គម្រោងលំនៅឋានមួយនេះនឹងក្លាយជាគម្រោងដ៏ធំបំផុតនៅប្រទេសថៃ

ក្រុមហ៊ុនអចលនទ្រព្យថៃ Magnolia Quality Development (MQDC) នឹងពង្រីកគម្រោងលំនៅដ្ឋាន Forestias នៅជាយក្រុងបាងកកដើម្បីបង្កើតគម្រោងលំនៅឋានធំជាងគេនៅប្រទេសថៃ។ ការពង្រីកនេះនឹងត្រូវបានផ្តល់មូលនិធិដោយការវិនិយោគចំនួន ១,២ ប៊ីលានដុល្លារបន្ថែមពីលើការវិនិយោគចំនួន ៣ ប៊ីលានដុល្លារអាមេរិក។ ទំហំគម្រោងនឹងកើនដល់ទៅ ១៦ ហិកតា ដែលពីមុនមានត្រឹមតែ ៤៨ ហិកតាប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះនឹងពង្រីករហូតដល់ទៅ ៦៤ ហិកតា។ ស្ថិតនៅចម្ងាយប្រមាណ ១៥ គីឡូម៉ែត្រភាគអាគ្នេយ៍នៃភាគកណ្តាលទីក្រុងបាងកក Forestias នឹង មានវីឡា និង ខុនដូដែលមានទំហំប្រមាណ ៤,៨ ហិកតា រួមជាមួយកន្លែងលក់រាយ ការិយាល័យ  ក្លឹបកីឡា សណ្ឋាគារលំដាប់ផ្កាយ ៥ រោងកុន និងមជ្ឈមណ្ឌលកំសាន្តសម្រាប់គ្រួសារជាលក្ខណៈឯកជនផងដែរ។ ម្យ៉ាងវិញទៀត ក្នុងគម្រោងនេះក៏នឹងមានផ្លូវតភ្ជាប់គ្នាពីអគារមួយ ទៅអគារទៀត ដែលមានចម្ងាយសរុប ១,៦ គីឡូម៉ែត្រ។

អាន​បន្ថែម

តម្លៃអចលនទ្រព្យនៅហ្វីលីពីននៅទ្រឹង

តម្លៃផ្ទះនៅហ្វីលីពីនបានកើនត្រឹមតែ ០,៤% ប៉ុណ្ណោះពីមួយឆ្នាំទៅមួយឆ្នាំ ដែលនេះតំណាងឱ្យតម្លៃមិនឡើងខ្ពស់ដូចការព្យាករថានឹងកើនឡើង ៣,៧% ឡើយ។ នេះបើតាមសន្ទស្សន៍តម្លៃអចលនទ្រព្យសម្រាប់ត្រីមាសទី២ ឆ្នាំ២០១៩ របស់ធនាគារកណ្ដាលហ្វីលីពីន។ បើទោះជាតម្លៃលំនៅឋានស្ទើរគ្រប់ប្រភេទធ្លាក់ចុះ ក្នុងនោះរួមទាំងផ្ទះក្នុងអាគារសហកម្មសិទ្ធិផងដែលបានធ្លាក់តម្លៃ ៧,៩% ប៉ុន្តែយូនីតក្នុងខុនដូតម្លៃនៅតែកើនឡើងរវាង ៤,៥% ចន្លោះត្រីមាសទី១ និង ទី២ ក្នុងឆ្នាំ២០១៩នេះ។ បើនិយាយពីទីតាំង តម្លៃផ្ទះនៅតែកើនឡើងនៅក្នុងរដ្ឋធានី។ ត្បិតតែ៣ខែដំបូងដល់ត្រីមាសទី២ឆ្នាំ២០១៩ វារាងធ្លាក់ថ្លៃបន្តិចគឺ ០,២% ក៏ប៉ុន្តែជាទូទៅតម្លៃវានៅតែបន្តកើនឡើងរហូតដល់ ៥,២% ពីមួយឆ្នាំទៅមួយឆ្នាំ។ រីឯតម្លៃនៅតាមបណ្តាខេត្ត ឬ តំបន់នៅក្រៅក្រុងរបស់ប្រទេសហ្វីលីពីន បានធ្លាក់ចុះពី ១,១% ដល់ ២% គិតត្រឹមត្រីមាសទី២ក្នុងឆ្នាំ ២០១៩៕

