អ្នកជំនាញ៖ អាស៊ីកំពុងទាក់ទាញវិនិយោគិនខ្លាំង ប៉ុន្តែមិនមែនវិស័យអចលនទ្រព្យទេ តែ…

វិនិយោគិនជុំវិញពិភពលោក កាន់តែមានការប្រុងប្រយ័ត្នក្នុងការវិនិយោគលើអចលនទ្រព្យ ក៏ដូចជាវិស័យផ្សេងៗទៀត ដោយសារភាពមិនច្បាស់លាស់នៅក្នុងបរិយាកាសម៉ាក្រូសេដ្ឋកិច្ចកំពុងបន្ត។ ប៉ុន្តែថ្មីៗនេះ អ្នកជំនាញបានសង្កត់ធ្ងន់ថា ទីផ្សារអាស៊ីប៉ាស៊ីហ្វិក កំពុងទទួលបានប្រជាប្រិយភាពកាន់តែខ្លាំង បើប្រៀបធៀបទៅនឹងតំបន់ផ្សេងទៀត។ យោងតាមគេហទំព័រ ReTalk Asia ការស្ទង់មតិថ្មីៗនេះ បានបង្ហាញថា វិស័យដែលទាក់ទាញវិនិយោគិនរូមមាន ការបង្កើតមជ្ឈមណ្ឌលទិន្នន័យ ខ្សែសង្វាក់ត្រជាក់ និងការដឹកជញ្ជូន។ បើសួរវិនិយោគិនថា បើមានទុន ១ ពាន់លានដុល្លារ ក្នុងដៃ ភាគច្រើនឆ្លើយថា នឹងវិនិយោគលើវិស័យដឹកជញ្ជូន និងភស្តុភារ ជាជាងការបង្កើតក្រុមហ៊ុន សង់រោងចក្រ ឬទិញអចលនទ្រព្យផ្សេងៗ។ វិនិយោគិនថា វិស័យដឹកជញ្ជូន និងភស្តុភារ នៅប្រទេសអាស៊ីមួយចំនួនធំ នៅមិនទាន់គ្រប់គ្រាន់ និងខ្វះស្ដង់ដា ដូច្នេះមានឱកាសច្រើន ក្នុងវិនិយោគលើវិស័យនេះ។ របាយការណ៍បានបន្ថែមថា ទីផ្សារដែលកំពុងលេចធ្លោនៅក្នុងតំបន់ដែលទាក់ទាញអ្នកវិនិយោគបន្ថែមទៀតគឺប្រទេសឥណ្ឌា និងវៀតណាម។ ប្រទេសឥណ្ឌាត្រូវបានវិនិយោគិនជាង ៦០% ថាជាទីផ្សារដែលកំពុងរីកចម្រើនដែលពួកគេចង់វិនិយោគ ខណៈវៀតណាមជាទីផ្សារជម្រើសដែលកំពុងលេចធ្លោដែរ ព្រោះទទួលបានការជ្រើសរើសដល់ទៅ ៨០%។

អាន​បន្ថែម

រដ្ឋចិនគ្រោងផ្ដល់កម្ចី ២៩ ប៊ីលានដុល្លារ ដើម្បីជួយបញ្ចប់គម្រោងអចលនទ្រព្យជាប់គាំង

រដ្ឋាភិបាលចិនគ្រោងនឹងផ្តល់ប្រាក់កម្ចីពិសេសចំនួនប្រមាណ ២៩ ០០០ លានដុល្លារ ដើម្បីជួយអ្នកអភិវឌ្ឍ ក្នុងការបញ្ចប់គម្រោងលំនៅដ្ឋានដែលជាប់គាំង។ នេះបើយោងតាម Caixin កាលពីថ្មីនេះ។ កម្ចីពិសេសនេះនឹងត្រូវចេញក្រោមកិច្ចសហប្រតិបត្តិការរបស់ក្រសួងលំនៅដ្ឋាន និងអភិវឌ្ឍន៍ទីក្រុង-ជនបទ ក្រសួងហិរញ្ញវត្ថុ និងធនាគារកណ្តាលរបស់ចិន។ ប្រាក់កម្ចីកញ្ចប់ដំបូងនឹងត្រូវបានផ្តល់ដោយធនាគារអភិវឌ្ឍន៍ចិន ធនាគារអភិវឌ្ឍន៍កសិកម្មនៃប្រទេសចិន និង ធនាគារនាំចេញ-នាំចូលនៃប្រទេសចិន។ កម្ចីជាង ២៩ ប៊ីលានដុុល្លារនេះ មិនមែនដើម្បីជំរុញទីផ្សារអចលនទ្រព្យ ឬជួយសង្រ្គោះអ្នកអភិវឌ្ឍន៍ទេ តែនឹងត្រូវផ្លល់ឱ្យសម្រាប់គម្រោងគម្រោងលំនៅដ្ឋានដែលត្រូវបានលក់ហើយ ប៉ុន្តែការដ្ឋានគាំង ដោយសារអ្នកអភិវឌ្ឍខ្វះសាច់ប្រាក់ប៉ុណ្ណោះ។ រដ្ឋាភិបាលក្នុងតំបន់ នឹងពិនិត្យមើលទ្រព្យសម្បត្តិ និងបំណុលរបស់អ្នកអភិវឌ្ឍន៍ ជាក់ស្ដែង មុនពេលផ្តល់ប្រាក់កម្ចី។ គម្រោងនេះកើតឡើងបន្ទាប់ពីអ្នកទិញផ្ទះជាច្រើន បានធ្វើបាតុកម្មបញ្ឈប់ការបង់ប្រាក់កម្ចីទៅធានាគារព្រោះ អ្នកអភិវឌ្ឍមិនអាចបញ្ចប់គម្រោងរបស់ខ្លួនបាន។ បញ្ហានេះកើតចេញពី ក្រុមហ៊ុនអចលនទ្រព្យយក្សចិនជាច្រើនដូចជា Evergrande Shimao និង Sunac បានធ្លាក់ក្នុងអន្ទាក់បំណុល ហើយខ្វះសមត្ថភាពក្នុងការបញ្ចប់ការដ្ឋានគម្រោងដែលបានលក់ដាច់រួចរាល់។ អ្នកវិភាគបរទេសថា ឬសគល់នៃបញ្ហានេះគឺបណ្ដាលមកពីកត្តាធំៗ ៣ដូចជា ទីផ្សារអចលនទ្រព្យដែលពុះកញ្ច្រោលខ្លាំងពេក កម្ចីក្នុងវិស័យអចលនទ្រព្យដែលកើនលើសលុបពិសេសនៅក្នុងក្រុមហ៊ុនធំៗ និងភាពធូររលុងនៃគោលនយោបាយព្រោះរដ្ឋចិនចង់បានចំណូលពីវិស័យនេះមកទ្រទ្រង់សេដ្ឋកិច្ចច្រើនជ្រុលពេក។ (អានបន្ថែម)

អាន​បន្ថែម

ក្រុមហ៊ុនយក្សចិន Evergrande បង្ខំចិត្តប្រកាសលក់ទីស្នាក់ការកណ្តាលដើម្បីដោះបំណុលរយពាន់លានដុល្លារ

