សម្តេចហ៊ុនសែន & អ្នកជំនាញ៖ មេរោគកូរ៉ូណាអាចជះឥទ្ធិពលដល់វិស័យអចលនទ្រព្យជាពិសេសសណ្ឋាគារ

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងអ្នកជំនាញផ្នែកអចលនទ្រព្យក្នុងស្រុក បានសម្ដែងការព្រួយបារម្ភថា ការរាតត្បាតនៃមេរោគកូរ៉ូណា អាចជះឥទ្ធិពលអវិជ្ជមានដល់វិស័យអចលនទ្រព្យនៅប្រទេសកម្ពុជា ជាពិសេសអាជីវកម្មសណ្ឋាគារ ហើយអាចនឹងមានទំនោរនឹងអាចកាត់បន្ថយការវិនិយោគថ្មីៗពីចិន ប្រសិនបើការរីករាលដាលនៅតែបន្ត។

ក្នុងសុន្ទរកថាជាផ្លូវការលើកដំបូងរបស់សម្ដេចនាយករដ្ឋមន្រ្តីទាក់ទងនឹងស្ថានភាពជំងឺផ្លូវដង្ហើមកូរ៉ូណានៅកម្ពុជា កាលពីព្រឹកថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២០ កន្លងមកនេះ សម្តេច ហ៊ុន សែន បានលើកឡើងថា ការធ្លាក់ចុះនៃអ្នកដំណើរចិនមកកម្ពុជា ដោយសារតែវីរ៉ុសកូរ៉ូណា អាចធ្វើឲ្យអាជីវកម្មសណ្ឋាគារធ្លាក់ចុះខ្លាំង។

សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា៖ “វិធានការបិទជើងហោះហើរពីប្រទេសចិនមកកម្ពុជា លទ្ធផលនោះអាចប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាត្រង់តែម្តង ជាពិសេសអ្នករកស៊ី អ្នកវិនិយោគទុនចិន អ្នកទេសចរណ៍ចិននៅកម្ពុជាជាច្រើន… ដូច្នេះវានឹងសម្លាប់សណ្ឋារគាររបស់កម្ពុជា និង (សេវាកម្មពាក់ព័ន្ធជាច្រើនទៀត)” ។

មិនត្រឹមតែវិស័យសណ្ឋាគារនោះទេ ប្រសិនបើស្ថានភាពអូសបន្លាយពេលយូរបែបនេះ វាអាចនឹងប៉ះពាល់ដល់ទីផ្សារអចលនទ្រព្យទាំងមូលនៅកម្ពុជាផងដែរ។

លោក សន សៀប នាយកប្រតិបត្តិក្រុមហ៊ុន Key Real Estate Co., Ltd. និងជាអ្នកជំនាញផ្នែកអចលនទ្រព្យមួយរូបនៅកម្ពុជាបានលើកឡើងថា៖ “ដោយសារការរាតត្បាតនៃមេរោគកូរ៉ូណា គឺធ្វើឲ្យមានការធ្វើដំណើរតិចជាងមុន ហើយនឹងធ្វើឲ្យសេដ្ឋកិច្ចចិនធ្លាក់ចុះ ដែលមិនអាចប្រកែកបាន ក៏នឹងជះឥទ្ធិពលដល់ប្រទេសកម្ពុជាផងដែរ។ ហើយដូចដែលយើងបានដឹងស្រាប់ អចលនទ្រព្យភាគច្រើនគឺជាការវិនិយោគដោយក្រុមហ៊ុនចិន។ ប៉ុន្តែក្នុងដំណាក់កាលនេះ នៅមិនប៉ះពាល់ច្រើនទេ ពីព្រោះគម្រោងភាគច្រើនត្រូវបានគ្រោងទុក ហើយជាក់ស្ដែងវានឹងមិនប៉ះពាល់ដល់តម្លៃអចលនទ្រព្យទេ។ ទោះជាយ៉ាងណាក្ដី បើការរីករាលដាលនេះអូសបន្លាយពេលយូរ វានឹងប៉ះពាល់ដល់ការវិនិយោគជាពិសេសការវិនិយោគថ្មីៗ។”

