សម្តេច ហ៊ុន សែន ស្នើឱ្យអាជ្ញាធរសៀមរាប បន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅតំបន់រុនតាឯក

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសឱ្យអាជ្ញាធរខេត្តសៀមរាប បន្ដអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតំបន់លំនៅឋានថ្មីរុនតាឯក នៅឯស្រុកបន្ទាយស្រី ទិសដៅដើម្បីសម្រួលដល់ជីវភាពពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងផ្លូវ៣៨ខ្សែ ហើយសុខចិត្តប្ដូរទៅរស់នៅទីនោះ។

សម្ដេច បានឱ្យដឹងដូច្នេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលផ្លូវ៣៨ខ្សែ នៅខេត្តសៀមរាប កាលថ្ងៃទី៤ ខែមេសា នេះ។

«ការសាងសង់ផ្លូវ ៣៨ ខ្សែ និងហេដ្ឋារចនាសម្ព័ន្ធនានាពិសេសការកែលំអរស្ទឹងសៀមរាប នឹងមិនអាចសម្រេចបានឡើយ បើប្រជាពលរដ្ឋមិនចូលរួម ហើយសុខចិត្តប្ដូរទីតាំងរស់នៅទៅតំបន់ថ្មីនោះ។ ដូច្នេះយើងត្រូវធ្វើឱ្យតំបន់រុនតាឯក ក្លាយជាតំបន់មានសក្ដានុពល និងមានការអភិវឌ្ឍថ្មីមួយ ដើម្បីជាការអរគុណសម្រាប់ពួកគេ» សម្ដេច បន្ដ។

គួរបញ្ជាក់ថា ពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងធ្វើផ្លូវ ហើយស្ម័គ្រចិត្តប្ដូរទីលំនៅថ្មីមានសរុប ៥៦៤ គ្រួសារ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សិង្ហបុរីចាប់ផ្ដើមសង់ស្ថានីយអ្នកដំណើរធំបំផុត នៅអាកាសយានដ្ឋាន Changi ក្រោមផ្អាករយៈពេល២ឆ្នាំ

នៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់វិស័យអាកាសចរណ៍របស់ប្រទេសសិង្ហបុរី ដំណើរការសាងសង់ស្ថានីយទី៥ (T5) នៅអាកាសយានដ្ឋាន Changi បាន និងកំពុងចាប់ផ្តើមជាផ្លូវការហើយ បន្ទាប់ពីបានផ្អាកអស់រយៈពេល ២ឆ្នាំ ដែលបណ្តាលមកពីជំងឺរាតត្បាត COVID-19 ។ ពិធីបើកការដ្ឋានសាងសង់នេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្ត្រី Lawrence Wong នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥។ លោកនាយករដ្ឋមន្ត្រី Wong បានគូសបញ្ជាក់ថា ស្ថានីយថ្មីនេះ នឹងពង្រឹងសមត្ថភាពបន្ថែមឱ្យអាកាសយានដ្ឋាន Changi បានជាង ៥០% ទៀត។ លោកបានបន្ថែមថា “ស្ថានីយទី៥នេះ នឹងត្រូវសាងសង់លើផ្ទៃដីទំហំ ១០៨០ ហិកតា ដែលស្មើនឹងទំហំរួមបញ្ចូលគ្នានៃស្ថានីយដែលមានស្រាប់ទាំងអស់នៅអាកាសយានដ្ឋាន Changi បច្ចុប្បន្ន។ ការពង្រីកនេះនឹងអនុញ្ញាតឱ្យអាកាសយានដ្ឋាន Changi អាចផ្ទុកអ្នកដំណើរចំនួន ៥០លាននាក់បន្ថែមទៀត ជារៀងរាល់ឆ្នាំ” ។ ដើមឡើយផែនការអភិវឌ្ឃន៍គម្រោងនេះ ត្រូវបានប្រកាសតាំងពីឆ្នាំ២០១៣ មកម្ល៉េះ ប៉ុន្តែវាត្រូវបានផ្អាកដោយសារជំងឺរាតត្បាត COVID-19 យ៉ាងណាក៏ដោយ ឥឡូវនេះវាបានត្រលប់មកវិញហើយ។ ស្ថានីយទី៥នេះដែរ ត្រូវបានគេរំពឹងថានឹងអាចបើកដំណើរការនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០៣០ ដែលនឹងជំរុញការតភ្ជាប់អាកាសយានដ្ឋាន Changi ទៅកាន់ទីក្រុងគោលដៅជាង ២០០ […]

