ព័ត៌មានក្នុងស្រុក
PPSEZ CEOថា៖ បើប្រើឌីជីថលក្នុងប្រព័ន្ធពន្ធគយ កម្ពុជាអាចកាត់អំពើពុករលួយលើថ្លៃដឹកជញ្ជូនបាន៣០% និងបើដូណាល់ត្រាំឈ្នះ កម្ពុជានឹងក្លាយជាគោលដៅ…
តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) ដែលជាសួនឧស្សាហកម្មដ៏សំខាន់ក្នុងប្រទេសកម្ពុជា កំពុងធ្វើពិពិធកម្មមូលដ្ឋានអ្នកជួលរបស់ខ្លួន ដើម្បីទាក់ទាញក្រុមហ៊ុនឱ្យកាន់តែច្រើនពីប្រទេសថៃ និងវៀតណាម ចំពេលមានការផ្លាស់ប្តូរនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក។ តំបន់សេដ្ឋកិច្ចពិសេសនេះ លាតសន្ធឹងលើផ្ទៃដីទំហំជាង ៣,៥៧ គីឡូម៉ែត្រការ៉េនិងមានអ្នកជួល (រោងចក្រវិនិយោគ) ចំនួនជាង ៩០ រោងចក្រ មកពី ១៥ ប្រទេស បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញនេះ កំពុងមានមហិច្ឆតាចង់ដើរតួនាទីជាខ្សែច្រវាក់ផ្គត់ផ្គង់បំពេញបន្ថែមរបស់ប្រទេសថៃដែលកំពុងត្រៀមខ្លួនស្រូបយកបន្ទេរខ្សែច្រវាក់ផ្គត់ផ្គង់បន្តពីប្រទេសចិន ព្រមជាមួយនឹងមហិច្ឆតាជំរុញការផ្ទេរផលិតកម្មពីប្រទេសវៀតណាមផងដែរ នេះបើយោងតាមសារព័ត៌មាន Nikkei Asia ចុះផ្សាយនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៤។ បច្ចុប្បន្នក្រុមហ៊ុនជប៉ុន និងចិនមានពីរភាគបីនៃចំនួនអ្នកជួល (រោងចក្រវិនិយោគ)សរុបរបស់ PPSEZ ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Royal Group ដែលជាប្រតិបត្តិករនៃតំបន់ PPSEZ កំពុងកំណត់គោលដៅទាក់ទាញយកក្រុមហ៊ុនថៃ និងវៀតណាមមកវិនយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះបន្ថែមទៀត ដោយប្រើប្រាស់យុទ្ធសាស្ត្រ “ថៃបូកមួយ” ។ លោក Hiroshi Uematsu នាយកប្រតិបត្តិនៃក្រុមហ៊ុន Royal Group PPSEZ បាននិយាយថា “បើនិយាយតាមភូមិសាស្រ្ត ទីតាំងនៃតំបន់សេដ្ឋកិច្ចពិសេសយើងនេះ […]
អានបន្ថែមកម្ពុជាចេញនីតិវិធីចុះបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធិដែលសង់មុនថ្ងៃ ១៩ ធ្នូ ១៩៩៧
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនីតិវិធីចុះបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធិដែលបានសាងសង់មុនថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧ ដើម្បីធានាការពារសិទ្ធិកម្មសិទ្ធិស្របច្បាប់របស់អ្នកកាន់កាប់។ នេះបើតាមប្រកាសលេខ ០៥០ ដនស/ប្រក/ក.ក.