អាជ្ញាធរខេត្តសៀមរាបសម្រេចយកវិទ្យាល័យអង្គរធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ កម្រិតស្រាល

មន្ទីរសុខាភិបាលខេត្ដសៀមរាប បានសម្រេចយកវិទ្យាល័យអង្គរ ដែលស្ថិតនៅក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ធ្វើជាមជ្ឈមណ្ឌលសម្រាប់ព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល ចាប់ពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២១ តទៅ។ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ដសៀមរាបបានឱ្យដឹងថា វិទ្យាល័យអង្គរនេះ មានជាង១០០បន្ទប់ ដែលអាចដាក់បានអ្នកជំងឺបានពី ៥០០ ទៅ ៦០០នាក់ ។ លោកបន្តថា ការយកវិទ្យាល័យអង្គរជាទីតាំងព្យបាល នឹងជួយសម្រួលដល់កន្លែងព្យាបាល ២ទៀត នៅមន្ទីរពេទ្យបង្អែកខេត្ដសម្រាប់អ្នកជំងឺមានកំរិតធ្ងន់ និងសង្គ្រោះបន្ទាន់ និងនៅសាលាគរុកោសល្ យនិងវិក្រឹតការខេត្ដសម្រាប់អ្នកជំងឺកម្រិតមធ្យម។ សូមបញ្ជាក់ថា ការបន្ថែមកន្លែងព្យបាលនេះ គឺដោយសារតែចំនួនការឆ្លងនៅខេត្តសៀមរាបកើនឡើងជាបន្តបន្ទាប់។ គិតត្រឹមយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ១.០៣៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៣៩១នាក់ និង ស្លាប់ចំនួន ១០នាក់ ៕

អាន​បន្ថែម

រដ្ឋគ្រោងអភិវឌ្ឍតំបន់ទេសចរណ៍ខ្នាតធំ ៦ កន្លែង ដើម្បីប្រែក្លាយខេត្តមណ្ឌលគិរីជាប៉ូលសេដ្ឋកិច្ចទី ៤

រដ្ឋាភិបាលកាលពីថ្មីៗនេះ បានចេញផែនការមេកំណត់អភិវឌ្ឍ ៦ តំបន់ធំៗ នៅក្នុងខេត្តមណ្ឌលគិរីទៅជាទិសដៅទេសចរណ៍ស្ដង់ដាសម្រាប់ទាំងភ្ញៀវជាតិ និងអន្តរជាតិ ពោលគឺដើម្បីកែប្រែខេត្តភាគឦសានមួយនេះឱ្យក្លាយទៅប៉ូលសេដ្ឋកិច្ចទី ៤ បន្ទាប់ពីភ្នំពេញ តំបន់ឆ្នេរ និងសៀមរាប។ នេះបើយោងតាមកិច្ចពិភាក្សាលើសេចក្តីព្រាងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តមណ្ឌលគិរី (២០២១-២០៣០) កាលពីថ្ងៃទី២៨ ខែមិថុនា កន្លងទៅនេះ។ តំបន់អាទិភាពសំខាន់ៗទាំង ៦ ដែលត្រូវបានជ្រើសរើស រួមមាន៖ ១) តំបន់របៀងអេកូទេសចរណ៍នៃដែនជម្រកសត្វព្រៃទាំង ៥ (ដែនជម្រកសត្វព្រៃភ្នំព្រេច ណាមលៀរ លំផាត់ កែវសីមា និងស្រែពក) ដែលអនុញ្ញាតឱ្យមានតែការវិនិយោគ និងអភិវឌ្ឍសកម្មភាពទេសចរណ៍ ដែលមានការគិតគូរច្បាស់លាស់អំពីបរិស្ថានប៉ុណ្ណោះ ២) តំបន់ប៊ូស្រា-ដាក់ដាំ ដែលលើកទឹកចិត្តឱ្យមានការអភិវឌ្ឍតែសកម្មភាពអេកូទេសចរណ៍ ទេសចរណ៍ធម្មជាតិ និងវប្បធម៌ជនជាតិដើមភាគតិច។ ៣) ក្រុងសែនមនោរម្យ ដែលជាបណ្តុំសកម្មភាពទេសចរណ៍ពហុបំណង ៤) តំបន់ស្រុកអូររាំង ភ្ជាប់ជាមួយគម្រោងអភិវឌ្ឍព្រលានយន្តហោះខេត្តមណ្ឌលគិរី ដែលអាចអភិវឌ្ឍន៍ ជាតំបន់ប្រជុំជនរណប ភ្ជាប់ជាមួយក្រុងសែនមនោរម្យ (អានបន្ថែម) ៥) តំបន់ប្រជុំជននៃស្រុកកោះញែក ដែលមានសក្តានុពលក្នុងការរៀបចំអភិវឌ្ឍន៍ជាមណ្ឌលទេសចរណ៍នាពេល អនាគត ៦) តំបន់តាមច្រកព្រំដែន ដែលអនុញ្ញាតឱ្យមានការអភិវឌ្ឍជារមណីយដ្ឋានសមាហរណ ជាមួយនឹងផែនការថ្មីនេះ […]

