ក្រសួងសាធារណការ និងUN ប្តេជ្ញាកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ឱ្យបាន៥០% នៅឆ្នាំ២០៣០
ក្នុងកិច្ចខិតខំប្រឹងប្រែងដ៏សំខាន់មួយក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា បានសហការជាមួយអង្គការសហប្រជាជាតិ (UN) ដើម្បីសម្រេចបាននូវគោលដៅប្រកបដោយមហិច្ឆិតា គឺកាត់បន្ថយចំនួនអ្នកស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យបាន ៥០% នៅឆ្នាំ២០៣០។ ភាពជាដៃគូនេះត្រូវបានបង្កើតឡើងជាផ្លូវការក្នុងកិច្ចប្រជុំជាន់ខ្ពស់រវាង H.E. ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងឯកឧត្តម Jean Todt ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកសុវត្ថិភាពផ្លូវថ្នល់ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុង Marrakech ប្រទេសម៉ារ៉ុក។ កិច្ចប្រជុំនេះធ្វើឡើងនៅក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីសកលលើកទី៤ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយបានលើកឡើងពីសារៈសំខាន់ជាសកលនៃការដោះស្រាយបញ្ហាទាក់ទងនឹងចរាចរណ៍។ ក្នុងអំឡុងពេលពិភាក្សា ភាគីទាំងពីរបានចែករំលែកនូវយុទ្ធសាស្ត្រ និងការអនុវត្តប្រកបដោយជោគជ័យសម្រាប់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ពួកគេបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការសហការប្រកបដោយប្រសិទ្ធភាព និងការគាំទ្រគ្នាទៅវិញទៅមកក្នុងការសម្រេចបាននូវគោលដៅប្រកបដោយមហិច្ឆិតាដែលមានចែងនៅក្នុងទសវត្សរ៍នៃសកម្មភាពសម្រាប់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ២០២១-២០៣០។ ស្ថិតិថ្មីៗបង្ហាញពីនិន្នាការវិជ្ជមានក្នុងកិច្ចខិតខំប្រឹងប្រែងសុវត្ថិភាពចរាចរណ៍របស់កម្ពុជា។ ក្នុងឆ្នាំ២០២៤ ប្រទេសនេះបានកត់ត្រាទិន្នន័យគ្រោះថ្នាក់ចរាចណ៍ផ្លូវគោកមានចំនួន ២.៨៤៤ករណី ធៀបនឹងឆ្នាំ២០២៣មានចំនួន ៣.៣១៧ ថយចុះចំនួន ៤៧៣ករណី។ ជាងនេះទៅទៀត ចំនួនអ្នកស្លាប់បានធ្លាក់ចុះចំនួន ៨១ នាក់ ហើយអ្នករបួសធ្ងន់ធ្ងរបានថយចុះគួរឲ្យចាប់អារម្មណ៍ចំនួន ២.២៧៣នាក់ នេះបើយោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃកាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ ២០២៥។ ការប្តេជ្ញាចិត្តនេះតំណាងឱ្យជំហានឆ្ពោះទៅមុខយ៉ាងសំខាន់ក្នុងការធានាសុវត្ថិភាពផ្លូវថ្នល់សម្រាប់ប្រជាជនកម្ពុជាទាំងអស់ និងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងជាសកលក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងជួយសង្គ្រោះជីវិតមនុស្ស។ […]
ហ្វីលីពីនឃើញពីសក្ដានុពលនៃវិស័យអប់រំផ្នែកសុខាភិបាលនៅកម្ពុជា ដោយចង់ជំរុញវិស័យនេះឱ្យឈានមុខគេនៅអាស៊ី
នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់ស្តង់ដារអប់រំផែ្នកសុខាភិបាលនៅកម្ពុជា ក្រុមហ៊ុន World Citi Group ដែលមានមូលដ្ឋាននៅប្រទេសហ្វីលីពីន បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការវិនិយោគលើវិស័យអប់រំសុខភាពរបស់កម្ពុជា។ ក្រុមហ៊ុនមានគោលបំណងដាក់ប្រទេសកម្ពុជាជាប្រទេសឈានមុខគេក្នុងវិស័យអប់រំផែ្នកសុខាភិបាលនៅទូទាំងអាស៊ី។ លោកវេជ្ជបណ្ឌិត Raymond Patrick V. Guico ប្រធានក្រុមហ៊ុន World Citi Group បានលើកឡើងយ៉ាងដូច្នេះក្នុងជំនួបជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។ នាឱកាសនោះលោកបានបង្ហាញអំពីទស្សនៈវិស័យរបស់ក្រុមហ៊ុនក្នុងការជំរុញការអប់រំសុខភាពនៅកម្រិតឧត្តមសិក្សា ដោយសង្កត់ធ្ងន់លើសក្តានុពលសម្រាប់កម្ពុជាក្នុងការឈានទៅរកភាពជោគជ័យក្នុងវិស័យមួយនេះក្នុងតំបន់អាស៊ីនាពេលអនាគត។ គួរបញ្ជាក់ទៀតថា ក្រុមហ៊ុន World Citi Group បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយសាកលវិទ្យាល័យអាស៊ី-អឺរ៉ុបកម្ពុជា។ កិច្ចព្រមព្រៀងនេះមានគោលបំណងស្វែងរកឱកាសវិនិយោគ និងពង្រីកវត្តមានរបស់ក្រុមហ៊ុននៅក្នុងវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសទាក់ទងនឹងការអប់រំក្នុងវិស័យសុខាភិបាល។ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានគាំទ្រចំពោះបំណងរបស់ក្រុមហ៊ុន ដោយបានកត់សម្គាល់ពីសារៈសំខាន់នៃការជំរុញការអប់រំប្រកបដោយគុណភាព និងស្តង់ដារឧស្សាហកម្ម។ សម្តេចបានលើកទឹកចិត្តឱ្យក្រុមហ៊ុន World Citi Group ចូលរួមយ៉ាងសកម្មជាមួយដៃគូក្នុងស្រុក និងស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាល ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតស្តង់ដារគុណភាពសម្រាប់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសុខាភិបាល។ ជាការឆ្លុះបញ្ចាំងបន្ថែមទៀតលើកិច្ចខិតខំប្រឹងប្រែងការទូតនាពេលថ្មីៗនេះ លោកបណ្ឌិត Guico ក៏បានរំលឹកពីលទ្ធផលជាវិជ្ជមាននៃវេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន និងដំណើរទស្សនកិច្ចប្រកបដោយការគួរសមដោយក្រុមប្រឹក្សាធុរកិច្ចហ្វីលីពីនទៅកាន់ប្រទេសកម្ពុជាកាលពីខែមករា ហើយលោកក៏បានប្រកាសពីផែនការវិលត្រឡប់របស់ប្រតិភូហ្វីលីពីនទៅកម្ពុជាវិញយ៉ាងឆាប់រហ័សដើម្បីបន្តការពិភាក្សាលើកិច្ចសហការដ៏មានសក្តានុពលខាងលើនេះផងដែរ។ […]
រដ្ឋប្រកាសដំណើរការមន្ទីរពេទ្យហ្លួងម៉ែ ឯកទេសជំងឺមហារីក ក្នុងខែកញ្ញា ខាងមុខនេះ
គម្រោងសាងសង់ ជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធរបស់មន្ទីរពេទ្យហ្លួងម៉ែ ដែលជាមន្ទីរពេទ្យឯកទេសជំងឺមហារីក ដ៏ធំបំផុតមួយរបស់កម្ពុជា គ្រោងនឹងបញ្ចប់ការដ្ឋានដំណាក់កាលទី១ នៅបំណាច់ខែសីហា ឆ្នាំ២០២៤នេះ ហើយដាក់ឱ្យដំណើរការនៅខែកញ្ញា ឆ្នាំ២០២៤នេះ។ នេះបើយោងតាមដំណើរចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់គម្រោងផ្ទាល់ ដឹកនាំដោយឯកឧត្តម ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យហ្លួងម៉ែ កាលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង បានឱ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធមន្ទីពេទ្យហ្លួងម៉ែ ដែលបាននឹងកំពុងជួសជុលកែលម្អ គ្រោងនឹងបញ្ចប់ការដ្ឋានដំណាក់កាលទី១ នៅបំណាច់ខែសីហា ឆ្នាំ២០២៤នេះ ហើយមន្ទីរពេទ្យត្រៀមនឹងបើកដំណើរការក្នុងការពិគ្រោះព្យាបាលជំងឺក្នុងជំហានដំបូងនៅក្នុងខែកញ្ញា ឆ្នាំ២០២៤ខាងមុខនេះ។ ឯកឧត្តមក៏បានសង្កត់ធ្ងន់ផងដែរអំពីសារៈសំខាន់នៃការធានាថាក្រុមការងារសាងសង់បានធ្វើការប្រកបដោយទំនួលខុសត្រូវក្នុងការរក្សាបាននូវគុណភាពល្អ សោភ័ណ្ឌភាព និងស្តង់ដារបច្ចេកទេសសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ។ គួររំលឹកថា សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានដឹកនាំរដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះពិនិត្យ និងរៀបចំមន្ទីរពេទ្យហ្លួងម៉ី ទៅជាកន្លែងព្យាបាលជំងឺមហារីកឯកទេស នៅខែឧសភា ឆ្នាំ២០២២។ ឯកឧត្តមបញ្ជាក់បន្ថែម មន្ទីរពេទ្យហ្លួងម៉ែ ឯកទេសព្យាបាលជំងឺមហារីកនេះ គ្រោងនឹងបើកដំណើរការដំណាក់កាលដំបូងនៅខែកញ្ញា ឆ្នាំ២០២៤ ហើយគ្រោងនឹងផ្តល់សេវាព្យាបាលជំងឺមហារីកពេញលេញតាមស្តង់ដារខ្ពស់នៅដើមឆ្នាំ២០២៥។ - Video Advertisement -
រដ្ឋជំរុញអភិបាលរាជធានី-ខេត្ត ត្រូវខំទាក់ទាញគម្រោងបង្កើតមណ្ឌលបន្សាបគ្រឿងញៀននៅកម្ពុជាឱ្យបានច្រើន
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់អនុសាសន៍ឱ្យអភិបាលរាជធានី-ខេត្ត យកចិត្តទុកដាក់ក្នុងការទាក់ទាញ និងគាំទ្រគម្រោងវិនិយោគរបស់ឯកជន លើការបង្កើតមណ្ឌលបន្សាប និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងឯកឧត្តម ប៉ែន កុសល្យ ជាអភិបាលថ្មី នៃគណៈអភិបាលខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១១ ខែកក្កដា កន្លងទៅ។ ក្នុងពិធីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការវិនិយោគបង្កើតមណ្ឌលបន្សាបគ្រឿងញៀននេះ នឹងពិបាកលេចចេញជារូបរាងណាស់ ប្រសិនណាបើអ្នកវិនិយោគរំពឹងខ្ពស់តែលើប្រាក់ចំណេញ និងថែមទាំងមិនមានការសម្បទានគាំទ្រពីរដ្ឋ ប៉ុន្តែតាមរយៈរូបមន្តជួយគ្នាទៅវិញទៅមក រវាងរដ្ឋបាលខេត្ត អ្នកវិនិយោគ និងក្រុមគ្រួសារជនរងគ្រោះ មណ្ឌលជាបន្តបន្ទាប់ត្រូវបានបង្កើតឡើង និងដំណើរការដល់សព្វថ្ងៃ។ ឯកឧត្តមបានបន្ថែមថា ការបង្កើតមណ្ឌលព្យាបាល បន្សាប និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន គឺជាការផ្ដល់ដំណោះស្រាយ ដើម្បីស្រោចស្រង់ និងសង្គ្រោះជនរងគ្រោះ ពីព្រោះយន្តការនេះមានភាគរយខ្ពស់បំផុតក្នុងការប្រែក្លាយជនរងគ្រោះឱ្យផ្ដាច់បានដោយជោគជ័យពីគ្រឿងញៀន និងថែមទាំងទទួលបានការអប់រំ និងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដើម្បីប្រើប្រាស់និងប្រកបរបរចិញ្ចឹមជីវិត ក្រោយពីការធ្វើសមាហរណ៍ចូលទៅក្នុងសហគមន៍វិញ។ ទន្ទឹមនឹង ឯកឧត្តម បានលើកឡើងចំៗឱ្យរដ្ឋបាលខេត្តត្បូងឃ្មុំ ពិនិត្យមើលទីតាំងដីសមរម្យរបស់ខេត្ត យកធ្វើជាធ្នាក់បោះទុនជាមុន ដើម្បីទាក់ទាញវិស័យឯកជនមកចូលរួមវិនិយោគផងដែរ។ ក្រៅពីអនុសាសន៍ខាងលើ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំអភិបាលខេត្តត្បូងឃ្មុំថ្មី […]
ខុនដូ Ashton Asoke ទើបនឹងសាងសង់រួច តម្លៃ $១៦៨ លាន ប្រឈមនឹងការរុះរើតាមដីកាតុលាការកំពូលថៃ
