គម្រោងព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា បញ្ចប់ការសាងសង់គ្រោងឆ្អឹងអគារជាស្ថាពរ

ក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្តេត (ខេមបូឌា) គ្រុប កាលពីថ្ងៃទី ២៩ សីហានេះ បានបញ្ចប់គ្រោងឆ្អឹងនៃសំណង់គម្រោងព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា បន្ទាប់ពីបានបើកការដ្ឋានកាលពីឆ្នាំ ២០១៨ កន្លងទៅ។

បើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន គម្រោងនេះត្រូវចំណាយរយៈពេល ២ ឆ្នាំ គិតចាប់ពីការបុកគ្រឹះរហូតការបញ្ចប់ការងារសាងសង់គ្រោងឆ្អឹងអគារជាផ្លូវការនៃគម្រោងនេះ។ គម្រោងនេះមានផ្ទៃដីទំហំ ២០០ពាន់ម៉ែត្រការ៉េ ដែលនឹងសាង់សង់ជាមជ្ឈមណ្ឌលរស់នៅបែបច្រកចេញចូលតែមួយ រួមមាន ការិយាល័យ លំនៅដ្ឋានប្រណីត និងមជ្ឈមណ្ឌលពាណិជ្ជកម្មផងដែរ។

គួរបញ្ជាក់ផងដែរថា គម្រោងអភិវឌ្ឍន៍ចម្រុះ ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា (Prince International Plaza) មានទីតាំងស្ថិតនៅជិតអតីតសួនទឹកវ៉តធរផាក ទល់មុខនឹងអគារប៊ូយុ៉ងថោន ស្ថិតនៅលើមហាវិថីសហព័ន្ធរុស្សុី។

ក្រៅពីគម្រោង ព្រីនស៍ អ៊ីនធើណាសិនណលផ្លាហ្សានេះ ក្រុមហ៊ុន Prince Real Estate Group ក៏មានម្ចាស់គម្រោងធំៗជាច្រើនទៀតដូចជា គម្រោង Prince Central Plaza គម្រោង Prince Modern Plaza និងគម្រោង Diamond One នៅឯកោះពេជ្រ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ការទិញសិទ្ធិប្រើប្រាស់ផែនទី 3D ពី Cesium របស់ Bentley និងធ្វើឱ្យអ្នកប្រើប្រាស់កាន់តែងាយស្រួល

ការរួមបញ្ចូលគ្នានៃ Cesium បូកនឹង iTwin ផ្តល់ជូនអ្នកអភិវឌ្ឍន៍បន្ថែមនូវវេទិកាឌីជីថលដ៏ទូលំទូលាយបំផុតសម្រាប់ការសាងសង់ និងបរិស្ថានធម្មជាតិ។ ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនផ្នែកទន់វិស្វកម្មហេដ្ឋារចនាសម្ព័ន្ធបានប្រកាសទិញសិទ្ធពីក្រុមហ៊ុន 3D Geospatial Cesium នេះបើយោងតាមការប្រកាសកាលពីថ្ងៃទី 6 ខែកញ្ញា របស់ក្រុមហ៊ុន Bentley Systems នៅ Exton រដ្ឋ Pennsylvania។ កម្មវិធី Cesium ត្រូវបានគេទទួលស្គាល់ជាវេទិកាបើកចំហដ៏ចម្បងមួយសម្រាប់បង្កើតកម្មវិធីភូមិសាស្ត្រ 3D ដ៏មានអានុភាព ហើយស្តង់ដារដែលអាចបើក-បង្វិល 3D Tiles របស់វាត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់យ៉ាងទូលំទូលាយដោយសហគ្រាសឈានមុខធំៗ ទាំងរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍កម្មវិធីរាប់ម៉ឺនស្ថាប័ននៅទូទាំងពិភពលោក។ Cesium ion ជាវេទិកា SaaS (Software as a Service) របស់ក្រុមហ៊ុន Cesium ដែលអ្នកប្រើប្រាស់អាចទាញយកកម្មវិធីមកប្រើនៅលើ Cloud Base ដែលជាការនាំមកនូវបទពិសោធន៍ 3D geospatial ដល់ឧបករណ៍ចល័តសកម្មជាង 1 លានគ្រឿងជារៀងរាល់ខែ ខណៈដែលការផ្តល់ជូនប្រភពបើកចំហរបស់ក្រុមហ៊ុន Cesium […]