អាន​បន្ថែម

ក្រុមហ៊ុនកាស៊ីណូម៉ាកាវ ពន្យារការទិញដី ១២០០ ហិកតានៅសៀមរាបម្ដងទៀត ក្រោយមានបញ្ហាជាច្រើនសារ

ក្រុមហ៊ុនកាស៊ីណូម៉ាកាវ Macau Legend ជាថ្មីម្ដងទៀត បរាជ័យលើកិច្ចព្រមព្រៀងទិញដីទំហំ ១២០០ ហិកតានៅក្នុងខេត្តសៀមរាប ដោយបញ្ជាក់ថា បច្ចុប្បន្នខ្លួនកំពុងចរចាជាមួយអ្នកលក់ ដើម្បីរកដំណោះស្រាយ។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនចេញផ្សាយកាលពីថ្ងៃទី ២៨ មិថុនា។ ជាក់ស្ដែងក្រុមហ៊ុនយក្សមួយនេះ បានបង្ហាញពីផែនការបង្កើតរមណីយដ្ឋានចម្រុះមួយនៅសៀមរាបចាប់តាំងពីឆ្នាំ ២០១៨ មកម្ល៉េះ ហើយក៏បានចុះហត្ថលេខាទិញយកក្រុមហ៊ុន Howing Enterprises Co. Ltd ព្រមទាំងទិញដី ១២០០ ហិកតា ក្នុងតម្លៃ ៩០លានដុល្លារ ផងដែរ។(អានបន្ថែម) យ៉ាងណាក្ដី កាលពីខែមិថុនា ឆ្នាំ ២០២០ ក្រុមហ៊ុនបានពន្យារពេលការទិញ ដោយបញ្ជាក់ថាក្រុមហ៊ុនមិនអាចបញ្ចប់ដំណើរការវាយតម្លៃ និងការបំពេញលក្ខខណ្ឌលទ្ធកម្ម កម្មសិទ្ធិទាន់ពេល ដោយសារតែវិបត្តិកូវីដ ១៩។ (អានបន្ថែម) ជាមួយនឹងកិច្ចព្រមព្រៀងថ្មី ភាគីទាំងពីរ មានពេលដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ដើម្បីបញ្ចប់ការផ្ទេរកម្មសិទ្ធិ។ ប៉ុន្តែក្រុមហ៊ុនបានឱ្យដឹងកាលពីម្សិលមិញថា ការទិញដីនេះគឺមានបញ្ហាទៀតហើយ ដោយពេលក្រុមហ៊ុនកំពុងចរចាជាមួយអ្នកលក់ដើម្បីរកដំណោះស្រាយ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនមានគោលបំណងសាងសង់រីសតចម្រុះ រួមមានជាកាស៊ីណូ និងសេវាបដិសណ្ឋារកិច្ចផ្សេងៗ ក្នុងខេត្តសៀមរាប ដោយជឿជាក់ថានឹងទទួលបានការអនុម័តពីរដ្ឋ ព្រោះទីតាំងរបស់ខ្លួនមានចម្ងាយរហូតដល់ […]

អាន​បន្ថែម

កិច្ចសន្យាទិញលក់ដីតំបន់ការពារនៅកោះកុង ដែលចុះហត្ថលេខាត្រឹមភូមិឃុំ ត្រូវមោយៈទាំងអស់

