សេដ្ឋកិច្ចវិទូជប៉ុនព្រមាន៖ ២០២៧ វិបត្តិអចលនទ្រព្យចិនអាចនឹងបន្ត ហើយប្រទេស១៧ទៀតនឹងរងគ្រោះជាមួយ

ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងលើទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចជប៉ុន (JCER) ទើបនឹងបានចេញរបាយការណ៍ព្រមានថ្មី មួយថា ការផ្ទុះឡើងនៃពពុះតម្លៃអចលនទ្រព្យ (property bubble )  អាចរារាំងយ៉ាងធ្ងន់ធ្ងរដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេស។ ផលពិបាកដែលកើតចេញពីការឆ្លើយតបរបស់ទីក្រុងប៉េកាំងចំពោះវិបត្តិបំណុលអចលនទ្រព្យ នឹងជះឥទ្ធិពលខ្លាំង រហូតដល់ថាអាចនឹងប៉ះពាល់ដល់គោលដៅបង្កើន GDP ទ្វេដងរបស់ប្រទេសចិន នៅឆ្នាំ ២០៣៥ ថែមទៀតផង នេះបើយោងតាម Nikkei Asia ចុះថ្ងៃទី១៩ ខែ ធ្នូ ឆ្នាំ ២០២៣។ នៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួន JCER ក៏បានគូសបញ្ជាក់អំពីសេណារីយ៉ូផ្សេងៗ ជាមួយនឹងទស្សនវិស័យដ៏អាក្រក់ នៅក្នុងព្រឹត្តិការណ៍នៃពពុះអចលនទ្រព្យ (សំដៅលើពេលវេលាដែលតម្លៃអចលនទ្រព្យហក់ឡើងភ្លាមៗខុសប្រក្រតី) នៅឆ្នាំ ២០២៧ ស្របពេលជាមួយនឹងការបញ្ចប់អាណត្តិទី៣ របស់ប្រធានាធិបតី Xi Jinping ។ របាយការណ៍ដដែលណែនាំថា ការគ្រប់គ្រងមិនត្រឹមត្រូវនៃវិបត្តិសេដ្ឋកិច្ច អាចនាំឱ្យមាន៖ (១) ការយឺតយ៉ាវក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគផ្សេងទៀត (២) ប្រាក់យន់ធ្លាក់ចុះ (៣) លំហូរចេញមូលធនកើនឡើង និងលទ្ធភាពនៃអត្រាកំណើនពិតប្រាកដរបស់ប្រទេសចិនអាចនឹងធ្លាក់ចុះដល់កម្រិតសូន្យនៅឆ្នាំ ២០២៧។ នេះគឺផ្ទុយស្រឡះពីសេណារីយ៉ូមូលដ្ឋាន ដែលបានព្យាករកន្លងមក ថានឹងមានអត្រាកំណើន ៣,២% […]

អាន​បន្ថែម

កិច្ចប្រជុំកំពូលអចលនទ្រព្យអាស៊ី Property Guru លើកទី ៩ ប្រចាំឆ្នាំ ២០២៣ ផ្តោតសំខាន់ទៅលើការលើកកម្ពស់សហគមន៍

អ្នក​ដឹក​នាំ​និងផ្តួចផ្តើមគំនិតក្នុងឧស្សាហកម្ម​ទូទាំងពិភពលោកបានចូលរួម​កិច្ច​ប្រជុំ​កំពូល​ឆ្នាំ​នេះ​ ដើម្បី​ដោះស្រាយ​បញ្ហាអនាគត​នៃ​ទី​ក្រុង PropertyGuru Group (NYSE: PGRU) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេនៅអាស៊ីអាគ្នេយ៍បានត្រលប់មកកាន់វេទិកាភាពជាអ្នកដឹកនាំរបស់ខ្លួន ដែលជាវេទិកាអចលនទ្រព្យ PropertyGuru Asia Real Estate Summit (ARES) លើក​ទី​៩ នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ជាមួយនឹងការផ្តោតទៅលើប្រធានបទ «​ការលើក​កម្ពស់​សហគមន៍» និងវិធីដែលអ្នកដឹកនាំអាចកសាងនិងកែលម្អ​ទីក្រុង​នា​ថ្ងៃ​ស្អែក​។ កិច្ចប្រជុំកំពូល​អចលនទ្រព្យ​ ARES ប្រចាំ​ឆ្នាំ​ ២០២៣ បានប្រមូលផ្តុំអ្នក​ដឹក​នាំ​អាជីវកម្ម​ថ្នាក់​កំពូលជាង ៤០០នាក់ មកជួបជុំគ្នាក្នុងសន្និសីទ និង​ព្រឹត្តិការណ៍បែបចម្រុះ(hybrid) ដែលពោរ​ពេញ​ទៅ​ដោយ​ការយល់ដឹង​និងការ​បំផុស​គំនិត។ វាគ្មិន​ជាង ៤០ នាក់ បានផ្តួចផ្តើម​កិច្ចសន្ទនា​បំំផុស​គំនិត​ដែល​ចាំ​បាច់បំផុត​ អំពី​អនាគត​នៃសហគមន៍ ធុរកិច្ច ការកម្សាន្ត និង នវានុវត្តន៍។ ប្រធានបទ​នា​ឆ្នាំ​នេះគឺស្រប​ទៅ​តាម​ចក្ខុវិស័យ​របស់​ ​PropertyGuru ក្នុងការលើក​កម្ពស់​សហគមន៍​ក្នុង​ការ រស់នៅ ធ្វើការ និងរីក​ចម្រើននៅ​ទី​ក្រុង​នា​ថ្ងៃ​អនាគត។ នាយកប្រតិបត្តិ និងនាយកគ្រប់គ្រង PropertyGuru Group លោក Hari V. Krishnan ដែលបានលើកឡើងថាវេទិកា​​អចលនទ្រព្យ ARES 2023 […]

អាន​បន្ថែម

ក្រុមហ៊ុនក្ស័យធន«Evergrande» ប្រកាសលក់ភាគហ៊ុន៣០% ទៅឱ្យក្រុមហ៊ុនរដ្ឋដើម្បីដោះបំណុល

ដើម្បីឆ្លើយតបទៅនឹងបញ្ហាក្ស័យធនដ៏ស្មុគស្មាញ និងការជាប់គាំងវិស័យអចលនទ្រព្យរបស់ប្រទេសចិន ក្រុមហ៊ុន Evergrande ដែលបានប្រកាសក្ស័យធនកាលពីខែសីហាកន្លងទៅ បានសម្រេចលក់ភាគហ៊ុន ៣0% របស់ខ្លួននៅក្នុងគម្រោង Shanghai North Bund ទៅឱ្យក្រុមហ៊ុនរដ្ឋ China Everbright Group។ ការប្រកាសលក់នេះ ត្រូវបានបង្ហាញនៅក្នុងសេចក្តីថ្លែងការណ៍ទៅកាន់ទីផ្សារមូលបត្រ Hong Kong Exchange ថា មានតម្លៃ ៦៦៣,១៥ លានយ័ន (៩៣,៥ លានដុល្លារ) ដែលបង្ហាញពីស្ថានភាពទាល់ខ្លាំង របស់ Evergrande ក្នុងការដោះស្រាយបញ្ហាបង្វិលសាច់ប្រាក់ និងព្យាយាមស្វែងរកច្រកចេញពីភាពមិនច្បាស់លាស់នៃទីផ្សារសេដ្ឋកិច្ចបច្ចុប្បន្ន នេះបើយោងតាមសារៈព័ត៌មាន Asia Financial កាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៣។ ការសម្រេចចិត្តដោះភាគហ៊ុនចេញនេះ បើទោះបីជាមានការខាតបង់ប្រមាណ ៥៥លានយ័នក៏ដោយ ត្រូវបានគេមើលឃើញថាជាវិធានការប្រុងប្រយ័ត្នមួយដើម្បីជៀសវាងសកម្មភាពដាក់ទណ្ឌកម្មទាក់ទងនឹងគម្រោងអភិវឌ្ឍអចលនទ្រព្យមិនដំណើរការ និងដើម្បីបញ្ចូលសាច់ប្រាក់ ដែលត្រូវការសម្រាប់ការចែកចាយលើសកម្មភាពអចលនទ្រព្យផ្សេងទៀតឱ្យបានទាន់ពេលវេលា នេះបើតាមការបញ្ជាក់ដោយប្រធាន Evergrande លោក ស៊ីវ ស៊ាន។ និន្នាការទីផ្សារឆ្លុះបញ្ចាំងពីបញ្ហាប្រឈមក្នុងវិស័យឧស្សាហកម្ម ចំពេលអារម្មណ៍ទីផ្សារនៅមានភាពអវិជ្ជមានក្នុងចំណោមអ្នកទិញផ្ទះ និងបញ្ហាប្រឈមនានាដែលប្រឈមមុខដោយអ្នកអភិវឌ្ឍន៍ដែលជំពាក់បំណុលច្រើន វិស័យអចលនទ្រព្យរបស់ប្រទេសចិន នៅមិនទាន់ងើបឡើងវិញស្រួលបួលនៅឡើយ […]