អាន​បន្ថែម

កូរ៉េខាងត្បូង បើកការដ្ឋានសាងសង់ទីក្រុងឆ្លាតវៃនៅប៊ូសានជាមួយមេដឹកនាំអាស៊ាន

កូរ៉េ​ខាងត្បូង​បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ខ្លួន​នឹង​កសាង “ទីក្រុង​ឆ្លាតវៃ” ដំបូង​បង្អស់​របស់​ខ្លួន​នៅ​ក្នុង​ទីក្រុង​កំពង់ផែ​ប៊ូសាន​ក្នុង​ឆ្នាំ ២០២៤ ដែល​ហេដ្ឋារចនាសម្ព័ន្ធ និង ការ​​ប្រមូល​​ទិន្នន័យ​ធំៗ​នឹង​ត្រូវ​បាន​​គ្រប់គ្រង​ដោយ​ឧបករណ៍​ចាប់​សញ្ញា​​តាម​រយៈ​អ៊ីនធឺណិត ឬ internet of things sensors។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន យ៉ុនហាប់ ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៤ វិច្ឆិកា។ ប្រធានាធិបតី​មូន ជេអ៊ីន​បាន​ចូលរួម​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ទីក្រុង​ឆ្លាតវៃ​នៅ​​ប៊ូសាន ឬ (Busan Eco Delta Smart City) រួម​ជាមួយ​មេ​ដឹកនាំ​អាស៊ាន​ដទៃ​ទៀត​ក្នុង​អំឡុង​​កិច្ច​ប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន – សាធារណរដ្ឋ​កូរ៉េ​នៅ​ទីក្រុង​ប៊ូសាន។ លោក​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​បាន​មាន​ប្រសាសន៍​ថា “គោលបំណង​នៃ​ការបង្កើត​ទីក្រុងថ្មី​បែប​នេះ​នៅ​ពេល​អនាគត គឺ​ដើម្បី​ដោះស្រាយ​បញ្ហា​ទីក្រុង​ និង ប្រើ​វា​ជា​ឧបករណ៍​ ប្រកប​ដោយ​ភាព​ច្នៃ​បង្កើត​ ដោយ​ផ្អែក​លើ​មូលដ្ឋាន​នៃបច្ចេកវិទ្យាបដិវត្តឧស្សាហកម្ម ៤.០” ។ ប្រភព​ខាង​លើ​បន្ត​ថា កូរ៉េ​ខាង​ត្បូងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប្រទេស ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី និង ថៃ ហើយ​កំពុង​ពិភាក្សាជាមួយប្រទេស ព្រុយណេ និង កម្ពុជាសម្រាប់គម្រោង “ទីក្រុង​ឆ្លាត​វៃ” នេះ។ អាន​បន្ថែម គួរ​បញ្ជាក់​ផង​ដែរ​ថានៅក្នុងអំឡុង​នៃ​កិច្ច​ប្រជុំពី​ថ្ងៃ​ទី​២៥ ដល់ ២៦ វិច្ឆិកា កម្ពុជា […]

