សម្ដេច ហ៊ុន សែន បើកសម្ពោធផ្លូវជាតិលេខ ៥ កំណាត់បាត់ដំបង-សិរីសោភ័ណ ជាផ្លូវការ

កំណាត់ផ្លូវជាតិលេខ៥ ពីទីរួមខេត្តបាត់ដំបង ទៅសិរីសោភ័ណ មានចម្ងាយប្រមាណ ៨៤ គីឡូម៉ែត្រ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី ១០ មករា នេះ។

ពិធីបើកសម្ពោធសមិទ្ធផលផ្លូវនេះ ត្រូវបានធ្វើឡើងនៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម មិកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា។

យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន កំណាត់ផ្លូវនេះ រួមមានផ្លូវភ្ជាប់ បាត់ដំបង-សិរីសោភ័ណ ប្រវែង ៥១គម ផ្លូវវាងក្រុងបាត់ដំបងប្រវែង ២៣គម និងផ្លូវវាងក្រុងសិរីសោភ័ណប្រវែង ៩គម។

គួរបញ្ជាក់ថា កំណាត់បាត់ដំបង-សិរីសោភ័ណ គឺជាកំណាត់ផ្លូវទី១ ក្នុងចំណោម ៣ កំណាត់ នៃគម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ៥ តម្លៃសរុប ៥០០លានដុល្លារ ក្រោមកម្ចីហិរញ្ញប្រទានជប៉ុន។

មកទល់បច្ចុប្បន្ន កំណាត់ខាងត្បូងព្រែកក្ដាម-ធ្លាម្អម (ពោធិ៍សាត់) ប្រវែង ១៣៥គម សម្រចបាន៦៤% គ្រោងនឹងបញ្ចប់នៅពាក់កណ្ដាលឆ្នាំ ២០២២ នេះ។ ដោយឡែក កំណាត់កណ្ដាល ពោធិ៍សាត់-បាត់ដំបង ប្រវែង ១៤៦គម សម្រេចបាន ៥៤% គ្រោងបញ្ចប់ឆ្នាំ២០២៣។

លើសពីនេះ កំណាត់សិរីសោភ័ណ-ប៉ោយប៉ែត កំពុងស្ថិតនៅក្នុងដំណាក់កាលដេញថ្លៃ ដោយគ្រោងនឹងបញ្ចប់ក្នុងឆ្នាំ ២០២៤។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋបើកដំណើរការរោងចក្រទឹកស្អាតតម្លៃជាង ១លានដុល្លារ នៅខណ្ឌកំបូល រាជធានីភ្នំពេញ

រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបឹងធំ ស្ថិតក្នុងសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ តម្លៃ ១,៤លានដុល្លារអាម៉េរិក ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធ ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។ បើតាមការឲ្យដឹងរបស់ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់ថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបឹងធំ ដែលមានលទ្ធភាពផលិតទឹកស្អាតចំនួន៦ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃ អាចធ្វើការផ្គត់ផ្គង់ទឹកស្អាតបាន ១០០ភាគរយដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ក្នុងសង្កាត់បឹងធំ, សង្កាត់ប្រទះឡាង, សង្គាត់ភ្លើងឆេះរទះ, និងសង្កាត់ពងទឹក ក្នុងខណ្ឌកំបូល សរុបប្រមាណជា ៣ពាន់គ្រួសារ។ រោងចក្រនេះ មានបណ្តាញចែកចាយទឹកប្រមាណ ៩១គីឡូម៉ែត្រ ខណៈប្រភពទឹកឆៅត្រូវបានទាញយកពីស្ទឹងព្រែកត្នោ​ត។ ឯកឧត្តម បានបន្តថា សម្រាប់គម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបឹងធំនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានទទួលហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាចំនួនជាង ១លាន ៤៩ម៉ឺនដុល្លារអាមេរិក និងថវិកាបដិភាគរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបឹងធំនេះ នឹងអាចឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញមានសមត្ថភាពផលិតទឹកស្អាតសរុបជាង ៩៨ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ និងប្រវែងបណ្តាញចែកចាយទឹកសរុប ៤.៨៧០គីឡូម៉ែត្រ […]

