ព័ត៌មានអន្តរជាតិ
វេទិកាពិភាក្សាទាក់នឹងសំណង់អគារខ្ពស់ៗលើកទី៧
Macusevans កាលពីដើមខែមីនានេះបានរៀបចំវេទិកាពិភាក្សាទាក់នឹងសំណង់អគារខ្ពស់ៗលើកទី៧ ឬ 7th Annual Vertical Cities នៅឯទីក្រុងបាងកក ប្រទេសថៃ ដែលមានអ្នកឯកទេសជំនាញសំខាន់ៗជាច្រើនរូបមកពីបណ្តាប្រទេសផ្សេងៗ បានមកជួបជុំគ្នាដើម្បីចែករំលែកចំណេះដឹងរបស់ពួកគាត់ទៅលើប្រធានបទផ្សេងៗគ្នាទាក់ទងនឹងឧស្សាហកម្មសំណង់អគារខ្ពស់ៗ។
អានបន្ថែមCapitaLand កំពុងពង្រីកឥទ្ធិពលរបស់ខ្លួនក្នុងស្រុក
Capita Land ជាក្រុមហ៊ុនអចលនទ្រព្យឈានមុខគេនៅប្រទេសសិង្ហបុរី បានទិញយកអគារ Pearl Bank Apartments ដែលមានកម្ពស់ ៣៧ ជាន់នៅតំបន់ China Town ក្នុងតម្លៃ ៥៥០លានដុល្លារ តាំងពីខែមករាមកម្ល៉េះ គោលបំណងគឺដើម្បីធ្វើការអភិវឌ្ឍន៍ទីតាំងនេះឡើងវិញ។
អានបន្ថែមអង់គ្លេសប្រកាសលក់ស្ថានទូតរបស់ខ្លួនក្នុងប្រទេសថៃ
ការិយាល័យ Foreign and Commonwealth របស់ចក្រភពអង់គ្លេស (FCO) នឹងលក់ស្ថានទូតអង់គ្លេសនៅទីក្រុងបាងកកដែលមានទំហំ ៣.៧ហិកតា នៅក្នុងតំបន់ Wireless Road ក្នុងប្រទេសថៃ ក្នុងតម្លៃ៦០០លានដុល្លារ។
អានបន្ថែមការរួមបញ្ចូលគ្នានៃអចលនទ្រព្យវៀតណាមឈានដល់តម្លៃខ្
ការវិនិយោគបរទេសប្រកបដោយស្ថិរភាពក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសវៀតណាមបានធ្វើឲ្យមានការរួមបញ្ចូលគ្នា និងការទិញយក (M&A) ដែលឈានដល់តម្លៃខ្ពស់មួយក្នុងកំណត់ត្រាតម្លៃគឺ ១.៥ប៊ីលានដុល្លារនៅក្នុងឆ្នាំ២០១៧ នេះបើយោងតាមរបាយការណ៍ថ្មីមួយរបស់ក្រុមហ៊ុនអចលនទ្រព្យនិងការគ្រប់គ្រងការវិនិយោគ JLL ដែលបានរាយការណ៍នៅក្នុង DEALSTREETASIA។
អានបន្ថែមមីយ៉ាន់ម៉ាឋិតក្រោមសម្ពាធអត្រាការប្រាក់
រដ្ឋាភិបាលប្រទេសមីយ៉ាន់ម៉ា កំពុងទទួលរងសម្ពាធពីវិស័យអចលនទ្រព្យក្នុងការកាត់បន្ថយអត្រាពន្ធលើប្រាក់ចំណេញ និងអត្រាការប្រាក់លើកម្ចីដើម្បីជួយជម្រុញការវិនិយោគនៅក្នុងវិស័យសំណង់ និងអចលនទ្រព្យ។
អានបន្ថែមហ្វីលីពីនបន្ធូរបន្ថយចំពោះភាពជាកម្មសិទ្ធិដល់ជនបរទេស