អាន​បន្ថែម

តំបន់ឆ្នេរប្រទេសថៃកំពុងមានការរីកចម្រើនផ្នែកគម្រោងលំនៅឋាន

តំបន់​ឆ្នេរ​​របស់​ប្រទេស​ថៃ មាន​គម្រោង​អភិវឌ្ឍ​លំនៅឋាន​ដែល​មាន​ទឹកប្រាក់​សរុប​ប្រមាណ ១៨,៤ ប៊ីលាន​ដុល្លារ​អាមេរិក។ នេះ​បើ​យោងតាម មជ្ឈមណ្ឌល​ព័ត៌មាន​អចលនទ្រព្យ​របស់​ធនាគារ​លំនៅឋាន​ប្រទេស​ថៃ។ The Nation បាន​រាយការណ៍​ថា​ច្រក​របៀង​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​ខេត្ត​តំបន់​ឆ្នេរ​​ប្រទេស​ថៃ​រួមមាន​ខេត្ត រ៉ាក់យ៉ង ឈុនបុរី និង ឆាក់ឆេងសៅ ដែល​មាន​​លំនៅឋាន​ចំនួន ៣០,៩៥៤​គម្រោង គិត​ត្រឹម​ខែ​មិថុនា​ឆ្នាំ ២០១៩ ហើយ​លក់​បាន​ប្រហែល ១៨៥,១៧៩ យូនីត។ អាន​បន្ថែម វីឆៃ វីរ៉ាត់តាកាផាន់ អគ្គនាយក​មជ្ឈមណ្ឌល​ព័ត៌មាន​អចលនទ្រព្យ បាន​ប្រាប់​ The Nation ថា លំនៅឋាន ៥៧,៣១៤ យូនីត​មាន​តម្លៃ​សរុប​​ប្រមាណ ១០២,៦ ប៊ីលាន​បាត (ប្រហែល ៣,៤ ប៊ីលាន​ដុល្លារ​អាមេរិក) បាន​ផ្ទេរ​ទៅ​ឱ្យ​អ្នក​ទិញ​នៅ​ឆ្នាំ ២០១៨ ពោល​គឺ​បាន​កើន​ឡើង ២០% បើ​ធៀប​នឹង​ឆ្នាំ ២០១៧ ។ ក្រុមហ៊ុន​​ប្រមាណ ៦១,២៨៤ ត្រូវ​បាន​ផ្ដល់​អាជ្ញាប័ណ្ណ​ឱ្យ​ធ្វើ​ប្រតិបត្តិការ​​​​​​​​​​​​​​​​​​​នៅ​តំបន់​ឆ្នេរ​ប្រទេស​ថៃ ​ជា​ការ​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​ពី​ចំនួន ៦,៨០០ ដែល​បាន​ចុះ​បញ្ជី​នៅ​ឆ្នាំ ២០១៧ ហើយ​មាន​តែ​ក្រុមហ៊ុន​តែ ១/៦ ប៉ុណ្ណោះ​ដែល​ស្ថិត​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ៕

