ចិញ្ចើមមហាវិថីព្រះនរោត្តមនឹងប្រែមុខមាត់ថ្មីក្នុងពេលឆាប់ៗនេះ

កាលពីពេលថ្មីៗនេះរដ្ឋាបាលរាជធានីភ្នំពេញបានប្រកាសពីគម្រោងរៀបចំផ្លូវសម្រាប់អ្នកថ្មើរជើងតាមបណ្ដោយចិញ្ចើមមហាវិថីព្រះនរោត្តមឡើងវិញចាប់ពីរមណីយដ្ឋានវត្តភ្នំ ដល់វិមានឯករាជ្យ ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុងភ្នំពេញ។

បើយោងតាមការប្រកាសក្នុងទំព័រ Facebook របស់រដ្ឋបាលរាជធានីភ្នំពេញការលើកកម្ពស់នេះគឺដើម្បីរៀបចំសណ្តាប់ធ្នាប់សម្រាប់អ្នកថ្មើរជើងឱ្យបានល្អប្រសើរជាងមុន ដោយផ្លូវថ្មើរជើងថ្មីនេះក្រាលការ៉ូការឺឡា។ លើសពីនេះ ផ្លូវថ្មើរជើងថ្មីនេះនឹងមានជាផ្លូវសម្រាប់ជនពិការផងដែរ។

ទោះជាយ៉ាងណាក្ដី ប្រភពដដែលនេះពុំទាន់បានបញ្ជាក់ពីព័ត៌មានលំអិតទាក់ទងនិងគម្រោងនេះទេថានឹងចាប់ផ្ដើមសាងសង់ ឬ បញ្ចប់នៅពេលណា ហើយប្រើប្រាស់ថវិការប៉ុន្មាន។

រូបគំរូ 3D

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជាមានរោងចក្រកែច្នៃថ្មចំនួន ៦៨ក្រុមហ៊ុន, រកបានចំណូល​​បាន ៩០លានដុល្លារ ក្នុងឆ្នាំ២០២៤

នៅក្នុងការអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់សម្រាប់សេដ្ឋកិច្ចរបស់កម្ពុជា វិស័យកែច្នៃថ្មបានលេចចេញជាអ្នករួមចំណែកយ៉ាងសំខាន់ ដោយបង្កើតប្រាក់ចំណូលបាន ៩០លានដុល្លារក្នុងឆ្នាំ២០២៤ ។ សមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់នេះបានឆ្លុះបញ្ចាំងពីសក្ដានុពលនៃកំណើននៃឧស្សាហកម្ម និងតួនាទីដ៏សំខាន់នៅក្នុងថវិកាជាតិ។ នេះបើតាមរបាយការណ៍ដែលបានចេញផ្សាយដោយក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥។ ប្រភពដដែលបានបង្ហាញថា គិត​មកទល់​បច្ចុប្បន្ន កម្ពុជាមាន​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ថ្មអារ​ទូទាំងប្រទេសចំនួន ៦៨ ក្រុមហ៊ុន ស្មើនឹង ៩០គម្រោង ស្ថិត​ក្នុង​ខេត្តចំនួន ១១។ ក្នុង​ចំណោម​នោះ ខេត្តក្រចេះ​នាំមុខគេ ដែលមានរោងចក្រ​កែច្នៃថ្មអា​ចំនួន ២២ក្រុមហ៊ុន ស្មើ ២៧គម្រោង គ្របដណ្តប់​លើ​ផ្ទៃដីប្រមាណ ២.០៦៥ ហិកតា។ លើសពីនេះ លោកស្រី ឡេង ដាវី ​អនុ​ប្រធាន​សមាគម៍​ថ្ម​អារ បានឱ្យដឹងថា ស្រុក​ចំនួន​ពីរស្ថិត​ក្នុង​ខេត្ត​ក្រចេះ​​មាន​សក្តានុព​ល​លើធនធាន​រ៉ែថ្ម​អារ​សម្រាប់​កែច្នៃ​នោះគឺ​ស្រុក​សំបូរ និង​ស្រុក​ស្នួល។ គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤តែមួយ ឧស្សាហកម្មកែច្នៃថ្មអារមិនត្រឹមតែជួយជំរុញសេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបម្រើជាវិស័យនាំចេញដ៏សំខាន់ផងដែរ ដោយផលិតផលថ្មអារជិត ៩០% ត្រូវបាននាំចេញទៅក្រៅប្រទេស បង្កើតជា​ចំណូល​មិនមែនសារពើពន្ធបាន​​ប្រមាណ​ ៩០លានដុល្លារ។ ថ្មអារ គឺសំដៅដល់ប្រភេទថ្មសំណង់ធម្មជាតិដែលកាត់ចេញពីភ្នំ និង ភាគច្រើនគាស់យកចេញពីក្នុងដី មានសណ្ឋានជាថ្មប្លុក អាចកែច្នៃអារជ្រៀកជាថ្មបន្ទះ ឬថ្មសន្លឹក ឬថ្មដុំធំៗ ឬថ្មដុំតូចៗ […]

