ព័ត៌មានក្នុងស្រុក
ឱកាស ៣ សំខាន់ៗ ដែលកម្ពុជាត្រូវតែចាប់យកឱ្យបាន ដើម្បីស្ដារសេដ្ឋកិច្ច ក្រោយវិបត្តិកូវីដ
របាយការណ៍ពិសេសរបស់អ្នកស្រាវជ្រាវពីក្រុមហ៊ុន DHL បានសម្តែងសុទិដ្ឋិនិយមថា ប្រទេសកម្ពុជានឹងងើបឡើងវិញយ៉ាងឆាប់រហ័សពីវិបត្តិកូវីដ ១៩ ដោយសារកត្តាចម្បង ៣ រួមមាន គោលនយោបាយកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចរបស់រដ្ឋាភិបាល កំណើនឱកាសដៃគូពាណិជ្ជកម្មថ្មីៗ និងពិសេសនិន្នាការកើនឡើងនៃរំហូរចូលនៃការវិនិយោគផ្ទាល់។ កត្តាគោលនយោបាយ ចុះផ្សាយនៅក្នុងកាសែត Business Times នៅដើមខែនេះ របាយការណ៍ដដែលបានលើកឡើងថា កត្តាដំបូងបង្អស់ គឺជាការគាំទ្រយ៉ាងខ្លាំងពីរដ្ឋាភិបាលតាមរយៈវិធានចាក់បញ្ចូលថវិការដ្ឋដ៏ច្រើនចូលក្នុងចរន្តសេដ្ឋកិច្ច។ រហូតមកដល់បច្ចុប្បន្ន កញ្ចប់ថវិការដ្ឋដើម្បីជំរុញសេដ្ឋកិច្ចបានឈានដល់ជាង ១,១៦ ពាន់លានដុល្លារអាមេរិកហើយ ឬស្មើនឹងប្រមាណ ៥% នៃ GDP។ កញ្ចប់ថវិកានេះ បានប្រើប្រាស់លើវិស័យផលប៉ះពាល់ជាច្រើន។ លើសពីនេះ ការលើកលែងពន្ធសម្រាប់វិស័យសណ្ឋាគារ និងទេសចរណ៍ ក៏កំពុងបន្តអនុវត្ត ដែលសុទ្ធសឹងតែជាការជួយស្ដារសេដ្ឋកិច្ច។ លើសពីនេះ ធនាគារជាតិនៃកម្ពុជាក៏បានកាត់បន្ថយអត្រាការប្រាក់ ហើយនៅតែបន្តផ្តល់ការរៀបចំប្រាក់កម្ចីឡើងវិញ ឬ Loan Restructuring ដល់ធនាគារពាណិជ្ជកម្មរហូតដល់ពាក់កណ្តាលឆ្នាំ ២០២១។ កត្តាដៃគូពាណិជ្ជកម្ម ទោះបីជាកំពុងមានវិបត្តិកូវីដក្ដី ប្រទេសកម្ពុជានៅតែសកម្មក្នុងការស្វែងរកដៃគូពាណិជ្ជកម្ម និងឱកាសអាជីវកម្ម។ ឧទាហរណ៍ ដូចជាថ្មីៗនេះ កម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយប្រទេសចិន ដែលគោលការណ៍នេះ រំពឹងថានឹងចូលជាធរមានក្នុងពេលឆាប់ៗ ។ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ […]
អានបន្ថែមវិភាគ៖ តើកម្ពុជាអាចស្រូបយកវិនិយោគិនបន្ថែមបានទេ ខណៈប្រទេសជិតខាងកំពុងមានបញ្ហានយោបាយ?
