UNDP៖ វិបត្តិកូវីដធ្វើឱ្យកម្ពុជាខាតបង់រំហូរហិរញ្ញប្បទានជាង ៣,៦ ពាន់លានដុល្លារ

វិបត្តិជំងឺកូវីដ១៩ បានធ្វើឱ្យកម្ពុជាខាតបង់រំហូរហិរញ្ញប្បទានប្រមាណ ៣,៦ ពាន់លានដុល្លារ ឬស្មើនឹង ១៩,៨% នៃរំហូរហិរញ្ញវត្ថុសរុបសម្រាប់ឆ្នាំ២០២០។ ដូចគ្នានេះ ទំហំរំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ក្នុងវិស័យសំណង់ និងអចលនទ្រព្យក៏ថមថយប្រមាណជាង ១០% ផងដែរ។

សេចក្តីប្រកាសព័ត៌មានរបស់កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា ចេញផ្សាយកាលពីសប្តាហ៍កន្លងទៅ បញ្ជាក់ថា ប្រភពហិរញ្ញប្បទានដែលកម្ពុជាខាតបង់ខ្លាំងជាងគេ មានចំណូលនៅក្នុងស្រុក ការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) និងការវិនិយោគក្នុងស្រុកពីប្រភពឯកជន។

របាយការណ៍នេះបានធ្វើការវិភាគលើសមាសភាគ និងនិន្នាការនៃរំហូរចូលធនធានហិរញ្ញវត្ថុទាំងអស់របស់កម្ពុជា ដែលមានប្រភពពីវិស័យសាធារណៈ វិស័យឯកជន អន្តរជាតិ និងជាតិ សម្រាប់គាំទ្រដល់ការវិនិយោគលើការងារអភិវឌ្ឍន៍នៅក្នុងប្រទេសនេះ។

ជាក់ស្ដែង បើយោងតាមរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុប្រចាំឆ្នាំ២០២០ របស់ធនាគារជាតិនៃកម្ពុជា រំហូរវិនិយោគផ្ទាល់ពីបរទេសក្នុងឆ្នាំ ២០២០ គឺធ្លាក់ចុះប្រមាណ ១%។ ក្នុងនោះ រំហូរ FDI ក្នុងវិស័យសំណង់ និងអចលនទ្រព្យដែលមានចំណែក ១៧% នៃFDI សរុប គឺថយចុះ ១០,៦%។

របាយការណ៍ដដែលបានបន្ថែមទៀតថា មុនព្រឹត្តិការណ៍សហគមន៍ខែកុម្ភៈ វិស័យសំណង់ និងអចលនទ្រព្យ ត្រូវបានរំពឹងថានឹងងើបឡើងវិញជាបណ្តើរៗ ទន្ទឹមនឹង FDI ។

ទោះយ៉ាងណាក្តី ក្រោយព្រឹត្តិការណ៍សហគមន៍ខែកុម្ភៈ កំណើននេះអាចកើតឡើង ឬមិនកើតឡើង អាស្រ័យលើថាតើរដ្ឋាភិបាលទប់ទល់នឹងជំងឺកូវីដបានល្អកម្រិតណា ហើយតើសកម្មភាពសេដ្ឋកិច្ចពិភពលោក និងក្នុងតំបន់នឹងរីកដុះដាលយ៉ាងដូចម្តេច? (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-វៀតណាម ប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ $២០ពាន់លាន ក្នុងពេលខាងមុខនេះ

