ព័ត៌មានអន្តរជាតិ
ក្រុមហ៊ុន PwC ត្រូវបានពិន័យជាប្រាក់ចំនួន ៦២,២ លានដុល្លារ និងបម្រាមរយៈពេល ៦ ខែជុំវិញសវនកម្មលើក្រុមហ៊ុនអចលនទ្រព្យក្ស័យធន Evergrande
ក្រុមហ៊ុន PwC Zhong Tian ដែលជាសាខាក្រុមហ៊ុន PwC ផ្នែក គណនេយ្យលំដាប់ពិភពលោកក្នុងប្រទេសចិន ត្រូវបានពិន័យជាប្រាក់ចំនួន ៦២,២ លានដុល្លារអាមេរិក និងត្រូវបានហាមឃាត់មិនឱ្យធ្វើសវនកម្មរយៈពេលប្រាំមួយខែសម្រាប់ការខកខានរបស់ខ្លួនក្នុងការកំណត់អត្តសញ្ញាណមិនត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុនៅក្នុងគណនីរបស់ក្រុមហ៊ុនអចលនទ្រព្យក្ស័យធនដ៏ធំ Evergrande Group។ ការផាកពិន័យនេះ រាប់ថាជាការដាក់ទណ្ឌកម្មធ្ងន់ធ្ងរបំផុតលើក្រុមហ៊ុនសវនកម្មនៅក្នុងប្រទេសចិន គឺជាផ្នែកមួយនៃការបង្រ្កាបយ៉ាងទូលំទូលាយរបស់ទីក្រុងប៉េកាំងលើការគ្រប់គ្រងមិនត្រឹមត្រូវ និងកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាសុចរិតភាពទីផ្សារ នេះបើយោងតាមសេចក្តីប្រកាសរបស់ scmp នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៤។ កំហុសរបស់ក្រុមហ៊ុន PwC Zhong Tian ក្នុងការធ្វើសវនកម្មទៅលើក្រុមហ៊ុនក្ស័យធននេះ គឺដោយសារតែក្រុមហ៊ុនមិនបានរកឃើញទិន្នន័យ ឬព័ត៌មានមិនពិត នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ Evergrande ក្នុងអំឡុងពេលសវនកម្មរបស់ខ្លួន។ គណៈកម្មាការនិយតកម្មមូលបត្រចិន (CSRC) បានបង្ហាញឱ្យឃើញថា ក្រុមហ៊ុននេះ ថែមទាំងមិនបានរកឃើញថា អចលនទ្រព្យមួយចំនួនដែលបានចុះបញ្ជីរួចរាល់ជាដីទំនេរពិតប្រាកដនោះទេ។ ក្រុមហ៊ុន PwC Zhong Tian និងសាខាប្រចាំខេត្តក្វាងចូវ បាននិយាយថា “PwC Zhong Tian និងអង្គភាពក្វាងចូវរបស់ខ្លួនមិនបានផ្តល់យោបល់សវនកម្មសមរម្យដើម្បីចង្អុលបង្ហាញអំពីគណនេយ្យមិនពិតទាំងនេះទេ” ។ ចំពោះការថ្លស់ធ្លោយនេះ និយ័តករចិន CSRC […]
អានបន្ថែមវៀតណាមជាប់ជាប្រទេសមានតម្លាភាពទីផ្សារអចលនទ្រព្យទាបបំផុតនៅអាស៊ីអាគ្នេយ៍