កន្លងមកនេះ បន្ថែមពីលើបញ្ហាកូវីដ ឃើញថាប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃកំពុងតែប្រឈមបញ្ហានយោបាយ។ កត្តានេះបានធ្វើឱ្យអ្នកវិភាគទូទៅភាគច្រើន យល់ឃើញថាវាជាឱកាសសម្រាប់ប្រទេសកម្ពុជា ក្នុងការស្រូបយកគម្រោងវិនិយោគធំៗបន្ថែម ពិសេសក្រោយវិបត្តិកូវីដ១៩។ ការយល់ឃើញដូច្នេះគឺ អាចនឹងពិតឬ មិនពិត អាស្រ័យលើកត្តាច្រើនយ៉ាង។ បើយោងតាមការវិភាគរបស់សេដ្ឋកិច្ចវិទូទាំងក្នុង និងក្រៅស្រុក កត្តាទាំងនោះរួមមាន រយៈពេលនៃបញ្ហានយោបាយរបស់ប្រទេសជិតខាងថានឹងបន្ត ឬបញ្ឈប់នៅពេលណា ផែនការរយៈពេលវែងរបស់វិនិយោគិន និងចំណែកទីផ្សារដែលវិនិយោគបានត្រៀមជាដើម។ ប៉ុន្តែកត្ដាដែលសំខាន់បំផុតដែលអ្នកវិភាគយល់ស្របដូចគ្នា គឺកត្តាផ្ទៃក្នុង របស់ប្រទេសកម្ពុជាផ្ទាល់ ពោលគឺ តើកម្ពុជាអាចកាត់បន្ថយនីតិវិធីស្មុគស្មាញ និងក្រៅផ្លូវការទាក់ទិននឹងការវិនិយោគ ឬសុំសិទ្ធិធ្វើអាជីវកម្មនានា បានកម្រិតណា។ បើអាចធ្វើទៅបាន ចំណែកទីផ្សារមួយភាគធំ នឹងហូរចូលមកប្រទេសកម្ពុជា។ កន្លងមក ស្ថិរភាពនយោបាយ និងសង្គម គឺជាចំណុចទាក់ទាញគម្រោងវិនិយោគមកកម្ពុជាក្នុងរយៈពេល ២ ទសវត្សចុងក្រោយនេះ។ ទោះយ៉ាងណាក្ដី ភាពស្មុគស្មាញ និងភាពមិនប្រាកដប្រជានៅក្នុងក្របខ័ណ្ឌច្បាប់ និងការអនុវត្តជាក់ស្តែង នៅតែជាបញ្ហាប្រឈម និងជាឧបសគ្គកាត់បន្ថយទំនុកចិត្តពីវិនិយោគិនក្នុងរយៈពេលវែង។ ជាក់ស្ដែង របាយការណ៍ធនាគារពិភពលោក (World Bank) បានចាត់លំដាប់បរិយាកាសធុរកិច្ចនៅកម្ពុជាឆ្នាំ ២០២០ ថានៅលំដាប់ទី ១៤៤ ក្នុងចំណោម១៩០ ប្រទេស ។ ចំណែកឯ ការស្នើសុំសិទ្ធិសាងសង់វិញ […]
អានបន្ថែមសណ្ឋាគារ២ កន្លែងទៀត នៅភ្នំពេញ នឹងត្រូវយកធ្វើជាមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩
សម្តេចតេជោ ហ៊ុន សែន បានប្រកាសតាមរយៈសារសម្លេងមួយកាលពីយប់ថ្ងៃទី១០ ខែមីនា នេះ ថានឹងរៀបចំសណ្ឋាគារ២ កន្លែងទៀត នៅភ្នំពេញ ធ្វើជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ ដែលអាចមានជាង ២០០បន្ទប់។ លើសពីនេះ សម្តេចក៏ឯកភាពជាមួយសម្តេច ទៀ បាញ់ បញ្ចេញក្រុមគ្រូពេទ្យកងទ័ព ៣០ ក្រុម ឬស្មើនឹង៣០០នាក់ មកជួយផ្នែកស៊ីវិល ហើយទៅទទួលខុសត្រូវមន្ទីរពេទ្យ២ កន្លែង ដែលនឹងបង្កើតថ្មីនេះ។ យ៉ាងណាក្ដី សម្ដេចមិនទាន់បញ្ជាក់ឈ្មោះសណ្ឋគារទាំង ២ កន្លែងនេះទេ។ គួរជម្រាប់ថា ដោយសារការកើនឡើងយ៉ាងគំហុគនៃអ្នកដែលឆ្លងជំងឺកូវីដ-១៩ កាលពីពេលថ្មីៗនេះ សម្តេចក៏ទើបសម្រេចប្រែក្លាយអគារសណ្ឋាគារ THE GREAT DUKE (អតីតសណ្ឋាគារអាំងទែកុងទីណង់តាល់) ធ្វើជាមន្ទីរពេទ្យ ពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ផងដែរ៕
អានបន្ថែមរដ្ឋកាត់ដីជិត ៦០០ ហិកតាជូនពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ឯកជនក្នុងស្រុកបូទុមសាគរ
រដ្ឋាភិបាលបានសម្រេចកាត់ឆ្វៀលដីទំហំ ៥៩៨ ហិកតា ចេញពីឧទ្យានជាតិបុទុមសាគរ ដើម្បីធ្វើប្រទានកម្មកម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន ១៣១គ្រួសារ ដែលបានរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនស៊ីណូម៉ិចសិន។ នេះបើយោងតាមកិច្ចប្រជុំរបស់រដ្ឋបាលខេត្តកោះកុង កាលពីថ្ងៃទី០៩ ខែមីនា កន្លងមកនេះ។ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានឱ្យដឹងថា ដីដែលសម្រេចកាត់ឆ្វៀលទាំងនោះ ពីមុនជាដីសម្បទានសេដ្ឋកិច្ចឱ្យទៅក្រុមហ៊ុនស៊ីណូម៉ិចសិន ហើយពេលនេះដីទាំងនោះបានបំពេញសលាកបត្រព័ត៌មានរួចរាល់ជាមួយក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់ហើយ។ លោកបានបន្តថាការបែងចែកត្រូវបានធ្វើឡើងជា ២ ទីតាំងដោយ ទីតាំងទី១ ត្រូវរៀបចំប្លង់ជាឡូតិ៍ ដែលមានដីទំហំទទឹង ២០ម៉ែត្រ និងបណ្តោយ ៧០ម៉ែត្រស្របនឹងវិថីសាយភូថង។ ចំណែកទីតាំងទី២ វិញ នឹងរៀបចំជាប្លង់ឡូតិ៍ ដែលមានដីទំហំទទឹង ២០ម៉ែត្រ និងបណ្តោយ ១០០ម៉ែត្រ។ ប្រភពដដែលបានឱ្យដឹងទៀតថា ចំពោះដីដែលនៅសេសសល់ពីការបែងចែកជូនប្រជាពលរដ្ឋ នឹងត្រូវទុកជាដីសាធារណ:របស់រដ្ឋ។ ក្នុងកិច្ចប្រជុំនេះ លោកសុខ សុទ្ធីក៏បានណែនាំដល់រដ្ឋបាលស្រុកបូទុមសាគរ និងអាជ្ញាធរពាក់ព័ន្ធឱ្យចុះស្រង់ឈ្មោះប្រជាពលរដ្ឋដែលបានលក់ដីក្នុងតំបន់ ដើម្បីយកមកធ្វើជាមូលដ្ឋាន សម្រាប់ផ្ទៀងផ្ទាត់នឹងបញ្ជីឈ្មោះប្រជាពលរដ្ឋទាំង ១៣១គ្រួសារ។ ការប្រមូលឈ្មោះនេះ គឺដើម្បីបង្ការកុំឱ្យជនខិលខូចដែលបានលក់ដីរបស់ខ្លួនឱ្យទៅអ្នកផ្សេងរួចហើយ តែមកទទួលយកប្រទានកម្មកម្មសិទ្ធិម្ដងដងទៀត និងជៀសវាងការខ្វះដីសម្រាប់បែងចែកជូនប្រជាពលរដ្ឋ។ គួរបញ្ជាក់ផងដែរថា កន្លងមក រដ្ឋបាលស្រុកកោះកុងក៏បានស្នើរាជរដ្ឋាភិបាលឱ្យកាត់ឆ្វៀលដីចេញពីអនុក្រឹត្យលេខ៨០ និងតំបន់ឧទ្យានជាតិបុទុមសាគរ […]
អានបន្ថែមតើគួរធ្វើដូចម្តេចពេលមានវិវាទដីធ្លីកើតឡើង?