ស្រដៀងគ្នានេះដែរ អ្នកនាង អាន ធីតា នាយិកាភ្នាក់ងារអចលនទ្រព្យ CBRE Cambodia ក៏បានសម្តែងការព្រួយបារម្ភផងដែរថា ការរាតត្បាតនៃមេរោគនេះ អាចប៉ះពាល់ដល់វិស័យអចលនទ្រព្យនៅកម្ពុជា ជាពិសេសលើការវិនិយោគ ប្រសិនការរីករាលដាលនេះអូសបន្លាយពេលយូរ។

អ្នកនាង អាន ធីតា បានលើកឡើងថា៖ “វិស័យអចលនទ្រព្យនៅកម្ពុជាគឺពឹងផ្អែកខ្លាំងទៅលើវិនិយោគិនចិនប្រមាណជា ៤០ភាគរយ។ ការរាតត្បាតនៃមេរោគនេះ គឺជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចក្នុងស្រុករបស់ចិនដែលជាកត្តាមួយធ្វើឲ្យអ្នកវិនិយោគមិនសូវចង់វិនិយោគក្នុងស្ថានភាពបែបនេះទេ។”

អ្នកនាង បន្តទៀតថា៖ “បើវិភាគងាយៗ វាអាចប៉ះពាល់តែអ្នកទិញអចលនទ្រព្យជនជាតិចិន ពោលគឺបើចិនមកកម្ពុជាតិច មានន័យថាអ្នកទិញក៏កាន់តែតិចដែរ។ តែបើវិភាគឲ្យជ្រៅទៅ គឺអាចប៉ះពាល់ដល់វិនិយោគិនថ្មីៗដែលគ្រោងនឹងវិនិយោគ ឧទាហរណ៍អ្នកដែលគ្រោងនឹងវិនិយោគក្នុង ខែមករា ឆ្នាំនេះពួកគាត់ពិតជានឹងពន្យារ ហើយបើមេរោគនៅតែបន្ត ពួកគាត់នឹងបន្តពន្យារទៀត។”

ជាមួយគ្នានេះដែរ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម ក៏បានមើលឃើញថាជំងឺឆ្លងកូរ៉ូណានេះនឹងប៉ះពាល់ដល់ការធ្វើអាជីវកម្មតែរយៈពេលខ្លីទេ ដោយឡែកពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យវិញ វាអាចប៉ះពាល់តិចតួចដូចជាការជួលសណ្ឋាគារ តែចំពោះការជួលលំនៅដ្ឋានរយៈពេលយូរ គឺមិនមានផលប៉ះពាល់អ្វីទេ។

យោងតាមរបាយការណ៍ចុងក្រោយគិតត្រឹមថ្ងៃទី ៣០ មករា មានករណីឆ្លងជាង ៧ ០០០ ករណី នៅជុំវិញពិភពលោក ហើយប្រទេសកម្ពុជាបានបញ្ជាក់ជាផ្លូវការថាមាន ១ករណី។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងវិនិយោគថ្មីចំនួន១៣ មានទុន$៣១៨លាន កំពុងស្នើកម្ពុជាធ្វើការវិនិយោគនៅទីតាំងសំខាន់ៗទាំងនេះ