អភិបាលខេត្តកោះកុង លោកជំទាវ មិថុនា ភូថង កាលពីថ្មីៗនេះ បានបញ្ជាឱ្យមន្រ្តីរដ្ឋបាលឃុំសង្កាត់ បញ្ឈប់ការចុះហត្ថលេខាទទួលស្គាល់លើឯកសារដីធ្លីមួយចំនួនដូចជា លិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់ និងប្រើប្រាស់ដី លិខិតទិញលក់ដីរដ្ឋ និងការបញ្ជាក់លើប្លង់បង្ហាញទីតាំងដី ដែលធ្វើឡើងក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះទាំងអស់ នៅខេត្តកោះកុង។ លោកជំទាវ បញ្ជាទៀតថា ឯកសារដែលបានរៀបរាប់ខាងលើ ដែលធ្លាប់បានចុះហត្ថលេខារួចហើយ ក៏នឹងត្រូវបដិសេធ និងទុកជាមោឃៈទាំងអស់ផងដែរ។ លិខិតចុះថ្ងៃទី ២៤ មិថុនា ២០២១ បានបន្តទៀតថា អភិបាលក្រុង ស្រុក ក៏នឹងត្រូវចាត់វិធានការយ៉ាងម៉ឺងមាត់ លើមន្រ្តីរដ្ឋបាលឃុំសង្កាត់ ពោលគឺហាមមិនឱ្យពួកគាត់បន្តចុះហត្ថលេខាលើឯកសារដូចដែលបានរៀបរាប់ខាងលើទៀតទេ។ លើសពីនេះ បើមន្រ្តីរដ្ឋបាលឃុំសង្កាត់នៅតែបន្ត រដ្ឋាភិបាលនឹងចាត់វិធានការធ្ងន់ធ្ងរតាមផ្លូវច្បាប់ទាំងលើម្ចាស់ដី និងលើមន្រ្តី។

អាន​បន្ថែម

ពេលរដ្ឋពង្រីកផ្លូវចូលដីឯកជន តើអ្នកនឹងទទួលបានសំណងឬទេ?

មួយរយៈពេលចុងក្រោយនេះ ឃើញថាមានគម្រោងស្ថាបនា និងពង្រីកហេដ្ឋារចនាសម្ព័ន្ធផ្លូវជាច្រើន។ ស្របគ្នានេះ ក៏ឃើញថា មានផ្ទះសម្បែង និងសំណង់ជាច្រើន ត្រូវបានវាយកម្ទេច ឬបញ្ជាឱ្យរុះរើក្នុងអំឡុងពេលសាងសង់។ លើសពីនេះ ឃើញថាអ្នកខ្លះទទួលបានសំណងពីរដ្ឋ ឯអ្នកខ្លះទៀតមិនបានអ្វីទាំងអស់។ មកស្វែងយល់ថា មូលហេតុអ្វី? បើតាមផ្លូវច្បាប់ លោកអ្នកអាចនឹងទទួលបានសំណង ឬមិនបានសំណង គឺវាអាស្រ័យលើច្រើនកត្តា ដោយផ្អែកលើច្បាប់ ៣ ធំៗ គឺ៖ ១) ច្បាប់ភូមិបាលឆ្នាំ២០០១ ២) អនុក្រឹត្យលេខ ១៩៧ ស្តីពីការគ្រប់គ្រងដីចំណីតាមបណ្តាញផ្លូវជាតិ និងផ្លូវរថភ្លើង ឆ្នាំ២០០៩ ៣) អនុក្រឹត្យលេខ ៨៦ អនក្រ.បក ឆ្នាំ១៩៩៧ ស្តីពីលិខិតអនុញ្ញាតសាងសង់ ក្នុងករណីដែលរដ្ឋត្រួតពិនិត្យឃើញថា ការកាន់កាប់ដី ឬសំណង់របស់អ្នកផ្ទុយនឹងច្បាប់ទាំង ៣ខាងលើ ជាស្វ័យប្រវត្តិ អ្នកនឹងមិនទទួលបានសំណងឡើយ។ ប៉ុន្តែក្នុងករណីដែលការកាន់កាប់ដី ឬសំណង់របស់អ្នក ស្របតាមច្បាប់ទាំង ៣ខាងលើ អ្នកនឹងទទួលបានសំណងពីរដ្ឋទាំងសម្រាប់តម្លៃដី និងតម្លៃសំណង់លើដី។ ប៉ុន្តែករណីខ្លះវានឹងស្មុគស្មាញ ឧទាហរណ៍ដូចជានៅពេលដែលការកាន់កាប់ដី ឬសំណង់ របស់អ្នកគឺស្របតាមច្បាប់ណាមួយ តែបែរជាទៅផ្ទុយនឹងច្បាប់ណាមួយផ្សេងទៀតទៅវិញ។ ក្នុងករណីនេះ អ្នកអាចនឹងបានសំណងខ្លះ-អត់ខ្លះ […]

