NagaCorp បន្តកាត់ប្រាក់ខែ និងបញ្ឈប់បុគ្គលិក ទោះមិនទាន់មានវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរក្ដី

ប្រតិបត្តិករកាស៊ីណូខ្នាតយក្សណាហ្គាវើល NagaCorp បានបញ្ជាក់ថា យុទ្ធនាការបញ្ឈប់ការងារបុគ្គលិក និងការកាត់បន្ថយប្រាក់ខែ បាននឹងកំពុងបន្តធ្វើឡើង ដោយអះអាងថានេះគឺជាវិធានការបង្កាទុកជាមុន ទោះក្រុមហ៊ុននៅមិនទាន់មានវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរក្ដី។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ NagaCrop ចេញផ្សាយកាលពីម្សិលមិញនេះ។ សេចក្ដីប្រកាសបន្តថា ការកាត់ប្រាក់ខែ និងបញ្ឍប់បុគ្គលិកនេះ ជាការឆ្លើយតបនឹងវិបត្តិកូវីដ ខណៈកាស៊ីណូក៏ត្រូវបានបិទតាំងពីដើមខែមីនា មកម្ល៉េះ។ «យ៉ាងណាក្ដី ដើម្បីកាត់បន្ថយផលប៉ះពាល់សម្រាប់បុគ្គលិក ក្រុមហ៊ុននឹងផ្តល់ប្រាក់ឈ្នួល និងសំណងផ្លូវចិត្តបន្ថែមដល់ពួកគេ នៅក្នុងអត្រាលើសពីអ្វីដែលច្បាប់បានកំណត់» ។ ក្រុមហ៊ុនជឿថាការធ្វើបែបនេះគឺចាំបាច់បំផុត ព្រោះក្រុមហ៊ុនត្រូវតែបត់បែនតាមស្ថានការណ៍ ដើម្បីរក្សាលំនឹងហិរញ្ញវត្ថុ និងការអភិវឌ្ឍរយៈពេលវែង។ យ៉ាងណាក្ដី NagaCorp មិនបានបង្ហាញពីចំនួនបុគ្គលិកដែលត្រូវបានបញ្ឈប់នោះទេ ប៉ុន្តែបញ្ជាក់ថាគិតត្រឹមថ្ងៃចេញសេចក្ដីប្រកាស បុគ្គលិកភាគច្រើនបានចុះកិច្ចព្រមព្រៀងឈប់ការងារហើយ ខណៈនៅមានករណីខ្លះទៀតកំពុងស្ថិតក្នុងការចរចា។ គួរបញ្ជាក់ផងដែរថា ទោះកាស៊ីណូបិទទ្វារមួយរយៈពិតមែន ប៉ុន្តែក៏នៅមានប្រាក់ចំណេញ។ បើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន ប្រាក់ចំណេញសុទ្ធសម្រាប់ឆ្នាំ ២០២០ របស់ NagaCrop មានប្រមាណ ១០២,៣ លានដុល្លារ ដែលធ្លាក់ចុះជាង ៨០% បើប្រៀបធៀបទៅនឹងប្រាក់ចំណេញសុទ្ធក្នុងឆ្នាំ ២០១៩។ (អានបន្ថែម)

អាន​បន្ថែម

វិភាគ៖ តើអនាគតដីឡូតិ៍នឹងក្លាយជាសំណង់អនាធិបតេយ្យឬយ៉ាងណា? ដោះស្រាយដូចម្ដេច?

