ព័ត៌មានអន្តរជាតិ
ការធ្លាក់ចុះនៃការវិនិយោគយ៉ាងធំធ្វើឲ្យប្រទេសម៉ាឡេស៊ីមានការព្រួយបារម្ភ
អាជ្ញាធរម៉ាឡេស៊ីបានសម្តែងក្តីបារម្ភអំពីផលប៉ះពាល់នៃការធ្លាក់ចុះការវិនិយោគក្នុងវិស័យអចលនទ្រព្យចំនួន ៧០ភាគរយ នៅចន្លោះឆ្នាំ ២០១៤ និងឆ្នាំ ២០១៥ ដែលអាចមានទៅលើផ្នែកផ្សេងៗនៃសេដ្ឋកិច្ចប្រទេស។ ការវិនិយោគក្នុងវិស័យអចលនទ្រព្យរបស់ម៉ាឡេស៊ីដែលទទួលបានអនុម័តយល់ព្រម បានធ្លាក់ចុះពី ២១,៦៧ពាន់លានដុល្លារក្នុងឆ្នាំ ២០១៤ មកនៅត្រឹមតែ ៦,៥៨ពាន់លានដុល្លារក្នុងឆ្នាំ ២០១៥ នេះបើយោងតាមអាជ្ញាធរទទួលបន្ទុកអភិវឌ្ឍន៍ការវិនិយោគម៉ាឡេស៊ី (ហៅកាត់ថា MIDA) រដ្ឋមន្ត្រីនៃក្រសូងពាណិជ្ជកម្មអន្តរជាតិ និងឧស្សាហកម្ម លោក Datuk Seri Ong Ka Chuan ដែលបានថ្លែងប្រាប់ទៅកាន់ propertyguru.com ថា “វាជាការព្រួយបារម្ភមួយ ដោយសារតែការធ្លាក់ចុះនេះគឺទំហំធំ… ហើយនេះជាអ្វីដែលធានាចំពោះការវិភាគបន្ថែមទៀតទៅអនាគត”។ ផលប៉ះពាល់ដែលសំខាន់បំផុតនោះ គឺដំណើរការសេដ្ឋកិច្ចដែលមានដំណើរយ៉ាងលំបាក ដោយក្នុងនោះតម្លៃទំនិញធ្លាក់ចុះ ថ្លៃចំណាយក្នុងការរស់នៅកើនឡើង ហើយវិស័យអចលនទ្រព្យនេះមានជាប់ទាក់ទងនឹងវិស័យឧស្សាហកម្មចំនួន ២០០ ផ្សេងទៀត។
អានបន្ថែមចិនដាក់សំណើសង់លំនៅដ្ឋានលើកោះ Eco-City ប្រទេសម៉ាឡេស៊ី
ក្រុមហ៊ុនមួយរបស់ប្រទេសចិនបានធ្វើការផ្សព្វផ្សាយពីលំនៅដ្ឋាននៅក្នុងគម្រោងធំមួយរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅលើកោះសិប្បនិម្មិតចំនួនបួន ក្នុងច្រកសមុទ្រ Johor រវាងប្រទេសម៉ាឡេស៊ី និងសិង្ហបុរី។ Forest City គឺជាគម្រោងមួយដែលមានតម្លៃ ៤១ ពាន់លានដុល្លារ នៅលើផ្ទៃដី ១៤ គីឡូម៉ែតការេ៉ លើ Eco-City ដែលធ្វើការអភិវឌ្ឍដោយក្រុមហ៊ុន Country Garden ប៉ុន្តែមិនទាន់មានលំនៅដ្ឋានណាមួយត្រូវបានសាងសង់រួចរាល់នោះទេ ព្រោះថាកោះសប្បនិម្មិតទាំងបួនកំពុងសាងសង់នៅឡើយ។ គម្រោងនេះបានចាប់ផ្តើមនៅឆ្នាំ ២០១៣ និងបានចំណាយអស់ទឹកប្រាក់ ១.២ ពាន់លានដុល្លាររួចហើយ។ ជាមួយគ្នានេះដែរ គម្រោងនេះក៏មានការគ្រោងធ្វើផ្លូវរថភ្លើងប្រើថាមពលពន្លឺ និងផ្លូវថ្នល់ទាំងនៅលើ និងក្រោមដីសម្រាប់ការធ្វើដំណើរនៅក្នុងទីក្រុងទាំងមូល។ ដំបូងឡើយ គម្រោងនេះគ្រោងធ្វើលើផ្ទៃដីទំហំ២០គីឡូម៉ែត្រការ៉េ ប៉ុន្តែត្រូវបានបន្ថយមកវិញដោយសារតែមានការតវ៉ាពីរដ្ឋាភិបាលសិង្ហបុរី ដែលមានការព្រួយបារម្ភអំពីផលប៉ះពាល់នៃការបូមខ្សាច់នៅឆ្នេរសមុទ្ររបស់ខ្លួន។