អាន​បន្ថែម

ពលរដ្ឋក្រីក្រជាង ១,៥ ម៉ឺនគ្រួសារ នឹងទទួលបានដីឥតគិតថ្លៃពីរដ្ឋក្រោយគម្រោង LASED បញ្ចប់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីព្រឹកមិញនេះ បានបើកសិក្ខាសាលាចាប់ផ្តើមអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ ឬ LASED III ដោយរំពឹងថាពលរដ្ឋក្រីក្រប្រមាណ ១៥ ០០០ គ្រួសារ នឹងទទួលបានដីសម្រាប់រស់នៅ ក្រោយបញ្ចប់គម្រោងនៅឆ្នាំ ២០២៦។ សិក្ខាសាលានេះ ចូលរួមដោយ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី Mariam J. Sherman នាយិកាធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ព្រមទាំងភាគីពាក់ព័ន្ធប្រមាណជា ៥៥០នាក់។ គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ឬស្គាល់ជាទូទៅថា LASED គឺជាកម្មវិធីផ្ដល់ដីធ្លីជូន ប្រជាជនក្រីក្រ និងជនជាតិដើមភាគតិចនៅតាមបណ្ដាខេត្តនានាទូទាំងប្រទេស។ (អានបន្ថែម) គម្រោងនេះ ចាប់អនុវត្តដោយបែងចែកជា៣ដំណាក់កាល គឺដំណាក់កាលទី១ (LASED-I ) ឆ្នាំ២០០៨-២០១៥ ដំណាក់កាលទី២ (LASED-II) […]

អាន​បន្ថែម

រដ្ឋចេញបទបញ្ជាថ្មី សម្រេចលែងឱ្យលក់ផ្តាច់ដីសម្បទានសេដ្ឋកិច្ច និងដីចំការកៅស៊ូអវិនិយោគ ទៀតហើយ

រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្មីៗនេះ បានចេញបទបញ្ជាថ្មីសម្រេចបិទបញ្ជប់លែងឱ្យមានការលក់ផ្តាច់ និងដោះដូរដីសម្បទានសេដ្ឋកិច្ច និងដីចំការកៅស៊ូអវិនិយោគ* ទាំងអស់ទូទាំងប្រទេស ក្នុងគោលបំណងដើម្បីពង្រឹងការគ្រប់គ្រង បែងចែក និងប្រើប្រាស់ដី។ នេះបើតាមបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២១។ ដោយឡែក បើយោងតាមប្រភពដដែល ក៏មានករណីលើកលែងមួយចំនួនផងដែរ។ ក្រុមហ៊ុនខ្លះក៏អាចទិញផ្តាច់ ឬដោះដូរសម្បទានដីសេដ្ឋកិច្ចបាន ប៉ុន្តែត្រូវផ្តល់សំណងសមស្របទៅនឹងទំហំដីជូនប្រជាពលរដ្ឋ និងត្រូវមានគម្រោងជាក់លាក់ក្នុងការប្រើប្រាស់ដីនោះ។ លើសពីនេះ ចំពោះការលក់ផ្តាច់ និងការដោះដូរ ដែលកើតឡើងមុនបទបញ្ជានេះចូលជាធរមាន រដ្ឋាភិបាលនៅតែបន្តអនុញ្ញាតឱ្យក្រុមហ៊ុននោះមានសិទ្ធិលើដីដដែល។ ប៉ុន្តែ ក្រុមហ៊ុនទាំងនោះត្រូវតែគោរពតាមនីតិវិធី និងកិច្ចសន្យា បើពុំដូច្នេះទេ រាជរដ្ឋាភិបាលអាចនឹងដកហូតសម្បទានដីសេដ្ឋកិច្ចនោះមកវិញបាន។ *គួរបញ្ជាក់ថា ដីចំការកៅស៊ូអវិនិយោគ ជាប្រភេទដីចំការដែលរដ្ឋឈប់ធ្វើការវិនិយោគ ដោយផ្ទេរការវិនិយោគ ទៅឱ្យឯកជនជាអ្នកអភិវឌ្ឍដែលជាដៃគូរបស់រដ្ឋ ជាអ្នកវិនិយោគវិញ។  

