ត្រឹមខែតុលា ឆ្នាំ២០២៤ កម្ចីធនាគារសម្រាប់វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជាកើនដល់ជាង $២០ពាន់លាន
គិតត្រឹមខែតុលា ឆ្នាំ២០២៤ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានផ្តល់ឥណទានទៅក្នុងវិស័យសំណង់ និងអចលនទ្រព្យមានចំនួន ៨១.៧៤៨ពាន់លានរៀល (ស្មើនឹង ២០,១ពាន់លានដុល្លារ) កើន ១៥,៧៤% ធៀបនឹងឆ្នាំមុន។ នេះបើតាមរបាយការណ៍ចេញដោយធនាគារជាតិកម្ពុជា កាលពីពេលថ្មីៗនេះ។ តាមរបាយការណ៍ខាងលើបានបង្ហាញថា ឥណទានក្នុងវិស័យសំណង់បានកើនដល់ ២៩.១៩៩ពាន់លានរៀល ឬស្មើនឹង ៧,១៨ពាន់លានដុល្លារ កើន៣៣,៣%, រីឯឥណទានក្នុងការទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួនមានចំនួន ២៧.៦៨៦ពានលានរៀល ឬស្មើនឹង ៦,៩ពាន់លានដុល្លារ ថយចុះ ៣,៩% និងចុងក្រោយ ឥណទានក្នុងវិស័យអចលនទ្រព្យមានចំនួន ២៤.៨៦៣ពាន់លានរៀល ឬស្មើនឹង ៦,១១ពាន់លានដុល្លារ កើនឡើង១៧,៨% ធៀបនឹងឆ្នាំមុន។ យ៉ាងណាមិញ គិតត្រឹមខែតុលា ឆ្នាំ២០២៤ ដដែល គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានធ្វើការផ្តល់កម្ចីសរុបដល់គ្រប់វិស័យសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា គិតជាទឹកប្រាក់មានចំនួន ២៤៧.៦៣១ពាន់លានរៀល ឬស្មើនឹង ៦០,៩០ពាន់លានដុល្លារ កើនឡើង ២,២% ធៀបនឹងឆ្នាំមុន។ ក្រៅពីវិស័យសំណង់និងអចនលទ្រព្យ នៅមានវិស័យសំខាន់ៗមួយចំនួនទៀតដែលទទួលបានឥណទានពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងនោះរួមមាន៖ ឥណទានទៅកាន់វិស័យជួញដូរដុំ និងរាយ ចំនួន ៦០.៩២៦ពាន់លានរៀល, […]
កំពង់ផែទេសចរណ៍កំពត សហការនិងក្រុមហ៊ុន វិរៈ ប៊ុនថាំ បើកសេវាទូកទេសចរណ៍ល្បឿនលឿននៅកម្ពុជា
កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត របស់ក្រុមហ៊ុន ខេអាយធីភី ឌីវេឡុបម៉ិន ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន AZ Group បានសហការជាមួយក្រុមហ៊ុន វិរៈ ប៊ុនថាំ របស់អ្នកឧកញ៉ា សួរ វិរៈ ក្នុងការផ្តល់សេវាកម្មទូកទេសចរណ៍ល្បឿនលឿនឆ្ពោះទៅកាន់ប្រទេសជិតខាង។ នេះបើតាមពិធីចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥។ អ្នកឧកញ៉ា បានឱ្យដឹងថា តាមរយ:កិច្ចសហប្រតិបត្តិការនេះ ក្រុមហ៊ុនទាំងពីររំពឹងថា នឹងជំរុញភ្ញៀវទេសចរណ៏ជាតិ និងអន្តរជាតិអោយបាន ៥០ម៉ឺននាក់ក្នុងឆ្នាំ២០២៥ និង ១លាននាក់ ក្នុងឆ្នាំ២០២៦ បន្ទាប់ពីបានបើកដំណើរការអាជីវកម្មកំពង់ផែអន្តរជាតិកំពត (KITP)នេះអស់មួយរយៈពេលមកហើយ។ (អានបន្ថែម) អ្នកឧកញ៉ា បានបន្ថែមថា