ព័ត៌មានអន្តរជាតិ
ភាពជាប់គាំងនយោបាយ ប៉ះពាល់អារម្មណ៍វិនិយោគថៃមួយរយៈពេលខ្លី ខណៈអ្នករកស៊ីអចលនទ្រព្យ រំពឹងការផ្លាស់ប្តូរពីរដ្ឋាភិបាលថ្មី
ទីផ្សារអចលនទ្រព្យរបស់ប្រទេសថៃ កំពុងស្ថិតត្រង់ផ្លូវបំបែកមួយ ព្រោះថ្វីត្បិតថាប្រទេសនេះកំពុងជួបវិបត្តិនយោបាយជាប់គាំងអស់មួយរយៈហើយក្តី ប៉ុន្តែខណៈនេះវិស័យអចលនទ្រព្យរបស់ខ្លួនកំពុងស្ថិតក្នុងស្ថានភាពនៃការរំពឹងទុកយ៉ាងយកចិត្តទុកដាក់ ដោយសារក្តីសង្ឃឹមលើនាយករដ្ឋមន្ត្រីជាប់ឆ្នោតថ្មី។ ជាមួយនឹងក្តីសង្ឃឹមនេះ អ្នករកស៊ីក្នុងវិស័យនេះ កំពុងប្រាថ្នាចង់បានវិធានការគោលនយោបាយថ្មីដើម្បីជំរុញទីផ្សារអចលនទ្រព្យ ជាពិសេសបន្ទាប់ពីការកាត់បន្ថយថ្លៃសេវារបស់រដ្ឋាភិបាល សម្រាប់ការចុះបញ្ជីកម្ចីទិញផ្ទះ និងការផ្ទេរកម្មសិទ្ធិ ហើយវិធានការនេះ នឹងផុតកំណត់នៅចុងឆ្នាំ ២០២៥។ ភាពមិនប្រាកដប្រជានេះ អ្នកវិភាគកំពុងយកចិត្តទុកដាក់លើផលប៉ះពាល់ដែលអាចកើតមាននៃភាពជាប់គាំងនយោបាយនៅលើទីផ្សារអចលនទ្រព្យ ខណៈដែលឆ្នាំនេះអាចមើលឃើញការចេញលក់ផ្ទះល្វែងចំនួន ៥០.០០០ល្វែង ហើយបើពិតជាដូច្នោះមែន លទ្ធផលពីការលក់នេះនឹងជួយពង្រីកតម្រូវការ និងជួយរក្សាទំនុកចិត្តរបស់អ្នកវិនិយោគនៅក្នុងទីផ្សារប្រទេសថៃបន្តទៀត នេះបើយោងតាមសារព័ត៌មាន South China Morning Post ចេញផ្សាយនៅថ្ងៃទី០៦ ខែសីហានេះ។ លោក Wittaya Dave Apirakviriya អ្នកគ្រប់គ្រងទូទៅនៃ ThinkOfLiving.com និង DDproperty ដែលជាអង្គភាពនៃ PropertyGuru proptech បានគូសបញ្ជាក់ពីគោលជំហរទីផ្សារអចលនទ្រព្យថៃនាពេលបច្ចុប្បន្ននេះថា “ទីផ្សារបច្ចុប្បន្នមានភាពយឺតយ៉ាវ ប៉ុន្តែមានស្ថិរភាពបើនិយាយពីស្ថានភាពនៃការផ្គត់ផ្គង់ និងតម្រូវការ ដោយសារតែអ្នកទិញក្នុងស្រុកឥឡូវនេះទទួលយកអាកប្បកិរិយាថ្មី ដោយចេះរង់ចាំ និងចេះបត់បែនតាមស្ថានភាព ជាជាងធ្វើការសម្រេចចិត្តភ្លាមៗ។ ឥរិយាបថថ្មីរបស់អ្នកទិញ គឺបណ្តាលមកពីស្ថានការណ៍នយោបាយបច្ចុប្បន្ន ខណៈយើងកំពុងស្ថិតក្នុងដំណើរការបង្កើតរដ្ឋាភិបាលថ្មី។” ស្ថានភាពនយោបាយថ្មី កំពុងស្ថិតក្នុងស្ថានភាពស្មុគស្មាញ ខណៈលោក Pita Limjaroenrat […]
អានបន្ថែមសូចនាករបីបង្ហាញពន្លឺសម្រាប់ទីផ្សារអចលនទ្រព្យអាស៊ី ប៉ុន្តែសេដ្ឋកិច្ចងើបរួចឬមិនរួចនៅតែអាស្រ័យលើចិន ហេតុអ្វី?
