គណៈប្រតិភូប្រទេសអូម៉ង់ បង្ហាញចេតនាចង់រកដៃគូវិនិយោគនៅកម្ពុជា

គណៈប្រតិភូប្រទេសអូម៉ង់ កំពុងពិចារណាធ្វើការវិនិយោគបន្ថែមនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈប្រតិភូប្រទេសនេះ ក៏បានបង្ហើបពីឆន្ទះរបស់ខ្លួនក្នុងការស្វែងរកដៃគូវិនិយោគក្នុងប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខនេះផងដែរ។

នេះបើ តាមជំនួបរវាងឯកឧត្តម សរ សិនិរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ជាមួយលោក Nguyen Xuan Giao នាយកប្រតិបត្តិ ភ្នាក់ងារវិនិយោគអូម៉ង់-វៀតណាម (Vietnam-Oman Investment) កាលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥។

នាឱកាសនោះ លោក Nguyen Xuan Giao បានបញ្ជាក់ថា ស្ថាប័នរបស់លោកកំពុងពិចារណាវិនិយោគបន្ថែមនៅក្នុងតំបន់អាស៊ីអាគ្នេយ៍លើវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងវិស័យថាមពលបៃតង ដើម្បីសន្តិសុខស្បៀងនិងថាមពល។ ជាមួយគ្នានោះដែរ លោកក៍បានបង្ហើបអំពីឆន្ទៈស្វែងរកដៃគូវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ។

ជុំវិញរឿងនេះ ឯកឧត្តម សរ សិនិរ៉ា អគ្គលេខាធិការរង បានស្វាគមន៍គណៈប្រតិភូដែលអញ្ជើញមកកម្ពុជា។ ឯកឧត្តមថា វិនិយោគិនបរទេសក៏អាចវិនិយោគ១០០% ក្នុងវិស័យជាច្រើននៅកម្ពុជា ដែលរួមមាន៖ វិស័យកសិកម្ម កម្មន្តសាល ទេសចរណ៍ និង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដោយទទួលបាននូវការលើកទឹកចិត្តយ៉ាងសន្ធឹកសន្ធាប់ ដូចវិនិយោគិនកម្ពុជាដែរ។

តាមរយៈជំនួបខាងលើ បានបង្ហាញដែរថា ជាងមួយទសវត្សមកនេះ អាជ្ញាធរវិនិយោគអូម៉ង់ បាននិងកំពុងវិនិយោគលើគម្រោងមួយចំនួន នៅក្នុងតំបន់ក្នុងនោះរួមមាន វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និង ភស្តុភារកម្ម អចលនទ្រព្យ ទឹកស្អាត បច្ចេកវិទ្យា និង សេវាកម្មលក់រាយជាដើម ដែលទុនវិនិយោគទាំងនេះគឺជាទុនបម្រុងពីការលក់ប្រេងរបស់រដ្ឋាភិបាលអូម៉ង់ផ្ទាល់តែម្តង។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ កម្ពុជាទទួលបានការស្នើសុំ និង​អនុម័ត​គម្រោងជាផ្លូវការបានចំនួន ៤១៤គម្រោង ស្មើនឹងទឹកប្រាក់ជាង ៦,៨ ប៊ីលានដុល្លារ ខណៈ២ខែដំបូង (មករា-កុម្ភៈ )នៃឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបបានអនុម័តគម្រោងវិនិយោគថ្មីចំនួន ១១២គម្រោង ក្រោមទុនវិនិយោគប្រមាណ ១.០៦៩លានដុល្លារ បន្ថែមទៀត។

ទន្ទឹមនឹងនេះផងដែរ រដ្ឋាភិបាលកម្ពុជា ក៏បានប្តេជ្ញាថា នឹងបន្តផ្តល់ការ​លើកទឹកចិត្ត និងបង្កលក្ខណៈងាយស្រួល​ដល់អ្នកវិនិយោគពីបណ្តាប្រទេសនានា ដើម្បីធានាដល់និរន្តរភាព និងជំរុញកំណើនសេដ្ឋកិច្ច៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ជប៉ុនជួយ CMAC ជិត $១១លាន ជំរុញសកម្មភាពដោះមីន និងសង់សារមន្ទីរមីន នៅសៀមរាប

រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ជំនួយសរុបចំនួន ១.៤៦៦លានយ៉េន ប្រមាណជិត១១លានដុល្លារ ដល់កម្ពុជា ដើម្បីគាំទ្រអង្គភាព CMAC លើគម្រោងចំនួន២។ នេះបើតាមការចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធសម្រាប់គម្រោងហិរញ្ញប្បទានឥតសំណងនេះ រវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្ដរជាតិ និងឯកឧត្តម UENO Astushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។ គម្រោងទាំង២នោះរួមមាន៖​ គម្រោងទី១​ ជាគម្រោងពង្រឹងសមត្ថភាពអង្គភាព CMAC លើកិច្ចសហប្រតិបត្តិការត្បូង-ត្បូងក្រោមគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម (Strengthening CMAC’s Capacity on the South-South Cooperation Training under the Economic and Social Development Programme”។​ គម្រោងនេះមានថវិកាសរុបចំនួន ១.១៦៦លានយ៉េន ប្រមាណជាង៨,៤លានដុល្លារ ដែលត្រូវប្រើប្រាស់ដើម្បីទិញសម្ភារៈបច្ចេកទេសរួមមាន គ្រឿងចក្រកម្ទេចមីន ម៉ាស៊ីនរាវមីន និងរថយន្តជាដើម ដើម្បីលើកកម្ពស់សម្ភារបច្ចេកទេសនៃកិច្ចសហប្រតិបត្តិការផង និងសម្រាប់បម្រើកិច្ចការហ្វឹកហ្វឺនអ្នកជំនាញសកម្មភាពមីនទាំងក្នុងតំបន់ និងអន្តរជាតិ។ គម្រោងទី២៖ ការបំពេញបន្ថែមហិរញ្ញប្បទានឥតសំណងចំនួន […]

ក្រុមហ៊ុនគ្រឿងសង្ហារិមល្បីរបស់ស៊ុយអែត កំពុងសម្លឹងទីផ្សារកម្ពុជា ដើម្បីរកឱកាសពង្រីកខ្លួន

ក្រុមហ៊ុនគ្រឿងសង្ហារិមល្បីរបស់ស៊ុយអែត IKEA កំពុងសម្លឹងមើលទីផ្សារវិនិយោគនៅកម្ពុជា ដើម្បីពង្រីកការវិនិយោគរបស់ខ្លួន។ នេះបើតាមជំនួបរវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈប្រតិភូក្រុមហ៊ុន IKEA ដែលដឹកនាំដោយលោក GIAFAR SAFAVERDI នាយកប្រតិបត្តិប្រចាំតំបន់អាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។ ក្នុងជំនួបនេះ ឯកឧត្តមអគ្គលេខាធិការ បានជម្រាបជូនក្រុមហ៊ុននូវគោលនយោបាយទាក់ទាញការវិនិយោគឯកជនរបស់កម្ពុជា, របបនៃការលើកទឹកចិត្តដែលពោរពេញដោយភាពទាក់ទាញក្រោមច្បាប់ស្តីពីវិនិយោគបច្ចុប្បន្ន, ប្រព្រឹត្តិកម្មស្មើភាពដោយគ្មានការរើសអើង និងវិធានការគាំទ្រនានាដែលរាជរដ្ឋាភិបាលបានដាក់ចេញជាបន្តបន្ទាប់ដើម្បីធ្វើឱ្យបរិយាសវិនិយោគ និងធុរកិច្ចនៅកម្ពុជាកាន់តែប្រសើរឡើង បូករួមជាមួយកត្តាអំណោយផលផ្សេងៗទៀត។ ទន្ទឹមនឹងនេះ ឯកឧត្តមអគ្គលេខាធិការក៏បានជំរុញលើកទឹកចិត្តដល់លោក GIAFAR SAFAVERDI តំណាងក្រុមហ៊ុន IKEA រួសរាន់ក្នុងការសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជាដើម្បីឆាប់ទទួលបានផលចំណេញ។ ជាការឆ្លើយតប លោក GIAFAR SAFAVERDI បានថ្លែងអំណរគុណចំពោះការទទួលជួបពិភាក្សាការងារ និងបានផ្តល់​នូវព័ត៌មានពិតជាក់ស្តែងសម្រាប់ក្រុមហ៊ុនធ្វើជាមូលដ្ឋានសម្រេចចិត្ត ព្រមទាំងជម្រាបជូនថានេះជាលើកទី១ដែ​ល​ក្រុ​មហ៊ុន IKEA ចាប់ផ្តើមសម្លឹងមើលទីផ្សារវិនិយោគនៅកម្ពុជា ដើម្បីពង្រីកការវិនិយោគរបស់ខ្លួន។ សូមបញ្ជាក់ជូនថា ក្រុមហ៊ុន IKEA គឺជាក្រុមហ៊ុនវិនិយោគផលិតគ្រឿងសង្ហារិម និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះដ៏ធំមួយនៅក្នុងពិភពលោកដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៤៣ នៅប្រទេសស៊ុយអ៊ែត។ នៅក្នុងឆ្នាំ២០២៤ ក្រុមហ៊ុន IKEA មានប្រាក់ចំណូលរហូតដល់ទៅប្រមាណ ២៦,៥ពាន់លានអឺរ៉ូ ស្មើនឹងប្រមាណ ២៩ពាន់លានដុល្លារអាម៉េរិក។ […]