កិច្ចសហប្រតិបត្តិការនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់វិស័យដឹកជញ្ជូនអ្នកដំណើរ ជាពិសេសសម្រាប់ការដឹកជញ្ជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចេញពីខេត្តកំពត ឆ្ពោះទៅកាន់បណ្តាកោះនានា ក៏ដូចជាទៅកាន់ពិភពលោក ហើយក៏នឹងក្លាយជាច្រកស្រូបទាញសេដ្ឋកិច្ចដ៏សំខាន់មួយទៀតសម្រាប់ប្រទេសកម្ពុជា។ លើសពីនេះ កិច្ចសហការនេះ នឹងរួមចំណែកអភិវឌ្ឍ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាពិសេសការចូលរួមលើកកម្ពស់វិស័យសេវាកម្មបដិសណ្ឋារកិច្ច និងសេវាកម្មដឹកអ្នកដំណើរតាមផ្លូវទឹកនៅកម្ពុជា ខណៈដែលកន្លងមកក្រុមហ៊ុនវីរ:ប៊ុនថាំ បាននិងកំពុងធ្វើប្រតិបត្តិការទូកល្បឿនលឿនឆ្ពោះទៅកាន់ កោះរ៉ុង កោះរ៉ុងសន្លឹម និងកោះស្តេចអស់រយ:ពេលជិត ៨ឆ្នាំមកហើយ។ ក្រុមហ៊ុន វីរ:ប៊ុនថាំ ត្រូវបានគេទទួលស្គាល់ថាជាក្រុមហ៊ុនដំបូងគេដែលផ្តល់សេវាកម្មទូកដឹកអ្នកដំណើរដ៏ទំនើបពីកំពង់ផែទេសចរណ៍អន្តរជាតិកំពតឆ្ពោះទៅកាន់កោះត្រល់ […]
បច្ចុប្បន្ន គម្រោងស្ដារផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) សម្រេចបាន ៧៨%
គិតត្រឹមដើមឆ្នាំ២០២៥នេះ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ពីស្រែអំបិល-កោះកុង ប្រវែង ១៤៨គីឡូម៉ែត្រ សាងសង់បាន ៧៨ភាគរយ ហើយ។ នេះបើយោងតាមបញ្ជក់របស់ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥។ គម្រោងស្ដារផ្លូវដ៏សំខាន់មួយខ្សែនេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ក្នុងគោលបំណងលើកកម្ពស់នូវគុណភាពផ្លូវ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជូន ភស្តុភារ និងសក្តានុពលទេសចរណ៍តាមបណ្តោយផ្លូវសេដ្ឋកិច្ចដ៏សំខាន់នេះ។ គម្រោងនេះ ត្រូវបានសាងសង់ឡើងក្រោម ឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជា ដែលមានទំហំទឹកប្រាក់សរុបជាង ៧៨លានដុល្លារ។ (អានបន្ថែម និងបន្ថែម) ឯកឧត្តម ផន រឹម បានគូសបញ្ជាក់ថា ការងារចាក់បេតុងកៅស៊ូ (AC) នឹងត្រូវបញ្ចប់នៅចុងរដូវប្រាំងឆ្នាំ២០២៥នេះ។ កំណាត់ផ្លូវមួយចំនួនត្រូវបានបញ្ចប់ដោយជោគជ័យរួចរាល់ហើយ នេះជាការបង្កើនភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់។ ខណៈការសាងសង់កំពុងបន្ត ឯកឧត្តម ផន រឹម បានជំរុញឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់ ជាពិសេសអ្នកបើកបររថយន្តធុនធ្ងន់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងជៀសវាងការដឹកលើសទម្ងន់ ជាពិសេសនៅលើផ្លូវភ្នំ។ ឯកឧត្តមក៏បានក្រើនរំលឹកដល់អ្នកបើកបររថយន្តឈ្នួល ត្រូវរក្សាល្បឿនដែលអាចគ្រប់គ្រងបាន ដើម្បីធានាសុវត្ថិភាពរបស់ពួកគេ និងអ្នកដទៃ […]