ក្រសួងសាធារណការ និងUN ប្តេជ្ញាកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ឱ្យបាន៥០% នៅឆ្នាំ២០៣០

ក្នុងកិច្ចខិតខំប្រឹងប្រែងដ៏សំខាន់មួយក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា បានសហការជាមួយអង្គការសហប្រជាជាតិ (UN) ដើម្បីសម្រេចបាននូវគោលដៅប្រកបដោយមហិច្ឆិតា គឺកាត់បន្ថយចំនួនអ្នកស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យបាន ៥០% នៅឆ្នាំ២០៣០។ ភាពជាដៃគូនេះត្រូវបានបង្កើតឡើងជាផ្លូវការក្នុងកិច្ចប្រជុំជាន់ខ្ពស់រវាង H.E. ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងឯកឧត្តម Jean Todt ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកសុវត្ថិភាពផ្លូវថ្នល់ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុង Marrakech ប្រទេសម៉ារ៉ុក។ កិច្ចប្រជុំនេះធ្វើឡើងនៅក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីសកលលើកទី៤ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយបានលើកឡើងពីសារៈសំខាន់ជាសកលនៃការដោះស្រាយបញ្ហាទាក់ទងនឹងចរាចរណ៍។ ក្នុងអំឡុងពេលពិភាក្សា ភាគីទាំងពីរបានចែករំលែកនូវយុទ្ធសាស្ត្រ និងការអនុវត្តប្រកបដោយជោគជ័យសម្រាប់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ពួកគេបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការសហការប្រកបដោយប្រសិទ្ធភាព និងការគាំទ្រគ្នាទៅវិញទៅមកក្នុងការសម្រេចបាននូវគោលដៅប្រកបដោយមហិច្ឆិតាដែលមានចែងនៅក្នុងទសវត្សរ៍នៃសកម្មភាពសម្រាប់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ២០២១-២០៣០។ ស្ថិតិថ្មីៗបង្ហាញពីនិន្នាការវិជ្ជមានក្នុងកិច្ចខិតខំប្រឹងប្រែងសុវត្ថិភាពចរាចរណ៍របស់កម្ពុជា។ ក្នុងឆ្នាំ២០២៤ ប្រទេសនេះបានកត់ត្រាទិន្នន័យគ្រោះថ្នាក់ចរាចណ៍ផ្លូវគោកមានចំនួន ២.៨៤៤ករណី ធៀបនឹងឆ្នាំ២០២៣មានចំនួន ៣.៣១៧ ថយចុះចំនួន ៤៧៣ករណី។ ជាងនេះទៅទៀត ចំនួនអ្នកស្លាប់បានធ្លាក់ចុះចំនួន ៨១ នាក់ ហើយអ្នករបួសធ្ងន់ធ្ងរបានថយចុះគួរឲ្យចាប់អារម្មណ៍ចំនួន ២.២៧៣នាក់ នេះបើយោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃកាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ ២០២៥។ ការប្តេជ្ញាចិត្តនេះតំណាងឱ្យជំហានឆ្ពោះទៅមុខយ៉ាងសំខាន់ក្នុងការធានាសុវត្ថិភាពផ្លូវថ្នល់សម្រាប់ប្រជាជនកម្ពុជាទាំងអស់ និងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងជាសកលក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងជួយសង្គ្រោះជីវិតមនុស្ស។ […]

ហ្វីលីពីនឃើញពីសក្ដានុពលនៃវិស័យអប់រំផ្នែកសុខាភិបាលនៅកម្ពុជា ដោយចង់ជំរុញវិស័យនេះឱ្យឈានមុខគេនៅអាស៊ី

