សម្ដេច ហ៊ុន សែន៖ ការបើកលើកនេះ នឹងមិនថយក្រោយទេ សេដ្ឋកិច្ចឆ្នាំក្រោយអាចកើនជាង៥%

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានព្យាករថា សេដ្ឋកិច្ចកម្ពុជាអាចនឹងមានកំណើនជាង ៥% នៅឆ្នាំ២០២២ ដោយសារសកម្មភាពសេដ្ឋកិច្ចចាប់ផ្តើមងើបឡើងវិញ បន្ទាប់ពីរដ្ឋាភិបាលបានសម្រេចបើកប្រទេស ខណៈរដ្ឋក៏នៅតែបន្ដផ្ដោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធនានា។

នេះជាការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងពិធីសម្ពោធស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៧១C នៅថ្ងៃទី២៣ ខែវិច្ឆិកា។ (អានបន្ថែម)

សម្តេចតេជោ មានប្រសាស៍ថា៖ «ឆ្នាំក្រោយ តាមច្បាប់ថវិកា កំណើនសេដ្ឋកិច្ច ៤,២% តែខ្ញុំថា អាចលើស៥%»។

«ការបើកប្រទេសលើកនេះ យើងនឹងមិនថយក្រោយវិញនោះទេ គឺដឹងតែឡើង ឃើញជាក់ច្បាស់តាមរយៈកំណើន សកម្មភាពសេដ្ឋកិច្ច និងសង្គម នានា ស្របពេលដែលការរីករាលជំងឺកូវីដ១៩ ស្ថិតក្រោមការគ្រប់គ្រងបាន» សម្ដេចបានបន្ដ។

គួរបញ្ជាក់ថា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា កម្ពុជាចង់ចំណាយថវិកាជាតិផ្ទាល់យ៉ាងហោច ២,៣ ពាន់លានដុល្លារ ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេស ក្នុងនោះយ៉ាងហោច ១០០ លានដុល្លារសង់ស្ពានតាមទន្លេតូច និងស្ទឹងទូទាំងប្រទេស ខណៈនៅសល់នឹងសាងសង់ផ្លូវ និងស្ពានធំៗឆ្លងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់បន្ថែមទៀត។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អគារសុខាភិបាលថ្មី៣នៅក្រុងព្រះសីហនុ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

អគារតេជោព្យាបាលជំងឺកូវីដ-១៩ អគារមន្ទីរពិសោធន៍ និងអគារផល […]

រោងចក្រវេចខ្ចប់វ៉ាកសាំងកូវីដ១៩ នឹងចាប់ផ្តើមសាងសង់នៅខែវិច្ឆិកាខាងមុខ

រោងចក្រច្រក និងវេច្ចខ្ចប់វ៉ាក់សាំងបង្ការជំងឹកូវីដ១៩ជាលើ […]

រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការធំៗ៣ដើម្បរក្សារលំនឹងអាជីវកម្មធុរកិច្ច

ក្នុងកាលៈទេសៈដ៏លំបាកនេះ រដ្ឋាភិបាលកម្ពុជាបានសហការជាមួយវ […]

មណ្ឌលព្យាបាលជំងឺកូវីដ-១៩ តេជោសន្តិភាព សម្រេចការសាងសង់បាន ៣០% ហើយ

មណ្ឌលព្យាបាលជំងឺកូវីដ-១៩ តេជោសន្តិភាព សម្រេចការសាងសង់បា […]

សន្ទស្សន៍តម្លៃអចលនទ្រព្យលំនៅឋានមានស្ថិរភាពល្អក្នុងឆ្នាំ២០២១ ទោះស្ថិតក្នុងវិបត្តិកូវីដ១៩ក្តី

សន្ទស្សន៍តម្លៃអចលនទ្រព្យលំនៅដ្ឋាន (RPPI) ត្រូវបានចងក្រង […]

កម្ពុជានឹងវេចខ្ចប់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Sinovac នៅក្នុងប្រទេសខ្លួនផ្ទាល់តែម្តង

ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីចុះ […]