ព័ត៌មានក្នុងស្រុក
Century 21 ចាប់ដៃគូជាមួយធនាគារ BRED Bank ដើម្បីសម្រួលឱ្យការសុំកម្ចីទិញអចលនទ្រព្យបានងាយ និងលឿនជាងមុន
ក្រុមហ៊ុនអចលនទ្រព្យ Century 21 នៅព្រឹកថ្ងៃទី ២៨ ខែមករានេះ បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាមួយធនាគារ BRED Bank ដើម្បីសម្រួលឱ្យការសុំកម្ចីទិញអចលនទ្រព្យបានងាយស្រួល និងលឿនជាងមុន សម្រាប់អ្នកទិញអចលនទ្រព្យតាមរយៈបណ្តាញក្រុមហ៊ុន Century 21. អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខារវាងលោក Seraj Sutton ប្រធានផ្នែកប្រតិបត្តិការCentury 21 នៅកម្ពុជា លោក Guillaume Perdon នាយកប្រតិបត្តិធនាគារ BRED Bank និងប្រធានប្រព័ន្ធសាខាអ្នកនាង Meas Kunthea។ យោងតាមកិច្ចព្រមព្រៀងនេះ ធនាគារនឹងផ្តល់កម្ចីដល់អតិថិជនទិញអចលនទ្រព្យតាមរយៈបណ្តាញក្រុមហ៊ុន Century 21 ក្នុងលក្ខខណ្ឌងាយស្រួលជាងមុន ពិសេសក្នុងអត្រាការប្រាក់ប្រកួតប្រជែង និងបត់បែនខ្ពស់។ លោក Seraj Sutton បានមានប្រសាសន៍ថា៖ «កិច្ចសហការនេះនឹងដើរតួនាទីយ៉ាងរឹងមាំក្នុងការបង្កើតឱកាសកាន់តែប្រសើរសម្រាប់អតិថិជន និងអ្នកវិនិយោគក្នុងការទិញទ្រព្យសម្បត្តិក្នុងក្តីសុបិនរបស់ពួកគេ»។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Century 21 Cambodia គឺជាក្រុមហ៊ុនអចលនទ្រព្យដែលត្រូវបានតែងតាំងជាភ្នាក់ងារលក់ផ្តាច់មុខសម្រាប់គម្រោងអភិវឌ្ឍន៍ជាច្រើននៅកម្ពុជារួមមាន Forest Harmony, Golf Harmony, Residence Harmony, […]
អានបន្ថែមរដ្ឋចុះបញ្ជីភ្នំ ២ ទំហំជាង ១០០ហិកតា ក្នុងខេត្តកំពតជាតំបន់បេតិកភណ្ឌធម្មជាតិ
ក្រសួងបរិស្ថាន បានសម្រេចចុះបញ្ជីភ្នំធម្មជាតិ ២ ក្នុងខេត្តកំពត ដែលមានផ្ទៃដីសរុបប្រមាណ១០៨.៤៤ ហិកតា ជាតំបន់បេតិកភណ្ឌធម្មជាតិ ដើម្បីពង្រឹង និងថែរក្សាប្រព័ន្ធអេកូឡូស៊ីសម្រាប់មនុស្សជំនាន់ក្រោយ។ នេះបើតាមអនុក្រឹត្យលេខ១២ អនក្រ.បក និងលេខ១៣ អនក្រ.បក ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០២១។ ក្នុងអនុក្រឹត្យបញ្ជាក់ថា តំបន់បេតិកភណ្ឌធម្មជាតិទី១ គឺភ្នំព្រះគុហារហ្លួង ដែលមានផ្ទៃដីទំហំ២៥ ហិកតា ស្ថិតក្នុងភូមិសាស្ត្រឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។ ចំណែកបេតិកភណ្ឌធម្មជាតិទី២ គឺភ្នំទទុង-ភ្នំតូច ដែលមានផ្ទៃដីទំហំ៨៣.៤៤ ហិកតា ស្ថិតក្នុងភូមិសាស្ត្រស្រុកដងទង់ និងស្រុកបន្ទាយមាស ខេត្តកំពត។ ការចុះបញ្ជីភ្នំធម្មជាតិទាំងពីរនេះ គឺដើម្បីការពារសោភ័ណភាព និងតម្លៃធម្មជាតិនៃតំបន់នេះ សម្រាប់បម្រើការកម្សាន្ត ការទស្សនា ការអប់រំ ការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ និងជំនឿ។ គួរបញ្ជាក់ថា កន្លងមកក្រសួងបរិស្ថាន បានដាក់ចេញអនុក្រឹត្យបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ បានចំនួន ១១ កន្លែង ដែលជារមណីយដ្ឋានភ្នំមានលក្ខណៈជាប្រវត្តិសាស្ត្រ នៅលើផ្ទៃដីសរុបប្រមាណជាង ២ម៉ឺន ៨ ពាន់ហិកតា រួចមកហើយ។ (អានបន្ថែម)
អានបន្ថែមគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាជាការទប់មិនឱ្យទីផ្សារអចលនទ្រព្យធ្លាក់ចុះ ហេតុអ្វី?
ក្នុងឆ្នាំ ២០២០ នេះ ឃើញថាទីផ្សារអចលនទ្រព្យរងសម្ពាធពីវិបត្តិកូវីដស្ទើរពេញមួយឆ្នាំ ដែលធ្វើឱ្យចំនួនការទិញលក់ធ្លាក់ចុះប៉ាន់ប្រមាណ ១៥% ទៅ ២០%។ ទោះជាយ៉ាងណា តម្លៃដីធ្លីក៏ដូចជាផ្ទះសម្បែងជាមធ្យមគឺនៅមានលំនឹង ពោលគឺមិនធ្លាក់ចុះយ៉ាងគំហុកដូចប្រទេសជិតខាងទេ។ ជាក់ស្ដែង មានកត្តាជាច្រើនដែលជួយរក្សាលំនឹងនៃទីផ្សារអចលនទ្រព្យ តែក្នុងនោះ សេដ្ឋកិច្ចវិទូបរទេសសង្កត់ធ្ងន់ថា ការបន្តវិនិយោគសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាល គឺជាវិធីសាស្រ្តមួយដ៏សំខាន់បំផុត។ តើហេតុអ្វី? លោក ម៉ាន់ ច័ន្ទឌី អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា បានពន្យល់ថា ជាធម្មតា ដីឡើងថ្លៃភាគច្រើនគឺដោយសារទីតាំងនៅជិតគម្រោងអភិវឌ្ឍន៍ធំៗ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាល។ ដូច្នេះ បើរដ្ឋាភិបាលនៅតែបន្តសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅតាមទីតាំងនានា ដីក៏មិនធ្លាក់ថ្លៃដែរ។ លោកបានបន្តទៀតថា៖ «កាលណារាជរដ្ឋាភិបាល ចាក់លុយសាងហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែច្រើន វានឹងធ្វើឱ្យចរន្តនៃការទិញអចលនទ្រព្យកាន់មានភាពមមាញឹក។ បើមានការទិញលក់ច្រើន វានឹងជួយទប់តម្លៃដែលរំពឹងថានឹងធ្លាក់ ឱ្យនៅនឹងវិញ»។ «ឧទាហរណ៍ ដូចនៅកំពង់សោម រដ្ឋាភិបាលធ្វើផ្លូវ ៣៤ ខ្សែ នៅសៀមរាបធ្វើផ្លូវ ៣៨ ខ្សែ មើលទៅដីគ្មានធ្លាក់ថ្លៃឯណា។ នៅកំពង់ស្ពឺរដ្ឋាភិបាលគ្រោងធ្វើកៅស៊ូ ១៤ ខ្សែតភ្ជាប់ក្រុងច្បារមនទៅផ្លូវ ៤៤ ផ្លូវ៤១ និង៥១ ដីក៏អត់ធ្លាក់ថ្លៃទេ។ ឆ្នាំមុន ទិញ១ […]
អានបន្ថែមអគារថ្មី ២ របស់ក្រសួងសាធារណការ ត្រូវបានដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ
អគារទីស្ដីការក្រសួងថ្មី និងវិទ្យាស្ថាន តេជោសែនសាធារណការ និងដឹកជញ្ជូន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ថ្ងៃ ២២ ខែមករា ឆ្នាំ២០២១ នេះហើយ។ ពិធីបើសម្ពោធជាផ្លូវការនេះ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ អគារទាំង ២ នេះ មានទីតាំងនៅលើ ផ្លូវ ៥៩៨ (ផ្លូវ ឯកឧត្តម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ក្នុងទីតាំងថ្មីនេះ គឺជាបរិវេណរួមមាននៃ អគាររដ្ឋបាលទីស្ដីការក្រសួង វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន អគាររដ្ឋបាល «ក» អគាររដ្ឋបាល «ខ» អគារ មន្ទីពិសោធសំណង់ សាលប្រជុំ បណ្ណាល័យ និងរោងគ្រឿងចាក់ផងដែរ។ គួរបញ្ជាក់ផងដែរថា អគារទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូនថ្មី ត្រូវបានសាងសង់នៅលើផ្ទៃដី ៣,៩៦ហិកតា ដែលជាទីតាំងដីអតីតអគ្គនាយកដ្ឋានដឹកជញ្ជូន ។
អានបន្ថែមអ្នកវិនិយោគិន មិនគួររំលងនិន្នាការវិជ្ជមាននៃទីផ្សារអចលនទ្រព្យនៅសហរដ្ឋអាមេរិកទេ
អត្ថបទផ្សព្វផ្សាយ៖ យោងតាមតួលេខចុងក្រោយ ទោះបីមានការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩ នៅទូទាំងពិភពលោកក៏ដោយ ក៏តម្លៃអចលនទ្រព្យលំនៅដ្ឋាន នៅសហរដ្ឋអាមេរិកបន្តកើនឡើងជានិច្ច ដែលនេះបានធ្វើឱ្យសហរដ្ឋអាមេរិក ក្លាយជាទិសដៅឈានមុខគេ សម្រាប់អ្នកចង់វិនិយោគលើអចលនទ្រព្យនៅក្រៅប្រទេស។ ជាការពិត តម្លៃអចលនទ្រព្យ ពិសេសលំនៅដ្ឋាននៅសហរដ្ឋអាមេរិក បានកើនឡើងជាលំដាប់ចាប់តាំងពីដើមទសវត្សឆ្នាំ ១៩៨០ ពោលគឺមានកំណើនជាង ៣០០% ក្នុងរយៈពេល ៤០ ឆ្នាំចុងក្រោយនេះ។ លោក Mark Jorgensen នាយកប្រតិបត្តិនៃក្រុមហ៊ុន Golden Gate Global មានប្រសាសន៍ថា៖ «ទីផ្សារលំនៅដ្ឋានសហរដ្ឋអាមេរិក គឺជាទីផ្សារដែលមានភាពនឹងនរមួយបំផុតនៅលើពិភពលោក។ ស្ថេរភាពរយៈពេលវែងនេះ ជាកត្តាទាក់ទាញវិនិយោគិនបរទេសជាច្រើន ហើយប៉ុន្មានឆ្នាំចុងក្រោយៗនេះ ឃើញថាក៏មានវិនិយោគិនជាច្រើនមកពីទ្វីបអាស៊ីផងដែរ»។ លោក បន្ថែមថា «ដូច្នេះ នេះគឺជាពេលវេលាដ៏ល្អ ក្នុងការវិនិយោគលើអចលនទ្រព្យនៅសហរដ្ឋអាមេរិក ដោយសារតែតម្រូវការគឺកើនឡើងជាបន្តបន្ទាប់ ដែលនឹងធ្វើឱ្យតម្លៃកើនឡើងផងដែរ ជាពិសេសក្នុងរយៈពេលវែង»។ សម្រាប់វិនិយោគិនកម្ពុជាដែលចាប់អារម្មណ៍ទិញអចលនទ្រព្យនៅអាមេរិក អាចធ្វើបានតាមរយៈក្រុមហ៊ុន Golden Gate Global និង ក្រុមហ៊ុន Isaford Co Ltd។ ក្រុមហ៊ុនទាំងពីរនេះ ដើរតួរជាអ្នកសម្របសម្រួល និងជួយជ្រើសរើសគេហដ្ឋានឱ្យស័ក្ដសមនឹងតម្រូវការរបស់អ្នក។
អានបន្ថែមធនាគារជាតិ៖ វិស័យសំណង់ និងអចលនទ្រព្យស្រូបយកជាង ៣០% នៃឥណទានរបស់ធនាគារសរុបក្នុងឆ្នាំ ២០២០
ឥណទានអតិថិជនរបស់ធនាគារសរុបនៅកម្ពុជា ក្នុងឆ្នាំ ២០២០ មានដល់ទៅ ៣៧,៣ ពាន់លានដុល្លារ ដែលកើនឡើងប្រមាណ ១៤,៨% ហើយជាង ៣០% នៃកម្ចីសរុបនេះ ត្រូវបានប្រើក្នុងវិស័យសំណង់ និងអចលនទ្រព្យ។ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់ធនាគារជាតិនៃកម្ពុជា។ របាយការណ៍ដដែលក៏បានបន្ថែមថា ក្នុងចំណោមឥណទានទាំងអស់ វិស័យសំណង់មានចំណែក ៩,២% កម្ចីទិញអចលនទ្រព្យ ៨,៥% និងប្រាក់កម្ចីទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លូន ១២,៨%។ ទន្ទឹមនឹងនេះដែរ នៅចុងឆ្នាំ ២០២០ ទ្រព្យសកម្មរបស់វិស័យធនាគារបានកើនឡើងដល់ ៥៩,៥ ពាន់លានដុល្លារ (កើនឡើង ១៥,៧%) ខណៈប្រាក់បញ្ញើមានចំនួន ៣៣,៨ ពាន់លានដុល្លារ (កើនឡើង១៥,៤%)។ របាយការណ៍បានបន្តទៀតថា ស្ថាប័នធនាគារ និងមីក្រូហិរញ្ញវត្ថុ កន្លងមកបានធ្វើការយ៉ាងល្អក្នុងការគ្រប់គ្រងឥណទាន។ ទោះបីឥណទានមិនដំណើរការ (អ្នកខ្ចីមិនសង) បានកើនឡើងបន្តិចបន្តួចប្រមាណ ២,៧% សម្រាប់ធនាគារ និង ១,៨% សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អត្រានេះគឺនៅទាប ហើយអាចគ្រប់គ្រងបាន។ ដោយសារតែមានវិបត្តិកូវីដ ឥណទានរៀបចំឡើងវិញ (ការប្ដូរលក្ខខណ្ឌបង់ប្រាក់ព្រោះមានបញ្ហារឿងចំណូល) សម្រាប់ឆ្នាំ ២០២០ មានរហូតដល់ទៅ ២៨០,០០ […]
អានបន្ថែមចលករសំខាន់៥នេះ នឹងជួយជំរុញទីផ្សារអលចនទ្រព្យកម្ពុជាឱ្យកើនឡើងវិញនៅឆ្នាំ ២០២១
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោក ច្រឹក សុខនីម បានឲ្យដឹងថា មាន ៥ ចលករសំខាន់ៗ ដែលបានធ្វើឱ្យទីផ្សារអចលនទ្រព្យកម្ពុជាមានស្ថិរភាពក្នុងឆ្នាំ២០២០ ហើយនឹងជួយជំរុញឱ្យមានការកើនឡើងនៅឆ្នាំ២០២១។ លោកបានពន្យល់ថា៖ «ចំណុចសំខាន់ទី១ គឺការផ្គត់ផ្គង់ប្រាក់កម្ចីទិញលក់អចលនទ្រព្យពីធនាគារនៅមានភាពរឹងមាំ។ ទោះមានវិបត្តិកូវីដក្ដី ធនគារនៅតែបន្តបញ្ចេញសាច់ប្រាក់ ដែលនេះគឺជួយជំរុញការទិញលក់ឱ្យនៅតែបន្ត»។ ប្រធានសមាគមរូបនេះ ក៏បានឱ្យដឹងទៀត កត្តាសំខាន់មួយទៀត គឺតម្រូវការនៅក្នុងស្រុកដែលបន្តកើនឡើង។ ទោះការវិនិយោគពីក្រៅស្ងប់ស្ងាត់ក៏ពិតមែន តែវិនិយោគិនក្នុងស្រុកនៅតែបន្តទិញលក់ ជាពិសេសនៅជាយរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ កំពត កែបជាដើម។ លោកបន្តថា៖ «ចំណុចសំខាន់ទី៣ វិនិយោគិនអចលនទ្រព្យគឺ គេគិតវែងឆ្ងាយ គឺមិនមែនវិនិយោគរំពឹងចំណេញក្នុង ១ ឆ្នាំ ២ ឆ្នាំទេ គេសម្លឹង ៥ ទៅ ១០ឆ្នាំ។ ហេតុនេះ ហើយទើបទោះមានវិបត្តិកូវីដក្នុងឆ្នាំ២០២០ក្ដី ក៏វិស័យអចលនទ្រព្យនៅតែមានការទិញលក់ដែរ»។ «លើសពីនេះ ចំណុចសំខាន់មួយទៀតគឺ ប្រទេសកម្ពុជាយើងមិនទាន់ប្រើប្រាស់ ឬ អនុវត្តនូវ Master Plan គោលដើម្បីគ្រប់គ្រង់ដីទេ។ ដូច្នេះវាជាកត្តាផ្តល់ឱកាសឱ្យដីនៅគ្រប់ទីកន្លែងអាចឡើងថ្លៃបាន»។ លោក ច្រឹក […]
អានបន្ថែមបូរីខុនដូរីកដូចផ្សិត តែហេតុអ្វីប្រជាជនភាគច្រើនគ្មានផ្ទះនៅ?គួរដោះស្រាយបញ្ហានេះដូចម្ដេច?
