ក្រសួងរៀបចំដែនដីកំពុងពន្លឿនបញ្ចប់ផែនការប្រើប្រាស់ដីនៅមណ្ឌលគិរី

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្មីៗនេះ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពន្លឿនបញ្ចប់ការរៀបចំផែនការប្រើប្រាស់ដីនៅខេត្តមណ្ឌលគិរី ក្នុងគោលបំណងដើម្បីរឹតបន្តឹងករណីកាន់កាប់ដីខុសច្បាប់ ក៏ដូចជារៀបចំសណ្ដាប់ធ្នាប់ការទិញលក់ និងប្រើប្រាស់ដីនៅក្នុងខេត្តនេះផងដែរ។ កិច្ចប្រជុំនេះ ធ្វើឡើងកាលពីថ្ងៃទី ៨ ខែមេសា កន្លងទៅនេះ ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងមានការចូលរួមពីក្រុមការងារអនុគណៈកម្មការរៀបចំផែនការប្រើប្រាស់ដីនៅខេត្តមណ្ឌលគីរី។ ផែនការប្រើប្រាស់ដីធ្វើឡើងក្នុងគោលបំណង ដើម្បីធ្វើឱ្យការគ្រប់គ្រងនៅខេត្តនេះ មានភាពច្បាស់លាស់ មានតម្លាភាព និងមានប្រសិទ្ធភាពជាងមុន។ ក្រោយផែនការនេះសម្រេចជោគជ័យ សង្ឈឹមថា ស្ថានភាពដីនៅខេត្តមណ្ឌលគិរីនឹងមានភាពច្បាស់លាស់ជាងមុន ការទិញលក់នឹងមិនសូវមានបញ្ហា និងជាពិសេសគឺបញ្ចប់បញ្ហាលើការទន្រ្ទានដីរដ្ឋ និងដីការពារ។ ខេត្តមណ្ឌលគិរីកន្លងមកតែងតែមានបញ្ហាទាំងអស់នេះ។ ជាក់ស្ដែង បើយោងតាមទិន្នន័យបង្ហើបដោយឯកឧត្តមអភិបាលខេត្ត កាលពីឆ្នាំមុន អាជ្ញាធរខេត្តមណ្ឌលគិរីបានដកហូតដីកាន់កាប់ខុសច្បាប់យ៉ាងហោច ២ពាន់ហិចតា។ (អានបន្ថែម) លើសពីនេះ កាលពីឆ្នាំមុន ក្រសួងមហាផ្ទៃ ក៏បានសម្រេចបង្កើតក្រុមការងារអន្តរក្រសួងប្រមាណ ៥៥០នាក់ ដើម្បីចុះពិនិត្យ និងវាស់វែង ក៏ដូចជារឹតបន្តឹងការអនុវត្តច្បាប់ លើករណីទន្ទ្រាន និងកាន់កាប់ដីព្រៃខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិខេត្តមណ្ឌលគិរីនេះផងដែរ។ (អានបន្ថែម) គួរបញ្ជាក់ផងដែរថា បើតាមការវិភាគរបស់អ្នកជំនាញអចលនទ្រព្យ ខេត្តមណ្ឌលគិរី ជាទិសដៅវិនិយោគសក្ដានុពលមួយសម្រាប់អ្នកវិនិយោគិន […]