ប្រទេសអារ៉ាប់ បង្ហាញចេតនាចង់សហការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងកំពង់ផែនៅកម្ពុជា

គណៈប្រតិភូមកពីកំពង់ផែ Abu Dhabi តំណាងឱ្យប្រទេសអារ៉ាប់រួមអេមីរេត បានជួបជាមួយមន្ត្រីជាន់ខ្ពស់មកពីក្រសួងសាធារណការ និងដឹកជញ្ជូនរបស់កម្ពុជានៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ដើម្បីពិភាក្សាអំពីឱកាសវិនិយោគដ៏មានសក្ដានុពលក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេស ជាពិសេសក្នុងការដឹកជញ្ជូនតាមផ្លូវគោក និងផ្លូវទឹក រួមទាំងការអភិវឌ្ឍន៍កំពង់ផែផងដែរ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមដោយ ឯកឧត្តម ហេង ណន រដ្ឋលេខាធិការក្រសួង និងលោក Ghazi Masmoudi នាយកអភិវឌ្ឍន៍ធុរកិច្ចអន្តរជាតិនៅកំពង់ផែ Abu Dhabi ដែលបានកត់សម្គាល់ថា ជំនួបលើកនេះ គឺជាជំហានដ៏សំខាន់មួយនេះឆ្ពោះទៅរកភាពជាដៃគូដែលមានសក្តានុពលក្នុងគោលបំណងលើកកម្ពស់សមត្ថភាពភ័ស្តុភាររបស់កម្ពុជា។ គណៈប្រតិភូបានសម្តែងនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការស្វែងរកផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ រួមទាំងផ្លូវដែក ផ្លូវទឹក និងឃ្លាំងស្តុកទំនិញ។ ការចូលរួមនេះស្របតាមផែនការមេដឹកជញ្ជូនដ៏ទូលំទូលាយប្រកបដោយមហិច្ឆិតារបស់កម្ពុជា ដែលរួមបញ្ចូលទាំងមធ្យោបាយដឹកជញ្ជូនច្រើនប្រភេទ ដូចជាផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក និងការដឹកជញ្ជូនតាមផ្លូវអាកាស ទៅក្នុងយុទ្ធសាស្ត្រដ៏ស្អិតរមួតមួយ ដែលរៀបចំឡើងដើម្បីលើកកម្ពស់ប្រទេសជាតិឱ្យក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។ ទន្ទឹមគ្នានេះដែរ ឯកឧត្តម ហេង ណន បានគូសបញ្ជាក់ថា កម្ពុជាមានមហិច្ឆតាចង់សម្រេចឱ្យបាននូវគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដ៏គួរឱ្យចាប់អារម្មណ៍ចំនួន ១៧៤ ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ ក្នុងនោះរួមមាន គម្រោងអភិវឌ្ឍន៍ផ្លូវថ្នល់ចំនួនចំនួន ៩៤ខ្សែ, គម្រោងផ្លូវទឹកដឹកជញ្ជូនតាមទន្លេ ចំនួន ២៣, គម្រោងដឹកជញ្ជូនតាមសមុទ្រ ចំនួន […]

រដ្ឋបើកការដ្ឋានសង់ផ្លូវនៅតំបន់ភ្នំខ្នងផ្សារ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍បៃតង

ក្រសួងបរិស្ថាន បានសម្ពោធបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័នសំខាន់ៗមួយចំនួន ដែលជាគោលលម្ហែបៃតងចូលទៅកាន់តំបន់ភ្នំខ្នងផ្សារ មានទីតាំងស្ថិននៅភូមិតាំងបំពង់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ពិធីបើកការដ្ឋានសាងសង់នេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី១៦ ខែឧ​ស​ភា ឆ្នាំ២០២៥។ ហេដ្ឋរចនាសម្ព័ន្ធទាំងនោះរួមមាន៖ ទី១) ផ្លូវចូលទៅកាន់​គោ​ល​​ដៅលម្ហែបៃតងតំបន់ភ្នំខ្នងផ្សារ ជាប្រភេទេផ្លូវក្រាលគ្រោះក្រហម (កាលថ្មម៉ិច) មានប្រវែង ៧,២គីឡូម៉ែត្រ ទទទឹងប្រវែង ៨ម៉ែត្រ ដោយគិចចាប់ពីផ្លូវលេខ៤៨,៤ រហូតដល់ជើងភ្នំឡើងតំបន់ខ្នងផ្សារ។ ទី២) ផ្លូវថ្មើរជើងឡើងតំបន់ខ្នងផ្សារ គិតចាប់ពីចំណុចជើងភ្នំ ដល់ដំណាក់ដានព្រះ មានប្រវែងប្រមាណ ៤គីឡូម៉ែត្រ។ ជាមួយគ្នានេះដែរ ក្រសួងបរិស្ថាន ក៏មានគម្រោងរៀបចំកន្លែងសម្រាកជាដំណាក់ៗ ដែលមានដើមឈើហូបផ្លែ និងឈើព្រៃផ្តល់ម្លប់ ដែលអាចអ្នកទេសចរបានសម្រាក និងទទួលទានបានផងដែរ។ ក្នុងអំឡុងពេលធ្វើដំណើរឡើងភ្នំ ក្រសួងក៏នឹងផ្តល់ជូននូវទឹកស្អាតដែលចម្រោះចេញពីទឹកធម្មជាតិមានប្រភពមកពីលើភ្នំ សម្រាប់អ្នកទេសចរអាចទទួលទានបាននៅតាមកន្លែងសម្រាកនីមួយៗ ដោយមានបំពាក់នូវស្លាកព័ត៌មានជួយបង្ហាញពីចម្ងាយផ្លូវ និងការបញ្ចេញថាមពលរបស់អ្នកឡើងភ្នំ ឆ្ពោះទៅកាន់គោលដៅភ្នំខ្នងផ្សារថែមទៀតផង។ លើសពីនេះ ក្រសួងបរិស្ថាន គ្រោងនឹងរៀបចំឱ្យមានចំណតយានយន្ត នៅកន្លែងដំណាក់ដានព្រះ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធបម្រើសេវាកម្មទេសចរណ៍ ដូចជា ហាងកាហ្វេ កន្លែងផ្តល់ព័ត៌មាន ចំណតយានយន្ត ប្រព័ន្ធអគ្គិសនី ដើរដោយថាមពលព្រះអាទិត្យ […]

កម្ពុជា-អាមេរិក រួមគ្នាពង្រឹងសកម្មភាពពាណិជ្ជកម្មទ្វេភាគី តាមរយៈកិច្ចប្រជុំដ៏សំខាន់នៅវ៉ាស៊ីនតោន

