ប្រធានបទក្តៅ៖ ផលវិជ្ជមាននិងអវិជ្ជមាននៃពន្ធចំណេញមូលធន២០%ដល់ទីផ្សារអចលនទ្រព្យកម្ពុជា

អ្នកខ្លះរិះគន់ថាពន្ធនេះគឺខ្ពស់ពេក ដោយនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើរចន្តទិញលក់អចនទ្រព្យ។ ខ្លះទៀតថា នេះមិនមែនជាកាលៈទេសៈសមរម្យទេក្នុងការប្រមូលពន្ធ ដោយសារប្រទេសកំពុងរងវិបត្តិកូវីដ។ ដោយឡែក អ្នកខ្លះទៀត

អាន​បន្ថែម

រដ្ឋាភិបាលកំពុងដំណើរការឆ្វៀលដីជូនប្រជាជនរស់នៅឧទ្យានជាតិភ្នំបូកគោរយៈពេលយូរ

រដ្ឋបាលខេត្តកំពត បាននឹងកំពុងសិក្សា និងដំណើរការលើការកាត់ឆ្វៀលដី ពិសេសក្នុងតំបន់ឧទ្យានជាតិព្រះមុនីវង្សបូកគោ ជូនប្រជាពលរដ្ឋដែលប្រើប្រាស់ និងស្នាក់អាស្រ័យលើដីក្នុងរយៈពេលយូរ។ នេះបើយោងតាមកិច្ចប្រជុំមន្ត្រីពាក់ព័ន្ធកាលពីថ្ងៃទី ៩ កញ្ញា កន្លងមកនេះ។ ឯកឧត្តម សូត យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានឲ្យដឹងថា ការដាក់ពាក្យស្នើសុំកាន់កាប់ដីរបស់ប្រជាពលរដ្ឋនោះ មិនមែនមានន័យថា ដីទាំងនោះត្រូវបានផ្ដល់ជូនជាដីកម្មសិទ្ធិរបស់ពួកគាត់នោះទេ។ «មុននឹងផ្ដល់ជូនពួកគាត់ ត្រូវមានការវាយតម្លៃពីគណៈកម្មការថ្នាក់ជាតិ និងថ្នាក់ខេត្ត ថាត្រូវឆ្វៀល ឬមិនត្រូវឆ្វៀលជូនពួកគាត់ ហើយមូលដ្ឋាននៃការវាយតម្លៃ គឺពិនិត្យទៅលើការអាស្រ័យផលជាក់ស្តែង មានដាំដំណាំ និងកំណត់ចំណោតកម្ពស់ធៀប និងនីវ៉ូទឹកសមុទ្រឱ្យបានច្បាស់លាស់» ឯកឧត្តម បានបន្ត។ ដោយឡែក ទាក់ទងទៅនឹងកាលបរិច្ឆេទឈប់ទទួលពាក្យ ឯកឧត្តមស្នើសុំឱ្យក្រុមការងារពន្យារពេល ព្រោះថាអាចនៅមានប្រជាពលរដ្ឋច្រើនសេសសល់មិនទាន់បានដាក់ពាក្យ។ គួរបញ្ជាក់ផងដែរថា គិតចាប់ពីថ្ងៃទី ២៤ ខែសីហា រហូតដល់ថ្ងៃទី ០៨ ខែកញ្ញា នេះ ប្រជាពលរដ្ឋដែលបានមកដាក់ពាក្យកាន់កាប់ដីក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ មានចំនួនរហូតទៅដល់ ២ ៨៦០ក្បាលដី។ លើសពីនេះ អភិបាលខេត្តកំពត ឯកឧត្តម ជាវ តាយ ក៏បានស្នើសុំក្រុមការងារពិចារណាទៅលើការស្នើសុំដីជាប់ជ្រលងភ្នំដងអូរ ថាគួរតែរក្សាទុកជាតំបន់ការពារធម្មជាតិឬយ៉ាងណា។ គួរបញ្ជាក់ផងដែរថា កិច្ចការងារទាំងនេះធ្វើឡើងក្រោយពេល […]

អាន​បន្ថែម

អ្នកជំនាញបារម្ភថាផ្ទះតែមួយគ្មានពីររបស់លោក វណ្ណ ម៉ូលីវណ្ណ អាចត្រូវជំនួសដោយអគារខ្ពស់