អាន​បន្ថែម

សាឡាងឆ្លងកោះនរា-កោះពេជ្រ បើកដំណើរការដើម្បីរំដោះការកកស្ទះចរាចរណ៍

រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ដំណើរការសាឡាងខ្នាតធំ ២គ្រឿង សម្រាប់ដឹកយានយន្ត និងចម្លងអ្នកដំណើរឆ្លងរវាងកោះនរា និងកោះពេជ្រ ដើម្បីរំដោះការកកស្ទះលើស្ពានព្រះមុនីវង្ស។ នេះបើតាមការជូនដំណឹងរបស់មន្ទីសារធារណការ និងដឹកជញ្ជូនរាជធានីនៅព្រឹកថ្ងៃ ទី៩ ខែមេសានេះ។ ការដាក់ឱ្យដំណើរការសាឡាងនេះ គឺដើម្បីជួយរំដោះការកកស្ទះចរាចរណ៍នៅលើស្ពានព្រះមុនីវង្សថ្មី ព្រោះស្ពានព្រះមុនីវង្សចាស់កំពុងបិទជួសជុលរយៈពេល ៣ថ្ងៃ។ (អានបន្ថែម) ប្រភពដដែលបញ្ជាក់ថា សាឡាងទាំង ២ នេះ នឹងដំណើរការចម្លងពីម៉ោង ៥:៣០នាទីព្រឹក រហូតដល់ម៉ោង ៨យប់។ សាឡាងនេះទៀតសោត គឺនឹងប្រើប្រាស់បណ្តោះអាសន្នប៉ុណ្ណោះ ពោលគឺប្រើប្រាស់ក្នុងអំឡុងពេលស្ពានខ្សែកាបតភ្ជាប់ពីកោះពេជ្រ ទៅកោះនរាដែលកំពុងសាងសង់។ គួរបញ្ជាក់ផងដែរ ក្រៅពីសាឡាង រដ្ឋបាលរាជធានីភ្នំពេញ និង ក្រុមហ៊ុន OCIC ក៏កំពុងពិចារណាសាងសង់ស្ពានបេតុងមួយខ្សែបន្ថែមទៀតផងដែរ នៅតំបន់ព្រែកប្រាផងដែរ ដើម្បីរំដោះចរាចរណ៍លើផ្លូវជាតិលេខ១ និង ផ្លូវជាតិលេខ២។ (អានបន្ថែម)

អាន​បន្ថែម

បណ្ឌិត គីម ហ៊ាង៖ វិស័យអចលនទ្រព្យក៏នឹងស្ទុះឡើងបើរដ្ឋធ្វើរឿងមួយនេះមែន

អ្នកជំនាញផ្នែកអចលនទ្រព្យ និងជាប្រធានក្រុមហ៊ុន KW Cambodia លោកបណ្ឌិត គីម ហ៊ាង បានសំដែងសុទិដ្ឋិនិយមថា វិស័យអចលនទ្រព្យក៏នឹងមានដង្ហើមឡើងវិញដែរ ក្រោយភាពស្ងប់ស្ងាត់មួយរយៈពេលធំ បើរដ្ឋាភិបាលសម្រេចបើកឱ្យភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងរួចចូលមកសៀមរាបអង្គរនៅចុងឆ្នាំនេះពិតមែន។ លោកបានឱ្យដឹងទៀតថា៖ «នេះគឺជំហានដ៏ឆ្លាតវៃមួយរដ្ឋាភិបាល ដូចនឹងប្រទេសផ្សេងៗទៀត ដែលបាននឹងកំពុងធ្វើដូចគ្នា។ ជាក់ស្ដែង ភ្ញៀវទេសចរណ៍នឹងជួយស្ដារសេដ្ឋកិច្ចមួយផ្នែកធំ ពិសេសវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច»។ លោកបន្តថា៖ «ធម្មតាបើសេដ្ឋកិច្ចឡើង វិស័យសំណង់ និងអចលនទ្រព្យ ក៏នឹងឡើងតាមដែរ។ នៅពេលទេសចរមកវិញ តម្រូវការមូលដ្ឋាននៃការរស់នៅប្រចាំថ្ងៃក៏កើនឡើងដែរ ការងារក៏មានច្រើនជាមុន ចំណូលប្រជាជនក្នុងស្រុកក៏កើនឡើង។ ដូច្នេះ វិស័យដីធ្លីក៏នឹងដើរឡើងវិញដែរ។ គ្រប់វិស័យទាំងអស់ជាសរសៃប្រទាក់ប្រទិនគ្នា ហើយជួយគ្នាទៅវិញទៅមក»។ គួរបញ្ជាក់ផងដែរ ផែនការបើកទទួលភ្ញៀវទេសចរអន្តរជាតិចូលមកសៀមរាបអង្គរនៅចុងឆ្នាំនេះ ស្នើឡើងដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី០៧ ខែមេសា កន្លងមកនេះ ក្នុងគោលបំណងដើម្បីស្ដារសេដ្ឋកិច្ច។ យ៉ាងណាមិញ រដ្ឋមិនទាន់សម្រេចជាក់លាក់នៅឡើយទេថានឹងបើកពិតមែន ឬយ៉ាង ដោយត្រូវសង្កេតស្ថានភាពជាក់ស្ដែងជាមុនសិន។ ដោយឡែក ខណៈពេលនេះ វិបត្តិកូវីដបានដាក់សម្ពាធលើទីផ្សារយ៉ាងខ្លាំង។ បើយោងតាមរបាយការណ៍របស់ CBRE Cambodia កាលពីថ្ងៃទី ៦ មេសា […]