  កម្ពុជា-អាមេរិក បានបើកកិច្ចពិភាក្សារួមគ្នា ដើម្បីជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការលើសកម្មភាពពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីឱ្យកាន់តែប្រសើរ សំដៅទាក់ទាញកំណើនវិនិយោគអាមេរិកមកកាន់កម្ពុជាបន្ថែមទៀត។ នេះបើយោងតាមជំនួបដាច់ដោយឡែកពីគ្នារវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយ លោកស្រី Carol Miller សមាជិកសភាសហរដ្ឋអាមេរិក និងលោកស្រី Tammy Duckworth សមាជិកព្រឹទ្ធសភាសហរដ្ឋអាម៉េរិក នៅវ៉ាស៊ីនតោនឌីស៊ី នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។ ក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាពិនិត្យលទ្ធភាពរួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងការពង្រីកសកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា សំដៅជំរុញបង្កើនការវិនិយោគពីអាម៉េរិកមកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត។ លើសពីនេះ កម្ពុជា-អាមេរិក ក៏បានប្តេជ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិការដែលមានស្រាប់ រវាងប្រទេសទាំងពីរ ក៏ដូចជាស្វែងរកកាលានុវត្តភាពថ្មីៗ សំដៅពង្រឹងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅថែមទៀត ដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ។ ពាក់ព័ន្ធនឹងពាណិជ្ជកម្មនេះដែរ ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាបានកើនឡើងដល់ប្រមាណ ៩,៤៤ពាន់លានដុល្លារ ដែលកើនឡើងគួរឱ្យកត់សម្គាល់ ១៦,៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ជាការកត់សម្គាល់ សហរដ្ឋ​អាមេរិកគឺ​ជា​ទីផ្សារដ៏​សំខាន់​សម្រាប់​ការនាំចេញ​របស់​កម្ពុជា​ជាមួយនឹង​ទំហំ​ពាណិជ្ជកម្ម​ចំនួន ១,៦២៦ពាន់​លាន​ដុល្លារ​​។ (អានបន្ថែម) ការប្តេជ្ញាចិត្តជាបន្តបន្ទាប់ក្នុងការពង្រីកពាណិជ្ជកម្មនេះ បង្ហាញពីអនាគតដ៏ជោគជ័យសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា និងសហរដ្ឋអាមេរិក ខណៈដែលប្រទេសទាំងពីរធ្វើការឆ្ពោះទៅរកគោលដៅរួមនៃកំណើន និងវិបុលភាព។ - Video […]

ADB គ្រោងវិនិយោគ $១០ពាន់​លាន ​ដើម្បីសម្រេចចក្ខុវិស័យបណ្តាញថាមពលអាស៊ានឱ្យក្លាយជាការពិត

នៅក្នុងចលនាដ៏សំខាន់មួយក្នុងគោលបំណងធ្វើបដិវត្តន៍ប្រព័ន្ធថាមពលនៅទូទាំងអាស៊ីអាគ្នេយ៍ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រកាសពីផែនការវិនិយោគដ៏ធំមួយមានទំហំទឹកប្រាក់រហូតដល់ ១០ពាន់លានដុល្លារ ដើម្បីសម្រេចបាននូវចក្ខុវិស័យបណ្តាញថាមពលអាស៊ាន។ នេះបើតាមការលើកឡើងរបស់លោក Masato Kanda ប្រធាន ADB បានថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៅទីក្រុង Milan ប្រទេសអ៊ីតាលី នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥។ យោងតាមសេចក្តីរាយការណ៍របស់ Trend។ លោក Masato បានមានប្រសាសន៍ថា “យើងកំពុងស្ថិតនៅចំចំណុចដ៏សំខាន់មួយ នៃបដិវត្តន៍ថាមពល ខណៈគំនិតផ្តួចផ្តើមនៃគម្រោង ASEAN Power Grid នឹងធ្វើទំនើបកម្មតភ្ជាប់ប្រព័ន្ធថាមពលនៅទូទាំងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ដែលមានសេដ្ឋកិច្ចរីកចម្រើនងឆាប់រហ័ស។ លោកបន្តថា៖ ពេលនេះ ADB បានប្តេជ្ញាចិត្តថានឹងផ្តល់ការវិនិយោគរហូតដល់ ១០ពាន់លានដុល្លារ ដើម្បីសម្រេចនូវចក្ខុវិស័យតភ្ជាប់បណ្តាញថាមពលអាស៊ាននេះឱ្យក្លាយជាការពិត” ។ លើសពីនេះ លោក Masato បានកត់សម្គាល់ថា ADBបច្ចុប្បន្ន កំពុងធ្វើឱ្យការវិនិយោគរបស់ខ្លួនកាន់តែទូលំទូលាយ និងរិតតែស៊ីជម្រៅ ក្នុងការបង្កើតភាពធន់កាន់តែខ្លាំង តាមរយៈការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ការស្ដារ និងការពារប្រព័ន្ធអេកូឡូស៊ី រួមបញ្ចូលទាំងការជួយសហគមន៍ដែលងាយរងគ្រោះឱ្យអាចសម្របខ្លួនទៅនឹងហានិភ័យនៃបម្រែបម្រួលអាកាសធាតុ និងបរិស្ថានបានកាន់តែខ្លាំង។ យ៉ាងណាមិញ ADB ក៏កំពុងតែផ្តល់អាទិភាពដល់ការធ្វើឌីជីថលនីយកម្ម ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រវិនិយោគរបស់ខ្លួនផងដែរ។ លោក Masato […]