អាន​បន្ថែម

ប្រទេសម៉ាឡេស៊ីកាត់បន្ថយតម្លៃអប្បបរមាលើការទិញអចលនទ្រព្យសម្រាប់ជនបរទេស

រដ្ឋាភិបាលម៉ាឡេស៊ីបានកាត់បន្ថយចំនួនទឹកប្រាក់អប្បបរមាដើម្បីទិញអចលនទ្រព្យសម្រាប់ជនបរទេសពី ២៣៨ ៥៨១ ដុល្លារអាមេរិក មកត្រឹមតែ ១៤៣ ១៤៩ ដុល្លារអាមេរិក ដែលគោលនយោបាយនេះ បានធ្វើឲ្យមានទាំងអ្នកគាំទ្រ និងមានទាំងអ្នកមិនគាំទ្រ។ ក្រុមអ្នកអភិវឌ្ឍន៍អចលនទ្រព្យធំជាងគេរបស់ម៉ាឡេស៊ី ឈ្មោះថា សមាគមអ្នកអភិវឌ្ឍន៍អចលនទ្រព្យនិងលំនៅដ្ឋាន (REHDA) បានសាទរចំពោះការផ្លាស់ប្តូរនេះ ដោយបានលើកឡើងថា វានឹងធ្វើឲ្យទីផ្សារអចលនទ្រព្យប្តូរពីការវិនិយោគលើគម្រោងប្រណិត មកវិនិយោគឡើងវិញសម្រាប់គម្រោងតម្លៃសមរម្យបន្ថែមទៀត។ ទោះជាយ៉ាងនេះក្តី សមាគម National Buyers Association បានអះអាងថា ការផ្លាស់ប្តូរនេះ នឹងធ្វើឱ្យអ្នកអភិវឌ្ឍន៍ដំឡើងថ្លៃដើមពីគម្រោងដែលមានតម្លៃទាបដើម្បីទាក់ទាញអ្នកទិញបរទេស ដែលនេះនឹងជំរុញឲ្យមានអតិផរណា និងបង្កឱ្យមានកង្វះផ្នែកអចលនទ្រព្យតម្លៃសមរម្យ។ REHDA បដិសេធការអះអាងនេះ ដោយបានលើកឡើងថា គោលការណ៍នេះ នឹងប៉ះពាល់ដល់អចលនទ្រព្យមិនទាន់លក់ចេញដែលមានតម្លៃខ្ពស់ជាង៦០០ ០០០ រីងហ្គិត នៅទីក្រុងគូឡាឡាំពួ និងទីក្រុងធំ ៗ ដទៃទៀត។

អាន​បន្ថែម

ការផ្លាស់ប្តូរផលិតកម្មចិនជំរុញឱ្យមានការកើនឡើងតម្លៃជួលក្នុងឧស្សាហកម្មនៅវៀតណាម

ជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនកំពុងជំរុញឱ្យមានការចាកចេញរោងចក្រផលិតកម្មចិនទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍ ដោយប្រទេសវៀតណាមគឺទទួលបានផលប្រយោជន៍ដោយផ្ទាល់។ យោងតាមរបាយការណ៍ថ្មីពីអ្នកវិភាគអចលនទ្រព្យ JLL Vietnam តម្រូវការខ្ពស់សម្រាប់ឧស្សាហកម្មបានធ្វើឲ្យកើនឡើងតម្លៃជួលក្នុងត្រីមាសទី ២ ឆ្នាំ ២០១៩ ដែលបានកើនឡើងដល់ ១៥,៨ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ជាមួយនឹងអត្រាផ្ទៃក្រឡាជួលពេញនៅតំបន់សេដ្ឋកិច្ចភាគខាងត្បូងនៃប្រទេសវៀតណាមមានរហូតដល់ ៨១ ភាគរយ ។ ថ្លៃជួលដីនៅក្នុងតំបន់ឧស្សាហកម្ម HCMCក៏ដូចជានៅតាមបណ្តាខេត្តប៊ិញដុង ដុងណៃ ឡុងអាន និងបារ៉ៃ- វង្សតា បានឈានដល់កំរិតមធ្យម ៩៥ ដុល្លារអាមេរិកក្នុងមួយម៉ែតការ៉េជាមធ្យមក្នុងត្រីមាសទី ២ ។ វិស័យអចលនទ្រព្យឧស្សាហកម្មរបស់វៀតណាមក៏នឹងទទួលបានអត្ថប្រយោជន៍ពីការពង្រីកបណ្តាញពាណិជ្ជកម្មជាបន្តបន្ទាប់ដែលដឹកនាំដោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហភាពអឺរ៉ុប – វៀតណាម (EVFTA) កាលពីខែមុន។

អាន​បន្ថែម

គម្រោងអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតមិនធ្លាប់មានរបស់ថៃកំពុងដំណើរការទៅមុខ