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន Evergrande កំពុងប្រកាសស្វែងរកអ្នកទិញ ទីស្នាក់ការកណ្តាល​របស់​ខ្លួន​នៅ​ហុង​កុង ក្នុងតម្លៃ ១,៧ពាន់លានដុល្លារអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ Nikkei Asia នៅថ្ងៃទី២៨ កក្កដា ២០២២។ តាមប្រភពដដែលបានបញ្ជាក់ថា ក្រុមហ៊ុន CK Asset Holdings របស់មហាសេដ្ឋីហុងកុង Li Ka-shing បាន​ធ្វើ​ការ​ដេ​ញថ្លៃ China Evergrande Centre នៅហុងកុងក្នុងតម្លៃ ១,៧ពាន់លានដុល្លារ ដែលតម្លៃនេះ​ធ្លាប់​បាន​​ប្រកាសដាក់លក់ម្តងរួចមកហើយកាលពីឆ្នាំមុន។ ជាមួយគ្នានេះផងដែរ CK Asset នៅតែមានការព្រួយបារម្ភពី​បំណុល​ដ៏ណែន​ណាន់តាន់តាប់របស់ Evergrand ដែលអាចបង្កជាភាពស្មុកស្មាញដល់ប្រតិបត្តិការទិញ-លក់ អគារមួយនេះ។ សម្រាប់ក្រុមហ៊ុន Evergrande វិញ ធ្លាប់មានផែនការលក់អគារនេះជាយូរមកហើយ ក្នុងបំណងដើម្បីជួយសម្រួល ដល់ការដកខ្លួនចេញពីអន្ទាក់បំណុលដល់ទៅ ៣០០ពាន់លានដុល្លារ រួមទាំងមូលបត្របំណុលក្រៅប្រទេស ប្រហែលជា ២០ពាន់លានដុល្លារថែមទៀត។ ក្រៅពីផែនការលក់អគារ Evergrande នៅមានផែនការរៀបចំរចនាសម្ព័ន្ធរបស់ក្រុមហ៊ុនឡើងវិញ នៅចុងខែ នេះផងដែរ។ កាន់តែធ្ងន់ជាងនេះទៀត ក្រុមហ៊ុននេះក៏កំពុងជួបនឹងរលកនៃភាពចលាចលថ្មីមួយ ដោយស៊ើបអង្កេតរកឃើញថា នាយកប្រតិបត្តិ និងជាប្រធានផ្នែក ហិរញ្ញវត្ថុរបស់ខ្លួន […]

អាន​បន្ថែម

ស្ត្រី​មាន​បំផុត​នៅ​អាស៊ី​បាត់បង់​ទ្រព្យសម្បត្តិជាង​៥០% ​ក្នុង​វិបត្តិ​អចលនទ្រព្យ​នៅ​ចិន

វិបិត្តអចលនទ្រព្យនៅចិន បណ្តាលឱ្យស្ត្រី​មាន​បំផុត​នៅ​អាស៊ី​បាន​បាត់​បង់​ទ្រព្យ​សម្បត្តិ​ជាង​ពាក់​កណ្តាល​ក្នុង​ឆ្នាំ​កន្លង​ទៅ។ មហាសេដ្ឋីស្រីដែលមានបំផុតម្នាក់នេះ ឈ្មោះថា Yang Huiyan។ នាងមានដើមកំណើតជាជនជាតិចិន ហើយជាអ្នកជំនួញផង ជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យផង ជាពិសេសជាម្ចាស់ក្រុមហ៊ុនយក្ស Country Garden Holdings ដែលជាកេរ្តិ៍ពីឪពុករបស់នាង Yang Guoqiang ក្នុងឆ្នាំ 2007 ។ ហើយនាងបានក្លាយជាស្ត្រីដែលមានជាងគេបំផុតនៅអាស៊ី បន្ទាប់ពីមានការប្រកាសចេញ ជាសាធារណៈដោយអ្នកអភិវឌ្ឍន៍នៅហុងកុងកាលពី២ឆ្នាំមុន។ ក្នុងអំឡុងវិបត្តិកាលពីឆ្នាំមុន ទ្រព្យសម្បត្តិសុទ្ធរបស់ Yang Huiyan  បានធ្លាក់ចុះជាង 52ភាគរយ គឺធ្លាក់ពី ២៣,៧ពាន់លានដុល្លារ មកនៅត្រឹម ១១,៣ ពាន់លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់ CNA នៅថ្ងៃទី២៨ កក្កដា ២០២២។ មហាជនចាប់ផ្តើមមានការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ជាខ្លាំងនៅពេលដែលក្រុមហ៊ុន Country Garden នៅហុងកុង បានប្រកាសថា ខ្លួននឹងលក់ភាគហ៊ុនថ្មីៗដើម្បីប្រមូលប្រាក់ ដោយសារភាគហ៊ុនខ្លួនមានធ្លាក់ចុះ ១៥ភាគរយ ។ មួយវិញទៀត កន្លងមកក្រុមហ៊ុន Country Garden មិនដែល ភ័យខ្លាចនឹងភាពចលាចលនៃវិបត្តិសាច់ប្រាក់នោះទេ ប៉ុន្តែថ្មីៗនេះវិញ ក្រុមហ៊ុនបែរជា […]