ត្រឹមត្រីមាសទី១នៃឆ្នាំនេះ ការវិនិយោគអចលនទ្រព្យពាណិជ្ជកម្មក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច ( APAC) បានធ្លាក់ចុះដល់កម្រិតទាបបំផុតដែលមិនធ្លាប់មានចាប់តាំងពីឆ្នាំ ២០១០។ ទោះយ៉ាងណាក៏ដោយ ការបើកដំណើរការឡើងវិញរបស់ប្រទេសចិន និងស្ថានភាពជាក់ស្តែងដែលកំណើនអត្រាការប្រាក់ជិតដល់ចំណុចកំពូល ជាសញ្ញាណនាំឱ្យមានការរំពឹងទុកថាសេដ្ឋកិច្ចសាកលកំពុងតែជិតដល់ភាពធូរស្បើយ។ ការវិនិយោគលើអចលនទ្រព្យពាណិជ្ជកម្ម និងការវិភាគតាមវិស័យនៅចិន៖ វិស័យការិយាល័យរបស់ប្រទេសចិន បន្តប្រឈមមុខនឹងសម្ពាធ ជាចម្បងដោយសារតែកម្រិតផ្គត់ផ្គង់ខ្ពស់។ ផ្ទុយទៅវិញ វិស័យហាងលក់រាយ និងបដិសណ្ឋារកិច្ច ត្រូវបានគេរំពឹងថានឹងទទួលបានអត្ថប្រយោជន៍ពីការកើនឡើងនៃការប្រើប្រាស់ និងការត្រឡប់មកវិញបន្តិចម្តងៗនៃវិស័យទេសចរណ៍នៅឆ្នាំ ២០២៣។ ខណៈពេលដែលវិស័យការដឹកជញ្ជូន នៅមានភាពប្រសើរស្របតាមកំណើនសេដ្ឋកិច្ចដែលកំពុងងើបបណ្តើរៗ ប៉ុន្តែទីផ្សារមួយចំនួនក្នុងវិស័យនេះ កំពុងប្រឈមនឹងបញ្ហានៃការផ្គត់ផ្គង់លើសតម្រូវការ។ ប្រភេទទ្រព្យសកម្មជំនួសក៏កំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកវិនិយោគផងដែរ ទោះបីជាកំណើនបរិមាណនៅតែមិនស្មើគ្នាក៏ដោយ។ ការពន្លឿនការស្តារឡើងវិញ និងផលប៉ះពាល់របស់ចិនលើតំបន់អាស៊ីប៉ាស៊ីហ្វិច ( APAC)៖ការបន្ធូរបន្ថយរបស់ចិនដីគោកនៃគោលនយោបាយសូន្យកូវីដ១៩ រួមជាមួយនឹងការបើកព្រំដែនរបស់ខ្លួនឡើងវិញ បានបង្កើនល្បឿនដោយរំពឹងទុកថា ការស្តារឡើងវិញក្នុងតំបន់នេះ ទីផ្សារចិននឹងរួមចំណែកដល់ទៅ ៤៥%នៃGDPរបស់ទីផ្សារតំបន់អាស៊ីប៉ាស៊ីហ្វិចទាំងមូលផងដែរ។ សេដ្ឋកិច្ចចិនបានជួបប្រទះនឹងការស្ទុះងើបឡើងវិញដ៏រឹងមាំនៅក្នុងត្រីមាសទី១ នៃឆ្នាំ ២០២៣ ជាពិសេសនៅក្នុងខែមីនា។ ត្បិតតែទិន្នន័យសេដ្ឋកិច្ចតំបន់ APAC ក្នុងខែមេសា បង្ហាញពីលទ្ធផលចម្រុះ វាជារឿងសមហេតុផលក្នុងការរំពឹងថានឹងមានកំណើន GDP ពិតប្រាកដក្នុងចន្លោះពី ៥% ទៅ ៧% សម្រាប់ឆ្នាំនេះ ដោយប្រទេសចិនបានដើរតួជាកម្លាំងជំរុញនៅពីក្រោយការងើបឡើងវិញនេះ។ សន្ទុះវិជ្ជមាននេះ ត្រូវបានគេរំពឹងថាសេដ្ឋកិច្ចចិននឹងជួយរុញទីផ្សារនៃប្រទេសទាំងឡាយក្នុងតំបន់APAC បានខ្លះ […]
