ព័ត៌មានអន្តរជាតិ
២០២៣-ថៃរំពឹងស្រូបលំហូរទុនពីបរទេសជាង ៣ពាន់លានដុល្លារ ដោយផ្អែកលើកត្តាទាំងនេះ
ក្នុងឆ្នាំ២០២៣នេះ ប្រទេសថៃរំពឹងនឹងទទួលបានលំហូរវិនិយោគទុនពីបរទេស ជាអប្បបរមា ១០០ពាន់លានបាត ឬស្មើនឹង ៣ពាន់លានបាត។ សកម្មភាពវិនិយោគដ៏សកម្មត្រូវបានគាំទ្រដោយការពង្រីករោងចក្រ សហគ្រាសផលិតកម្ម ដែលវិនិយោគដោយក្រុមហ៊ុនបរទេស នៅក្នុងប្រទេសថៃ លើទីផ្សារសក្តានុពលសំខាន់ៗ ចំនួន ៦ រួមមាន ផលិតកម្មយានយន្តអគ្គិសនី កសិកម្ម អាហារ ជីវបច្ចេកវិទ្យា ទេសចរណ៍ សុខាភិបាល និងអាជីវកម្មឌីជិថលផ្សេងៗទៀត ជាពិសេសដោយសារការបើកដំណើរការប្រទេសពេញលេញទាំងលើវិស័យទេសចរណ៍ និងការវិនិយោគ។ នេះបើយោងតាមលោក Sinit LertKrai អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មថៃ បានបញ្ជាក់ប្រាប់កាសែតបាងកកប៉ុស្តិ៍។ លើសពីនេះ កំណើនវិនិយោគនេះក៏ទទួលបានការគាំទ្រដោយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងច្រករបៀងសេដ្ឋកិច្ចបូព៌ា (EEC) ដែលមានការរួមសហការរវាងនាយករដ្ឋមន្ត្រីថៃ និងជាប្រធានគណៈកម្មាធិការច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC) បានជំរុញឱ្យពន្លឿនការសាងសង់គម្រោងផ្លូវដែកល្បឿនលឿននេះ ដើម្បីធានាបាននូវប្រព័ន្ធដឹកជញ្ជូនដ៏ទំនើប ងាយស្រួល លឿនបំផុត ដើម្បីតភ្ជាប់អាកាសយានដ្ឋានធំៗបី ។ (អានបន្ថែម ) ត្រឹម១ខែក្នុងខែមករា ឆ្នាំ២០២៣នេះ រដ្ឋបានអនុម័តគម្រោងវិនិយោគសរុបរហូតដល់ ៥២ គម្រោង ក្រោមទុនវិនិយោគសរុបចំនួន ៥,១២ពាន់លានបាត។ ប្រទេសវិនិយោគច្រើនជាងគេ គឺប្រទេសជប៉ុន ទុន ៣,៥៨ពាន់លានបាត ប្រទេសចិន ទុន […]
អានបន្ថែមអូស្ត្រាលីប្រកាសឈប់ប្រើកាមេរ៉ាផលិតដោយចិននៅតាមអគារសំខាន់ៗរបស់ខ្លួន
រដ្ឋាភិបាលអូស្ត្រាលី បានសម្រេចឈប់ឱ្យបំពាក់កាមេរ៉ាដែលផលិតដោយក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន នៅតាមអគាររដ្ឋាភិបាលរបស់ខ្លួន ដែលអាចបង្កជាហានិភ័យលើសន្តិសុខប្រទេសទាំងមូល។ នេះបើតាមការចុះផ្សាយរបស់ស្ថាប័នសារពត៌មាន DW News នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្រុមហ៊ុនដែលផលិតកាមេរ៉ានេះ រួមមានក្រុមហ៊ុន Hikvision និង Dahua ដែលមានភាគហ៊ុនមួយចំណែករបស់រដ្ឋាភិបាលចិន ដែលបានផ្តល់សេវាកម្មបំពាក់កាមេរ៉ាយ៉ាងហោចណាស់ ៩១៣គ្រឿង ទូរស័ព្ទលើតុ (intercoms) ប្រព័ន្ធចេញ-ចូលអេឡិចត្រូនិច