អ្នកទិញដីឡូតិ៍ម្នាក់ដែលសុំហៅត្រឹមឈ្មោះ ដា អាយុ ៣២ ឆ្នាំ ជាកម្មកររោងចក្រ បានប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យថា កញ្ញាសម្រេចចិត្តទិញដីឡូតិ៍នៅម្ដុំផ្លូវជាតិលេខ ៥ ជិតឧត្ដុង ព្រោះតម្លៃទាប អាចបង់រំលោះបាន ហើយសង្ឃឹមថាថ្ងៃក្រោយទៅអាចចំណេញខ្លះ ឬទៅសង់ផ្ទះនៅទីនោះ។ កញ្ញាថា៖ «បារម្ភដែរថា ទៅអនាគតទៅ ដីឡូតិ៍នឹងក្លាយជាតំបន់អនាធិបតេយ្យ ព្រោះអ្នកណាចង់សង់អីក៏បាន ហើយគ្មានអ្នកមកគ្រប់គ្រងដូចបូរីធំៗទេ។ ប៉ុន្តែធ្វើម៉េចយើងមានលុយតិច គឺទិញតាមហ្នឹងទៅ»។ «ប៉ុន្តែអ្វីដែលត្រូវគិតពេលនេះ គឺឥឡូវមិនសូវមានចំណូល យ៉ាប់ដែរ ខុំខ្វះបង់គេ ១-២ ខែ គេចេះតែបន្ធូរបន្ថយឱ្យ តែបើយូរជាងហ្នឹងគេមិនជួយទៀតទេ មិនដឹងថាគេរឹបអូសដីវិញ ឬក៏យ៉ាងម៉េញ»។ អាជីវកម្មដីឡូតិ៍អាចនឹងក្លាយជា តំបន់អនាធិបតេយ្យទៅអនាគត បើខ្វះច្បាប់គ្រប់គ្រង ជាក់ស្ដែង អាជីវកម្មដីពុះដីឡូតិ៍លក់ បានមានសន្ទុះយ៉ាងខ្លាំងនៅកម្ពុជាក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតម្លៃដីគឺទាបដែលសាកសម្យនឹងប្រជាជនភាគច្រើនដែលមានចំណូលមធ្យម និងក្រោមមធ្យម។ ប៉ុន្តែ សន្ទុះនេះក៏នាំមកនូវបញ្ហាផងដែរ។ អ្នកជំនាញមួយចំនួនបារម្ភថា ដោយសារបញ្ហាទំហំដីឡូតិ៍ដែលពុះលក់គឺតូច (ភាគច្រើន ៥x២០) បញ្ហាខ្វះហេដ្ឋារចនាសម្ព័ន្ធផ្លូវ ទឹក ភ្លើង និងពិសេសបញ្ហាកង្វះខាតការគ្រប់គ្រង ទៅអនាគត ដីឡូតិ៍នានាអាចនឹងក្លាយជាសំណង់អនាធិបតេយ្យខ្វះរបៀបរៀបរយ។ លើសពីនេះ តម្លៃដីឡូតិ៍ភាគច្រើនគឺទាបក៏ពិតមែន […]

អាន​បន្ថែម

បុរី ហ្គោលដេន ផាក បើកសម្ពោធការិយាល័យលក់ជាផ្លូវការ ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន

អត្ថបទផ្សព្វផ្សាយ បុរី ហ្គោលដេន ផាក បានបើកសម្ភោធការិយាល័យលក់ជាផ្លូវការហើយកាលពីចុងខែឧសភាពកន្លងទៅនេះ សម្រាប់បម្រើសេវាកម្មជូនដល់អតិថិជន ដោយមានការអញ្ជើញចូលរួមពីសំណាក់គណៈគ្រប់គ្រង និងបុគ្គលិកគ្រប់ផ្នែកទាំងអស់នៃបុរី ហ្គោលដេន ផាក។ ជាមួយនឹងការិយាល័យលក់ថ្មីនេះ អតិថិជនអាចអញ្ជើញមកប្រឹក្សាព័ត៌មានលម្អិតអំពីគម្រោង ដឹណេតឆឺរ៉ល ដោយផ្ទាល់ ដោយការិយាល័យមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង អាគារលេខ ១៧០A-B។ ការបើកសម្ភោធការិយាល័យនេះ គឺសម្រាប់បើកលក់ និងផ្ដល់សេវាកម្មក្នុងគម្រោង ដឹណេតឆឺរ៉ល នឹងបង្កើតសហគមន៍ធម្មជាតិបែបបៃតង។ ជាក់ស្ដែងគម្រោងនេះនឹងត្រូវសាងសង់នៅក្នុងតំបន់មានសក្តានុពលសេដ្ឋកិច្ចខ្លាំង ដែលមានទន្លេអមសងខាង ដែលបង្កើនភាពស្រស់ស្រាយមួយកម្រិតទៀតដល់ការរស់នៅក្នុងបុរី។ បន្ថែមលើសពីនេះទៅទៀត បុរី ក៏មានសួនធម្មជាតិដ៏ធំរហូតដល់ ៤,៥ ហិកតា រួមមាន ក្លឹបហៅស៍ អាងហែលទឹកខាងក្រៅ ផ្លូវសម្រាប់រត់ ផ្លូវសម្រាប់ជិះកង់ កន្លែងហាត់ប្រាណសម្រាប់មនុស្សចាស់ និងកន្លែងសម្រាប់ក្មេងលេងផងដែរ។ បុរី ហ្គោលដេន ផាក គម្រោង ដឹណេតឆឺរ៉ល នឹងបង្កើតបរិស្ថានពោរពេញដោយភាពស្រស់ស្រាយបែបធម្មជាតិ ហើយគួរឱ្យចង់រស់នៅ ពោលគឺហាក់ដូចជារស់នៅតំបន់រីសតដូច្នោះដែរ។ បុរី ហ្គោលដេនផាក ផ្តល់ជូនអតិថិជនមិនត្រឹមតែជាសំណង់លំនៅឋានដែលមានគុណភាព រឹងមាំ និងសេវាកម្មល្អប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តល់ជូននូវការអភិវឌ្ឍចម្រុះដើម្បីធ្វើឱ្យប្រែក្លាយទៅជាសហគមន៍ដែលស្ថិតនៅតំបន់សក្តានុពលសេដ្ឋកិច្ចខ្លាំងទៀតផង។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយ: លេខទូរសព្ទ៖ 060 […]

