រដ្ឋបង្ហើបពីចំណតខ្សែរថភ្លើងធន់ស្រាល(ភ្នំពេញ-ព្រលានថ្មីក្រុងតាខ្មៅ)អាចនៅAEONមានជ័យ

ក្រសួងសាធារណការ និងដឹកជញ្ជូន លើកឡើងពីគម្រោងផ្លូវរថភ្លើងធុនស្រាល ឬរថភ្លើងលើអាកាសរវាងទីក្រុងភ្នំពេញ និងអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ស្ថិតក្នុងខេត្តកណ្តាល អាចនឹងមានចំណត ឡើង-ចុះ នៅផ្សារអ៊ីអនម៉លមានជ័យ ឬ AEON៣។

គម្រោងនេះ ត្រូវបានលើកឡើង ដោយ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ​ និងដឹកជញ្ជូន ក្នុងពិធីបើកឱ្យដំណើរការជាផ្លូវការមណ្ឌលផ្ដល់សេវាសាធារណៈផ្សារទំនើប អ៊ីអន ម៉ល មានជ័យ កាលពីថ្ងៃទី២៩ ខែមិថុនា។​

ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖ “មិនយូរ មិនឆាប់ នឹងមានរថភ្លើង មកដល់ស្ថានីយ៍ចំណត អ៊ីអនម៉ល មានជ័យ”។

បើតាម ទេសរដ្ឋមន្រ្តី ជំវិញគម្រោងនេះ ក្រសួងកំពុងរកដៃគូវិនិយោគមកលើខ្សែរថភ្លើងធុនស្រាលលើអាកាស ឬក្រោមដី ហើយបានពិភាក្សាជាមួយក្រុមហ៊ុន អ៊ីអន ដើម្បីរកទីតាំងសាងសង់ស្ថានីយ៍រថភ្លើងក្នុងបរិវេនផ្សារទំនើបនេះផងដែរ។​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុន Archetype Cambodia ទទួលបានវិញ្ញាបនបត្រអគារបៃតង LEED Gold ដើម្បីឆ្ពោះទៅរកការសាងសង់អគារប្រកបដោយនិរន្តរភាព

ក្រុមហ៊ុន​ Archetype Cambodia ដែលជាក្រុមហ៊ុនប្រឹក្សាផ្នែកស្ថាបត្យកម្ម និងវិស្វកម្មឈានមុខគេ បានទទួលវិញ្ញាបនបត្រ ក្រោមប្រព័ន្ធវាយតម្លៃអគារបៃតង LEED v4.1 សម្រាប់ការប្រើប្រាស់ និងការថែទាំ៖ ប្រព័ន្ធវាយតម្លៃខាងក្នុងអគារ។ ការទទួលវិញ្ញាបនបត្រនេះបានសបញ្ជាក់ឲ្យឃើញអំពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុនចំពោះការគ្រប់គ្រងបរិស្ថាន ​ ប្រសិទ្ធភាពនៃ​​​ធនធាន​ និង និរន្តរភាពដែលឈានមុខគេក្នុងដំណើរនៃឧស្សាហកម្មសំណង់បៃតង​នៅកម្ពុជា។ ក្រុមហ៊ុន Archetype Cambodia ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៣ គឺជាក្រុមហ៊ុននាំមុខគេទៅលើ ការប្រឹក្សាយោបល់ផ្នែកសំណង់ ដោយផ្តល់នូវការរចនាប្រកបដោយនិរន្តរភាពដែលបំពេញតាមស្តង់ដារអន្តរជាតិ​ និងប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិក្នុងស្រុក។ ជាមួយនឹងក្រុមបុគ្គលិកជាង ៨០នាក់នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនបានបញ្ចប់គម្រោងដោយជោគជ័យរួមមានឧស្សាហកម្ម អចលនទ្រព្យ និងបដិសណ្ឋារកិច្ចជាង ១៤០ ដោយទទួលបានកេរ្តិ៍ឈ្មោះសម្រាប់ការច្នៃប្រឌិត និងរួមចំណែកដល់ការអភិវឌ្ឍន៍នៅទូទាំងប្រទេស។ ក្នុងពេលថ្មីៗនេះផងដែរ ក្រុមហ៊ុន Archetype Cambodia បានទទួលពានរង្វាន់ LEED Green Building Certification ដ៏មានកិត្យានុភាព ដោយសម្រេចបានកម្រិតGOLD ក្រោមប្រព័ន្ធ v4.1​សម្រាប់ការប្រើប្រាស់ និងការថែទាំ៖ ប្រព័ន្ធវាយតម្លៃខាងក្នុងអគារ ជាមួយនឹងលទ្ធផលទទួល ៧២ពិន្ទុ ។ លើសពីនេះទៅទៀតនោះ​ ក្រុមហ៊ុន Archetype […]