ក្នុងការអភិវឌ្ឍន៍ប្រកបដោយជោគជ័យសម្រាប់សេដ្ឋកិច្ចកម្ពុជា អ្នកវិនិយោគមួយក្រុមបានដាក់សំណើរសុំចុះបញ្ជីគម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន១៣គម្រោង មានដើមទុនសរុបចំនួន ៣១៨លានដុល្លារ។ ពេលនេះក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​កំពុងធ្វើការ​វាយ​តម្លៃ​យ៉ាង​ហ្មត់ចត់​លើ​សំណើ​ទាំង​នេះ ដែល​ជា​សញ្ញា​នៃ​ការ​ជំរុញ​សក្តានុពល​ដល់​ទិដ្ឋភាព​ឧស្សាហកម្ម​របស់​ប្រទេស​ជាតិ។ ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១២ ខែឧសភា ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការនៃគណៈកម្មាធិការវិនិយោគកម្ពុជា បានលើកឡើងពីសារៈសំខាន់នៃកិច្ចពិភាក្សានេះ ដែលផ្តោតលើការស្នើសុំចុះបញ្ជីគម្រោងវិនិយោគថ្មីចំនួន១២ និងគម្រោងពង្រីកបន្ថែមចំនួន១។ គួរកត់សម្គាល់ថា គម្រោងពង្រីកបន្ថែមនេះមានប្រតិបត្តិការរុករករ៉ែដែកក្នុងខេត្តកំពត។ សំណើវិនិយោគទាំងអស់ខាងលើនេះ ត្រូវបានគេរំពឹងថានឹងអាចបង្កើតការងារបានប្រមាណ ៧៣០០កន្លែង នៅទូទាំងវិស័យផ្សេងៗដូចជា៖ ការផលិតឧបករណ៍ហ្គេម សម្ភារៈផ្លាស្ទិច និងលោហៈ ការផ្គត់ផ្គង់សម្អាត គ្រឿងប្រើប្រាស់ក្នុងផ្ទះ និងសម្ភារៈផ្ទះបាយ និងគ្រឿងបង្គុំអគ្គីសនី។ល។ ក្នុងចំណោមគម្រោងទាំងអស់នេះ ឃើញថាមានគម្រោងដ៏លេចធ្លោមួយគឺការបង្កើតស្ថានីយ៍ថាមពលខ្យល់ ១៥០មេហ្គាវ៉ាត់ ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់សមត្ថភាពថាមពលកកើតឡើងវិញរបស់កម្ពុជា។ គម្រោងដែលបានស្នើឡើងទាំងអស់នេះ គ្រោងបោះទីតាំងវិនិយោគនៅក្នុងខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កំពត និងមណ្ឌលគិរី ស្របតាមគោលដៅរបស់រដ្ឋាភិបាលក្នុងការជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់។ ចំណាប់អារម្មណ៍របស់វិនិយោគិននៅកម្ពុជាបន្តកើនឡើង ដែលឆ្លុះបញ្ចាំងពីទំនុកចិត្តលើសក្តានុពលសេដ្ឋកិច្ចរបស់ប្រទេស និងការប្តេជ្ញាចិត្តក្នុងការបង្កើតបរិយាកាសអំណោយផលសម្រាប់អាជីវកម្ម និងការបង្កើតការងារ។ - Video Advertisement -

ក្រុមហ៊ុនជប៉ុន Yazaki ប្រកាសថាចង់ពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត

  ក្រុមហ៊ុន Yazaki ជាក្រុមហ៊ុនជប៉ុន មានមូលដ្ឋានផលិតកម្មនៅខេត្តក្វាងតុង នៃសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញពីបំណងចង់ពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត ខណៈបច្ចុប្បន្នក្រុមហ៊ុននេះ កំពុងដំណើរការរោងចក្រផលិតគ្រឿងបង្គុំខ្សែភ្លើងនៅកម្ពុជាជាង ១០ឆ្នាំរួចមកហើយ។ បំណងនេះ ត្រូវបានលើកឡើងនៅក្នុងជំនួបពិភាក្សារវាងគណៈប្រតិភូនៃក្រុមហ៊ុន Yazaki ដឹកនាំដោយលោក Yoshimoto Ito អគ្គនាយករងក្រុមហ៊ុន ជាមួយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។ នាឱកាសនោះ អគ្គលេខាធិការ ឯកឧត្តម ជា វុទ្ធី បានស្វាគមន៍ក្រុមហ៊ុនដែលបានវិនិយោគ និងទទួលបានជោគជ័យនៅកម្ពុជាក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ហើយពេលនេះ ក្រុមហ៊ុនមានបំណងពង្រីកការវិនិយោគបន្ថែមទៀត។ ឯកឧត្តម ក៏បានផ្តល់អនុសាសន៍ឱ្យក្រុមហ៊ុនជ្រើសរើសទីតាំងសម្រាប់ការពង្រីកការវិនិយោគ និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនគិតគូរក្នុងការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយដើម្បីជួយទាក់ទាញវិនិយោគិនជប៉ុនឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀតផងដែរ។ ជាការឆ្លើយតប លោក Yoshimoto Ito តំណាងក្រុមហ៊ុន បានថ្លែងអំណរគុណដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានផ្តល់ព័ត៌មាន និងទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុន ខណៈលោកក៏បានសម្តែងក្តីរីករាយដែលបានគាំទ្រលើគម្រោងចង់ពង្រីកការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជាផងដែរ។ គួរបញ្ជាក់ថា ក្រុមហ៊ុន Yazaki បានបណ្តាក់ទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំខ្សែភ្លើងនៅកម្ពុជា មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចនាងកុក ខេត្តកោះកុង ប្រមាណជាង ១០ឆ្នាំ និងបានបោះទីតាំងនៅខេត្តក្វាងតុង នៃសាធារណរដ្ឋប្រជាមានិតចិតប្រមាណជា […]

អង្គការភ្លែន ប្តេជ្ញាបន្តជួយកម្ពុជាអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក្រោមកញ្ចប់ថវិកា ៣០លានដុល្លារ

  អង្គការភ្លែនអន្តរជាតិ (Plan International) បានប្រកាសពីការប្តេជ្ញាចិត្តរបស់ខ្លួន ដើម្បីបន្តគាំទ្រគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទនៅកម្ពុជា ក្រោមកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទរយៈពេល ២៤ឆ្នាំ (គិតចាប់ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០២៧)  ដោយប្រើប្រាស់ថវិកាចំនួន ៣០លានដុល្លារ។ គួរបញ្ជាក់ថា កិច្ចព្រមព្រៀងដ៏សំខាន់នេះត្រូវបានអនុវត្តលើគម្រោងគាំទ្រការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ, សុខភាព និងអាហារូបត្ថម្ភ និងការចូលរួមរបស់កុមារកម្ពុជា។ ពាក់ព័ន្ធនឹងគម្រោងនេះដែរ លោកស្រី GWYNNETH WONG នាយិកាអង្គការភ្លែនអន្តរជាតិប្រចាំកម្ពុជា ក៏ប្តេជ្ញាចិត្តថា នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទកម្ពុជាឱ្យរិតតែមានភាពស្អិតល្មួតបន្ថែមទៀត។ ការប្តេជ្ញាចិត្តនេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សា​រវាង​លោកស្រី Gwynneth Wong នាយិកាអង្គការភ្លែនអន្តរជាតិប្រចាំកម្ពុជា និង ឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។ នាឱកាសនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន ក៏បានរំលឹកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងក្រសួងជាមួយអង្គការភ្លែនអន្តរជាតិនាពេលកន្លងមក ហើយឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះការប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសជាមួយក្រសួងអភិវឌ្ឍន៍ជនបទផងដែរ។ បើតាមក្រសួងអភិវឌ្ឍន៍ជនបទ នាពេលកន្លងមក អង្គការភ្លែនអន្តរជាតិ តែងតែបានរួមចំណែកក្នុងការជួយនៅតំបន់ជនបទ ក្នុងវិស័យអប់រំ សុខភាព និងអនាម័យ ទឹកស្អាតជនបទ។ លើសពីនេះ អង្គការភ្លែន […]