ទីផ្សារអចលនទ្រព្យរបស់ប្រទេសវៀតណាម ត្រូវបានចាត់ថ្នាក់ថាជាប្រទេសដែលមានតម្លាភាពទាបជាងគេបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយជាប់ចំណាត់ថ្នាក់ទី ៤៩ ក្នុងចំណោមប្រទេសចំនួន ៨៩ នៅក្នុងសន្ទស្សន៍តម្លាភាពអចលនទ្រព្យសកលឆ្នាំ ២០២៤ របស់ស្ថាប័នស្រាជជ្រាវអចលនទ្រព្យ JLL។ របាយការណ៍នេះ បានដាក់ប្រទេសវៀតណាមនៅពីក្រោយប្រទេសសិង្ហបុរី (ទី ១៣) ថៃ (ទី៣២) ម៉ាឡេស៊ី (ទី៣៣) ឥណ្ឌូណេស៊ី (ទី ៤០) និងហ្វីលីពីន (ទី ៤៥) ក្នុងលក្ខខណ្ឌតម្លាភាព ដោយបង្ហាញពីបញ្ហាប្រឈមសំខាន់ៗសម្រាប់អ្នកវិនិយោគទាក់ទងនឹងភាពច្បាស់លាស់នៃបទប្បញ្ញត្តិ គុណផលវិនិយោគ និងបញ្ហានិរន្តរភាព។ របាយការណ៍នេះ ត្រូវបានចេញផ្សាយដោយសារៈព័ត៌មានវៀតណាម e.vnexpress.net នៅថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០២៤។ គួរបញ្ជាក់ថាវិធីសាស្ត្រចាត់ចំណាត់ថ្នាក់នេះ ធ្វើឡើងដោយការវាយតម្លៃតម្លាភាពតាមរយៈការរួមបញ្ចូលទិន្នន័យបរិមាណវិស័យ (quantitative data) និងលទ្ធផលស្ទង់មតិពីទីក្រុងចំនួន ១៥១ទូទាំងពិភពលោក ដោយកំណត់ឱ្យទីផ្សារនៃប្រទេសនីមួយៗនូវពិន្ទុពី០១ទៅ ០៥ ក្នុងនោះពិន្ទុ០១បង្ហាញពីកម្រិតខ្ពស់បំផុតនៃតម្លាភាព។ ចំណាត់ថ្នាក់ពាក់កណ្តាលតម្លាភាពរបស់វៀតណាម ឆ្លុះបញ្ចាំងពីការបំពេញគុណផលទាបរបស់ខ្លួននៅក្នុងផ្នែកសំខាន់ៗដូចជាការវិនិយោគ និយតកម្ម និងក្របខ័ណ្ឌច្បាប់ ដំណើរការប្រតិបត្តិការ និងស្តង់ដារនិរន្តរភាព។ ផ្ទុយទៅវិញ ប្រទេសជប៉ុនបានក្លាយជាទីផ្សារអចលនទ្រព្យដែលមានតម្លាភាពបំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយទទួលបានចំណាត់ថ្នាក់ទី ១១។ លើសពីនេះស្ថាប័នវាយតម្លៃ […]
អានបន្ថែមឥណ្ឌូនេស៊ីកំពុងសម្លឹងចង់ទិញអ្នកផលិតអង្ករកម្ពុជា ដើម្បីធានាការផ្គត់ផ្គង់សន្តិសុខស្បៀងក្នុងប្រទេសរបស់ខ្លួន
ក្រុមហ៊ុនដឹកជញ្ជូនស្បៀងអាហាររបស់រដ្ឋឥណ្ឌូនេស៊ី Bulog មានផែនការទិញអ្នកផលិតអង្ករនៅកម្ពុជា ដើម្បីធានាការផ្គត់ផ្គង់អង្ករក្នុងប្រទេសរបស់ខ្លួន ចំពេលផលិតកម្មក្នុងស្រុកកំពុងធ្លាក់ចុះ ដោយទិន្នផលផលិតកម្មស្រូវរបស់ជាតិបានធ្លាក់ចុះ ១,៣៩% មកនៅត្រឹម ៣១,១០ លានតោនក្នុងឆ្នាំ ២០២៣ ពីចំនួន ៣១,៥៤ លានតោនក្នុងឆ្នាំ ២០២២ នេះបើយោងតាមទិន្នន័យពីស្ថិតិពីរដ្ឋាភិបាលឥណ្ឌូនេស៊ី និងបានចុះផ្សាយដោយ theinvestor កាលពីថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៤។ នាយកប្រតិបត្តិក្រុមហ៊ុន Bulog លោក Bayu Krisnamurthi មានប្រសាសន៍ថា “ក្រុមបច្ចេកទេសឥណ្ឌូនេស៊ីមួយក្រុម ត្រូវបានបញ្ជូនមកកម្ពុជាដើម្បីធ្វើការសិក្សាយ៉ាងស៊ីជម្រៅ និងពិភាក្សាជាមួយធុរកិច្ចកម្ពុជា និងអ្នកពាក់ព័ន្ធ រួមទាំងប្រទេសជិតខាងដែលមានទំនាក់ទំនងពាណិជ្ជកម្មជាមួយកម្ពុជា។” លោកបានបញ្ជាក់បន្ថែមថា ការវាយតម្លៃនេះគឺជាការឆ្លើយតបទៅនឹងអនុសាសន៍របស់លោកប្រធានាធិបតី Joko Widodo ដែលបានណែនាំឱ្យក្រុមហ៊ុនលោក ទិញក្រុមហ៊ុនអង្ករកម្ពុជា ក្នុងគោលបំណងពង្រឹងសន្តិសុខស្បៀងជាតិ និងស្ថិរភាពស្តុកអង្ករ។ លោក Krisnamurthi បានគូសបញ្ជាក់ពីការពិចារណាសំខាន់ៗជាច្រើន មុននឹងធ្វើការសម្រេចចិត្តចុងក្រោយ ខណៈសមត្ថភាពផលិតអង្កររបស់កម្ពុជានៅមានទំហំតូច បើធៀបនឹងអ្នកផលិតធំៗដូចជាប្រទេសថៃ និងវៀតណាម។ ទោះយ៉ាងណាក្តី លោកក៏បានចង្អុលបង្ហាញពីបញ្ហាប្រឈមផ្នែកហេដ្ឋារចនាសម្ព័ន្ធ ដោយបានកត់សម្គាល់ពីអវត្តមាននៃកត្តាសំខាន់ៗដូចជា កំពង់ផែ ផ្លូវថ្នល់ និងប្រព័ន្ធអគ្គិសនីដែលអាចទុកចិត្តបាន […]
អានបន្ថែមជប៉ុនជាប់ជាប្រទេសមានទីផ្សារអចលនទ្រព្យដែលមានតម្លាភាពបំផុតនៅអាស៊ី
ជប៉ុនជាប់ចំណាត់ថ្នាក់ទី១១ ក្នុងនាមជាប្រទេសមានទីផ្សារអចលនទ្រព្យដែលមាននិរន្តរភាព និងតម្លាភាពល្អបំផុតនៅអាស៊ី នេះបើយោងតាមការវាយតម្លៃរបស់ក្រុមហ៊ុនអចលនទ្រព្យ Jones Lang LaSalle បានចេញផ្សាយលើគេហទំព័រ nikkei នៅថ្ងៃទី៦ កញ្ញា ២០២៤។ ការវាយតម្លៃនេះ ត្រូវបានធ្វើឡើងដោយផ្អែកលើកត្តាសំខាន់ៗដូចជា៖ ភាពងាយស្រួលក្នុងការរុករកទិន្នន័យនៅលើមូលដ្ឋានទីផ្សារអចលនទ្រព្យ ដូចជាការជួល និងអត្រាទំនេរ តម្លាភាពនៃប្រតិបត្តិការ ពិសេសគឺការលើកកម្ពស់ការសាងសង់ដែលមិនប៉ះពាល់ដល់បរិស្ថាន។ ក្រៅពីប្រទេសជប៉ុន ឃើញថាប្រទេសសិង្ហបុរីក៏ជាប់ជាប្រទេសមាន “តម្លាភាពខ្ពស់ ទី១៣” ក្នុងទីផ្សារអចលនទ្រព្យនៅអាស៊ី ជាលើកដំបូងផងដែរ។ លទ្ធផលខាងលើនេះ បានជំរុញឱ្យប្រទេសជប៉ុនពង្រឹងបទប្បញ្ញត្តិបរិស្ថានកាន់តែមានភាពតឹងតែង រួមទាំងតម្រូវការអ៊ីសូឡង់សម្រាប់ផ្ទះដែលទើបសាងសង់ថ្មី និងការប្រឈមនឹងហានិភ័យពីបម្រែបម្រួលអាកាសធាតុ ។ យ៉ាងណាមិញ ប្រទេសមួយនេះ ក៏ធ្លាប់ធ្លាក់ចុះនូវចំណាត់ថ្នាក់នៃ ដំណើរការប្រតិបត្តិការលើកិច្ចសន្យាជួល និងថ្លៃសេវាកម្ម ដោយសារការចូលប្រើប្រាស់ទិន្នន័យទីផ្សារលម្អិត មានភាពទន់ខ្សោយ និងយឺតយ៉ាវ។ ឆ្លើយតបនឹងបញ្ហាខាងលើ លោក Yuto Ohigashi នាយកជាន់ខ្ពស់នៃក្រុមហ៊ុន JLL បានលើកឡើងថា “វាមានសារៈសំខាន់ណាស់ក្នុងការធ្វើឱ្យប្រសើរឡើងនូវតម្លាភាពដោយប្រើបច្ចេកវិទ្យា ដើម្បីអាចមើលឃើញពេលវេលាជាក់ស្តែងនៃការប្រើប្រាស់ការិយាល័យ និងអត្រាការងារនៅក្នុងការិយាល័យ” ។
អានបន្ថែមកូរ៉េ និងជប៉ុនចេញមុខដឹកនាំប្រទេសនៅឥណ្ឌូប៉ាស៊ីហ្វិក ឆ្លើយតបនឹងវិបត្តិខ្សែច្រវាក់ផ្គត់ផ្គង់សេដ្ឋកិច្ចនៅឥណ្ឌូប៉ាស៊ីហ្វិក
ក្នុងព្រឹត្តិការណ៍ផ្លាស់ប្តូរយុទ្ធសាស្ត្រតំបន់ដ៏សំខាន់មួយ ដើម្បីការពារខ្សែច្រវាក់ផ្គត់ផ្គង់ទីផ្សារសេដ្ឋកិច្ចក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ប្រទេសកូរ៉េខាងត្បូង និងជប៉ុនបានចេញមុខដឹកនាំ បង្កើតអន្តរបណ្តាញថ្មីមួយដើម្បីឆ្លើយតបនឹងវិបត្តិសាកល ក្រោមក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក (IPEF) នេះបើយោងតាម Asia.nikkei ចេញផ្សាយថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៤។ ក្នុងសេចក្តីប្រកាសដែលធ្វើឡើងដោយរដ្ឋាភិបាលកូរ៉េខាងត្បូងកាលពីខែកក្កដា បណ្តាញអន្តរជាតិនេះ មានគោលបំណងធានាថា ប្រទេសជាសមាជិកនៃបណ្តាញនេះ នឹងរក្សាលទ្ធភាពទទួលបានការផ្គត់ផ្គង់ទំនិញសំខាន់ៗក្នុងអំឡុងពេលមានអាសន្ន ដោយមានកូរ៉េខាងត្បូងជាប្រធាន និងប្រទេសជប៉ុនជាអនុប្រធាន។ គំនិតផ្តួចផ្តើមនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលនៃប្រទេសជាសមាជិកក្នុងការធ្វើយ៉ាងណាឱ្យមានការឆ្លើយតបយ៉ាងរហ័ស និងអាចកោះប្រជុំបន្ទាន់ ក្នុងរយៈពេលតែ ១៥ថ្ងៃ ប្រសិនណាបើមានការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ដែលបណ្តាលមកពីគ្រោះមហន្តរាយធម្មជាតិ ឬការវាយប្រហារតាមអ៊ីនធើណិតណាមួយ។ មុខងារចម្បងរបស់បណ្តាញអន្តរជាតិនេះ គឺដើម្បីឱ្យប្រទេសជាសមាជិក IPEF ទាំង ១៤ ចែករំលែកព័ត៌មានសំខាន់ៗអំពីសារពើភ័ណ្ឌ និងសម្របសម្រួលការចែកចាយទំនិញសំខាន់ៗដូចជា ឧបករណ៍អេឡិចត្រូនិក ការផ្គត់ផ្គង់វេជ្ជសាស្រ្ត និងសារធាតុរ៉ែសំខាន់ៗ ក្នុងករណីមានការខ្វះខាត។ កិច្ចសហការនេះ នឹងការពារការទិញ និងការស្តុកទុកដោយហេតុការណ៍ភ័យស្លន់ស្លោណាមួយ ដោយប្រទេសជាសមាជិកនឹងជួយសម្រួលដល់ការចែករំលែកស្តុក និងស្វែងរកផ្លូវផ្គត់ផ្គង់ជំនួសឱ្យផ្លូវផ្គត់ផ្គង់ចាស់ ក្នុងចំណោមប្រទេសជាដៃគូប្រសិនណាបើជួបគ្រោះអាសន្ន។ ក្របខណ្ឌ IPEF នេះ ក៏គ្រោងនឹងធ្វើសមយុទ្ធដើម្បីបង្កើនការត្រៀមខ្លួនឆ្លើយតបនឹងវិបត្តិជាយថាហេតុ រួមទាំងការផ្តល់ការលើកលែងការត្រួតពិនិត្យតាមច្រកព្រំដែនលើការនាំចេញក្នុងអំឡុងពេលមានអាសន្នថែមទៀតផង។ គំនិតផ្តួចផ្តើមឆ្លើយតបនឹងវិបត្តិនេះ ត្រូវបានផ្តួចផ្តើមគំនិតឡើងដោយសារការដកស្រង់មេរៀនពីការរំខានកន្លងមក ដូចជាកង្វះការផ្គត់ផ្គត់ផលិតផលអ៊ុយរា (Urea) របស់កូរ៉េខាងត្បូងឆ្នាំ […]
អានបន្ថែមអ្នកជំនាញប្រាប់ពីយុទ្ធសាស្ត្រទាញប្រយោជន៍ និងកាត់បន្ថយហានិភ័យសម្រាប់អ្នក អចលនទ្រព្យក្នុងសម័យ AI
បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត Artificial Intelligence (AI) កំពុងផ្លាស់ប្តូរវិស័យអចលនទ្រព្យយ៉ាងឆាប់រហ័ស ដោយនាំមកនូវទាំងឱកាសដែលមិនធ្លាប់មានពីមុនមក ទាំងហានិភ័យមិនធ្លាប់ជួបប្រទះ។ រាប់ចាប់តាំងពីការកែប្រែយុទ្ធសាស្រ្តទីផ្សារ ដល់ការសម្រួលដំណើរការវាយតម្លៃអចលនទ្រព្យ បច្ចេកវិទ្យា AI កំពុងធ្វើបដិវត្តគ្រប់ទិដ្ឋភាពនៃវិស័យអចលនទ្រព្យសំខាន់ៗដូចជាពាណិជ្ជកម្ម ឧស្សាហកម្ម លំនៅឋាន និងវិស័យពាក់ព័ន្ធជាច្រើនទៀត។ ក្រុមហ៊ុនអ្នកជំនាញការផ្នែកផលប៉ះពាល់នៃបច្ចេកវិទ្យា AI មកលើវិស័យអចលទ្រព្យ រួមមានលោក Peter D. Ballance, Jared Wachtler, និង James Gatto បានចេញផ្សាយបទវិភាគរបស់ខ្លួនតាមរយៈ Sheppardmullin នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ ២០២៤ ដែលមានសេចក្តីពិស្តារដូចខាងក្រោម៖ កែប្រែទិដ្ឋភាពទីផ្សារ និងរបៀបវិនិយោគ៖ ឥទ្ធិពលរបស់ AI លើវិស័យអចលនទ្រព្យ គឺភាពទូលំទូលាយ និងស៊ីជម្រៅយ៉ាងខ្លាំង។ បើនិយាយពីវិស័យរកស៊ីរបស់ឈ្មួញកណ្តាលវិញ វេទិកាដែលដំណើរការដោយ AI កំពុងធ្វើបដិវត្តន៍ពីរបៀបធ្វើទីផ្សារអចលនទ្រព្យ និងកំណត់អត្តសញ្ញាណអតិថិជន ដោយផ្តល់ឱ្យឈ្មួញកណ្តាលនូវឧបករណ៍ទំនើបដើម្បីផ្គូផ្គងឱកាសវិនិយោគទៅនឹងផែនការអាជីវកម្ម និងការបង្កើនសមត្ថភាពធន់នឹងហានិភ័យ។ មិនថាបញ្ហានោះ មានភាពស្មុគស្មាញប៉ុណ្ណានោះទេ គឺទោះជាការដោះស្រាយជាមួយមូលនិធិសោធននិវត្តន៍បែបអភិរក្ស (Conservative pension funds) ឬបញ្ហាពាក់ព័ន្ធនឹងអ្នកបណ្តាក់ទុនដែលធន់នឹងហានិភ័យនោះទេ […]
អានបន្ថែមឥណ្ឌាជាប់លេខ៥ នៅអាស៊ីប៉ាស៊ីហ្វិកជាប្រទេសទទួលបានវិនិយោគអចលនទ្រព្យច្រើនជាងគេ
