ធនាគារអភិវឌ្ឍន៍អាស៊ីជួយកម្ពុជា $៨០លាន បង្កើនការសង់អគារសិក្សាដែលធន់នឹងអាកាសធាតុ
ធនាគារអភិវឌ្ឍន៍អាស៊ី បានសម្រេចអនុម័តប្រាក់កម្ចី ៨០លានដុល្លារអាមេរិក ដើម្បីពង្រឹងការអប់រំកម្រិតមធ្យមសិក្សានៅកម្ពុជា ដោយនឹងបង្កើនចំនួនអគារសិក្សា ដែលធន់នឹងអាកាសធាតុ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។ បើតាមសេចក្តីប្រកាសព័ត៌មាននេះ បានឱ្យដឹងថា ចំនួនចុះឈ្មោះពិតនៃការសិក្សាមធ្យមសិក្សាទុតិយភូមិ នៅមានអត្រាទាបត្រឹមតែ ៣៥,៥% នៅកម្ពុជា ដោយសារកត្តាដូចជាអគារសិក្សាមិនគ្រប់គ្រាន់ និងសេដ្ឋកិច្ចគ្រួសារ ជាពិសេសសម្រាប់ក្មេងប្រុសដែលត្រូវរួមចំណែករកប្រាក់ចំណូលគ្រួសារ។ ទន្ទឹមនឹងនេះ គ្រូបង្រៀន ត្រូវការការបណ្តុះបណ្តាល និងការគាំទ្របន្ថែម ដើម្បីអភិវឌ្ឍជំនាញ និងសមត្ថភាពឱ្យឆ្លើយតបនឹងតម្រូវការ ដើម្បីបង្រៀនសិស្សបច្ចុប្បន្ន។ កម្ចីមួយនេះ នឹងត្រូវអនុវត្តលើគម្រោងអប់រំមធ្យមសិក្សា ដោយត្រូវពង្រឹងសមត្ថភាពប្រកួតប្រជែងផ្នែកមូលធនមនុស្ស ដែលនឹងត្រូវបង្កើនចំនួនអគារសិក្សាដែលធន់នឹងអាកាសធាតុ (រួមទាំងថ្នាក់រៀនបន្ថែមចំនួន ៤០០) ពិសេសនឹងជួយដោះស្រាយបញ្ហាថ្នាក់រៀនដែលតូចចង្អៀត និងពង្រីកលទ្ធភាពទទួលបានការអប់រំមធ្យមសិក្សាទុតិយភូមិប្រកបដោយគុណភាព។ គម្រោងនេះ ក៏នឹងលើកកម្ពស់ការអប់រំលើមុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ដើម្បីរៀបចំក្រុមកំលាំងពលកម្មសម្រាប់ពេលអនាគត ដែលមានជំនាញស្រប តាមតម្រូវការឧស្សាហកម្ម រួមជាមួយនឹងការអភិវឌ្ឍជំនាញទន់ ដូចជាការទំនាក់ទំនង ការសហការ និងការគិតប្រកបដោយការរិះគន់ និង ការគិតស៊ីជម្រៅនិងដោយភាពច្នៃប្រឌិត សម្រាប់សិស្សានុសិស្ស។ ជាមួយគ្នានេះដែរ គម្រោងនេះ នឹងវិនិយោគលើការកែលម្អការអភិវឌ្ឍវិជ្ជាជីវៈរបស់គ្រូបង្រៀន ដើម្បីជំរុញវិធីសាស្ត្របង្រៀនតាមបែបគម្រោង ដែលរួមបញ្ចូលការងារជាក្រុម […]
រដ្ឋាភិបាលកម្ពុជាប្រើមូនិធិជិត $២៧លាន បើកការដ្ឋានសង់ផ្លូវក្រវ៉ាត់ព្រំដែនប្រវែង ២៥០គ.ម នៅថ្ងៃទី១ វិច្ឆិកា
រាជរដ្ឋាភិបាលកម្ពុជា បានបើកការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ព្រំដែនប្រវែង ២៥០គ.ម ក្រោមមូនិធិសរុបជិត ២៦.៩៦៧.