អាន​បន្ថែម

7-Eleven លើកផ្លាកនៅពីរទីតាំងក្នុងក្រុងភ្នំពេញ ដោយប្រកាសថានឹងបើកឆាប់ៗ

ផ្សារមីនីម៉ាតដ៏ពេញនិយម 7-Eleven កាលពីថ្មីៗនេះ បានលើកផ្លាកនៅទីតាំង ២កន្លែង ក្នុងក្រុងភ្នំពេញ ជាមួយនឹងសេចក្ដីប្រកាសមុខការដ្ឋានដែលសរសរថា «ជួបគ្នាទីនេះ ក្នុងពេលឆាប់ៗ»។ បើសង្កេតតាមទីតាំងជាក់ស្ដែង សាខាទី ១ គឺស្ថិតនៅតាមបណ្ដោយផ្លូវជាលេខ ៥ ម្ដុំព្រែកព្នៅ ឯមួយសាខាមួយទៀត ស្ថិតនៅតាមបណ្ដោយផ្លូវជាលេខ៦ ម្ដុំព្រែកលាប។ លើសពីនេះ ពីក្រោយផ្លាកដែលសរសរថា «ជួបគ្នាទីនេះ ក្នុងពេលឆាប់ៗ» ក៏ឃើញថាមានការដ្ឋានកំពុងសាងសង់ផងដែរ។ ចំណុចនេះអាចបញ្ជាក់ថា ភ្នំពេញអាចនឹងមានផ្សារមីនីម៉ាត 7-Eleven ទាំងពីរសាខាក្នុងពេលឆាប់ៗខាងមុខនេះ។ យ៉ាងណាមិញ បើយោងតាមសេចក្ដីប្រកាសចុងក្រោយរបស់ក្រុមហ៊ុន CP All Plc ដែលក្រុមហ៊ុន Franchise ផ្សារ 7-Eleven មកកម្ពុជា កាលពីខែ វិច្ឆិកា ឆ្នាំ២០២០ ទោះកំពុងមានវិបត្តិកូវីដក្ដី ក្រុមហ៊ុននៅតែបន្តផែនការបើកសាខានៅកម្ពុជាឱ្យបានក្នុងឆ្នាំ២០២១ នេះ។ គួរបញ្ជាក់ផងដែរថា ផែនការប្រកាសថានឹងបើក 7-Eleven នៅកម្ពុជា ត្រូវបានធ្វើឡើងតាំងពីខែ ឧសភា ឆ្នាំ២០២០ មកម៉្លេះ។ (អានបន្ថែម) ទាក់ទិននឹង ផ្សារមីនីម៉ាតដ៏ពេញនិយមមួយនេះ គិតត្រឹមចុងឆ្នាំ […]

អាន​បន្ថែម

ផ្សារទំនើបថ្មី ៤កន្លែង បើកដំណើរការនៅត្រីមាសទី១ ទោះទីផ្សារប៉ះពាល់ខ្លាំងពីវិបត្តិកូវីដក្ដី

ក្នុងអំឡុង ៣ខែដំបូងនៃឆ្នាំ ២០២១ នេះ មានផ្សារទំនើបថ្មី ៤កន្លែង បានបញ្ចប់ការសាងសង់ និងបើកដំណើរការ ទោះបីទីផ្សារកំពុងប៉ះពាល់ខ្លាំងពីវិបត្តិកូវីដក្ដី។ នេះបើយោងតាមរបាយការណ៍របស់ CBRE Cambodia កាលពីថ្មីៗនេះ។ របាយការណ៍ដដែលនេះ បានឱ្យដឹងទៀតថា ការបញ្ចប់ការដ្ឋានសាងសង់នេះ គឺស្របនេះដែរទីផ្សារកំពុងដាំក្បាលចុះដោយសារព្រឹត្តិការណ៍ ២០ កុម្ភៈ។ បើយោងតាម Google Mobility Tracker ស្ថានភាពទីផ្សារទំនើបនៅកម្ពុជា ត្រឹមចុងខែមីនា នេះ ស្ថិតនៅកម្រិតជិត -៥០% ក្រោមបន្ទាត់គោលមុនព្រឹត្តិការណ៍ ២០ កុម្ភៈ ឯណោះ។ ផ្សារទំនើបទាំង ៤ កន្លែងនេះ រួមមាន ផ្សារទំនើប Green Avenue នៅខណ្ឌសែនសុខ ផ្សារទំនើប TK Central នៅទួលគោល ផ្សារទំនើប View Park Mall នៅខណ្ឌដូនពេញ និង Boeung Snor Food Village នៅច្បារអំពៅ។ […]

