Phnom Penh City Center នឹងក្លាយជាបណ្តុំនៃការិយាល័យកណ្តាលនៃក្រុមហ៊ុនអន្តរជាតិធំៗជាច្រើននាពេលអនាគត

ក្រុមហ៊ុនអន្តរជាតិមួយឈ្មោះថា The Funding Partners (TFP) កាលពីថ្មីៗនេះបានសម្រេចចិត្តជ្រើសរើសមជ្ឈមណ្ឌលរាជធានីភ្នំពេញ (Phnom Penh City Center)ក្នុងតំបន់បឹងកក់ ជាទីតាំងគោលសម្រាប់ការិយាល័យកណ្តាលធំៗសំខាន់ៗជាច្រើនរបស់ខ្លួន​ នេះបើយោងតាមរបាយការណ៍មួយរបស់សារព័ត៌មានNewswire។

ការជ្រើសរើសយកមជ្ឈមណ្ឌលទីក្រុងភ្នំពេញគឺដោយផ្អែកទៅលើកត្តាមួយចំនួនដូចជាកត្តាភូមិសាស្ត្រកត្តាសេដ្ឋកិច្ចនិងកត្តាការកើនឡើងនៃតម្រូវការ Office Space នេះបើយោងតាមប្រភពដដែល។

មជ្ឈមណ្ឌលរាជធានីភ្នំពេញ (PPCC) ត្រូវបានគេហៅថាគុជនៃព្រះរាជាណាចក្រកម្ពុជាគឺជាគម្រោងអភិវឌ្ឍន៍ដែលស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្មចំកណ្តាលនៃរាជធានីភ្នំពេញហើយមានទំហំ ១១១,៦ហិកតា។ គម្រោងនេះគឺជាគម្រោងអភិវឌ្ឍន៍ដ៏ធំមួយក្នុងរាជធានីភ្នំពេញ និងជាកាតាលីករជំរុញការអភិវឌ្ឍន៍លើវិស័យជាច្រើនដូចជា អចលនទ្រព្យ ពាណិជ្ជកម្មវប្បធម៍សិល្បៈនិងកីឡានៅក្នុងតំបន់។

ជាមួយគ្នានេះដែរដើម្បីឆ្លើយតបទៅនឹងការមកដល់នៃក្រុមហ៊ុនអន្តរជាតិទាំងនោះ នឹងមានអគារស្ថាបត្យកម្ម និងហេដ្ឋារចនាសម្ព័ន្ធទំនើបៗជាច្រើនទៀត គ្រោងនឹងផុសឡើងក្នុងមជ្ឈមណ្ឌលរាជធានីភ្នំពេញ (PPCC)នាពេលអនាគត ។

ក្នុងឆ្នាំ ២០២៥ មជ្ឈមណ្ឌលទីក្រុងភ្នំពេញនឹងក្លាយជាបណ្តុំនៃការិយល័យកណ្តាលនៃក្រុមហ៊ុនអន្តរជាតិធំៗជាច្រើន ក៏ដូចជាលំនៅដ្ឋានរបស់ប្រជាជនប្រមាណជាង ៥៦ ០០០នាក់ ដែលនឹងមានចំនួនមនុស្សចេញចូលជាង១៩០ ០០០នាក់ជារៀងរាល់ថ្ងៃ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley ប្រកាសរៀបចំកម្មវិធី Technology Summit 2027 នៅទីក្រុងតូរ៉ុនតូ

ខណៈដែលការអភិវឌ្ឍទីក្រុងរីកចម្រើនយ៉ាងឆាប់រហ័ស និងតម្រូវក […]

ផែនការមេប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងព័ស្តុភារកម្មកម្ពុជា ត្រូវការទុនវិនិយោគ ៣៦,៦ប៊ីលានដុល្លារ

ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យ […]

ការប្រើប្រាស់គំរូភូគព្ភសាស្ត្រ 3D ដើម្បីអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូននាពេលអនាគត

ខណៈដែលចំនួនប្រជាជន និងវិស័យទេសចរណ៍នៅក្នុងទីក្រុងវីណាកំព […]

ត្រឹម ៩ខែ ឆ្នាំ២០២៦ កម្ពុជាបានចុះបញ្ជីផលិតផលក្នុងស្រុករហូត ២.៦០០មុខ កើនឡើងជាង ១ពាន់មុខ

ក្នុងរយៈពេល ៩ ខែឆ្នាំ២០២៦នេះ កម្ពុជា បានចុះបញ្ជីផលិតផលក […]

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី ប្តេជ្ញាជំរុញកិច្ចប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗចំនួន ៨

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី បានប្តេជ្ញាគាំទ្រដល់គោលដៅកម […]

SME Bank បានផ្តល់ឥណទានគោលនយោបាយសរុបជិត ៥០០ លានដុល្លារ គិតត្រឹមឆ្នាំ២០២៥

គិតត្រឹមឆ្នាំ២០២៥ តាមរយៈ SME Bank បានផ្តល់ឥណទានគោលនយោបា […]