គម្រោងអគារពាណិជ្ជកម្មនិងលំនៅឋានថ្មីមួយកន្លែងនឹងបង្ហាញខ្លួននៅភាគខាងជើងភ្នំពេញឆាប់ៗ

គម្រោង «ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ» ដែលជាគម្រោងអភិវឌ្ឍន៍អគារពាណិជ្ជកម្ម និងលំនៅឋាន នៅជាប់នឹងគម្រោងពហុកីឡដ្ឋានមរតកតេជោ បានបើកលក់ជាផ្លូវការហើយ ដោយនឹងបង្ហាញខ្លួននៅឆ្នាំ ២០២៣ ស្របពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡា SEA Games ។ គម្រោងនេះ លាតសន្ធឹងលើផ្ទៃដីជាង ៦ហិចតា ជាប់នឹងពហុកីឡដ្ឋានមរតកតេជោ ដែលស្ថិតនៅក្នុងទីក្រុងនាគសម្តេចតេជោ លាតសន្ធឹងលើផ្ទៃដីចំនួន ៣៥ ០០០ ហិចតា នៅភាគខាងជើងនៃទីក្រុងភ្នំពេញ ។ ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ នេះនឹងរួមមាន ខុនដូ១២ អាគារ ផ្ទះល្វែង ផ្ទះអាជីវកម្ម វីឡាភ្លោះ ផ្សារទំនើប និង សារមន្ទីរកីឡាជាដើម។ គម្រោងនេះ ជាការវិនិយោគរបស់ក្រុមហ៊ុន ដាប់ប៊ែលយូប៊ី ស្ព័ត វីលេច ឯ.ក (WB Sport Village) ដែលជាបុត្រសម្ព័ន្ឋក្រុមហ៊ុន វើលដ៏ប្រ៊ីដគ្រុប (WorldBridge Group)។ គួរបញ្ជាក់ផងដែរ កីឡដ្ឋានមរតកតេជោដែលកំពុងសាងសង់ឡើងក្រោមថវិកាជំនួយឥតសំណងរបស់ចិនជាង ១៦០លានដុល្លារ បច្ចុប្បន្នត្រូវបានបំពាក់កៅអីបានជាង ១២.០០០ កន្លែងហើយ ដោយគ្រោងនឹងបញ្ចប់ការងារសាងសង់ទាំងស្រុងនៅខែឧសភានេះ។ […]

អាន​បន្ថែម

ក្រសួងបើកឱ្យប្រើសេវាស្កេន QR Code លើប្លង់រឹងឡើងវិញ ក្រោយផ្អាកមួយរយៈដើម្បីដំឡើងប្រព័ន្ធថ្មី

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី៣១ ខែមីនា កន្លងមកនេះ បានប្រកាសបើកដំណើរប្រព័ន្ធស្កេន QR Code លើសន្លឹកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ឡើងវិញហើយ បន្ទាប់ពីបានផ្អាកមួយរយៈដើម្បីដំឡើងប្រព័ន្ធថ្មី។ សេចក្ដីប្រកាសរបស់ក្រសួងបានឱ្យដឹងថា ក្រុមការងារបច្ចេកទេសបានដំឡើងប្រព័ន្ធថ្មីឡើងវិញរួចរាល់ហើយ ដូច្នេះការប្រើប្រាស់នឹងងាយស្រួល និងរលូនជាងប្រព័ន្ធចាស់។ (អានបន្ថែម) គួរបញ្ជាក់ផងដែរថា ប្រព័ន្ធពិនិត្យព័ត៌មានសុរិយោដីតាមរយៈការស្កេន QR Code ដោយប្រើកម្មវិធីលើទូរស័ព្ទដៃស្មាតហ្វូន ត្រូវបានដាក់ឱ្យប្រើប្រាស់តាំងពីដើមឆ្នាំ ២០២០ មកម្ល៉េះ។ ប្រព័ន្ធនេះធ្វើឡើងដើម្បីឱ្យសាធារណជនអាចស្វែងរកព័ត៌មានរបស់អចលនទ្រព្យបានដោយខ្លួនឯង ពោលគឺដើម្បីជៀសវាងបញ្ហាក្ដីក្ដាំពេលទិញលក់។ (អានបន្ថែម) តាមរយៈទូរស័ព្ទស្មាតហ្វូន លោកអ្នកនឹងអាចដឹងពីព័ត៌មាននៃដី ដូចជា ថ្ងៃខែឆ្នាំធ្វើបច្ចុប្បន្នភាព ទីតាំងក្បាលដី លេខក្បាលដី ទំហំដី រូបភាពប្រើប្រាស់ដី លក្ខណៈនៃការប្រើប្រាស់ដី ប្រភេទទ្រព្យ ម្ចាស់កម្មសិទ្ធិ សិទ្ធិលើការបញ្ចាំ ហ៊ីប៉ូតែក សិទ្ធិជួលអចិន្រ្តៃយ៍ សេវភាព ការរឹបអូស និងព័ត៌មានជាច្រើនទៀត។