ក្រុមហ៊ុន EnerCam ទទួលបានការអនុញ្ញាតលើគម្រោងស្វែងរកប្រេង និងឧស្ម័ននៅភាគនិរតីនៃប្រទេសកម្ពុជា

ក្រុមហ៊ុន EnerCam Resources Co. Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ANGKOR RESOURCES CORP (ARC) បានទទួលការយល់ព្រមជាផ្លូវការដើម្បីដំណើរការគម្រោងរុករកប្រេង និងឧស្ម័នរបស់ខ្លួននៅក្នុងប្លុកទី VIII ដែលមានទីតាំងនៅលើដីគោកនៅភាគនិរតីនៃប្រទេសកម្ពុជា។ លិខិតអនុញ្ញាតដែលបានប្រកាសនេះ ចេញនៅថ្ងៃទី៩ ខែមីនា ឆ្នាំ ២០២៥ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងវិស័យថាមពលរបស់កម្ពុជា។ ជាមួយនឹងការយល់ព្រមនេះ EnerCam ត្រូវបានកំណត់ដើម្បីចាប់ផ្តើមសកម្មភាពរុករកធនធានប្រេងនៅកម្ពុជា និងធ្វើការវាយតម្លៃពីផលប៉ះពាល់បរិស្ថានដែលជាចំនុចអាទិភាពមួយដើម្បីធានាបាននូវការអនុលោមតាមស្តង់ដារបទប្បញ្ញត្តិ។ លោកស្រី Delayne Weeks នាយកប្រតិបត្តិនៃក្រុមហ៊ុន ANGKOR RESOURCES CORP មានប្រសាសន៍ថា “យើងប្តេជ្ញាបង្ហាញនូវធនធានប្រេងពាណិជ្ជកម្មដែលនឹងត្រួសត្រាយផ្លូវសម្រាប់ផលិតកម្មប្រេង និងឧស្ម័ននៅលើដីគោករបស់កម្ពុជា។ ជំហាននេះមានសក្តានុពលក្នុងការផ្លាស់ប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើងដោយមានប្រភពថាមពលជាតិផ្ទាល់ខ្លួន”។ គួរកត់សម្គាល់ថា គម្រោងនេះតំណាងឱ្យកិច្ចខិតខំប្រឹងប្រែងរុករកប្រេងនៅលើដីគោកជាលើកដំបូងដែលមិនធ្លាប់មាននៅកម្ពុជា។ កិច្ចព្រមព្រៀងចែករំលែកផលិតកម្មរវាងរាជរដ្ឋាភិបាលកម្ពុជា និង EnerCam  រួមមាន រាជរដ្ឋាភិបាលនឹងទទួលបានសួយសារអាករ ១២,៥% ​​លើការលក់ប្រេងសរុបទាំងអស់ និងពន្ធលើប្រាក់ចំណេញសាជីវកម្ម ៣០% ។ គួរបញ្ជាក់ថា EnerCam បានបញ្ចប់កិច្ចសន្យាចែកចាយផលិតកម្មរយៈពេល ៣០ឆ្នាំជាមួយរដ្ឋាភិបាលកម្ពុជាកាលពីចុងឆ្នាំ២០២២។ កិច្ចព្រមព្រៀងនេះបានកាត់បន្ថយផ្ទៃដីអាជ្ញាប័ណ្ណពី ៧៣០០គីឡូម៉ែត្រការ៉េ មកត្រឹម ៣៧២៩គីឡូម៉ែត្រការ៉េ […]

តាមរយៈREDD+ របស់កម្ពុជា Total ប្រកាសវិនិយោគលើថាមពលកកើតឡើងវិញ ដើម្បីនិរន្តរភាពបរិស្ថាន

