PESTECH ឈ្នះពានវង្វាន់ Bentley Be Inspired Award នៅសឹង្ហបូរី

ក្រុមហ៊ុនម៉ាឡេស៊ី ដែលទទួលសាងសង់ហេដ្ឋារចនាសម្ព័ន្ធថាមពលអគ្គិសនី ទទួលបានពានរង្វាន់សម្រាប់ការសាងសង់ស្ថានីយផ្ទុកថាមពលអគ្គិសនី និងខ្សែបណ្តាញបញ្ជូនអគ្គិសនីនៅប្រទេសកម្ពុជា។

ក្រុមហ៊ុន Pestech International Berhad តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួននៅកម្ពុជា Pestech Cambodia Limited (PCL) ទទួលបានកិច្ចសន្យាសម្បទានរយៈពេល ២៥ឆ្នាំ ពីរាជរដ្ឋាភិបាលកម្ពុជាដើម្បីសាងសង់ស្ថានីយផ្ទុកថាមពលអគ្គិសនីនៅខេត្តក្រចេះ និងខ្សែបញ្ជូនអគ្គិសនីដែលតភ្ជាប់ពីរោងចក្រថាមពលវារីអគ្គិសនីនៅខេត្តស្ទឹងត្រែងភាគឦសាន្តប្រទេសមកកាន់រាជធានីភ្នំពេញ។

នៅក្នុងកម្មវិធី Year in Infrastructure 2017 ដែលជាសន្និសីទសកលមួយរៀបចំឡើងជារៀងរាល់ឆ្នាំដោយក្រុមហ៊ុនអភិវឌ្ឍន៍កម្មវិធីហេដ្ឋារចនាសម្ព័ន្ធអាមេរិក Bentley និងត្រូវបានរៀបចំនៅប្រទេសសិង្ហបុរីចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី ១២ ខែតុលា។ ក្នុងនោះក្រុមហ៊ុន Pestech ត្រូវបានប្រកាសថាជាអ្នកម្ចាស់ពានរង្វាន់ Be Inspired Award ក្នុងចំណោមក្រុមហ៊ុនសាងសង់ហេដ្ឋារចនាសម្ព័ន្ធចំនួន ១៧ផ្សេងទៀតពីបេក្ខជនចុងក្រោយចំនួន ៥១នៅទូទាំងពិភពលោក។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Bentley នៅថ្ងៃទី១៦ ខែតុលា ពានរង្វាន់នេះទទួលស្គាល់ក្រុមហ៊ុនដែលប្រើប្រាស់ Building Information Modeling (BIM) ក្នុងការបញ្ជូន និងចែកចាយអគ្គិសនីទៅកាន់ស្ថានីយផ្ទុកថាមពល និងគម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនីក្នុងប្រទេសកម្ពុជាដោយអនុវត្តកម្មវិធី Software ដែលបង្កើតឡើងក្រុមហ៊ុន Bentley។

ប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Pestech លោក Chong Kuen Wai ដែលបានបង្ហាញគម្រោងនេះនៅក្នុងសន្និសីទនោះបានមានប្រសាសន៍ថា “គម្រោងនេះមានសារៈសំខាន់ខ្លាំងណាស់ពីព្រោះរោងចក្រថាមពលអគ្គិសនីនេះនឹងផលិតថាមពលអគ្គិសនីបាន ៤០០មេហ្គាវ៉ាត់ ដើម្បីបង្កើនសមត្ថភាពបច្ចុប្បន្នដែល EDC ផលិតបានពី ២.២០០មេហ្គាវ៉ាត់ ២.៦០០មេហ្គាវ៉ាត់។”

លោក Chong បានប្រាប់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យថា លោកមិនរំពឹងថានឹងឈ្នះពានរង្វាន់នេះទេពីព្រោះមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗនិងគួរឲ្យចាប់អារម្មណ៍ជាច្រើនត្រូវបានដាក់ស្នើចូលរួមប្រកួតដោយក្រុមហ៊ុនជាច្រើននៅជុំវិញពិភពលោក សម្រាប់ឲ្យ Bentley ជ្រើសរើសសម្រាប់ការប្រកួតជុំចុងក្រោយនៅប្រទេសសិង្ហបុរី។