អាន​បន្ថែម

កម្មវិធី​ PropertyGuru Asia Property Awards ២០២៣ រកឃើញអ្នកអភិវឌ្ឍន៍អចលនទ្រព្យដ៏ល្អដាច់គេ

GUOCOLAND ឈ្នះអ្នកអភិវឌ្ឍន៍ល្អបំផុត (អាស៊ី) ខណៈពេលដែលអ្នកអភិវឌ្ឍន៍មកពីប្រទេសឥណ្ឌូណេស៊ីទទួលបានជ័យលាភីក្នុងតំបន់ច្រើនបំផុត នាថ្ងៃទី៩ ខែ ធ្នូ ឆ្នាំ២០២៣ PropertyGuru Group (NYSE: PGRU) បានប្រកាសអ្នកឈ្នះក្នុងតំបន់តំណាងឱ្យក្រុមហ៊ុនល្អបំផុតនៅអាស៊ីក្នុងកម្មវិធីពានរង្វាន់ PropertyGuru Asia Property Awards វគ្គផ្ដាច់ព្រ័ត្រ ប្រចាំឆ្នាំលើកទី 18 ដែលប្រគល់រង្វាន់ដោយ Kohler និងគាំទ្រដោយ DOngpeng Ceramic និង Subzero Wolf។ កម្មវិធីនេះបានប្រព្រឹត្តឡើងនៅសណ្ធាគារ Athenee ដ៏ប្រណិត នាទីក្រុងបាងកក។ អ្នកឈ្នះពីទីផ្សារអចលនទ្រព្យពីប្រទេសចំនួន ១៣ នៅទូទាំងអាស៊ីបានប្រកួតប្រជែងដើម្បីទទួលបានពិន្ទុខ្ពស់បំផុតនៃឧត្តមភាពក្នុងការអភិវឌ្ឍន៍អចលនទ្រព្យ សំណង់ ស្ថាបត្យកម្ម និងការរចនានៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ PropertyGuru Asia Property Awards ឆ្នាំ 2023។ ពានរង្វាន់ជាង 50 ដែលអបអរសាទរអ្នកអភិវឌ្ឍន៍ និងគម្រោងដ៏ល្អបំផុតនៅក្នុងតំបន់ ត្រូវបានបង្ហាញនៅក្នុងពិធីពិសាអាហារពេលល្ងាច និងធ្វើបទបង្ហាញប្រគល់ពានរង្វាន់។ ក្រុមហ៊ុន GuocoLand បានឈ្នះពានរង្វាន់ដ៏ធំបំផុតប្រចាំឆ្នាំគឺ អ្នកអភិវឌ្ឍន៍ល្អបំផុត (អាស៊ី) […]

អាន​បន្ថែម

ប៉ូលីសចិនកំពុងស៊ើប​អង្កេត​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ដ៏​ធំ​១ដែលក្ស័យធន ដោយឱបបំណុលទៅជាមួយរហូត $៦០ពាន់លាន