គម្រោងស្តារពង្រីកផ្លូវជាតិលេខ៤ សម្រេចបានជិត ៥៥%ហើយ

គិតត្រឹមដំណាច់ខែមិថុនា ២០២៤នេះ គម្រោងស្តារពង្រីកកំណាត់ផ្លូវជាតិលេខ៤ ចាប់ពីឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ដល់ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ សម្រេចបាន ៥៤.៨០ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៦។ នេះបើយោងតាមវឌ្ឍនភាពការងារ ដែលបានបញ្ជាក់លើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៥ ខែកក្ដដា ឆ្នាំ២០២៤។ លើសពីនេះ ឯកឧត្តម ផែង សុវិជ្ជានោ រដ្ឋលេខាធិការ និងប្រធានគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ ក៏បានរៀបរាប់លម្អិតអំពីគម្រោងនេះថា៖ ១- កំណាត់ទី១៖ គីឡូម៉ែត្រលេខ១៩+៧០០ ដល់គីឡូម៉ែត្រលេខ៦០+០០០ ក្នុងខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ។ ផ្លូវ៤គន្លង មានប្រវែង២៨,៨០គីឡូម៉ែត្រ និងផ្លូវ២គន្លង មានប្រវែង១១,៥០គីឡូម៉ែត្រ ប្រវែងសរុប៤០,៣០គីឡូម៉ែត្រ ។ ២-កំណាត់ទី២៖ គីឡូម៉ែត្រលេខ៦០+០០០ ដល់គីឡូម៉ែត្រលេខ១០១+០០០ ក្នុងខេត្តកំពង់ស្ពឺ។ ផ្លូវ៤គន្លង មានប្រវែង២,៦៨គីឡូម៉ែត្រ និងផ្លូវ២គន្លង មានប្រវែង៣៨,៣២គីឡូម៉ែត្រ ប្រវែងសរុប៤១,០០គីឡូម៉ែត្រ ។ ៣-កំណាត់ទី៣៖ គីឡូម៉ែត្រលេខ១០១+០០០ ដល់គីឡូម៉ែត្រលេខ១៤៣+០០០ ក្នុងខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។ ផ្លូវ៤គន្លង មានប្រវែង០,៣០គីឡូម៉ែត្រ […]