អាន​បន្ថែម

សំណង់ផ្ទះខ្មែរបូរាណសរសរ ១០០ អាយុជាង ២០០ឆ្នាំ នឹងត្រូវប្ដូរមុខមាត់ទៅជាសារមន្ទីរខេត្ត

ដោយមើលឃើញពីតម្លៃស្ថាបត្យកម្មបូរាណ មន្ទីរវប្បធម៌ខេត្តក្រចេះ គ្រោងរៀបចំប្ដូរមុខមាត់ផ្ទះចំណាស់ជាង ២០០ឆ្នាំ ឬស្គាល់ជាទូទៅថាផ្ទះសសរ១០០ ឱ្យក្លាយទៅសារមន្ទីរខេត្តឆាប់ៗនេះ។ នេះបើយោងតាមក្រសួងព័ត៌មាន កាលថ្ងៃទី២ ខែមិថុនា។ អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តក្រចេះ លោកស្រី ហ៊ុក ផល្លីនី បានឱ្យដឹងថា ផ្ទះសសរ១០០នេះនឹងក្លាយជាសារមន្ទីរថ្មី ជំនួសឱ្យកន្លែងចាស់ ដោយបច្ចុប្បន្នក្រុមការងារកំពុងត្រៀមបញ្ជូនវត្ថុបុរាណ ទៅដាក់នៅទីនោះ ដោយនឹងបើកជាផ្លូវការក្រោយការងារចប់សព្វគ្រប់។ សូមបញ្ជាក់ថា ផ្ទះបុរាណសសរ១០០នេះ មានអាយុកាលជាង២០០ឆ្នាំ ស្ថិតនៅភូមិកណ្តុរ ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។ ផ្ទះនេះ ត្រូវបានរុះរើពីថ្ងៃ២១ ខែមិថុនា ឆ្នាំ២០២០ ហើយយកមកសាងសង់ឡើងវិញនៅក្នុងបរិវេណខាងលិចវិហារបុរាណវត្តរការ កណ្តាលក្រុងក្រចេះ ដោយសាងសង់ចប់រួចរាល់កាលថ្ងៃទី១២ ខែមេសាឆ្នាំ២០២១ កន្លងទៅនេះ៕

អាន​បន្ថែម

កូនបំណុលក្នុងវិស័យសំណង់ប៉ះពាល់ដោយវិបត្តិកូវីដកំពុងស្នើរៀបចំកម្ចីឡើងវិញ មានជាង ២ម៉ឺនគណនី

