ជប៉ុនជួយជាង ២០ម៉ឺនដុល្លារ ជំរុញសេវាសង្រ្គោះបន្ទាន់ក្នុងពេលមានអាសន្នដោយអគ្គិភ័យក្នុងក្រុងភ្នំពេញ
រដ្ឋាភិបាលជប៉ុនបានផ្តល់វិភាគទានដ៏សំខាន់ចំនួនជាង ២០ម៉ឺនដុល្លារ ដើម្បីគាំទ្រដល់គម្រោងសំខាន់ចំនួនពីរក្នុងគោលបំណងពង្រឹងសមត្ថភាពឆ្លើយតបពេលមានអាសន្នដោយអគ្គិភ័យក្នុងរាជធានីភ្នំពេញ។ មូលនិធិនេះកើតឡើងតាមរយៈកិច្ចព្រមព្រៀងផ្តល់ជំនួយសម្រាប់គម្រោងសន្តិសុខមនុស្សជាតិខ្នាតតូចដែលគេស្គាល់ថាជា Kusanone។ ជំនួយហិរញ្ញវត្ថុនេះ នឹងត្រូវបែងចែកសម្រាប់អនុវត្តគម្រោងសំខាន់ៗចំនួន២ គឺ៖ គម្រោងទី១ មានឈ្មោះថា “គម្រោងធ្វើលទ្ធកម្មរថយន្តបាញ់ផ្សែងរបស់ជប៉ុន នៅរាជធានីភ្នំពេញ” មានថវិកាចំនួន ៨៣.៦៧២ដុល្លារ។ គម្រោងនេះមានគោលបំណងបំពាក់ក្រុមពន្លត់អគ្គិភ័យក្នុងតំបន់ ជាមួយនឹងរថយន្តឯកទេសដែលត្រូវបានរចនាឡើងដើម្បីបាញ់ផ្សែងចេញពីអគារក្នុងអំឡុងពេលឧប្បត្តិហេតុអគ្គិភ័យ ដែលអាចជួយដល់ប្រតិបត្តិការជួយសង្គ្រោះប្រកបដោយប្រសិទ្ធភាព។ គម្រោងទីពីរ មានឈ្មោះថា “គម្រោងធ្វើលទ្ធកម្មរថយន្តពន្លត់អគិ្គភ័យ និងរថយន្តសង្រ្គោះបន្ទាន់ដែលប្រើប្រាស់រួច ក្នុងរាជធានីភ្នំពេញ” មានថវិកាចំនួន ១៥៤.៣៧៦ដុល្លារ។ គម្រោងនេះនឹងជំរុញសេវាកម្មសង្គ្រោះបន្ទាន់របស់ទីក្រុងដោយផ្តល់រថយន្តពន្លត់អគ្គិភ័យមួយគ្រឿង និងមួយទៀតបំពាក់ដោយកាំជណ្ដើរប្រវែង ៤០ម៉ែត្រ ដែលអនុញ្ញាតឱ្យមានលទ្ធភាពកាន់តែច្រើនក្នុងកិច្ចខិតខំប្រឹងប្រែងពន្លត់អគ្គីភ័យ។ រដ្ឋបាលរាជធានីភ្នំពេញបានសម្តែងនូវការគាំទ្រយ៉ាងខ្លាំងចំពោះគំនិតផ្តួចផ្តើមទាំងនេះ ដោយសង្កត់ធ្ងន់ថា ជំនួយបច្ចេកទេស និងយានជំនិះទាំងនេះ មានសារៈសំខាន់ណាស់សម្រាប់ការលើកកម្ពស់ប្រសិទ្ធភាពនៃការអន្តរាគមន៍ពន្លត់អគ្គិភ័យនៅក្នុងទីក្រុង។ ជំនួយនេះបង្ហាញពីការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សុវត្ថិភាពសាធារណៈ និងធានាថាសេវាសង្គ្រោះបន្ទាន់ត្រូវបានបំពាក់យ៉ាងល្អ ដើម្បីដោះស្រាយឧប្បត្តិហេតុប្រកបដោយប្រសិទ្ធភាព។ ដោយសាររាជធានីភ្នំពេញបន្តរីកចម្រើន ការធានាសុវត្ថិភាព និងសន្តិសុខរបស់ប្រជាពលរដ្ឋនៅតែជាអាទិភាពកំពូល ហើយភាពជាដៃគូជាមួយប្រទេសជប៉ុននេះ គឺជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងសមត្ថភាពឆ្លើយតបពេលមានអាសន្នរបស់ទីក្រុង។ - Video Advertisement -
មកទល់ពេលនេះកម្ពុជា បោសសម្អាតមីនបានជិត ៣៣០០គីឡូម៉ែត្រការ៉េ ក្នុងខេត្តចំនួន១៥