ច ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។ ប្រកាសនេះ ធ្វើឡើងសម្រាប់អគារសហកម្មសិទ្ធិដែលត្រូវបានសាងសង់រួចមុនថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧ និងដែលខកខានមិនបានចុះបញ្ជីតាមនីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធត្រូវមកចុះបញ្ជីបំពេញបន្ថែមតាមនីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈដាច់ដោយដុំដូចមានចែងក្នុងអនុក្រឹត្យលេខ៤៨ អនក្រ.បក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០០២ ស្តីពីការចុះបញ្ជីដីធ្លីមានលក្ខណៈដាច់ដោយដុំ និងអនុក្រឹត្យ លេខ១២១ អនក្រ.បក ចុះថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលមាត្រា៩ និងមាត្រា១៣ នៃអនុក្រឹត្យ លេខ៤៨ អនក្រ.បក ចុះថ្ងៃទី៣១ ខែខុសភា ឆ្នាំ២០០២ ស្តីពីការចុះបញ្ជីដីធ្លីមានលក្ខណៈដាច់ដោយដុំ។ ចំពោះម្ចាស់នៃចំណែកឯកជន ដែលមានលក្ខខណ្ឌដូចខាងលើ ត្រូវមកដាក់ពាក្យសុំ ដោយផ្តិតមេដៃស្តាំ ឬចុះហត្ថលេខាដោយផ្ទាល់លើពាក្យស្នើសុំចុះបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធិ និងត្រូវបង់កម្រៃសេវាសុរិយោដី។ បន្ថែមពីនេះ ម្ចាស់ចំណែកឯកជននៃអគារសហកម្មសិទ្ធិ ត្រូវប្រគល់ច្បាប់ដើមនៃវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលើផ្ទះសម្បែង ឬឯកសារដទៃទៀតដែលបញ្ជាក់ការកាន់កាប់ស្របច្បាប់លើអចលនវត្ថុប្រសិនបើមាន ជូនរដ្ឋបាលសុរិយោដី ដើម្បីដូរយកវិញ្ញាបនបត្រសម្គាល់ម្ចាស់ចំណែកឯកជននៃអគារសហកម្មសិទ្ធិ។ ច្បាប់ដើមនៃវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលើផ្ទះសម្បែងទាំងនោះ ត្រូវបោះត្រាមោឃៈ និងរក្សាទុក នៅរដ្ឋបាលសុរិយោដី។ រីឯច្បាប់ដើមនៃឯកសារដទៃទៀតដែលបញ្ជាក់ការកាន់កាប់ស្របច្បាប់លើអចលនវត្ថុ […]
អានបន្ថែមអាជ្ញាធរខេត្ដកំពង់ស្ពឺ ប្រកាសដាំដើមត្នោតតាមមាត់ស្ទឹងព្រែកត្នោត ដើម្បីបង្កើនការទាក់ទាញទេសចរ
អាជ្ញាធរខេត្តកំពង់ស្ពឺ បានប្រកាសថា នឹងធ្វើការដាំដើមត្នោតរាប់ម៉ឺនដើមនៅអមស្ទឹងព្រែកត្នោត និងអមតាមផ្លូវទៅកាន់រមណីយដ្ឋាននានា ដើម្បីបង្កើនសោភ័ណភាពទាក់ទាញភ្ញៀវទេសចរ ពិសេសឱ្យសាកសមជាខេត្តដែលសម្បូរដើមត្នោតច្រើនជាងគេនៅកម្ពុជា។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ក្នុងពិធីដាំដើមឈើចម្រុះជិត៤ពាន់ដើម នៅថ្ងៃទិវា ៩កក្កដា នៅក្នុងស្រុកសាមគ្គីមុនីជ័យ កាលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។ នាឱកាសនោះដែរ ឯកឧត្តមអភិបាល បានលើកឡើងថា ខេត្តកំពង់ស្ពឺ ជាខេត្តដែលសម្បូរដើមត្នោតច្រើនជាងគេ ជាក់ស្តែងនិមិត្តសញ្ញាតំណាងខេត្តក៏មានរូបដើមត្នោត និងមានស្ទឹងព្រែកត្នោតដែលហូរឆ្លងកាត់ទីរួមខេត្តរហូតដល់ជិត ៤០គីឡូម៉ែត្រ តែដូចជាអត់មានដើមត្នោតមួយដើមទេ ហេតុនេះ រដ្ឋបាលខេត្ត បានឯកភាពគ្នា ដើម្បីលើកកម្ពស់សោភណ័ភាពខេត្ត ក៏ដូចជាស្ទឹងព្រែកត្នោតផង ដូច្នេះអាជ្ញាធរខេត្តនឹងធ្វើយុទ្ធនាការដាំដើមត្នោតឱ្យបានច្រើនដើមនៅអមសងខាងដងស្ទឹងនេះ។ ឯកឧត្តមអភិបាលខេត្ត បានបន្ថែមទៀតថា ការដាំដើមត្នោតឡើងវិញនេះ មិនមែនធ្វើនៅតែមាត់ស្ទឹងព្រែកត្នោតប៉ុណ្ណោះទេ តែត្រូវបន្ថែមការដាំឱ្យបានរាប់ម៉ឺន រាប់សែនដើមទៀតនៅតាមតំបន់ទេសចរណ៍សំខាន់ៗជាច្រើនទៀត ដើម្បីជាការលើកកម្ពស់សោភ័ណភាព និងអត្តសញ្ញាណដើមត្នោតរបស់ជាតិខ្មែរផងដែរ។ ជាងនេះទៅទៀត ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើឱ្យអាជ្ញាធរក្រុងស្រុក ឃុំសង្កាត់ ត្រូវបំផុសឱ្យប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅតាមមូលដ្ឋានចូលរួមដាំដើមត្នោតឱ្យបានយ៉ាងតិចមួយដើមក្នុងម្នាក់ និងដាំដើមឈើលម្អរផ្សេងៗទៀត ដើម្បីទាក់ទាញទេសចរណ៍ និងរក្សាធម្មជាតិឱ្យបានគង់វង្សដល់ក្មេងជំនាន់ក្រោយ ខណៈក្នុងមួយសប្តាហ៍មានភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិជិត៤ម៉ឺននាក់ បានមកលេងកម្សាន្តនៅខេត្តកំពង់ស្ពឺនេះ។ គួររម្លឹកថា កាលថ្ងៃទី២១ ខែកក្កដា […]
អានបន្ថែមជាង ៣០ឆ្នាំនេះ អង្គការ Halo Trust ជួយកម្ពុជារំដោះផ្ទៃដីមានមីនបានជាង ៥០០គីឡូម៉ែត្រការ៉េ
ចាប់ពីឆ្នាំ១៩៩១ រហូតដល់បច្ចុប្បន្ន អង្គការ Halo Trust បានជួយកម្ពុជារំដោះផ្ទៃដីមានមីនចំនួន ៥១១គីឡូម៉ែត្រការ៉េ។ នេះបើតាមជំនួបរវាងឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ និងលោក Miles Hawthorn នាយកអង្គការ Halo Trust ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណចំពោះការរួមចំណែករបស់អង្គការ Halo Trust នៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩១។ អង្គការ Halo Trust បានរំដោះផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមបានជាង ៥១១គីឡូម៉ែត្រការ៉េ ដែលរួមមានមីនប្រឆាំងមនុស្សចំនួន ៣២២.០១៥គ្រាប់, មីនប្រឆាំងរថក្រោះចំនួន ៥.១១៧គ្រាប់, សំណល់ជាតិផ្ទុះពីសង្រ្គាមចំនួន ២១៩.៥៧១គ្រាប់ និងអាវុធធុនតូចជាង ១,៥លានគ្រាប់ ត្រូវបានរកឃើញ និងកំទេចចោល។ គួរបញ្ជាក់ថា រយៈពេលជាង ៣០ឆ្នាំកន្លងទៅ កម្ពុជាបានរំដោះផ្ទៃដីមានមីនបានជាង ៣ពាន់គីឡូម៉ែត្រការ៉េ ខណៈកម្ពុជា […]