អាន​បន្ថែម

ម្ចាស់បំណុលរបស់ Evergrande ច្រានចោលផែនការពន្យារពេលសងប្រាក់ ៦៧១លានដុល្លារ

ម្ចាស់បំណុលជាច្រើនដែលជាអ្នកទិញប័ណ្ណបំណុលរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យខ្នាតយក្ស Evergrande Group របស់ចិន បាន​ធ្វើ​ការច្រានចោលផែនការពន្យារការទូទាត់សងបំណុលរបស់ក្រុមហ៊ុនមួយនេះ ដែលមាន​ទឹកប្រាក់​ប្រមាណ ៤,៥​ពាន់​​​លានយ័ន ស្មើនឹង ៦៧១លានដុល្លារអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ Asia financial កាលពីថ្ងៃទី១១ ខែកក្កដា​ ឆ្នាំ២០២២។ Evergrande បានថ្លែងការណ៍ទៅកាន់ផ្សារមូលបត្រ Shenzhen ថា ខ្លួនកំពុងចរចារជាមួយម្ចាស់បំណុលទាំងនោះ ដើម្បីឱ្យមានការព្រមព្រៀងមួយឱ្យបានកាន់តែឆាប់ បើអាចទៅរួច។ Evergrande បានឱ្យដឹងបន្ថែមទៀតថា ខ្លួនបាននឹង​កំពុងរៀបចំផែនការដោះបំណុល​ ដែលចង់​ឱ្យម្ចាស់​បំណុល​ក្រៅ​​ប្រទេ​ស ដែលខ្លួនបានជំពាក់ជិត ២៣ពាន់លានដុល្លារអាមេរិក ឱ្យជួយប្រឆាំងនឹងបណ្តឹងសុំឱ្យរំលាយក្រុមហ៊ុន នៅពេល​ដែល​បណ្តឹងនេះបានទៅដល់ដៃតុលាការនៅថ្ងៃទី៣១ ខែសីហា ខាងមុខនេះ។ ជាមួយគ្នានេះផងដែរ កាលពីសប្តាហ៍មុន Evergrande ក៏បានពិនិត្យមើលថាតើម្ចាស់បំណុលក្រៅ ប្រទេសណាមួយ នឹងមានផែនការត្រឡប់មកប្តឹងឱ្យរំលាយក្រុមហ៊ុនមហាយក្សនេះម្តងទៀត នៅទីក្រុងហុងកុង។​ យ៉ាងណាមិញ ក្រុមហ៊ុន Top Shine Global Ltd ជាអ្ន​កវិនិយោគក្នុងក្រុមហ៊ុន Evergrande ក្នុងផ្នែក Fangchebao (ជាផ្នែកលក់អចលនទ្រព្យតាមអនឡាញ និងលក់យានយន្ត) បានដាក់ពាក្យប្តឹងឱ្យរំលាយក្រុមហ៊ុន ដោយសារក្រុមហ៊ុន មិនគោរពទៅនឹងកិច្ចព្រមព្រៀង ដែលថានឹងទិញហ៊ុនពី […]

អាន​បន្ថែម

ថៃគ្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសរួមគ្នា នៅតាមបន្ទាត់ព្រំដែនប្រទេសជិតខាង