កម្ពុជា-វៀតណាម បានប្តេជ្ញារួមគ្នា បង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបានដល់ ២០ពាន់លានដុល្លារ ក្នុងពេលខាងមុខនេះ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចប្រទេសទាំងពីរឱ្យកាន់រីកចំរើនបន្ថែមទៀត។ ការប្តេជ្ញានេះ បានធ្វើឡើងក្នុងជំនួបពិភាក្សារវាងសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា ជាមួយឯកឧត្តម ង្វៀន មិញវ៉ូ ( NGUYEN Minh Vu) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា កាលរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។ នាឱកាសនោះ ឯកអគ្គរដ្ឋទូតវៀតណាម បានបញ្ជាក់ថា រហូតមកដល់ពេលនេះប្រទេសវៀតណាមបានដាក់ទុនវិនិយោគនៅកម្ពុជាក្នុងទំហំទឹកប្រាក់ប្រមាណ ៣ពាន់លានដុល្លារ ស្មើនឹង ៤០០គម្រោងហើយ។ បន្ថែមពីនេះ ឯកឧត្តម ក៏បានប្តេជ្ញាជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យរិតតែល្អជាមួយកម្ពុជា ដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រទេសនិងប្រជាជនទំាងសងខាងផងដែរ។ ជាការឆ្លើយតប សម្តេចប្រធានរដ្ឋសភា ឃួន សុដារី មានជំនឿថា ក្នុងអាណត្តិបេសកកម្មការទូតថ្មីនេះ នឹងជួយលើកកម្ពស់ពង្រឹង និងពង្រីកទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរដែលមានស្រាប់ឱ្យកាន់តែស៊ីជម្រៅ និងជំរុញដល់ការអភិវឌ្ឍន៍លើគ្រប់វិស័យទាំងការងារការទូតសភា ពាណិជ្ជកម្ម ទេសចរណ៍ វិនិយោគនិងវិស័យជាច្រើនទៀត។ គួរបញ្ជាក់ថា ក្រៅពីការវិនិយោគ វៀតណាមក៏ជាដៃ​គូ​ពាណិជ្ជកម្មកំពូល ដោយឈរជាទីផ្សារលំដាប់ទី១ របស់កម្ពុជាផងដែរ។ ជាក់ស្តែង […]

វិនិយោគិនចិនបោះទុនជិត ៣០០លានដុល្លារ បើកការដ្ឋានសង់រោងចក្រផលិតស្រោមដៃនៅស្វាយរៀង

ក្រុមហ៊ុន​ Nex Healthcare Co., Ltd.​ ដែលជាក្រុមហ៊ុនលំដាប់ពិភពលោកមួយរបស់ប្រទេសចិន បានបោះទុនវិនិយោគ​ប្រមាណ​ ២៧៣​លានដុល្លារ បើកការដ្ឋានសង់រោងចក្រផលិតស្រោមដៃ (PVC & Rubber) និងឧបករណ៍បរិក្ខារពេទ្យ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ខេត្តស្វាយរៀង​ ជាផ្លូវការនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥។ ថ្លែងក្នុងពិធីបញ្ចុះបឋមសិលាសាងសង់រោងចក្រខាងលើ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានថ្លែងសារទរចំពោះការសម្រេចចិត្តសង់រោងចក្រផលិតស្រោមដៃ (PVC & Rubber) និងឧបករណ៍បរិក្ខារពេទ្យ លើផ្ទៃដី​ទំហំ​ ២១ហិកតា លើទឹកដីខេត្តស្វាយរៀងនេះ។ ឯកឧត្តមថា​ ការកើនឡើងនៃចំនួន​គម្រោងវិនិយោគ​ជាបន្តបន្ទាប់​ ក៏ដូចជាតំបន់សេដ្ឋកិច្ចពិសេសនាពេលនេះ បានបញ្ជាក់អំពីការអភិវឌ្ឍន៍របស់តំបន់សេដ្ឋកិច្ចពិសេស ដែលកំពុងទាក់ទាញវិនិយោគិនមកបណ្តាក់ទុនវិនិយោគជាហូរហែរ ជាពិសេសបានជំរុញឱ្យមានកំណើនសេដ្ឋកិច្ចជាតិជាបន្តបន្ទាប់។ បើតាមលោកស្រី Liu Wenjing​  តំណាងក្រុមហ៊ុន បានឱ្យដឹងថា រោងចក្ររបស់ក្រុមហ៊ុន​ Nex Healthcare Co., Ltd.​ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Shadong Blue Sail Health Technology Co., […]

ឆ្នាំ២០២៤​ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មបានជាង $២៨ពាន់លាន កើន ១៨%

