ក្រុមហ៊ុនច្នៃម្ហូបអាហារដ៏ល្បីមកពីប៉ូឡូញ​ បង្ហាញផែនការចង់ពង្រីកខ្លួននៅកម្ពុជា

ក្រុមហ៊ុនកែច្នៃចំណីអាហាររបស់ប្រទេសប៉ូឡូញ LipCo Foods បានបង្ហាញពីផែនការ ក្នុងការបង្កើតរោងចក្រកែច្នៃចំណីអាហារនៅក្នុងប្រទេសកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារនៅក្នុងតំបន់។ នេះបើតាមជំនួបរវាង ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក CÉSAR LIPKA នាយកប្រតិបត្តិក្រុមហ៊ុន កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥។

នៅក្នុងជំនួបនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះវិស័យឯកជន ដោយបានទទួលស្គាល់ថាជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចជាតិ។ វេទិការរដ្ឋាភិបាល និងឯកជន ត្រូវបានរៀបចំឡើងនៅរៀងរាល់៦ខែម្តង ដើម្បីផ្តល់ឱកាសឱ្យអ្នកវិនិយោគឯកជនលើកឡើងពីបញ្ហានានា និងស្វែងរកដំណោះស្រាយភ្លាមៗ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏រៀបចំកិច្ចប្រជុំប្រចាំឆ្នាំជាមួយសមាគមធុរកិច្ចល្បីៗ ដូចជាសមាគមធុរកិច្ចជប៉ុន សភាពាណិជ្ជកម្មអាមេរិក សភាពាណិជ្ជកម្មអឺរ៉ុប និងសមាគមធុរកិច្ចកូរ៉េផងដែរ។

ដោយឡែក លោក CÉSAR LIPKA  នាយកប្រតិបត្តិក្រុមហ៊ុន LipCo ក៏បានលើកឡើងអំពីបទពិសោធន៍ជោគជ័យរបស់ក្រុមហ៊ុនខ្លួន ក្នុងផលិតកម្មកែច្នៃចំណីអាហារដើម្បីផ្គត់ផ្គង់នៅក្នុងទីផ្សារអឺរ៉ុប ដោយបានបញ្ជាក់អំពីភូមិសាស្រ្តប្រទេសប៉ូឡូញ ដែលសម្បូរទៅដោយភោគផលធម្មជាតិ និងផលិតផលកសិកម្មទ្រង់ទ្រាយធំ ដូចជា ការចិញ្ចឹមជ្រូកយកសាច់ និងការដាំដំណាំផ្លែប៉ោមជាដើម។

ទន្ទឹមនឹងនេះ លោកក៏បានបង្ហាញពីផែនការរបស់ខ្លួន ក្នុងការបង្កើតរោងចក្រកែច្នៃចំណីអាហារនៅក្នុងប្រទេសកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារនៅក្នុងតំបន់ផងដែរ។

ដោយមើលឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់ រាជរដ្ឋាភិបាលកម្ពុជា លើការធ្វើពាណិជ្ជកម្ម និងការវិនិយោគពីវិស័​​យឯកជន ក៏ដូចជាសក្តានុពលនានារបស់កម្ពុជា លោកនាយកប្រតិបត្តិបានបង្ហាញអារម្មណ៍កក់ក្តៅ និងសុទិ​ដ្ឋិនិ​យ​ម​កាន់តែខ្ពស់ និងសម្តែងនូវចេតនាក្នុងការពន្លឿនផែនការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា សំដៅធ្វើឱ្យលេច​ចេញជារូបរាងកាន់តែឆាប់រហ័ស។

ការអភិវឌ្ឍន៍នេះ គូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងរដ្ឋាភិបាលកម្ពុជា និងអ្នកវិនិយោគអន្តរជាតិ ដើម្បីជំរុញទិដ្ឋភាពសេដ្ឋកិច្ចរបស់ប្រទេស។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ចិនពង្រីកអាកាសយានដ្ឋានក្វាងទុងធំបំផុតមិនធ្លាប់មាន​ក្នុង​វិស័យ​អាកាសចរណ៍​ស៊ីវិល