មកទល់ពេលនេះ មានរយៈពេល ៣២ឆ្នាំហើយ ដែលរដ្ឋាភិបាលកម្ពុជាបានបើកយុទ្ធនាការបោសសម្អាតមីន ដោយសម្រេចលទ្ធលផលជាផ្ទៃដីគ្មានមីនបានប្រមាណ ៣.២៩៧គីឡូម៉ែត្រការ៉េ នៅរាជធានី-ខេត្ត ចំនួន១៥។ នេះបើតាមសារលិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសប្រារព្ធខួបលើកទី២៦ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៥។ តាមរយៈសារលិខិតខាងលើ បានបង្ហាញថា គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២៤ អស់រយៈពេលប្រមាណ ៣២ឆ្នាំកន្លងមក ផ្ទៃដីទំហំ ៣.២៩៧គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាត សម្រាប់យកទៅប្រើប្រាស់និងបង្កបង្កើនផល ក្នុងនោះវិស័យកសិកម្មមាន ៨១%, ហេដ្ឋារចនាសម្ព័ន្ធមាន ៤% និងផ្សេងៗមាន ១៥% ដែលរួមមានការសាងសង់លំនៅឋាន ភូមិករ សាលារៀន មណ្ឌលសុខភាពជាដើម ដោយមានប្រជាពលរដ្ឋទទួលផលមានប្រមាណជាង ១០លាននាក់។ ដោយឡែក នៅក្នុងឆ្នាំ២០២៤ តែមួយ ប្រភពដដែលបានបង្ហាញថា មានផ្ទៃដីចំនួន ២៧៣គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាតរួច ក្នុងនោះបានរកឃើញ និងបំផ្លាញចោលមីនប្រឆាំងមនុស្សចំនួន ១៧.៨៥៣គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ២២៨គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ៩១.១១១គ្រាប់។ ចំនួនជនរងគ្រោះបានថយចុះពី ៤.៣២០នាក់ ក្នុងឆ្នាំ១៩៩៦ […]
ការដកខ្លួនរបស់ទីភ្នាក់ងារ USAID ត្រួសត្រាយផ្លូវសម្រាប់ការពង្រីកឥទ្ធិពលរបស់ចិននៅកម្ពុជា និងអាស៊ាន
ការបង្កកជំនួយ USAID ភ្លាមៗក្រោមរដ្ឋបាលអាមេរិកថ្មីរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ឈប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍន៍សំខាន់ៗនៅទូទាំងអាស៊ីអាគ្នេយ៍ ហើយ នយោបាយដកថយនេះ បានបន្សល់ទុកចន្លោះប្រហោងឥទ្ធិពលផ្នែកភូមិសាស្ត្រនយោបាយ ដែលនឹង ក្លាយឪកាសដ៏ល្អសម្រាប់ប្រទេសចិនចូលមកបំពេញជំនួស។ ជំនួយបរទេសជិត ៦៨ ពាន់លានដុល្លារ ដែលសហរដ្ឋអាមេរិក ធ្លាប់បានជួយបន្តពីឆ្នាំ ២០២៣ ដល់ប្រទេសនៃអនុតំបន់ទន្លេមេគង្គក្នុងមាន ប្រទេសកម្ពុជាផង ឥឡូវនេះត្រូវបានកាត់ផ្តាច់ ហើយការសម្រេចចិត្តនេះ បានប៉ះពាល់ ដល់មនុស្សរាប់ លាននាក់ដែលកំពុងពឹងផ្អែកលើកម្មវិធីទាំងនេះ យោងតាមសារៈព័ត៌មាន scmp.com រាយការណ៍កាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២៥។ ការសម្រេចចិត្តនេះ ផ្តើមចេញពីគោលនយោបាយ “អាមេរិកមុនគេ America First” របស់លោក ដូណាល់ ត្រាំ និងគម្រោងមូលនិធិមត៌ក ២០២៥ ( Heritage Foundation’s 2025) បានធ្វើឱ្យមាន ការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងចំណោមមហាជន និងអ្នកជំនាញក្នុងតំបន់ ដោយក្រុមអ្នកស្រាវជ្រាវ បានព្រមានអំពីផលវិបាកសេដ្ឋកិច្ច និងនយោបាយរយៈពេលវែង។ យោងតាមលោក Grace Stanhope សហការីស្រាវជ្រាវរបស់វិទ្យាស្ថាន […]
ឆ្នាំ២០២៥នេះ រដ្ឋាភិបាលកម្ពុជាសម្រេចបញ្ចេញថវិកាជាង $១៨លាន សម្រាប់ពង្រឹងវិស័យសុខាភិបាល