រដ្ឋាភិបាលកម្ពុជាបើកការដ្ឋានអភិវឌ្ឍក្រុងរណបថ្មីបំផុត ទំហំ ២១០ហិកតា នៅអរិយក្សត្រ

ទីក្រុងរណបថ្មីនេះមានឈ្មោះថា ទីក្រុងមេគង្គឃី មានទំហំជាង ២០០ហិកតា ស្ថិតនៅក្នុងទឹកដីក្រុងអរិយក្សត្រ ខេត្ដកណ្ដាល ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការកាលព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា។ ទីក្រុងរណបថ្មី លើផ្ទៃដី ២១០ហិកតានេះ គឺជាការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន TP Moral Group (TPMG) និងក្រុមហ៊ុន Khun Sea Group ។ ក្នុងពិធីបើកការដ្ឋានសាងសង់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងពីសក្តានុពលរបស់គម្រោង ដែលជាកត្តាជំរុញកំណើនសេដ្ឋកិច្ច ដោយមានប្រសាសន៍ថា “ការវិនិយោគនេះមិនត្រឹមតែបង្ហាញពីការងើបឡើងវិញនៃវិស័យអចលនទ្រព្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការបង្កើតឱកាសការងារជូនដល់ប្រជាជនក្នុងតំបន់ផងដែរ ខណៈកាលពីមុនតំបន់នេះគ្រាន់តែជាដីខ្សាច់ដុះស្មៅចោល ឥឡូវកន្លែងនេះនឹងក្លាយទៅជាកន្លែងដែលមាន សេដ្ឋកិច្ចកាន់តែរីកលូតលាស់នាពេលខាងមុខ។” លោក ឃុន សេងផេង នាយកប្រតិបត្តិក្រុមហ៊ុន TP Moral Group បានឱ្យដឹងថា “ទីក្រុងមេគង្គ ឃី ជាគម្រោងមួយត្រូវបានសិក្សាយ៉ាងល្អិតល្អន់នៅលើ ផ្ទៃដីទំហំប្រមាណ ២១០ហិកតា ដែលមានទីតាំងស្ថិតនៅតាមដងទន្លេមេគង្គទល់មុខទន្លេចតុមុខ ហើយចំពោះផ្ទៃដីប្រមាណ ១៤០ ហិកតា […]

ក្រុមហ៊ុនកូរ៉េ​ចំនួន ៥០ ចង់មកវិនិយោគលើវិស័យអាទិភាពនៅកម្ពុជា

បណ្ដារក្រុមហ៊ុនចំនួន ៥០ មកពីសម្ព័ន្ធឧស្សាហកម្មកូរ៉េ (KIAF) ចង់មកវិនិយោគលើវិស័យអាទិភាពសំខាន់ៗនៅកម្ពុជា នាពេលខាងមុខ ខណៈបច្ចុប្បន្នក្រុមហ៊ុនទាំងនេះ បានមកជួបពិភាក្សាជាមួយរដ្ឋាភិបាល ដើម្បីសិក្សាស្វែងយល់ពីវិស័យទាំងនេះរួចរាល់ហើយ។ ថ្លែងក្នុងជំនួបជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ លោក Marn-Ki Jeong ប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ (KIAF) បានឱ្យដឹងថា លោកបានដឹកនាំគណៈប្រតិភូធុរកិច្ចកូរ៉េមកពីបណ្ដាក្រុមហ៊ុនចំនួន ៥០ មកកម្ពុជា ក្នុងគោលបំណងស្វែងយល់ពីកាលានុភាពវិនិយោគនៅកម្ពុជា​។ លោកបន្តថា បណ្ដាក្រុមហ៊ុនដែលមកបំពេញបេសកកម្មនៅកម្ពុជា នាពេលនេះ មានបំណងមកស្វែងរកឱកាសវិនិយោគលើវិស័យអាទិភាពរួមមាន៖ វិស្វកម្ម, ការកសាងហេដ្ឋារចនាសម្ព័ន្ធ, ការអភិវឌ្ឍធនធានមនុស្សលើជំនាញ​យានយន្ត​ បច្ចេកទេស​ បច្ចេកវិទ្យា​, សេវាថែទាំសុខភាពនិងកែសម្ផស្ស,​ ការវិនិយោគលើប្រព័ន្ធពាណិជ្ជកម្មទូទៅ និងប្រព័ន្ធផ្សព្វផ្សាយ ជាដើម។ ជាការឆ្លើយតប សម្ដេច បានស្វាគមន៍ចំពោះសម្ព័ន្ធឧស្សាហកម្មកូរ៉េ ដែលមកកាន់កម្ពុជា ខណៈសម្តេចក៏ បានលើកទឹកចិត្តដល់គណៈប្រតិភូវេទិកាសម្ព័ន្ធឧស្សាហកម្ម បន្តទំនាក់ទំនង និងពិភាក្សាការងារជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាបន្ថែមទៀត ដើម្បីចាប់យកនូវកាលានុវត្តភាពវិនិយោគនៅកម្ពុជា។ គួររំលឹកថា ត្រឹមរយៈពេលមួយខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មីចំនួន៤០គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន […]