ករណីសិក្សា ដោយប្រើប្រាស់ iTwin® និង SYNCHRO™ អាជ្ញាធរអាកាសចរណ៍ស៊ីវិលចិន សន្សំបាន 78 លានយន់ និងលឿនជាងការគ្រោងទុក 33 ថ្ងៃ ផែនការបង្កើតមជ្ឈមណ្ឌលអាកាសចរណ៍លំដាប់ពិភពលោក ជាផ្នែកមួយនៃផែនការយុទ្ធសាស្រ្តរបស់ប្រទេសចិនក្នុងការអភិវឌ្ឍន៍មជ្ឈមណ្ឌលអាកាសចរណ៍លំដាប់ពិភពលោកក្នុងតំបន់ Greater Bay ដែលអាជ្ញាធរអាកាសយានដ្ឋានក្វាងទុងកំពុងចាប់ផ្តើមគម្រោងពង្រីកព្រលានយន្តហោះអន្តរជាតិ Guangzhou Baiyun ដំណាក់កាលទី III ។ ជាមួយនឹងថវិកាជាង 53.77 ពាន់លានយន់ នេះគឺជាគម្រោងស្ថាបនាឡើងវិញ និង​ពង្រីក​ដ៏​ធំ​បំផុត​នៅក្នុងប្រវត្តិសាស្ត្រនៃការសាងសង់អាកាសយានដ្ឋានអាកាសចរណ៍ស៊ីវិលរបស់ចិន។ គម្រោង​នេះ​រួមមាន​ការ​សាងសង់​អគារ​ចំណតថ្មីដែលមានទម្រង់ស្ថាបត្យកម្មផ្ការីក ដែលជានិមិត្តរូបនៃមកុដផ្ការបស់ទីក្រុងក្វាងចូវ ជាមួយផ្លូវរត់ថ្មីពីរ និង​មជ្ឈមណ្ឌល​ដឹកជញ្ជូន​ដ៏ទំនើបដែលមានផ្លូវក្រោមដី ផ្លូវឆ្លងកាត់ក្រុង និងផ្លូវរថភ្លើងល្បឿនលឿន។ លោក Jianlong Zhang វិស្វករ​ជាន់​​ខ្ពស់​នៅអាកាសយានដ្ឋាន Guangdong បាននិយាយថា “បន្ទាប់ពីគម្រោងនេះត្រូវបានបញ្ចប់ អាកាសយានដ្ឋានអន្តរជាតិ Guangzhou Baiyun [នឹងមាន] សមត្ថភាពដឹកជញ្ជូនអ្នកដំណើររហូតល់ដល់ទៅ 120 លាននាក់ កើនឡើង 50% បើធៀប​នឹង​បរិមាណចំនួនអ្នកដំណើរបច្ចុប្បន្ន និងសមត្ថភាពដឹកជញ្ជូនទំនិញ 3.8 លានតោន និងកើនឡើង 52% […]

មកទល់ពេលនេះ រដ្ឋាភិបាលកម្ពុជាបញ្ចប់ការវាស់វែងដីធ្លីលក្ខណៈជាប្រព័ន្ធបាន ៩ខេត្តហើយ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) បានឱ្យដឹងថា មកទល់ពេលនេះ មានខេត្តចំនួន ៩ ដែលបានបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ ខណៈរាជធានី-ខេត្ត ១៦ផ្សេងទៀត គ្រោងបញ្ចប់ឆាប់ៗនេះ។ ខេត្តទាំង ០៩នោះ រួមមាន ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តមណ្ឌលគិរី ខេត្តកែប ខេត្តព្រះសីហនុ និងខេត្តកណ្តាល។ បន្ថែមពីនេះ ខេត្តចំនួន ៤ ក្នុងចំណោម ខេត្តទាំង ០៩ខាងលើ រួមមាន ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តសៀមរាប និងខេត្តកំពង់ស្ពឺ ត្រូវបានរៀបចំពិធីប្រកាសបិទបញ្ចប់ការងារវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធជាផ្លូវការរួចរាល់ហើយដែរ។ ជាក់ស្តែងថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា ទើបបានប្រកាសពីការបិទបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងខេត្តកំពង់ស្ពឺ ខណៈបានវាស់វែងក្បាលដី​សរុបចំនួន ១.០៨៨.០៩៥ក្បាលដី។ (អានបន្ថែម) ដោយឡែក រាជធានី-ខេត្តចំនួន ១៦ ទៀត ក៏នឹងបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធជាបន្តបន្ទាប់ នាពេលខាងមុខ យ៉ាងយូរត្រឹមដំណាច់ខែឧសភា ឆ្នាំ២០២៥ នេះ ហើយការចុះបញ្ជីនិងការផ្តល់វិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ បាននិងកំពុងដំណើរការជាបន្តបន្ទាប់ស្របតាមនីតិវិធី។ ទន្ទឹមនឹងនេះ […]

