រដ្ឋបាលរាជធានីភ្នំពេញ និង AIMF ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍទីក្រុងឆ្លាតវៃ និងចីរភាព

រដ្ឋបាលរាជធានីភ្នំពេញ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាដៃគូសហការសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ឬហៅកាត់ថា AIMF នៅថ្ងៃទី២៣ លើការងារផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយ  និងដាក់ចេញនូវយុទ្ធសាស្ត្រគ្រប់គ្រងសំណល់ភក់បង្គន់ និងផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រស្តីពីទីក្រុងឆ្លាតវៃ និងមានចីរភាព ។

ពិធីចុះហត្ថលេខានេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២៣ ខែឧសភា ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ព្យែរ ប៊ៃយ៉េ លេខាធិកាអចិន្ត្រៃយ៍សមាគមន៍និយាយភាសាបារាំង (AIMF) នៅសាលារាជធានីភ្នំពេញ។

នៅក្រោមកិច្ចព្រមព្រៀងជាដៃគូសហការនេះ AIMF នឹងពិនិត្យគម្រោងជាក់ស្តែងដែលកំពុងអនុវត្ត ដោយមានការរៀបចំពិធីបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់នៅរាជធានីភ្នំពេញ និងនៅក្រុងសៀមរាប សាងសង់មជ្ឈមណ្ឌលសហគមមួយកន្លែងនៅភ្នំពេញ ដែលស្ថិតក្នុងក្របខ័ណ្ឌនៃគម្រោងហិរញ្ញប្បទាន ។ គួរបញ្ជាក់ដែរថា រាជធានីភ្នំពេញបានចូលជាសមាជិកសមាគម AIMF នៅឆ្នាំ ១៩៩០។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ទីក្រុងឌូប្លាំងបង្កើតប្រព័ន្ធគ្រប់គ្រង «ទីក្រុងឆ្លាតវៃ» ថ្មីដោយប្រើកម្មវិធី Bentley និង NVIDIA

បញ្ហាកកស្ទះចរាចរណ៍ បញ្ហាទឹកជំនន់ បញ្ហាស្ទះលូ ឬសូម្បីតែបញ្ហាផ្លូវខូចនៅក្នុងទីក្រុង សុទ្ធសឹងតែជាកត្តាគំរាមកំហែងដល់ទីក្រុង ដែលត្រូវចំណាយកម្លាំង និងថវិកាច្រើនដើម្បីដោះស្រាយ។ ចុះបើមានកម្មវិធីឆ្លាតវៃដើម្បីគ្រប់គ្រងបញ្ហាទាំងនេះវិញ ទីក្រុងនឹងទៅជាយ៉ាងណា? ក្រុមហ៊ុនល្បីលំដាប់ពិភពលោក ២ រួមមាន ក្រុមហ៊ុន Bentley Systems និង ក្រុមហ៊ុន NVIDIA កំពុងឈរនៅជួរមុខនៃចលនាសកលក្នុងការធ្វើឱ្យទីក្រុងកាន់តែ ឆ្លាតវៃ មានសុវត្ថិភាព និងគួរឱ្យចង់រស់នៅ។ នៅក្នុងពិព័រណ៍ពិភពលោក Smart City Expo World Congress ក្នុងទីក្រុងបាសេឡូណា កាលពីថ្ងៃទី 4 ដល់ 6 ខែវិច្ឆិកា នេះ ឧទាហរណ៍គម្រោងទីក្រុងឆ្លាតវៃមួយនៅទីក្រុងឌូប្លាំង ត្រូវបានលើកយកមកបង្ហាញ។ ទីក្រុងឌូប្លាំង (Dublin) ដែលជារដ្ឋធានីរបស់ប្រទេសអៀរឡង់ កំពុងសាកល្បងប្រើកម្មវិធី digital twin ដ៏ទំនើបថ្មីមួយ ដែលត្រូវបានបង្កើតឡើងដោយប្រើប្រាស់ ប្រព័ន្ធទិន្នន័យភូមិសាស្ត្រ Cesium របស់ Bentley Systems និង ទិន្នន័យរបស់ NVIDIA Omniverse។ ការច្របាច់បញ្ចូលនៅនៃទិន្នន័យ […]

បទសម្ភាសន៍ពិសេស ៖ តើចំណុចអ្វីដែលធ្វើឱ្យទីក្រុង គួរឱ្យចង់រស់នៅ និងមាននិរន្តរភាព?