អានបន្ថែមឆមាសទី១ ឆ្នាំ២០២៤ កម្ពុជាមានទេសចរចិនជាង ៣៨ម៉ឺននាក់ ឈរនៅលំដាប់ទី៣ បន្ទាប់ពីថៃនិងវៀតណាម
ក្នុងឆមាសទី១ ឆ្នាំ២០២៤ កម្ពុជាទទួលបានទេសចរចិនចំនួន ៣៨៩.៣៦០នាក់ កើនឡើង ៤៥,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានត្រឹមតែ ២៦៨.១៣០នាក់ប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Xinhua កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។ ប្រភពដដែលបានឱ្យដឹងថា ទេសចរចិនបានមកទស្សនាកម្ពុជាក្នុងអំឡុងឆមាសទី១ ឆ្នាំនេះ មានចំនួន ១២,៣% នៃចំនួនទេសចរបរទេសសរុបដែលមានប្រមាណ ៣,១៦លាននាក់។ ចំនួនទេសចរចិននេះ ឈរនៅលំដាប់ថ្នាក់ទី៣ បន្ទាប់ពីទេសចរថៃ និងវៀតណាម។ ជាមួយគ្នានេះដែរ បើតាមការបញ្ជាក់របស់អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា ឯកឧត្តម តុប សុភក្រ្ត បានឱ្យដឹងថា កម្ពុជា ចង់ឱ្យមានភ្ញៀវទេសចរចិនច្រើនបន្ថែមទៀត ខណៈពួកគេបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងទេសចរណ៍កម្ពុជា ក៏ដូចជាកាត់បន្ថយភាពក្រីក្រ។ ឯកឧត្តមរដ្ឋលេខាធិការ មានជំនឿជាក់ថា អកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី ដែលវិនិយោគដោយក្រុមហ៊ុនចិន ដែលបានបើកដំណើរការ នឹងទាក់ទាញភ្ញៀវទេសចរចិនច្រើនបន្ថែមទៀតមកកាន់ប្រទេសកម្ពុជា។ (អានបន្ថែម)
អានបន្ថែមកំពុងស្វែងរកផ្ទះទិញភ្លាម ចូលរស់នៅបានភ្លាម ហើយតម្លៃល្អ សូមកុំមើលរំលងវីឡាទាំងនេះ
បុរី ប៉េង ហួត គម្រោង ដឹស្តា មេរាហ្កាដិន (ផ្លូវ៥០ម៉ែត្រ) មានប្រភេទផ្ទះចម្រុះ ចាប់ពីវីឡាកូនកាត់ ហ្សបហោស៍ វីឡាភ្លោះ និងវីឡាទោលរាប់រយខ្នង មានទាំងកំពុងសាងសង់ និងបានសាងសង់រួចរាល់។ ថ្ងៃនេះ យើងខ្ញុំសូមបង្ហាញជូនវីឡាភ្លោះ នៅគម្រោងដឹស្ដា មេរាហ្កាដិន ដែលបានសាងសង់រួច ១០០% ដែលលោកអ្នកទិញភ្លាមអាចចូលរស់នៅបានភ្លាមៗ ចំណេញទាំងពេលវេលា ចំណែកតម្លៃរិតតែល្អកម្ររកបាន។ ១_ វីឡាភ្លោះ ផ្ទះលេខ៤៦ ផ្លូវ M-០៣ (ផ្ទះកែង) មានទំហំដីទំហំសរុប ៨,៩ម x ២២ម ទំហំផ្ទះ ៦ម x ១២ម សល់ដីមុខផ្ទះ ៧ម សល់ដីក្រោយផ្ទះ ៣ម ដីចំហៀងផ្ទះ ២,៩ម ផ្ទះកម្ពស់ ៣ ជាន់ បន្ទប់គេង៤ បន្ទប់ទឹក៥ បរិវេណទទួលភ្ញៀវ១ បរិវេណទទួលទានអាហារ១ បរិវេណចង្ក្រាន១ និងចំណតឡាន២។ ២_ វីឡាភ្លោះ ផ្ទះលេខ៣៧ […]