អានបន្ថែមអ្នកជំនាញ៖ ការងើបឡើងនៃទីផ្សារអចលនទ្រព្យចិនហាក់នៅឆ្ងាយពីក្តីរំពឹង ខណៈក្រុមហ៊ុនអចលនទ្រព្យធំៗកំពុងតែ…
ខណៈដែលគ្រប់គ្នាកំពុងទន្ទឹងរង់ចាំការងើបឡើងវិញនៃសេដ្ឋកិច្ចសាកល ទីផ្សារអចលនទ្រព្យរបស់ប្រទេសចិននៅតែបន្តជួបប្រទះកត្តាប្រឈមជាបន្តបន្ទាប់ ដោយសារការវិវឌ្ឍន៍គួរឱ្យព្រួយបារម្ភបានលេចឡើងនៅក្នុងវិបត្តិបំណុលអចលនទ្រព្យរបស់ប្រទេស។ នៅក្នុងការរៀបចំដេញថ្លៃដោយបង្ខំមួយ ក្រុមហ៊ុន Shimao Group Holdings Ltd. កំពុងវិវត្តថយក្រោយ ដោយសារគម្រោងចំនួន ១.៨ពាន់លានដុល្លារ បានបរាជ័យក្នុងការទាក់ទាញអ្នកទិញ ទោះបីជាមានការបញ្ចុះតម្លៃយ៉ាងច្រើនប៉ុណ្ណាក៏ដោយ នេះបើយោងតាមបទវិភាគរបស់សារព័ត៌មាន Yahoo Finance។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន Sino-Ocean Group Holding Ltd. បានមើលឃើញការធ្លាក់ចុះនៃមូលបត្របំណុលរបស់ខ្លួន បន្ទាប់ពីបានបង្ហាញពីការចូលរួមរបស់ខ្លួនជាមួយម្ចាស់ភាគហ៊ុនធំៗ ដើម្បីដោះស្រាយបន្ទុកបំណុលរបស់ខ្លួនក៏ដោយ។ ការវិវត្តចុងក្រោយទាំងនេះ បានគូសបញ្ជាក់អំពីផលប៉ះពាល់ជាបន្តបន្ទាប់នៃវិបត្តិអចលនទ្រព្យមកលើសេដ្ឋកិច្ចរបស់ប្រទេសចិន ធ្វើឱ្យទីផ្សារធ្លាក់ចុះ និងធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងនៅទូទាំងវិស័យផ្សេងៗ រួមទាំងមូលបត្របំណុល និងទំនិញដែលមានទិន្នផលខ្ពស់។ ការស្ទុះងើបឡើងវិញយឺតនៃទីផ្សារលំនៅឋានបែបនេះ បានធ្វើឱ្យអ្នកវិនិយោគខកចិត្ត ហើយការព្យាករពេលវេលានៃការងើបឡើងវិញហាក់ដូចជាអូសបន្លាយជាងការរំពឹងទុកពីមុន។ លោក Anitza Nip ប្រធានផ្នែកស្រាវជ្រាវប្រាក់ចំណូលថេរសម្រាប់អាស៊ីនៅ ក្រុមហ៊ុន Union Bancaire Privee បានកត់សម្គាល់លើការខកចិត្តដែលកំពុងកើនឡើងរបស់ទីផ្សារដោយនិយាយថា “ផ្លូវងើបឡើងវិញហាក់ដូចជាវែងជាងអ្វីដែលទីផ្សារបានរំពឹងទុកកាលពីដើមឆ្នាំនេះ” ។ ការដេញថ្លៃដែលបរាជ័យរបស់ក្រុមហ៊ុន Shimao Group នៃផលបត្រដីនៅទីក្រុង Shenzhen របស់ខ្លួន បង្កឧបសគ្គបន្ថែមទៀតដល់ដំណើរការរៀបចំរចនាសម្ព័ន្ធបំណុលរបស់ខ្លួន។ អ្នកអភិវឌ្ឍន៍អចលនទ្រព្យបានទិញដីនេះក្នុងឆ្នាំ 2017 […]