ប៉ូលីសក្រុងប៉េកាំងបានចាប់ផ្តើមបើកការស៊ើបអង្កេតជាផ្លូវការកាលពីថ្ងៃសៅរ៍​ទី ២៥​វិច្ឆិកានេះ ទៅលើក្រុមហ៊ុន Zhongzhi ដែលជាក្រុមហ៊ុនហិរញ្ញវត្ថុដ៏ធំសម្បើមមួយ បន្ទាប់ពីការធ្លាក់ចុះនៃបំណុលនាពេលថ្មីៗនេះ និងការក្ស័យធនជាបន្តបន្ទាប់ នេះបើយោងតាមការចុះផ្សាយរបស់សារៈព័ត៌មានហុងកុង The Standard ចេញផ្សាយថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៣។ ទោះបីជាមានសាវតារមិនសូវមានគេស្គាល់ច្រើនក៏ដោយ ប៉ុន្តែក្រុមហ៊ុន Zhongzhi បានដើរតួយ៉ាងសំខាន់នៅក្នុងទិដ្ឋភាពហិរញ្ញវត្ថុពិភពលោក ដោយទាក់ទាញការវិនិយោគយ៉ាងច្រើនពីសាជីវកម្មធំៗ និងបុគ្គលដែលមានទ្រព្យសម្បត្តិល្បីៗ។ ធនាគារ Nomura Commercial Bank ប៉ាន់ប្រមាណថា ការកាន់កាប់សាជីវកម្មរបស់ក្រុមហ៊ុន មានចំនួនលើសពី ១៤១ពាន់លានដុល្លារ ដែលធ្វើឱ្យស្ថាប័នហិរញ្ញវត្ថុជិតដួលរលំមួយនេះ ក្លាយជាតួអង្គសំខាន់ក្នុងការផ្តល់ហិរញ្ញប្បទានដល់គម្រោងផ្សេងៗសម្រាប់អចលនទ្រព្យ សំណង់ និងសហគ្រាសធំៗលើលោក។ វិបត្តិហិរញ្ញវត្ថុដែលបង្កឡើងដោយការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យ និងការធ្លាក់ចុះសេដ្ឋកិច្ចបានធ្វើឱ្យ Zhongzhi មិនអាចបំពេញកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួន។ ក្រុមហ៊ុន ទើបតែបានប្រកាសក្ស័យធនជាផ្លូវការនៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៣ ដោយបង្ហាញពីទំហំបំណុលដ៏គួរឱ្យភ្ញាក់ផ្អើលប្រមាណ $៦០ពាន់លានដុល្លារ។ ជាការឆ្លើយតបទៅនឹងវិបត្តិហិរញ្ញវត្ថុនេះ អាជ្ញាធរក្រុងប៉េកាំងបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដោយចាប់ផ្តើមការស៊ើបអង្កេតឧក្រិដ្ឋកម្មទៅលើសកម្មភាពរបស់ Zhongzhi ។ ខណៈពេលដែលព័ត៌មានលម្អិតអំពីលក្ខណៈនៃឧក្រិដ្ឋកម្មដែលត្រូវបានចោទប្រកាន់នៅតែមិនបង្ហាញនោះ អាជ្ញាធរបានចាប់ខ្លួនជនសង្ស័យជាច្រើននាក់រួចមកហើយ ពាក់ព័ន្ធនឹងករណីនេះ។ Zhongzhi ឈរជាក្រុមហ៊ុនហិរញ្ញវត្ថុឯកជនដ៏ធំបំផុតមួយរបស់ពិភពលោក […]

អាន​បន្ថែម

ទីផ្សារការិយាល័យរបស់ទីក្រុងសេអ៊ូលបញ្ច្រាសនិន្នាការសកល៖ មានអត្រាកាន់កាប់ជាង ៩៨% ខណៈនៅប្រទេសភាគច្រើនមានការថយចុះ

ខណៈដែលទីផ្សារអគារការិយាល័យគ្រប់ទីកន្លែងក្នុងពិភពលោក ប្រឈមនឹងការធ្លាក់ចុះ បែរជាទីផ្សារការិយាល័យរបស់ទីក្រុងសេអ៊ូល បន្តឈរនៅលើភាពជោគជ័យយ៉ាងរឹងមាំ ដែលមានអត្រាកាន់កាប់ដ៏គួរឱ្យចាប់អារម្មណ៍ជាង ៩៨% សម្រាប់ការិយាល័យកម្រិត A រួមជាមួយនឹងការកើនឡើងគួរឱ្យកត់សម្គាល់នៃការជួល ១៥% បើប្រៀបធៀបទៅនឹងឆ្នាំមុន នេះបើយោងតាមការសិក្សារបស់ Bloomberg ចុះផ្សាយកាលពីថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២៣​នេះ។ ការដណ្តើមជួលបន្ទប់ការិយាល័យរវាងអតិថិជនមួយករណី នាពេលថ្មីៗនេះនៅក្នុងអគារ Parnas Tower ដ៏មានកិត្យានុភាព ក្នុងសង្កាត់ Gangnam ដែលមានក្រុមហ៊ុនរាប់សិបទាំងក្នុងស្រុក និងក្រៅស្រុក ដេញថ្លៃគ្នាចង់បានកន្លែងការិយាល័យមួយកន្លែងនោះ គឺជាសក្ខីកម្មបញ្ជាក់យ៉ាងច្បាស់ពីកំណើននៃតម្រូវការការិយល័យ ខណៈតម្លៃមានការកើនឡើងខ្លាំងនៅប្រទេសកូរ៉េ។ យោងតាមលោក Y J Choi ប្រធានផ្នែកជួលនៅក្រុមហ៊ុន Cushman & Wakefield Korea សក្ដានុពលទីផ្សារ (សម្រាប់អគារការិយាល័យ) គឺជារឿងថ្មីមិនធ្លាប់មាន ដោយសារអ្នកជួល ជាពិសេសអ្នកដែលត្រូវការកន្លែងទូលាយច្រើន សុខចិត្តជួលអគារយកតែម្តងទោះបីជាមានការដំឡើងតម្លៃពី ៣០% ទៅ ៤០%ក្តី។ នេះគឺដោយសារតែខ្វះខាតជម្រើស។ លក្ខខណ្ឌបែបនេះ ផ្ទុយស្រឡះជាមួយនឹងទីផ្សារសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត ដែលទីផ្សារការិយាល័យ មានការកាត់បន្ថយការកាន់កាប់ […]