ទីក្រុងភ្នំពេញជាប់លេខ១ ជាគោលដៅទេសចរណ៍ឆ្លងឆ្នាំសកល មានតម្លៃសមរម្យបំផុតនៅអាស៊ី
គេហទំព័រឌីជីថលទេសចរណ៍ Agoda បានចាត់ចំណាត់ថ្នាក់លេខ១ ដល់រាជធានីភ្នំពេញ គឺជាទិសដៅទេសចរណ៍ចូលឆ្នាំសកល ២០២៥ ដែលមានតម្លៃសមរម្យបំផុតនៅអាស៊ី។ នេះបើតាមការចុះផ្សាយរបស់វិទ្យុជាតិកម្ពុជា ដែលបានដកស្រង់ចេញពីសារព័ត៌មាន Yahoo Finance និង Travel and Tour World និង PR Newswire ។ ប្រភពដដែលនេះ បានឱ្យដឹងថា បន្ទប់ស្នាក់នៅក្នុងរាជធានីភ្នំពេញ ជាមធ្យមមានតម្លៃមិនលើសពី ៦៧ដុល្លារអាមេរិក នៅថ្ងៃចុងក្រោយនៃឆ្នាំ២០២៤ ដែលមានតម្លៃទាបជាងនៅក្រុងហាណូយ ប្រទេសវៀតណាម មានតម្លៃជាមធ្យម ៧៩ដុល្លារ និងក្រុងចាការតា ប្រទេសឥណ្ឌូនេស៊ី ដែលមានតម្លៃជាមធ្យម ៩២ដុល្លារ។ បន្ថែមពីនេះ លោកស្រីដោ សម្ផស្ស នាយិការរងរដ្ឋបាលនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា មានប្រជាពលរដ្ឋខ្មែរ និងភ្ញៀវបរទេស សរុបជាង ៣,៥ លាននាក់ បានដើរកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥ នៅទូទាំងប្រទេស។ ក្នុងនោះ បុណ្យឆ្លងឆ្នាំសកល ២ថ្ងៃ នៅរាជធានីភ្នំពេញ ទទួលបានភ្ញៀវទេសចរជាង ១លាន៥សែននាក់មកទស្សនាយ៉ាងច្រើនកុះករ។ បើតាមគេហទំព័រ Travel […]
បច្ចុប្បន្ន ក្រុមហ៊ុនចិនកំពុងសម្រុកសង់ស្ពានដែកបណ្តោះអាសន្ន សម្រាប់ជំរុញដំណើរការខួងគ្រឹះស្ពានភ្ជាប់ផ្លូវក្រវាត់ក្រុងទី៣ និងផ្លូវល្បឿនលឿនខែ្សទី២
បច្ចុប្បន្នក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) កំពុងសម្រុកសាងសង់ស្ពានដែកបណ្តោះអាសន្ន(ជំនួសឱ្យការប្រើប្រាស់សាឡង់) សម្រាប់ជំរុញដំណើរការខួងចាក់គ្រឹះសាងសង់ស្ពានដីឥដ្ឋ-ថ្មគរ ដែលជាស្ពានដ៏សំខាន់សម្រាប់តភ្ជាប់ផ្លូវក្រវាត់ក្រុងទី៣ និងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។ នេះបើតាមការបញ្ជក់របស់ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥។ ឯកឧត្តម ផន រឹម បញ្ជាក់ថា ស្ពានដីឥដ្ឋ-ថ្មគរនេះ ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល និងជាស្ពានដ៏សំខាន់ និងមានអត្ថន័យបំផុត សម្រាប់ការតភ្ជាប់, សេដ្ឋកិច្ច, ការដឹកជញ្ជូន និងសង្គម ពីភាគខាងត្បូង និងខាងកើត រាជធានីភ្នំពេញ ដោយភ្ជាប់មហាវិថី ស៊ី ជីនពីង (ក្រវាត់ក្រុងទី៣)ត្រង់ចំណុចផ្លូវជាតលេខ១ និងត្រើយខាងកើតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។ ឯកឧត្តមបន្តថា មកទល់ពេលនេះ ការដ្ឋានសាងសង់ស្ពានដីឥដ្ឋ-ថ្មគរ កំពុងដំណើរការយ៉ាងមមាញឹក ខណៈក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) កំពុងសង់ស្ពានដែកបណ្តោះអាសន្នមួយ(ជំនួសឱ្យការប្រើប្រាស់សាឡង់) ដែលបង្កើតឡើងសម្រាប់ដំណើរការខួងចាក់គ្រឹះសាងសង់ស្ពានដីឥដ្ឋ-ថ្មគរ។ គួររំលឹកថាស្ពានដីឥដ្ឋ-ថ្មគរនេះ ជាប្រភេទស្ពានបេតុងប្រវែង ១.