ឥណ្ឌា បានក្លាយជាប្រទេសទទួលបានការវិនិយោគអចលនទ្រព្យឆ្លងព្រំដែនធំជាងគេទី ០៥ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយទាក់ទាញបាន ៣ពាន់លានដុល្លារ ក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤។ លំហូរចូលយ៉ាងខ្លាំងនេះ ជាមូលធនសកលដ៏សំខាន់ ដែលស្មើនឹង ៩% នៃទំហំវិនិយោគសរុបក្នុងតំបន់អាស៊ី និងបានគូសបញ្ជាក់អំពីភាពលេចធ្លោនៃប្រទេសឥណ្ឌានៅក្នុងទីផ្សារអចលនទ្រព្យអន្តរជាតិ នេះបើយោងតាម Businesstoday ចុះផ្សាយថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០២៤។ គួររំលឹកថា បច្ចុប្បន្ននេះ ការវិនិយោគឆ្លងព្រំដែនសរុបនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូល ឈានដល់ ១១,៥ ពាន់លានដុល្លារ យោងទិន្នន័យដែលបានចេញផ្សាយនៅក្នុងរបាយការណ៍ Look Beyond the Norms របស់ Knight Frank Asia Pacific Horizo។ សម្រាប់វិស័យអគារការិយាល័យ បានបង្ហាញពីភាពទាក់ទាញធំបំផុតសម្រាប់អ្នកវិនិយោគពិភពលោក ដោយបានរួមចំណែក ៣៦% នៃការបែងចែកដើមទុនសរុប។ តួលេខនេះឆ្លុះបញ្ចាំងពីតម្រូវការដ៏រឹងមាំសម្រាប់អចលនទ្រព្យពាណិជ្ជកម្មនៅក្នុងប្រទេសឥណ្ឌា។ បន្ទាប់ពីនេះ គឺវិស័យឧស្សាហកម្ម បានរួមចំណែកប្រមាណ ៣០% ខណៈដែលវិស័យលំនៅឋាន និងហាងលក់រាយ មានចំណែកប្រមាណ ១៥% និង ១០% រៀងគ្នា។ […]
អានបន្ថែមវិនិយោគិនបរទេសចាប់ផ្តើមប្រុងប្រយ័ត្នឡើងវិញ ខណៈទីផ្សារអចលនទ្រព្យចិនប្រឈមមុខនឹងបញ្ហាជាថ្មី
ចំពេលមានការកើនឡើងនៃភាពមិនច្បាស់លាស់នៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន អ្នកវិនិយោគបរទេសកំពុងមានការប្រយ័ត្នប្រយែងលើការជ្រើសយកគម្រោងវិនិយោគកាន់តែខ្លាំងជាងមុន ជាពិសេសគឺមានវិនិយគិនជាច្រើន បង្ហាញការក្រែងរអែងលើការទិញអចលនទ្រព្យប្រភេទពាណិជ្ជកម្ម (commercial properties) នេះបើយោងតាម Asia.nikkei ចុះថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២៤។ នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ កិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងព្រំដែនក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសចិនបានធ្លាក់ចុះ ១៣% នៃអត្រាប្រចាំឆ្នាំ បើគិតជាទំហំទឹកប្រាក់មានចំនួន ៣,៣ ពាន់លានដុល្លារ។ ការធ្លាក់ចុះនេះ ឆ្លុះបញ្ចាំងពីការព្រួយបារម្ភកាន់តែទូលំទូលាយអំពីស្ថិរភាពរបស់ទីផ្សារអចលនទ្រព្យ ជាពិសេសក្នុងចំណោមវិនិយោគិនដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលម្នាក់ៗបានលើកឡើងពីការព្រួបារម្ភ ថា តើពួកគេអាចចាកចេញពីទីផ្សារចិនត្រឡប់ទៅវិញដោយចំណេញនៅពេលអនាគតដែរឬទេ។ ទន្ទឹមនឹងនេះដែរ បន្ទាប់ពីចិន ប្រទេសជប៉ុន បាននាំមុខប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាមួយនឹងអត្រាធ្លាក់ចុះនៃសកម្មភាពពាណិជ្ជកម្មផ្នែកអចលនទ្រព្យ ៣៥% ក្នុងទំហំទឹកប្រាក់ចំនួន ៣,៧ ពាន់លានដុល្លារ។ ទោះមានការថយចុះពីវិនិយោគិនអាមេរិក ចំណែកវិនិយោគិនសិង្ហបុរីវិញ នៅតែបន្តជាតួអង្គដ៏សំខាន់នៅក្នុងទីផ្សារអចលនទ្រព្យពាណិជ្ជកម្មរបស់ប្រទេសចិន ដោយបានរួមចំណែកប្រហែល ១ពាន់លានដុល្លារ នៅឆមាសទីមួយនៃឆ្នាំ ២០២៤ ទោះបីជាមានការព្រួយបារម្ភអំពីស្ថានភាពភូមិសាស្ត្រនយោបាយទូទៅក៏ដោយ។ ទោះបីជាយ៉ាងណាក៏ដោយ ទំហំវិនិយោគ ១ពាន់លានដុល្លារនេះ ក៏នៅតែតំណាងឱ្យការធ្លាក់ចុះនៃការវិនិយោគខ្ពស់បំផុតរបស់ជនជាតិសិង្ហបុរីដែរ បើធៀបនឹងឆ្នាំ ២០១៩។ ការធ្លាក់ចុះនេះបង្ហាញពីការភ័យខ្លាចកាន់តែខ្លាំងឡើងក្នុងចំណោមអ្នកសុទិដ្ឋិនិយមចិនដែលប្រមើលមើលពីអនាគតសេដ្ឋកិច្ចវែងឆ្ងាយ ដែលធ្លាប់មានបទពិសោធន៍ឆ្លងកាត់វដ្តទីផ្សារច្រើនដងច្រើនគ្រា។ ទីផ្សារអចលនទ្រព្យរបស់ប្រទេសចិនបានប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន ចាប់តាំងពីពេលដែលរដ្ឋាភិបាលបានអនុវត្តវិធានការទប់ស្កាត់ការខ្ចីប្រាក់របស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យក្នុងឆ្នាំ ២០២០មក […]
អានបន្ថែមរយៈពេល ៧ខែ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មអាស៊ាន-ចិន មានប្រមាណជាង ៥០០ពាន់លានដុល្លារ
ក្នុងរយៈពេលប្រាំពីរខែដំបូង ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងអាស៊ាន-ចិន បានឈានដល់តម្លៃ ៣,៩២ទ្រីលានយន់ ស្មើនឹង ៥៤៦,៦ប៊ីលានដុល្លារអាម៉េរិក ដែលមានការកើនឡើង ១០,៥% ធៀបនឹងឆ្នាំមុន។ នេះបើយោងតាមស្ថិតិរបស់រដ្ឋបាលគយចិន (GAC) ដែលចុះផ្សាយដោយក្រសួងព័ត៌មានកម្ពុជា។ ប្រភពដដែលបានបន្តថា ប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាស៊ានសម្រាប់រយៈពេល ១៥ឆ្នាំជាប់ៗគ្នា ខណៈដែលអាស៊ានបានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសចិនក្នុងរយៈពេល ៤ឆ្នាំជាប់ៗគ្នា