និងឧបករណ៍ថតវីឌីអូ នៅតាមអគាររដ្ឋាភិបាលអូស្ត្រាលីជាង ២៥០ទីតាំង។ ការប្រកាសបញ្ឈប់ប្រើនេះ ធ្វើឡើងបន្ទាប់ពីប្រទេសអង់គ្លេស បានប្រកាសកាលពីខែវិច្ឆិកាឆ្នាំមុន ថាឈប់ប្រើប្រាស់កាមេរ៉ា ដែលផលិតដោយក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិននៅតាមអគាររដ្ឋាភិបាលសំខាន់ៗមួយចំនួន ក៏ទន្ទឹមនឹងសហរដ្ឋអាមេរិក បានប្រកាសឱ្យហាមមិនឱ្យប្រើផលិតផលពីក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន។ លោក James Paterson រដ្ឋមន្ត្រីសន្តិសុខសាយប័រ បានឱ្យដឹងថា ក្រុមហ៊ុនទាំងពីរនេះ គឺផ្អែកតាមច្បាប់ចារកិច្ចរបស់ចិន ដែលតម្រូវឱ្យពួកគេសហការជាមួយចារកិច្ចចិន។ ចំពោះបញ្ហានេះ អ្នកនាំពាក្យក្រុមហ៊ុន Hikvision បានធ្វើការបដិសេដ ដោយលើកឡើងថា ការនិយាយនេះចាត់ទុកក្រុមហ៊ុនរបស់ខ្លួនជាការគំរាមកំហែងសន្តិសុខជាតិ ខុសពីភាពជាក់ស្តែង ខណៈដែលក្រុមហ៊ុនមិនអាចលក់ប្រព័ន្ធផ្ទុកទិន្នន័យ (cloud storage) ប្រព័ន្ធទិន្នន័យវីដេអូ ឬការគ្រប់គ្រងទិន្នន័យនៃអ្នកប្រើប្រាស់ចុងក្រោយរបស់អូស្ត្រាលីបានទេ។ អ្នកនាំពាក្យ បានបន្ថែមថា កាមេរ៉ារបស់ខ្លួន គឺគោរពតាមច្បាប់ […]
អានបន្ថែមចិនរំពឹងថាទីផ្សារអចលនទ្រព្យនឹងងើបឡើងវិញ ក្នុងឆ្នាំ២០២៣
ចាប់ពីឆមាសទី២ឆ្នាំ២០២១ ចរន្តទិញលក់អចលនទ្រព្យក្នុងប្រទេសចិនបានជួបប្រទះនឹងការធ្លាក់ចុះយ៉ាងខ្លាំង ដែលបានបង្ខំឱ្យអ្នកអភិវឌ្ឍប្រឈមបញ្ហាសាច់ប្រាក់ និងមិនអាចទូទាត់តុល្យការសាច់ប្រាក់បាន។ អ្នកជំនាញរំពឹងថា ទីផ្សារអចលនទ្រព្យនឹងមានស្ថិរភាពងើបឡើងមកវិញក្នុងឆ្នាំ២០២៣នេះ។ យោងតាមសារព័ត៌មាន Global Times បានស្រង់ទិន្នន័យរបស់ការិយាល័យស្ថិតិជាតិចិន បានឱ្យដឹងថា ការវិនិយោគលើអចលនទ្រព្យក្នុងឆ្នាំ២០២២ បានដាំក្បាលចុះដល់ ១០% ខណៈចរន្តការលក់អចលនទ្រព្យបានធ្លាក់ចុះរហូតដល់ ២៦,៨% បើប្រៀបធៀបនឹងឆ្នាំ២០២១។ លោក Liu ឧបនាយករដ្ឋមន្ត្រីចិន បានមានប្រសាសន៍ថា ប្រទេសចិនប្តេជ្ញារក្សាស្ថិរភាពនៃការរំពឹងទុក ដោយផ្តល់នូវសាច់ប្រាក់ងាយស្រួល និងសមហេតុផល ព្រមទាំងការបន្ធូរបន្ថយការរឹតបន្តឹងទាំងឡាយ ដែលបានដាក់កាលពីមុន ដើម្បីដោះស្រាយការឡើងកំដៅខ្លាំងនៅក្នុងទីផ្សារ។ លោក Zhou Maohua សេដ្ឋវិទូនៅធនាគារ Everbright បានបង្ហាញសុទិដ្ឋិនិយមថា ការលក់អចលនទ្រព្យនឹងមានស្ថិរភាពជាបណ្តើរៗ នៅក្នុងត្រីមាសទីមួយ ហើយការវិនិយោគលើអចលនទ្រព្យ នឹងមានស្ថិរភាពនៅក្នុងត្រីមាសទីពីរ ដោយសារនៅពេលការរឹតបន្តឹងគោលនយោបាយកូវីដ១៩ត្រូវបានបន្ធូរបន្ថយ សកម្មភាពសេដ្ឋកិច្ចនឹងវិលមករកភាពធម្មតាវិញ ជាបណ្តើរៗ ដែលនឹងជំរុញកំណើនការងារ និងប្រាក់ចំណូល ដែលនាំឱ្យតម្រូវការលំនៅដ្ឋានកើនឡើងស្របជាមួយគ្នាផងដែរ។