លោក Chong បានឲ្យដឹងថា ដោយសារតែគម្រោងនេះត្រូវបានគ្រោងនឹងដាក់ឲ្យដំណើរការនៅមុនដំណាច់ឆ្នាំ ២០១៧ ដូចនេះមានបញ្ហាប្រឈមជាច្រើនក្នុងអំឡុងពេលសាងសង់ខ្សែបញ្ជូនអគ្គិសនីដែលតភ្ជាប់ពីខេត្តកំពង់ចាមមកកាន់រាជធានីភ្នំពេញ។

 

លោក Chong បានប្រាប់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យថា លោកមិនរំពឹងថានឹងឈ្នះពានរង្វាន់នេះទេពីព្រោះមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗនិងគួរឲ្យចាប់អារម្មណ៍ជាច្រើនត្រូវបានដាក់ស្នើចូលរួមប្រកួតដោយក្រុមហ៊ុនជាច្រើននៅជុំវិញពិភពលោក សម្រាប់ឲ្យ Bentley ជ្រើសរើសសម្រាប់ការប្រកួតជុំចុងក្រោយនៅប្រទេសសិង្ហបុរី។

លោក Chong បានឲ្យដឹងថា ដោយសារតែគម្រោងនេះត្រូវបានគ្រោងនឹងដាក់ឲ្យដំណើរការនៅមុនដំណាច់ឆ្នាំ ២០១៧ ដូចនេះមានបញ្ហាប្រឈមជាច្រើនក្នុងអំឡុងពេលសាងសង់ខ្សែបញ្ជូនអគ្គិសនីដែលតភ្ជាប់ពីខេត្តកំពង់ចាមមកកាន់រាជធានីភ្នំពេញ។

 

លោក Chong បានប្រាប់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យថា លោកមិនរំពឹងថានឹងឈ្នះពានរង្វាន់នេះទេពីព្រោះមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗនិងគួរឲ្យចាប់អារម្មណ៍ជាច្រើនត្រូវបានដាក់ស្នើចូលរួមប្រកួតដោយក្រុមហ៊ុនជាច្រើននៅជុំវិញពិភពលោក សម្រាប់ឲ្យ Bentley ជ្រើសរើសសម្រាប់ការប្រកួតជុំចុងក្រោយនៅប្រទេសសិង្ហបុរី។

លោក Chong បានឲ្យដឹងថា ដោយសារតែគម្រោងនេះត្រូវបានគ្រោងនឹងដាក់ឲ្យដំណើរការនៅមុនដំណាច់ឆ្នាំ ២០១៧ ដូចនេះមានបញ្ហាប្រឈមជាច្រើនក្នុងអំឡុងពេលសាងសង់ខ្សែបញ្ជូនអគ្គិសនីដែលតភ្ជាប់ពីខេត្តកំពង់ចាមមកកាន់រាជធានីភ្នំពេញ។

 

នៅពិធីពិសាអាហារហ្គាឡា និងការប្រារព្ធកម្មវិធី សន្និសីទប្រចាំឆ្នាំនៃហេដ្ឋារចនាសម្ព័ន្ធ ២០១៧ Bentley បានទទួលស្គាល់ និងផ្តល់រង្វាន់ដល់អ្នកប្រកួតឈ្នះវគ្គចុងក្រោយចំនួន ១៧រងា្វន់សម្រាប់ Be Inspired Award Winners និង ពាន់រង្វាន់ទទួលជាស្គាល់ជាពិសេសចំនួន ៦។

 

អ្នកឈ្នះពានរង្វាន់ Be Inspired Special Recognition Awards សម្រាប់ឆ្នាំ២០១៧ មានដូចខាងក្រោម៖

ពានរង្វាន់ផ្នែក Asset Information Management Advancement

នាយកដ្ឋានដឹកជញ្ជូនរដ្ឋOregon – TransInfo – A Connected Data Environment for Transportation – ទីក្រុង Salem រដ្ឋ Oregon សហរដ្ឋអាមេរិក

ពានរង្វាន់ផ្នែក Comprehensive BIM Advancement

វិទ្យាស្ថាន Guangdong​ Hydropower Planning & Design – គម្រោង Guangdong Pear River Delta Water Resources Allocation – ខេត្ត Guangdong ប្រទេសចិន