ក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មនៅកម្ពុជាសម្រេចបានជាង ២៨ពាន់លានដុល្លារ ដែលតំណាងឱ្យការកើនឡើងគួរឱ្យចាប់អារម្មណ៍ ១៨% បើប្រៀបធៀបទៅនឹងឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍ពាណិជ្ជកម្មនាំចូលចុងក្រោយរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានកត់ត្រាទំហំនាំចូលសរុបប្រមាណ ២៨.៥៤៥.៤ លានដុល្លារអាមេរិក ដែលបង្ហាញពីគន្លងកំណើនដ៏រឹងមាំសម្រាប់សេដ្ឋកិច្ចជាតិ។ កត្តាជំរុញចម្បងនៃកំណើននៃការនាំចូលនេះ រួមមានផលិតផលដែក វត្ថុធាតុដើម និងគ្រឿងចក្រដែលចាំបាច់សម្រាប់គម្រោងវិនិយោគ ព្រមទាំងសម្ភារសំណង់ យានយន្ត គ្រឿងឧបភោគបរិភោគ និងទំនិញផ្សេងៗជាច្រើនទៀត។ ដោយឡែក ចំពោះទំហំពាណិជ្ជកម្មនាំចេញវិញ ក្នុងឆ្នាំ២០២៤ គឺមានចំនួន ២៦.៤៧២,៨ លានដុល្លារ កើនឡើងប្រមាណ ១៥,៨% ធៀបនឹងឆ្នាំ២០២៣ ដែលក្នុងនោះ ផលិតផលវិនិយោគកាត់ដេរមានកំណើន ២៣,៣%, ផលិតផលវិនិយោគមិនមែនកាត់ដេរ (មានជាអាទិ៍ សំបកកង់រថយន្ត, គ្រឿងបំណែកអេឡិចត្រូនិក, បង្គុំខ្សែភ្លើង, ផលិតផលពីឈើ, កង់, ផលិតផលប្លាស្ទិច, អំពូល, ស្បែកសត្វកែច្នៃ, គ្រឿងបន្លាស់រថយន្ត និងផលិតផលឧស្សាហកម្មផ្សេងៗទៀត) មានកំណើន ២,៦%, និងកសិផល (មានជាអាទិ៍ ស្រូវ, កៅស៊ូ, ដំឡូងមី, អង្ករ, ចេក, គ្រាប់ស្វាយចន្ទី និងកសិផលផ្សេងៗទៀត) […]

ម៉ាឡេស៊ី ចង់វិនិយោគផលិតទឹកដោះគោស្រស់នៅកម្ពុជា និងនាំយកត្រីពីកម្ពុជាចូលទីផ្សាររបស់ខ្លួន

នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្ម ម៉ាឡេស៊ីបានបង្ហាញពីចេតនារបស់ខ្លួនក្នុងការវិនិយោគលើការផលិតទឹកដោះគោស្រស់នៅកម្ពុជា។ ការប្រកាសនេះធ្វើឡើងក្នុងកិច្ចប្រជុំសំខាន់មួយកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ រវាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់កម្ពុជា និងឯកឧត្តម Datuk Seri Haji Mohamad bin Sabu រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀងរបស់ប្រទេសម៉ាឡេស៊ី។ រដ្ឋមន្ត្រីម៉ាឡេស៊ីបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ប្រទេសក្នុងការដោះស្រាយតម្រូវការទីផ្សារក្នុងស្រុករបស់ខ្លួន ដោយបញ្ជាក់ពីការកើនឡើងនៃតម្រូវការទឹកដោះគោស្រស់។ លើសពីនេះ លោកបានបង្ហើបថា ម៉ាឡេស៊ីមានបំណងនាំចូលអង្ករ និងត្រីរស់ ពីកម្ពុជា ក្នុងគោលបំណងកាត់បន្ថយការខ្វះខាតការផ្គត់ផ្គង់នាពេលបច្ចុប្បន្ននៅក្នុងប្រទេសម៉ាឡេស៊ី។ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានសម្តែងការសាទរចំពោះចំណាប់អារម្មណ៍វិនិយោគរបស់ម៉ាឡេស៊ី ដោយបានគូសបញ្ជាក់ពីការរួមផ្សំវិស័យកសិកម្មដ៏រឹងមាំរវាងប្រជាជាតិទាំងពីរ។ ឯកឧត្តម​បាន​ចង្អុល​បង្ហាញ​ពី​សមត្ថភាព​របស់​កម្ពុជា​ក្នុង​ការ​ផលិត​អង្ករ និង​ត្រី​ដែល​មាន​គុណភាព​ខ្ពស់ ដែល​មិន​ត្រឹម​តែ​មាន​តម្លៃ​សមរម្យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​អាចបំពេញ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​អតិថិជន​ម៉ាឡេស៊ី​ផង​ដែរ។ ឯកឧត្តម​បាន​កត់​សម្គាល់​ថា៖ «អង្ករ​កម្ពុជា​មាន​ភាព​ល្បី​ល្បាញ​ចំពោះ​គុណភាព និង​រសជាតិ​ឆ្ងាញ់»។ រដ្ឋមន្ត្រីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការជំរុញពាណិជ្ជកម្មកសិកម្មរវាងប្រទេសរបស់ពួកគេ ដែលជាមធ្យោបាយមួយដើម្បីបង្កើនសន្តិសុខស្បៀង និងជួយដល់សេដ្ឋកិច្ចក្នុងស្រុក។ កិច្ចសហការនេះមានគោលបំណងដោះស្រាយបញ្ហាប្រឈមទៅវិញទៅមកដែលប្រទេសទាំងពីរកំពុងប្រឈម ដោយធានាថាកម្ពុជាអាចផ្តល់ផលិតផលរបស់ខ្លួន ខណៈដែលម៉ាឡេស៊ីកំពុងតម្រូវការស្បៀងអាហារផងដែរ។ នៅពេលដែលប្រទេសកម្ពុជា និងម៉ាឡេស៊ីឆ្ពោះទៅមុខជាមួយនឹងគំនិតផ្តួចផ្តើមដ៏មានសក្តានុពលទាំងនេះ ភាពជាដៃគូបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាចំពោះកំណើនកសិកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជាតិទាំងពីរ។ - Video Advertisement -

ត្រឹមឆ្នាំ២០២៤ នៅទូទាំងប្រទេសកម្ពុជាមានសួនឧស្សាហកម្មសរុបចំនួន ២០ទីតាំង កើនជាង ១៧%

គិតត្រឹមឆ្នាំ២០២៤ កម្ពុជាមានសួនឧស្សាហកម្មដែលមានរោងចក្រកំពុងដំណើរការសរុបមានចំនួន ២០ទីតាំង ស្ថិតនៅក្នុងរាជធានី-ខេត្តចំនួន៥, ខណៈក្នុងឆ្នាំ២០២៤ មានការកើនឡើងចំនួន ៣សួនឧស្សាហកម្ម ស្មើនឹង១៧,៦៥% ធៀបនឹងឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍លទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ របាយការណ៍នេះ បានឱ្យដឹងថា សួនឧស្សាហកម្មទាំង ២០កន្លែងនោះរួមមាន៖ ៧ទីតាំងស្ថិតក្នុងខេត្តកណ្តាល, ៦ទីតាំងស្ថិតក្នុងរាជធានីភ្នំពេញ, ៥ទីតាំងស្ថិតក្នុងខេត្តកំពង់ស្ពឺ, ១ទីតាំងស្ថិតក្នុងខេត្តបន្ទាយមានជ័យ និង ១ទីតាំងស្ថិតក្នុងខេត្តតាកែវ។ ក្រៅពីសួនឧស្សាហកម្ម គិតត្រឹមឆ្នាំ២០២៤ដដែលនេះ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសដែលមានរោងចក្រកំពុងដំណើរការសរុបចំនួន ៣០តំបន់ ស្ថិតនៅ ១២រាជធានី-ខេត្ត, ខណៈក្នុងឆ្នាំ២០២៤តែមួយ មានការកើនឡើងចំនួន ៤តំបន់ទៀត ស្មើនឹង ១៥,៣៨% ធៀបនឹងឆ្នាំ២០២៣។ ក្នុងឆ្នាំដដែលនេះ នៅកម្ពុជាមានរោងចក្រធុនធំកំពុងដំណើរការមានចំនួន ២៤២៥រោងចក្រ ក្នុងនោះរោងចក្រធុនធំកើតថ្មីមានចំនួន ៣២៦ និងរោងចក្រធុនធំបិទទ្វារមានចំនួន ២៦រោងចក្រ។ បើនិយាយពីការវិនិយោគវិញ ក្នុងឆ្នាំ២០២៤នេះ ទុនវិនិយោគសរុបមានចំនួនជាង ២០.៤៥៦,៦លានដុល្លារ មានការកើនឡើងចំនួន ១.៨៩០,២លានដុល្លារ ស្មើនឹង ១០,១៨% បើធៀបទៅនឹងឆ្នាំ២០២៣។ ទុនវិនិយោគក្នុងស្រុកមានចំនួន ៣.៩៦១,៧ […]