អាន​បន្ថែម

រដ្ឋាភិបាលត្រៀមកាត់ដីសរុបជាង ១០០០ ហិកតា ជូន​ប្រជាជន​ក្រីក្រនៅខេត្តបាត់​ដំបង​

រដ្ឋបាលខេត្តបាត់ដំបង បាននឹង​កំពុងរៀបចំដីដីសម្បទានសង្គមកិច្ចប្រមាណជាង ១០០០ហិកតា ដើម្បីចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ និងប្រជាពលរដ្ឋដែលកំពុងរស់នៅ​តំបន់​ដែនជម្រកសត្វព្រៃភ្នំសំកុស និង​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​សំឡូត។ នេះបើយោងតាម​វិទ្យុជាតិកម្ពុជា កាលពីថ្ងៃទី ២៩ មីនា។ លោក កត់ បូរ៉ាណ ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង បានឱ្យដឹងថា ​រដ្ឋបាលខេត្ត​កំពុង​ចុះ​វាយ​តម្លៃ​​​ដី ដែល​ស្ថិតក្នុងភូមិកំពង់ល្ពៅ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ទំហំ​ជាង ១០០០ហិកតា ដើម្បីធ្វើ​សំណើរស្នើសុំ​ដីពីរដ្ឋាភិបាល។ ជាមួយគ្នានេះដែរ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏ធ្លាប់​បានប្រាប់អាជ្ញាធរមូលដ្ឋានឱ្យ​ គ្រប់​គ្រង​ដីតំបន់នេះឱ្យ​បានជាដាច់ខាត ចៀសវាង​ការ​ទន្ទ្រានយកដី​ធ្វើជាកម្មសិទ្ធិ មុ​នពេល​​​ចែក​ជូន​ប្រជាជន​។ គួរបញ្ជាក់ថា ដីដែលត្រៀមធ្វើជាសម្បទានសង្គមកិច្ចនេះ ត្រូវបែងចែកជូនប្រជាពលរដ្ឋក្រីក្រ មានទីតាំងស្ថិតនៅជិត​ផ្លូវជាតិ​លេខ​ ១០ ផងដែរ។