គិតមកទល់ពេលនេះ បារាំងមានទុនវិនិយោគនៅកម្ពុជាប្រមាណ $៦០០លាន ក្នុងវិស័យធំៗ៣

បច្ចុប្បន្ន ការវិនិយោគរបស់ប្រទេសបារាំង នៅកម្ពុជា​មានទំហំវិនិយោគសរុប ប្រមាណ៥៦០លានអឺរូ (សមមូលនឹង ៦០០លានដុល្លារ) ក្នុងវិស័យសំណង់ កសិ-ឧស្សាហកម្ម និងសេវាកម្ម។ នេះបើយោងតាមរបាយការណ៍ពីស្ថានទូតបារាំងប្រចាំនៅកម្ពុជាចេញផ្សាយនៅថ្ងៃទី២៨ ខែមិថុនា។​ តួលេខនេះ ត្រូវបានស្ថានទូតបង្ហាញឡើងនៅពេលដែលស្ថានទូតបារាំងប្រកាសពីការ​រៀប​ចំ​វេទិកា​ធុរ​កិច្ច​បារាំ​ង-កម្ពុជា​លើក​ទី២ នៅនៅកម្ពុជា ដោយចាប់ផ្តើមនៅថ្ងៃទី៨ ដល់ទី១០ ខែកក្កដាខាងមុខ។​ ស្ថាតទូតលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានថា ក្រៅ​ពីបុត្រ​សម្ព័ន្ធ​នៃក្រុម​ហ៊ុនបា​រាំង​ធំៗ វត្ត​មានដ៏ច្រើននៃ​ក្រុមហ៊ុន​ក្នុងស្រុក​របស់ជន​ជាតិ​បារាំង​នៅកម្ពុជាមានជាង ​៤០​០​ក្រុមហ៊ុន​ បង្ហាញ​ឱ្យឃើញ​អំពី​ការ​វិនិយោគ ក៏ដូ​ចជា​វត្តមាន​ដ៏រឹងមាំរ​បស់​បារំាង​នៅក​​ម្ពុជា។ ស្ថាតទូតបារាំងលើកឡើងថា៖ “តួ​លេខ​ទាំងនេះ​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពីភាព​រស់រវើក​នៃទំនាក់ទំ​នង​សេដ្ឋកិច្ច​បារាំង-​កម្ពុជា ដែលផ្តល់​អត្ថប្រយោជន៍​ដល់ក្រុមហ៊ុន​នៃប្រទេស​ទាំង​ពីរ និ​ង​ចូលរួមចំ​ណែក​ក្នុង​ការ​អភិវឌ្ឍសេដ្ឋ​កិច្ច​កម្ពុជា”។ ​វេទិកា​ធុរ​កិច្ច​បារាំ​ង-កម្ពុជា​លើក​ទី២ នឹង​មាន​ការ​ចូលរួ​ម​ពីសមាជិ​កសហ​គមន៍ធុរ​កិច្ចបារាំង​នៅ​កម្ពុជា ក៏ដូច​ជា​តំណាងក្រុម​ហ៊ុនបា​រាំង​នៅ​ក្នុ​ង​តំបន់ ដែល​មានបំណង​ស្វែង​យល់​ឱ្យកាន់​តែច្បាស់​ពីទី​ផ្សារកម្ពុ​ជា។ តំណាង​មកពីក្រុម​ហ៊ុន​សំខាន់ៗ​ជាច្រើន​នឹង​មាន​វត្ត​មាន ដូច​ជាក្រុម​ហ៊ុន​សំណ​ង់ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ ​ឌីជី​ថ​ល សុខាភិ​បាល ថាម​ពល នគ​រូបនីយ​កម្ម ទេស​ចរណ៍ ឡូជីស្ទី​ក ដឹក​ជញ្ជូន កសិ​កម្ម និ​ង​កសិ​អាហា​រ ក៏ដូច​ជាការ​អភិវឌ្ឍប្រក​ប​ដោយ​ចីរ​ភាព និង​បរិ​ស្ថាន​។   - Video Advertisement -