អាន​បន្ថែម

CBRE៖ ឆ្នាំ២០២១ វិស័យអចលនទ្រព្យនឹងជួបហានិភ័យ ៣ ធំៗ

ការផ្គត់ផ្គង់លើសតម្រូវការ ការថមថយនៃរំហូរសាច់ប្រាក់ចូលក្នុងទីផ្សារ និងការពន្យារពេលបញ្ចប់ការដ្ឋាននៃគម្រោងអចលនទ្រព្យនានា គឺជាហានិភ័យចម្បងបំផុតដែលនឹងជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យក្នុងឆ្នាំ ២០២១ ក្រៅពីវិបត្តិកូវីដ។ នេះបើយោងតាមការស្ទង់មតិរបស់ទីភ្នាក់ងារអចលនទ្រព្យ CBRE Cambodia កាលពីថ្មីៗនេះ។ ការស្ទង់មតិនេះក៏បានបង្ហាញ ក្រៅពីហានិភ័យចម្បងទាំង ៣ខាងលើ ទីផ្សារក៏អាចនឹងត្រូវគំរាមកំហែងពីបញ្ហាផ្សេងៗទៀតដូចជា ការដាក់ទណ្ឌកម្មពីអន្តរជាតិ កង្វះហេដ្ឋារចនាសម្ព័ន្ធ ការផ្លាស់ប្តូរបទប្បញ្ញត្តិក្នុងស្រុក គ្រោះមហន្តរាយធម្មជាតិ និងហានិភ័យភូមិសាស្ត្រនយោបាយជាដើម។ យ៉ាងណាមិញ ហានិភ័យដែលលើកឡើងទាំងនេះ ជាក់ស្ដែងដូចជា ការដាក់ទណ្ឌកម្មពីឆាកអន្តរជាតិ និងការផ្លាស់ប្តូរបទប្បញ្ញត្តិក្នុងស្រុក រំពឹងថានឹងមិនសូវធ្ងន់ធ្ងរទេក្នុងឆ្នាំ ២០២១នេះ បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ក្រៅពីហានិភ័យទាំងអស់នេះ ទីផ្សារអចលនទ្រព្យនៅពេលនេះក៏កំពុងរងសម្ពាធយ៉ាងខ្លាំងពីការផ្ទុះឡើងនៃព្រឹត្ដិការណ៍ ២០ កុម្ភៈ ផងដែរ។ នាយកគ្រប់គ្រងក្រុមហ៊ុន CBRE Cambodia លោក James Hodge បានឱ្យដឹងថា៖ «មុនព្រឹត្តិការណ៍ ២០ កុម្ភៈ ឃើញថាទីផ្សារចាប់ផ្ដើមមានសន្ទុះខ្លាំងវិញហើយ ប៉ុន្តែការឆ្លងក្នុងសហគមន៍ បានធ្វើឱ្យទីផ្សារក្លាយជាមិនប្រាកដប្រជាវិញ។ ជាក់ស្ដែង តួលេខស្រាវជ្រាវរបស់យើង បានបង្ហាញតម្រូវការស្ទើរគ្រប់វិស័យទាំងអស់ធ្លាក់ចុះយ៉ាងខ្លាំង»។ លោកបន្តថា៖ «ប៉ុន្តែ ចំណុចល្អគឺកិច្ចព្រមព្រៀងទិញលក់ ឬជួល មួយចំនួនធំត្រូវបានធ្វើឡើងមុនព្រឹត្តិការណ៍ ២០ កុម្ភៈ […]

