ព័ត៌មានក្នុងស្រុក
ពលរដ្ឋ ២៤គ្រួសាររស់នៅលើដីចំណីផ្លូវស្ម័គ្រចិត្តទទួលយកដំណោះស្រាយពីរដ្ឋបាលខេត្តកណ្តាល
ប្រជាពលរដ្ឋចំនួន២៤គ្រួសារ ដែលបានរស់នៅអាស្រ័យផលលើដីចំណីផ្លូវជាតិលេខ២១ នៅត្រង់ចំណុចចន្លោះ គ.ម ៨+៣៧៨ ដល់ គ.ម ៨+៧៣០ ក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ បានយល់ព្រមទទួលដំណោះស្រាយផលប៉ះពាល់ហើយ ពីរដ្ឋបាលខេត្តកណ្តាល។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល មានប្រសាសន៍ថា ចំណីផ្លូវជាតិនេះ ក្រុមការងារបានធ្វើការប្រជុំសម្របសម្រួលជាច្រើនលើក-ច្រើនសារមកហើយ ខណៈពេលនេះពលរដ្ឋទាំង២៤គ្រួសារ បានចូលរួមសហការជាមួយ ក្រុមការងារជំនាញពាក់ព័ន្ធរបស់យើង រហូតបញ្ចប់វិវាទនេះ។ ជាមួយគ្នានេះ ឯកឧត្តមបន្តថា ពលរដ្ឋទាំង ២៤គ្រួសារ បានយល់ព្រមទទួលយកនូវសំណងនៃការដោះស្រាយផលប៉ះពាល់នេះ ដោយឈរលើគោលការណ៍ ឈ្នះ-ឈ្នះ ទាំងអស់គ្នា។ យ៉ាងណា ទោះជាមិនបានបញ្ជាក់ពីចំនួនសំណង និងដំណោះស្រាយច្បាស់លាស់ ប៉ុន្តែអាជ្ញាធរខេត្តបានចាត់ទុកការស្ម័គ្រចិត្តរបស់ប្រជាពលរដ្ឋនេះ ជាគំរូមួយក្នុងការចូលរួមដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវលេខ២១ និងអភិវឌ្ឍន៍ខេត្តកណ្តាល៕ ជាមួយគ្នានេះដែរ ថ្មីៗនេះ ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានបើកកិច្ចប្រជុំជាថ្មីម្ដងទៀត ដើម្បីពន្លឿនរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងដីចំណីផ្លូវនៅតាមបណ្តាញផ្លូវថ្នល់ និងផ្លូវរថភ្លើង ឱ្យបញ្ចប់តាមការគ្រោងទុក។ (អានបន្ថែម)
អានបន្ថែមកម្ពុជាគ្រោងប្ដូរមុខមាត់ដី ៣ម៉ឺនហិកតានៅកំពង់ឆ្នាំង ទៅជាមជ្ឈមណ្ឌលស្រាវជ្រាវពូជឈើខ្នាតធំ
ក្រសួងកសិកម្ម គម្រោងអភិវឌ្ឍប្ដូរមុខមាត់ស្ថានីយដាំឈើម្សៅក្រដាស ហ៊ុន សែន ដែលមានទំហំដីជិត ៣ ម៉ឺនហិកតា នៅខេត្តកំពង់ឆ្នាំង ទៅជាមជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតពូជឈើអាកាស្យា និងប្រេងខ្យល់ខ្នាតធំ ពោលគឺជំរុញផលិតកូនឈើឱ្យបាន ១០លានដើមក្នុងមួយឆ្នាំ។ នេះបើយោង ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលថ្ងៃទី១៦ ខែមិថុនា កន្លងមកនេះ។ ស្ថានីយដាំឈើម្សៅក្រដាស ហ៊ុន សែន នេះមានផ្ទៃដីសរុប ២៨ ៩៦០ហិកតា