វិធានកម្មសិទ្ធិបរទេសក្នុងវិស័យសំណង់នឹងត្រូវបានបន្ធូរបន្ថយនៅក្នុងប្រទេសហ្វីលីពីន បន្ទាប់ពីរដ្ឋាភិបាលបានប្រកាសថា ខ្លួនកំពុងកែប្រែរដ្ឋធម្មនុញ្ញរបស់ខ្លួនដើម្បីបង្កើនការរឹតត្បិតក្នុងវិស័យមួយចំនួន។ រដ្ឋមន្ត្រីហិរញ្ញវត្ថុហ្វីលីពីនលោក បានប្រកាសនៅក្នុងវេទិកាមួយសម្រាប់វិនិយោគិនជប៉ុននៅទីក្រុងតូក្យូកាលពីខែតុលាថា រដ្ឋាភិបាលក៏កំពុងពិនិត្យឡើងវិញនូវបញ្ជីអវិជ្ជមាននៃការវិនិយោគបរទេសផងដែរ។ ការកែប្រែរដ្ឋធម្មនុញ្ញអាចកើតឡើងបានបន្ទាប់ពីការពិនិត្យឡើងវិញ ហើយដំណើរការនេះត្រូវគេរំពឹងថានឹងចំណាយពេលយ៉ាងហោចណាស់មួយឆ្នាំ។ ក្រសួងហិរញ្ញវត្ថុហ្វីលីពីនបានប្រើប្រាស់ទិន្នន័យពីរបាយការណ៍វិនិយោគអាស៊ានឆ្នាំ ២០១៦ ដើម្បីបង្ហាញថាការផ្លាស់ប្តូរគឺមានភាពចាំបាច់ ព្រោះថាប្រទេសហ្វីលីពីនស្ថិតក្នុងចំណាត់ថ្នាក់ក្រោយប្រទេសសមាជិកអាស៊ានក្បែរខាងរបស់ខ្លួនលើការទាក់ទាញការវិនិយោគដោយផ្ទាល់ពីបរទេស ដោយទាក់ទាញបានតែ ៤.៧ភាគរយនៃការវិនិយោគសរុបនៅក្នុងតំបន់។ ប្រទេសហ្វីលីពីនបច្ចុប្បន្នកំពុងចាប់ផ្តើមកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាតិដ៏ធំមួយ។
អានបន្ថែមអគារខ្ពស់ក្នុងទីក្រុងសឹង្ហបុរីលក់ក្នុងតម្លៃ ១,៥ពាន់លាន
ការជួញដូររវាងតួអង្គធំៗពីរនៅក្នុងវិស័យអចលនទ្រព្យនៅអាស៊ី បានលក់អគារ Asia Square Tower 2 នៅប្រទេសសិង្ហបុរីក្នុងតម្លៃប្រហែល ១.៥ប៊ីលានដុល្លារ ដែលជាការលក់អគារការិយាល័យដ៏ធំបំផុតទី២ ក្នុងប្រទេស។
អានបន្ថែមCapital Land សំលឹងមើលទិញយក Asia Square 2
ក្រុមហ៊ុន Capital Land ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងអ្នកគ្រប់គ្រងមូលនិធិឈានមុខគេរបស់ប្រទេសសឹង្ហបុរី កំពុងចរចាទិញ Asia Square 2 នេះបើយោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ ។
អានបន្ថែមSolar Home កំណត់យកប្រទេសមីយ៉ាន់ម៉ាជាគោលដៅរបស់ខ្លួន
ក្រុមហ៊ុនមានមូលដ្ឋាននៅប្រទេសសឹង្ហបុរីដែលផ្តល់ជូននូវដំណោះស្រាយថាមពលព្រះអាទិត្យសម្រាប់គ្រួសារនៅជនបទដែលមិនបានតភ្ជាប់ទៅនឹងបណ្តាញអគ្គិសនី កំពុងសម្លឹងមើលប្រទេសមីយ៉ាន់ម៉ាជាគោលដៅទីផ្សារបន្ទាប់របស់ខ្លួន។
អានបន្ថែមទីផ្សារប្រណីតីិនៅទីក្រុងហូជីមិញកំពុងតែរីកចម្រើនខ្លាំង
ទីផ្សារខុនដូប្រណីិតកំពុងតែរីកចម្រើនខ្លាំងនៅក្នុងទីក្រុងហូជីមិញ ដែលជាទីក្រុងធំបំផុតទីពីររបស់ប្រទេសវៀតណាម ហើយកំពុងតែបន្តនាំមុខជាចលករនៃវិស័យអចលនទ្រព្យនៅអាស៊ាន។
អានបន្ថែម