អាន​បន្ថែម

ជប៉ុនគ្រោងចេញច្បាប់ថ្មី ដើម្បីជួយសហគ្រាសធុនតូចនិងមធ្យមទទួលបានប្រាក់កម្ចីដោយមិនចាំបាច់ដាក់ទ្រព្យធានា

រដ្ឋាភិបាលជប៉ុន គ្រោងនឹងដាក់ចេញនូវច្បាប់ថ្មី ដែលជាការចាប់ផ្តើមដំបូងក្នុងគោលបំណងជួយឱ្យអាជីវកម្មថ្មីៗដែលកំពុងរីកចម្រើន និងសហគ្រាសធុនតូច និងមធ្យម (SMEs) ដើម្បីទទួលបានប្រាក់កម្ចី ដោយផ្អែកលើសក្តានុពលកំណើនរបស់ពួកគេ ដោយមិនចាំបាច់ដាក់វត្ថុបញ្ចាំបែបប្រពៃណី ដូចជាផ្ទះ ដី ឬអចលនទ្រព្យផ្សេងទៀតជាដើម នេះបើយោងតាមសារៈព័ត៌មាន The Japan News ចុះផ្សាយកាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៣។ គោលនយោបាយកែទម្រង់ហិរញ្ញវត្ថុជាយុទ្ធសាស្ត្រនេះ គឺជាផ្នែកមួយនៃកម្មវិធីកញ្ចប់ថវិកាសម្រាប់ជំរុញសេដ្ឋកិច្ចដ៏ធំ ដែលគ្រោងនឹងបញ្ចប់នៅចុងខែតុលានេះ ដោយទីភ្នាក់ងារសេវាកម្មហិរញ្ញវត្ថុជប៉ុន គ្រោងនឹងដាក់សំណើសេចក្តីព្រាងច្បាប់ថ្មីនេះ ទៅក្នុងកិច្ចប្រជុំគោលនយោបាយរបស់គណៈរដ្ឋមន្ត្រីជប៉ុន (ordinary Diet session) នៅដើមឆ្នាំ ២០២៤ ខាងមុខនេះ ដោយស្នើដាក់បញ្ជូលជាច្បាប់ពិសេសក្រោមក្រមរដ្ឋប្បវេណី។ ជាប្រពៃណីទៅហើយមិនថានៅប្រទេសជប៉ុនឬនៅប្រទេសដទៃ ក្រុមហ៊ុនធុរកិច្ចនៅពេលត្រូវដើមទុនដើម្បីរកស៊ី គឺត្រូវពឹងផ្អែកលើទ្រព្យសម្បត្តិរូបិយ ដូចជាដី និងអគារ  យកទៅធានាជាមួយធនាគារដើម្បីទទួលបានប្រាក់កម្ចី។ ទោះជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារសេវាកម្មហិរញ្ញវត្ថុជប៉ុន ដែលស្ថាប័នស្នើច្បាប់ថ្មីនេះ មើលឃើញថា ការអនុវត្តបែបនេះ ច្រើនតែបង្កើតឧបសគ្គសម្រាប់ក្រុមហ៊ុនដែលទើបនឹងបង្កើតថ្មី និងកំពុងរីកចម្រើនដែលមានទ្រព្យសកម្មតិចតួច ពិបាកនឹងមានលទ្ធភាពពង្រីកអាជីវកម្មរបស់ខ្លួន បើទោះបីជាពួកគេមានទស្សនវិស័យអាជីវកម្មដ៏ជោគជ័យច្បាស់លាស់ក៏ដោយ។ សំណើច្បាប់ថ្មីនេះ ស្វែងរកការបង្កើតប្រព័ន្ធអនុគ្រោះថ្មីមួយដែលអនុញ្ញាតឱ្យអាជីវកម្មឬក្រុមហ៊ុនធុរកិច្ច អាចទទួលបានប្រាក់កម្ចីពីធនាគារដោយគ្រាន់តែផ្អែកលើលទ្ធផលនៃការវាយតម្លៃរួមបញ្ចូលគ្នានៃទ្រព្យសម្បត្តិរូបិយ និងអរូបិយរបស់ពួកគេ។ បន្ថែមពីលើទ្រព្យបញ្ចាំឬទ្រព្យធានាធម្មតា វិធីសាស្រ្តប្រកបដោយភាពច្នៃប្រតិដ្ឋនេះ […]