ទីក្រុងបាងកកត្រូវបានគេរំពឹងថានឹងមានការអភិវឌ្ឍន៍ដែលផ្តួចផ្តើមដោយផ្នែកឯកជនធំបំផុតដែលមិនធ្លាប់មាន ជាមួយនឹងការដាក់ឱ្យដំណើរការនូវគម្រោងដែលមានទឹកប្រាក់ ៣.៩ ពាន់លានដុល្លារអាមេរិក និងមានទំហំផ្ទៃក្រឡាសរុប ១,៨ លាន ម៉ែត្រការ៉េ ឈ្មោះថា បាងកកមួយ ឬ One Bangkok។ គម្រោងដែលមានអគារចំនួនប្រាំនេះ នឹងរួមបញ្ចូលការិយាល័យក្រុមហ៊ុនចំនួន ៥០០ ការិយាល័យ ដែលមានបុគ្គិលិកចំនួន ៦ ម៉ឺននាក់ សណ្ឋាគារលំដាប់ផ្កាយប្រាំ ខុនដូចំនួន ១,៣៥៩ យូនីត និងផ្សារទំនើបជាច្រើន។ នៅពេលបញ្ចប់ការសាងសង់ អគារមួយក្នុងចំណោមអគារទាំងប្រាំ នឹងក្លាយជាអគារមួយក្នុងចំណោមអគារខ្ពស់ៗទាំង ១០ នៅអាស៊ីអាគ្នេយ៍។ មានទីតាំងស្ថិតនៅលើផ្ទៃដី ១៦.៧ ហិកតាក្នុងសង្កាត់រ៉ាម៉ាទី ៤ នៅកណ្តាលក្រុងបាងកក គម្រោង One Bangkok ត្រូវបានរចនាដោយស្ថាបត្យករអាមេរិក Skidmore និង Owings & Merrill និងកំពុងត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនថៃ TCC Group។ ខណៈដែលគម្រោងនេះមានផ្ទៃក្រឡាបៃតងចំនួន ៨ ហិកតា គម្រោង One Bangkokកំពុងត្រូវបានគេចាត់ទុកថាជាទីក្រុងដំបូងបង្អស់របស់រាជធានីដែលមានទីតាំងក្នុងទីក្រុងផ្ទាល់។

អាន​បន្ថែម

ការវិនិយោគអចលនទ្រព្យជំរុញសេដ្ឋកិច្ចមីយ៉ាន់ម៉ា

ទីផ្សារអចលនទ្រព្យដែលកំពុងរីកលូតលាស់ខ្លាំងក្នុងប្រទេសមីយ៉ាន់ម៉ា បានធ្វើឲ្យវិស័យអចលនទ្រព្យស្ថិតក្នុងប្រភពកំពូលបីសម្រាប់ការវិនិយោគផ្ទាល់ពីបរទេសកាលពីឆ្នាំមុន។

អាន​បន្ថែម

Vinhomes ចុះបញ្ជីក្នុងផ្សារហ៊ុនហូជីមិញ

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតរបស់វៀតណាមបានចុះបញ្ជីភាគហ៊ុនចំនួន ២,៧ប៊ីលានហ៊ុននៅក្នុងផ្សារហ៊ុនហូជីមិញ (HoSE) សម្រាប់វីឡាប្រណីត និងអាផាតមិនរបស់ខ្លួន។

អាន​បន្ថែម

វេទិកាពិភាក្សាទាក់នឹងសំណង់អគារខ្ពស់ៗលើកទី៧

Macusevans កាលពីដើមខែមីនានេះបានរៀបចំវេទិកាពិភាក្សាទាក់នឹងសំណង់អគារខ្ពស់ៗលើកទី៧ ឬ 7th Annual Vertical Cities នៅឯទីក្រុងបាងកក ប្រទេសថៃ ដែលមានអ្នកឯកទេសជំនាញសំខាន់ៗជាច្រើនរូបមកពីបណ្តាប្រទេសផ្សេងៗ បានមកជួបជុំគ្នាដើម្បីចែករំលែកចំណេះដឹងរបស់ពួកគាត់ទៅលើប្រធានបទផ្សេងៗគ្នាទាក់ទងនឹងឧស្សាហកម្មសំណង់អគារខ្ពស់ៗ។

អាន​បន្ថែម