បញ្ហាគ្រោះធម្មជាតិ ការកកស្ទះចរាចរណ៍ ក៏ដូចជាការបំពុលបរិស្ថានជាដើម គឺការគំរាមកំហែងដែលទីក្រុងជុំវិញពិភពលោកកំពុងប្រឈម។ ទីក្រុងភ្នំពេញក៏កំពុងជួបប្រទះបញ្ហាទាំងនេះ ពិសេសបញ្ហាទឹកជំនន់ និងការកកស្ទះចរាចរណ៍។ តើយើងគួរមានដំណោះស្រាយយ៉ាងណា? តើឧបករណ៍ឌីជីថល និងបញ្ញាសិប្បនិមិត្ត (AI) អាចជួយដោះស្រាយបញ្ហានេះបានដែរឬទេ? ទស្សនាវដ្ដីសំណង់ និងអចនទ្រព្យ បានជួបសម្ភាសន៍ជាមួយ លោកស្រី Dorothea Manou នាយិកាគ្រប់គ្រងដំណោះស្រាយផ្នែកហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធទីប្រជុំជន នៃក្រុមហ៊ុន Bentley Systems ដើម្បីពិភាក្សាអំពីអនាគតនៃការអភិវឌ្ឍន៍ទីក្រុង។ ចម្លើយដ៏ខ្លីគឺ ឧបករណ៍ឌីជីថលគឺអាចជួយដោះស្រាយបញ្ហាទាំងនេះបាន។ ឧទាហរណ៍ កម្មវិធី FireSat អាចចាប់រកមើលហេតុការណ៍ភ្លើងឆេះព្រៃបានជុំវិញពិភពលោកបាន កម្មវីធី Flood Hub ដែលប្រើ AI និងប្រព័ន្ធធារាសាស្ត្រសកលដើម្បីព្យាករហានិភ័យទឹកជំនន់បាន ខណៈកម្មវិធី OpenPaths ដែលប្រើ AI និង  Dynamic Traffic Assignment (DTA) ដើម្បីគ្រប់គ្រងចរាចរណ៍ក្នុងក្រុង និងកម្មវិធីជាច្រើនទៀតដូចជា OpenFlow FlOOD, iTwin, Synchro+  ជាដើម សុទ្ធសឹងតែអាចជួយគ្រប់គ្រងទីក្រុងបាន។ (អានបន្ថែម និងបន្ថែម) […]

ក្រសួង២ សហការគ្នាធ្វើបរិវត្តកម្មឌីជីថលលើវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា

ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដើម្បីរួមគ្នាជំរុញការធ្វើបរិវត្តកម្មឌីជីថលវិស័យធនធានទឹក និងឧតុនិយមកម្ពុជា។ ពិធីចុះ MoU ខាងលើនេះ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក ថោ ជេដ្ឋា និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍ ឯកឧត្តម ជា វ៉ាន់ដេត។ រដ្ឋមន្រ្តីទាំងពីរបានឱ្យដឹងថា MoUនេះ គឺរៀបចំហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិត និងការបណ្តុះបណ្តាលជំនាញឌីជីថលជូនមន្ត្រីរាជការក្រោមឱវាទក្រសួងធនធានទឹក និងឧតុនិយម។ MoUនេះ ក៏នឹងជំរុញការធ្វើបរិវត្តកម្មឌីជីថលវិស័យធនធានទឹក និងឧតុនិយម តាមរយៈការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិតឥតខ្សែ និងការបណ្ដុះបណ្តាលជំនាញឌីជីថល ព្រមទាំងការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និង ថ្នាល ឬសេវារដ្ឋាភិបាលឌីជីថលថ្មីៗ ដែលអភិវឌ្ឍដោយក្រសួងប្រៃសណីយ៍ ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥។ គួរបញ្ជាក់ថា ថ្នាលផ្ទៀងផ្ទាត់ឯកសារឌីជីថល verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល អភិវឌ្ឍដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងបានដាក់ឱ្យប្រើក្នុងគោលបំណងដើម្បីលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ តាមរយៈការស្កេន QR Code ស្តង់ដាលើសន្លឹកឯកសារ […]