អគារខុនដូ Ashton Asoke តម្លៃ ៦ពាន់លានបាត (១៦៨ លានដុល្លារអាមេរិក) ស្ថិតនៅក្នុងសង្កាត់វឌ្ឍនៈ Watthana នៃទីក្រុងបាងកក កំពុងស្ថិតក្នុងដំណាក់កាលនៃការរុះរើចេញ តាមដីកាសេចក្តីសម្រេចរបស់តុលាការរដ្ឋបាលកំពូលរបស់ប្រទេសថៃ នេះបើយោងតាមសារព័ត៌មាន Aseannow ចុះថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២៤។ ដីកាសម្រេចរបស់តុលាការកំពូលថៃ ដែលបានចេញកាលពីខែកក្កដាឆ្នាំមុន បានធ្វើអសុពលភាពលិខិតអនុញ្ញាតសាងសង់អគារដោយសំអាងហេតុថា ច្រកចូលសំខាន់ៗនៃគម្រោងអគារនេះមានទទឹងមិនគ្រប់គ្រាន់ ដែលជាការមិនអនុលោមតាមច្បាប់គ្រប់គ្រងអគារថៃ។ សេចក្តីសម្រេចនេះ បានបណ្តាលឱ្យគម្រោងខុនដូដែលទើបនឹងបានសាងសង់រួចរាល់បញ្ចប់ទាំងស្រុងទៅហើយ ប្រែជាស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ ថែមទាំងអាចនឹងត្រូវបានរុះរើចេញ ប្រសិនបើរកមិនឃើញដំណោះស្រាយផ្លូវច្បាប់ក្នុងរយៈពេលបីខែខាងមុខ នេះបើតាមសេចក្តីថ្លែងការណ៍ដោយមន្ត្រីតុលាការ។ ចំណុចសំខាន់នៃវិវាទលើសំណង់អគារនេះ គឺស្ថិតនៅច្រកចូលសំខាន់របស់ខុនដូ ត្រង់ចំណុចឆ្ពោះទៅផ្លូវអសោក (Asoke) ដែលទន្ទ្រានកាន់កាប់ដីរបស់អាជ្ញាធរដឹកជញ្ជូនរហ័ស (MRTA) ដែលជាដីបម្រុងទុកសម្រាប់ធ្វើច្រកចូលស្ថានីយ៍រថភ្លើងក្រោមដី។ កត្តានេះហើយដែលធ្វើឱ្យលិខិតអនុញ្ញាតសាងសង់អគារនេះ ត្រូវបានគេចាត់ទុកថាចេញដោយខុសច្បាប់។ លោក Prawit Boonthiem អ្នកទទួលខុសត្រូវផ្នែកការខូចខាតនិងបំណុលនៃតុលាការរដ្ឋបាលកំពូល បានផ្តល់ឱសានវាទដល់រដ្ឋបាលក្រុងបាងកក (BMA) ស្ថាប័ន Ananda MF Asia Asoke Co និងអាជ្ញាធរ MRTA រយៈពេលបីខែ ដើម្បីកែតម្រូវស្ថានការណ៍ឱ្យស្របតាមច្បាប់គ្រប់គ្រងអគារ។ […]
អគារចក្ខុរោគនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី សម្ពោធឱ្យប្រើប្រាស់ផ្លូវការហើយ
អគារចក្ខុរោគនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ដែលមានតម្លៃជិត ៩ម៉ឺនដុល្លារអាមេរិក ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។ នេះបើតាមពិធីសម្ពោធ ក្រោមអធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត លី ឈួង រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។ បើតាមលោកវេជ្ជបណ្ឌិត ទុយ ស្រស់ ប្រធានមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី បានឲ្យដឹងថា អគារចក្ខុរោគនៃមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ចាប់ផ្ដើមជួសជុលកែលម្អចាប់ពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ និងសាងសង់រួចជាស្ថាពរនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមការគាំទ្រថវិកាពីអង្គការមូលនិធិថែទាំ សុខភាពភ្នែក ចំណាយទឹកប្រាក់ចំនួន ៨៤.៩៧៣ដុល្លារ។ ក្នុងនោះ ចំនួនទឹកប្រាក់ជួសជុលអគារសរុបចំនួន ៣១.២៥៨ដុល្លារ និងបំពាក់សម្ភារចក្ខុសាស្ត្រសរុបទឹកប្រាក់ចំនួន ៥៣.៥១៥ដុល្លារ ព្រមទាំងថវិកាបដិភាគមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរីចំនួន ១.០០០ដុល្លារ។ គួរបញ្ជាក់ថា អគារចក្ខុរោគនេះ មានបន្ទប់សម្រាក ១បន្ទប់ មាន៤គ្រែ បន្ទប់វាស់ និងកាត់ វ៉ែនតា១បន្ទប់ បន្ទប់ពិគ្រោះជំងឺ ១បន្ទប់ បន្ទប់ត្រៀមវះកាត់ ១បន្ទប់ បន្ទប់វះកាត់១បន្ទប់ និងលាងចំហុយសម្ភារ ១បន្ទប់៕ ថ្លែងក្នុងពិធីសម្ពោធនេះដែរ ឯកឧត្តមវេជ្ជបណ្ឌិត លី ឈួង […]