រូបភាពដោយ៖ Courtesy-of-IPS-Cambodia អ្នកជំនាញបានសម្តែងការព្រួយបារម្ភថា ផ្ទះកេរ្ដិ៍តែមួយគ្មានពីររបស់ស្ថាបត្យករខ្មែរដ៏ល្បីល្បាញ លោកតាវណ្ណ ម៉ូលីវណ្ណ អាចនឹងត្រូវជំនួសដោយអគារខ្ពស់ ដោយសារតែគ្មានច្បាប់អភិរក្សផ្ទះនេះជាបេតិកភណ្ឌ និងការកើនឡើងតម្លៃដីនៅទីតាំងនោះ។ យោងតាមអត្ថបទព័ត៌មានរបស់ Bloomberg CityLab កាលពីថ្ងៃទី ៩ ខែកញ្ញា បច្ចុប្បន្នផ្ទះរបស់ស្ថាបត្យករខ្មែរដ៏ល្បីល្បាញ លោកតាវណ្ណ ម៉ូលីវណ្ណ ត្រូវបានដាក់លក់ក្នុងតម្លៃ ៧ លានដុល្លារអាមេរិក។ ទោះបីជាកូនៗ របស់លោក វណ្ណ ម៉ូលីវណ្ណ បានបញ្ជាក់ថា ពួកគេនឹងលក់ឱ្យអ្នកទិញដែលមានគំនិតអភិរក្សប៉ុណ្ណោះ ប៉ុន្តែដោយសារមិនមានច្បាប់ណាមួយចែងឱ្យអភិរក្សផ្ទះនេះ អ្នកទិញអាចមានសិទ្ធិវាយចោល ហើយជំនួសជាអគារពាណិជ្ជកម្ម ឬផ្សារទំនើបថ្មី ដោយសេរី។ លោកស្រី Helen Grant Ross ស្ថាបត្យករជនជាតិអង់គ្លេស – បារាំង និងជាអតីតសាស្ត្រាចារ្យនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានឱ្យដឹងថា៖ «តម្លៃដីដែលខ្ពស់ក្នុងទីតាំងរបស់ផ្ទះនោះ គឺសម្ពាធមួយដែលធ្វើឱ្យអ្នកទិញចង់ផ្លាស់ប្ដូរផ្ទះទៅជាអគារខ្ពស់»។ តម្លៃដីក្នុងខណ្ឌទីតាំងផ្ទះ កើនឡើងជាបន្ដបន្ទាប់ ពីប្រមាណត្រឹមតែ ៦០០ ដុល្លារ/ម៉ែត្រការ៉េ ក្នុងឆ្នាំ២០០៦ ដល់ឥឡូវគឺ ៦០០០ ដុល្លារក្នុងឆ្នាំ ២០២០។ យោងតាមប្រភពដដែល គំនិតនៃការដាក់ផ្ទះរបស់គាត់ចូលទៅក្នុងសារមន្ទីរ កន្លងមក […]

អាន​បន្ថែម

មន្ត្រីចំនួន៣៦២ រូបតែងតាំងឱ្យចុះត្រួតពិនិត្យ និងពង្រឹងការអនុវត្តច្បាប់សំណង់ទូទាំងប្រទេស

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានតែងតាំងមន្ត្រីចំនួន៣៦២ រូប ដើម្បីចុះតាមដាន អង្កេត ស្រាវជ្រាវ ត្រួតពិនិត្យ ប្រមូលភស្តុតាង និងជំរុញការអនុវត្តច្បាប់ស្តីពីសំណង់។ នេះបើយោងតាមប្រកាសលេខ ១៤១ ដនស/ប្រក/នី.ក ចុះថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០។ មន្ត្រីរួមមានទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនៅតាមមន្ទីរទាំង២៥ រាជធានី-ខេត្ត ដែលត្រូវបំពេញភារកិច្ចដូចមានកំណត់ក្នុងច្បាប់សំណង់ និងប្រកាសអន្តរក្រសួងលេខ១១៨ ប្រក/ដ.ន.ស.កយ ចុះថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ ស្តីពីនីតិវិធី និងបែបបទនៃការធ្វើអធិការកិច្ចសំណង់។ ការធ្វើអធិការកិច្ចសំណង់ គឺធ្វើឡើងដើម្បីគ្រប់គ្រង់ការអភិវឌ្ឍអចលនវត្ថុឱ្យមានប្រសិទ្ធិភាព គុណភាព សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងបរិស្ថានសម្រាប់ការរស់នៅ តាមរយៈការបង្ការ និងទប់ស្កាត់រាល់អំពើខុសច្បាប់ស្តីពីនគរូបនីយកម្ម និងសំណង់។ បើយោងតាមច្បាប់ស្តីពីសំណង់ មន្ត្រីអធិការកិច្ចសំណង់ទាំងនោះ មានសិទ្ធិត្រួតពិនិត្យ បញ្ឈប់ ដកហូតលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាក់ព័ន្ធជាបណ្តោះអាសន្ន ក៏ដូចជាពិន័យអន្តរការណ៍ ក្នុងករណីអ្នកកាន់កាប់លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណនោះប្រព្រឹត្តខុសច្បាប់សំណង់។ បន្ថែមពីនេះ មន្ត្រីទាំងនេះ មានសិទ្ធិអំណាចក្នុងការចាប់យកវត្ថុតាង និងកសាងសំណុំរឿងនៃបទល្មើសសំណង់ និងចាត់វិធានការផ្សេងៗនៅក្នុងក្របខណ្ឌនៃការអនុវត្តច្បាប់ផងដែរ។