ក្រុមហ៊ុន NTT ចង់ពង្រីកការវិនិយោគរបស់ខ្លួន ផ្តោតលើការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា

ក្រុមហ៊ុន NTT DOCOMO GLOBAL Inc., របស់ជប៉ុន បានបង្ហាញបំណងក្នុងការស្វែងរកឱកាសវិនិយោគ ដើម្បីពង្រីកសេវាគ្របដណ្តប់ និងអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា សំដៅរួមចំណែកដល់ការអភិវឌ្ឍសង្គមឌីជីថលកម្ពុជាកាន់តែប្រសើរ។ បំណងនេះ បានបង្ហាញដោយលោក HIROKI Kuriyama ប្រធាន និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន NTT DOCOMO GLOBAL Inc., ក្នុងជំនួបជាមួយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ ក្នុងជំនួបនោះ លោក HIROKI Kuriyama ប្រធានក្រុមហ៊ុន បានបង្ហាញពីគោលបំណងក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវិស័យឌីជីថល ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជាបន្ថែមទៀត។ ជាការឆ្លើយតប សម្ដេចធិបតី បានស្វាគមន៍គោលបំណងរបស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជាក្នុងការអភិវឌ្ឍវិស័យឌីជីថល ជាពិសេសការពង្រីកសេវាគ្របដណ្តប់ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដើម្បីឱ្យពលរដ្ឋគ្រប់រូបមានឱកាសកាន់តែច្រើនក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។ សម្ដេចបន្តថា បច្ចុប្បន្ន ក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា កំពុងបញ្ចប់ដំណើរការ និងត្រៀមដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា 5G នៅទូទាំងប្រទេសផងដែរ។ បន្ថែមពីនេះ សម្ដេចក៏បានណែនាំឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីសិក្សាលម្អិតអំពីលទ្ធភាពវិនិយោគលើវិស័យឌីជីថលកម្ពុជា។ សូមជម្រាប់ថា ក្រុមហ៊ុន […]

ក្រុមហ៊ុនម៉ាឡេស៊ីចំនួន២ បង្ហាញបំណងចង់​វិនិយោគលើវិស័យឌីជីថល​នៅកម្ពុជា

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយសម្រាប់ទិដ្ឋភាពឌីជីថលដែលកំពុងរីកចម្រើនរបស់កម្ពុជា ក្រុមហ៊ុនម៉ាឡេស៊ីដ៏លេចធ្លោ២គឺ MMAG Holdings Berhad និង NexG Berhad បានបង្ហាញពីចេតនារបស់ពួកគេក្នុងការវិនិយោគលើវិស័យឌីជីថលនៅទីនេះ ដោយបច្ចុប្បន្នក្រុមហ៊ុនទាំងពីរ បានជួបពិភាក្សាជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីសិក្សាពីរឿងនេះរួចរាល់ហើយ។ នេះបើយោងតាមជំនួបពិភាក្សារវាងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជាមួយលោក Datuk Hanifah Noordin នាយកប្រតិបត្តិនៃ MMAG Holdings Berhad និង ក្រុមហ៊ុន NexG Berhad នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ។ នាឱកាសនោះ លោកនាយកប្រតិបត្តិក្រុមហ៊ុនខាងលើ បានថ្លែងអំណរគុណសម្តេច ខណៈលោកថា នាពេលខាងមុខក្រុមហ៊ុនមានបំណងស្វែងរកឱកាសវិនិយោគលើវិស័យសន្តិសុខឌីជីថល និងការពង្រីកការវិនិយោគបន្ថែមទៀតលើវិស័យឡូជីស្ទីកនៅកម្ពុជា។ ជាការឆ្លើយតប សម្តេចបានស្វាគមន៍ចំពោះបំណងវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា។ ចំពោះវិស័យឌីជីថលវិញ សម្តេចធិបតី បានសង្កត់ធ្ងន់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលបានចាត់ទុកវិស័យឌីជីថលជាវិស័យអាទិភាពគន្លឹះ។ ទន្ទឹមគ្នានេះ សម្តេចធិបតី ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនឱ្យបន្តផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពិនិត្យលទ្ធភាពវិនិយោគជាក់ស្តែងនៅកម្ពុជា។ សូមជម្រាបថា […]