អាន​បន្ថែម

នយោបាយមិនប្រាកដប្រជារបស់ថៃ អាចនឹងជះឥទ្ធិពលដល់វិស័យអចលនទ្រព្យក្នុងប្រទេស

វិស័យអចលនទ្រព្យនៅក្នុងប្រទេសថៃគឺជាធាតុផ្សំដ៏សំខាន់នៃសេដ្ឋកិច្ចរបស់ប្រទេស ដែលដំបូងឡើយត្រូវបានគេរំពឹងថា នឹងត្រូវងើបឡើងវិញពីជំងឺរាតត្បាតក្នុងឆ្នាំ២០២៣នេះ។ បើយោងតាមសារព័ត៌មាន Channel News Asia ភាពមិនប្រាកដប្រជាផ្នែកនយោបាយដែលកំពុងបន្តកើតមានពីការបោះឆ្នោតសកល កាលពីខែឧសភាគឺកំពុងបង្កការរំខាន និងជាភាពភ័យខ្លាចមួយនៅក្នុងទីផ្សារមួយ។ ភាពមិនច្បាស់លាស់នេះ បាននាំឱ្យមានការពន្យារពេលនៃការទិញ-លក់ខុនដូជាច្រើន ជាពិសេសការបើកដំណើរការឡើងវិញនូវសកម្មភាពទាំងអស់ក្នុងទីផ្សារអចលនទ្រព្យ ដោយសារតែអ្នកអភិវឌ្ឍន៍នៅមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការផ្តួចផ្តើមគម្រោងថ្មីៗក្នុងអំឡុងវិបត្តិនយោបាយដែលកំពុងបន្ត។ ប្រទេស​ថៃ មានការពឹងផ្អែក​ខ្លាំង​លើ​វិស័យ​អចលន​ទ្រព្យ​របស់​ខ្លួន ដែលបាន​រួមចំណែក​ប្រមាណ ១០​ភាគរយ​ដល់ GDP ក្នុងប្រទេស។ អាស្រ័យហេតុនេះ ការពន្យារពេលទាំងនេះអាចជាកត្តារារាំងដល់ការងើបឡើងវិញក្រោយវិបត្តិកូវិដក្នុងប្រទេសថៃ។ មួយវិញទៀត គួរកត់សម្គាល់ថា ភាគច្រើននៃអ្នកវិនិយោគបរទេសមានការសាទរយ៉ាងខ្លាំង ពិសេសមកពីប្រទេសចិន និងរុស្ស៊ីកំពុងតែគិតគូរពីទស្សនវិស័យរយៈពេលវែង និងពិចារណាលើកត្តាដូចជាអត្រាការប្រាក់ និងការអនុម័តលើកម្ចីទិញផ្ទះ ដើម្បីជួយជំរុញការសម្រេចចិត្តរបស់ពួកគេក្នុងការវិនិយោគ។ រីឯភាគីពាក់ព័ន្ធផ្សេងទៀត ដូចជាវិស័យឧស្សាហកម្មក៏សង្ឃឹមដែរថា រដ្ឋាភិបាលថ្មីនឹងដាក់ចេញវិធានការជំរុញ និងកែសម្រួលគោលនយោបាយទីផ្សារអចលនទ្រព្យ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចផងដែរ។ ទន្ទឹមនិងនេះដែរ អ្នកជំនាញមកពី CBRE បានបង្ហាញថា នៅពាក់កណ្តាលឆ្នាំ ២០២៣នេះ ទីផ្សារអចលនទ្រព្យពាណិជ្ជកម្មក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បានជួបនឹងផលលំបាកច្រើន ដែលបណ្តាលមកពីការដំឡើងអត្រាការប្រាក់រយៈពេលយូរ ការស្ទុះងើបឡើងវិញយឺតយ៉ាវនៅក្នុងប្រទេសចិនដីគោក ជាមួយនឹងការធ្លាក់ចុះ ១៥ភាគរយនៃទំហំវិនិយោគអចលនទ្រព្យពាណិជ្ជកម្ម ប៉ុន្តែក៏មិនភ្លេចដែរថា ការព្យាករណ៍លើទីផ្សារមួយនេះនឹងអាចស្ទុះឡើងវិញនៅក្នុងឆមាសទី១-ឆ្នាំ២០២៤ ពិសេសគឺ វិស័យបដិសណ្ឋារកិច្ច នៅក្នុងទីក្រុងបាងកកតែម្តង។