ដែលបច្ចុប្បន្នកំពុងដាំដុះដើមមេពូជអាកាស្យា (Acacia hybrid) ១០ពាន់ដើម ប្រេងខ្យល់ពូជ K7 ៧ពាន់ដើម និងប្រេងខ្យល់ពូជG9 ២,៥ពាន់ដើម។ ទៅអនាគត ឯកឧត្តម វេង សាខុន បានឱ្យដឹងថាក្រសួងគ្រោងនឹងសាងសង់បន្ទប់ពិសោធន៍បង្កាត់ពូជឈើដោយជាលិកាវប្បកម្ម សិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាបង្កើតជាថ្នាលបណ្តុះកូនឈើដែលមានស្ដង់ដារខ្ពស់ ផងដែរ។
អានបន្ថែមក្រុមហ៊ុនអចលនវត្ថុចុះបញ្ជីតាមប្រព័ន្ធអនឡាញថ្មីរបស់រដ្ឋ មានទុនសរុប ៤០០ លានដុល្លារ
នៅក្នុងរយៈពេលត្រឹម១ឆ្នាំ ដំបូង ក្រុមហ៊ុនចុះបញ្ជីតាមប្រព័ន្ធអនឡាញថ្មីរបស់រដ្ឋ (ឬប្រព័ន្ធថ្នាលតែមួយ) មានទុនវិនិយោគសរុបដល់ជាង ២ ៦០០ លានដុល្លារ ដែលក្នុងនោះ ទុនពីក្រុមហ៊ុនអចលនវត្ថុ រួមចំណែក ១៥% ឬស្មើនឹងប្រមាណ ៤០០លានដុល្លារ។ យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោយអនុវត្តការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានរយៈពេល ១ឆ្នាំ ដំបូង ក្រសួងទទួលបានពាក្យស្នើសរុបជិត ៧ ០០០ សំណើ ដោយក្រសួងបានសម្រេចអនុម័ត ៦ ១៦៤ សំណើ។ ក្នុងចំណោមក្រុមហ៊ុនទាំងអស់ បើគិតជាភាគរយ អាជីវកម្មទាក់ទងនឹងសកម្មភាពអចលនទ្រព្យ មាន១០% ឬស្មើនឹងប្រមាណ ៦៣៤ក្រុមហ៊ុន។ ដោយឡែកទំហំវិនិយោគតាមវិស័យវិញ សកម្មភាពអចលនវត្ថុមាន ១៥% នៃទំហំវិនិយោគទាំងអស់។ គួរបញ្ជាក់ផងដែរថា ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាននេះ គឺជាវិធានការសំដៅលើកស្ទួយភាពប្រកួតប្រជែងរបស់កម្ពុជា និងបង្កើតបរិយាកាសវិនិយោគដែលទាក់ទាញជាងមុន។ ការធ្វើទំនើបកម្មនេះ រួមមានការកែសម្រួលដំណើរការ និងនីតិវិធីនៃការចុះបញ្ជីអាជីវកម្មនៅកម្ពុជា ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។ ប្រព័ន្ធថ្មីនេះត្រូវបានដាក់ឱ្យប្រើប្រាស់នៅស្ថាប័នរដ្ឋមួយចំនួន រួមមាន៖ ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានពន្ធដារ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងមហាផ្ទៃ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕
អានបន្ថែមឯកជនគ្រោងវិនិយោគបង្កើតតំបន់ទេសចរណ៍៣កន្លែង លើដីជិត៣០ហិកតា នៅខេត្តកោះកុង