ក្រសួងទេសចរណ៍ គ្រោងកែច្នៃផ្ទះកំណើតរបស់សម្តេចតេជោទៅជារមណីយដ្ឋានប្រវត្តិសាស្ត្រ

ក្រសួងទេសចរណ៍ មានគម្រោងរៀបចំផ្ទះកំណើតរបស់សម្តេចតេជោ ហ៊ុន សែន ទៅជារមណីយដ្ឋានប្រវត្តិសាស្ត្រ ដើម្បីទុកជាកេរ្តិ៍ដំណែលសម្រាប់អ្នកជំនាន់ក្រោយ ខណៈគម្រោងនេះក៏ទទួលបានការគាំទ្រពីសម្តេច ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រផងដែរ។ គម្រោងនេះ ត្រូវបានលើកឡើងដោយឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងឱកាសអញ្ជើញទស្សនាផ្ទះកំណើត របស់សម្ដេចតេជោ ហ៊ុន សែន ស្ថិតក្នុងភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥។ នាឱកាសនោះ ឯកឧត្តម ហួត ហាក់ បានបង្ហើបពីគម្រោងកែច្នៃ និងរៀបចំផ្ទះនោះ ទៅជារមណីយដ្ឋានប្រវត្តិសាស្ត្រតេជោសែន ដើម្បីទុកជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន និងជាកំណប់ទ្រព្យរបស់អ្នកខេត្តស្ទឹងត្រង់។ ឯកឧត្តមថា គម្រោងនេះ ក៏ទុកជាការសិក្សាស្រាវជ្រាវរបស់យុវជនជំនាន់ក្រោយៗ ជួយជំរុញវិស័យទេសចរណ៍ និងជួយលើកស្ទួយមុខមាត់ខេត្តកំពង់ចាមឱ្យកាន់តែមានភាពរីកចម្រើនផងដែរ។ ជុំវិញរឿងនេះ សម្តេច ម៉ែន សំអន បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមក្នុងការប្រែក្លាយផ្ទះនៅស្រុកកំណើតរបស់សម្តេចតេជោ ទៅជារមណីយដ្ឋានប្រវត្តិសាស្ត្រតេជោសែន និងបានជម្រុញឱ្យ ឯកឧត្តម ហួត ហាក់ និង ឯកឧត្តម អ៊ុន […]

ក្នុងត្រីមាសទី១ ២០២៥ កម្ពុជា ប្រមូលពន្ធបាន $១,២៥ពាន់លាន, ក្នុងនោះពន្ធប្រថាប់ត្រារួមចំណែកជិត ៣%

អគ្គនាយកដ្ឋានពន្ធដារកម្ពុជា ប្រមូលចំណូលពន្ធបានចំនួន  ៥០៨២ ប៊ីលានរៀល ឬប្រមាណជា ១២៥៣ លានដុល្លារ ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ២០២៥ ស្មើនឹង ៣០,៨៨% ​​នៃផែនការដែលបានកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រេប់គ្រងឆ្នាំ២០២៥។​ ក្នុងរបាយការណ៍ចេញផ្សាយនៅថ្ងៃទី៨ ខែឧសភា អគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញថា ក្នុងនោះ ពន្ធលើប្រាក់ចំណូល រួមចំណែកច្រើនជាងគេ គឺប្រមាណ ៤៦,៤% ​​នៃចំណូលពន្ធសរុប តាមពីក្រោយដោយចំណូលពន្ធលើអាករលើតម្លៃបន្ថែម និង ពន្ធកាត់ទុក ដែលបានរួមចំណែក ១៧,៩៥% ​​និង១៧% ​​រៀងគ្នា។​ ដោយឡែក ចំណូលពន្ធប្រថាប់ត្រា (ផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យ) បានរួមចំណែក ២,៨៧% ​​ឬស្មើនឹងចំនួន ១៤៤ បីលានរៀល ផងដែរ។​ ជាការកត់សម្គាល់ ចំណូលពន្ធតាមសកម្មភាពអាជីវកម្មសំខាន់ៗ ក្នុងរយៈពេលបីខែដើមឆ្នាំ២០២៥នេះ ឃើញថា ចំណូលពន្ធពីសកម្មភាពកម្មន្តសាល សកម្មភាពសេវាហិរញ្ញវត្ថុនិងធានារ៉ាប់រង និងអាហរ័ណ-នីហរ័ណ គឺជាចំណូលពន្ធចម្បង ​និងលេចធ្លោជាងគេ។​ យ៉ាងក៏ដោយ ក្នុងរបាយការណ៍ដដែលបានបង្ហាទៀតថា ចំណូលពន្ធពីសកម្មភាពអចលនវ​ត្ថុ និងការសាងសង់ មានចំនួន ១៩៦ប៊ីលានរៀល និង ២០៥ប៊ីលានរៀល រៀងគ្នា។​ […]