ដែលក្នុងនោះ ការនាំចេញរបស់ចិនទៅកាន់អាស៊ានមានចំនួន ២,៣៦ទ្រីលានយន់ ដែលកើនឡើង ១៣,៧% ពីមួយឆ្នាំទៅមួយឆ្នាំ។ បន្ថែមពីនេះ កាលពីឆ្នាំមុន ប្រាក់ចំណូលពាណិជ្ជកម្មមានចំនួន ១៥,៤% នៃតម្លៃពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសចិន និងមានចំនួន ១៥,៨% ក្នុងរយៈពេលប្រាំពីរខែដំបូងក្នុងឆ្នាំ២០២៤នេះ។ ក្នុងចំណោមប្រទេសសមាជិកអាស៊ានទាំង១០ ប្រទេសវៀតណាម ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី គឺជាដៃគូពាណិជ្ជកម្មកំពូលរបស់ចិន ជាមួយនឹងចំណូលកើនឡើង ២៤,១%, ១៣,៧% និង ៤,១% រៀងៗគ្នាក្នុងរយៈពេលដែលបានត្រួតពិនិត្យនេះ៕
អានបន្ថែម១ឆ្នាំ រដ្ឋឥណ្ឌូនេស៊ី ស្រូបទុនពីបរទេសបាន $១២៣លាន តាមរយៈយុទ្ធសាស្រ្តផ្តល់ “ទិដ្ឋាការមាស”
រដ្ឋាភិបាលឥណ្ឌូនេស៊ី បានប្រកាសដាក់ចេញជាផ្លូវការនូវគោលការណ៍ថ្មី ដោយផ្តល់ “ទិដ្ឋាការមាស” ដល់វិនិយោគិនបរទេស និងអ្នកជំនួញបរទេសដែលមានបំណង់ចង់មកស្នាក់នៅក្នុងប្រទេសឥណ្ឌូនេស៊ី រយៈពេល ៥ ទៅ ១០ឆ្នាំ។ គោលការណ៍ថ្មីនេះ ត្រូវបានប្រកាសជាផ្លូវការ ក្រោយរដ្ឋាភិបាលឥណ្ឌូនេស៊ីទទួលបានជោគជ័យលើការដាក់ឱ្យសាកល្បងរយៈពេញ១ឆ្នាំដំបូង ដោយរដ្ឋាភិបាលស្រូបទុនពីបរទេសបានប្រមាណ ១២៣លានដុល្លារ តាមរយៈយុទ្ធសាស្រ្តថ្មីមួយនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ nikkeiasia នៅថ្ងៃទី២៥ កក្កដា ២០២៤។ បើតាមការបញ្ជាក់របស់ លោក Silmy Karim ប្រធានផ្នែកអន្តោប្រវេសន៍ឥណ្ឌូនេស៊ី បានឱ្យដឹងថា ប្រទេសឥណ្ឌូនេស៊ី បានចាប់ផ្តើមសាកល្បងទិដ្ឋាការមាសនេះ តាំងពីខែសីហាឆ្នាំមុនមកម្ល៉េះ ដោយបានចេញលិខិតអនុញ្ញាតបែបនេះដល់បេក្ខជនបានជិត ៣០០នាក់ និងទាក់ទាញទុនបានប្រមាណ ១២៣លានដុល្លារ ឯណោះ។ លោក Karim បានបន្តថា រដ្ឋាភិបាលឥណ្ឌូនេស៊ី ប្តេជ្ញានឹងចេញទិដ្ឋាការមាសនេះ ឱ្យបាន ១,០០០ មុនដំណាច់ឆ្នាំនេះ។ យ៉ាងណាមិន លោក Karim ក៏បានសង្កត់ធ្ងន់ទៀតថា ទិដ្ឋាការថ្មីនេះ នឹងបើកឱកាសសម្រាប់ក្រុមហ៊ុនបរទេសដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសឥណ្ឌូនេស៊ីផងដែរ។ ឧទាហរណ៍ “ក្រុមហ៊ុនរុករករ៉ែ ដែលចង់ពង្រីកអាជីវកម្មរបស់ខ្លួនក្នុងប្រទេសឥណ្ឌូនេស៊ី ដូច្នេះក្រុមហ៊ុនអាចស្នើសុំ ទិដ្ឋាការមាសនេះ សម្រាប់ពលករបរទេសរបស់ពួកគេបានផងដែរ” […]
អានបន្ថែម