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ក្រុមហ៊ុន TotalEnergies បានប្រកាសពីផែនការរបស់ខ្លួនក្នុងការវិនិយោគលើគំនិតផ្តួចផ្តើមថាមពលកកើតឡើងវិញ ដែលស្របតាមគម្រោង REDD+ របស់កម្ពុជា។ ការប្តេជ្ញាចិត្តនេះត្រូវបានបញ្ជាក់នៅក្នុងកិច្ចប្រជុំរវាង ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកស្រី Dinah Kumar នាយកគ្រប់គ្រងក្រុមហ៊ុន TotalEnergies នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៥។ ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តមរដ្ឋមន្ត្រី សុផល្លែត បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់នៃកិច្ចសហការរវាងក្រសួងបរិស្ថាន និងដៃគូឯកជន ក្នុងការដោះស្រាយបញ្ហាប្រឈមបរិស្ថាន។ ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា “កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើងមានសារៈសំខាន់ណាស់សម្រាប់ការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព ដោយឈរលើមូលដ្ឋាននៃយុទ្ធសាស្ត្រវដ្តបរិស្ថានបី៖ ស្អាត បៃតង និងនិរន្តរភាព”។ ជាមួយគ្នានេះដែរ លោកស្រី Kumar បានសម្តែងការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះនិរន្តរភាព ដោយបានរៀបរាប់លម្អិតពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន TotalEnergies ក្នុងការកាត់បន្ថយការបំភាយឧស្ម័នដោយនឹងធ្វើការវិនិយោគលើគម្រោងថាមពលកកើតឡើងវិញ និងការអភិវឌ្ឍដំណោះស្រាយផ្អែកលើធម្មជាតិ (NBS) ស្របតាមយុទ្ធសាស្ត្រប្រាំចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកស្រីបានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ តាមរយៈគំនិតផ្តួចផ្តើមប្រកបដោយប្រសិទ្ធភាពដូចជាកម្មវិធី REDD+ ជាដើម។ កម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងទីផ្សារធំៗចំនួនបួន សម្រាប់អាជីវកម្មឥណទានកាបូន៖ យន្តការអភិវឌ្ឍន៍ស្អាត (CDM), រេដបូក, យន្តការឥណទានកាបូនរួម (JCM) […]

អឺរ៉ុបសម្រេចវិនិយោគជាង ៨៦លានដុល្លារ ដើម្បីធ្វើទំនើបកម្មកសិកម្មនៅកម្ពុជា

សហភាពអឺរ៉ុបបានប្រកាសពីការវិនិយោគដ៏សំខាន់ចំនួនជិត ៨០លានអឺរ៉ូ (ប្រហែល ៨៦លានដុល្លារ) ក្នុងគោលបំណងផ្លាស់ប្តូរវិស័យកសិកម្មរបស់កម្ពុជា និងលើកកម្ពស់លទ្ធភាពទទួលបានរបស់កសិករទាំងទីផ្សារក្នុងស្រុក និងពិភពលោក។ កិច្ច​ព្រម​ព្រៀង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ជា​ផ្លូវ​ការ​នៅ​ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ​នៅ​រាជធានី​ភ្នំពេញ ក្រោមវត្តមានរបស់ឯកឧត្ដម​សាស្ត្រាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោកស្រី Nicola Beer អនុប្រធាន​ធនាគារ​វិនិយោគ​អឺរ៉ុប (EIB)។ គំនិតផ្តួចផ្តើមនេះនឹងផ្តល់ជំនួយឥតសំណងចំនួន ១៥លានអឺរ៉ូ ពីសហភាពអឺរ៉ុប ដើម្បីគាំទ្រកម្មវិធីដ៏ទូលំទូលាយមួយដែលមានគោលបំណងជំរុញសេដ្ឋកិច្ចជនបទ និងកែលម្អពាណិជ្ជកម្មផលិតផលកសិកម្ម។ គោលដៅចម្បងរបស់កម្មវិធីនេះ រួមមាន ការធ្វើទំនើបកម្មក្នុងការអនុវត្តកសិកម្ម ការលើកកម្ពស់សន្តិសុខស្បៀង និងការពង្រឹងសក្តានុពលនាំចេញកសិផលកម្ពុជា។ បន្ថែមពីលើជំនួយរបស់សហភាពអឺរ៉ុបនេះ ត្រូវបានបន្លែមលើប្រាក់កម្ចី ៦០លានអឺរ៉ូ ពី EIB Global និងបន្ថែមចំនួន ៤,៥លានអឺរ៉ូទៀត សម្រាប់ជំនួយបច្ចេកទេស ដែលនាំមកនូវការវិនិយោគសរុបដែលគាំទ្រដោយសហភាពអឺរ៉ុបឈានដល់ ៧៩,៥លានអឺរ៉ូ (ស្មើនឹងជាង ៨៦លានដុល្លារអារមេរិក) ។ មូលនិធិនេះត្រូវបានព្យាករថានឹងលើកកម្ពស់វិស័យកសិកម្មរបស់កម្ពុជាយ៉ាងសំខាន់ ដែលអាចផ្តល់អត្ថប្រយោជន៍ដល់កសិករខ្នាតតូចចំនួន ១០ម៉ឺនគ្រួសារ កសិករខ្នាតតូចចំនួន ២៥.០០០ និងអាជីវកម្មកសិឧស្សាហកម្មចំនួន ៥០០។ គំនិតផ្តួចផ្តើមដ៏សំខាន់ៗនេះ នឹងរួមបញ្ចូលការធ្វើឱ្យប្រសើរឡើងនូវមន្ទីរពិសោធន៍កសិកម្មជាតិ […]