គម្រោងសង់ទីលានទុកដាក់សំរាមដ៏ធំ១ នៅកំពង់ចាម សម្រេចបានជាង៨០% ហើយ

ក្រោយបើកការដ្ឋានអស់រយៈពេល ៦ខែកន្លងមក ទីលានកែច្នៃ​ និងទុកដាក់សំរាម ស្តង់ដារ ១កន្លែងលើផ្ទៃដីជាង ៨ហិកតា ស្ថិតក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម ស្ថាបនាបានជាង ៨០ភាគរយ ហើយ។ នេះបើតាមការចុះពិនិត្យការដ្ឋានផ្ទាល់របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម​ នៅថ្ងៃទី​៤​ ខែកក្កដា​​ ឆ្នាំ​២០២៤​នេះ។ ​នាឱកាសនោះ ឯកឧត្តម​អភិបាល បានជំរុញ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់ ឱ្យ​ជួយផ្សព្វផ្សាយដល់​បងប្អូនប្រជាពលរដ្ឋ តាមទីប្រជុំជន ឱ្យ​បាន​យល់ដឹងពីបញ្ហាសំរាម ពិសេស​ត្រូវ​វេចខ្ចប់ទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ដើម្បី​បង្កភាពងាយស្រួលដល់ក្រុមហ៊ុនប្រមូលសំរាម សម្រាប់​ធ្វើ​ការដឹកជញ្ជូន។ គួរបញ្ជាក់ថា​ គម្រោង​សាងសង់​ទីលាន​ទុកដាក់​សំរាម​ថ្មី​នេះ​ មាន​ផ្ទៃដី​ទំហំសរុប​ ៨.១៥​ហិកតា​ ដែល​ក្នុងនោះទីលាន​សម្រាប់ទុកដាក់​សំរាម​មានទំហំត្រឹមតែ​ ១.៣ហិកតា និងសំណង់ហេដ្ឋារចនាផ្សេងៗទៀតរួមមាន៖ ការសាងសង់អាងប្រព្រឹត្តិកម្មទឹករងៃចំនួន​ ៤អាង,​ ផ្លូវចូលទៅទីលាន​ ចំនួន​ ១ខ្សែ​ ​មាន​ប្រវែង​ ២.២១៨ម៉ែត្រ,​ ​ផ្លូវ​បេតុង​នៅ​ក្នុង​ទីលាន​​ ប្រវែង​ ១.២៤៤ម៉ែត្រ,​ និង ច្រក​ទ្វារ​ចូល​ និង​របង​ មានប្រវែង ៣.០១០,២៦ម៉ែត្រ។ ជាងនេះទៅទៀត […]

ផ្លូវជាតិលេខ៤៨ ពីស្រែអំបិល-កោះកុង សង់បានជាង ៦២% គ្រោងបញ្ចប់នារដូវប្រាំង២០២៥

គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ពីស្រែអំបិល-កោះកុង ប្រវែង ១៤៨គីឡូម៉ែត្រ សាងសង់បាន ៦២,១១%ហើយ ដោយគ្រោងបញ្ចប់នារដូវប្រាំងក្នុងឆ្នាំ ២០២៥ ខាងមុខនេះ។ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី៣ ខែកក្កដា បានឱ្យដឹងថា គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប១៤៨ គីឡូម៉ែត្រ ចាប់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចវឌ្ឍនភាពការងារសាងសង់ ៦២,១១% ហើយ ដោយគិតត្រឹមដើមខែកក្កដា ឆ្នាំ២០២៤នេះ។ ឯកឧត្តម ក៏ស្នើឱ្យពលរដ្ឋយោគយល់ និងអធ្យាស្រ័យខ្ពស់ ខណៈផ្លូវនេះ មានចំណោតតាប៉ុនត្រង់ចំនុច Pk:140+300-Pk:140+700 នៃការដ្ឋានផ្លូវនេះ តែងមានបញ្ហារអិល ពិបាកក្នុងការធ្វើដំណើរពេលមានភ្លៀងធ្លាក់ជោគជាំ។ ទន្ទឹមគ្នានេះ ឯកឧត្តមថា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ តែងបានណែនាំដល់នាយកគ្រប់គ្រងគម្រោង និងក្រុមការងារស្ថាបនាផ្លូវនេះ ឱ្យយកចិត្តទុកដាក់ប្រចាំការជួយសម្រួលចរាចរណ៍ និងឈូសឆាយភ្លាមៗបន្ទាប់ពីភ្លៀងរាំង ដើម្បីឱ្យពលរដ្ឋអាចធ្វើចរាចរណ៍បានដោយរលូនផងដែរ។ បច្ចុប្បន្នគម្រោងលើកកម្រិតគុណភាពផ្លូវនេះ កំពុងដំណើរការយ៉ាងមមាញឹកលើការងារអ៊ុត AC ដោយគ្រោងនឹងបញ្ចប់នៅរដូវប្រាំង នាឆ្នាំ២០២៥ខាងមុខនេះ។ នេះបើតាមការបញ្ជាក់បន្ថែមឯកឧត្តម ផន រឹម។ គួររំលឹកដែរថា […]