៦០៩លានដុល្លារអាមេរិក នៅថ្ងៃទី១ វិច្ឆិការ ឆ្នាំ២០២៤ និងគ្រោងបញ្ចប់នៅចុងខែមេសា ឆ្នាំ២០២៧។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម គឹម ប៊ុនថាន ប្រធានក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋរចនាសម្ព័នតាមព្រំដែន ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងសន្និសីទខាងលើ ឯកឧត្តម គឹម ប៊ុនថាន បានឱ្យដឹងថាផ្លូវក្រវាត់ព្រំដែនដែលមានប្រវែង ២៥០គីឡូម៉ែត្រ ស្មើនឹង ១៨,៤ភាគរយ នៃផ្លូវខ្សែក្រវាត់ព្រំដែននៅសល់ ៥១,៩០ភាគរយ ដែលមិនទាន់សាងសង់ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី១ ខែវិចិ្ឆកា ក្រោមកញ្ចប់ថវិកាមូលនិធិកសាងហេដ្ឋរចនាសម្ព័នតាមព្រំដែនសរុប ២៦.៩៦៧.៦០៩លានដុល្លារអាមេរិក។ គួរបញ្ជាក់ថា មូលនិធិកសាងហេដ្ឋរចនាសម្ព័នតាមព្រំដែននេះ ត្រូវបានរៃអង្គាសក្នុងរយៈពេល ៦៦ថ្ងៃ (គិតចាប់ពីថ្ងៃទី២៦ ខែសីហា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤) តាមរយៈការបរិច្ចាគដោយស្ម័គ្រចិត្តពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេសចំនួន ៧២០.១០៥ អង្គ/នាក់ គិតជាទឹកប្រាក់សរុបបានចំនួន ២៦.៩៦៧.៦០៩ ដុល្លារអាមេរិក (ក្នុងនោះមានប្រាក់រៀលសរុបចំនួន ៣២.៩៥២.៤៤២.០៤៤រៀល និងប្រាក់ដុល្លារអាមេរិកសរុបចំនួន ១៨.៧២៩.៩៩៨ ដុល្លារអាមេរិក)។ ឯកឧត្តម គឹម […]
Blyncsy បញ្ចេញផែនទីផ្លូវហាយវេថ្មី ដើម្បីគ្រប់គ្រងសុវត្ថិភាព ការថែទាំ និងពន្លឿនហេដ្ឋារចនាសម្ព័ន្ធឌីជីថលទូទាំងប្រទេស
Blyncsy បានផ្តល់លទ្ធភាពថ្មីដល់នាយកដ្ឋានដឹកជញ្ជូនអាមេរិក ជាមួយនឹងសមត្ថភាពក្នុងការត្រួតពិនិត្យ និងប្រៀបធៀប — នៅក្នុងពេលវេលាជាក់ស្តែង — ស្ថានភាពនៃផ្លូវហាយវេសំខាន់ណាមួយនៅក្នុងសហរដ្ឋអាមេរិកទាំងមូលជាមួយនឹងទិន្នន័យដែលមានស្រាប់ សម្រាប់ការសម្រេចចិត្តជាមួយព័ត៌មានគ្រប់គ្រាន់ និងត្រឹមត្រូវ ការប្រកាសផ្សព្វផ្សាយផែនទីឌីជីថលជាសាធារណៈនៃផ្លូវហាយវេឆ្លងកាត់រដ្ឋទាំងអស់នៅសហរដ្ឋអាមេរិកបានបង្ហាញពីហេដ្ឋារចនាសម្ព័ន្ធផ្លូវសំខាន់ៗជាទ្រព្យរដ្ឋ ដូចជា បង្កាន់ដៃសុវត្ថិភាព ផ្លាកសញ្ញាកំណត់ល្បឿន និងតំបន់ការដ្ឋានការងារ។ល។ គឺដើម្បីគាំទ្រលក្ខខណ្ឌសុវត្ថិភាព និងការថែទាំផ្លូវ។ ឥឡូវនេះទិន្នន័យទាំងនេះអាចរកបានពីភ្នាក់ងារនៃនាយកដ្ឋានដឹកជញ្ជូនរបស់រដ្ឋទាំងអស់ក្នុងប្រទេសអាមេរិក ដែលអនុញ្ញាតឱ្យការដោះស្រាយបញ្ហាសុវត្ថិភាព ការថែទាំ និងការជួសជុលផ្លូវដែលខូច និងការធ្វើការដោយភាពប្រថុយប្រថានកាន់តែមានប្រសិទ្ធភាព និងសន្សំសំចៃជាងមុន ជាពិសេសក្នុងអំឡុងពេលមានគ្រោះមហន្តរាយធម្មជាតិ នេះបើយោងតាមការសេចក្តីប្រកាសរបស់ក្រុមហ៊ុន Blyncsy និង Bentley Systems កាលពីថ្ងៃទី 29 តុលា 2024 នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ AASHTO ក្នុងរដ្ឋ Philadelphia សហរដ្ឋអាមេរិក។ ផែនទីផ្លូវហាយវេឆ្លងកាត់រដ្ឋថ្មីរបស់ Blyncsy បានប្រើប្រាស់រូបភាពកាមេរ៉ា (ដាសខេម) ចេញពីប្រភពរថយន្តជាង 1 លានគ្រឿងដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ននេះ ខណៈពេលភ្ជាប់ជាមួយឧបករណ៍វិភាគរូបភាព AI ដ៏មានអានុភាពរបស់ Blyncsy វាអាចរកឃើញស្ថានភាពផ្លូវជាង 40 ផ្សេងៗគ្នា រាប់ចាប់ពីការកំណត់សារពើភ័ណ្ឌ អាយុកាល ឬលក្ខខណ្ឌនៃផ្លូវក្នុងពេលវេលាជាក់ស្តែង។ បញ្ហាទាំងឡាយ […]