អានបន្ថែមScandinavian Airlines បើកឱ្យកក់សំបុត្រយន្តហោះអគ្គិសនីដំបូងគេ ហើយ
ក្រុមហ៊ុនអាកាសចរណ៍ Scandinavian Airlines (SAS) កាលពីថ្ងៃទី២ ខែមិថុនា បានប្រកាស ទទួលការកក់សំបុត្រយន្តហោះប្រើថាមពលអគ្គិសនីបែបពេញលេញជាលើកដំបូងលើពិភពលោកហើយ ដោយជើងហោះហើរនេះគ្រោងនឹងចាប់ផ្ដើមនៅឆ្នាំ ២០២៨។ យោងតាមសេចក្តីប្រកាសព័ត៌មាន ក្រុមហ៊ុនបើកឱ្យកក់សរុបមាន ៣០កៅអី តែប៉ុណ្ណោះ ខណៈក្រុមហ៊ុនមិនទាមទារឱ្យភ្ញៀវធ្វើការទូទាត់ប្រាក់នៅពេលនេះ នោះទេ។ ពួកគេតម្រូវឱ្យទូទាត់ ៣០ថ្ងៃមុនពេលហោះហើរ។ ក្រុមហ៊ុនអាកាសចរណ៍ បើកឱ្យកក់នេះ គឺដើម្បីរំលឹកអតិថិជនថាខ្លួនតែងតែជាអ្នកច្នៃប្រឌិតថ្មីជានិច្ច។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនមិនទាន់បង្ហាញអំពីចម្ងាយហោះហើរ ទិសដៅការចេញដំណើរ និងទិសដៅដែលហោះទៅនៅឡើយទេ។ ក្រុមហ៊ុនអាកាសចរណ៍អះអាងថា យន្តហោះថ្មីនេះនឹងមិនបំភាយឧស្ម័នពុលដូចជា CO2និង NOX នោះទេ។ នេះគឺដោយសារតែម៉ូទ័រអេឡិចត្រិចចំនួន ៣ របស់ ES-30 ត្រូវបានរចនាឡើងដើម្បីប្រើការបញ្ចូលគ្នានៃអាគុយ និងម៉ាស៊ីន turbogenerator កូនកាត់។ តម្លៃជើងហោះហើរត្រូវបានកំណត់នៅ 1,946 Swedish Krona ( ឬ 180 ដុល្លារ) ពីព្រោះឆ្នាំ 1946 គឺជាឆ្នាំនៃការហោះហើរលើកដំបូងរបស់ SAS ។
អានបន្ថែម៥ខែដើមឆ្នាំ២០២៣ វៀតណាមទទួលបានទេសចរកម្ពុជាជាង ៩ពាន់នាក់ ទៅលេងកោះត្រល់
រយៈពេល៥ខែដំបូងក្នុងឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរកម្ពុជាប្រមាណ ៩,០០០នាក់ បានទៅទស្សនាកោះត្រល់ Phu Quoc ក្នុងខេត្ត Kien Giang ភាគខាងត្បូងប្រទេសវៀតណាម។ នេះបើយោងតាមការចុះផ្សាយរបស់ការសែតរបស់វៀតណាម tuoitrenews បានចុះផ្សាយនៅថ្ងៃទី៣១ ឧសភា ២០២៣នេះ។ យោងតាមនាយកដ្ឋានទេសចរណ៍ខេត្ត Kien Giang បានឲ្យដឹងថា មានភ្ញៀវទេសចរជាង ៤,៩ លាននាក់ ក្នុងនោះមានជាង ៣៥៤,៩៩២ នាក់ជាជនបរទេស បានមកទស្សនាខេត្តមួយនេះ ចាប់តាំងពីដើមឆ្នាំមក ក្នុងនោះដែរក៏មានភ្ញៀវទេសចរកម្ពុជាបានឡើងដល់ ៩.១៤៥ នាក់។ លោក Tran Quoc Khanh ប្រធានសមាគមទេសចរណ៍ខេត្ត Kien Giang បានបញ្ជាក់ថា ជនជាតិកម្ពុជាគឺជាទីផ្សារអន្តរជាតិដ៏មានសក្តានុពលសម្រាប់កោះនេះ នៅក្នុងរដូវក្តៅ ដោយចំនួនទេសចរកម្ពុជានៅតែបន្តកើនឡើងជាលំដាប់។ លោក Khanh បានឲ្យដឹងថា ប្រទេសវៀតណាមចង់ណែនាំពីសក្ដានុពលនៃសម្រស់ធម្មជាតិ ធនធានមនុស្ស ក៏ដូចជាផលិតផលទេសចរណ៍តែមួយគត់នៃទីក្រុង Ha Tien និង Phu Quoc របស់ខេត្ត Kien Giang […]