ក្នុងវិធានការដ៏សំខាន់មួយដើម្បីពង្រឹងប្រព័ន្ធថែទាំសុខភាព រដ្ឋាភិបាលកម្ពុជាបានប្រកាសបញ្ចេញថវិកាជាង ១៨លានដុល្លារក្នុងឆ្នាំ ២០២៥ ក្នុងគោលបំណងពង្រឹងវិស័យសុខាភិបាល។ កញ្ចប់ថវិកាមួយនេះនឹងផ្តោតជាចម្បងលើការលើកកម្ពស់សមត្ថភាពរបស់អង្គភាពថែទាំអ្នកជំងឺ (ICU) នៅមន្ទីរពេទ្យបង្អែកស្រុកកម្រិត២ និងការផ្គត់ផ្គង់ឧបករណ៍វេជ្ជសាស្ត្រសំខាន់ៗ។ នេះបើតាមការប្រកាសរបស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតបញ្ចប់ការសិក្សាចំនួន ២.៥៥១នាក់ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥។ សម្តេចបានបញ្ជាក់ថា ការវិនិយោគនេះនឹងមានសារៈសំខាន់សម្រាប់ដោះស្រាយតម្រូវការផ្នែកវេជ្ជសាស្ត្របន្ទាន់ ដោយអនុញ្ញាតឲ្យអ្នកជំងឺដែលត្រូវការការវះកាត់ជាបន្ទាន់មកព្យាបាលនៅតាមមូលដ្ឋាន ជំនួសការផ្ទេរទៅមន្ទីរពេទ្យខេត្ត។ បច្ចុប្បន្ននេះ កម្ពុជាមានមន្ទីរពេទ្យបង្អែកស្រុកដែលត្រូវបង្កើនសមត្ថភាពលើការជួយសង្គ្រោះបឋមសម្រាប់ធ្វើការវះកាត់តាមលក្ខណៈស្តង់ដារ មានចំនួន ៩៨កន្លែង ប៉ុន្តែក្នុងនោះមានតែជាង ២០កន្លែងប៉ុណ្ណោះ ដែលមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ធ្វើការវះកាត់ ហើយនៅសល់ ៦១កន្លែងទៀតដែលខ្វះឧបករណ៍ និងអគារ។ សម្តេចនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពថែទាំបឋម ដើម្បីធានាបាននូវលទ្ធផលសុខភាពកាន់តែប្រសើរឡើងសម្រាប់ប្រជាពលរដ្ឋ។ ដើម្បីគាំទ្រគំនិតផ្តួចផ្តើមនេះ រាជរដ្ឋាភិបាលបានប្តេជ្ញាធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ ICU នៅក្នុងមន្ទីរពេទ្យទាំងនេះ ដោយនឹងរួមបញ្ចូលការផ្តល់ឧបករណ៍វេជ្ជសាស្ត្រសំខាន់ៗដូចជាម៉ាស៊ីនមន្ទីរពិសោធន៍ និងម៉ាស៊ីនថតកាំរស្មីអ៊ិច ក្នុងគោលបំណងលើកកម្ពស់គុណភាពនៃការថែទាំដែលមានសម្រាប់អ្នកជំងឺ។ ការវិនិយោគជាយុទ្ធសាស្ត្រនេះ ត្រៀមរួចជាស្រេចក្នុងការធ្វើឱ្យមានផលវិជ្ជមានជាច្រើន ធ្វើឱ្យមន្ទីរពេទ្យអាចបម្រើសហគមន៍របស់ពួកគេបានប្រសើរជាងមុន និងទីបំផុតក៏អាចជួយសង្គ្រោះជីវិតមនុស្សបាន។ ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ខ្លួនក្នុងការធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានការថែទាំសុខភាព និងគុណភាពនៅទូទាំងប្រទេសផងដែរ។ - Video Advertisement -
ក្រុមហ៊ុនចិន ICAP បង្ហើបពីផែនការចង់វិនិយោគផលិតគ្រឿងបង្គុំរថយន្តអគ្គិសនីនៅកម្ពុជា
ក្រុមហ៊ុន Infinite Capital Holding Company (ICAP) មកពីប្រទេសចិន កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជាដោយផ្តោតលើវិស័យយានយន្ដប្រើប្រាស់ថាមពលស្អាត (រថយន្តអគ្គិសនី) ក៏ដូចជាការផលិតនូវគ្រឿងបង្គុំរថយន្តអគ្គិសនីផងដែរ។ នេះបើតាមជំនួបរវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោក Zhang Chaomin ប្រធាន និងជាអគ្គនាយកប្រតិបត្តិ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងជំនួបនេះ លោកប្រធានក្រុមហ៊ុន