រដ្ឋាភិបាលថៃ កំពុងពន្លឿនសកម្មភាពពាណិជ្ជកម្មតាមព្រំដែន ព្រមទាំងបង្កើតតំបន់សេដ្ឋកិច្ចពិសេស ជាមួយបណ្តាប្រទេសជាប់ព្រំដែន ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ។ លោក Surong Bulkul អនុប្រធានសភាថៃ បានស្នើឱ្យរដ្ឋាភិបាលពន្លឿនការបើកច្រកព្រំដែនឡើងវិញរវាងប្រទេសថៃជាមួយ ម៉ាឡេស៊ី ឡាវ កម្ពុជា និងមីយ៉ាន់ម៉ា ដើម្បីបង្កើនពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Bangkok Post នៅថ្ងៃទី១ ខែកក្កដា។ លោក Surong បានបន្ថែមថា តំបន់សេដ្ឋកិច្ចពិសេសរួមគ្នាជាមួយប្រទេសជិតខាង គួរតែចាប់ផ្តើមផ្ដោតលើឧស្សាហកម្មកែច្នៃម្ហូបអាហារ ដែលអាចជួយសម្រួលដល់លំហូរនៃពលករខុសច្បាប់ ទៅកាន់ប្រទេសថៃ ក៏ដូចជាការហូរចូលនៃផលិតផលកសិកម្ម។ អនុប្រធានសភាថៃលើកឡើងថា៖ “ការបើកច្រក​ព្រំដែននេះ អាចឲ្យពលករមកពីប្រទេសជិតខាងធ្វើការក្នុងតំបន់ ហើយត្រឡប់ទៅផ្ទះវិញនៅពេលល្ងាច ខណៈដែលប្រទេសថៃអាចទិញកសិផល សម្រាប់កែច្នៃ ហើយលក់ផលិតផលទាំងនោះ ទៅប្រទេសជិតខាងវិញ” ។ គូសបញ្ជាក់ផងដែរថា ពាណិជ្ជកម្មតាមព្រំដែនរបស់ថៃ ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២២នេះ​ បានធ្លាក់ចុះមកនៅត្រឹម ៨,៨ពាន់លានដុល្លារ ។

អាន​បន្ថែម

ហាងMcDonald ជាង៨០០កន្លែង ត្រូវបានប្តូរឈ្មោះថ្មីទាំងអស់ ដោយសារសម្ពាធទណ្ឌកម្ម

ហាង McDonald ជាង៨០០កន្លែង ត្រូវបានប្តូរយីហោ ក្រោយក្រុមហ៊ុនល្បីអាមេរិកមួយនេះ​សម្រេចចាកចេញពីរុស្ស៊ី ក្រោមសម្ពាធទណ្ឌកម្មសេដ្ឋកិច្ចរបស់លោកខាងលិច មកលើប្រទេសកុម្មុយនីសរុស្ស៊ី ជុំវិញសំណុំរឿងសង្រ្គាមឈ្លានពានអ៊ុយក្រែន។​ McDonald សម្រេចចិត្តសេងហាងរបស់ខ្លួនទាំង ៨៥០ហាងនៅប្រទេសរុស្ស៊ី​ទៅឱ្យវិនិយោគិនក្នុងស្រុក Alexander Nikolaevich Govor ក្នុងតម្លៃ១.៤ប៊ីលានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី១៣។​ យីហោអាមេរិក McDonald ដែលមានវត្តមានក្នុងប្រទេសរុស្ស៊ី តាំងពីឆ្នាំ១៩៩០ ត្រូវបានប្តូរឈ្មោះទៅជា ‘Vkusno & Tochka’ ឬប្រែថា “Tasty and that’s it.”។ ត្បិតប្តូរឈ្មោះមែន ប៉ុន្តែបុគ្គលិកMcDonald ទាំងអស់ ៦ម៉ឺ ២ពាន់នាក់ ត្រូវបានគេទទួលឱ្យនៅបម្រើការងារនៅក្រោមម៉ាកយីហោថ្មី។​