ក្រុមហ៊ុន​កូរ៉េ Camko Motor គ្រោង​ដំឡើង​រថយន្ត​អគ្គិសនី​នៅ​កម្ពុជា ដើម្បី​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ពិភពលោក

​ក្រុមហ៊ុន Camko Motor និង Camko Infracore មានបំណងចាប់ផ្ដើមដំឡើងរថយន្តអគ្គិសនីនៅកម្ពុជានាពេលខាងមុខ ខណៈរថយន្តអគ្គិសនីនេះ កំពុងពេញនិយមប្រើប្រាស់ និងកើនឡើងជាលំដាប់ទូទាំងពិភពលោក។ នេះបើតាមជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម Kim Jin-pyo អតីតប្រធានសភានៃសាធារណរដ្ឋកូរ៉េ និងលោក Park Joo-bong ដែលជាអគ្គនាយកក្រុមហ៊ុន នៅទីក្រុងសេអ៊ូល នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤នេះ។ ក្នុងជំនួបនេះ លោក Park Joo-bong បានជម្រាបឱ្យដឹងថា ក្រុមហ៊ុនរបស់លោកសព្វថ្ងៃបានចាប់ផ្តើមដំណើរការ​​នៅកម្ពុជា និង​មានបំណងដំឡើងរថយន្តនៅកម្ពុជាសម្រាប់ការប្រើប្រាស់ទាំងនៅកម្ពុជា និងការនាំចេញទៅក្រៅប្រទេសផងដែរ ដោយ​ត្រូវការធនធានមនុស្ស ពិសេសគឺត្រូវការការបណ្ដុះបណ្ដាលជំនាញ។ បន្ថែមពីនេះ ក្រុមហ៊ុន Camko Motor ក៏មានបំណងពង្រីកសកម្មភាពផលិតរបស់ក្រុមហ៊ុន ឱ្យកាន់តែធំថែមទៀតបានសន្យាជាមួយសម្ដេចតេជោថា ក្រុមហ៊ុននឹងខិតខំធ្វើការឱ្យអស់លទ្ធភាពសម្រេចគម្រោងនេះឱ្យជោគជ័យ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ ជាការឆ្លើយតបវិញនោះ សម្តេចតេជោ បានកោតសរសើរចំពោះក្រុមហ៊ុនខាងលើនេះ និងបានលើកឡើងថា ចលនានៃការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា នៅមានកម្រិត ដោយសង្ឃឹមទៅអនាគត ការប្រើប្រាស់រថយន្តអគ្គិសនីដែលមានបច្ចេកវិទ្យាទំនើប និងកាត់បន្ថយការចំណាយ ធៀបនឹងការប្រើប្រាស់ប្រេងឥន្ធនៈដែលមានតម្លៃខ្ពស់។ គួរបញ្ជាក់ថា កាលពីខែឧសភា […]

កាហ្សាក់ស្ថាន ប្រកាសថានឹងពង្រីកទំហំពាណិជ្ជកម្មជាមួយកម្ពុជាឱ្យដល់ ៣០០លានដុល្លារ

​កាហ្សាក់ស្ថាន ប្រកាសថានឹងពង្រីកទំហំពាណិជ្ជកម្មជាមួយកម្ពុជាឱ្យបានដល់ ៣០០លានដុល្លារអាមេរិក និងជំហានបន្ទាប់ឱ្យបានដល់កម្រិត ១ពាន់លានដុល្លារអាមេរិក នាថ្ងៃខាងមុខ តាមរយៈពង្រីកទំនាក់ទំនងលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ទំនាក់ទំនងនយោបាយ និងវប្បធម៌។​ នេះបើតាមជំនួបរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ឯកឧត្តម កាណាត់ ទូមិសហ្ស (Kanat TUMYSH) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋកាហ្សាក់ស្ថាន នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ ឯកឧត្តម កាណាត់ ទូមិសហ្ស បានទទួលស្គាល់ថា ទំហំពាណិជ្ចកម្មទ្វេភាគីរវាងប្រទេសយើងទាំងពីរ គឺនៅមានកម្រិតទាបនៅឡើយ ប៉ុន្តែឯកឧត្តមនឹងខិតខំពង្រីកទំហំពាណិជ្ជកម្មឱ្យឈានដល់ទំហំ ៣០០លានដុល្លារអាមេរិក និងដល់កម្រិត ១ ពាន់លានដុល្លារអាមេរិកនាថ្ងៃខាងមុខ។ ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានលើកពីគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ដោយមានបំណងរៀ​ប​ចំឱ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងរដ្ឋមន្រ្តីសុខាភិបាលនៃប្រទេសទាំងពីរ ដើម្បីពិភាក្សាពីយន្តការការពា​រ និង​ព្យាបាលក្នុងវិស័យវេជ្ជសាស្រ្ត ដែលមានការផលិតវ៉ាក់សាំងទប់ស្កាត់ជំងឺរាត្បាតជាដើម។ លើសពីនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានស្នើឱ្យមានកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការរវាងប្រទេសទាំងពីរ សម្រាប់អ្នកកាន់លិខិតឆ្លងដែនផ្លូវការ និងការទូតផងដែរ។ ជាការឆ្លើយតប សម្តេចតេជោ បានគាំទ្រចំពោះគំនិតផ្តួចផ្តើមទាំងនេះ ក៏ដូចជាកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនផ្លូវការ និងការទូត និងកិច្ចសហប្រតិបត្តិការដើម្បីជំរុញទំហំពាណិជ្ចកម្មជាដើម។ […]