បានលើកឡើងអំពីប្រតិបត្តិការអាជីវកម្ម ក៏ដូចជាកិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុនជាមួយដៃគូផ្សេងៗ ក្នុងនោះក្រុមហ៊ុនបានផ្ដោតលើការវិនិយោគទៅលើវិស័យការផលិតសម្ភារថ្មី, បច្ចេកវិទ្យាបញ្ញានិមិ្មត (AI), សឺមីកុងឌុចទ័រ (Semiconductor), និងសរសៃកាបូន (Carbon Fiber) ជាដើម។ ទន្ទឹមគ្នានោះដែរ លោកប្រធានក្រុមហ៊ុន ក៏បានបង្ហើបប្រាប់សម្ដេចនាយករដ្ឋមន្រ្ដីហ៊ុន ម៉ាណែត អំពីចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដោយផ្តោតលើវិស័យយានយន្ដប្រើប្រាស់ថាមពលស្អាត (រថយន្តអគ្គិសនី) ក៏ដូចជាការផលិតនូវគ្រឿងបង្គុំរថយន្តអគ្គិសនី។ ជាការឆ្លើយតប សម្ដេចនាយករដ្ឋមន្រ្ដីបានសម្តែងនូវការគាំទ្រចំពោះក្រុមហ៊ុនដែលបានបង្ហាញចំណាប់អារម្មណ៍នៅក្នុងការស្វែងរកឱកាសវិនិយោគនៅប្រទេសកម្ពុជា ដោយបានគូសបញ្ជាក់អំពីសារៈសំខាន់ និងភាពចាំបាច់របស់កម្ពុជានៅក្នុងការលើកទឹកចិត្តដល់បណ្ដាក្រុមហ៊ុនវិនិយោគ ក្នុងការស្វែងរកឱកាសវិនិយោគទៅលើវិស័យផលិតគ្រឿងបង្គុំរថយន្ត ក៏ដូចជាខ្សែច្រវាក់ផ្គត់ផ្គង់នានា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក, តំបន់ និងពិភពលោក។ សម្តេចនាយករដ្ឋមន្រ្ដី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តសិក្សាឱ្យបានលម្អិត […]
ស្ពានឆ្ពោះសម្រាប់អនាគត៖ របៀបដែលឌីជីថលភ្លោះជួយស្តារបន្ទាប់គ្រោះមហន្តរាយទឹកជំនននៅរដ្ឋ Kentucky
ដោយ ថូម៉ាស ខេលណឺ នៅខែកក្កដា ឆ្នាំ 2022 លោក បេន ស៊ីណាបេរី បានមើលព័ត៌មានជាមួយក្តីបារម្មណ៍ជាខ្លាំង ខណៈដែលទឹកជំនន់មានភ្លៀងធ្លាក់រហូតដល់ 16 អ៊ីង នៅក្នុងតំបន់មួយចំនួន ដែលវាបានជនលិចនៅភាគខាងកើតរដ្ឋ Kentucky និងជាទឹកជំនន់ដែលបង្កមហន្តរាយខ្លាំង។ ជ្រលងភ្នំដ៏តូចចង្អៀត ជាមួយល្បឿនទឹក និងការកើនឡើងយ៉ាងឆាប់រហ័សនៃទឹកទន្លេ និងហូរកាត់ជ្រលងភ្នំ Appalachian ដ៏តូចចង្អៀត បានវាយបោកនាំយកផ្ទះសម្បែង ហែកផ្លូវថ្នល់ និងបំបាក់ស្ពានឆ្លងកាត់។ នៅពេលដែលចំនួនអ្នកស្លាប់កើនឡើងឈានដល់ជាង 40 នាក់ លោក ស៊ីណាបេរី ដឹងថាគាត់មានជំនាញដើម្បីធ្វើលើសពីការតាមដានព័ត៌មាន។ គាត់រស់នៅចម្ងាយត្រឹមតែពីរបីម៉ោងភាគខាងលិចនៃក្រុង Louisville រដ្ឋ Kentucky ដែលកំពុងរង់ការបំផ្លិចបំផ្លាញ ហើយគាត់ធ្វើការជាអ្នកសិក្សាវាស់ស្ទង់ស្ថានភាពដី ដែលអាជីពនេះបានក្លាយជាផ្នែកមួយនៃជីវិតរបស់គាត់តាំងពីគាត់នៅក្មេង ពេលគាត់នៅរដ្ឋ Michigan គាត់បានធ្វើដំណើរជាមួយឪពុករបស់គាត់ក្នុងរថយន្តភីកអាប់ Dodge ដើម្បីប្រមូលទិន្នន័យវាស់វែងផ្លូវ។ ពេលនោះម៉ាក់របស់ខ្ញុំបានរំឮកដោយសើចចំអក “គាត់ថា គាត់គ្រាន់តែចង់បញ្ជូនពួកយើងឱ្យចេញផុតពីផ្ទះ”។ អស់រយៈពេល 4 ឆ្នាំកន្លងមកនេះ ក្រុមហ៊ុន Qk4 ដែលជាក្រុមហ៊ុនវិស្វកម្មសំណង់ស៊ីវិលប្រចាំក្រុង Louisville […]