បើយោងតាមទិន្នន័យរបស់ CBRE Cambodia គិតចុងត្រឹមឆ្នាំ ២០២០ ខុនដូជាង ២៥ ០០០ យូនីត ត្រូវបានផ្គត់ផ្គង់នៅក្នុងទីផ្សារ ហើយរំពឹងថានឹងកើនឡើងដល់ ៣៨ ០០០ យូនីតក្នុងឆ្នាំ ២០២១។ លើសពីនេះ ទិន្នន័យរបស់ Knight Frank Cambodia បានឱ្យដឹងថាត្រឹមចុងឆ្នាំ ២០១៩ ផ្ទះក្នុងបូរីសរុបជាង ៥៥ ០០០ ខ្នងត្រូវបានដាក់លក់ក្នុងទីផ្សារ ហើយ ២២ ០០០ ខ្នងទៀត រំពឹងថានឹងបញ្ចប់នៅឆ្នាំ ២០២២។ ប៉ុន្តែបើក្រឡេកមើលទៅស្ថានភាពប្រជាជនវិញ បើយោងតាមទិន្នន័យរបស់ The Borgen Project ប្រជាជនកម្ពុជាយ៉ាងហោច ១០ លាននាក់មិនមានផ្ទះសម្បែងសមរម្យស្នាក់នៅ។ លើសពីនេះ ១ ភាគ ៥ នៃប្រជាជនក្នុងក្រុងភ្នំពេញ កំពុងរស់នៅក្នុងសំណង់អនាធិបតេយ្យ នេះបើយោងតាមទិន្នន័យរបស់អង្គការ Habitat for Humanity។ សំខាន់ជាងនេះទៅទៀត ប្រជាជនក្នុងទីក្រុងភ្នំពេញនាពេលបច្ចុប្បន្ន មានដល់ជិត ២ លាននាក់ […]
អានបន្ថែមតើត្រូវរៀបចំផ្ទះយ៉ាងដូចម្ដេច ដើម្បីបង្កើនបរិយាកាសសុខដុមក្នុងគ្រួសារ?
អត្ថបទផ្សព្វផ្សាយ៖ ការរៀបចំបរិយាកាសកម្សាន្តសម្រាប់ចំណាយពេលវេលាជាមួយគ្រួសារ ពិតជាមានសារសំខាន់ណាស់ មិនថាជាការៀបចំតុ ប៊ីយ៉ា ឬការបង្កើតបន្ទប់កម្សាន្តទេ។ ក្រុមហ៊ុន SEARA តែងតែធានាផ្ដល់នូវជម្រើសដ៏ល្អបំផុតសម្រាប់អ្នក។ ការរៀបចំបរិយាកាសសម្រាប់កម្សាន្ត ដែលរួមមាន តុប៊ីយ៉ា តុលេងហ្គេមកំសាន្ត និងសង្ហារឹមផ្សេងៗ ដែលបង្កើនបរិយាកាសកម្សាន្ត នឹងផ្ដល់នូវភាពសុខដុមរមនាក្នុងគ្រួសារ។ លើសពីនេះ ក្រុមហ៊ុនក៏បានណែនាំអ្នកជំនាញផ្នែកសង្ហារឹមប្រណីតក្នុងផ្ទះមួយគឺ ក្រុមហ៊ុន Brunswick។ Brunswick គឺជាក្រុមហ៊ុនឈានមុខគេ និងមានបទពិសោធន៍ជាង ១៧០ ឆ្នាំ ក្នុងការផ្ដល់នូវសង្ហារឹមប្រណីតល្អ ដែលកាន់តែធ្វើឱ្យបរិយាកាសគ្រួសារកាន់តែប្រសើរ។ Brunswick ត្រូវបានគេស្គាល់ថាជា ក្រុមហ៊ុនផ្ដល់នូវផលិតផលគ្រឿងសង្ហារឹមល្អឥតខ្ចោះ ជាមួយនឹងភាពងាយស្រួល បរិយាកាសដ៏ល្អ និងសុវត្ថិភាពបំផុតសម្រាប់គេហដ្ឋានអ្នក។ គួរបញ្ជាក់ផងដែរថា ការជួបជុំគ្នាជាក្រុមគ្រួសាររៀងរាល់សប្តាហ៍គឺអត្ថប្រយោជន៍ជាច្រើនដូចជា៖ ពេលវេលាអាទិភាពសម្រាប់ក្រុមគ្រួសារ៖ ជីវិតតែមានភាពមមាញឹកគ្រប់ពេលវេលា ហើយស្ទើរមិនមានពេលវេលាជាមួយគ្រួសារ។ ដូចនេះ ការរៀបចំផែនការកម្សាន្តជាមួយ គ្រួសាររាល់សប្តាហ៍ គឺជាមធ្យោបាយងាយស្រួល ក្នុងការបង្កើនបរិយាកាសរីករាយ និងពេលវេលាមានតម្លៃជាមួយគ្រួសារអ្នក។ ធ្វើឱ្យគ្រួសារកាន់តែជិតស្និទ្ធ៖ ការជួបជុំក្រុមគ្រួសារនាពេលរាត្រី គឺជាឱកាសដ៏ល្អឥតខ្ចោះ ក្នុងការបង្កើតភាពសប្បាយរីករាយ និងភ្ជាប់ទំនាក់ទំនងគ្នាឱ្យកាន់តែជិតស្និត។ ក្នុងយុគសម័យបច្ចេកវិទ្យា នាពេលបច្ចុប្បន្ន បានធ្វើឱ្យបាត់បង់ពេលវេលាជួបជុំជាមួយក្រុមគ្រួសារណាស់។ ដូចនេះ ការចំណាយពេលជាមួយគ្នា សន្ទនាគ្នា […]
អានបន្ថែមក្នុងឆ្នាំ ២០២០ CDC អនុម័តគម្រោងវិនិយោគសរុបចំនួន ២៣៨គម្រោង តម្លៃជាង ៨ពាន់លានដុល្លារ
ក្នុងឆ្នាំ២០២០ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ២៣៨ គម្រោង ឬស្មើនឹងទុនវិនិយោគសរុបប្រមាណជាង ៨ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមការលើកឡើងឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្តខេត្តត្បូងឃុំ កាលពីព្រឹកថ្ងៃទី១៩ មករា ឯកឧត្តមមានប្រសាន៍ថា៖ « ក្នុង ២៣៨ គម្រោង មាន ១៩៥ ជាគម្រោងថ្មី និង ៤៣ ទៀតជាគម្រោងពង្រីកផលិតកម្ម ដែលគម្រោងទាំងអស់នេះអាចជួយបង្កើតការងារបាន ១៥១ ពាន់ កន្លែង»។ ជាមួយគ្នានេះដែរ ក្នុងអំឡុង ១០ខែ នៃឆ្នាំ២០២០ រដ្ឋាភិបាលអនុម័តសំណើសុំការសាងសង់សរុបជាង ៤ ពាន់គម្រោង ឬស្មើនឹងមានទំហំវិនិយោគប្រមាណជាង ៦ ៤០០ លានដុល្លារអាមេរិក។ (អានបន្ថែម) លើសពីនេះ ក្នុង ២០២០ ដែលជាឆ្នាំរងសម្ពាធខ្លាំងពីវិបត្តិកូវីដ សង្កេតឃើញថាកម្ពុជាមានរោងចក្រធុនធំបង្កើតថ្មីសរុបចំនួន ២២១ រោងចក្រ ចំណែករោងចក្របិតទ្វារមានត្រឹមប្រមាណ ១០០ រោងចក្រ ប៉ុណ្ណោះ។ ចំនួនរោងចក្របើកថ្មី […]
អានបន្ថែម