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់ស្តង់ដារអប់រំផែ្នកសុខាភិបាលនៅកម្ពុជា ក្រុមហ៊ុន World Citi Group ដែលមានមូលដ្ឋាននៅប្រទេសហ្វីលីពីន បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការវិនិយោគលើវិស័យអប់រំសុខភាពរបស់កម្ពុជា។ ក្រុមហ៊ុន​មាន​គោល​បំណង​ដាក់​ប្រទេស​កម្ពុជា​ជា​ប្រទេស​ឈាន​មុខ​គេ​ក្នុង​វិស័យ​អប់រំ​ផែ្នកសុខាភិបាលនៅ​ទូទាំង​អាស៊ី។ លោកវេជ្ជបណ្ឌិត Raymond Patrick V. Guico ប្រធានក្រុមហ៊ុន World Citi Group បានលើកឡើងយ៉ាងដូច្នេះក្នុងជំនួបជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។ នាឱកាសនោះលោកបានបង្ហាញអំពីទស្សនៈវិស័យរបស់ក្រុមហ៊ុនក្នុងការជំរុញការអប់រំសុខភាពនៅកម្រិតឧត្តមសិក្សា ដោយសង្កត់ធ្ងន់លើសក្តានុពលសម្រាប់កម្ពុជាក្នុងការឈានទៅរកភាពជោគជ័យក្នុងវិស័យមួយនេះក្នុងតំបន់អាស៊ីនាពេលអនាគត។ គួរបញ្ជាក់ទៀតថា ក្រុមហ៊ុន World Citi Group បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយសាកលវិទ្យាល័យអាស៊ី-អឺរ៉ុបកម្ពុជា។ កិច្ចព្រមព្រៀងនេះមានគោលបំណងស្វែងរកឱកាសវិនិយោគ និងពង្រីកវត្តមានរបស់ក្រុមហ៊ុននៅក្នុងវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសទាក់ទងនឹងការអប់រំក្នុងវិស័យសុខាភិបាល។ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានគាំទ្រចំពោះបំណងរបស់ក្រុមហ៊ុន ដោយបានកត់សម្គាល់ពីសារៈសំខាន់នៃការជំរុញការអប់រំប្រកបដោយគុណភាព និងស្តង់ដារឧស្សាហកម្ម។ សម្តេចបានលើកទឹកចិត្តឱ្យក្រុមហ៊ុន World Citi Group ចូលរួមយ៉ាងសកម្មជាមួយដៃគូក្នុងស្រុក និងស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាល ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតស្តង់ដារគុណភាពសម្រាប់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសុខាភិបាល។ ជាការឆ្លុះបញ្ចាំងបន្ថែមទៀតលើកិច្ចខិតខំប្រឹងប្រែងការទូតនាពេលថ្មីៗនេះ លោកបណ្ឌិត Guico ក៏បានរំលឹកពីលទ្ធផលជាវិជ្ជមាននៃវេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន និងដំណើរទស្សនកិច្ចប្រកបដោយការគួរសមដោយក្រុមប្រឹក្សាធុរកិច្ចហ្វីលីពីនទៅកាន់ប្រទេសកម្ពុជាកាលពីខែមករា ហើយលោកក៏​បាន​ប្រកាស​ពី​ផែនការវិល​ត្រឡប់របស់ប្រតិភូ​ហ្វីលីពីន​ទៅ​កម្ពុជា​វិញ​យ៉ាង​ឆាប់​រហ័ស​ដើម្បី​បន្ត​ការ​ពិភាក្សា​លើ​កិច្ច​សហការ​ដ៏​មាន​សក្តានុពលខាងលើនេះផងដែរ។ […]

រដ្ឋាភិបាលកម្ពុជាសហការ និងក្រុមហ៊ុនឯកជន ពង្រឹងហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកនៅកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌផ្លូវដែក (Framework Agreement) ជាមួយក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ ម.ក. (RRPLC) សំដៅរួមគ្នាពង្រឹង និងអភិវឌ្ឍន៍ផ្លូវដែកកម្ពុជាឱ្យមានភាពល្អប្រសើររិតតែខ្លាំង។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌផ្លូវដែករវាងភាគីទាំងពីរ បានធ្វើឡើង កាលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ ម.ក. (RRPLC)។ ភាគីទាំងពីរ បានលើកឡើងថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌនេះ គឺជំហ៊ានដំបូង ដើម្បីជាមូលដ្ឋានឈានដល់ការចរចារ និងចុះកិច្ចព្រមព្រៀងភាពជាដៃគូរវាងរដ្ឋ និងឯកជន និងស្វែងរកដៃគូរយុទ្ធសាស្រ្តដែលមានចំណេះជំនាញ និងបទពិសោធន៍លើវិស័យផ្លូវដែក ដើម្បីចូលរួមអភិវឌ្ឍន៍ផ្លូវដែកឱ្យមានភាពល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាងនេះទៀត កិច្ចព្រមព្រៀងនេះ គឺបានផ្តោតសំខាន់លើការពង្រឹងហេដ្ឋារចនាសម្ព័ន្ធផ្លូវរថភ្លើងនៅប្រទេសកម្ពុជា និងធានាបាននូវដំណោះស្រាយដឹកជញ្ជូនដ៏ប្រសើរ និងគ្រប់គ្រងបានយូរអង្វែងសម្រាប់អនាគត។ បើតាមក្រសួងសារធារណការ បានបញ្ជាក់ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌនេះ គឺអនុវត្តស្របតាមគោលការណ៍ ឯកភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ […]