ក្រុមហ៊ុនឯកជន គ្រោងនឹងវិនិយោគបង្កើតតំបន់ទេសចរណ៍ធម្មជាតិខ្នាតតូចចំនួន ៣កន្លែង លើផ្ទៃដី ប្រមាណជិត ៣០ហិកតា នៅក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា ខេត្តកោះកុង ។ លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុងបានឱ្យដឹងក្នុងកិច្ចចុះពិនិត្យទីតាំងផ្ទាល់ កាលពីថ្ងៃ១៤ ខែមិថុនា នេះថា បច្ចុប្បន្នគម្រោងទាំង៣ ស្ថិតក្នុងដំណាក់កាលត្រួតពិនិត្យ និងសិក្សាទីតាំងជាក់ស្ដែង ថាអាចធ្វើបានឬទេ។ «យើងត្រូវសិក្សាឱ្យច្បាស់លាស់ ព្រោះគម្រោងដែលដាក់ស្នើមក គឺស្ថិតនៅក្នុងដែនជម្រកសត្វព្រៃតាតៃ ក្នុងភូមិសាស្រ្ត សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ និងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា»។ ជាមួយគ្នានេះដែរ លោកអ៊ុក ភ័ក្ត្រា ក៏បានស្នើទៅកាន់តំណាងក្រុមហ៊ុនស្នើសុំវិនិយោគនូវចំណុចមួយចំនួនដូចជា៖ ១-ត្រូវដោះស្រាយផលប៉ះពាល់ និងសំណងនានាប្រសិនបើការអនុវត្តគម្រោងនេះបានប៉ះពាល់ដល់ទ្រព្យសម្បត្តិ ឬកម្មសិទ្ធិឯកជន។ ២-ជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងជ្រើសរើសកម្លាំងពលកម្មពីក្នុងតំបន់ដើម្បីជួយលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ។ ៣-ចូលរួមថែរក្សាបរិស្ថាន ធនធានធម្មជាតិនិងជីវចម្រុះ ក្នុងនិងក្បែរទីតាំងស្នើសុំវិនិយោគ ពិសេសគឺការគ្រប់គ្រងសំណល់រឹងរាវ និងសំរាម។ ៤- ត្រូវគោរពតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងបរិស្ថាន និងលិខិតបទដ្ឋាននានាដែលបានអនុញ្ញាតជូនក្រុមហ៊ុន និងចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានប្រសិនបើមានតម្រូវការ៕
អានបន្ថែមតើទីផ្សារ e-commerce និងទីផ្សារអចលនទ្រព្យ អាចនឹងរួមចូលគ្នាបានដែរឬទេ? ជាឱកាសឬយ៉ាងណា?
សម្រាប់អ្នកវិភាគខ្លះថា ការទិញទំនិញអនឡាញ ឬទីផ្សារ e-commerce គឺជាគូប្រជែងនៃទីផ្សារអចលនទ្រព្យ ពិសេសទីផ្សារ Retail ឬទីផ្សារផ្សារទំនើប។ ប៉ុន្តែលោក Eric Wong ដែលជាអ្នកវិភាគទីផ្សារជើងចាស់មួយរូប បានយល់ឃើញថា ហេដ្ឋារចនាសម្ព័ន្ធ e-commerce ឬកំណើននៃការប្រើប្រាស់បច្ចេកវិទ្យា គឺពិតជាចលករជំរុញទីផ្សារអចលនទ្រព្យទៅវិញទេ បើម្ចាស់អាជីវកម្មនីមួយៗចេះប្រើប្រាស់វាប្រកបដោយប្រសិទ្ធភាព។ យោងតាមតួលេខចុងក្រោយ ត្រឹមចុងឆ្នាំ ២០២០ អ្នកប្រើប្រាស់ប្រព័ន្ធទូរសព្ទនៅកម្ពុជាទាំងអស់មានដល់ទៅ ២០លាននាក់ ដែលភាគច្រើនគឺប្រើ Smartphone។ កំណើននៃការប្រើប្រាស់ Smartphone និង Internet នេះហើយគឺជាឱកាសសម្រាប់ទីផ្សារអនឡាញ ក៏ដូចជាទីផ្សារលក់រាយ (Retail) ផងដែរ។ ពីមុន ផ្សារទំនើបដែលលក់ទំនិញនានា រំពឹងទាំងស្រុងលើអតិថិជនដែលចូលទៅក្នុងហាង ប៉ុន្តែពេលនេះ ពួកគាត់អាចផ្សព្វផ្សាយផលិតផលរបស់ពួកគាត់លើប្រព័ន្ធអនឡាញ ឬក៏អាចលក់ផលិតផលតាមប្រព័ន្ធអនឡាញផ្ទាល់តែម្ដង។ ឧទាហរណ៍ ដូចជាហាងលក់សម្លៀកបំពាក់ Zendo និង Ten11 សុទ្ធសឹងតែចាប់ផ្ដើមមានប្រើប្រាស់ប្រព័ន្ធអនឡាញដើម្បីផ្សព្វផ្សាយអាជីវកម្ម។ លើសពីនេះ ក៏នៅប្រេនជាច្រើនទៀត ដូចជា La Rue និង ISSARA ក៏បានបង្កើតជាកម្មវិធីទូរសព្ទសម្រាប់ធ្វើទីផ្សារផ្ទាល់តែម្ដង។ អាជីវកម្មលក់រាយលើប្រព័ន្ធអនឡាញដែលកំពុងពេញនិយមមួយទៀតគឺ ម្លូបអាហារ […]
អានបន្ថែមសមាគម CVEA ចង់ច្របាច់ភ្នាក់ងារអចលនទ្រព្យទាំងអស់ចូលជាប្រព័ន្ធស្ដង់ដាថ្មីមួយ ដើម្បីបង្កើតឱកាសចាប់លុយធំ
សមាជិកជាន់ខ្ពស់នៃសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានបង្ហាញគម្រោងចង់ង្កើតមហាវិទ្យាល័យបណ្ដុះបណ្ដាលភ្នាក់ងារលក់អចលនទ្រព្យឱ្យមានស្ដង់ដាជាងមុន ក៏ដូចជាចង់ច្របាច់បញ្ចូលភ្នាក់ងារទាំងអស់ទៅក្នុងប្រព័ន្ធគ្រប់គ្រងតែមួយ ដើម្បីបង្កើនឱកាសទាក់ទាញទុនវិនិយោគក្នុងវិស័យនេះឱ្យបានទ្រង់ទ្រាយធំជាងមុន។ សមាគមមានគោលបំណងបែបនេះ ក្រោយមើលឃើញពីបញ្ហាថា ភ្នាក់ងារលក់អចលនទ្រព្យនៅកម្ពុជាជាច្រើននៅខ្វះគុណភាព ហើយគ្មានប្រព័ន្ធចាត់ចែងគ្របគ្រង់ត្រឹមត្រូវ ដែលធ្វើឱ្យអ្នកវិនិយោគភាគច្រើនខ្វះទំនុកចិត្ត។ (អានបន្ថែម) យោងតាម លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ ភ្នាក់ងារអចលនទ្រព្យនៅកម្ពុជាមានយ៉ាងហោច ៤ ម៉ឺន នាក់ដែលត្រឹមមួយផ្នែកតូចប៉ុណ្ណោះដែលឆ្លងកាត់ការអប់រំត្រឹមត្រូវ។ លោក សុខនីម បានឱ្យដឹងថា៖ «ដើម្បីដោះស្រាយបញ្ហានេះ ខាងសមាគមកំពុងពិភាក្សារឿងនេះ ចង់បង្កើតជាមហាវិទ្យាល័យសម្រាប់បណ្ដុះបណ្ដាលភ្នាក់ងារលក់អចលនទ្រព្យដោយផ្ទាល់តែម្ដង។ រឿងនេះ យើងនឹងព្យាយាមពន្លឿនធ្វើយ៉ាងណាឱ្យក្លាយជាការពិតឱ្យបាន»។ «ចំណេះដឹងរបស់ភ្នាក់ងារគឺសំខាន់ណាស់។ បើគាត់មានចំណេះដឹងខ្ពស់ ពួកគាត់មិនត្រឹមតែជាអ្នកលក់ទេ តែនៅក្លាយជាទីប្រឹក្សាផ្ដល់យោបល់ផ្នែកវិនិយោគដល់អតិថិជនទៀតផង។ ពួកគាត់នឹងជួយបើកទស្សនវិស័យរបស់អតិថិជន ឱ្យសម្លឹងឃើញឱកាសច្រើនផ្លូវ ឱកាសវែងឆ្ងាយ ហើយជាចុងក្រោយយើងចំណេញទាំងអស់គ្នា» លោកបន្ត។ លើសពីនេះ លោក លឹម សុជាតិ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគម CVEA និងជាអគ្គនាយកក្រុមហ៊ុន Realtor 168 C., Ltd គាំទ្រលើការបើកជាមហាវិទ្យាល័យ ហើយក៏បានបន្ថែមគំនិតមួយទៀត គឺច្របាច់បញ្ចូលភ្នាក់ងារទាំងអស់ទៅក្នុងប្រព័ន្ធគ្រប់គ្រងតែមួយ។ «បច្ចុប្បន្ន ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យទាំងអស់គិតថា […]
អានបន្ថែមអ្នកជំនាញបង្ហើបពីរបៀបរកស៊ីក្នុងទីផ្សារអចលនទ្រព្យជោគជ័យរយៈពេលយូរ
អ្នកជំនាញក្នុងវិស័យអចលនទ្រព្យជើងចាស់ ៣ រូប បានឱ្យដឹងថា ដើម្បីធ្វើឱ្យទីផ្សារអចលនទ្រព្យជោគជ័យបានរយៈពេលវែង គ្រប់ក្រុមហ៊ុនទាំងអស់ត្រូវផ្ដោតលើចំណុច ២ ធំៗ គឺអប់រំបណ្ដុះបណ្ដាលភ្នាក់ងារលក់របស់ខ្លួន និងអប់រំអតិថិជន។ លោក លឹម សុជាតិ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគម CVEA និងជាអគ្គនាយកក្រុមហ៊ុន Realtor 168 C., Ltd បានឱ្យដឹងថា ការរកស៊ីក្នុងវិស័យអចលនទ្រព្យអាចជោគជ័យបាន លុះត្រាតែរាល់ការទិញលក់ មាន ៣ សប្បាយ ពោលគឺ អ្នកទិញសប្បាយ អ្នកលក់សប្បាយ ហើយភ្នាក់ងារលក់ក៏សប្បាយ។ លោក លឹម សុជាតិ បានមានប្រសាសន៍ថា៖ «ដូច្នេះ យើងត្រូវបណ្ដុះបណ្ដាលទាំង ២ភាគី អប់រំតែភាគីណាមួយមិនបានទេ។ បញ្ហាដែលសង្កេតឃើញនាពេលបច្ចុប្បន្នគឺ អ្នកវិនិយោគខ្លាចអ្នកគួកជេ ឬភ្នាក់ងារលក់។ គេមានអារម្មណ៍ថា យើងទៅកោរគេ មិនមែនទៅជួយឱ្យគេចំណេញទេ»។ «ភ្នាក់ងារលក់ជាច្រើននៅកម្ពុជា អាចនិយាយបានថាខ្វះចំណេះដឹង ចង់តែពីលក់។ អ្នកវិនិយោគសួរពីឱកាស សួរពីសក្ដានុពល សួរពីរឿងផ្លូវច្បាប់ រឿងហិរញ្ញវត្ថុ រឿងអ្វីក៏មិនដឹងទាំងអស់។ ដូច្នេះចំណុចនេះ គ្រប់ក្រុមហ៊ុនទាំងអស់ត្រូវពង្រឹងស្ដង់ដាលើចំណុចទាំងអស់នេះ បើចង់ជោគជ័យ» […]
អានបន្ថែមមានដីព្រំជាប់គ្នា គួរយល់ដឹងអំពីអ្វីខ្លះ ដើម្បីជៀសវាសវិវាទ?