នាយករដ្ឋមន្រ្តី ប្រកាសរក្សាព្រលានពោធិ៍ចិនតុងទុកជាទ្រព្យសម្បត្តិរដ្ឋ មិនលក់ឱ្យឯកជនដាច់ខាត!

នៅក្នុងសេចក្តីប្រកាសដ៏សំខាន់មួយ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងច្បាស់ថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឬហៅកាត់ថា អាកាសយានដ្ឋានពោធិ៍ចិនតុង នឹងនៅតែស្ថិតក្រោមកម្មសិទ្ធិរបស់រដ្ឋាភិបាលដដែល ហើយនឹងមិនលក់ទៅឱ្យបុគ្គលឯកជនណាមួយឡើយ។ ការ​ថ្លែង​បែប​នេះ​ត្រូវបាន​ធ្វើ​ឡើង​ក្នុង​ឱកាស​នៃ​ការ​ប្រារព្ធ​ខួប​លើក​ទី៨០ នៃ​កង​កម្លាំង​នគរបាល​ជាតិ​កម្ពុជា នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០២៥។ សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងនូវពាក្យចចាមអារ៉ាមនាពេលថ្មីៗនេះដែលបង្ហាញថាអាកាសយានដ្ឋានពោធិ៍ចិនតុង ត្រូវបានលក់ទៅឱ្យក្រុមហ៊ុនឯកជនតាំងពី ១៥ឆ្នាំមុនមកម្ល៉េះ ដោយសង្កត់ធ្ងន់ថាការអះអាងទាំងនេះគ្មានមូលដ្ឋានទាល់តែសោះ។ សម្តេចបានមានប្រសាសន៍ថា “ការរក្សាអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុងជាសម្បត្តិរដ្ឋមានសារៈសំខាន់ណាស់សម្រាប់ការការពារអាកាសយានដ្ឋានថ្មី ប្រសិនបើមានបញ្ហាណាមួយកើតឡើង យើងនឹងមានព្រលានយន្តហោះចាស់សម្រាប់ប្រើប្រាស់ជំនួសវិញ”។ លើសពីនេះ សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា អាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង នឹងបម្រើប្រជាពលរដ្ឋ និងត្រូវបានអភិរក្សជារមណីយដ្ឋានប្រវត្តិសាស្ត្រ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការថែរក្សាទ្រព្យសម្បត្តិជាតិសំខាន់ៗផងដែរ។ ជាការកត់សម្គាល់ អាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង ដែលដំណើរការជិត ៧០ឆ្នាំមកនេះ គ្រោងនឹងបិទប្រតិបត្តិការទាំងស្រុងនៅក្នុងខែកក្កដា ឆ្នាំ២០២៥នេះ។ បន្ទាប់ពីបិទ ប្រតិបត្តិការអ្នកដំណើរក្នុង និងក្រៅប្រទេសទាំងអស់នឹងត្រូវប្តូរទៅអាកាសយានដ្ឋានអន្តរជាតិតេជោថ្មី ដែលមានទីតាំងស្ថិតនៅលើផ្ទៃដីជាង ២៦០០ហិកតា ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាលវិញ។ ការផ្លាស់ប្តូរនេះ គឺជាការបើកទំព័រប្រវត្តិសាស្រ្តថ្មីដ៏គួរឱ្យរំភើបមួយសម្រាប់វិស័យអាកាសចរណ៍របស់កម្ពុជា។​(អានបន្ថែម) - Video Advertisement -