អាន​បន្ថែម

CBRE៖ តម្លៃលក់បូរីជាមធ្យមថយចុះ ១៥% អំឡុងពេល ៦ ខែចុងក្រោយនេះ

តម្លៃលក់បូរី ជាមធ្យមថមថយប្រមាណ ១៣% ទៅ ១៩% សម្រាប់គ្រប់ប្រភេទផ្ទះទាំងអស់ អំឡុងរយៈពេល ៦ ចុងក្រោយនេះ។ នេះបើយោងតាមរបាយការណ៍វិភាគទីផ្សារត្រីមាសទី១ ឆ្នាំ២០២១ របស់ក្រុមហ៊ុន CBRE Cambodia ចេញផ្សាយកាលពីម្សិលមិញនេះ។ របាយការណ៍ដដែលបានឱ្យដឹងថា ការធ្លាក់ចុះនៃតម្លៃនេះ ជាកត្តាបង្ហាញថាទីផ្សារបូរី ចាប់ផ្ដើមទទួលរងសម្ពាធពីវិបត្តិកូវី១៩ ហើយ បន្ទាប់ពីមានលំនឹង និងអាចទប់ទល់នឹងបញ្ហាជំងឺកាចសាហាវមួយនេះបានជាងមួយឆ្នាំ។ ប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកសិក្សាស្រាវជ្រាវរបស់ CBRE កញ្ញា គីម គីនកេសា បានឱ្យដឹងថា៖ «ការធ្លាក់ថ្លៃនេះទៀតសោត មិនមែនដោយសារតែវិបត្តិកូវីដមួយមុខទេ ប៉ុន្ដែក៏ដោយសារតែការកើនឡើងនៃការប្រកួតប្រជែងក្នុងទីផ្សារ និងនិន្នាការនៃការផ្លាស់ប្តូរទីតាំងគម្រោងទៅជាយក្រុងផងដែរ»។ កញ្ញា បន្តថា៖ «ជាក់ស្ដែង នៅពេលដែលមានអ្នកអភិវឌ្ឍន៍កាន់តែច្រើនឡើង អតិថិជនក្នុងទីផ្សារក៏មានជម្រើសច្រើន តម្លៃក៏មានទំនោរនឹងធ្លាក់ចុះ។ ដូចគ្នានេះ ដោយសារគម្រោងបូរីនីមួយៗ បន្តខិតចេញទៅជាយក្រុងកាន់តែឆ្ងាយ បន្តិចម្ដងៗ តម្លៃដីដែលប្រើប្រាស់ដើម្បីអភិវឌ្ឍក៏ទាបជាងមុន ទើបធ្វើឱ្យតម្លៃលក់ក៏ធ្លាក់ចុះផងដែរ»។ របាយការណ៍ដដែលនេះ បានឱ្យដឹងទៀតថា ក្នុងរយៈពេល ៦ខែ ចុងក្រោយ ពោលគឺចាប់ពី ខែតុលាឆ្នាំ ២០២០ ដល់មីនា ឆ្នាំ ២០២១ […]

អាន​បន្ថែម

បច្ចុប្បន្នភាពនៃតម្លៃ និងនិន្នាការទីផ្សារអចលនទ្រព្យធំៗទាំង ៤ប្រភេទ សម្រាប់ត្រីមាសទី១ នៃឆ្នាំ ២០២១

បើទោះបីជាអ្នកជំនាញភាគច្រើនបានព្យាករណ៍កាលពីចុងឆ្នាំ ២០២០ ថាទីផ្សារនឹងមានការងើបឡើងវិញខ្លាំងនៅឆ្នាំ ២០២១ ក្ដី ការផ្ទុះឡើងនៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បានធ្វើឱ្យការព្យាករណ៍ មិនដូចក្ដីរំពឹង ហើយទីផ្សារប្រែជាគ្មានស្ថិរភាពជាងមុនទៅទៀត។ នេះបើយោងតាមរបាយការណ៍របស់ CBRE Cambodia ចេញផ្សាញកាលពីថ្ងៃទី ៦ មេសា នេះ។ របាយការណ៍ដដែលបង្ហាញថា បញ្ហាធំៗដែលទីផ្សារកំពុងប្រឈមខ្លាំងរួមមាន ការផ្គត់ផ្គង់លើសតម្រូវការ ការថយចុះនៃរំហូរសាច់ប្រាក់ចូលក្នុងទីផ្សារ និងភាពយឺតយ៉ាវនៃការដ្ឋានសាងសង់របស់គម្រោងនានា។ សម្រាប់ត្រីមាសទី ១ នេះទៀតសោត ការផ្លាស់ប្តូរដែលគួរឱ្យកត់សម្គាល់បំផុត គឺតម្លៃលក់បុរីជាមធ្យមថយចុះប្រមាណ ១៥% បន្ទាប់ពីទីផ្សារមួយនេះ បានរក្សាលំនឹងយកឈ្នះឥទ្ធិពលកូវីដ ១៩ រយៈពេលជាងមួយឆ្នាំ។ ដោយឡែក ផ្សារទំនើប នៅរងផលប៉ះពាល់ធ្ងន់ជាងគេ ពោលគឺស្ថិតនៅកម្រិតជិត -៥០% ក្រោមបន្ទាត់គោលមុនព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។ លើសពីនេះ ទីផ្សារការិយាល័យ បន្តរងសម្ពាធ ប៉ុន្ដែឃើញថាថ្លៃជួលចាប់ផ្ដើមមានស្ថិរភាព បន្ទាប់ពីធ្លាក់ចុះអស់ពេលជាងមួយឆ្នាំ។ យ៉ាងណាមិញ ទីផ្សារខុនដូកំពុងស្ថិតក្នុងដំណាក់កាលធ្លាក់ចុះ ដោយកំពុងប្រឈមនឹងបញ្ហាការផ្គត់ផ្គង់លើសតម្រូវការ ក៏ដូចជាបញ្ហាយឺតយ៉ាវ ឬការពន្យារពេលបញ្ចប់ការដ្ឋានគម្រោង។ បញ្ហានេះ ភាគច្រើនបណ្ដាលមកពីការបាត់បង់ទីផ្សារវិនិយោគិនបរទេសមួយចំណែកធំ។ របាយការណ៍ដដែល […]

អាន​បន្ថែម

ក្រសួងចេញគោលការណ៍ថ្មី ៤ ចំណុចដើម្បីឱ្យម្ចាស់គម្រោងបុរីនិងអគារខ្ពស់ៗអនុវត្តតាម

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានស្នើដល់ម្ចាស់បុរី និងអគារខ្ពស់នានាទូទាំងប្រទេស ឱ្យចូលរួមអនុវត្តគោលការណ៍ថ្មី ៤ចំណុចសំខាន់ៗ ដើម្បីពង្រឹងគុណភាពសេវាទូរគមនាគមន៍កម្ពុជា។ នេះបើតាមសេចក្តីណែនាំ ស្តីពីវិធានការណ៍បង្កើនប្រសិទ្ធភាព និងពង្រឹងគុណភាពសេវាទូរគមនាគមន៍  កាលពីថ្មីៗនេះ។ បើយោងតាមប្រភពដដែល គោលការណ៍ទាំង ៤ នោះរួមមាន៖ ១) មិនត្រូវចុះកិច្ចសន្យាផ្តល់សិទ្ធិផ្តាច់មុខ ជាមួយក្រុមហ៊ុនទូរស័ព្ទ និងអ៊ីនធឺណិត ណាមួយឡើយ។ ពោល គឺត្រូវបើកចំហឱ្យអ្នករស់នៅក្នុងបូរី ឬខុនដូ មានសិទ្ធិជ្រើសរើសសេវាទូរស័ព្ទ និងអ៊ីនធឺណិតរបស់ក្រុមហ៊ុនណាមួយក៏បានដោយខ្លួនឯង និងដោយសេរី។ ២) ត្រូវរៀបចំទីតាំងសម្រាប់សាងសង់ស្ថានីយអង់តែន ក្នុងបុរី ឬរៀបចំបង្គោលឱ្យរួចជាស្រេច ដើម្បីបង្កើនភាពងាយស្រួលក្នុងការអូសខ្សែបណ្ដាញទូរស័ព្ទ ឬអ៊ីនធឺណិត។ ៣) ចំពោះអគារខ្ពស់ ត្រូវសហការជាមួយក្រុមហ៊ុនទូរគមនាគមន៍នានា (ទូរស័ព្ទ និងអ៊ីនធឺណិត ជាដើម) ដើម្បីបំពាក់ប្រព័ន្ធផ្តល់សេវាក្នុងអគារ (In-building Solutions)។ ៤) ម្ចាស់បុរី និងអគារខ្ពស់ ត្រូវចាត់ទុកថា សេវាទូរគមនាគមន៍នានា គឺជាសេវាចាំបាច់ ដូចគ្នានឹងសេវាអគ្គិសនី និងទឹកដែរ។ គួរបញ្ជាក់ផងដែរថា ក្រសួងបាននឹងកំពុងខិតខំបញ្ចប់ការរៀបចំលិខិតបទដ្ឋានគតិយុត្តទាក់ទិននឹងការពិន័យអន្តរការណ៍ និងទណ្ឌកម្មផ្សេងៗ លើក្រុមហ៊ុនទូរគមនាគមន៍ និម្ចាស់គម្រោងដែលមិនគោរពច្បាប់។