ពានរង្វាន់ផ្នែក Conceptioneering Advancement

ក្រុមហ៊ុន HNTB Corporation – គម្រោង I-94 Modernization- ទីក្រុង Detroit រដ្ឋ Michigan សហរដ្ឋអាមេរិក

 

អ្នកឈ្នះពានរង្វាន់ Be Inspired Special Recognition Awards សម្រាប់ឆ្នាំ២០១៧ មានដូចខាងក្រោម៖

ពានរង្វាន់ផ្នែក Asset Information Management Advancement

នាយកដ្ឋានដឹកជញ្ជូនរដ្ឋOregon – TransInfo – A Connected Data Environment for Transportation – ទីក្រុង Salem រដ្ឋ Oregon សហរដ្ឋអាមេរិក

ពានរង្វាន់ផ្នែក Comprehensive BIM Advancement

វិទ្យាស្ថាន Guangdong​ Hydropower Planning & Design – គម្រោង Guangdong Pear River Delta Water Resources Allocation – ខេត្ត Guangdong ប្រទេសចិន

ពានរង្វាន់ផ្នែក Conceptioneering Advancement

ក្រុមហ៊ុន HNTB Corporation – គម្រោង I-94 Modernization- ទីក្រុង Detroit រដ្ឋ Michigan សហរដ្ឋអាមេរិក

 

ពានរង្វាន់ផ្នែក​ BIM Advancements in Buildings and Campuses

ក្រុមហ៊ុន Morphosis – គម្រោង Bloomberg Center – ទីក្រុង New York រដ្ឋ New York សហរដ្ឋអាមេរិក

ពានរង្វាន់ផ្នែក​ BIM Advancements in Construction

ក្រុមហ៊ុន Leighton Asia – គម្រោង Hong Kong Boundary Crossing Facilities ស្ពានឆ្លងកាត់ហុងកុង Zhuhai និងម៉ាកាវ – ទីក្រុងហុងកុង

ពានរង្វាន់ផ្នែក BIM Advancements in Environmental Engineering

ក្រុមហ៊ុន NJS Engineers India Pvt. Ltd. – គម្រោង JICA Assisted Ganga Action Plan II – ទីក្រុង Varanasi រដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា

ពានរង្វាន់ផ្នែក BIM Advancements in Manufacturing

ក្រុមហ៊ុន Satria Technologies Sdn. Bhd. – គម្រោង Sustainable Solutions for Control & Protection Systems – ក្រុង Klang រដ្ឋ Selangor ប្រទេសម៉ាឡេស៊ី

ពានរង្វាន់ផ្នែក BIM Advancements in Mining and Offshore Engineering

ក្រុមហ៊ុន Offshore Oil Engineering Company Limited – គម្រោង Field Jacket Design and Development of ‘Fixed Offshore Structure Design Tool’ – ក្រុង Tianjin ប្រទេសចិន

ពានរង្វាន់ផ្នែក​ BIM Advancements in Municipal Operations

ក្រុមហ៊ុន Huadong Engineering Corporation Limited, គម្រោង PowerChina – Application of BIM Strategy for Shenzhen Qianhai Municipal Infrastructure – ក្រុង Shenzhen ខេត្តGuangdong ប្រទេសចិន

ពានរង្វាន់ផ្នែក BIM Advancements in Power Generation

ក្រុមហ៊ុន China Water Resource Pearl River Planning Surveying & Designing Co., Ltd. – គម្រោង Wugachong Reservoir ក្រុង Pu’an ខេត្ត Guizhou – ក្រុង Pu’an តំបន់ស្វយ័ត Qianxinan Buyei and Miao Autonomous Prefecture ខេត្ត Guizhou ប្រទេសចិន​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

ពានរង្វាន់ផ្នែក​ BIM Advancements in Project Delivery

ក្រុមហ៊ុន Mott MacDonald and the Costain, VINCI Construction Grands Projets, Bachy Soletanche Joint Venture – គម្រោង East Section of the Thames Tideway Tunnel – ទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស

ពានរង្វាន់ផ្នែក BIM Advancements in Rail and Transit

ក្រុមហ៊ុន Mass Rapid Transit Corporation Sdn. Bhd. – គម្រោង Klang Valley Mass Rapid Transit – ខ្សែផ្លូវ Sungai Buloh-Serdang-Putrajaya – ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី

ពានរង្វាន់ផ្នែក BIM Advancements in Reality Modeling

ក្រុមហ៊ុនអភិវឌ្ឍន៍ CEDD-AECOM- The Earth Solutions – គម្រោង Development of Anderson Road Quarry Site – ទីក្រុងហុងកុង

 

ពានរង្វាន់ផ្នែក​ BIM Advancements in Project Delivery

ក្រុមហ៊ុន Mott MacDonald and the Costain, VINCI Construction Grands Projets, Bachy Soletanche Joint Venture – គម្រោង East Section of the Thames Tideway Tunnel – ទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស

ពានរង្វាន់ផ្នែក BIM Advancements in Rail and Transit

ក្រុមហ៊ុន Mass Rapid Transit Corporation Sdn. Bhd. – គម្រោង Klang Valley Mass Rapid Transit – ខ្សែផ្លូវ Sungai Buloh-Serdang-Putrajaya – ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី

ពានរង្វាន់ផ្នែក BIM Advancements in Reality Modeling

ក្រុមហ៊ុនអភិវឌ្ឍន៍ CEDD-AECOM- The Earth Solutions – គម្រោង Development of Anderson Road Quarry Site – ទីក្រុងហុងកុង

 

http://players.brightcove.net/5209582030001/SkqSbCcQW_default/index.html?videoId=5607058450001http://players.brightcove.net/5209582030001/SkqSbCcQW_default/index.html?videoId=5607144611001%22

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-វៀតណាម ប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ $២០ពាន់លាន ក្នុងពេលខាងមុខនេះ

កម្ពុជា-វៀតណាម បានប្តេជ្ញារួមគ្នា បង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបានដល់ ២០ពាន់លានដុល្លារ ក្នុងពេលខាងមុខនេះ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចប្រទេសទាំងពីរឱ្យកាន់រីកចំរើនបន្ថែមទៀត។ ការប្តេជ្ញានេះ បានធ្វើឡើងក្នុងជំនួបពិភាក្សារវាងសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា ជាមួយឯកឧត្តម ង្វៀន មិញវ៉ូ ( NGUYEN Minh Vu) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា កាលរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។ នាឱកាសនោះ ឯកអគ្គរដ្ឋទូតវៀតណាម បានបញ្ជាក់ថា រហូតមកដល់ពេលនេះប្រទេសវៀតណាមបានដាក់ទុនវិនិយោគនៅកម្ពុជាក្នុងទំហំទឹកប្រាក់ប្រមាណ ៣ពាន់លានដុល្លារ ស្មើនឹង ៤០០គម្រោងហើយ។ បន្ថែមពីនេះ ឯកឧត្តម ក៏បានប្តេជ្ញាជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យរិតតែល្អជាមួយកម្ពុជា ដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រទេសនិងប្រជាជនទំាងសងខាងផងដែរ។ ជាការឆ្លើយតប សម្តេចប្រធានរដ្ឋសភា ឃួន សុដារី មានជំនឿថា ក្នុងអាណត្តិបេសកកម្មការទូតថ្មីនេះ នឹងជួយលើកកម្ពស់ពង្រឹង និងពង្រីកទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរដែលមានស្រាប់ឱ្យកាន់តែស៊ីជម្រៅ និងជំរុញដល់ការអភិវឌ្ឍន៍លើគ្រប់វិស័យទាំងការងារការទូតសភា ពាណិជ្ជកម្ម ទេសចរណ៍ វិនិយោគនិងវិស័យជាច្រើនទៀត។ គួរបញ្ជាក់ថា ក្រៅពីការវិនិយោគ វៀតណាមក៏ជាដៃ​គូ​ពាណិជ្ជកម្មកំពូល ដោយឈរជាទីផ្សារលំដាប់ទី១ របស់កម្ពុជាផងដែរ។ ជាក់ស្តែង […]

ក្រុមហ៊ុនកូរ៉េ K-Water កំពុងសម្លឹងរកឱកាសវិនិយោគ ក្នុងវិស័យគ្រប់គ្រងធនធានទឹកនៅកម្ពុជា

សាជីវកម្មធនធានទឹករបស់កូរ៉េ (K-water) កំពុងស្វែងរកឱកាសវិនិយោគ ក្នុងវិស័យគ្រប់គ្រងធនធានទឹកនៅកម្ពុជា។ នេះបើតាមការលើកឡើងរបស់លោក Yun Seogdae អគ្គនាយកប្រតិបត្តិក្រុមហ៊ុន K-water ក្នុងជំនួបរវាងលោក និងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី ២៨ កុម្ភៈ ឆ្នាំ២០២៥ ដោយបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការសហការជាមួយក្រសួងស្ថាប័ននានារបស់កម្ពុជា។ កិច្ចប្រជុំនេះបានលើកឡើងពីតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការដើម្បីពង្រឹងប្រព័ន្ធគ្រប់គ្រងទឹករបស់កម្ពុជា។ លោក Yun បានបង្ហាញពីចំណាប់អារម្មណ៍របស់ K-water ក្នុងការស្វែងរកលទ្ធភាពវិនិយោគដែលស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជាលើការគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាព។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមនេះ ដោយជំរុញឱ្យក្រុមហ៊ុន K-water ចូលរួមយ៉ាងជិតស្និទ្ធជាមួយនាយកដ្ឋានពាក់ព័ន្ធរបស់រដ្ឋាភិបាល។ សម្តេចបានសង្កត់ធ្ងន់ថា ការគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាព គឺជាកត្តាសំខាន់សម្រាប់ការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ហើយបានលើកទឹកចិត្តក្រុមហ៊ុនឱ្យពង្រឹងភាពជាដៃគូរបស់ខ្លួននៅក្នុងតំបន់ផងដែរ។ នៅពេលដែលភាគីទាំងពីរធ្វើការឆ្ពោះទៅរកគោលដៅរួម ការចូលរួមរបស់ K-water អាចដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើអោយប្រសើរឡើងនូវការអនុវត្តការគ្រប់គ្រងទឹករបស់ប្រទេសកម្ពុជា ធានានូវការប្រើប្រាស់ប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាពនៃធនធានដ៏សំខាន់មួយនេះ។ - Video Advertisement -

ជប៉ុនផ្តល់ជំនួយឥតសំណងជាង ៧២ម៉ឺនដុល្លារ ដល់កម្ពុជាពង្រឹងវិស័យអប់រំ និងផ្នែកវេជ្ជសាស្ត្រ

រាជរដ្ឋបាលភិបាលជប៉ុន បានសម្រេចផ្តល់ជំនួយជាង ៧២ម៉ឺនដុល្លារ ដល់​កម្ពុជា ដើម្បីពង្រឹងសកម្មភាពអប់រំកុមារតូចៗ និងលើកកម្ពស់ប្រព័ន្ធកិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្រ្តក្នុងតំបន់។ នេះបើតាមពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងដល់អង្គការក្រៅរដ្ឋាភិបាលជប៉ុនប្រចាំនៅកម្ពុជា បានធ្វើឡើងនៅព្រឹក​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ២០២៥។ នាឱកាសនោះ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំ​នៅ​កម្ពុជា បាន​ឱ្យដឹងថា ជំនួយនេះ ត្រូវបានផ្តល់ដល់គម្រោងចំនួន ០២រួមមាន៖ -ទី១ ថវិកាចំនួន ២៤៥.៨៧២ដុល្លារ ផ្តល់ទៅកាន់អង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និង​ជំនួយសង្គ្រោះអន្តរជាតិ (FIDR) ។ គម្រោងនេះ មាន​គោលបំណងពង្រឹងប្រព័ន្ធថែទាំវះកាត់តាមសហគមន៍ ក្នុងចំណោមមន្ទីរពេទ្យ និងមណ្ឌលសុខភាព ដោយពង្រឹងសមត្ថភាព និងភាព​ជាអ្នកដឹកនាំរបស់បុគ្គលិក នៃមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។ ក្នុងនោះ បុគ្គលិកនៃមន្ទីរពេទ្យបង្អែកស្រុក និង​មណ្ឌល​សុខភាព ក៏នឹងទទួលការបណ្តុះបណ្តាល ដើម្បីកំណត់​រោគសញ្ញាជំងឺ និងបញ្ជូនពួកគេទៅមន្ទីរពេទ្យដែលមាន​កម្រិត​ខ្ពស់ជាងឲ្យបានត្រឹមត្រូវ។ -ទី២ ថវិកាចំនួន ៤៧៤.៤៣២ដុល្លារ បាន​ផ្តល់​ទៅអង្គការសន្តិស្ម័គ្រចិត្ត (SVA) សម្រាប់គម្រោង​ធ្វើឲ្យប្រសើរឡើងនូវលទ្ធភាពទទួលបានសេវាអប់រំ និងគុណ​ភាពសកម្មភាពអប់រំកុមារតូចរបស់សាលាមតេយ្យសិក្សារដ្ឋ នៅខេត្តព្រះវិហារ។ គម្រោងនេះ អង្គការសន្តិស្ម័គ្រចិត្ត នឹងធ្វើឲ្យប្រសើរឡើង​នូវ​បរិយា​កាសអប់រំទាំងបុគ្គល និងបរិក្ខារដែលគាំទ្រដល់ការដោះ​ស្រាយគម្លាតការអប់រំរវាងកុមារតូចៗ នៅក្នុងតំបន់ទីក្រុង និងតំបន់ជនបទ។ គួរបញ្ជាក់ថា ជំនួយឥតសំណងនេះ […]