អានបន្ថែមអ្នកជំនាញ៖ ស្ថានភាពទីផ្សារអចលនទ្រព្យចិននៅតែមានភាពតានតឹង ក្នុងខែឧសភានេះ
China Beige Book ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានបង្ហាញរបាយការណ៍មួយថា ខែឧសភា ២០២៣នេះ ស្ថានភាពលក់លំនៅដ្ឋាននៅប្រទេសចិនបានធ្លាក់ចុះ បើទោះជាតម្លៃមានការកើនឡើងនៅក្នុងខែមេសាក៏ដោយ។ នេះបើតាមការស្ទង់មតិរបស់ក្រុមហ៊ុនស្រាវជ្រាវលើអាជីវកម្មចំនួន ១០៨៥ កាលពីថ្ងៃទី១៨ ដល់ថ្ងៃទី២៥ ខែឧសភា។ របាយការណ៍ដដែលបានបង្ហាញថា នៅក្នុងការជួញដូចអចលនទ្រព្យ ទាំងតម្លៃ និងប្រតិបត្តិការទិញ-លក់បានធ្លាក់ចុះយ៉ាងខ្លាំង ។ រីឯស្ថានភាពសាងសង់ក៏មានលទ្ធផលមិនល្អសោះ ដោយសារមានការកាត់បន្ថយសកម្មភាពសារពើពន្ធបានធ្វើឱ្យប្រាក់ចំណូល និងផលិតកម្ម ធ្លាក់ចុះក្នុងខែឧសភានេះ”។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលទីក្រុងប៉េកាំង បានបន្ធូរបន្ថយសម្ពាធបំណុល ដើម្បីជួយដល់អ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅប៉ុន្មានឆ្នាំចុងនេះផងដែរ។ បើតាមសេដ្ឋវិទូចិន លោក Ting Lu បាននិយាយថា ស្ថានភាពលក់ផ្ទះថ្មីៗក្នុងមួយសប្តាហ៍ (កាលពីថ្ងៃទី 28 ខែឧសភា) គឺបានត្រឹមអត្រា 11.8%ប៉ុណ្ណោះ ដែលជាការធ្លាក់ចុះយ៉ាងខ្លាំងពីកំណើន 24.8% កាលពីមួយសប្តាហ៍មុន។ លោកបន្តថា បរិមាណលក់ទាំងពីរសប្តាហ៍នេះគឺទាបជាងពេលដូចគ្នាក្នុងឆ្នាំ 2019 មុនពេលជំងឺរាតត្បាតទៅទៀត។ គួរបញ្ជាក់ថា ការធ្លាក់ចុះនៃការលក់អចនលទ្រព្យនេះ ភាគច្រើនកើតចេញពីទីក្រុងធំៗរបស់ប្រទេសចិន ដែលគេហៅថាទីផ្សារកម្រិតលេខ១។ រីឯ Markit iBoxx ក៏បានបង្ហាញរបាយការមួយដែរថា សម្រាប់មូលបត្របំណុលអចលនទ្រព្យដែលផ្តល់ទិន្នផលខ្ពស់របស់ប្រទេសចិនក៏បានធ្លាក់ចុះមកជិតតម្លៃដែលទាបបំផុត កាលពីខែវិច្ឆិកា ២០២២ […]
អានបន្ថែមហេតុអ្វីរុស្សី និងចិន សម្រុកទិញអចលនទ្រព្យនៅថៃក្នុងកាលៈទេសៈនេះ? កម្ពុជាគួររៀនសូត្រអ្វីខ្លះ?
ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២២នេះ ចិនបានទិញខុនដូនៅប្រទេសថៃ សរុបជាង ៣.៥០០ យូនីត ដែលមានតម្លៃជិត ១៨ពាន់លានដុល្លារ ។ នេះបើយោងតាមមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ REIC ។ តួលេខនេះស្មើនឹង ៤៩% នៃចំនួនយូនីតដែលបានផ្ទេរទៅឱ្យជនបរទេសទាំងអស់ ដែលធ្វើឱ្យចិនក្លាយជាអ្នកទិញខុនដូបរទេសច្រើនជាងគេក្នុងប្រទេសថៃ។ ថៃក៏រំពឹងថានឹងមានភ្ញៀវទេសចរចិនយ៉ាងតិច ៥លាននាក់នៅឆ្នាំ២០២៣ ដែលក្នុងនោះនឹងមានអ្នកទិញអចលនទ្រព្យជាច្រើនផងដែរ។ ប្រភពដដែលបានបង្ហាញថា អ្នកទិញអចលនទ្រព្យបរទេសលំដាប់ទៅ២ នៅប្រទេសថៃ គឺជនជាតិរុស្ស៊ី។ ប្រមាណ ៤០% នៃខុនដូដែលគ្រប់គ្រងដោយបរទេសនៅកោះភូកេត ត្រូវបានកាន់កាប់ដោយជនជាតិរុស្ស៊ីដែលមានតម្លៃសរុប ៨៨០លានបាត ស្មើនឹងប្រមាណជា ២៦លានដុល្លារ។ ជាក់ស្ដែង ជនជាតិចិន និងរុស្សី គឺជាវិនិយោគិនអចលនទ្រព្យក្នុងប្រទេសថៃតាំងពីមុនកូវីដ-១៩ មកម្លេះ ជាពិសេសនៅទីក្រុងធំៗដូចជា បាងកក ភូកេត ប៉ាតាយ៉ា និងឈៀងម៉ៃ។ ប៉ុន្តែ ដោយសារតែភាពមិនប្រាកដប្រជាក្រោយវិបត្តិកូវីដ១៩ វិបត្តិសេដ្ឋកិច្ចលោក និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ធ្វើឱ្យក្រុមទាំង២ សម្រុកមកទិញអចលនទ្រព្យកាន់តែច្រើនឡើងនៅក្នុងប្រទេសនេះ។ ហេតុអ្វី? ហើយកម្ពុជាអាចរៀនសូត្រអ្វីពីលំហូរវិនិយោគិននេះ? មុនសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ប្រទេសប៊ុលហ្គារី និងអាល្លឺម៉ង់ គឺជាគោលដៅទិញអចលនទ្រព្យសម្រាប់ជនជាតិរុស្ស៊ី។ ប៉ុន្តែ […]
អានបន្ថែមតើឡានលក្ខណៈជាសណ្ឋាគារផ្កាយប្រាំមានចំនុចពិសេស និងអស្ចារ្យកម្រិតណាដែរ?