រដ្ឋាភិបាលកម្ពុជាចេញប្រកាសហាមបង្ហោះដ្រូនក្នុងតំបន់សំខាន់ៗជាង ២០ទីតំាងនៅទូទាំងប្រទេស

ក្រសួងមហាផ្ទៃ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅកម្ពុជា បានប្រកាសកំណត់យកទីតាំងជាង ២០កន្លែង ហាមមិនឱ្យអាកាសយានគ្មានមនុស្សបើក ឬ(ដ្រូន) បង្ហោះកាត់ជាដាច់ខាត។ នេះបើតាមប្រកាសអន្តរក្រសួងលេខ ១៦៤៤ប្រក ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលបានកំណត់ការគ្រប់គ្រងទិន្នន័យ តំបន់ហាមឃាត់ និងការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក ឬ(ដ្រូន)  ព្រមទាំងកំណត់អំពីវិធានការសន្តិសុខក្នុងការប្រើប្រាស់ដ្រូន។ បន្ថែមពីនេះ ប្រកាសអន្តរក្រសួងនេះ អនុវត្តតែចំពោះអាកាសយានគ្មានមនុស្សបើក (ដ្រូន) ដែលអាចផ្ទុកទម្ងន់ចាប់ពី ២គីឡូក្រាមឡើង លើកលែងតែអាកាសយានគ្មានមនុស្សបើក (ដ្រូន) ដែលប្រើប្រាស់សម្រាប់បម្រើឱ្យវិស័យការពារជាតិ និងសន្តិសុខជាតិ។ ប្រកាសអន្តរក្រសួងនេះ បានកំណត់តំបន់ហាមឃាត់ជាង ២០ទីតាំង ដែលមិនអនុញ្ញាតឱ្យបង្ហោះដ្រូនកាត់ជាដាច់ខាត ទីតាំងទាំងនោះមានដូចខាងក្រោម៖ ព្រះបរមរាជវាំង ស្ថាប័នរដ្ឋ មន្ទីរពេទ្យ សាលារៀន និងផ្សារ ពហុកីឡាដ្ឋាន តំបន់រមណីយដ្ឋានអង្គរ និងបរិវេណប្រាសាទ លំនៅឋានប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រី និវេសនដ្ឋានទូត ស្ថានទូត អគ្គកុងស៊ុល និងអង្គការអន្តរជាតិ មូលដ្ឋានយោធា និងមូលដ្ឋាននគរបាលជាតិ ទីតាំង ឬឃ្លាំងស្តុកសារធាតុងាយឆេះ […]

ហ្វីលីពីនកំពុងស្វែងរកដៃគូនៅកម្ពុជា ដើម្បីសហការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធធំៗ

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅកម្ពុជា សាជីវកម្ម San Miguel ដែលជាក្រុមហ៊ុនឈានមុខគេនៅប្រទេសហ្វីលីពីន បានបង្ហាញពីបំណងរបស់ខ្លួនដែលកំពុងស្វែងរកដៃគូសហការជាមួយក្រុមហ៊ុននៅកម្ពុជា ដើម្បីធ្វើការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន។ គំនិតផ្តួចផ្តើមនេះត្រូវបានលើកឡើងក្នុងជំនួបរវាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក Ramon S. Ang ប្រធាន និងនាយកប្រតិបត្តិនៃសាជីវកម្ម San Miguel នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងជំនួបនេះ  លោកប្រធាន Ramon S. Ang បានឱ្យដឹងថា សាជីវកម្ម​ San Miguel​ គឺជាក្រុមហ៊ុនឈានមុខគេ​ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, អាហារ​ និងភេសជ្ជៈ​,​ ថាមពល​​ និង​ចំរាញ់ប្រេង​។ សាជីវកម្ម​ San Miguel ធ្លាប់បានសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនតាមរយៈការសាងសង់ និងគ្រប់គ្រងគម្រោងដ៏សំខាន់មួយគឺ អាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino។​​ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏បានបង្ហាញពីបំណងរបស់ខ្លួនដែលកំពុងសម្លឹងរកឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធធំៗផងដែរ។ ជាការឆ្លើយតប, សម្ដេចបវរធិបតីបានស្វាគមន៍ចំពោះចំណាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគនៅកម្ពុជា ហើយសម្ដេចក៏បានបញ្ជាក់បន្ថែមពីសក្ដានុពល និងឱកាសនៃការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ដូចជាផ្លូវល្បឿ​ន​លឿនដែលតភ្ជាប់នៅក្នុងប្រទេសកម្ពុជា​ ក៏ដូចឆ្ពោះទៅកាន់បណ្ដាប្រទេសក្នុងតំបន់។ ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ត្រី […]