អាន​បន្ថែម

សញ្ញាណវិជ្ជមានគួរឱ្យទុកចិត្តមួយចំនួនបង្ហាញការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចចិន

សេដ្ឋកិច្ចរបស់ប្រទេសចិនកំពុងបង្ហាញសញ្ញានៃស្ថិរភាពនិងងើបឡើងវិញបណ្តើរៗ ដោយសារសកម្មភាពរោងចក្រនានានៅក្នុងប្រទេសចាប់ផ្តើមសកម្មឡើងវិញជាលើកដំបូងបន្ទាប់ពីរយៈពេលប្រាំមួយខែចុងក្រោយនេះ។ ដើម្បីបញ្ជាក់ពីភាពអាចជឿទុកចិត្តបានលើការព្យាករនេះ គេត្រូវពិនិត្យលើសូចនាករសកម្មភាពសេដ្ឋកិច្ចមួយ ដែលពាក្យបច្ចេកទេសគេហៅថាសន្ទស្សន៍គ្រប់គ្រងការបញ្ជាទិញ Purchasing Managers’ Index (PMI)។ ត្រឹមដំណាច់ខែកញ្ញានេះ យោងតាមលទ្ធផលស្ទង់មតិលើដំណើរការរបស់ក្រុមហ៊ុនផលិតកម្មធំៗចិនជាច្រើន បានបង្ហាញថា កម្រិតសន្ទស្សន៍គ្រប់គ្រងការបញ្ជាទិញនៃសេដ្ឋកិច្ចចិន បានកើនឡើងដល់ ៥០,២ ដែលកាលពីខែមុនមានត្រឹមតែ ៤៩,៧ ប៉ុណ្ណោះ។ ចំណុចសំខាន់នៃតួលេខនេះ គឺលើសពីកម្រិត ៥០ ដែលអ្នកសេច្ចកិច្ចចាត់ទុកថាជាចំណុចគោល  រវាងការផ្លាស់ប្តូរពីការធ្លាក់ចុះទៅការកើនឡើងនៃសេដ្ឋកិច្ច ព័ត៌មាននេះត្រូវបានធ្វើបច្ចុប្បន្នភាពដោយកាសែត Reuters នៅខែកញ្ញា ៣០ ឆ្នាំ ២០២៣។ ភាពប្រសើរឡើងនៃកម្រិតសន្ទស្សន៍វាស់សកម្មភាពសេដ្ឋកិច្ច (PMI) នេះ ដែលជាទិន្នន័យផ្លូវការដំបូងសម្រាប់ខែកញ្ញាគឺជាផ្នែកមួយនៃនិន្នាការវិជ្ជមាន ដែលបង្ហាញថាសេដ្ឋកិច្ចរបស់ប្រទេសចិនកំពុងងើបឡើងវិញបន្តិចម្តងៗ។ កាលពីដើមឆ្នាំនេះ សកម្មភាពសេដ្ឋកិច្ចនៅតាមរោងចក្រផលិតកម្មធំៗចិន បានប្រឈមមុខនឹងបញ្ហា ដោយសារការរឹតបន្តឹងយ៉ាងតឹងរ៉ឹងនៃវិបត្តិ COVID-19នៅចិននៅតែបន្ត ទោះបីជានៅតាមបណ្តាប្រទេសខ្លះ មានការលើកលែងទាំងស្រុងរួចហើយក្តី។ តាមពិតទៅ ដើមចមនៃសញ្ញាណដំបូងនៃការងើបឡើងវិញនេះ ត្រូវបានគេសង្កេតឃើញតាំងពីនៅក្នុងខែសីហាម្ល៉េះ។ ដែលក្នុងកំឡុងខែនោះ ទិន្នផលរោងចក្រ និងការលក់រាយមានការកើនឡើង ស្របពេលដែលការធ្លាក់ចុះនៃការនាំចេញ និងការនាំចូល ក៏បានចាប់ផ្តើមរួមតូចជាងមុន ហើយសម្ពាធបរិត្តផរណា ក៏បានធូរស្រាលខ្លះដែរ។ ជាក់ស្តែង ប្រាក់ចំណេញរបស់ក្រុមហ៊ុនឧស្សាហកម្មចិន បានកើនឡើង […]