អានបន្ថែមឥណ្ឌូណេស៊ីគ្រោងសង់អាផាតមិនតម្លៃ ២.៧ពាន់លានដុល្លារ សម្រាប់មន្ត្រីរាជការ
ឥណ្ឌូណេស៊ីគ្រោងសាងសង់អាផាតមិនដែលមានតម្លៃ ២.៧ ពាន់លានដុល្លារសម្រាប់មន្ត្រីរាជការរាប់ពាន់នាក់ នៅត្រីមាសទីពីរ នៅក្នុងទីក្រុងថ្មីរបស់ខ្លួននៅលើកោះ Borneo។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ ចុះផ្សាយនៅថ្ងៃទី១៨ ខែមករា ដោយដកស្រង់ប្រសាសន៍របស់ លោក Bambang Susantono ប្រធានអាជ្ញាធរជាតិ Nusantara។ ប្រភពខាងលើបានឱ្យដឹងថា អាជ្ញាធរកំពុងចរចាជាមួយអ្នកអភិវឌ្ឍន៍ឯកជនចំនួនបី សម្រាប់គម្រោងលំនៅដ្ឋាននេះ រួមមាន ក្រុមហ៊ុនសម្ព័ន្ធនៃ CCFG Corp របស់ចិន និងក្រុមហ៊ុន Risjadson Brunsfield Nusantara (CCFG-RBN) ក្រុមហ៊ុនកូរ៉េខាងត្បូង Korea Land និងក្រុមហ៊ុនអភិវឌ្ឍន៍ក្នុងស្រុក PT Summarecon Agung។ គម្រោងសាងសង់អគារអាផាតមិននេះមានចំនួន ១៨៤ អគារ សាងសង់សម្រាប់មន្ត្រីរាជការ យោធា និងប៉ូលិស ប្រមាណ ១៤.៥០០ នាក់ ក្រោមភាពជាដៃគូសាធារណៈ និង ឯកជន ហើយរំពឹងថា នឹងចាប់ផ្តើមការសាងសង់នៅក្នុងត្រីមាសទី២ ឆ្នាំនេះ។ កាលពីឆ្នាំ២០១៩ ប្រទេសឥណ្ឌូនេស៊ី បានប្រកាសនូវផែនការផ្លាស់ប្តូរទីក្រុងរបស់ខ្លួន ពីទីក្រុងហ្សាកាតា ទៅកាន់រាជធានីថ្មីមួយ […]
អានបន្ថែមProperty Guru ប្រកាសជ័យលាភីអ្នកអភិវឌ្ឍន៍អចលនទ្រព្យឆ្នើមក្នុងតំបន់អាស៊ីលើកទី១៧
PropertyGuru Group ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេនៅអាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី ៩ ធ្នូ បានប្រកាសឈ្មោះជ័យលាភីអ្នកអភិវឌ្ឍន៍អចលនទ្រព្យឆ្នើមក្នុងតំបន់អាស៊ីលើកទី១៧ ឬ17th Annual PropertyGuru Asia Property Awards Grand Final។ កម្មវិធីប្រកាសពានរង្វាន់ នេះ ត្រូវបាននៅសណ្ឋាគារ The Athenee ដែលជាសណ្ឋាគារប្រណិតប្រមូលផ្ដុំទីក្រុងបាងកក ដែលជ័យលាភីទាំងអស់មាន ៤៨ ប្រភេទ។ ក្រុមហ៊ុន New World Development Company ឈ្មះជ័យលាភីអ្នកអភិវឌ្ឍន៍ល្អបំផុត (អាស៊ី) ខណៈក្រុមហ៊ុនមកពីប្រទេសថៃ និងហ្វីលីពីនទទួលបានពានសរុប ៧។ លោក Candra Ciputra នាយកប្រតិបត្តិនៃ Ciputra Group និងជាប្រធានក្រុមហ៊ុន PT Ciputra Development Tbk ទទួលបានពានរង្វាន់ PropertyGuru Icon ។ កម្ពុជាក៏ទទួលបានពានរង្វាន់ ២ ផងដែរ។ ពានរង្វាន់ Best Breakthrough […]