ជប៉ុនជាប់ជាប្រទេសមានទីផ្សារអចលនទ្រព្យដែលមានតម្លាភាពបំផុតនៅអាស៊ី

ជប៉ុនជាប់ចំណាត់ថ្នាក់ទី១១ ក្នុងនាមជាប្រទេសមានទីផ្សារអចលនទ្រព្យដែលមាននិរន្តរភាព និងតម្លាភាពល្អបំផុតនៅអាស៊ី នេះបើយោងតាមការវាយតម្លៃរបស់ក្រុមហ៊ុនអចលនទ្រព្យ Jones Lang LaSalle បានចេញផ្សាយលើគេហទំព័រ nikkei នៅថ្ងៃទី៦ កញ្ញា ២០២៤។ ការវាយតម្លៃនេះ ត្រូវបានធ្វើឡើងដោយផ្អែកលើកត្តាសំខាន់ៗដូចជា៖ ភាពងាយស្រួលក្នុងការរុករកទិន្នន័យនៅលើមូលដ្ឋានទីផ្សារអចលនទ្រព្យ ដូចជាការជួល និងអត្រាទំនេរ តម្លាភាពនៃប្រតិបត្តិការ ពិសេសគឺការលើកកម្ពស់ការសាងសង់ដែលមិនប៉ះពាល់ដល់បរិស្ថាន។ ក្រៅពីប្រទេសជប៉ុន ឃើញថាប្រទេសសិង្ហបុរីក៏ជាប់ជាប្រទេសមាន  “តម្លាភាពខ្ពស់ ទី១៣”  ក្នុងទីផ្សារអចលនទ្រព្យនៅអាស៊ី ជាលើកដំបូងផងដែរ។ លទ្ធផលខាងលើនេះ បានជំរុញឱ្យប្រទេសជប៉ុនពង្រឹងបទប្បញ្ញត្តិបរិស្ថានកាន់តែមានភាពតឹងតែង រួមទាំងតម្រូវការអ៊ីសូឡង់សម្រាប់ផ្ទះដែលទើបសាងសង់ថ្មី និងការប្រឈមនឹងហានិភ័យពីបម្រែបម្រួលអាកាសធាតុ ។ យ៉ាងណាមិញ ប្រទេសមួយនេះ ក៏ធ្លាប់ធ្លាក់ចុះនូវចំណាត់ថ្នាក់នៃ ដំណើរការប្រតិបត្តិការលើកិច្ចសន្យាជួល និងថ្លៃសេវាកម្ម ដោយសារការចូលប្រើប្រាស់ទិន្នន័យទីផ្សារលម្អិត មានភាពទន់ខ្សោយ និងយឺតយ៉ាវ។ ឆ្លើយតបនឹងបញ្ហាខាងលើ លោក Yuto Ohigashi នាយកជាន់ខ្ពស់នៃក្រុមហ៊ុន JLL បានលើកឡើងថា “វាមានសារៈសំខាន់ណាស់ក្នុងការធ្វើឱ្យប្រសើរឡើងនូវតម្លាភាពដោយប្រើបច្ចេកវិទ្យា ដើម្បីអាចមើលឃើញពេលវេលាជាក់ស្តែងនៃការប្រើប្រាស់ការិយាល័យ និងអត្រាការងារនៅក្នុងការិយាល័យ” ។ - Video Advertisement -