មើលពីខាងក្រៅទៅអាចជាឡានធម្មតា ប៉ុន្តែនេះគឺជារថយន្តតម្លៃជិត ២លានដុល្លារ ដែលផ្នែកខាងក្នុងមានលក្ខណៈជាសណ្ឋាគារលំដាប់ផ្កាយប្រាំ មានផ្តល់ជូននូវសេវាគ្រប់យ៉ាងដល់អតិថិជន។ រថយន្តដ៏ធំមួយនេះមានប្រវែងប្រមាណ ៤០ហ្វុត ឬប្រមាណ ១២ម៉ែត្រ មានតម្លៃសរុប ១,៧លានដុល្លារ និងត្រូវបានរចនាជាពិសេសប្រកបដោយគ្រែភ្លោះដ៏ធំ មានកន្លែងអង្គុយរង់ចាំពិសេស និងបន្ទប់ទឹក ក្តៅ-ត្រជាក់ ថែមទៀតផង។ ក្រៅពីនេះ នៅផ្នែកម្ខាងទៀតមានផ្ទះបាយដ៏ប្រណីត ប្រកបដោយឧបករណ៍ចម្អិនអាហារច្រើនប្រភេទ។ លើសពីនេះ ឧបករណ៍ដែលប្រើប្រាស់លើឡានក៏មានតម្លៃថ្លៃៗខ្លាំងបំផុត តួយ៉ាងឧបករណ៍បំពងសម្លេងម៉ាក Burmester មានតម្លៃរហូតដល់ ៣៣ម៉ឺនដុល្លារ។ ចំណែកនៅលើដំបូលឡានមានប្រព័ន្ធថាមពលអគ្គិសនីទំហំ ២៤០០វ៉ាត់ ព្រមទាំងប្រព័ន្ធទឹកស្អាតមានសមត្ថភាពផលិតបានរហូតដល់ ១០០០លីត្រ។ អ្វីដែលពិសេសជាងនេះទៅទៀត រថយន្តនេះមានទំហំធំល្មមអាចចតរថយន្តខ្នាតតូចដូចជា Bugatti Chiron ឬ Porsche 718 Cayman GTS បានថែមទៀតផង។ គ្រាន់តែចុចភ្លាម នោះបន្ទប់ស្នាក់នៅនិងបំបែកចេញពីតួរថយន្តហើយផ្ដល់ឱ្យមកវិញនៅទស្សនីយភាពមិនថានៅតំបន់ព្រៃភ្នំ តំបន់ឆ្នេរសមុទ្រ ឬទីណានោះទេ៕
អានបន្ថែមMakro គ្រោងថែមទុនជាង ៨០០លានដុល្លារ ដើម្បីពង្រីកអាជីវកម្មលក់រាយរបស់ខ្លួន
ក្រុមហ៊ុន Siam Makro Plc ដែលជាប្រតិបត្តិករផ្សារទំនើប Makro និងផ្សារទំនើប Lotus បានបោះទុនចន្លោះពី២៥,៣ ទៅ ២៧.៥ពាន់លានបាត ឬ ប្រមាណ ៧៤០លានដុល្លារ ទៅ ៨០៣,៥លានដុល្លារ នៅឆ្នាំ២០២៣នេះ ដើម្បីពង្រីកអាជីវកម្មលក់រាយ និងលក់បោះដុំរបស់ខ្លួន។ លោកស្រី Saowaluck Thithapant ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Siam Makro បានលើកឡើងថា បន្ទាប់ពីបើកប្រទេសឡើងវិញពេញលេញហើយ សេដ្ឋកិច្ច និងទេសចរណ៍ថៃបានស្ទុះងើបឡើង ដែលជាកត្តាជះផលជាវិជ្ជមានដល់អាជីវកម្មលក់ដុំ និងរាយ ក៏ដូចជាសណ្ឋាគារ ភោជនីយដ្ឋាន និងឧស្សាហកម្មចំណីអាហារ ដែលសុទ្ធសឹងតែជាអតិថិជនរបស់ផ្សារម៉ាក្រូ។ ក្នុងចំណោមទុនវិនិយោគសរុប