អាន​បន្ថែម

Colliers៖ វិស័យបដិសណ្ឋារកិច្ចនៅអាស៊ីនឹងស្ទុះវិញនៅឆ្នាំ ២០២៣ ខណៈកម្ពុជានឹងនាំមុខគេផ្នែកកាស៊ីណូ

វិស័យបដិសណ្ឋារកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកត្រូវបានព្យាករថា នឹងស្ទុះឡើងវិញជាបន្ដបន្ទាប់ចាប់ពីចុងឆ្នាំ ២០២១ នេះតទៅ ហើយនឹងស្ទុះខ្លាំងបំផុតនៅឆ្នាំ ២០២៣។ នេះបើយោងតាមរបាយការណ៍វិភាគទីផ្សាររបស់ក្រុមហ៊ុនអចលនទ្រព្យល្បីល្បាញមួយនៅកាណាដា Colliers International កាលពីថ្មីនេះ។ របាយការណ៍ដែលមានឈ្មោះថា Hotel Insights Q1 បានឱ្យដឹងទៀតថា ក្នុងចំណោមប្រទេសក្នុងអាស៊ីប៉ាស៊ីហ្វិកទាំងអស់ ប្រទេសកម្ពុជា និងម៉ាកាវ នឹងនាំមុខគេលើវិស័យកាស៊ីណូ ខណៈវិស័យនេះនៅសិង្ហបូរី ហ្វីលីពីន និងវៀតណាមនឹងថមថយបន្តិច។ ការព្យាករណ៍វិជ្ជមាននេះ គឺដោយសារប្រទេសកម្ពុជា កន្លងមកបានចាប់យកទីផ្សារមួយចំណែកធំ ពិសេសជនជាតិចិន ហើយទីផ្សារនេះរំពឹងថានឹងត្រឡប់មកវិញក្រោយវិបត្តិកូវីដស្ងប់ស្ងាត់។ លើសពីនេះ គេសង្កេតឃើញថា កាស៊ីណូជាច្រើនបានផ្លាស់ខ្លួន ពីត្រឹមតែជាកាស៊ីណូទៅជារីសតចម្រុះ ដែលផ្ដល់នូវសេវាកម្មគ្រប់បែបយ៉ាងដូចជា សណ្ឋាគារ ភោជណីយដ្ឋាន សួនកម្សាន្ត បារ និងក្លឹបជាដើម។ ការផ្លាស់ប្ដូរនេះគឺជាយុទ្ធសាស្រ្តឆ្លាតវៃមួយ ហើយនឹងក្លាយជានិន្នាការនាពេលអនាគត ដើម្បីចាប់យកចំណែកទីផ្សារឱ្យបានច្រើនជាងមុន។ គួរបញ្ជាក់ផងដែរ កម្ពុជាជាម្ចាស់ផ្ទះរបស់កាស៊ីណូជាច្រើនកន្លែង។ បើគិតត្រឹមចុងឆ្នាំ ២០១៩ កម្ពុជាមានកាស៊ីណូយ៉ាងហោចជាង ១៩៥ កន្លែង ទូទាំងប្រទេស។ នេះបើយោងតាមទិន្នន័យរបស់ក្រុមហ៊ុនដែលសុំអាជ្ញាបណ្ណកកាស៊ីណូរបស់ក្រសួងសេដ្ឋកិច្ច។ (អានបន្ថែម) តួយ៉ាងដូចជា Naga ដែលមាន ២សាខារួចមកហើយនៅភ្នំពេញ ហើយសាខាទី៣ […]

អាន​បន្ថែម