ព័ត៌មានក្នុងស្រុក
ក្រសួងសេដ្ឋកិច្ចណែនាំលទ្ធភាពចំនួន៥ ដើម្បីវាយតម្លៃលើការគ្រប់គ្រង និងការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់អនុសាសន៍ចំនួន៥ ដើម្បីវាយតម្លៃលើការគ្រប់គ្រង និងការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ សំដៅឈានទៅធានាប្រសិទ្ធភាពដល់ការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ ដោយឈរលើគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ នេះបើយោងតាមកិច្ចប្រជុំពិភាក្សាលើការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការគ្រប់គ្រង និងការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ២០២៥ សម្រាប់ផ្ទៃក្នុងក្រសួង ដឹកនាំដោយឯក...
អានបន្ថែមកម្ពុជា និងអូស្ត្រាលី ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ខណៈទំហំពាណិជ្ជកម្មហក់ឡើងដល់ ១,២ ប៊ីលានដុល្លារ
កិច្ចព្រមព្រៀងនាំចេញអង្ករជាប្រវត្តិសាស្ត្ររវាងក្រុមហ៊ុន Amru Rice និងក្រុមហ៊ុន Green Group របស់អូស្ត្រាលី បង្ហាញពីភាពជាដៃគូកាន់តែស៊ីជម្រៅដែលជំរុញដោយកំណើនប្រកបដោយចីរភាព និងការគាំទ្រទ្វេភាគី ទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងអូស្ត្រាលី បានឈានដល់ដំណាក់កាលដ៏សំខាន់មួយក្នុងឆ្នាំ ២០២៥ ដោយទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងដល់ ១,២ ប៊ីលានដុល្លារ។ យោងតាមទិន្នន័យដែលចេញផ្សាយដោយស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា...
អានបន្ថែមឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគក្នុងវិស័យទេសចរណ៍ប្រមាណ៤៧គម្រោង ជាមួយដើមទុនវិនិយោគសរុបជាង ៧១០លានដុល្លារអាម៉េរិក។ នេះបើតាម ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ថ្លែងក្នុងកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ានឆ្នាំ២០២៦ រៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា ក្រោមមូលបទការផ្លាស់ប្តូរអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តឧស្សាហកម្ម កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦។ នាឱកាសនោះ ឯកឧ...
អានបន្ថែមទឹកចិត្តសប្បុរសធម៌គ្មានដែនកំណត់! កម្មវិធីបរិច្ចាគឈាមពី ប៉េង ហួត គ្រុប
ក្រុមហ៊ុន ប៉េង ហួត គ្រុប បានរៀបចំកម្មវិធីបរិច្ចាគឈាម ក្រោមប្រធានបទ “ផ្តល់ឈាម ផ្តល់ក្តីសង្ឃឹម” ដោយមានការសហការពីមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងគាំទ្រដោយមន្ទីរសម្រាកព្យាបាល និងសម្ភព សុខាសា ឡងជីវិធី ដែលបានប្រព្រឹត្តទៅនៅការិយាល័យកណ្តាលក្រុមហ៊ុន ប៉េង ហួត គ្រុប កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៦។ ក្នុងឱកាសដ៏វិសេសវិសាលនេះ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានរៀបចំកម្មវិធីបរិច្ចាគឈាមនេះប្រកបដោយជោគជ័យដោយទទួលបានការចូលរួមយ៉...
អានបន្ថែមកម្ពុជា-សិង្ហបុរី ប្តេជ្ញាខិតខំបង្កើនទំហំពាណិជ្ជកម្មឱ្យសម្រេចបាន១០ពាន់លានដុល្លារនៅឆ្នាំបន្តបន្ទាប់
កម្ពុជា-សិង្ហបុរី បានប្តេជ្ញារួមគ្នាថា នឹងខិតខំបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១០ប៊ីលានដុល្លារអាម៉េរិកនៅឆ្នាំបន្តបន្ទាប់ទៀត ខណៈមកដល់ពេលនេះពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានប្រមាណ ៥ប៊ីលានដុល្លារអារមេរិក។ នេះបើយោងតាមជំនួបពិភាក្សារវាងសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរីប្រចាំនៅកម្ពុជា កាលថ្ងៃទី៤ ខែមីនា...
អានបន្ថែមរដ្ឋរៀបចំផែនការប្រើប្រាស់ដីក្នុងតំបន់រមណីយដ្ឋានអង្គរនិងដីតំបន់ជុំវិញបឹងទន្លេសាប
រាជរដ្ឋាភិបាលបានពិនិត្យ និងពិភាក្សាលើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងប្លង់គោលនៃការប្រើប្រាស់ដី នៅទូទាំងខេត្តសៀមរាប ដោយផ្តោតលើតំបន់រមណីយដ្ឋានអង្គរ និងផែនការប្រើប្រាស់ដីតំបន់ជុំវិញបឹងទន្លេសាប។ នេះបើយោងតាមកិច្ចប្រជុំ ធ្វើឡើងក្រសួងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦។ កិច្ចប្រជុំ បានឱ្យដឹងថា គណៈកម្មាការរៀបចំដែនដី និងនគរូបនីយកម្ម បានរៀបចំកំណត់លក្ខខណ្ឌនៃការប្រើប្រាស...