ប្រមាណ ៣៨៤លានដុល្លារ ទៅ៤១២លានដុល្លារនេះ នឹងត្រូវវិនិយោគលើអាជីវកម្មបោះដុំ នៃផ្សារទំនើប Makro ខណៈទឹកប្រាក់ប្រមាណ ៣៥៧លានដុល្លារ ទៅ៣៩២លានដុល្លារ នឹងត្រូវប្រើប្រាស់សម្រាប់អាជីវកម្មលក់រាយ នៅផ្សារទំនើប Lotus រួមទាំង ការពង្រីកសាខា និងការអភិវឌ្ឍមជ្ឈមណ្ឌលចែកចាយ ប្រព័ន្ធឌីជីថល និងអាជីវកម្មថ្មីៗ។ លោកស្រី Saowaluck […]
អានបន្ថែមជនជាតិរុស្សីក្លាយជាអ្នកវិនិយោគអចលនទ្រព្យឈានមុខគេ លើកោះភូកេតប្រទេសថៃ
ជនជាតិរុស្សីបានវ៉ាដាច់ជនជាតិចិន ដោយបានក្លាយជាអ្នកទិញខុនដូលើកោះភូកេតច្រើនជាងគេបំផុត ស្របពេលប្រជាជនរុស្សីជាច្រើននាក់បានសម្រុកចាកចេញពីប្រទេសរបស់ខ្លួន ខណៈសង្រ្គាមរវាងរុស្សីអ៊ុយក្រែននៅតែបន្ត។ សារព័ត៌មាន The Diplomat បានរាយការណ៍ថា នៅក្នុងឆ្នាំ២០២២ ជនជាតិរុស្សីបានវ៉ាដាច់ជនជាតិចិន ក្លាយជាអ្នកទិញខុនដូច្រើនបំផុត នៅលើកោះភូកេត នៃខេត្តភូកេត។ ប្រភពដដែល បានឱ្យដឹងទៀតថា បច្ចុប្បន្នមានជនជាតិរុស្សីបានកាន់កាប់អចលនវត្ថុប្រភេទខុនដូនៅលើកោះភូកេតរហូតដល់ទៅ ៤០ភាគរយ។ ភ្នាក់ងារលក់អចលនទ្រព្យមួយរូបបានឱ្យដឹងថា នៅក្នុងខែវិច្ឆិកា ធ្នូ ២០២២ និងខែមករា ២០២៣ កន្លងមក ជារដូវកាលលក់ដាច់បំផុត ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ។ ភ្នាក់ងារដដែលបាននិយាយថា និន្នាការនេះត្រូវបានជំរុញ ដោយសារតែអ្នកវិនិយោគ (រុស្សី) មានការបារម្ភលើបញ្ហាសង្រ្គាម ដែលកំពុងកើតឡើង។ ក្រុមហ៊ុន Intermark Real Estate ដែលមានមូលដ្ឋាននៅទីក្រុងមូស្គូ បានឱ្យដឹងថា ក្នុងចំណោមប្រតិបត្តិការទិញអចលនទ្រព្យក្រៅប្រទេសក្នុងឆ្នាំ២០២២ របស់ជនជាតិរុស្សី តំបន់អាស៊ីអាគ្នេយ៍បានគ្រប់គ្រងចំណែកដល់ទៅ ២៧ភាគរយ កើនឡើងពី ១២ភាគរយ ធៀបនិងឆ្នាំ២០២១។ អ្នកជំនាញអចលនទ្រព្យថៃម្នាក់ទៀតបានបញ្ជាក់ថា ជនជាតិរុស្ស៊ី យល់ថាអចលនទ្រព្យលើកោះភូកេត ឬកោះបាលី ជាជម្រើសវិនិយោគទី១ ដោសារពួកគេយល់ថា “តំបន់អាស៊ីជាទីតាំងមានសុវត្ថិភាព និងអព្យាក្រឹតសម្រាប់ប្រជាជនរុស្ស៊ី”។ […]
អានបន្ថែម