អាន​បន្ថែម

រដ្ឋកាត់ដីតំបន់ការពារធម្មជាតិ ១២ម៉ឺនហិកតា នៅកោះកុង ដើម្បីចែកឱ្យប្រជាជន និងទុកជួលឱ្យឯកជន

រដ្ឋាភិបាល កាលពីថ្មីៗនេះ បានសម្រេចកាត់ដីទំហំ ១២៦ ៩២៨,៣៩ ហិកតា ចេញពីតំបន់ការពារធម្មជាតិចំនួន៨ ក្នុងខេត្តកោះកុង ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋ និងទុកជាដីឯកជនរបស់រដ្ឋ (ឬដីដែលរដ្ឋមានសិទ្ធិអភិវឌ្ឍ ឬផ្ទេរទៅឱ្យឯកជនតាមរយៈការធ្វើសម្បទាននានាបានដោយសេរី)។ បើតាមអនុក្រឹត្យលេខ ៣០ អនក្រ.បក ចុះថ្ងៃទី ០២ ខែ មីនា ឆ្នាំ២០២១ តំបន់ការពារធម្មជាតិទាំង ៨ ដែលរដ្ឋបានធ្វើអនុប្បយោគ រួមមាន៖ -ដែនជម្រកសត្វព្រៃភ្នំសំកុស កាត់ដី ៥១៥៩ ហិកតា -ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង កាត់ដីប្រមាណ ២៩ ០៥៩,៣៥ ហិកតា -ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល កាត់ដីប្រមាណ ៣៣៧៥,៨១ ហិកតា -ដែនជម្រកសត្វព្រៃតាតៃ កាត់ដីប្រមាណ ២៦១០៣,០៣ ហិកតា -ដែនជម្រកសត្វព្រៃពាមក្រសោប កាត់ដីប្រមាណ ៧២៣៥,១៤ ហិកតា -ឧទ្យានជាតិបទុមសាគរ កាត់ដីប្រមាណ ៣០០៦៤,៥១ ហិកតា -តំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កាត់ដី ១៩៦៥១,២៩ ហិកតា -តំបន់របៀងអភិរក្សចម្រុះជួរភ្នំក្រវាញ កាត់ដីប្រមាណ […]