បច្ចុប្បន្ន ក្រុមហ៊ុនកំពុងសម្រុកអ៊ុតកៅស៊ូបញ្ចប់ការសាងសង់ស្ពាន់ខ្ពស់ជាងគេនៅកម្ពុជា

បច្ចុប្បន្នក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ១០ កំពុងសម្រុកអ៊ុតកៅស៊ូលើស្ពានលេខ២៨ ដែលជាស្ពានខ្ពស់ជាងគេនៅកម្ពុជា ក្រោយរដ្ឋាភិបាលទើបបិទបញ្ចប់ការបើកឱ្យពលរដ្ឋធ្វើដំណើរជាបណ្ដោះអាសន្នក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែររយៈពេល១សប្តាហ៍គិតចាប់ពីថ្ងៃទី១១-១៧ ខែមេសា ឆ្នាំ២០២៥ កន្លងទៅ។ បើតាមការចុះផ្សាយរបស់ក្រសួងសាធារណការលើបណ្ដាញសង្គមនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះថា ស្ពានលេខ២៨ ដែលជាស្ពានខ្ពស់ជាងគេនៅកម្ពុជា និងជាស្ពានមួយនៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាល់កាលដ៏មមាញឹក ដោយក្រុមហ៊ុនសាងសង់កំពុងសម្រុកការងារអ៊ុតកៅស៊ូ(AC) និងត្រៀមបញ្ចប់ការងាររបស់ខ្លួននាពេលឆាប់ៗខាងមុខ។ ក្រៅពីការងារអ៊ុតកៅស៊ូ នៅមានការងារបន្ទាប់បន្សំមួយចំនួនទៀតដូចជា៖ ការងារបង្កាន់ដៃ របារសុវត្ថិភាព គំនូសចរាចរណ៍ ផ្លាកសញ្ញាចរាចរណ៍ ចំណាំងផ្លាត និងភ្លើងបំភ្លឺជាដើម។ បើតាមផែនការរដ្ឋនឹងបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរជាប្រក្រតី ក្រោយការបញ្ចប់ការសាងសង់ស្ថាពរ នាអំឡុងខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ។ គួររំលឹកថា ស្ពានខ្ពស់ជាងគេនៅកម្ពុជានេះ ជាផ្នែកដ៏សំខាន់មួយនៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ គឺជាស្ពានលេខ២៨ មានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ ទទឹង ១០ម៉ែត្រ ស្ថិតក្នុងភូមិ​សាស្រ្ត​ភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលសាងសង់ដោយប្រើប្រាស់ថវិកាជាតិសរុបប្រមា​ណ ២៥លានដុល្លារអាម៉េរិក សាងសង់ដោយក្រុមហ៊ុន CRBC និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនក្វាងចូវវ៉ា​ងអាន។ (អានបន្ថែម និងបន្ថែម) - Video Advertisement -