អាន​បន្ថែម

នៅពីក្រោយយុទ្ធសាស្ត្រលើកលែងទិដ្ឋាការ ថៃកំពុងសំងំប្រមូលវិនិយោគិនចិនដែលចង់វេចលុយចេញក្រៅប្រទេស តាមរយៈ…

នៅពីក្រោយផែនការរបស់រដ្ឋាភិបាលថៃក្នុងការទាក់ទាញភ្ញៀវទេសចរចិនរហូតដល់ ៣០ លាននាក់នៅឆ្នាំក្រោយ និងការប្រញាប់ដាក់ឱ្យអនុវត្តយ៉ាងឆាប់រហ័សនូវការលើកលែងទិដ្ឋាការចូលប្រទេសថៃ គឺមានបង្កប់របៀបវារៈដ៏ស៊ីជម្រៅបន្ថែមទៀត – នោះគឺការសម្រួលដល់ការផ្ទេរលុយដ៏ច្រើនសន្ធឹកសន្ធាប់ចេញពីប្រទេសចិនដីគោក។ ភាពទាក់ទាញនៃវិស័យទេសចរណ៍ និងការលើកលែងទិដ្ឋាការចូលប្រទេសថៃ គ្រាន់តែរូបភាពខាងក្រៅបិទបាំងចេតនាពិតនៅពីក្រោយឆាកនយោបាយប៉ុណ្ណោះ។​ គំរូហុងកុង ជាប្លង់មេសម្រាប់ប្រទេសថៃ និន្នាការ​នៃ​វិនិយោគិន​ចិន​ដែល​ស្វែង​រក​ជម្រក​ហិរញ្ញវត្ថុ​ជំនួស (Safe Haven) ​ដំបូងបាន​ចាប់​ផ្តើម​នៅ​ទីក្រុង​ហុងកុង។ នៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៣ កាសែត South China Morning Post (SCMP) បានរាយការណ៍ពីលំហូរចូលយ៉ាងគំហុកនៃអ្នកវិនិយោគហុងកុង ចូលទៅទិញ អចលនទ្រព្យដែលមានតម្លៃសមរម្យនៅក្នុងប្រទេសថៃ។ ការផ្លាស់ប្តូរនេះឆ្លើយតបទៅនឹងការអំពាវនាវកាន់តែខ្លាំងឡើងរបស់ប្រទេសថៃចំពោះពលករ និងអ្នកវិនិយោគបរទេស ជាពិសេសនៅក្នុងទីផ្សារអចលនទ្រព្យ។ និន្នាការស្របគ្នានៅហុងកុង និងថៃ៖ ហុងកុង មេដែកហិរញ្ញវត្ថុសម្រាប់ជនជាតិចិនដីគោក រឿងដែលកាសែតល្បីរបស់ចិន SCMP ប្រកាសអំពីការមានវិនិយោគិនហុងកុង សម្រុកទៅទិញអចលនទ្រព្យនៅថៃកាលពីពីរខែមុន ក៏ជារឿងដដែល ដែលហុងកុងទើបនឹងបានប្រកាសថា មានវិនិយោគិនចិនដីគោកសម្រុកទៅទិញអចលនទ្រព្យនៅហុងកុង កាលពីកំឡុងត្រីមាសទីមួយឆ្នាំនេះ រហូតដល់នាំឱ្យមានការកើនឡើងតម្លៃអចលនទ្រព្យគួរឱ្យកត់សម្គាល់ប្រមាណ ២១ភាគរយ នៅក្នុងបុព្វលាភអាជីវកម្មថ្មីពីភ្ញៀវចិនដីគោក ដែលមានតម្លៃសរុបមានចំនួន ៣១,៩ពាន់លានដុល្លារហុងកុង ដែលជំរុញដោយការទិញធានារ៉ាប់រងរបស់ពួកគេនៅក្នុងទីក្រុងហុងកុង។ ថែមពីលើនេះ ជនជាតិចិនដីគោកបានងាកទៅរកជម្រកហិរញ្ញវត្ថុរបស់ទីក្រុងហុងកុង ដោយសារធនាគារហុងកុងផ្តល់អត្រាការប្រាក់ខ្ពស់ សន្តិសុខហិរញ្ញវត្ថុ […]

អាន​បន្ថែម