មនុស្សភាគច្រើនប្រហែលជាគិតថា រាល់ពេលមានវិវាទដីធ្លី គឺត្រូវតែប្ដឹងផ្ដល់ឡើងដល់តុលាការ។ មិនខុសឡើយ! ប៉ុន្តែតុលាការគ្រាន់តែជានីតិវិធីចុងក្រោយ បន្ទាប់ពីយន្តការដោះស្រាយផ្សេងៗជាច្រើន។ តើយន្តការដោះស្រាយវិវាទដីធ្លី ក្រៅប្រព័ន្ធតុលាការមានអ្វីខ្លះ ហើយត្រូវធ្វើឡើងយ៉ាងដូចម្ដេច? តាមប្រកាសអន្តរក្រសួងលេខ ០២ ប្រកច.០៣ ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០០៣ ស្តីពីការកំណត់ភារកិច្ចរបស់តុលាការ និងគណៈកម្មការសុរិយោដីពាក់ព័ន្ធនឹងវិវាទដីធ្លី បានធ្វើការបែងចែកជាវិវាទដីធ្លីជា ២ប្រភេទ។ ចំពោះវិវាទដីធ្លីដែលបានចុះបញ្ជីរួចហើយ (ដីប្លង់រឹង) ត្រូវស្ថិតក្រោមសមត្ថកិច្ចរបស់តុលាការជាអ្នកដោះស្រាយ។ តែចំពោះវិវាទដីធ្លីដែលមិនទាន់បានចុះបញ្ជីសុរិយោដី (ដីប្លង់ទន់) ត្រូវស្ថិតក្រោមសមត្ថកិច្ចរបស់ស្ថាប័ននានារួមមាន៖ ក.ក្រុមប្រឹក្សាឃុំ សង្កាត់ តាមការអនុវត្តជាក់ស្តែង ក្រុមប្រឹក្សាឃុំ សង្កាត់ ជាអ្នកប្រមូលគំនិតយោបល់ផ្សេងៗ របស់ប្រជាពលរដ្ឋក្នុងឃុំ សង្កាត់ ប៉ុន្តែគ្មានសិទ្ធិសម្រេចនោះទេ។ ដោយគ្មានការសម្រេចបែបនេះ ករណីភាគច្រើនគ្រាន់តែធ្វើសវនកម្ម (ផ្ទៀងផ្ទាត់) នៅមុខក្រុមប្រឹក្សាឃុំ សង្កាត់ មុននឹងបញ្ជូនទៅថ្នាក់លើដោះស្រាយបន្ត។ ខ. គណៈកម្មការរដ្ឋបាល គណៈកម្មការរដ្ឋបាលទទួលពាក្យបណ្តឹង និងដោះស្រាយរាល់វិវាទដោយប្រើវិធីសាស្រ្តសម្រុះសម្រួល។ ក្នុងករណីដែលការដោះស្រាយតាមវិធីសាស្រ្តសម្រុះសម្រួលមិនអាចសម្រេចបាន ត្រូវបញ្ជូនសំណុំរឿងទៅគណកម្មាការសុរិយោដីថ្នាក់ជាតិ។ គ. គណៈកម្មការសុរិយោដី គណៈកម្មការសុរិយោដី មានសមត្ថកិច្ចស៊ើបអង្កេត និងដោះស្រាយវិវាទដីធ្លីដែលមិនបានចុះបញ្ជីសុរិយោដី។ គណៈកម្មការនេះ បែកចែកជា ០៣ គឺថ្នាក់ស្រុកខណ្ឌ […]
អានបន្ថែមរដ្ឋាភិបាលប្រកាសបិទកាស៊ីណូ ៦ កន្លែងនៅខេត្តកណ្ដាល និងបើកទីតាំង ២៦ កន្លែងឡើងវិញនៅភ្នំពេញ