អាន​បន្ថែម

រដ្ឋាភិបាលសម្រេចកាត់ឃុំ ៣ ពីស្រុកទឹកឈូ ខេត្តកំពត បង្កើតជាទីក្រុងបូកគោថ្មី

រដ្ឋាភិបាលបានសម្រេចកាត់ឃុំ ៣ ពីស្រុកទឹកឈូ ខេត្តកំពត ដើម្បីបង្កើតជាក្រុងបូកគោថ្មី។ នេះបើយោងតាមអនុក្រឹត្យលេខ៣៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។ ប្រភពដដែលបានឱ្យដឹងថា ឃុំទាំង ៣ នឹងត្រូវក្លាយជាសង្កាត់នៃក្រុងបូកគោ ដោយរួមមាន ឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត។ ដោយឡែក សម្រាប់ការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលក្រុងបូកគោ នឹងត្រូវតែអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ។ ទាក់ទិននឹងគម្រោងបង្កើតទីក្រុងថ្មីនេះ រដ្ឋាភិបាលធ្លាប់បានបង្ហើបតាំងពីឆ្នាំ ២០១៩ មកម្ល៉េះ ក្នុងគោលបំណងដើម្បីអភិវឌ្ឍទីក្រុងបូកគោ ឱ្យទៅជាក្រុងវៃឆ្លាត ទេសចរណ៍ ប្រវត្តិសាស្រ្ត  និងធម្មជាតិ ដ៏ពិសិដ្ឋគ្មានពីរនៃព្រះរាជាណាចក្រកម្ពុជា។ (អានបន្ថែម) បើយោងតាមផែនការនាពេលនោះ ទីក្រុងបូកគោ ក៏មានគម្រោងអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំមួយផងដែរ ដោយក្នុងនោះនឹងរួមមាន តំបន់លំនៅឋាន តំបន់ពាណិជ្ជកម្ម តំបន់ចម្រុះ តំបន់ដឹកជញ្ជូន តំបន់ទេសចរណ៍ តំបន់រដ្ឋបាល និងសេវាកម្មសាធារណៈ តំបន់លំហសាធារណៈ តំបន់វប្បធម៍ និងសាសនា ក៏ដូចជាតំបន់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសជាដើម។ (អានបន្ថែម) គួរបញ្ជាក់ផងដែរ អ្នកបរិស្ថាន ក៏ដូចជាអង្គការក្រៅរដ្ឋាភិបាលមួយចំនួន […]

អាន​បន្ថែម

វិភាគ៖ ក្រោយឆ្លងផុតរលកទី៣ តើទីផ្សារអចនទ្រព្យកម្ពុជានឹងផ្លាស់ប្ដូរទ្រង់ទ្រាយទៅជាយ៉ាងណា?

វិបត្តិកូវីដបានដាក់សម្ពាធលើទីផ្សារអចលនទ្រព្យមួយកម្រិតធំកាលពីឆ្នាំ ២០២០ ហើយដោយសារតែមានព្រឹត្ដិការណ៍ឆ្លងក្នុងសហមគន៍ ២០ កុម្ភៈ ទីផ្សារនៅក្នុងឆ្នាំ ២០២១ បន្តរងសម្ពាធកាន់តែខ្លាំង។ បើយោងតាមការសង្កេតរបស់អ្នកជំនាញ ក្នុងប៉ុន្មានខែចុងក្រោយនេះ សកម្មភាពការទិញលក់មានការថមថយមួយកម្រិតធំ។ ជាមួយនឹងបញ្ហាដែលកើតឡើងដដែលៗនេះ មានសំណួរសំខាន់ៗ ២ ត្រូវបានចោទឡើងថា តើទីផ្សារទទួលបានមេរៀនអ្វីខ្លះ ហើយក្រោយឆ្លងផុតរលកទី៣ តើទីផ្សារអចនទ្រព្យកម្ពុជានឹងផ្លាស់ប្ដូរទ្រង់ទ្រាយទៅជាយ៉ាងណា? ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យ បានធ្វើបទសម្ភាសន៍តាមប្រព័ន្ធអនឡាញជាមួយអ្នកជំនាញ ៣រូប រួមមាន លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកស្រី ហ្គ្រែស រចនីហ្វុង អគ្គនាយិការក្រុមហ៊ុន Century 21 Cambodia និងលោក ម៉ាន់ ច័ន្ទឌី អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា។ បើសរុបការវិភាគរបស់អ្នកជំនាញទាំង៣ មេរៀនសំខាន់ៗ ដែលទទួលបានមានដូចជា៖ ១) ត្រូវប្រុងប្រយ័ត្នខ្ពស់លើលំហូរសាច់ប្រាក់ មុនវិបត្តិកូវីដ ម្ចាស់គម្រោងអាចសាងសង់គម្រោងណាមួយបានយ៉ាងងាយស្រួល ដោយគ្រាន់តែប្រើកម្ចីធនាគារ និងការបង់រំលស់ពីអតិថិជន។ ប៉ុន្តែបញ្ហាកូវីដបានធ្វើឱ្យប៉ះពាល់ដល់ចំណូលរបស់អ្នកទិញមួយចំនួនធំ ហើយធនាគារក៏រឹតបន្ដឹងកម្ចីជាងមុនផងដែរ។ កត្តាទាំងនេះ បានដាក់សម្ពាធលើស្ថានភាពហិរញ្ញវត្ថុរបស់ម្ចាស់គម្រោងយ៉ាងធ្ងន់។ ដូច្នេះ ចាប់ពីពេលនេះតទៅ […]

