គម្រោងសង់ផ្លូវជាតិលេខ១០ សម្រេចបាន៨៨,៣៨% ខណៈស្ពានខ្ពស់ជាងគេសង់បាន ៤៣,៥០%(គ្រោងបើកសាកល្បងក្នុងខែមីនា ២០២៥)
គិតត្រឹមដំណាច់ខែមិថុនានេះ គម្រោងសាងសង់ផ្លូវជាតិលេខ១០ ដែលតភ្ជាប់ខេត្តចំនួនបីគឺ ខេត្តកោះកុង ពោធិ៍សាត់ និងបាត់ដំបង សម្រេចបាន ៨៨,៣៨% ក្នុងនោះស្ពានដែលខ្ពស់ជាងគេប្រវែង ៥៣០ម៉ែត្រ សម្រេចបាន ៤៣,៥០% (គ្រោងនឹងដាក់ឱ្យប្រើប្រាស់សាកល្បងនៅចុងខែមីនា ឆ្នាំ២០២៥ ខាងមុខ)។ នេះបើយោងតាមបច្ចុប្បន្នភាពការងារដែលចេញផ្សាយដោយក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា បច្ចុប្បន្នការងារផ្លូវថ្នល់សម្រេចបាន ៨០,២៦% ការងារស្ពានសម្រេចបាន ៩៣,២៣% ការងារស្ពានខ្ពស់ជាងគេប្រវែង ៥៣០ម៉ែត្រ សម្រេចបាន ៤៣,៥០% (គ្រោងដាក់ឱ្យប្រើប្រាស់សាកល្បងនៅចុងខែមីនា ឆ្នាំ២០២៥ ខាងមុខ) ការងារលូកាត់ទទឹងថ្នល់សម្រេចបាន ៩៩,៨២% និងការងារលូបណ្តោយថ្នល់ និងជញ្ជាំងការពារជើងទេរអនុវត្តបាន ៨៩,៨៤%។ ក្នុងរដូវវស្សាបច្ចុប្បន្ន ការធ្វើដំណើរតាមផ្លូវជាតិលេខ១០ នៅតែមានភាពរលូនល្អ ទោះជាយ៉ាងណាក៏ដោយ មានការប្រុងប្រយ័ត្ន ដោយសារផ្នែកខ្លះនៃផ្លូវនៅតែគ្របដណ្ដប់ដោយក្រួសក្រហម ហើយតំបន់ខ្លះអាចរអិលនៅពេលមានភ្លៀងធ្លាក់ខ្លាំង។ គួររំលឹកថា ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងផ្លូវសរុប១៩៨,៥១៨គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រ ត្រូវបានសាងសង់ឡើងក្រោមហិរញ្ញប្បទានពីរដ្ឋាភិបាលចិន មានទំហំទឹកប្រាក់សរុបប្រមាណជាង […]
កំពង់ផែទេសចរណ៍អន្តរជាតិកំពតនឹងចាប់ផ្តើមដំណើរការសាកល្បងនៅត្រីមាសទី៤ឆ្នាំនេះ
កំពង់ផែទេសចរណ៍ខេត្តកំពត នឹងចាប់ផ្តើមដំណើរការសាកល្បងនៅត្រីមាសទី៣ឆ្នាំនេះ ដោយក្រុមហ៊ុនក្នុងស្រុក អេហ្សេត ប៊ីលឌើរ ឯ.ក ។ កិច្ចព្រមព្រៀងស្តីពីប្រតិបត្តិការ និងកាំថែទាំ នៃកំពង់ផែទេសចរណ៍អន្តរជាតិកំពត ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ដោយ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងឧកញ៉ា លឹម ប៊ុនសួរ អគ្គនាយកក្រុមហ៊ុនអេហ្សេត ប៊ីលឌើរ ឯ.ក។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងលើកឡើងថា៖ “ក្រុមហ៊ុន ត្រូវរៀបចំដំណើរការធ្វើប្រតិបត្តិការអាជីវកម្មកំពង់ផែ សាកល្បងនៅក្នុងត្រីមាសទី៤ និងអនុវត្តការធ្វើប្រតិបត្តិការអាជីវកម្មកំពង់ផែពេញលេញ នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៤នេះ”។ ថ្លែងក្នុងពិធីចុះហត្ថលេខា ឯកឧត្តម ប៉េង ពោធិ៍នា បង្ហាញនូវសុទិដ្ឋិនិយមថា តាមរយៈការចុះកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន អេហ្សេត ប៊ីលឌើរ ឯ.ក នឹងសហការល្អជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីអនុវត្តកិច្ចព្រមព្រៀងឱ្យមានប្រសិទ្ធភាពខ្ពស់ សម្រាប់បម្រើផលប្រយោជន៍របស់ប្រទេសជាតិនិយាយជារួម និងផលប្រយោជន៍របស់ក្រុមហ៊ុននិយាយដោយឡែក។ មានទីតាំងស្ថិតនៅក្នុងខេត្តកំពត កំពង់ផែទេសចរណ៍អន្តរជាតិនេះ នឹងក្លាយជាផ្លូវទឹកអន្តរជាតិដ៏សំខាន់សម្រាប់ដឹកជញ្ជូនភ្ញៀវទេសចរទៅកាន់កោះភាគខាងត្បូង និងតភ្ជាប់ខេត្តកំពតទៅកាន់ពិភពលោក ចូលរួមជំរុញវិស័យទេសចរណ៍ក្នុងស្រុក។ គួររំលឹកថា ចាប់ផ្តើមសាងសង់ក្នុងឆ្នាំ […]