រយៈពេល៨ខែ កម្ពុជាលក់សំបុត្រចូលទស្សនាអង្គរ ប្រាសាទកោះកែរ្តិ៍ និងជិះទូកបានជាង $៣១លាន

រយៈពេល៨ខែ គិតចាប់ពីខែមករា រហូតដល់ខែសីហា ឆ្នាំ២០២៤ ប្រទេសកម្ពុជាប្រមូលចំណូលបាន ៣១.០៤៩.១៤០ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ និងជិះទូក។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤។ របាយការណ៍ខាងលើបានឱ្យដឹងថា រយៈពេល៨ខែ ក្នុងឆ្នាំ២០២៤នេះ កម្ពុជាមានភ្ញៀវទេសចរបរទេសចំនួន ៦៥១.៨៥៧នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បើគិតជាទឹកប្រាក់មានចំនួនសរុប ៣០.‌៣៣៤.២២៩ដុល្លារ កើន៣១,៣៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែក សម្រាប់ខែសីហា ឆ្នាំ២០២៤នេះ គ្រឹះស្ថានអង្គររកចំណូលបានចំនួន ៣.១៥៦.៧៩៩ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៦៧.៤៨២​នាក់ ដែលចំណូលនេះកើនឡើង ១៣,៧៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។ ជាងនេះទៅទៀត របាយការណ៍ដដែលក៍បានបង្ហាញបន្ថែមពីចំណូលពីការលក់បណ្ណចូលទស្សនាប្រាសាទកោះកែរ ក្នុងរយៈពេល ៨ខែនេះ បានចំនួន ១៩៧,៦១០ដុល្លារ ខណៈចំណូលបានមកពីការលក់សំបុត្រជិះទូកបានចំនួន ៥១៧.៣០១ដុល្លារ ។ គួរបញ្ជាក់ថា តម្លៃចូលទស្សនារមណីដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។ ដើម្បីបង្ករភាពងាយស្រួលដល់ភ្ញៀវទេសចរបរទេសទាំងអស់ដែលចូលទស្សនាប្រាសាទអង្គរ រដ្ឋាភិបាលកម្ពុជាបានប្រកាសកំណែទម្រង់សំខាន់ៗចំនួនប្រាំមួយ លើនិតិវិធីនៃការលក់ និងការត្រួតពិនិត្យសំបុត្រចូលទស្សនាអង្គរ។ (អានបន្ថែម) […]

រយៈពេល៧ខែ ឆ្នាំ២០២៤ កំពង់ផែស្វយ័តភ្នំពេញមានកុងតឺនឺ ឆ្លងកាត់រហូតជាង២៥ម៉ឺន TEUs កើនជិត ១៥%

បើគិតត្រឹមខែកក្កដា ពោលចាប់ពីខែមករា-កក្កដា ឆ្នាំ២០២៤ មានបរិមាណកុងតឺន័រ បានឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញមានរហូតជាង ២៥ម៉ឺន កើនឡើងជិត១៥ %​ បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍កំពង់ផែស្វយ័តភ្នំពេញ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤។ របាយការណ៍ដដែល បានបញ្ជាក់ទៀតថា បើគិតត្រឹមរយៈពេល៧ខែ ឆ្នាំ២០២៤ សន្ទុះកុងតឺនឺរឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ មានសរុប ២៥៩.៨៧៩TEUs កើនឡើង១៤,៩៤% បើធៀបនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២៣។ ដោយឡែក ក្នុងខែកក្កដា ឆ្នាំ២០២៤វិញ បរិមាណកុងតឺន័រ បានឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញមានចំនួន ៥៥.២៦៥ TEUs កើនឡើង១២,៧៦% បើធៀបនឹងខែកក្កដា ឆ្នាំ២០២៣ ដែលមានត្រឹមតែ ៤៩.០១១ TEUs។ ប្រភពដដែល បានបញ្ជាក់ទៀតថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៤នេះដែរ បរិមាណទំនិញ-ប្រេងឥន្ធនៈដែលបានឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញមានជាង ២លាន ៧២ម៉ឺនតោន កើនឡើងជាង១០% ចំណែកបរិមាណនាវាសរុបមានជាង ៣ពាន់គ្រឿង កើនជិត៩% នាវាដឹកអ្នកដំណើរមានជាង៣០០គ្រឿង កើនជាង២៤% និងអ្នកដំណើរឆ្លងកាត់មានជិត ២ម៉ឺននាក់ កើនជាង៧០%។ គួររលឹកថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ នេះ […]