អាន​បន្ថែម

អភិបាលខេត្តមណ្ឌលគិរីព្រមានចាត់វិធានការធ្ងន់លើអ្នកយកដីព្រំដែនធ្វើជាកម្មសិទ្ធិខុសច្បាប់

រដ្ឋបាលខេត្តមណ្ឌលគិរី បាន និងកំពុងដកហូតដីដែលកាន់កាប់ខុសច្បាប់ជាបន្តបន្ទាប់ ពិសេសដីនៅតាមព្រំដែន ដោយព្រមានថានឹងចាត់វិធានការណ៍ធ្ងន់លើអ្នកដែលបន្តរំលោភដោយគ្មានករណីលើកលែង។ នេះបើយោងតាម ឯកឧត្តមអភិបាលខេត្ត សា្វយ សំអ៊ាង កាលពីថ្ងៃទី ២៧ ខែមីនា កន្លងទៅនេះ។ ឯកឧត្តម បានមានប្រសាសន៍ថា៖ «មានប្រជាពលរដ្ឋមួយចំនួន បានកាប់រុករានទន្រ្ទានយកដីដែនជម្រកសត្វព្រៃភ្នំណាំលៀ យក​ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ យើងបាន និងកំពុងឱ្យមន្រ្តីជំនាញនៃមន្ទីរបរិស្ថានខេត្តធ្វើការដកហូតមកជាកម្មសិទ្ធិរដ្ឋវិញ។ លើសពីនេះ អ្នកដែលបន្តរំលោភនឹងត្រូវទទួលទោសតាមច្បាប់ ដោយមិនលើកលែងឡើយ»។ ឯកឧត្តមបន្តទៀតថា៖ «យើងក៏នឹងចាត់វិធានការក្ដៅ លើការរំលោភដីដើមស្រស់ផងដែរ ដោយបច្ចុប្បន្នកំពុងសហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដើម្បីវាស់វែង ដកហូតដីប្រគល់ឱ្យម្ចាស់ដើមវិញ»។ កាលពីពេលថ្មីៗនេះ រដ្ឋបាលខេត្តមណ្ឌលគិរី ទើបតែសម្រេចដកហូតដីដែលប្រជាជនកាន់កាប់ខុសច្បាប់ទំហំប្រមាណ ៤៧២ ហិកតា ជូនទៅម្ចាស់ដើមវិញ ដែលជាក្រុមហ៊ុនឯកជនចំនួន២ គឺក្រុមហ៊ុនអ៊ូជីសាន អិលអេសគ្រុប ខូអិលធីឌី និងក្រុមហ៊ុនហួលីង។ (អានបន្ថែម) គួរបញ្ជាក់ផងដែរថា បើយោងតាមទិន្នន័យបង្ហើបដោយឯកឧត្តមអភិបាលខេត្ត កាលពីឆ្នាំមុន អាជ្ញាធរខេត្តមណ្ឌលគិរីបានដកហូតដីកាន់កាប់ខុសច្បាប់យ៉ាងហោច ២ពាន់ហិចតា ដោយវិធានការណ៍នេះគឺត្រូវអនុវត្តស្មើភាពគ្នា មិនថាអ្នកតូចអ្នកធំទេ។ (អានបន្ថែម)