វិនិយោគិនចិនបោះទុនជិត ៣០០លានដុល្លារ បើកការដ្ឋានសង់រោងចក្រផលិតស្រោមដៃនៅស្វាយរៀង

ក្រុមហ៊ុន​ Nex Healthcare Co., Ltd.​ ដែលជាក្រុមហ៊ុនលំដាប់ពិភពលោកមួយរបស់ប្រទេសចិន បានបោះទុនវិនិយោគ​ប្រមាណ​ ២៧៣​លានដុល្លារ បើកការដ្ឋានសង់រោងចក្រផលិតស្រោមដៃ (PVC & Rubber) និងឧបករណ៍បរិក្ខារពេទ្យ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ខេត្តស្វាយរៀង​ ជាផ្លូវការនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥។ ថ្លែងក្នុងពិធីបញ្ចុះបឋមសិលាសាងសង់រោងចក្រខាងលើ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានថ្លែងសារទរចំពោះការសម្រេចចិត្តសង់រោងចក្រផលិតស្រោមដៃ (PVC & Rubber) និងឧបករណ៍បរិក្ខារពេទ្យ លើផ្ទៃដី​ទំហំ​ ២១ហិកតា លើទឹកដីខេត្តស្វាយរៀងនេះ។ ឯកឧត្តមថា​ ការកើនឡើងនៃចំនួន​គម្រោងវិនិយោគ​ជាបន្តបន្ទាប់​ ក៏ដូចជាតំបន់សេដ្ឋកិច្ចពិសេសនាពេលនេះ បានបញ្ជាក់អំពីការអភិវឌ្ឍន៍របស់តំបន់សេដ្ឋកិច្ចពិសេស ដែលកំពុងទាក់ទាញវិនិយោគិនមកបណ្តាក់ទុនវិនិយោគជាហូរហែរ ជាពិសេសបានជំរុញឱ្យមានកំណើនសេដ្ឋកិច្ចជាតិជាបន្តបន្ទាប់។ បើតាមលោកស្រី Liu Wenjing​  តំណាងក្រុមហ៊ុន បានឱ្យដឹងថា រោងចក្ររបស់ក្រុមហ៊ុន​ Nex Healthcare Co., Ltd.​ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Shadong Blue Sail Health Technology Co., […]

ឆ្នាំ២០២៤​ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មបានជាង $២៨ពាន់លាន កើន ១៨%