កម្ពុជា-ហ្វាំងឡង់ រួមគ្នាពង្រឹងការការពារបរិស្ថាន តាមរយៈគ្រប់គ្រងកាកសំណល់គ្រោះថ្នាក់ផ្សេងៗ, ពិសេសថ្មពិល

នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកនិរន្តរភាពបរិស្ថាន កម្ពុជា និងហ្វាំងឡង់បានសហការជាផ្លូវការក្នុងការជំរុញការគ្រប់គ្រងកាកសំណល់ដែលអាចបង្កជាគ្រោះថ្នាក់ផ្សេងៗ ជាពិសេសផ្តោតលើការកែច្នៃឡើងវិញនូវកាកសំណល់ថ្មពិល។ កិច្ចសហការជាយុទ្ធសាស្ត្រនេះមានគោលបំណងត្រួសត្រាយផ្លូវឆ្ពោះទៅរកអព្យាក្រឹតភាពកាបូន ដែលជាគោលដៅរួមសម្រាប់ប្រទេសជាតិទាំងពីរ។ នេះបើតាមជំនួបរវាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកជំទាវ Kristiina Kuvaja-Xanthopoulos ឯកអគ្គរដ្ឋទូតហ្វាំងឡង់ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនអំពីយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតលើភាពស្អាត ភាពបៃតង និងចីរភាព។ ឯកឧត្តមបានលើកឡើងអំពីភាពជោគជ័យនៃយុទ្ធនាការ “ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” និង “កម្ពុជាស្អាត ខ្មែរធ្វើបាន” និងបានបញ្ជាក់ពីគោលដៅអព្យាក្រឹតកាបូននៅឆ្នាំ ២០៥០។ ដោយឡែក លោកជំទាវឯកអគ្គរដ្ឋទូតបានសម្តែងការសាទរចំពោះការងាររបស់ក្រសួងបរិស្ថាន និងបានបង្ហាញពីឆន្ទៈរបស់ហ្វាំងឡង់ក្នុងការចែករំលែកបទពិសោធន៍ និងបច្ចេកវិទ្យាទំនើបក្នុងការគ្រប់គ្រងកាកសំណល់ និងការកែច្នៃកាកសំណល់ថ្មពិល​។ កិច្ចសហប្រតិបត្តិការនេះនឹងផ្តោតលើការកសាងសមត្ថភាព ការផ្ទេរចំណេះដឹង និងការលើកកម្ពស់ការយល់ដឹងជាសាធារណៈ។ ទន្ទឹមនឹងនេះ ភាគីទាំងពីរបានពិភាក្សាអំពីការស្វែងយល់ពីបច្ចេកវិទ្យាបម្លែងទីក្រុងឱ្យទៅជាតំបន់អព្យាក្រឹតកាបូន និ​ង​​ការជំរុញវិនិយោគបៃតងនៅកម្ពុជាផងដែរ។ តាមរយៈភាពជាដៃគូនេះ ប្រទេសទាំងពីរត្រូវបានកំណត់ដើម្បីដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអនុវត្តការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងជំរុញអនាគតបៃតងសម្រាប់តំបន់។ - Video Advertisement -