រដ្ឋបន្តលើកទឹកចិត្តគម្រោងវិនិយោគចំនួន ៤៨ តម្លៃ ៤៨៧លានដុល្លារ នៅខេត្តព្រះសីហនុ

ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចផ្តល់ជូនការលើកទឹកចិត្តពិសេសដល់គម្រោងវិនិយោ​គ និងធុរកិច្ចចំនួន ៤៨ ទៀត ក្រោមទុនវិនិយោគសរុប ៤៨៧លានដុល្លារ ក្នុងខេត្តព្រះសីហនុ។ នេះបើតាមទំព័រហ្វេកប៊ុកផ្លូវការរបស់ក្រុមការងារ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងនោះ គម្រោងចំនួន ៤៨ រួមមាន គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង ចំនួន ១៦, គម្រោងថ្មី ចំនួន ២៨, និង ការពង្រីកគម្រោង ចំនួន ៤ ដែលមានទុនវិនិយោគសរុប ៤៨៧លានដុល្លារ ជាអាទិ៍ គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅស្រុកព្រៃនប់, គម្រោងរោងចក្រផលិត និង កែច្នៃអាលុយមីញ៉ូម, គម្រោងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះដើម្បីនាំចេញទៅទីផ្សារអ៊ឺរ៉ុប និង អាម៉េរិក, គម្រោងបង្កើតសហគមន៍អាជីវកម្មនៅក្រុងរាម, និង គម្រោងអាទិភាពផ្សេងៗទៀត ។ ជាមួយគ្នានេះ ក្រុមការងារបានសម្របសម្រួលដោះស្រាយវិវាទពាក់ព័ន្ធអគារជាប់គាំងដែលអូសបន្លាយ អស់រយៈពេល ៤-៥ឆ្នាំកន្លងមក បានចំនួន ៦គម្រោង ដែលអនុញ្ញាតឱ្យម្ចាស់គម្រោងអាចប្រើប្រាស់អគារឡើងវិញសម្រាប់ប្រកបធុរកិច្ច។ គួរបញ្ជាក់ថា គិតត្រឹមខែធ្នូ ឆ្នាំ២០២៤ នេះ បន្ទាប់ពីការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ដោយសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី កាលថ្ងៃទី៣១ ខែមករា […]

កម្ពុជាប្រើថវិកាកម្ចី $៦៧លាន ពីកូរ៉េ បើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល

មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលក្រោមថវិកាកម្ចី ៦៧លានដុល្លារ ពីសាធារណរដ្ឋកូរ៉េ  ត្រូវបានបើកការដ្ឋានសាងសង់ នៅតាមបណ្តោយមហាវិថី​មិត្ត​ភាព​ភ្នំពេញ-ហាណូយ ក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយ។ នេះបើតាមពិធីបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាពសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។ គម្រោងនេះ នឹងសាងសង់លើផ្ទៃ​ដីស​រុបជាង ២ម៉ឺនម៉ែត្រក្រឡា ក្នុងនោះដីសម្រាប់សាងសង់អគារមានទំហំជិត ៥ពាន់ម៉ែត្រក្រឡា។ បន្ថែមពីនេះ អគារមន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនេះ មានកម្ពស់៨ជាន់ រាប់បញ្ចូលទាំងជាន់ក្រោមដីផងដែរ។ អគារនេះ មានទំហំសរុបជិត ៣ម៉ឺនម៉ែត្រក្រឡា និងត្រូវប្រើពេល ២៨ខែសម្រាប់ការសាងសង់។ មន្ទីរពេទ្យនេះនឹងរចនាឡើងតាមស្ដង់ដារអន្ដរជាតិ ជាមួយនិងឧបករណ៍ បច្ចេកវិទ្យាទំនើបបំផុត សម្រាប់ធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺ ជាពិសេសនឹងក្លាយជាកន្លែងសិក្សា ស្រាវជ្រាវ ដើម្បីទាក់ទាញអ្នកជំនាញ ដែលមានទេពកោសល្យកម្រិតជាតិ និងអន្ដរជាតិមកធ្វើការសហការគ្នា ប្រឹងប្រែង រុករកនវានុវត្ដន៍ថ្មីៗបន្ថែមទៀតនៅក្នុងវិស័យសុខាភិបាល។ ក្រោយសាងសង់រួចរាល់ មន្ទីរពេទ្យនេះ នឹងមានសមត្ថភាពទទួលអ្នកជំងឺសម្រាក សរុបចំនួន ២០០គ្រែផងដែរ។ - Video Advertisement -

កន្លែងផ្ទុកថាមពលព្រះអាទិត្យដ៏ធំបំផុតលើលោក ក្នុងប្រទេសហ្វីលីពីន បើកការដ្ឋានសាងសង់ហើយ

កន្លែងផ្ទុកថាមពលព្រះអាទិត្យដ៏ធំបំផុតលើលោក លាតសន្ធឹងលើផ្ទៃដី ៣.៥០០ហិកតា ​កំពុង​បើកដំណើរការ​សាងសង់នៅក្នុងប្រទេសហ្វីលីពីនហើយ។ នេះបើយោងតាមការចុះផ្សាយរបស់ ASiAN POWER នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងនេះ លោកប្រធាន Ferdinand Marcos Jr. បានលើកឡើងថា “គម្រោងថាមពលពន្លឺព្រះអាទិត្យ Terra នេះ ត្រូវបានរចនាឡើងដើម្បីដោះស្រាយបញ្ហាប្រឈមសំខាន់ៗចំនួនពីរ៖ ទី១_បំពេញតម្រូវការអគ្គិសនីដែលកំពុងកើនឡើងខ្លាំង និងទី២_នឹងជួយដោះស្រាយនូវតម្រូវការបន្ទាន់ដើម្បីផ្លាស់ប្តូរទៅរកប្រភពថាមពលកកើតឡើងវិញ និងនិរន្តរភាព”។ គម្រោងផ្ទុកថាមពលព្រះអាទិត្យ Terraនេះ នឹងត្រូវសាងសង់ឡើងក្រោមទុនវិនិយោ ៤ពាន់លានដុល្លារ មានថាមពល Photovoltaic រហូតដល់ ៣.៥០០មេហ្គាវ៉ាត់ ដែលអាចបំពេញបន្ថែមដោយប្រព័ន្ធផ្ទុកថាមពលថ្មរហូតដល់ ៤.៥០០មេហ្គាវ៉ាត់ម៉ោង។ គម្រោងនេះនឹងត្រូវសាងសង់លើផ្ទៃដីសរុបចំនួន ៣.៥០០ហិកតា នៅក្នុងតំបន់ Nueva Ecija និង Bulacan ។ ក្រោយបញ្ចប់ការសាងសង់ គេព្យាករថាគម្រោងនេះនឹងផ្តល់ថាមពលដល់គ្រួសារចំនួន ២.៤ លាន និងជួយកាតបន្ថយការបំភាយឧស្ម័នកាបូនិចបានប្រមាណ ៤.៣លានតោនក្នុងមួយឆ្នាំ ដែលស្មើនឹងការដកយានយន្តប្រើសាំងបានជាង ៣លានគ្រឿង ចេញពីផ្លូវជារៀងរាល់ឆ្នាំ។ គួរបញ្ជាក់ថាគម្រោង MTerra Solar នឹងផ្គត់ផ្គង់ថាមពលពន្លឺព្រះអាទិត្យបានរហូតដល់ ៨៥០មេហ្គាវ៉ាត់ […]