រដ្ឋាភិបាលបានប្រកាសបិទកាស៊ីណូ ៦ កន្លែងជាបណ្ដោះអាសន្ននៅក្នុងខេត្តកណ្ដាលក្រោយរកឃើញករណីវិជ្ជមានដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០ កុម្ភៈ តែក៏បានប្រកាសបើកទីតាំង ២៦ កន្លែងនៅភ្នំពេញឡើងវិញ ក្រោយបិទមួយរយៈ។ រដ្ឋបាលខេត្តកណ្ដាលកាលពីថ្ងៃទី ៩ មីនា នេះ បានប្រកាសបិទទីតាំងកាស៊ីណូ ៦ កន្លែងរួមមាន កាស៊ីណូ និងសណ្ឋាគារជីនសាគុងហ្វូ កាស៊ីណូព្រីន កាស៊ីណូក្រោន កាស៊ីណូហ្រ្កេន កាស៊ីណូកាឡាក់ស៊ី និងកាស៊ីណូយុងយ័ន ក្រោយរកឃើញករណីវិជ្ជមាន ៥ ករណី នៅទីប្រជុំជនជ្រៃជំ ស្ថិតនៅឃុំសំពៅពូន ស្រុកកោះធំ។ បន្ថែមពីនេះ រដ្ឋបាលខេត្តកណ្ដាល ក៏បានសម្រេចបិទមិនឱ្យជនបរទេសធ្វើដំណើរចេញ-ចូល តំបន់នេះជាបណ្ដោះអាសន្នផងដែរ។ នៅថ្ងៃដដែលនេះផងដែរ រដ្ឋាភិបាលក៏បានសម្រេចបើកឱ្យដំណើរការឡើងវិញផងដែរ នូវទីតាំង ២៦ កន្លែង ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០ កុម្ភៈ ក្រោយបិទជាបណ្ដោះអាសន្នមួយរយៈមក។
អានបន្ថែមមន្ទីរដែនដីខេត្តកណ្ដាលផ្អាកចែកប័ណ្ណកម្មសិទ្ធិដី និងបញ្ជូនឯកសារទៅបង់ពន្ធរយៈពេល ៧ថ្ងៃ
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល បានសម្រេចផ្អាកចែកប័ណ្ណកម្មសិទ្ធិ និងការបញ្ជូនឯកសារទៅបង់ពន្ធ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះតទៅ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរកាលពីពេលថ្មីៗនេះ។ ការផ្អាកសេវាកម្មបណ្ដោះអាសន្ននេះ គឺដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ឬព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលកំពុងផ្ទុះរីករាលដាលយ៉ាងខ្លាំងនៅខេត្តកណ្ដាលទាំងមូល។ គួររំលឹកផងដែរថា បើតាមផែនការ មន្ទីរនឹងបើកដំណើរការឡើងវិញ នៅថ្ងៃទី១៦ ខែមីនា ខាងមុននេះ តែបើមានស្ថានភាពប្រែប្រួលមន្ទីរនឹងផ្ដល់ដំណឹងបន្ថែមទៀត។
អានបន្ថែមប្រាក់ចំណេញរបស់ NagaCorp សម្រាប់ឆ្នាំ ២០២០ ធ្លាក់ចុះប្រមាណជាង ៨០%
NagaCorp បានប្រកាសកាលពីថ្មីៗនេះថា ប្រាក់ចំណេញសុទ្ធសម្រាប់ឆ្នាំ ២០២០ របស់ខ្លួនមានប្រមាណ ១០២,៣ លានដុល្លារ ដែលធ្លាក់ចុះជាង ៨០% បើប្រៀបធៀបទៅនឹងប្រាក់ចំណេញសុទ្ធក្នុងឆ្នាំ ២០១៩។ មូលហេតុចំបងគឺដោយសារតែ ក្រុមហ៊ុនបានបិទបណ្ដោះអាសន្នពីខែមេសាដល់ខែកក្កដា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុនដែលបានចេញផ្សាយនៅថ្ងៃទី ៨ ខែមីនា កន្លងមកនេះ ប្រាក់ចំណូលសរុបក្នុងឆ្នាំ ២០២០ មានប្រមាណ ៨៧៨ លានដុល្លារ។ តួលេខនេះ ធ្លាក់ចុះ ៤៩,៩% បើធៀបនឹងឆ្នាំ ២០១៩ ដែលប្រាក់ចំណូលមានដល់ ១,៧៦ ពាន់លានដុល្លារ។ បើគិតជាផ្នែក ចំណូលភាគច្រើនបានមកពីតុល្បែង (៧៨០ លានដុល្លារ) ចំណូលបន្ទាប់បានពីម៉ាស៊ីនលេងល្បែងអេឡិចត្រូនិច (៨២ លានដុល្លារ) ហើយចំណូលពីបន្ទប់សណ្ឋាគារ ភោជនីយដ្ឋាន និងចំណូលផ្សេងៗទៀតមាន ៩,១ លានដុល្លារ។ ទោះបីជាមានការធ្លាក់ចុះនៃប្រាក់ចំណេញក៏ដោយ NagaCorp ជឿជាក់ថាលទ្ធផលហិរញ្ញវត្ថុនៅឆ្នាំ ២០២០ គឺនៅតែល្អ ព្រោះជាឆ្នាំដែលគ្រប់គ្នារងសម្ពាធ។ នេះក៏ដោយសារតែក្រុមហ៊ុន អាចប្រតិបត្តិការដោយប្រក្រតីក្នុង ត្រីមាសទី ១ ក៏ដូចជារយៈពេលពី ខែកក្កដា […]
អានបន្ថែមតើធានារ៉ាប់រងផ្ទះគឺជាអ្វី? ហើយខុសពីធានារ៉ាប់រងកម្ចីអចលនទ្រព្យយ៉ាងណា?
ធានារ៉ាប់រងផ្ទះ គឺជាកញ្ចប់ធានារ៉ាប់រងដែលគ្របដណ្តប់លើការខាតបង់ដែលកើតឡើងជាយថាហេតុណាមួយទៅលើផ្ទះ ក៏ដូចជាទ្រព្យសម្បត្តិនៅក្នុងផ្ទះ។ ធានារ៉ាប់រងផ្ទះមួយចំនួន ក៏ផ្ដល់សំណងទៅលើគ្រោះថ្នាក់ផ្សេងៗ ដែលកើតនៅក្នុងផ្ទះផងដែរ ពោលគឺអាស្រ័យទៅលើលក្ខខណ្ឌនៃកញ្ចប់ដែលអ្នកទិញ។ ជាទូទៅ ធានារ៉ាប់រងផ្ទះ ផ្ដល់សំណងទៅការខូចខាតដែលកើតពីហេតុដែលមិនរំពឹងទុកប៉ុណ្ណោះ ឧទាហរណ៍ដូចជា គ្រោះអគ្គិភ័យ និងខ្យល់ព្យុះជាដើម។ ប៉ុន្តែធានារ៉ាប់រងផ្ទះ មិនផ្ដល់សំណងលើគ្រោះរញ្ជួយដី និងទឹកជំនន់នោះទេ។ ដោយឡែក លក្ខខណ្ឌគឺអាចផ្លាស់ប្ដូរបាន អាស្រ័យទៅលើគោលការណ៍របស់ក្រុមហ៊ុនធានារ៉ាប់រង ក៏ដូចជាបរិបទរបស់ប្រទេសនីមួយៗ។ លើសពីនេះ ការផ្ដល់សំណងក៏មានកម្រិតកំណត់ ហើយទំហំគឺអាស្រ័យទៅកញ្ចប់ដែលអ្នកជ្រើសរើស។ ប៉ុន្តែធានារ៉ាប់រងផ្ទះ នៅមិនទាន់ពេញនិយមខ្លាំងនៅឡើយទេនៅប្រទេសកម្ពុជា ពោលគឺការផ្ដល់សេវាកម្មនេះ គឺនៅមានកម្រិត ហើយប្រជាជនភាគច្រើនទិញធានារ៉ាប់រងផ្ទះ ក្នុងករណីដែលប្រើកម្ចីធនាគារក្នុងការទិញផ្ទះប៉ុណ្ណោះ។ ហេតុអ្វីបានជាអ្នកសុំកម្ចីធនគារតម្រូវឱ្យទិញធានារ៉ាប់រងផ្ទះ? ជាទូទៅ រាល់ការសុំកម្ចីទិញផ្ទះ អ្នកសុំកម្ចីត្រូវតែទិញធានារ៉ាប់រងផ្ទះ ដើម្បីកាត់បន្ថយហានិភ័យ និងធានាថា ប្រសិនបើមានហេតុមិនរំពឹងទុកដូចជាភ្លើងឆាបឆេះកើតឡើងទៅលើផ្ទះរបស់អ្នក ទាំងម្ចាស់ផ្ទះ ក៏ដូចជាធនាគារ នឹងមិនខាតបង់ច្រើន ព្រោះការខូចខាតភាគច្រើននឹងត្រូវគ្របដណ្តប់ដោយក្រុមហ៊ុនធានារ៉ាប់រង។ តើធានារ៉ាប់រងផ្ទះ ខុសពីធានារ៉ាប់រងកម្ចីអចលនទ្រព្យយ៉ាងដូចម្ដេច? ធានារ៉ាប់រងផ្ទះ និងធានារ៉ាប់រងកម្ចីអចលនទ្រព្យ គឺខុសគ្នា។ ដូចដែលបានលើកឡើងខាងលើ ធានារ៉ាប់រងផ្ទះ គឺជាកញ្ចប់ធានារ៉ាប់រងដែលគ្របដណ្តប់លើការខាតបង់ដែលកើតឡើងជាយថាហេតុណាមួយទៅលើផ្ទះ ឬទ្រព្យសម្បត្តិនៅក្នុងផ្ទះ។ ដោយឡែក ធានារ៉ាប់រងកម្ចីអចលនទ្រព្យ គឺកញ្ចប់ដែលតម្រូវឱ្យអ្នកសុំកម្ចីធនាគារភាគច្រើនទិញ ដើម្បីធានាថាក្នុងករណីដែលម្ចាស់ផ្ទះ មានបញ្ហាហិរញ្ញវត្ថុ ឬគ្រោះថ្នាក់ជាយថាហេតុ […]
អានបន្ថែមក្រសួងដែនដីនឹងប្តូរទៅទីតាំងថ្មីនៅថ្ងៃទី ១៥ មីនានេះ ទោះមិនទាន់បើកសម្ពោធផ្លូវការក្ដី
ទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងប្តូរទៅទីតាំងថ្មី នៅខណ្ឌសែន សុខ នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២១ខាងមុខនេះហើយ ខណៈពិធីសម្ពោធជាផ្លូវការនឹងធ្វើឡើងនៅខែមេសា តាមការគម្រោងទុក។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងចុះថ្ងៃទី ៣ មីនា។ សេចក្តីប្រកាសបានឱ្យដឹងថា ទីស្ដីការក្រសួងនឹងប្តូរទីតាំងចាស់ ដែលស្ថិតនៅមហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចម្ការមន ទៅទីតាំងថ្មី ដែលស្ថិតនៅដីឡូតិ៍លេខ ២០០៥ ផ្លូវលេខ ៣០៧ ខណ្ឌសែនសុខ វិញ។ គួររម្លឹកថាទីស្ដីការក្រសួងនេះបានចាប់ផ្ដើមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ មកម្លេះ លើផ្ទៃដី៣ហិកតា។ សមិទ្ធផលថ្មីនេះនឹង មានទំហំ ៥ម៉ឺនម៉ែត្រការ៉េ កម្ពស់៥ជាន់ ហើយបែងចែកជាពីរផ្នែក គឺអគារទីស្ដីការក្រសួង និងមន្ទីរពិសោធន៍។ (អានបន្ថែម) សម្ដេច ហ៊ុន សែន បានថ្លែងកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ថា សម្តេចបានសម្រេចយកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ខាងមុខនេះ ធ្វើជាពិធីសម្ពោធអគារថ្មីទីស្តីការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕ (អានបន្ថែម)
អានបន្ថែម