ត្រឹមខែកុម្ភៈនេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារមូលបត្រប្រមូលទុនបាន ៤៧៥លាន​ដុល្លារ ពីផ្សារហ៊ុនកម្ពុជា

អគ្គនាយកផ្សារមូលបត្រកម្ពុជា ឯកឧត្តម ហុង សុហួរ បានលើកឡើងថា ក្រុមហ៊ុនចុះបញ្ជីលើផ្សារមូលបត្រ បានកៀរគរទុនបានចំនួន ៤៧៥លានដុល្លារ ពីផ្សារមូលបត្រកម្ពុជា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥។ ឯកឧត្តម ហុង សុហួរ លើកឡើងបែបនេះ ក្នុងពិធីចុះបញ្ជីលក់សញ្ញាបណ្ណបន្ទាប់បន្សំរបស់ ធនាគារ អេស៊ីលីដា នៅផ្សារមូលបត្រកម្ពុជា​​ នៅថ្ងៃទី២៤ ខែកុម្ភៈ នេះថា ផ្សារមូលបត្រកម្ពុជាមានក្រុមហ៊ុនចុះបញ្ជីចំនួន ២៤ រួមមានក្រុមហ៊ុនចំនួន១១ បានចុះបញ្ជីជាភាគហ៊ុន និងក្រុមហ៊ុន១៣ទៀត បានចុះបញ្ជីជាមូលបត្របំណុល និងបានប្រមូលទុនពីទីផ្សារមូលបត្រសរុបប្រមាណ ៤៧៥លានដុល្លារ។​ ឯកឧត្តម ហុង សុហួរ មានប្រសាសន៍ថា៖ “យើងក៏រំពឹងថានឹងមានក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រជាបន្តបន្ទាប់ក្នុងឆ្នាំ២០២៥ខាងមុខនេះ ផងដែរ”។​ បើតាមអគ្គនាយកផ្សារមូលបត្រកម្ពុជា ក្នុងឆ្នាំ២០២៤ ទំហំជួញដូរប្រចាំថ្ងៃជាមធ្យមមានប្រមាណជា ១៣ម៉ឺនដុល្លារ ដោយមានការចូលរួមពីវិនិយោគិនតូចៗជាច្រើន។​ បើយោងតាមនិយ័តករមូលបត្រកម្ពុជា ឆ្នាំ២០២៥នេះ នឹងក្លាយជាឆ្នាំជោគជ័យដែលមានក្រុមហ៊ុនយ៉ាងតិច ៦ទៀត នឹងត្រៀមខ្លួនចុះបញ្ជីលក់មូលបត្រ។​​ ឯកឧត្តម ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានផ្សារមូលបត្រកម្ពុជា បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍទីផ្សារមូលធនតាមរយៈការច្នៃប្រឌិតហិរញ្ញវត្ថុ និងផលិតផលវិនិយោគថ្មីៗ។ ឯកឧត្តម​បាន​កត់​សម្គាល់​ថា​៖ […]