អាន​បន្ថែម

ឆ្នាំនេះកាស៊ីណូយក្សនៅកោះកុងប្រកាសថាខ្លួនអាចនឹងខាតទុនជាង ៤០លានដុល្លារហុងកុង

ក្រុមហ៊ុនកាស៊ីណូខ្នាតយក្សរបស់ហុងកុង Century Entertainment បានព្យាករថាខ្លួននឹងខាតទុនយ៉ាងហោចណាស់ ៤០លានដុល្លារហុងកុង (ឬ ៥លានដុល្លារអាមេរិក) សម្រាប់រយៈពេល ១ឆ្នាំចុងក្រោយ គិតត្រឹមថ្ងៃទី៣១ ខែមីនាឆ្នាំ ២០២១ នេះ។ បើយោងតាមសារព័ត៌មាន IAG ក្រុមហ៊ុនបានបញ្ជាក់ថា ក្នុងចំណោមមូលហេតុផ្សេងៗ មូលហេតុចម្បងនៃការខាតទុននេះ គឺដោយសារតែចំណាយខ្ពស់លើការរំលស់អចលនទ្រព្យ ក៏ដូចជាឱនភាពនៃតម្លៃអចលនទ្រព្យ។ លើសពីនេះ មូលហេតុសំខាន់មួយទៀតគឺការពន្យារបើកកាស៊ីណូថ្មីនៅតំបន់ តារាសាគរ ក្នុងខេត្តកោះកុង។ កាលពីឆ្នាំមុន ក្រុមហ៊ុនបានសម្រេចផ្លាស់ប្តូរទីតាំងពីក្រុងព្រះសីហនុ ទៅតារាសាគរ ហើយរំពឹងថានឹងបើកដំណើរការនៅដើមឆ្នាំនេះ ប៉ុន្តែត្រូវបានពន្យារពេលជាច្រើនលើកច្រើនសារ ដោយសារតែវិបត្តិកូវីដ ។ (អានបន្ថែម) ទីតាំងកាស៊ីណូថ្មីនេះ មានផ្ទៃក្រឡាសរុប ១០ ៥០០ ម៉ែត្រការ៉េ ដោយនឹងមានម៉ាស៊ីនស្លុតចំនួន ៨០ម៉ាស៊ីន តុហ្គេមធំៗចំនួន ៤០ និងតុលេងល្បែង VIP ចំនួន ៥៥ រួមជាមួយនឹងភោជនីយដ្ឋានចិន ស្ប៉ា និងក្លឹបរាត្រីជាដើម។

អាន​បន្ថែម

ក្រសួងពាណិជ្ជកម្មជំរុញឱ្យស៊ុយអែតមកបើកផ្សារទំនើបលក់គ្រឿងសង្ហារិមខ្នាតយក្ស IKEA នៅកម្ពុជា

ក្រសួងពាណិជ្ជកម្ម បានជំរុញឱ្យប្រទេសស៊ុយអែតពិចារណាមកបើកផ្សារទំនើបលក់គ្រឿងសង្ហារិម ដែលមានឈ្មោះល្បីល្បាញហៅថា IKEA នៅកម្ពុជា ខណៈទីផ្សារមួយនេះកំពុងតែមានសន្ទុះខ្លាំងនាពេលបច្ចុប្បន្ន។ នេះបើយោងតាមជំនួបរបស់ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម BJÖRN HÄGGMARK ឯកអគ្គរាជទូតនៃប្រទេសុយអែតនៅកម្ពុជា កាលពីថ្ងៃទី ១៥ ខែមិថុនា កន្លងមកនេះ។ ឯកឧត្តម ប៉ាន សូរស័ក្ដិ បានមានប្រសាសន៍ថា៖ «ភាគីកម្ពុជាចង់ឱ្យអ្នកធុរជន និងវិនិយោគិនស៊ុយអែតសំខាន់ៗ ចូលមកកម្ពុជាបន្ថែម»។ «ឧទាហរណ៍ដូចជា ក្រុមហ៊ុនគ្រឿងសង្ហារឹម IKEA និងក្រុមហ៊ុនផលិតរថយន្ត Volvo គួរចូលមកស្វែងរកឱកាសធុរកិច្ច ខណៈដែលការកែច្នៃគ្រឿងសង្ហារឹម និងការផលិតគ្រឿងបង្គំនិងបន្លាស់យានយន្តកំពុងមានកំណើនខ្លាំងនៅកម្ពុជា»។ ជាកិច្ចឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូត នឹងពិចារណាលើរឿងនេះ ដោយនឹងបន្តពង្រឹងទំនាក់ទំនងល្អរវាងប្រទេសទាំង ២ លើគ្រប់វិស័យពិសេសវិស័យពាណិជ្ជកម្ម។ គួរបញ្ជាក់ផងដែរថា ទំហំពាណិជ្ជកម្មកម្ពុជា-ស៊ុយអែត នៅឆ្នាំ២០២០ មានចំនួន ៦៤ លានដុល្លារអាមេរិក ខណៈដែលរយៈពេល៥ខែ នៅឆ្នាំ២០២១ មានចំនួន ២៣ លានដុល្លារអាមេរិក៕

អាន​បន្ថែម