អាន​បន្ថែម

ភោជនីយដ្ឋានអណ្តែតទឹកដ៏ល្បីនៅហុងកុងត្រូវបានលិចចុះទៅបាត់បឹងក្រោយម្ចាស់ប្រកាសក្ស័យធន

ភោជនីយដ្ឋានកម្ពស់បីជាន់អណ្តែតទឹកល្បីឈ្មោះ នៅលើទឹកបឹងក្នុងទីក្រុងហុងកុង បានត្រូវពន្លិចទៅក្រោមបាតបឹង បន្ទាប់ពីម្ចាស់ក្ស័យធន។ បើកដំណើរការនៅលើបឹង កំពង់ផែ Aberdeen Harbour​  ភោជនីដ្ឋាន Jumbo Floating Restaurant បានរងសម្ពាធហិរញ្ញវត្ថុយ៉ាងខ្លាំង ក្នុងវិបត្តិជំងឺកូវីដ១៩ ជាងពីរឆ្នាំ ដែលម្ចាស់ភោជនីយដ្ឋានមួយនេះ មិនអាចបន្តដំណើរការអាជីវកម្មរបស់ខ្លួនបានទៀត។ មានរចនាបទបែបចិនបុរាណ ភោជនីយដ្ឋានអណ្តែតទឹកនេះ មិនត្រឹមតែជាកន្លែងបម្រើសេវាអាហារចិនបុរាណនោះទេ ប៉ុន្តែវាជាទិសដៅទេសចរណ៍ដ៏ទាក់ទាញមួយសម្រាប់ប្រជាជនហុងកុង និងទេសចរបរទេស។​ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន SCMP បានបញ្ជាក់ថា ម្ចាស់ភោជនីយដ្ឋាន Jumbo Floating Restaurant ធ្លាប់ផ្ទេរសិទ្ធិគ្រប់គ្រងភោជនីដ្ឋានអណ្តែតទឹកនេះទៅអ្នកដទៃម្តងដែរ ប៉ុន្តែត្រូវបានគេបដិសេធ ដោយបញ្ជាក់ថា តម្លៃនៃការគ្រប់គ្រងភោនីយដ្ឋាន និងសេវាថែទាំ ថ្លៃខ្ពស់ខ្លាំងពេកមិនអាចរ៉ាប់រងចំណាយបាន។​ ប្រភពដដែលបន្តថា អាជ្ញាធរក្នុងស្រុក កំពុងបើកការស៊ើបអង្កេត ជុំវិញការលិចភោជនីដ្ឋានអណ្តែតទឹកមួយនេះ ដែលបានកើតឡើងកាលពីចុងខែឧសភាកន្លងទៅ ប៉ុន្តែមិនមានមនុស្សរងគ្រោះពីព្រឹត្តិការណ៍លិចភោជនីយដ្ឋាន អណ្តែតទឹកមួយនេះទេ៕