អានបន្ថែមមានអ្វីពិសេស! បានជាបុរី ប៉េង ហួត បើកលក់ Pre-Sale គម្រោងថ្មី ភ្លាម មានអតិថិជនកក់ច្រើនបែបនេះ?
នៅថ្ងៃទី ៦-៧-៨ ខែមីនា ឆ្នាំ២០២៦ នេះ បុរី ប៉េង ហួត បានធ្វើកម្មវិធី Pre-Sale គម្រោងថ្មីមួយដែលមានឈ្មោះថា ភូមិនិមិ្មត ដែលមានទីតាំងក្នុងខណ្ឌច្បារអំពៅ ដែលជាតំបន់ដ៏មានសក្ដានុពលសេដកិច្ចខ្លាំងក្លាមួយ។ ក្នុងកម្មវិធីនេះមានអតិថិជនបានចូលរួមយ៉ាងច្រើនកុះករ ដើម្បីសាកសួរព័ត៌មាន ហើយក៏បានកក់ផ្ទះភ្លាមៗ ដើម្បីជ្រើសរើសយកទីតាំងពិសេសៗមុនគេ និងអាចបន្ថែមទំហំដីទៅតាមតម្រូវការ ដែលជាឱកាសតែម្ដងគត់នៅក្នុងការលក់គម្រោងថ្មីនេះ។ ...
អានបន្ថែមរយៈពេល៣៣ឆ្នាំមកនេះ កម្ពុជាបានបោសសម្អាតគ្រាប់មីននៅផ្ទៃដីទំហំ ៣ ៥៤១គីឡូម៉ែត្រការ៉េ
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រំលឹកខួបលើកទី២៧ នៃទិវាជាតិយល់ដឹងអំពីមីន ដោយសង្កត់ធ្ងន់លើការស្តារដីឡើងវិញដោយសុវត្ថិភាពសម្រាប់កសិកម្ម និងសុខុមាលភាពសាធារណៈ នៅក្នុងរយៈពេល៣៣ឆ្នាំកន្លងមកនេះ កម្ពុជាបានបោសសម្អាតគ្រាប់មីននៅលើផ្ទៃដីទំហំ ៣ ៥៤១គីឡូម៉ែត្រការ៉េ ដែលមានយុទ្ធភណ្ឌគ្រឿងផ្ទុះត្រូវបានបោសសម្អាត និងយកផ្ទៃដីសម្រាប់ប្រើប្រាស់និងបង្កបង្កើនផល។ នេះបើយោងតាមសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ...
អានបន្ថែមឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប
កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូរបស់ក្រុមហ៊ុនអាកាសចរណ៍ Indigo ដើម្បីពង្រឹងទំនាក់ទំនងរវាងរដ្ឋ Karnataka និងសៀមរាប ស្ថានកុងស៊ុលកិត្តិយសកម្ពុជាប្រចាំទីក្រុង Bengaluru នៃសាធារណរដ្ឋឥណ្ឌា បានប្តេជ្ញាសហការរួមគ្នាជាមួយកម្ពុជា ក្នុងការជំរុញទេសចរណ៍កម្ពុជា ព្រមទាំងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់រវាងខេត្តសៀមរាប និងទីក្រុងរបស់ឥណ្ឌានាពេលខាងមុខ។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ហួត ហ...
អានបន្ថែមខេត្តកំពតបានបញ្ចប់ការវាស់វែងដីធ្លីជូនពលរដ្ឋទាំងស្រុង និងប្តេជ្ញាបញ្ចប់ចែកបណ្ណកម្មសិទ្ធិនៅឆ្នាំនេះ
ខេត្តកំពត បានចុះវាស់វែងដើម្បីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនពលរដ្ឋក្នុងខេត្តកំពតរួចរាល់ទាំងស្រុង ស្មើនឹង ៩៣ឃុំ-សង្កាត់ ស្មើនឹង ៤៩១ភូមិ ខណៈអាជ្ញាធរក៏បានប្តេជ្ញាបញ្ចប់ចែកបណ្ណកម្មសិទ្ធិដីធ្លីនៅក្នុងឆ្នាំនេះផងដែរ។ នេះបើតាមពិធីប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនពលរដ្ឋខេត្តកំពត ក្រោមអធិបតីភាពឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត កាលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦។ ប្រធានមន្ទីររៀបចំដែនដីខេត្តក...
អានបន្ថែម
