួមទីពីរសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដែលក្នុងនោះការកែទម្រង់វិស័យទឹកស្អាតគឺជាអាទិភាពចម្ប​ងមួ​យរបស់ខ្លួន។ កិច្ចប្រជុំនេះ បានសម្រេចដោយឯកឧត្តម ហែម វណ្ណឌី និងថ្នាក់ដឹកនាំរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានផ្តល់ធាតុចូលសំខាន់ៗដល់ក្រុមការងាររបស់ AFD ពិសេសទាក់ទងនឹងគោលបំណង និងលទ្ធផលរំពឹងទុកនៃបេសកកម្មរបស់ពួកគេ។ សមភាគីក៏បានបង្ហាញការប្តេជ្ញាចិត្តក្នុងការសហការគាំទ្រគំនិតផ្តួចផ្តើមនេះឱ្យសម្រេចជោគជ័យតាមការគ្រោងទុក។ - Video Advertisement -

រោងចក្រថាមពលដើរដោយឧស្ម័នធម្មជាតិដ៏ធំតម្លៃ ១,៣៤១ដុល្លារ នៅកោះកុង បើកការដ្ឋានសាងសង់ហើយ

ក្រុមហ៊ុន Royal Group Power ដែលក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង បានបើកការដ្ឋានសាងសង់រោងចក្រថាមពលដើរថាមពលឧស្ម័នធម្មជាតិ មានអនុភាព៩០០មេហ្គាវ៉ាត នៅស្រុកបទុមសាគរ ក្នុងខេត្តកោះកុង។​ ពិធីបើកការដ្ឋានរោងចក្រថាមពលខាងលើនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៦ ខែតុលា ដោយមានការចូលរួមជាអធិបតីដោយ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល, អ្នកឧកញ៉ា គិត ម៉េង, លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង និងមន្រ្តីរាជរដ្ឋាភិបាលជាច្រើនរូបទៀត។​ រោងចក្រដ៏ធំមួយនេះ នឹងត្រូវបំពាក់ដោយទូរប៊ីន ៤៥០មេហ្គាវ៉ាត់ ចំនួនពីរ។ ទូរប៊ីនទីមួយនឹងផលិតថាមពលចាប់ពីខែមេសា ឆ្នាំ ២០២៧ និងទីពីរ នៅខែធ្នូ ឆ្នាំ២០២៧ តទៅ ។ បន្ថែមពីលើរោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិ គម្រោងមួយនេះនឹងរួមបញ្ចូលនូវចំណតកំពង់ផែសម្រាប់ផ្ទុកឧស្ម័នធម្មជាតិ (LNG) ចេញពីកប៉ាល់ដែលមានលទ្ធភាពផ្ទុក ១៨៥.០០០ម៉ែត្រគូប ធុងផ្ទុក LNG ដែលមានលទ្ធភាពផ្ទុក ២០ម៉ឺនម៉ែត្រគូប និងខ្សែបញ្ជូន ៣៦គីឡូម៉ែត្រ ២៣០kV។ […]

កម្ពុជា-ចិន សម្រេចចុះកិច្ចព្រមព្រៀងរួមគ្នា ដើម្បីពង្រឹងការការពារព្រៃកោងកាង ដែលមានផ្ទៃដីជិត ៦ម៉ឺនហិកតា

អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នៃក្រសួងបរិស្ថានកម្ពុជា និងមជ្ឈមណ្ឌលកោងកាងអន្តរជាតិដែលមានទីស្នាក់ការនៅប្រទេសចិន បានសម្រេចចុះកិច្ចព្រមពៀងរួមគ្នា ដើម្បីពង្រីក និងពង្រឹកកិច្ចសហប្រតិបត្តិការក្នុងការការពារតំបន់ធម្មជាតិ និងស្តារប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាងនៅកម្ពុជា ដែលបច្ចុប្បន្នមានផ្ទៃដីសរុប ៥៨.៨០០​ហិកតា។ កិច្ចព្រមព្រៀងនេះ បានធ្វើឡើងក្រោមវត្តមានឯកឧត្តម ស្រី ស៊ុនលាង អគ្គនាយក តំណាងឱ្យអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ និងលោក Kong Fanchang អគ្គនាយករង និងជាតំណាងឱ្យមជ្ឈមណ្ឌលកោងកាងអន្តរជាតិ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤។ កិច្ចព្រមព្រៀងខាងលើនេះ ផ្តោតសំខាន់ទៅលើការពង្រឹងកិច្ចសហការ ការផ្លាស់ប្តូរបទពិសោធន៍ និងការស្តារព្រៃកោងកាង ក៏ដូចជាការលើកកម្ពស់ការយល់ដឹងសាធារណៈអំពីសារសំខាន់ នៃប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាងនៅកម្ពុជា។ នាឱកាសនោះដែរ ឯកឧត្តម ស្រី ស៊ុនលាង ក៏បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះ គឺស្របទៅនិង«ភាពបៃតង» ដោយការចូលរួមស្តារព្រៃកោងកាង និងអភិរក្សព្រៃកោងកាង ហើយឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា តាមរយៈ ការបង្កើតមជ្ឈមណ្ឌលកោងកាងអន្តរជាតិ យើងនឹងអាចរួមកំលាំងគ្នាជាសកលក្នុងការស្តារ និងអភិរក្សព្រៃកោងកាងទាំងក្នុងប្រទេសខ្លួន នៅថ្នាក់តំបន់ និងសកលលោក។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន​កម្ពុជា​មាន​ព្រៃ​កោងកាង​សរុប​ចំនួន ៥៨.៨០០ហិកតា។ ខេត្តកោះកុងមានផ្ទៃដីព្រៃកោងកាងធំជាងគេក្នុងចំណោមខេត្តជាប់មាត់សមុទ្រ ដែលគ្របដណ្តប់លើផ្ទៃដី ៤៦.៥២៩ ហិកតា ដែលស្មើនឹងជិត ៧៩% នៃព្រៃកោងកាងសរុបនៅក្នុងប្រទេសកម្ពុជា។ […]