អាន​បន្ថែម

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងវិនិយោគធំៗ ចំនួន៥​ តម្លៃ ១,៣​ ពាន់លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តឱ្យក្រុមហ៊ុនឯកជនវិនិយោគសាងសង់រោងចក្រចំនួន ៥កន្លែង តម្លៃសរុបជាង ១,៣ ពាន់លានដុល្លារ នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តស្វាយរៀង។ ក្រុមហ៊ុនទី១ គឺក្រុមហ៊ុន ISLAND LABORATOIRE CO., LTD. ដែលនឹងវិនិយោគប្រមាណ ៦,៣លានដុល្លារ បង្កើតរោងចក្រផលិតឱសថ ដែលមានទីតាំងស្ថិតនៅភូមិបាក់ខែងលើ សង្កាត់បាក់ខែង រាជធានីភ្នំពេញ។ ក្រុមហ៊ុនទី២ គឺក្រុមហ៊ុន FANG HUA POLYURETHANE MATERIAL (CAMBODIA) CO., LTD ដែលនឹងវិនិយោគ ១ លានដុល្លារ បង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម ដែលមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ក្រុមហ៊ុនទី៣ គឺក្រុមហ៊ុន HERBA (CAMBODIA) CO., LTD ដែលនឹងវិនិយោគ ៣,៦លានដុល្លារអាមេរិក​ បង្កើតរោងចក្រកែច្នៃ និងវេចខ្ចប់ផលិតផលកសិកម្ម ដែលមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ ក្រុមហ៊ុនទី៤ គឺក្រុមហ៊ុន Y.T PLASTIC CO., LTD ដែលនឹងវិនិយោគ ៥,៨ […]

អាន​បន្ថែម

រដ្ឋស្នើឱ្យម្ចាស់អគារទាំងអស់ បន្ធូរបន្ថយ ឬពន្យារពេលយកថ្លៃជួល ក្នុងអំឡុងវិបត្តិកូវីដ

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសអំពាវនាវដល់ម្ចាស់អគារទាំងអស់ កុំបញ្ឈប់កិច្ចសន្យា ឬបណ្ដេញអ្នកជួលចេញ ក្នុងករណីពួកគេមិនមានលទ្ធភាពបង់ថ្លៃជួល ក្នុងពេលមានវិបត្តិនៃជំងឺកូវីដ១៩។ នេះបើតាម សេចក្តីប្រកាសកាលពីថ្ងៃទី២៥ ខែមីនា កន្លងមកនេះ។ សំណូមពរនេះ ក៏សំដៅលើអគារទីតាំងអាជីវកម្ម និងរោងចក្រផងដែរ ដោយរដ្ឋាភិបាលជំរុញឱ្យភាគីម្ចាស់ទីតាំង និងភាគីអ្នកជួលធ្វើការចរចា សម្របសម្រួលគ្នាពន្យារពេលបង់ថ្លៃសេវាជួលឡើងវិញ ហើយបើទៅរួច ក៏គួរបញ្ចុះតម្លៃជួលផងដែរ។ ការដាក់ចេញនៅវិធានការនេះ គឺដៅសម្រួលបន្ទុកដល់អ្នករងគ្រោះពីវិបត្តិកូវី ក៏ដូចជាសំដៅស្ដារ និងជំរុញកំណើនសេដ្ឋកិច្ច ក្នុងអំឡុង និងក្រោយពីវិបត្តិកូវីដ-១៩។ ក្នុងសេចក្ដីប្រកាសនេះ រាជរដ្ឋាភិបាលក៏បានអំពាវនាវសារជាថ្មីម្ដងទៀត ដល់ក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុទាំងអស់ ឱ្យចូលរួមអនុវត្តតាមសំណើរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃ២២ ខែ មីនា ក្នុងការបន្ធូរបន្ថយការបង់រំលស់ និងលើកលែងការប្រាក់ដល់អ្នកទិញ។ (អានបន្ថែម)