ចំនួនកូនបំណុលដែលប៉ះពាល់ដោយវិបត្តិកូវីដ ហើយស្នើរៀបចំកម្ចីឡើងវិញ នៅឆ្នាំ ២០២០ (សុំសងតែការប្រាក់ មិនសងប្រាក់ដើមមួយរយៈ) មានជាង ២៤០,០០០ គណនី ដែលក្នុងនោះកូនបំណុលក្នុងវិស័យសំណង់ស្ថិតលំដាប់ទី ៤ ដែលមានគណនីសរុបចំនួន ២០ ៦០៩ គណនី។ នេះបើយោងតាមរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុប្រចាំឆ្នាំ២០២០ ដែលចេញផ្សាយនៅថ្ងៃទី ៣១ ឧសភា។ របាយការណ៍ដដែលបានបន្ថែមថា រៀបចំកម្ចីឡើងវិញនេះបានជួយដល់កូនបំណុលដែលរងផលប៉ះពាល់ពីវិបត្តិកូវីដ ១៩ បានយ៉ាងច្រើន។ គួរបញ្ជាក់ផងដែរ ធនាគារជាតិនៃកម្ពុជា បានចេញសារាចរស្តីពីការរៀបចំកម្ចីឡើងវិញនេះ តាំងពីខែមីនាឆ្នាំ ២០២០ មកម្លេះ ដើម្បីឱ្យធនាគារពាណិជ្ជកម្ម និងស្ថាប័នហិរញ្ញវត្ថុនានា បន្ធូរបន្ថយការសងដល់អតិថិជនដែលបាត់បង់ចំណូល។ កម្មវិធីនេះផ្តល់អាទិភាពដល់វិស័យធំៗ ចំនួន៤ គឺវិស័យកាត់ដែរ ដឹកជញ្ជូន និងព័ស្តុភារ ទេសចរណ៍ និងសំណង់។ បើយោងតាមរបាយការណ៍ដដែល ត្រឹមចុងឆ្នាំ ២០២០ ប្រាក់កម្ចីដែលបានរៀបចំឡើងវិញមានចំនួន ៤ពាន់លានដុល្លារអាមេរិក ឬស្មើនឹង ១០,៧% នៃប្រាក់កម្ចីសរុប។ ហើយបើគិតជាចំនួនគណនីគឺមានដល់ទៅ ២៤២ ៨៤១ គណនី។

អាន​បន្ថែម

រដ្ឋបាលខេត្តកោះកុងគ្រោងកាត់ដីរដ្ឋជិត ៧០០ហិកតា ឱ្យប្រជាជនគោលដៅ

រដ្ឋបាលខេត្តកោះកុង បាន និងកំពុងប្រជុំពិភាក្សាគ្រោងបែងចែកដីសម្បទានសង្គមកិច្ចសរុប ៦៩១ ហិកតា ជូនដល់អតីតយុទ្ធជន ដែលរស់នៅឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។ លោក សុខ សុទ្ធី អភិបាលរងខេត្ត បានថ្លែងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី ០១ មិថុនា កន្លងមកនេះថា មកទល់បច្ចុប្បន្នក្រុមការងារកំពុងបន្តសិក្សាធ្វើតារាងទិន្នន័យអំពីចំនួនអតីតយុទ្ធជន ដោយសារចំនួនអតីតយុទ្ធជននៅមិនទាន់ច្បាស់លាស់នៅឡើយទេ។ ក្រោយស្រង់ស្ថិតិរួច ក្រុមការងារនឹងពិចារណាបន្តទៀតថា នឹងផ្ដល់ជូនដីទំហំប៉ុន្មានសម្រាប់មួយគ្រួសារ មុននឹងធ្វើការផ្ដល់ជូន។ យ៉ាងណាមិញ រដ្ឋបាលខេត្តមិនបានបញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់នៃការសិក្សាស្រង់ស្ថិតិនោះទេ។

អាន​បន្ថែម

សាលាក្រុងបញ្ជាឱ្យរុះរើសំណង់មិនរៀបរយលើផ្ទៃទន្លេក្នុងពេល ១សប្ដាហ៍ បើមិនដូច្នេះរដ្ឋនឹងប្រើធម៌ក្ដៅ

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យអ្នកលបលួចធ្វើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះតូចៗ និងសំណង់មិនរៀបរយទាំងអស់នៅលើផ្ទៃទន្លេ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវរុះរើជាបន្ទាន់ក្នុងពេល១សប្តាហ៍ បើមិនដូច្នេះអាជ្ញាធរនឹងចាត់វិធានការក្តៅ ដោយមិនទទួលខុសត្រូវលើការខូចខាតឡើយ។ ប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែមិថុនា នេះ បានឱ្យដឹងថា កន្លងមកមានជនឱកាសនិយមមួយចំនួនបានលបលួចធ្វើសំណង់នានាលើផ្ទៃទឹក ហើយប្រែក្លាយទៅជាកន្លែងស្នាក់នៅដោយខុសច្បាប់ និងអាណាធិបតេយ្យ។ ទង្វើនេះបានបង្កឱ្យមានបញ្ហាជាច្រើនដូចជា ការបាត់បង់សណ្តាប់ធ្នាប់ ការប៉ះពាល់ដល់ផ្លូវនាវាចរ ប្រព័ន្ធអេកូឡូស៊ី និងចរន្តទឹកហូរ ការបញ្ចេញកាកសំណល់និងការបន្ទោបង់ក្នុងទន្លេ ដែលប៉ះពាល់ដល់ជីវចម្រុះ និងគុណភាពទឹក និងពិសេសប៉ះពាល់ដល់សោភ័ណភាពរាជធានីភ្នំពេញ និងសុខភាពនៃប្រជាពលរដ្ឋ។ ដូច្នេះទើប រដ្ឋបាលសម្រេចបញ្ជាឱ្យម្ចាស់សំណង់ទាំងនេះ ត្រូវរុះរើ ឬចល័តចេញជាបន្ទាន់ ក្នុងពេល ១ សប្ដាហ៍ គិតចាប់ពីកាលបរិច្ឆេទចេញសេចក្តីជូនដំណឹងនេះតទៅ។ ក្នុងករណីផុតរយៈពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានកម្ទេចដោយពុំទទួលខុសត្រូវលើការខូចខាត ឬការបាត់បង់ឡើយ។ លើសពីនេះ ក្នុងករណីរឹងរួស មន្រ្តីជំនាញក៏នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់ផងដែរ៕