តើអ្នកដឹងទេ បើតាមក្រមរដ្ឋប្បវេណី ម្ចាស់ដីបិទជិត ឬដីដែលហ៊ុមព័ទ្ធដោយដីអ្នកដទៃ អាចទាមទារឱ្យបើកច្រកចេញចូលឆ្លងកាត់ដីជិតខាងបាន ហើយបើម្ចាស់ដីជិតខាងមិនព្រម អ្នកក៏អាចប្តឹងឡើងតុលាការបានដែរ។ នេះគ្រាន់តែសិទ្ធិមួយ ក្នុងចំណោមសិទ្ធិផ្សេងៗ សម្រាប់អ្នកមានដីដែលមានព្រំជាប់គ្នា។ មកស្វែងយកទាំងអស់គ្នាថាមានសិទ្ធិអ្វីផ្សេងទៀត? ដើម្បីបញ្ជៀសបញ្ហាម្ចាស់ដីដែលមានព្រំប្រទល់ជាប់គ្នាគួរយល់ដឹងពីចំណេះដឹង និងប្រការគួរអនុវត្តមួយចំនួនដូចជា៖ ១. ការធ្វើរបងលើដីជាប់ព្រំគ្នា (ភាសាច្បាប់ ហៅថារបងអឌ្ឍសិទ្ធិ) មុនពេលធ្វើរបង ម្ចាស់ដីមានព្រំជាប់គ្នា ត្រូវសហការលើបន្ទុកចំណាយស្មើគ្នាលើការសាងសង់ ជួសជុល និងថែទាំ។ ភាគីម្ខាងនៃព្រំដី អាចបដិសេដមិនសហការចំណាយ ប៉ុន្តែភាគីម្ខាងទៀតនឹងមានសិទ្ធិទាំងស្រុងលើរបងអឌ្ឍសិទ្ធិនោះ។ (មាត្រ២២៤ នៃក្រមរដ្ឋប្បវេណី) ការធ្វើរបងនេះទៀតសោត ម្ចាស់ដីម្ខាងអាចធ្វើលយចូលដីម្ខាងទៀតក៏បាន តែត្រូវចេញសំណងក្នុងករណីមានការប៉ះពាល់ផ្សេងៗ។ ដូច្នេះ ដើម្បីជៀសវាងវិវាទ នៅពេលធ្វើរបង ភាគីទាំងសងខាងអាចស្នើសុំឱ្យអាជ្ញាធរភូមិ ឃុំ សង្កាត់ និងមន្ត្រីសុរិយោដីជួយវាស់វែងជាមុនសិន។ ២. ជញ្ជាំងជាប់គ្នា (ឬជញ្ជាំងអឌ្ឍសិទ្ធិ) មិនខុសពីរបងអឌ្ឍសិទ្ធិទេ នៅពេលសាងសង់ជញ្ជាំង ម្ចាស់ទាំងសងខាង គួរសហការចេញថ្លៃសាងសង់ស្មើៗគ្នា ហើយមានសិទ្ធិប្រើប្រាស់ និងអាស្រ័យផលបានដូចគ្នា។ ប៉ុន្តែ ក្នុងករណី ភាគីម្ខាងបានសង់ជញ្ជាំងរួចរាល់តែម្នាក់ឯង បើភាគីម្ខាងទៀតចង់សាងសង់ផ្ទះ ឬអគារភ្ជាប់ទៅនឹងជញ្ជាំងនោះ ត្រូវស្នើសុំទៅភាគីម្ចាស់ជញ្ជាំង។ លើសពីនេះ ភាគីស្នើសុំក៏ត្រូវបង់ប្រាក់ពាក់កណ្តាលនៃថ្លៃជញ្ជាំង បូកជាមួយនឹងពាក់កណ្តាលនៃថ្លៃដី […]
អានបន្ថែមខេត្តកែបគ្រោងបង្កើតរមណីយដ្ឋានឆ្នេរខ្សាច់កម្រិតខ្ពស់ថ្មី ២ កន្លែង
គណៈកម្មាធិការជាតិអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា កំពុងសិក្សាទីតាំងគ្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ថ្មី ២កន្លែងបន្ថែមទៀត នៅក្នុងខេត្តកែប។ នេះបើយោងតាមកិច្ចប្រជុំរបស់រដ្ឋបាលខេត្តកែប កាលថ្ងៃទី៨ ខែមិថុនា ។ បច្ចុប្បន្នគណៈកម្មារអភិវឌ្ឍតំបន់ឆ្នេរ កំពុងពិចារណាទីតាំង ២ កន្លែង រួមមាន៖ ១.