អានបន្ថែមរដ្ឋជំរុញការដាំដើមត្នោតឱ្យបានច្រើននៅតាមក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម ដើម្បីទុកជាប្រវត្តិសាស្រ្ត និង…
អាជ្ញាធរខេត្តកំពត បានដាំដើមត្នោតចំនួន ៤.៥០០ដើម នៅតាមសងខាងផ្លូវខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម ប្រវែង ៣គីឡូម៉ែត្រ ដែលស្ថិតនៅចំណុចកោះវែង ភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។ ការដាំដើមត្នោតនេះ បានធ្វើឡើងកាលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីអបអរសាទរ «រុក្ខទិវា» ៩ កក្កដា ឆ្នាំ២០២៤។ ថ្លែងទៅកាន់អ្នកចូលរួមជាង ៦០០នាក់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានបញ្ជាក់ថា ការដាំកូនឈើ និងដាំកូនត្នោតនៅសងខាងផ្លូវខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម ប្រវែង ៣គីឡូម៉ែត្រ គឺដើម្បីទុកជាប្រវត្តិសាស្រ្ត និងបំផុសឱ្យយុវជនជំនាន់ក្រោយឱ្យស្រឡាញ់ព្រៃឈើ និងដើមត្នោត ហើយអ្វីកាន់តែពិសេសសម្រាប់ជាតិខ្មែរ ការដាំដើមត្នោត ពិតជាមានតម្លៃឥតគណនា ដោយសារត្នោតផ្តល់អត្ថប្រយោជន៍យ៉ាងពិសេស ហើយដើមត្នោតក៏ជាអត្តសញ្ញាណជាតិខ្មែរផងដែរ។ ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានស្នើមន្ទីរកសិកម្ម និងខណ្ឌរដ្ឋបាលព្រៃឈើកំពត ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ភូមិ-ឃុំ-ស្រុក ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តដាំកូនត្នោត និងកូនឈើនៅឆ្នាំបន្តបន្ទាប់នៅគ្រប់ផ្លូវតាមខ្សែក្រវ៉ាត់ព្រំដែន និងត្រូវយកចិត្តទុកដាក់ថែរក្សាការពារព្រៃភ្នំធម្មជាតិ។ បើតាមមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត បានឱ្យដឹងថា ការដាំដើមត្នោតនៅសងខាងផ្លូវខ្សែក្រវ៉ាត់ព្រំដែន កម្ពុជា-វៀតណាម […]
អានបន្ថែមអ្នកជំនាញCBRE ព្យាករពេលវេលាច្បាស់លាស់ជាងមុនសម្រាប់ការងើបឡើងវិញនៃទីផ្សារអចលនទ្រព្យកម្ពុជា
ទីផ្សារអចលនទ្រព្យនៅកម្ពុជា បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលកែតម្រូវជាចាំបាច់ ដែលដំណាក់កាលកែតម្រូវនេះ ត្រូវឆ្លងកាត់ដំណាក់ដែលអ្នកជំនាញហៅថា “ដំណាក់កាលឈឺចាប់” ប៉ុន្តែចាំបាច់សម្រាប់ដំណើរបន្ទាប់ឆ្ពោះទៅរកស្ថានភាពប្រសើរឡើងវិញ និងដើម្បីរក្សាស្ថិរភាពទីផ្សារ និងការត្រៀមខ្លួនសម្រាប់កំណើននាពេលអនាគត នេះបើយោងតាមលោកស្រី Kim Kin Kesa នាយកគ្រប់គ្រងក្រុមហ៊ុន CBRE Cambodia ដែលបានលើកឡើងនៅក្នុងសិក្ខាសាលាធ្វើបទបង្ហាញស្តីពីបច្ចុប្បន្នភាពទីផ្សារអចលនទ្រព្យភ្នំពេញ ដែលប្រារព្ធធ្វើកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងពិធីដដែល គណៈពិភាក្សាពេញអង្គដែលរួមមានវាគ្មិនល្បីៗជាច្រើនរូបមកពីស្ថាប័ន ជំនាញក្នុងវិស័យអចលនទ្រព្យ បានធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពទីផ្សារ និងពេលវេលានៃការងើបឡើងវិញសម្រាប់វិស័យនេះ ជុំវិញសំណួរចម្បងដែលបានចោទសួរថា តើទីផ្សារអចលនទ្រព្យកម្ពុជានឹងត្រឡប់ទៅរកភាពល្អប្រសើរឡើងវិញ នៅពេលណាឱ្យប្រាកដ? ខណៈតម្លៃលែងឡើងចុះខ្លាំងហើយចាប់ផ្តើមមានកម្រិតមធ្យម នោះជាសញ្ញាណនៃភាពប្រសើរឡើងវិញ ក្នុងឱកាសនោះ លោកស្រី Kim Kin Kesa បានកត់សម្គាល់ថា ខណៈពេលដែលតម្លៃអចលនទ្រព្យកំពុងតែស្ថិតនៅមានកម្រិតមធ្យម ដែលយើងច្រើនតែមើលឃើញថានេះជាបញ្ហាប្រឈមសម្រាប់អ្នកអភិវឌ្ឍន៍គម្រោងភាគច្រើននោះ តាមពិតទៅ គឺដំណាក់កាលនេះហើយ ទើបជាដំណាក់កាលដែលមានសារៈសំខាន់បំផុតសម្រាប់ជំរុញទីផ្សារទៅកាន់កម្រិតមួយដែលមានចីរភាពឡើងវិញ។ លោកស្រីបានមានប្រសាសន៍ថា “តម្លៃនឹងមិនធ្លាក់ចុះរហូតទេ ហើយវាក៏មិនចេះតែឡើង រហូតដែរ។ នៅពេលណាដែលតម្លៃ ចាប់ផ្តើមប្រែមកស្ថិតក្នុងកម្រិតមធ្យម (ពោលគឺតម្លៃក្នុងទីផ្សារចាប់ផ្តើមមានលំនឹង លែងឡើងចុះខ្លាំងវិញ) ដែលអាចទទួលយកបានសម្រាប់ទីផ្សារ គឺនៅពេលនោះហើយដែលកំណើននៃតម្រូវការអចលនទ្រព្យ នឹងចាប់ផ្តើមមានភាពប្រសើរឡើងវិញទៅតាមនោះដែរ”។ គិតតែអភិវឌ្ឍន៍សម្រាប់តម្រូវការអនាគត ភ្លេចគិតថាបច្ចុប្បន្នគ្មានអ្នកត្រូវការ ចំណែកឯលោក Channdara […]
អានបន្ថែមរដ្ឋសម្រេចហាមបើកប្រតិបត្តិការកាស៊ីណូនៅកែប និងកំពតជាផ្លូវការ លើកលែង២តំបន់
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកំណត់តំបន់ហាមឃាត់ មិនឱ្យមានប្រតិបត្តិការកាស៊ីណូនៅក្នុងខេត្តកែប និងកំពត ដោយលើកលែងតំបន់ចំនួន២ គឺតំបន់ភ្នំបូកគោ និងតំបន់ច្រកព្រែកចាក។ នេះបើតាមសេចក្តីសម្រេចលេខ ១១០ សសរ ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។ ការសម្រេចបែបនេះ ក្នុងគោលដៅលើកកម្ពស់ការវិនិយោគឱ្យកាន់តែសម្បូរបែបផ្សេងទៀតលើផ្នែកសណ្ឋាគារនិងបដិសណ្ឋារកិច្ច សម្រាប់បម្រើដល់វិស័យទេសចរណ៍ វិស័យកម្មន្តសាល