អានបន្ថែមVingroup ឈានចូលទៅក្នុងទីផ្សារអូស្ត្រាលី
បើយោងតាមកាសែតអូស្ត្រាលី Vingroup ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនាំមុខគេរបស់ប្រទេសវៀតណាម បានចូលទីផ្សារអូស្ត្រាលី បន្ទាប់ពីមានកិច្ចព្រមព្រៀងដីធ្លីក្នុងតម្លៃ ១៦ លានដុល្លារ ដែលធ្វើឡើងនៅក្នុងសង្កាត់ដែលជាមជ្ឈមណ្ឌលជំនួញនៅទីក្រុងស៊ីដនី។ មានការរាយការណ៍ថានឹងមានការសាងសង់បណ្តុំសណ្ឋាគារមួយនៅក្នុងទីក្រុង ដែលមានចំនួន ១៧២ បន្ទប់ នៅលើទំហំដី ១,០៣០ ម៉ែត្រការ៉េ ប៉ុន្តែនៅមិនទាន់មានការអនុម័តយល់ព្រមលើគម្រោងការអភិវឌ្ឍនេះទេ។ ជាមួយគ្នានេះ ក៏មានការរំពឹងថា Vingroup នឹងសាងសង់គម្រោងអភិវឌ្ឍន៍មួយដែលមានការប្រើប្រាស់ចម្រុះ ហើយដែលក្នុងនោះក៏មានសណ្ឋាគារដែរ។ គួរបញ្ជាក់ថា ការអភិវឌ្ឍផ្នែកអចលនទ្រព្យរបស់ Vingroup នៅប្រទេសវៀតណាម រួមមានខុនដូ និងវីឡាប្រណិត ផ្សារទំនើប បណ្តុំអាគារខ្វាត់ខ្វែងសម្រាប់ទេសចរណ៍ ព្រមទាំងហាងលក់ទំនិញរាយផងដែរ ហើយ Vingroup មានកន្លែងកំសាន្តចំនួនបីនៅឆ្នេរញ៉ាត្រាង និងសណ្ឋាគារ Vinpearl Premium Da Nang ដែលមាន២០០បន្ទប់នៅកណ្តាលក្រុង។
អានបន្ថែមបញ្ហាប្រឈមចំពោះអចលនទ្រព្យនៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន
តាមការសិក្សាថ្មីមួយរបស់ CBRE ស្តីពីសហគមន៍សេដ្ឋកិច្ចអាស៊ាន ៖ កត្តាជម្រុញនៅក្នុងវិស័យអចលនទ្រព្យនៅតំបន់អាស៊ីអាគ្នេយ៍ បានកត់សម្គាល់នូវបញ្ហាប្រឈម និងឱកាស ចំពោះវិស័យនេះ ពេលសហគមន៍សេដ្ឋកិច្ចអាស៊ានមកដល់។ តម្លាភាពនៅក្នុងទីផ្សារ គឺជាបញ្ហាប្រឈមមួយសម្រាប់ប្រទេសកម្ពុជា ដែលចាំបាច់ត្រូវបង្កើតបរិយាកាសអំណោយផលឲ្យកាន់តែច្រើនឡើងដល់ការធ្វើអាជីវកម្ម។ កង្វះកម្លាំងពលកម្មដែលមានជំនាញ និងភាពខុសគ្នានៃជំនាញជាមួយនឹងការងារ ក៏ជាកត្តាបង្អាក់អ្នកវិនិយោគឲ្យចូលមកវិនិយោគក្នុងវិស័យឧស្សាហកម្ម ការិយាល័យ និងវិស័យលក់រាយផងដែរ។ ច្បាប់ស្តីពីកម្មសិទ្ធិដ៏តឹងរឹង និងកង្វះគោលនយោបាយខិតខំប្រឹងប្រែង ត្រូវបានចាត់ទុកថាជាឧបសគ្គដ៏ធំក្នុងការធ្វើឲ្យមានកំណើននៃឧស្សាហកម្មនៅក្នុងតំបន់ផងដែរ។ ទោះជាយ៉ាងណា ទំហំនៃទីផ្សារ កំណើនសហគ្រាសធុនតូច និងមធ្យម កំណើនការធ្វើពាណិជ្ជកម្មឆ្លងប្រទេស ភាពចម្រុះនៃទីផ្សារ និងភាពខ្លាំងនៃទីផ្សារទេសចរណ៍ ទាំងអស់នេះត្រូវបានគេមើលឃើញថាជាឱកាសយ៉ាងធំសម្រាប់អនាគតនៃឧស្សាហកម្មអចលនទ្រព្យនៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាននេះ។
អានបន្ថែម