៦០០ម៉ែត្រ,ទទឹង ២៦ម៉ែត្រ និងផ្លូវតភ្ជាប់ទាំងសងខាងពីក្បាលស្ពានប្រវែង ២.១០០ម៉ែត្រ,ទទឹង២៦ម៉ែត្រ ក្រាលAC កម្រាស់១០សង់ទីម៉ែត្រ រួមទាំងការសាងសង់ផ្លូវប្តូរទិសចរាចរណ៍(Interchange)ចំនួន១កន្លែង និងផ្លូវក្រោមស្ពាន(Underpass)ចំនួន […]
ក្រុមប្រទេសមហាអំណាចបោះទុន $១៥ពាន់លាន ជួយវៀតណាមឱ្យក្លាយជាមជ្ឈមណ្ឌលថាមពលស្អាតឈានមុខគេនៅអាស៊ីអាគ្នេយ៍
មហាអំណាចធំៗ រួមមានចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប សម្រុកជួយវៀតណាម ឱ្យក្លាយជាមជ្ឈមណ្ឌលនាំមុខគេលើវិស័យថាមពលកកើតឡើងវិញនៅអាស៊ីអាគ្នេយ៍ ជាមួយនឹងថវិកាជំនួយចំនួន ១៥,៥ ពាន់លានដុល្លារ ក្រោមកិច្ចព្រមព្រៀងភាពជាដៃគូផ្លាស់ប្តូរថាមពល (JETP)។ កញ្ចប់ថវិកាដ៏ធំសម្បើមនេះ មានគោលបំណងផ្តល់ហិរញ្ញប្បទានដល់គម្រោងថាមពលកកើតឡើងវិញ កាត់បន្ថយការពឹងផ្អែករបស់វៀតណាមលើធ្យូងថ្ម និងគាំទ្រដល់គោលដៅប្រកបដោយមហិច្ឆតារបស់ខ្លួនក្នុងការសម្រេចបាននូវការបំភាយឧស្ម័នសូន្យ ត្រឹមឆ្នាំ ២០៥០ នេះបើយោងតាមសារៈព័ត៌មាន Tuoitrenews.vnចេញផ្សាយនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៤។ លោកស្រី Kitty Bu អនុប្រធានប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃសម្ព័ន្ធថាមពលសកលសម្រាប់មនុស្ស និងភពផែនដី (GEAPP) បានសង្កត់ធ្ងន់លើសក្តានុពលថាមពលកកើតឡើងវិញដ៏ធំរបស់ប្រទេសវៀតណាម ជាពិសេសថាមពលខ្យល់ និងថាមពលពន្លឺព្រះអាទិត្យ រួមជាមួយនឹងការរីកចម្រើននៃប្រព័ន្ធផ្ទុកថាមពលអាគុយ (BESS)។ គួររំលឹកថា គិតត្រឹមឆ្នាំ ២០២៣ សមត្ថភាពផលិតថាមពលពន្លឺព្រះអាទិត្យដែលបានដំឡើងរបស់វៀតណាម មានរហូតដល់ទៅប្រមាណ ១៧GW ដែលតួលេខនេះ គឺលើសពីសមត្ថភាពផលិតថាមពលពន្លឺព្រះអាទិត្យរបស់ប្រទេសអាស៊ានទាំងអស់បូកបញ្ចូលគ្នា រួចទៅហើយ។ លោកស្រី Bu បានចង្អុលបង្ហាញគោលដៅមហិច្ឆតារបស់វៀតណាមក្នុងការបង្កើនការរួមចំណែករបស់សេដ្ឋកិច្ចបៃតងចំពោះផលិតផលក្នុងស្រុកសរុប ឱ្យបានពី ៦,៧ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២០ ទៅដល់ ៣០០ពាន់លានដុល្លារនៅឆ្នាំ២០៥០។ ដើម្បីសម្រេចបាននូវមហិច្ឆតាដ៏ធំនេះ វៀតណាមត្រូវការវិនិយោគយ៉ាងច្រើន ដែលគេបានប៉ាន់ស្មានថា […]