ឧស្សាហកម្ម កសិ-ឧស្សាហកម្ម ពាណិជ្ជកម្ម និងតំបន់សេដ្ឋកិច្ចពិសេស ព្រមទាំងដើម្បីពង្រឹង លើកកម្ពស់ និងអភិរក្សវប្បធម៌ និងសាសនា ក៏ដូចជាធានាឱ្យបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់ល្អប្រសើរនៅក្នុងតំបន់គោលដៅទេសចរណ៍។ គួររំលឹកថា សម្តេចបវរធិបតី ក៏ធ្លាប់បានណែនាំឱ្យអ្នកវិនិយោគលើវិស័យកាស៊ីណូនេះ ទៅបង្កើតតាមច្រកព្រំដែន និងខេត្តព្រះសីហនុវិញ ដោយលើកទឹកចិត្តចំពោះគម្រោងបង្កើតតំបន់សេដ្ឋកិច្ច ឧស្សាហកម្ម កសិ-ឧស្សាហកម្មជាដើម នៅក្នុងខេត្តកំពត និងកែប ជំនួសឱ្យការបង្កើតកាស៊ីណូនេះ។ (អានបន្ថែម)
អានបន្ថែមរដ្ឋាភិបាលកម្ពុជា សម្រេចយកសេវាពីការចុះបញ្ជីដីធ្លីលើកដំបូង ដែលមានលក្ខណៈជាប្រព័ន្ធ
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាអ្នកគ្រប់គ្រងចំណូលពីកម្រៃសេវាសុរិយោដីនៃការចុះបញ្ជីដីធ្លីលើកដំបូងដែលមានលក្ខណៈជាប្រព័ន្ធក្នុងរយៈពេលពី ២ឆ្នាំ ទៅ ៤ឆ្នាំ ដើម្បីជំរុញបង្ហើយការចុះបញ្ជីដីធ្លីលើកដំបូងមានលក្ខណៈជាប្រព័ន្ធ។ នេះបើតាមអនុក្រឹត្យលេខ ១៥៨ អនក្រ.បក ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤។ អនុក្រឹត្យនេះ បានសម្រេចឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាអ្នកគ្រោង ប្រមូល និងការកត់ត្រាចំណូលពីកម្រៃសេវាសុរិយោដីនៃការ ចុះបញ្ជីដីធ្លីលើកដំបូងដែលមានលក្ខណៈជាប្រព័ន្ធ ជំនួសឱ្យនៅរដ្ឋបាលរាជធានី ខេត្ត វិញ ចាប់ពីអនុក្រឹត្យនេះចូលជាធរមាន រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៧។ បន្ថែមពីនេះ ចំណូលពីកម្រៃសេវាសុរិយោដីនៃការចុះបញ្ជីដីធ្លីលើកដំបូងដែលមានលក្ខណៈជាប្រព័ន្ធ ដែលប្រមូលបាននេះ ត្រូវបានចោះក្រវិលសម្រាប់រ៉ាប់រងសោហ៊ុយចំណាយលើការចុះបញ្ជីដីធ្លីលើកដំបូងដែល មានលក្ខណៈជាប្រព័ន្ធ។ ដោយឡែក ចំពោះគ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមានបណ្ណសមធម៌ និងគ្រួសារងាយរងហានិភ័យដែល មានបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យចេញដោយក្រសួងផែនការ រដ្ឋទទួលបន្ទុកលើកម្រៃសេវាសុរិយោដីជំនួស សម្រាប់ការចុះបញ្ជីដីធ្លីលើកដំបូងដែលមានលក្ខណៈជាប្រព័ន្ធ។ គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៨ តទៅ ការគ្រោង ប្រមូល និងការកត់ត្រាចំណូលពីកម្រៃសេវា សុរិយោដី ដូចខាងលើនេះ នឹងត្រូវអនុវត្តដោយរដ្ឋបាលរាជធានី ខេត្ត […]
អានបន្ថែម