ស្ពានប្រវែងជិត២គីឡូម៉ែត្រ ឆ្លងទន្លេមេគង្គក្នុងខេត្តក្រចេះ សង់បាន៥៥,៨%
គិតត្រឹមដើមខែមិថុនា ឆ្នាំ២០២៤ នេះ គម្រោងសាងសង់ស្ពានប្រវែងជិត ២គីឡូម៉ែត្រ ឆ្លងកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះ សម្រេចបាន ៥៥,៨៣ភាគរយ ខណៈផ្លូវតភ្ជាប់សម្រេចបាន ៤១,៨១ភាគរយ។ នេះបើយោងតាមការចុះផ្សាយលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា មកដល់ពេលនេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ ដែលមានប្រវែង ១.៧៦១ម៉ែត្រ ស្ថិតនៅស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វ និងផ្លូវតភ្ជាប់និងផ្លូវខ្នែងទៅកាន់ក្រុងក្រចេះ ខេត្តក្រចេះ ដែលមានប្រវែងសរុប ៣៣,៤៥៩គីឡូម៉ែត្រ សម្រេចបាន ៤១,៨១%ហើយ ខណៈដែល ស្ពានឆ្លងកាត់ទន្លេមេគង្គ-ក្រចេះ សម្រេចបាន ៥៥,៨៣%ហើយ ដោយគិតត្រឹមខែមិថុនា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា ស្ពាននេះ មានប្រវែង ១.៧៦១ គីឡូម៉ែត្រ និងទទឹង ១៣.៥5 ម៉ែត្រ រួមជាមួយផ្លូវតភ្ជាប់មានប្រវែង ៣១,៦៩ គីឡូម៉ែត្រ ត្រូវបានសាងសង់ដោយក្រុមហ៊ុន Shanghai Construction Goup ។ គួររំលឹកទៀតថា គម្រោងនេះមានតម្លៃ ១១១លានដុល្លារអាមេរិក […]
ក្រុមហ៊ុនផ្លូវដែកដ៏ល្បីរបស់ជប៉ុន កំពុងងាករកទីផ្សារអាស៊ាន ខណៈទើបវិនិយោគ$១,៦លាន នៅសិង្ហបុរី និងម៉ាឡេស៊ី
ក្រុមហ៊ុន Hitachi ដែលជាក្រុមហ៊ុនជំនាញខាងវិស្វកម្មសំណង់ផ្លូវដែកដ៏ល្បីរបស់ប្រទេសជប៉ុន មានបំណងពង្រីកវត្តមានរបស់ខ្លួននៅក្នុងទីផ្សារផ្លូវដែកនៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីការទិញយកអាជីវកម្មប្រព័ន្ធគ្រប់គ្រងផ្លូវដែករបស់ក្រុមហ៊ុនបារាំង Thales Group ក្នុងតម្លៃ ១,៦ពាន់លានដុល្លារ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២៤។ ការផ្លាស់ប្តូរយុទ្ធសាស្ត្រថ្មីនេះ បង្កើនសមត្ថភាពរបស់ក្រុមហ៊ុន Hitachi ដែលកំពុងមានគម្រោងសាងសង់ផ្លូវដែករួមគ្នាថ្មីមួយសម្រាប់ប្រទេសសិង្ហបុរី និងម៉ាឡេស៊ី។ ការប្រកាសនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំ នៅថ្ងៃទី៥ មិថុនា និងត្រូវបានធ្វើបច្ចុប្បន្នភាពដោយ Asia.nikkei ចុះថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៤។ ក្រុមហ៊ុន Hitachi ដែលល្បីល្បាញខាងប្រតិបត្តិការរថភ្លើងល្បឿនលឿន shinkansen bullet train របស់ប្រទេសជប៉ុន បានពង្រីកយុទ្ធសាស្រ្តរបស់ខ្លួនជាសាកលតាមរយៈការទិញយកក្រុមហ៊ុនធំៗ រួមទាំងក្រុមហ៊ុន AnsaldoBreda និង STS របស់អ៊ីតាលីក្នុងឆ្នាំ ២០១៥ ហើយថ្មីៗនេះ គឺការលេបយកអាជីវកម្មរបស់ក្រុមហ៊ុន Thales Group។ លោក Giuseppe Marino នាយកប្រតិបត្តិនៃក្រុមហ៊ុន Hitachi Rail បានសង្កត់ធ្ងន់ថា “(ឥឡូវនេះ)យើងមានសមត្ថភាពផ្តល់ជូននូវប្រព័ន្ធគ្រប់គ្រងស្ថានីយរថភ្លើងដែលមានមួយកញ្ចប់តែម្តង។ […]
រដ្ឋចុះកំទេចសំណង់របងខុសច្បាប់ ដែលកំពុងសង់ព័ទ្ធយកដីចំណីស្ទឹងព្រែកត្នោត
ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារចុះវាយកំទេចសំណង់របងឥដ្ឋខុសច្បាប់ ដែលសង់ហ៊ុមព័ទ្ធយកដីចំណីស្ទឹងព្រែកត្នោត ដែលជាអំពីរំលោភលើទ្រព្យសម្បត្តិរដ្ឋ។ នេះបើតាមផេកហ្វេកប៊ុកផ្លូវការរបស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។ ប្រភពដដែលនេះបានឱ្យដឹងថា លោក អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងដីចំណីស្ទឹងព្រែកត្នោតដែលរងការរំលោភបំពាន ក្នុងភូមិសាស្ត្រស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល និងខណ្ឌកំបូល រាជធានីភ្នំពេញ។ ក្នុងនោះ ក្រុមការងារបានចុះពិនិត្យ សង្កេត និងស្រាវជ្រាវ ប្រវត្តិនៃការសាងសង់លំនៅឋាន និងបោះបង្គោលព្រំចាប់យកដី នៅលើដីចំណីស្ទឹងព្រែកត្នោត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ មួយវិញទៀត ក្រុមការងារ បានវាយកំទេចសំណង់របងឥដ្ឋខុសច្បាប់ដែលសង់ហ៊ុមព័ទ្ធយកដីចំណីស្ទឹងព្រែកត្នោតដែលជាដីសាធារណ:របស់រដ្ឋ និងដែលត្រូវរក្សាទុកជាប្រយោជន៍សាធារណ:។ ទន្ទឹមនឹងនេះដែរ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានចេញសេចក្តីជូនដំណឹងអំពីសកម្មភាពរំលោភយកដីចំណីស្ទឹងព្រែកត្នោត និងទំនប់អាងទឹក ៧មករា ដោយបានបញ្ជាក់ថា ដីចំណីស្ទឹង និងដីអាងទឹក គឺជាទ្រព្យសម្បត្តិរដ្ឋ ដែលពុំមានបុគ្គលណាមួយអាចរំលោភបំពានបានឡើយ ទោះក្នុងរូបភាពណាក៏ដោយ។ បន្ថែមពីនេះ ក្រសួងបានបន្ថែមថា រាល់អំពើរំលោភកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ជាអចលនទ្រព្យដោយខុសច្បាប់ដូចមានចែងក្នុងមាត្រា៧១ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ដល់ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០.០០០រៀល […]
ក្រុមហ៊ុន CFOCN ស្នើជីកខួងដាក់ខ្សែកាប្លិ៍អុបទិកកាត់ផ្លូវក្នុងខេត្តចំនួន៩ នៅកម្ពុជា
ក្រុមហ៊ុន Cambodia Fiber Optic Communication Networks Co., Ltd (CFOCN) ស្នើសុំក្រសួងសាធារណការ និងដឹកជញ្ជូន ជីក និងខួងកាត់ទទឹងផ្លូវរាយបណ្ដាញខ្សែកាប្លិ៍អុបទិកក្នុងភូមិសាស្ត្រខេត្តសំខាន់ៗចំនួន៩។ នេះបើតាមកិច្ចប្រជុំដឹកនាំដោយលោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។ បើតាមកិច្ចប្រជុំនេះ ក្រុមហ៊ុន គ្រោងនឹងជីក និងខួងកាត់ទទឹងផ្លូវរាយបណ្ដាញខ្សែកាប្លិ៍អុបទិក ក្នុងខេត្តកណ្ដាល កំពត កំពង់ស្ពឺ កំពង់ធំ កែប ព្រះសីហនុ កោះកុង តាកែវ និងខេត្តស្វាយរៀង។ កិច្ចប្រជុំខាងលើ បានពិនិត្យលើសំណើសុំនេះ ដោយផ្តោតទៅលើផែនការលម្អិត បច្ចេកទេស និងផលប៉ះពាល់ ដោយត្រូវអនុវត្តតាមបទបញ្ញត្តិបច្ចេកទេសស្ដីពីការរចនា និងដំឡើងប្រព័ន្ធបរិក្ខារសាធារណៈនៅតាមដងផ្លូវ ដើម្បីធានាបាននូវសុវត្ថិភាព ប្រសិទ្ធភាព និងនិរន្តរភាព នៃប្រព័ន្ធខ្សែកាប្លិ៍ ជាពិសេសការរៀបចំប្រព័ន្ធបរិក្ខារក្រោមដីឱ្យមានសណ្ដាប់ធ្នាប់។ ទន្ទឹមនឹងនេះ លោក លឹម ស៊ីដេនីន បានណែនាំដល់ភាគីក្រុមហ៊ុន និងមន្ទីរសាធារណការ ដឹកជញ្ជូនខេត្តទាំង៩ រួមទាំងអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមសហការគ្នា […]