រនាំងពន្ធគយអាមេរិកនឹងជះឥទ្ធិពលខ្លាំងដល់គម្រោងសាងសង់មជ្ឈមណ្ឌលទិន្នន័យដ៏ធំ១នៅ…

រនាំងពន្ធគយអាមេរិកនឹងជះឥទ្ធិពលអវិជ្ជមានដល់ការសាងសង់មជ្ឈមណ្ឌលទិន្នន័យ ជាលទ្ធផល ការចំណាយលើដំណើរការ AI នឹងកាន់តែខ្ពស់។ ជាធម្មតា ការកសាងមជ្ឈមណ្ឌលទិន្នន័យតម្រូវឱ្យមានសម្ភារៈផ្គត់ផ្គង់ ដូចជាឧបករណ៍សំណង់ បរិក្ខារអគ្គិសនី និងប្រព័ន្ធម៉ាស៊ីនត្រជាក់ជាដើម។ល។ ទោះបីជាកាលមុនបណ្តាញ IT និងហេដ្ឋារចនាសម្ព័ន្ធរបស់វាត្រូវបានសាងសង់ហើយក៏ដោយ ក៏រាល់ថ្លៃដើមសំណង់នឹងមានការកើនឡើង ដូច្នេះចំណាយនៃការងារសាងសង់អគារមជ្ឈមណ្ឌលទិន្នន័យនឹងជះឥទ្ធិពលដល់អតិថិជនដែលជាសហគ្រាស។ នៅបើយោងតាម yahoo finance។ ភាពមិនច្បាស់លាស់នៅពេលបច្ចុប្បន្ន បានធ្វើឱ្យផែនការរយៈពេលវែងកាន់តែពិបាក ហើយការរចនាប្លង់ និងការសាងសង់ទាមទារនូវការគិតគូរយ៉ាងប្រុងប្រយ័ត្ន ក៏ដូចជា ផែនការយុទ្ធសាស្រ្តសម្រាប់ការគ្រប់គ្រងគម្រោង។ ពន្ធលើដែកថែប អាលុយមីញ៉ូម និងទង់ដែង សម្ភារៈប្រើប្រាស់សម្រាប់ការសាងសង់មជ្ឈមណ្ឌលទិន្នន័យនឹងប្រែក្លាយទៅជាការចំណាយដ៏ខ្ពស់បំផុត។ ពន្ធគយអាមេរិកនឹងរំខានដល់ទីផ្សារខាងក្នុងផ្ទាល់របស់សហរដ្ឋអាមេរិក ដោយសារតែសមាសធាតុភាគច្រើនដែលប្រើប្រាស់ក្នុងការសាងសង់មជ្ឈមណ្ឌលទិន្នន័យត្រូវបានផលិតនៅខាងក្រៅសហរដ្ឋអាមេរិក ហើយសូម្បីតែផលិតផលដែលផលិតនៅសហរដ្ឋអាមេរិកក៏នឹងមានតម្លៃថ្លៃជាងមុនផងដែរ នេះក៏ដោយសារតែតម្រូវការខ្ពស់ និងការកើនឡើងនៃតម្លៃវត្ថុធាតុដើមនាំចូល។ គ្រឿងបរិក្ខារ រួមទាំងហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី និងប្រព័ន្ធម៉ាស៊ីនត្រជាក់ដែលនាំចូលពីប្រទេសដែលមានពន្ធខ្ពស់មួយចំនួនដូចជា ចិន តៃវ៉ាន់ និងប្រទេសផ្សេងទៀតនៅក្នុង APAC នឹងកាន់តែពិបាកសម្រាប់ការនាំចូល ដែលនឹងនាំឱ្យមានការពន្យារពេលផែនការពង្រីកមជ្ឈមណ្ឌលទិន្នន័យ។ ទោះបីជាមានការផ្អាករយៈពេល ៩០ថ្ងៃ ក្នុងការអនុវត្តពន្ធលើទំនិញនាំចូលទាំងអស់ក៏ដោយ ប៉ុន្តែពេលវេលាកំណត់អាចបង្កឱ្យមានភាពចលាចលបន្ថែមទៀតចាប់ពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ តទៅ នៅពេលដែលថ្ងៃផុតកំណត់នៃសង្គ្រាមពាណិជ្ជកម្មនឹងមកដល់។ ពន្ធ រួមមានអត្រា ៣២% សម្រាប់តៃវ៉ាន់ ឬ […]

រដ្ឋនិងឯកជន សហការគ្នាជំរុញការអនុវត្តគម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យនៅទូទាំងប្រទេសកម្ពុជា

នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់វិស័យលំនៅឋានតម្លៃសមរម្យ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយ ក្រុមហ៊ុនអេជេន​២១ ក្លូប៊ល ឯ.ក ដើម្បីជំរុញការអនុវត្តគម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ ក្នុងគោលបំណងផ្តល់អត្ថប្រយោជន៍ដល់គ្រួសារដែលមានចំណូលទាប និងមធ្យមនៅទូទាំង ២៥ខេត្តក្រុងក្នុងប្រទេសកម្ពុជា។ អនុស្សរណៈខាងលើនេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ លាង មុនីរិទ្ធ តំណាងឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រួមជាមួយឥស្សរជនជាច្រើនរូបទៀត រួមមាន លោក ប្រាក់ អង្គារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅឋាន និងលោកស្រី លី ច័ន្រ្ទលក្ស្មី អគ្គនាយិកាក្រុមហ៊ុន អេជេន​២១ ក្លូប៊ល ឯ.ក ។ ភាពជាដៃគូនេះត្រូវបានធ្វើឡើងស្របតាមគោលនយោបាយជាតិលំនៅឋានរបស់រាជរដ្ឋាភិបាលដែលខិតខំធានាថាប្រជាពលរដ្ឋទាំងអស់អាចទទួលបានលំនៅដ្ឋានប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ នាឱកាសនោះ ឯកឧត្តម លាង មុនីរិទ្ធ បានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះការចូលរួមរបស់ ក្រុមហ៊ុន អេជេន​២១ ក្លូប៊ល ឯ.ក ដោយបានលើកឡើងពីការរួមចំណែករបស់ពួកគេក្នុងការរៀបចំជាផ្ទះគំរូ នៅក្រុងរុនតាឯកតេជោសែន និងតំបន់អភិវឌ្ឍន៍ពាក់ស្នែង ព្រមទាំងបានសហការជាមួយអគ្គនាយកដ្ឋានលំនៅឋានក្នុងការរចនាម៉ូតផ្ទះ ប្រមាណ១០០ម៉ូត ដើម្បីផ្សព្វផ្សាយដល់គ្រួសារប្រជាពលរដ្ឋ ដែលមានប្រាក់ចំណូលទាប […]