ក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មនៅកម្ពុជាសម្រេចបានជាង ២៨ពាន់លានដុល្លារ ដែលតំណាងឱ្យការកើនឡើងគួរឱ្យចាប់អារម្មណ៍ ១៨% បើប្រៀបធៀបទៅនឹងឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍ពាណិជ្ជកម្មនាំចូលចុងក្រោយរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានកត់ត្រាទំហំនាំចូលសរុបប្រមាណ ២៨.៥៤៥.៤ លានដុល្លារអាមេរិក ដែលបង្ហាញពីគន្លងកំណើនដ៏រឹងមាំសម្រាប់សេដ្ឋកិច្ចជាតិ។ កត្តាជំរុញចម្បងនៃកំណើននៃការនាំចូលនេះ រួមមានផលិតផលដែក វត្ថុធាតុដើម និងគ្រឿងចក្រដែលចាំបាច់សម្រាប់គម្រោងវិនិយោគ ព្រមទាំងសម្ភារសំណង់ យានយន្ត គ្រឿងឧបភោគបរិភោគ និងទំនិញផ្សេងៗជាច្រើនទៀត។ ដោយឡែក ចំពោះទំហំពាណិជ្ជកម្មនាំចេញវិញ ក្នុងឆ្នាំ២០២៤ គឺមានចំនួន ២៦.៤៧២,៨ លានដុល្លារ កើនឡើងប្រមាណ ១៥,៨% ធៀបនឹងឆ្នាំ២០២៣ ដែលក្នុងនោះ ផលិតផលវិនិយោគកាត់ដេរមានកំណើន ២៣,៣%, ផលិតផលវិនិយោគមិនមែនកាត់ដេរ (មានជាអាទិ៍ សំបកកង់រថយន្ត, គ្រឿងបំណែកអេឡិចត្រូនិក, បង្គុំខ្សែភ្លើង, ផលិតផលពីឈើ, កង់, ផលិតផលប្លាស្ទិច, អំពូល, ស្បែកសត្វកែច្នៃ, គ្រឿងបន្លាស់រថយន្ត និងផលិតផលឧស្សាហកម្មផ្សេងៗទៀត) មានកំណើន ២,៦%, និងកសិផល (មានជាអាទិ៍ ស្រូវ, កៅស៊ូ, ដំឡូងមី, អង្ករ, ចេក, គ្រាប់ស្វាយចន្ទី និងកសិផលផ្សេងៗទៀត) […]

ក្រុមហ៊ុនផលិតថាមពលមកពីចិន ចង់ពង្រីកអាជីវកម្មរបស់ខ្លួននៅកម្ពុជា ដោយផ្តោតលើវិស័យកសិកម្ម និងថាមពល

នៅក្នុងការអភិវឌ្ឍន៍ដ៏សំខាន់មួយសម្រាប់ទិដ្ឋភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក្រុមហ៊ុន Chilwee Group ដែលជាក្រុមហ៊ុនឈានមុខគេផ្នែកផលិតថាមពល ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប នៅក្នុងខេត្ត Zhejiang ប្រទេសចិន មានបំណងពង្រីកប្រតិបត្តិការរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយផ្តោតលើវិស័យកសិកម្ម និងថាមពល។ ការលើកឡើងនេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាង លោក លាន់ អ៊ីនតុង ប្រធានគណៈកម្មការមាត្រដ្ឋានអាគុយ និងជាប្រធានសមាគមឧស្សាហកម្មអាគុយនៅប្រទេសចិន ជាមួយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា កាលថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៥។ កិច្ចពិភាក្សានេះ បានលើកឡើងពីសក្តានុពលដ៏ច្រើនសន្ធឹកសន្ធាប់របស់កម្ពុជា ជាពិសេសក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្ម។ ឯកឧត្តម ជា វុទ្ធី បានសង្កត់ធ្ងន់លើឱកាសដ៏មានសក្តានុពលក្នុងការកែច្នៃគ្រាប់ស្វាយចន្ទី និងកំណត់ខេត្តសំខាន់ៗដែលសមស្របនឹងការដាំដុះស្វាយចន្ទីផងដែរ។ នៅក្នុងវិស័យថាមពល ក្រុមហ៊ុន Chilwee Group  អាចផលិតអាគុយសម្រាប់បម្រើឱ្យការបំពាក់សូទ្បា ស្តុកថាមពល និងការផ្តត់ផ្គង់ដល់ទោចក្រយានយន្តជាដើម។ ជាមួយគ្នានេះដែរ ឯកឧត្តម ជា វុទ្ធី បានជំរុញលើកទឹកចិត្តឱ្យគណៈប្រតិភូឆាប់ធ្វើការសម្រេចចិត្តវិនិយោគ ដើម្បីទាញយកប្រយោជន៍ពីបរិយាកាសវិនិយោគដ៏អំណោយផលនៅកម្ពុជា។ ជាការឆ្លើយតប លោក លាន់ អ៊ីនតុង បានបានថ្លែងអំណរគុណដល់CDC ដែលបានពន្យល់យ៉ាងក្បោះក្បាយពីបរិយាកាសវិនិយោគនៅកម្ពុជា។ លោកបញ្ជាក់ថា […]