បច្ចុប្បន្ន កម្ពុជាដោះស្រាយវិវាទដីធ្លីបានជាង ៨៥% នៃវិវាទសរុបជាង១៥.០០០ករណី

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់ករណីវិវាទដីធ្លីដែលសេសសល់កន្លងមក បានចំនួន ១៣.៣២៩ករណី លើ ១៥.៦៤២ករណី ស្មើនឹង ៨៥,២១% ។ នេះបើតាមការឱ្យដឹងពីហ្វេកប៊ុកផេកផ្លូវការរបស់ក្រសួង កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។ ប្រភពដដែលបានបន្ថែមថា វិវាទទាំងនេះ រួមមានការចូលកាន់កាប់ដីមានបណ្ណកម្មសិទ្ធិ បញ្ហាបណ្ណកម្មសិទ្ធិត្រួតគ្នា លិ​ខិ​តផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីត្រួតគ្នា សំណើសុំចេញបណ្ណកម្មសិទ្ធិលើដីរដ្ឋក្នុងដែនគម្របព្រៃឈើឆ្នាំ២០០​២ ​និងតំបន់ការពារធម្មជាតិ បណ្ដឹងទប់ស្កាត់ការចេញបណ្ណកម្មសិទ្ធិ សំណើសុំអន្តរាគមន៍ដោះស្រាយបញ្ចប់វិវាទ សំណើសុំចាត់មន្រ្តីចុះវាស់វែងកំណត់ព្រំ សំណើសុំធ្វើអធិការកិច្ចលើសំណង់ខុសបច្ចេកទេស សំណើសុំអន្តរាគមន៍ពន្លឿននីតិវិធីចុះបញ្ជីផ្ទេរកម្មសិទ្ធិនិងចេញបណ្ណ វិវាទមិនស្គាល់ព្រំដីនិងច្រឡំភូមិសាស្រ្ត វិវាទដីជាន់ប្លង់ហេដ្ឋារចនាសម្ព័ន្ធ និងការរំលោភលើដីចំណីសាធារណៈជាដើម។ ក្នុងដំណើរការដោះស្រាយវិវាទដីធ្លីខាងលើនេះ ក្រសួងប្រើប្រាស់យន្តការដែលមានស្រាប់ រួមមាន គណៈកម្មាការសុរិយោដី អជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី និងក្រុមការងារដោះស្រាយទំនាស់ដីធ្លី ដោយឈរលើគោលការណ៍ឈ្នះឈ្នះ ដោយតម្រូវឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួម សហការ បន្ថយទំហំ សម្រួលព្រំ ប្តូរទីតាំង និងទទួលបានបណ្ណកម្មសិទ្ធិ។ ដោយឡែក ចំពោះខេត្តព្រះសីហនុវិញ រដ្ឋបានដោះស្រាយវិវាទដីធ្លី សរុបបានចំនួន ៦១៣ករណី លើ ៦៥៨ករណី ដែលស្មើនឹង ៩៣ភាគរយ។ ទន្ទឹមនឹងការដោះស្រាយវិវាទដីធ្លីនេះដែរ ក្រសួងបាននិងកំពុងបន្តជំរុញការងារចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ប្រែក្លាយពីបរិយាកាសដីគ្មានវិវាទទៅជាប្រភពចំណូលជាតិ និងពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងដីរដ្ឋ […]