អានបន្ថែមរដ្ឋថៃ៖ បរទេសអាចទិញ និងកាន់កាប់ដីពេញសិទ្ធិ១០០% បាន បើ…
គណៈរដ្ឋមន្រ្តីនៃរដ្ឋាភិបាលថៃកាលពីថ្ងៃទី ២៥ តុលា កន្លង បានសម្រេចយល់ព្រមអនុញ្ញាតឱ្យជនបរទេសទិញផ្ទះ និងដី បាន ប្រសិនបើពួកគេវិនិយោគយ៉ាងហោចណាស់ ៤០ លានបាត ឬជាង១ លានដុល្លារអាមេរិក។ សេចក្ដីសម្រចនេះ នឹងចូលជាធរមានឆាប់ៗ ដោយនឹងមានសុពលភាព ៥ ឆ្នាំ។ នេះបើយោងតាមសារពត៌មាន The Nation។ សំណើនេះត្រូវបានក្រសួងមហាផ្ទៃលើកឡើងកាលពីខែឧសភា ក្នុងគោលបំណងទាញយកការវិនិយោគពីបរទេស និងនាំជនបរទេសដែលមានជំនាញពិសេសមកប្រទេសថៃ។ ដើម្បីមានសិទ្ធិទទួលបាន ជនបរទេសនឹងតម្រូវឱ្យបញ្ជាក់ថាពួកគេបានវិនិយោគយ៉ាងតិច ៤០ លានបាតនៅក្នុងប្រទេសថៃ ហើយរក្សាការវិនិយោគនោះក្នុងរយៈពេលយ៉ាងតិច ៣ ឆ្នាំ ដោយចាប់ផ្តើមពីថ្ងៃដែលពួកគេដាក់ពាក្យស្នើសុំទិញ។ ការវិនិយោគអាចធ្វើឡើងច្រើនរូបភាព ដូចជា មូលបត្របំណុលរបស់រដ្ឋ ឬស្ថាប័នពាក់ព័ន្ធ ភាគហ៊ុននៃមូលនិធិអចលនទ្រព្យ និង ភាគហ៊ុននៃនីតិបុគ្គលដែលទទួលបានសិទ្ធិជាក្រុមប្រឹក្សាវិនិយោគ ជាដើម។ ជនបរទេសដែលស្នើសុំទិញដី និង/ឬផ្ទះ ត្រូវតែផលិតវិញ្ញាបនបត្របញ្ជាក់ពីការវិនិយោគរបស់ពួកគេ។ ជនបរទេសអាចទិញដី និង/ឬផ្ទះ នៅទីក្រុងបាងកក ប៉ាតាយ៉ា និងតំបន់ក្រុង ឬតំបន់ផ្សេងទៀតដែលត្រូវបានសម្គាល់ជាតំបន់លំនៅដ្ឋាននៅក្នុងខេត្ត។
អានបន្ថែមរដ្ឋចិនស្នើឲ្យធនាគារធំៗ ៦ ចាក់លុយ ៨៤ ពាន់លានដុល្លារដើម្បីស្ដារវិស័យអចលនទ្រព្យ
និយតករហិរញ្ញវត្ថុនៃប្រទេសចិនបានស្នើសុំឱ្យធនាគារធំ ៗ ក្នុងស្រុកចំនួន ៦ ផ្តល់ជំនួយហិរញ្ញវត្ថុសរុប ៦០០ ពាន់លានយន់ (ឬស្មើនឹងជាង ៨៤ ពាន់លានដុល្លារ) ដើម្បីជួយស្ដារវិស័យអចលនទ្រព្យ។ ហិរញ្ញវត្ថុនេះ អាចជាការបញ្ចាំ ការផ្ដល់ប្រាក់កម្ចីដល់អ្នកអភិវឌ្ឍន៍ និងការទិញមូលបត្របំណុលរបស់អ្នកអភិវឌ្ឍជាដើម។ នេះបើយោងតាម សារព័ត៌មាន Bloomberg កាលពីថ្មីៗនេះ។ សំណើរនេះគឺជាផែនការថ្មីបំផុតរបស់រដ្ឋាភិបាលចិន បន្ទាប់ពីចេញផែនការជាបន្តបន្ទាប់ ដើម្បីជួយសង្គ្រោះវិស័យអចលនទ្រព្យពីវិបត្តិបំណុលវណ្ណករបស់អ្នកអភិវឌ្ឍ។ យោងតាមរបាយការណ៍ ធនាគារទាំងនោះរួមមាន ធនាគារ Industrial & Commercial Bank of China Ltd., ធនាគារ China Construction Bank Corp, ធនាគារ PBOC, ធនាគារ CBIRC, ធនាគារ ICBC និង ធនាគារ China Construction Bank។ ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២២ ទំហំការវិនិយោគក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសចិនបានធ្លាក់ចុះ ៧,៤% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន […]
អានបន្ថែម៨ខែ ដំបូងនៃឆ្នាំ ២០២២ ទុនវិនិយោគក្នុងវិស័យអចលនទ្រព្យចិនធ្លាក់ ៧,៤%
ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២២ ទំហំការវិនិយោគក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសចិនបានធ្លាក់ចុះ ៧,៤% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន ដែលជាការថយចុះបន្ថែមទៀតពីឆមាសទី១។ នេះបើតាមការរាយការណ៍របស់Xinhau។ យោងតាមរបាយការណ៍របស់ការិយាល័យស្ថិតិជាតិ (NBS) ការវិនិយោគអចលនទ្រព្យសរុបនៅក្នុងរយៈពេល ៨ ខែនេះគឺ មានប្រមាណ ៩ទ្រីលានយន់ (ឬស្មើនឹង១,៣ ទ្រីលានដុល្លារ។ ក្នុងនោះទុនវិនិយោគលើអគារលំនៅដ្ឋានមាន ៦,៨ ទ្រីលានយន់ ដែលធ្លាក់ចុះ ៦,៩%។ ដោយឡែក ការលក់លំនៅឋានពាណិជ្ជកម្ម ក៏ធ្លាក់ចុះ ២៣% បើគិតជាផ្ទៃក្រឡា និងធ្លាក់ ២៧,៩% បើគិតជាតម្លៃ។ របាយការណ៍បានបន្ថែមថា តម្លៃផ្ទះផ្ទះក្នុងទីក្រុងជាច្រើនកំពុងបន្ដធ្លាក់ចុះ។ នៅក្នុងខែសីហា ទីក្រុងចំនួន ៥០ ក្នុងចំណោមទីក្រុងចំនួន ៧០ មានការការធ្លាក់ចុះតម្លៃផ្ទះយ៉ាងគំហុក។ គួរបញ្ជក់ថា វិស័យអចលនទ្រព្យចិនធ្លាក់ចុះ ដោយសារតែកត្តាជាច្រើន ប៉ុន្តែមូលហេតុចំបងមួយគឺវិបត្តិបំណុលរបស់អ្នកអភិវឌ្្ឍធំៗ ជាច្រើនដូចជាEvergrande ជាដើម។ កាលពីថ្មីៗនេះ ក្រុមហ៊ុន China Evergrande បានប្តេជ្ញាថានឹងចាប់ផ្តើមការសាងសង់គម្រោងអចលនទ្រព្យដែលជាប់គាំងទាំងអស់ឡើងវិញ នៅចុងខែកញ្ញា ដែលជាការឆ្លើយតបទៅនឹងការដែលអ្នកទិញរាប់ម៉ឺននាក់ធ្វើពហិការមិនព្រមបង់ប្រាក់ដល់ធានាគារ។ (អានបន្ថែម) រដ្ឋាភិបាលចិនក៏គ្រោងនឹងផ្តល់ប្រាក់កម្ចីពិសេសចំនួនប្រមាណ ២៩ […]
អានបន្ថែមJLL៖ ការវិនិយោគអលចនទ្រព្យប្រភេទសណ្ឋាគារនៅអាស៊ីនឹងមានសន្ទុះខ្លាំងឆ្នាំ ២០២២