១០ខែ កម្ពុជារកចំណូលបានជិត $៣៧លាន ពីការលក់សំបុត្រចូលទស្សនាអង្គរ, ប្រាសាទកោះកែរ្តិ៍ និងជិះទូក
រយៈពេល១០ខែ គិតចាប់ពីខែមករា រហូតដល់ខែតុលា ឆ្នាំ២០២៤ ប្រទេសកម្ពុជាប្រមូលចំណូលបាន ៣៦.៨២៤.៨៥២ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ និងជិះទូក។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤។ របាយការណ៍ខាងលើបានឱ្យដឹងថា រយៈពេល១០ខែ ក្នុងឆ្នាំ២០២៤នេះ កម្ពុជាមានភ្ញៀវទេសចរបរទេសចំនួន ៧៧៤.២០៣នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បើគិតជាទឹកប្រាក់មានចំនួនសរុប ៣៥.៩៨៧.៩៦១ដុល្លារ កើន២៩,០៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែក សម្រាប់ខែតុលា ឆ្នាំ២០២៤នេះ គ្រឹះស្ថានអង្គររកចំណូលបានចំនួន ៣.៤៦៥.២៣១ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន ៧៤.៣៥៣នាក់ ដែលចំណូលនេះកើនឡើង ១៨,៣៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។ ជាងនេះទៅទៀត របាយការណ៍ដដែលក៍បានបង្ហាញបន្ថែមនូវចំណូលពីការលក់បណ្ណចូលទស្សនាប្រាសាទកោះកែរ្តិ៍ ក្នុងរយៈពេល ១០ខែនេះ បានចំនួន ២២៨.៦៧៥ដុល្លារ ខណៈចំណូលបានមកពីការលក់សំបុត្រជិះទូកបានចំនួន ៦០៨.២១៦ដុល្លារ ។ គួរបញ្ជាក់ថា តម្លៃចូលទស្សនារមណីដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។ ដើម្បីបង្ករភាពងាយស្រួលដល់ភ្ញៀវទេសចរបរទេសទាំងអស់ដែលចូលទស្សនាប្រាសាទអង្គរ រដ្ឋាភិបាលកម្ពុជាបានប្រកាសកំណែទម្រង់សំខាន់ៗចំនួនប្រាំមួយ លើនិតិវិធីនៃការលក់ […]
រយៈពេល១០ខែ រដ្ឋាភិបាលកម្ពុជាដោះស្រាយលើកទឹកចិត្តដល់គម្រោងជាប់គាំងនៅព្រះសីហនុបាន ១៦៥គម្រោង
ត្រឹមរយៈពេល ១០ខែប៉ុណ្ណោះ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចជាគោលការណ៍ផ្តល់ការដោះស្រាយដោយការលើកទឹកចិត្តពិសេសដល់គម្រោងជាប់គាំងនៅខេត្តព្រះសីហនុបានចំនួនសរុប ១៦៥គម្រោងហើយ នេះបើគិតចាប់តាំងពីបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតកាលពីថ្ងៃទី៣១ ខែមករា រហូតមកដល់ខែតុលា ឆ្នាំ២០២៤ នេះ។ នេះបើយោងតាមការចុះផ្សាយរបស់ទំព័រហ្វេកប៊ុកផ្លូវការរបស់ក្រុមការងារពិសេស នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។ តាមប្រភពដដែលបានឱ្យដឹងទៀតថា គម្រោងទាំងអស់ដែលទទួលបានការឯកភាពជាគោលការណ៍ក្នុងការលើកទឹកចិត្តពិសេសនេះ រួមមានគម្រោងខ្នាតមីក្រូ តូច មធ្យម និងធំ របស់ម្ចាស់គម្រោង និងក្រុមហ៊ុនក្នុងស្រុក និងបរទេស ដែលមានវិសាលភាពនៅគ្រប់ក្រុងស្រុកនៃខេត្តព្រះសីហនុ ក្នុងនោះគម្រោងដែលមានទុនវិនិយោគលើសពី ១០០លានដុល្លារអាមេរិក មានចំនួន ២៣គម្រោង។ លើសពីនេះ ក្នុងចំណោមគម្រោងទាំង១៦៥ខាងលើ មានគម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ៨៥, គម្រោងថ្មីមានចំនួន ៦១, ការពង្រីកគម្រោងមានចំនួន ១៥ និងគម្រោងមានស្រាប់មានចំនួន ៤។ ក្នុងនោះដែរ ខែតុលាតែមួយ មានគម្រោងរហូតដល់ ២៥គម្រោង ក្រោមទុនវិនិយោគសរុប ៩១៧លានដុល្លារអាមេរិក ទទួលបានការសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេសក្នុងខេត្តព្រះសីហនុ។ គម្រោងទាំង ២៥នេះ មានគម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងមានចំនួន១២, គម្រោងថ្មីមានចំនួន១២, និងការពង្រីកគម្រោងមានចំនួន ១ ជាអាទិ៍រោងចក្រផលិតសម្ភារបរិក្ខារតុបតែងលំអគេហដ្ឋាន […]
គម្រោងស្តារផ្លូវជាតិលេខ១០ សម្រេចបានជិត ៩៣%, ខណៈស្ពានខ្ពស់បំផុតសង់បាន ៧៩%
គិតត្រឹមដំណាច់ខែតុលានេះ គម្រោងសាងសង់ផ្លូវជាតិលេខ១០ ដែលតភ្ជាប់ខេត្តចំនួនបីគឺ ខេត្តកោះកុង ពោធិ៍សាត់ និងបាត់ដំបង សម្រេចបាន ៩២.៩៤ភាគរយ ក្នុងនោះស្ពានដែលមានកម្ពស់ខ្ពស់ជាងគេប្រវែងរហូតដល់ ៥៣០ម៉ែត្រ សម្រេចការសាងសង់បាន ៧៩ភាគរយ ដោយគ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៥ ខាងមុខ។ នេះបើយោងតាមការចុះពិនិត្យការដ្ឋានដោយផ្ទាល់របស់ឯកឧត្តម បុង ប៊ុនហួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគ្រប់គ្រងគម្រោង នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤។ បច្ចុប្បន្ននេះ ផ្លូវជាតិលេខ១០ ត្រូវបានបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរជាបណ្តោះអាសន្ន តែត្រូវមានការប្រុងប្រយ័ត្ន ដោយសារកំណាត់ផ្លូវខ្លះនៅជាក្រួសក្រហម និងកំណាត់ផ្លូវខ្លះទៀត អាចរអិលដោយអន្លើពេលមានភ្លៀងធ្លាក់ខ្លាំង។ ចំពោះស្ថានភាពផ្លូវ ចាប់ពី PK0(សំឡូត)-PK60(ក្រពើពីរ)កៅស៊ូ, ពីPK60-PK85 ក្រួសក្រហម, ពីPK 85-PK112(អូរសោម)កៅស៊ូ, ពីPK112 -PK130 ក្រួសក្រហម(អាចរអិលបន្តិចបន្តួចពេលភ្លៀងលើកំណាត់ខ្លះៗ), ពីPK130-PK160 កៅស៊ូ, PK160 -PK175 ក្រួសក្រហម និង ពីPK175-PK198 (កោះកុង)កៅស៊ូ។ គួររំលឹកថា ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) […]