អាន​បន្ថែម

Apple ប្តូររោងចក្រផលិត​ iPad ពីប្រទេសចិន ទៅវៀតណាម

ក្រុមហ៊ុន Apple បានដំឡើងរោងចក្រផលិត iPad នៅប្រទេសវៀតណាម បន្ទាប់ពីខ្សែច្រវ៉ាក់ផលិតកម្មរបស់ ខ្លួននៅប្រទេសចិន​រងផលប៉ះពាល់ដោយសារវិធានការបិទខ្ទប់នឹងជំងឺកូវីដ១៩ នៅប្រទេសចិន ដែលជាទីតាំងផលិតកម្មធំបំផុតរបស់ក្រុមហ៊ុន។​ ដោយសង្វាក់ផលិតកម្មក្នុងប្រទេសវៀតណាម ស្ថិតនៅដំណាក់កាលដំបូង និងមានទ្រង់ទ្រាយតូចនៅឡើយ ដូច្នេះក្រុមហ៊ុនបានលើកឡើងថា ការដំឡើងរោងចក្រនៅទីនេះជាការធ្វើពិពិធកម្មខ្សែច្រវាក់ផលិតកម្ម ដើម្បីកាត់បន្ថយលើការពឹងផ្អែកលើការផលិតទាំងស្រុងនៅប្រទេសចិនតែមួយយ៉ាងដូច្នេះ។​ សារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១ ខែមិថុនា នេះថា ក្រុមហ៊ុន កំពុងផ្លាស់ប្តូរការផលិត iPad មួយចំនួនចេញពីប្រទេសចិន ទៅកាន់ប្រទេសវៀតណាមវិញ បន្ទាប់ពីមានវិធានការបិទខ្ទប់ Covid-19 យ៉ាងតឹងរឹង ទាំងនៅក្នុងនិងជុំវិញទីក្រុងសៀងហៃ បាននាំឱ្យមានការរំខានជាច្រើនខែនៃសង្វាក់ផ្គត់ផ្គង់។ iPad នឹង​ក្លាយ​ជា​ផលិតផល​សំខាន់​ទី​ពីរ​របស់​ Apple ដែល​ផលិត​នៅ​ប្រទេស​វៀតណាម​ បន្ទាប់​ពី​កាស់ស្តាប់ត្រចៀក​ AirPods។ ប្រភពដដែលបានលើកឡើងថា “ការផ្លាស់ប្តូរនេះ មិនត្រឹមតែជាកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ក្រុមហ៊ុន Apple ក្នុងការធ្វើពិពិធកម្មខ្សែច្រវាក់ផ្គត់ផ្គង់របស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសារៈសំខាន់កាន់តែខ្លាំងឡើង របស់វៀតណាមចំពោះក្រុមហ៊ុន” ។ កាលពីឆ្នាំមុន Apple បាននាំចេញ iPad ចំនួន ៥៨លានគ្រឿងទូទាំងពិភពលោក ដែលភាគច្រើនផលិតនៅក្នុងប្រទេសចិន។

អាន​បន្ថែម

ក្រុមហ៊ុនយក្សជប៉ុនដាក់ទិសដៅពង្រីក Aeon Mall បន្ថែមទៀតនៅទីក្រុងហាណូយ

ក្រុមហ៊ុនយក្សជប៉ុន Aoen Mall​ គ្រោងពង្រីកផ្សារលក់រាយរបស់ខ្លួន បីទៅបួនកន្លែងបន្ថែមទៀត​នៅទីក្រុងហាណូយ ប្រទេសវៀតណាម​ ក្នុងរយៈពេលបីឆ្នាំខាងមុខទៀត។​ អគ្គនាយកគ្រប់គ្រង Aeon Mall Vietnam​ លោក Nagakawa Tetsuyuki បានលើកយកគម្រោងនេះ ក្នុងកិច្ចប្រជុំជាមួយនឹងអគ្គលេខាធិការបក្សទីក្រុងហាណូយ លោក Dinh Tien Dung ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន​ VN Express ចេញផ្សាយកាលពីថ្ងៃទី១៤ ខែឧសភា លោក Tetsuyuki បាននិយាយថា លោកសង្ឃឹមថា គម្រោង Aeon Mall Hoang Mai អាចចាប់ផ្តើមសាងសង់នៅត្រីមាសទីបីឆ្នាំ២០២២នេះ។ បច្ចុប្បន្នក្រុមហ៊ុនកំពុងដំណើរការគម្រោងចំនួន ៦ នៅទូទាំងប្រទេសវៀតណាម រួមទាំងផ្សារទំនើបចំនួនពីរនៅស្រុក Long Bien និង Ha Dong របស់ទីក្រុងហាណូយ។ គួរបញ្ជាក់ថា ក្រុមហ៊ុនគ្រោងនឹងបើកដំណើរការគម្រោងឱ្យបានចំនួន ១៦ បន្ថែមទៀតនៅទូទាំងប្រទេសវៀតណាមត្រឹមឆ្នាំ ២០២៥។

អាន​បន្ថែម