អាន​បន្ថែម

រដ្ឋបន្តលើកលែងការបង់ពន្ធ ៣ខែទៀត ដល់អាជីវកម្មទេសចរណ៍ សណ្ឋាគារ និងអាកាសចរណ៍

អាជីវកម្មទេសចរណ៍ សណ្ឋាគារ និងអាកាសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ ក្នុងខេត្តក្រុងគោលដៅចំនួន៧ នឹងត្រូវបានលើកលែងពន្ធប្រចាំខែ រយៈពេល ៣ខែ ទៀត ពោលគឺរហូតដល់ខែមិថុនា។ សេចក្តីប្រកាសរបស់រដ្ឋាភិបាលដែលចេញផ្សាយថ្ងៃទី ២៥ ខែមីនា កន្លងមកនេះ បានឱ្យដឹងថា ខេត្តក្រុងគោលដៅទាំង ៧ រួមមាន រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត ក្រុងបាវិត និងក្រុងប៉ោយប៉ែត។ ទោះជាយ៉ាងណា អាជីវកម្មទាំងនេះត្រូវតែដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញសម្រាប់គ្រង់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែ ក្នុងអំឡុងពេលនៃការលើកលែងនេះ។ គួរបញ្ជាក់ផងដែរថា ការលើកលែងនេះ បានធ្វើជាច្រើនលើកមកហើយ ក្នុងគោលបំណងដើម្បីជួយសម្រួលបញ្ហាហិរញ្ញវត្ថុរបស់ក្រុមហ៊ុនខាងលើពីវិបត្តិកូវីដ-១៩៕ (អានបន្ថែម)

អាន​បន្ថែម

ចំណូលពន្ធលើវិស័យកាស៊ីណូក្នុងឆ្នាំ២០២០ធ្លាក់ចុះជាង៥០%ដោយសារវិបត្តិកូវីដ១៩

ការប្រមូលចំណូលពន្ធលើវិស័យកាស៊ីណូ ក្នងឆ្នាំ ២០២០ សម្រេចបានថវិកាប្រមាណ ៤០ លានដុល្លារ ដែលធ្លាក់ចុះជាង ៥០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ ដែលកាលនោះសម្រេចបានរហូតដល់ទៅជា ៨៥ លានដុល្លារ។ លោក រស់ ភិរុណ អគ្គនាយរងនៃអគ្គនាយកដ្ឋានឧស្សាហកម្ម នៃក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ បានឱ្យដឹងនៅថ្ងៃទី ២៤ មីនានេះ ថា ការធ្លាក់ចុះនៃការប្រមូលចំណូលពន្ធលើវិស័យកាស៊ីណូឆ្នាំ ២០២០ គឺដោយសារតែការផ្ទុះឡើងនៃជំងឺកូវីដ១៩។ លោកបញ្ជាក់ថា ចំនួនអាជ្ញាបណ្ណក្នុងវិស័យកាស៊ីណូមានសរុបជាង ១៩៥ អាជ្ញាបណ្ណ ហើយមកទល់បច្ចុប្បន្នមានត្រឹមតែ ១០០ កាស៊ីណូប៉ុណ្ណោះ ដែលបានមកស្នើសុំបន្តអាជ្ញាបណ្ណឡើងវិញ។ លោក ថ្លែងទៀតថា៖ «សម្រាប់ឆ្នាំ២០២១ ចំពោះអាជ្ញាបណ្ណថ្មី គឺមិនមានទេ។ សូមបីតែអ្នកចាស់ៗ ក៏មិនទាន់មកសុំបន្តគ្រប់គ្នានៅឡើយទេ ព្រោះគាត់អត់អាចដំណើរការបានក្នុងពេលកូវីដ»។ ជាក់ស្ដែងដូចជាក្រុមហ៊ុនកាស៊ីណូយក្ស Naga World កាលពីថ្មីៗនេះ ក៏បានបង្ហាញថា ប្រាក់ចំណេញរបស់ក្រុមហ៊ុនសម្រាប់ឆ្នាំ ២០២០ មានត្រឹម១០២,៣ លានដុល្លារប៉ុណ្ណោះ ដែលធ្លាក់ចុះជាង ៨០% បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៩។ (អានបន្ថែម) […]

អាន​បន្ថែម