ការពារប្រសើរជាងព្យាបាល៖ របៀបដែលហេដ្ឋារចនាសម្ព័ន្ធ និងឌីជីថលភ្លោះអាចជួយការពារទីក្រុង New Orleans គេចផុតពីគ្រោះទឹកជំនន់

ដោយ Tomas Kellner ទីក្រុង New Orleans គឺជាភូមិកំណើតនៃដូរតន្ត្រី អាហារ និងកម្មវិធីជប់លៀងរាំរែកតាមដងផ្លូវដ៏គួរឱ្យភ្ញាក់ផ្អើលមួយ។ ប៉ុន្តែ​សូម​កុំ​ភ្លេច​ ភូមិនេះក៏មានសំណង់ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើលគ្នាមួយដែរ ដែល​គេប្រសិទ្ធិនាមថា “the Big Easy dry” វាជា​កន្លែង​ផ្តល់​នូវ​បរិយាកាសល្អបំផុតសម្រាប់ការសម្រាកលម្ហែកាយ។ ជាភស្តុតាងជាក់ស្តែងគឺនៅដើមខែមីនា នៅពេលដែលទីក្រុង New Orleans ចូលទៅដល់រដូវកាល “Deep Gras” វាបង្ហាញប្រៀបដូចជាសម្រែកចុងក្រោយនៃបទចម្រៀងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដែល​ត្រូវបញ្ចប់នៅថ្ងៃ Fat Tuesday ដែលជាថ្ងៃសម្បូរទៅដោយអាហារប្រពៃណីនៃចុងបញ្ចប់រដូវកាល Mardi Gras។ ដោយ​អង្គុយ​នៅលើ​ដីនៅជិត និងក្រោមនីវ៉ូទឹកសមុទ្រ ដែលហ៊ុំព័ទ្ធដោយទឹក កម្មវិធី​ជប់លៀង​អាច​ប្រព្រឹត្តិ​ទៅ​បាន​ដោយ​សារ​ក្រវ៉ាត់ ទ្វារទឹក ស្ថានីយបូមទឹក ផ្លូវទឹក និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រផ្សេងទៀត។  សំណង់ជាច្រើនទាំងនេះត្រូវបានសាងសង់ និងពង្រឹងឡើងវិញ បន្ទាប់​ពី​គ្រោះ​ទឹក​ជំនន់​ដ៏​មហន្តរាយ​ដែល​បង្ក​ឡើង​ដោយ​ព្យុះ​សង្ឃរា Katrina ក្នុងឆ្នាំ 2005 រួមទាំង “ប្រព័ន្ធកាត់បន្ថយហានិភ័យនៃព្យុះសង្ឃរា និងព្យុះ Hurricane” ដែល​សាងសង់​ថ្មី​សម្រាប់​ទីក្រុង វាជាជញ្ជាំងការពារ​ទឹក​ជំនន់​ប្រវែង 130ម៉ាយ ដែលបានបញ្ចប់ក្នុងឆ្នាំ 2022។ វាត្រូវបានគេដាក់ឈ្មោះថា […]