ឥណ្ឌាប្តេជ្ញាបន្តគាំទ្រកម្ពុជាតាមរយៈផ្តល់ជំនួយជាវគ្គបណ្តុះបណ្តាលពិសេស លើជំនាញអភិវឌ្ឍន៍ជនបទ

ឥណ្ឌា​បាន​បញ្ជាក់​ជាថ្មី​ពី​ការ​ប្ដេជ្ញា​ចិត្ត​ពង្រឹង​ភាព​ជា​ដៃគូ​ជាមួយ​កម្ពុជា​ក្នុង​វិស័យ​អភិវឌ្ឍន៍​ជនបទ។ ក្នុងជំនួបរវាង ឯកឧត្តម ឆាយ រិទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា បានប្រកាសថា ប្រទេសឥណ្ឌានឹងបន្តគាំទ្រកម្ពុជាតាមរយៈផ្តល់វគ្គបណ្តុះបណ្តាលឯកទេស ក្នុងគោលបំណងពង្រឹងជំនាញរបស់មន្ត្រីនៅក្នុងក្រសួងអភិវឌ្ឍន៍ជនបទកម្ពុជា។ ឯកអគ្គរដ្ឋទូតឥណ្ឌាបានគូសបញ្ជាក់ពីភាពស្រដៀងគ្នានៃបញ្ហាប្រឈមក្នុងការអភិវឌ្ឍន៍ជនបទដែលប្រទេសទាំងពីរកំពុងជួបប្រទះ ដោយកត់សម្គាល់ថាប្រហែល ៥០% នៃចំនួនប្រជាជនឥណ្ឌាកំពុងរស់នៅក្នុងតំបន់ជនបទ។ ជាមួយនឹងគោលដៅដ៏មានមហិច្ឆិតារបស់រដ្ឋាភិបាលឥណ្ឌាដោយចង់ប្រែក្លាយឥណ្ឌាទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៤៧ ដូច្នេះរដ្ឋាភិបាលឥណ្ឌាចង់ចែករំលែកជំនាញ និងបទពិសោធន៍របស់ខ្លួនជាមួយកម្ពុជាផងដែរ។ ឯកឧត្តមឯកអគ្គរដ្ឋទូត Bawitlung បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការដែលកំពុងបន្តដោយមានប្រសាសន៍ថា “ឥណ្ឌានឹងបន្តផ្តល់គាំទ្រដល់ប្រទេសកម្ពុជាតាមរយៈជំនួយបន្ថែម រួមទាំងកម្មវិធីបណ្តុះបណ្តាលជំនាញដែលរៀបចំឡើងសម្រាប់មន្ត្រីនៅក្នុងក្រសួងអភិវឌ្ឍន៍ជនបទ”។ គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រដ៏ទូលំទូលាយ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការចែករំលែកចំណេះដឹងឱ្យគ្នាទៅវិញទៅមកក្នុងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ជនបទ។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការដឹងគុណចំពោះការគាំទ្រឥតងាករេរបស់ឥណ្ឌា ដោយបានទទួលស្គាល់គម្រោងមុនៗ ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា។ គំនិតផ្តួចផ្តើមទាំងនេះរួមមានគម្រោងអភិវឌ្ឍន៍សហគមន៍រួមបញ្ចូលគ្នា ដែលផ្តោតលើវិស័យទឹកស្អាត អនាម័យ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាគម្រោងដែលមានគោលបំណងលុបបំបាត់សារធាតុអាសេនិចចេញពីទឹកផឹកជុំវិញបឹងទន្លេសាប និងការការពារបរិស្ថានដោយការលុបបំបាត់ការបំពុលផងដែរ។ កិច្ចសហការនេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍន៍ជនបទនៅកម្ពុជា ដោយបង្ហាញពីទំនាក់ទំនងដ៏រឹងមាំរវាងប្រជាជាតិទាំងពីរ និងការប្តេជ្ញាចិត្តរួមគ្នារបស់ពួកគេក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ជនបទ។ - Video Advertisement -