AMRO ព្យាករថា៖ សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៥ ធ្លាក់មកត្រឹម ៤,៩% ដោយសារតែការតំឡើងពន្ធគយរបស់អាមេរិក

ថ្មីៗនេះ អ្នកជំនាញរបស់ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO)បានផ្តល់ការព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងធ្លាក់មកនៅត្រឹម ៤,៩% សម្រាប់ឆ្នាំ២០២៥ និង ៤,៧% សម្រាប់ឆ្នាំ២០២៦។ ទន្ទឹមនឹងការព្យាករណ៍នេះ AMRO ក៏បានលើកឡើងពីបញ្ហាប្រឈមនានា អមដោយអនុសាសន៍មួយចំនួនផងដែរ។ គួររំលឹកថា កាលពីឆ្នាំ២០២៤ កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបានបង្កើនល្បឿនរហូតដល់ ៦% ក្នុងឆ្នាំ ២០២៤ ខណៈឆ្នាំ២០២៣ មានត្រឹមតែ ៥% ប៉ុណ្ណោះ។ កំណើរនេះត្រូវបានរុញច្រានឡើងដោយការស្ទុះងើបឡើងវិញយ៉ាងខ្លាំងនៅក្នុងវិស័យកាត់ដេរ។ ទោះបីជាយ៉ាងណាក៏ដោយ ថ្មីៗនេះ ដោយសារពន្ធគយខ្ពស់ដែលមិននឹកស្មានដល់របស់សហរដ្ឋអាមេរិក កំណើននេះត្រូវបានគេទម្លាក់វាចុះមកនៅត្រឹមតែ ៤,៩%ប៉ុណ្ណោះ នៅឆ្នាំ២០២៥។ នេះក៏ដោយសារតែការពឹងផ្អែកយ៉ាងខ្លាំងលើការនាំចេញទៅកាន់សហរដ្ឋអាមេរិក។ គោលនយោបាយសម្របសម្រួល និងពហុភាគី រួមទាំងការគាំទ្រសារពើពន្ធដែលបានកំណត់គោលដៅ និងការធ្វើពិពិធកម្មទីផ្សារ និងឧស្សាហកម្ម គឺចាំបាច់បំផុតដើម្បីពង្រឹងភាពធន់ ចំពេលមានភាពតានតឹងពាណិជ្ជកម្មសកលដែលកំពុងកើនឡើង។ អ្នកជំនាញក៏បានក្រើនរំលឹកទៀតថា ប្រសិនបើហានិភ័យខាងក្រៅបានធូរស្រាល ការយកចិត្តទុកដាក់គួរតែងាកទៅរកការស្ដារឡើងវិញនូវទំហំសារពើពន្ធ កាត់បន្ថយហានិភ័យហិរញ្ញវត្ថុ និងជំរុញកំណែទម្រង់រចនាសម្ព័ន្ធដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ចបន្ថែមទៀត។ ការរកឃើញទាំងនេះគឺផ្អែកលើការវាយតម្លៃបឋមដោយការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) បន្ទាប់ពីដំណើរទស្សនកិច្ចពិគ្រោះយោបល់ប្រចាំឆ្នាំរបស់ខ្លួនមកកាន់ប្រទេសកម្ពុជាកាលពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។ បេសកកម្មនេះត្រូវបានដឹកនាំដោយ AMRO Principal Economist Jinho Choi […]