អាន​បន្ថែម

រដ្ឋាភិបាលបើកច្រកព្រំដែនម៉ឺនជ័យព្រៃវែង-វៀតណាម ជាបណ្ដោះអាសន្ន

រាជរដ្ឋាភិបាល បានប្រកាសដាក់ឱ្យដំណើរការច្រកអន្តរជាតិម៉ឺនជ័យនៃខេត្តព្រៃវែង (កម្ពុជា) និងខេត្តតៃនិញ (វៀតណាម) ជាបណ្តោះអាសន្ន ត្រឹមកម្រិតថ្នាក់ខេត្ត។ នេះបើយោងតាមពិធីប្រកាសកាលពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២១ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ជាច្រើនរូបនៃក្រសួងមហាផ្ទៃ។ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានថ្លែងក្នុងពិធីប្រកាសថា ការដំឡើងកម្រិតច្រកទ្វារព្រំដែនកម្ពុជា-វៀតណាមនេះ គឺដើម្បីបង្កភាពងាយស្រួល និងលើកកម្ពស់ដល់ការធ្វើដំណើរចេញចូលឆ្លងកាត់ ព្រមទាំងការផ្លាស់ប្តូរទំនិញ កសិផល នៅតំបន់ ព្រំដែន។ ឯកឧត្តមអភិបាល បានបន្តថា ការបើកច្រកព្រំដែននេះទៀតសោត ក៏ដើម្បីទាក់ទាញអ្នកវិនិយោគក្នុង និងក្រៅតំបន់ ជាពិសេសប្រជាជននៃខេត្តជាប់ព្រំដែនទាំងពីរនេះ។ មិនត្រឹមតែប៉ុណ្ណោះ គេក៏សង្កេតឃើញថា ព្រំដែននេះ នឹងជួយជំរុញកិច្ចសហប្រតិបត្តិការលើការទប់ស្កាត់ ការរីករាលដាលជំងឺកូវី ដ -១៩ ឱ្យមានប្រសិទ្ធភាពផងដែរ។

អាន​បន្ថែម

ក្រុមហ៊ុនសិង្ហបូរីសម្រេចចិត្តលក់គម្រោងសណ្ឋាគារនៅខេត្តព្រះសីហនុរបស់ខ្លួនសារជាថ្មីម្ដងទៀត