ការវិនិយោគអចលនទ្រព្យប្រភេទសណ្ឋាគារនៅអាស៊ីប៉ាស៊ីហ្វិកនឹងបន្តងើបឡើងវិញក្នុងត្រីមាសទី ៤ នៃឆ្នាំ ២០២២ និងមានសន្ទុះខ្លាំងនៅឆ្នាំ ២០២៣ ខណៈក្នុងអំឡុងពេល២ ឆ្នាំនេះ អ្នកវិនិយោគគ្រោងនឹងចាក់ដើមទុនជាច្រើនក្នុងវិស័យនេះ ក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីវិបត្តិកូវីដមក។ បើយោងតាមការស្ទង់មតិរបស់ក្រុមហ៊ុន JLL’s Hotels & Hospitality Group ការវិនិយោគអលចនទ្រព្យប្រភេទសណ្ឋាគារនៅជុំវិញពិភពលោកនឹងកើន ៨០% ក្នុងឆ្នាំ ២០២២។ របាយការណ៍ដដែលបានបន្ថែមថា ២០% នៃអ្នកវិនិយោគថាពួកគេនឹងដាក់ទុនពី ៥០០ លានដុល្លារ ទៅ ១ ពាន់លានដុល្លារអាមេរិក ទៅក្នុងវិស័យបដិសណ្ឋារកិច្ច ដែលកើនឡើង ៧% បើធៀបនឹងឆ្នាំ ២០២១ ឬកើន ១៦% បើធៀបនឹងឆ្នាំ ២០២០។ ក្នុងរយៈពេល៦ ខែ ខាងមុខនេះ វិនិយោគិន ៥៧% ឆ្លើយថា គ្រោងនឹងវិនិយោគក្នុងប្រភេទអចលនទ្រព្យបែបសណ្ឋាគារសេវាកម្មពេញលេញ និងគ្រប់ជ្រុងជ្រោយ ខណៈ៨២% នៃអ្នកវិនិយោគឆ្លើយថា ពួកគេកំពុងផ្តោតលើឱកាសថ្មីៗក្រៅពីសណ្ឋាគារបែបធម្មតាៗ។ ដោយឡែក វិនិយោគិន ៣៤%ទៀត ថាពួកគាត់ចាប់អារម្មណ៍លើសណ្ឋាគារដែលមានភាពច្នៃប្រឌិត។ ទីក្រុងឡុងដ៍ តូក្យូ និងបូស្តុន […]
អានបន្ថែមក្រុមហ៊ុន Evergrande ប្ដេជ្ញានឹងបន្ដសង់គម្រោងអចលនទ្រព្យជាប់គាំងនៅចុងខែកញ្ញានេះ
ក្រុមហ៊ុន China Evergrande បានប្តេជ្ញាថានឹងចាប់ផ្តើមការសាងសង់គម្រោងអចលនទ្រព្យដែលជាប់គាំងទាំងអស់ឡើងវិញ នៅចុងខែកញ្ញា ដែលជាការឆ្លើយតបទៅនឹងការដែលអ្នកទិញរាប់ម៉ឺននាក់ធ្វើពហិការមិនព្រមបង់ប្រាក់ដល់ធានាគារ។ នេះបើយោងតាមសារព័ត៌មាន Financial Times ។ តាមផែនការ គម្រោងចំនួន ៣៨ នឹងត្រូវបន្តឡើងវិញនៅចុងខែកញ្ញា ខណៈដែល ៦២ គម្រោង ផ្សេងទៀតនឹងត្រូវចាប់ផ្តើមឡើងវិញជាបន្ដបន្ទាប់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនចេញផ្សាយកាលពីថ្ងៃចន្ទ។ បញ្ហាបំណុលរបស់ក្រុមហ៊ុន Evergrande បានបង្កបញ្ហាយ៉ាងធ្ងន់ធ្ងរនៅក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសចិន ខណៈក្រុមហ៊ុនអចលនទ្រព្យធំៗជាច្រើនផ្សេងទៀត ក៏ធ្លាក់ក្នុងរណ្តៅបំណុលនេះផងដែរ។ អ្នកអភិវឌ្ឍន៍ទាំងនោះមិនអាចសងបំណុលបាន ហើយបានផ្អាកគម្រោងរបស់ពួកគេ ដែលបណ្តាលឱ្យម្ចាស់ផ្ទះរាប់សែននាក់ឈប់ធ្វើការទូទាត់ប្រាក់កម្ចីទិញផ្ទះ ទៅកាន់ធានាគារ។ ដើម្បីកាត់បន្ថយការធ្លាក់ចុះសេដ្ឋកិច្ចកាន់តែធំពីវិបត្តិអចលនទ្រព្យ អាជ្ញាធរចិនបានចាប់ផ្តើម គោលនយោបាយកម្ចីពិសេសដើម្បីជួយគាំទ្រអ្នកអភិវឌ្ឍន៍ដែលកំពុងជួបការលំបាក។
អានបន្ថែម