ទីតាំងឆ្នេរខ្សាច់កំសាន្ត ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប និងទី២ ឆ្នេរខ្យាច់ធម្មជាតិអង្កោល ស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរខេត្តកែប។ បើតាមផែនការ តំបន់ទាំង ២ នឹងត្រូវកែប្រែទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ មានសួនច្បារ ដងផ្លូវធំៗ និងមានគន្លងផ្លូវសម្រាប់ជិះកង់ និងថ្មើជើងផងដែរ។ រដ្ឋបាលខេត្តកែប បានស្នើឱ្យក្រុមការងារពាក់ព័ន្ធ ពន្លឿនសិក្សា និងសហការគ្នាជាមួយក្រុមការងារអន្តរក្រសួងគ្រប់លំដាប់ថ្នាក់ ដើម្បីឱ្យគម្រោងមួយនេះឆាប់ទទួលបានជោគជ័យ. ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានលើកឡើងថា ទោះកំពុងជួបវិបិត្តកូវីដក្តី តែសកម្មភាពអភិវឌ្ឍន៍ខេត្តកែបនៅតែបន្ដ។ «គោលដៅអភិវឌ្ឍន៍រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់នេះ គឺដើម្បីប្ដូរមុខមាត់ខេត្តកែប ជាគោលដៅទេសចរណ៍សម្រាកលំហែដ៏ប្រណីតសម្រាប់ទេសចរក្នុងស្រុក និងក្រៅស្រុក ។
អានបន្ថែមពន្ធដារជំរុញឱ្យអ្នកជាប់ពន្ធលើអចលទ្រព្យទាំងអស់ទៅបង់ពន្ធឱ្យបានមុនថ្ងៃផុតកំណត់
អគ្គនាយកដ្ឋានពន្ធដារ បានក្រើនរំលឹកដល់ម្ចាស់អចលនទ្រព្យទាំងអស់ឱ្យរួសរាន់ទៅប្រកាសបង់ពន្ធលើអចលនវត្ថុ ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់របស់ខ្លួន សម្រាប់ឆ្នាំ២០២១ ឱ្យបានមុនថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីជៀសវាងការត្រូវផាកពិន័យ។ នេះបើយោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី០៨ ខែ មិថុនា កន្លងមកនេះ។ អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថាមកទល់បច្ចុប្បន្ន នៅមានម្ចាស់អចលនទ្រព្យមួយចំនួនធំនៅមិនទាន់ប្រកាសបង់ពន្ធ ដូច្នេះដើម្បីចៀសវាងបាននូវការកកស្ទះ និងការប្រជ្រៀតគ្នាមកប្រកាសបង់ពន្ធនៅថ្ងៃជិតផុតកំណត់ សូមម្ចាស់អចលនទ្រព្យចាប់ផ្ដើមប្រកាសពន្ធជាបណ្ដើរៗ។ លើសពីនេះ អគ្គនាយកដ្ឋានពន្ធដារក៏បានព្រមានផងដែរថា ចំពោះម្ចាស់អចលនទ្រព្យ ដែលខកខានមិនបានបង់ពន្ធទាន់ពេលវេលា នឹងត្រូវរងនូវទោសទណ្ឌតាមច្បាប់ជាធរមាន។
អានបន្ថែម