ក្រោយផ្ដាច់កិច្ចសន្យាទិញលក់ការពីឆ្នាំ២០១៨ ដោយសារបញ្ហាហិរញ្ញវត្ថុរបស់អ្នកទិញ ក្រុមហ៊ុនអចលនទ្រព្យសិង្ហបូរី Hong Lai Huat Group (HLH Group) បានសម្រេចលក់សណ្ឋាគារ D’Seaview នៅខេត្តព្រះសីហនុសារជាថ្មីម្ដងទៀត កាលពីថ្ងៃទី ២៧ ខែឧសភា កន្លងមកនេះ។ បើយោងតាមសារព័ត៌មាន The Edge Singapore នៅក្នុងកិច្ចព្រមព្រៀងទិញលក់ថ្មីនេះ អ្នកទិញបានបង់លុយចំនួន ៤,២ លានដុល្លារអាមេរិច ដែលចាត់ទុកថាជាថ្លៃកក់ ហើយនឹងបន្តបង់តាមដំណាក់កាលដែលមានចែងក្នុ្ងងកិច្ចសន្យា។ ក្រៅពីការបង់ប្រាក់ឱ្យគ្រប់តាមតម្លៃ អ្នកទិញក៏ត្រូវតែទទួលខុសត្រូវ លើការបង់ពន្ធប្រថាប់ត្រាក្នុងការផ្ទេរកម្មសិទ្ធអចលនទ្រព្យ ក៏ដូចជាពន្ធផ្សេងៗ ផងដែរ។ យ៉ាងណាមិញ ប្រភពខាងលើមិនបានបញ្ជាក់ពីឈ្មោះរបស់អ្នកទិញនោះទេ។ បញ្ជាក់ផងដែរថា ក្រុមហ៊ុន HLH Group បានប្រកាសលក់សណ្ឋាគារក្នុងគម្រោង D’Seaview ជាលើកដំបូងក្នុងតម្លៃ ១៥,៧ លានដុល្លារអាមេរិក កាលពីខែមីនា ឆ្នាំ២០១៨ ។ ក្រោយមក ក្នុងខែធ្នូ ឆ្នាំដដែល ក្រុមហ៊ុនសម្រេចបញ្ឈប់កិច្ចព្រមព្រៀងទិញលក់ ដោយបញ្ជាក់ថាភាគីអ្នកទិញមិនបានគោរពទៅតាមកិច្ចសន្យា។ (អានបន្ថែម និងបន្ថែម) មានទីតាំងប្រមាណមួយគីឡូម៉ែត្រពីឆ្នេរសុខា និងមានសរុបចំនួន ៩៨បន្ទប់ សណ្ឋាគានេះគឺជាផ្នែកមួយនៃគម្រោង […]

អាន​បន្ថែម

រាជរដ្ឋាភិបាលកម្ពុជាជំរុញឱ្យអភិវឌ្ឍលំនៅឋានតម្លៃសមរម្យថែមទៀត

រាជរដ្ឋាភិបាលកម្ពុជាកំពុងជំរុញ និងទាក់ទាញឱ្យវិនិយោគិនទាំងក្នុងស្រុក និងបរទេស ឱ្យមកសាងសង់លំនៅឋានតម្លៃសមរម្យនៅកម្ពុជាបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ ឯកឧត្តម បេងហុង សុជាតិខេមរ៉ូ អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅឋាននៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយជាតិស្តីពីលំនៅឋានដោយផ្តោតលើការជំរុញឱ្យប្រជាពលរដ្ឋអាចទទួលការរស់នៅសមរម្យ។ គោលនយោបាយនេះ ផ្ដល់ឱកាសចំណេញច្រើនដល់អ្នកអភិវឌ្ឍន៍ តាមរយៈការតភ្ជាប់ផ្លូវ ប្រព័ន្ធទឹក ភ្លើង ការលើកលែងពន្ធពេលមិនទាន់លក់ ជាពិសេសការអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ ជាទីផ្សារដ៏ធំ និងមានស្ថិរភាពរយៈពេលយូរ។ ថ្លែងនៅក្នុងវេទិកា Rainmaking Cambodia តាមប្រព័ន្ធអនឡាញកាលពីថ្ងៃទី ២៥ ឧសភា ឯកឧត្តម សុជាតិខេមរ៉ូ លើកឡើងថា បច្ចុប្បន្នទីផ្សារលំនៅឋាន គឺសម្រាប់តែប្រជាពលរដ្ឋដែលមានចំណូលខ្ពស់។ «ដូច្នេះ រដ្ឋចង់ឱ្យអ្នកវិនិយោគមកសង់លំនៅដ្ឋានតម្លៃសមរម្យថែមទៀត។ លើសពីនេះ តម្លៃគឺមិនគួរមានតម្លៃខ្ពស់ជាង ៣ម៉ឺនដុល្លារ ឡើយ ដើម្បីឱ្យប្រជាពលរដ្ឋមានចំណូលទាប និងមធ្យមអាចទិញបាន»។ យោងតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មកទល់បច្ចុប្បន្ន កម្ពុជាមានគម្រោងលំនៅឋានតម្លៃសមរម្យសរុបមានចំនួន ៥គម្រោងធំៗ ដោយក្នុងនោះ ៣គម្រោងជាផ្ទះជាប់ដីមានសរុប ៨ ៣៣១ ខ្នង និង ២គម្រោងទៀត ជាខុនដូដែលមានសរុប […]

អាន​បន្ថែម