អាន​បន្ថែម

អ្នកឈ្នះពានរង្វាន់ PropertyGuru Cambodia Property Awards លើកទី ៥ ត្រូវបានប្រកាស

អ្នកឈ្នះពានរង្វាន់ PropertyGuru Cambodia Property Awards ឆ្នាំ ២០២០ ត្រូវបានប្រកាសនៅក្នុងកម្មវិធីអាហារពេលល្ងាច កាលពីយប់មិញ នៅឯសណ្ឋាគារ Sofitel Phnom Penh Phokeethra ដែលក្រុមហ៊ុន Meridian International Holding ជាអ្នកទទួលបានពាន់រង្វាន់ច្រើនជាងគេ។ ព្រឹត្តិការណ៍ដ៏មហិមានេះឧបត្ថម្ភធំដោយ Hitachi Elevators and Escalators ដែលមានពានរង្វាន់ ជាង ៣០ និងគោរមងារខ្ពស់បំផុតជាង ២៥ ត្រូវបានប្រគល់ជូនក្រុមហ៊ុន និងបុគ្គលឆ្នើមក្នុងវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន Meridian International Holding (Cambodia) Ltd. ជាក្រុមហ៊ុនដែលបានទទួលពានរង្វាន់ធំបំផុត ដែលទទួលបានជ័យលាភីចំនួន ៨ ។ Meridian International Holding ទទួលបានរង្វាន់ក្រុមហ៊ុនអភិវឌ្ឍន៍ល្អបំផុត និងក្រុមហ៊ុនអភិវឌ្ឍន៍ការប្រើប្រាស់ចម្រុះល្អបំផុត សម្រាប់ការងារឆ្នើមលើគម្រោង Flatiron។ លើសពីនេះ ក្រុនហ៊ុនក៏ទទួលបានរង្វាន់ ការអភិវឌ្ឍន៍អាផាតមិនផ្តល់សេវាកម្មល្អបំផុត និងការរចនាស្ថាបត្យកម្មប្រើប្រាស់ចម្រុះល្អបំផុត ផងដែរ។ ក្រុមហ៊ុន Urban […]

អាន​បន្ថែម

អាជីវកម្មផ្តល់សេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុ ត្រូវមានវិញ្ញាបនបត្រ ឬអាជ្ញាប័ណ្ណ

អាជីវកម្មគ្រប់វិស័យទាំងអស់នៅក្នុងប្រទេសកម្ពុជា សុទ្ធតែត្រូវចុះបញ្ជី និងបង់ពន្ធតាមច្បាប់កំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។ ក្រឡេកមកមើលអាជីវកម្មផ្តល់សេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុ ក៏តម្រូវឱ្យមានការដាក់ពាក្យស្នើសុំវិញ្ញាបនបត្រវិជ្ជាជីវៈ ឬអាជ្ញាប័ណ្ណអាជីវកម្ម ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមុនសិនផងដែរ។ សេវាកម្មវាយតម្លៃ គឺជាសេវាកម្មដែលធ្វើការវាយតម្លៃ ដើម្បីកំណត់តម្លៃលើទ្រព្យ និងអត្ថប្រយោជន៍ផ្សេងៗ ដែលតាំងនៅ ឬភ្ជាប់នឹងទ្រព្យនោះ។ ចំណែកឯ សេវាកម្មអចលនវត្ថុ ចែកចេញជា ២ គឺ សេវាកម្មភ្នាក់ងារអចលនវត្ថុ និងសេវាកម្មគ្រប់គ្រងអចលនវត្ថុ។ សេវាកម្មភ្នាក់ងារអចលនវត្ថុ ជាការផ្តល់សេវាពាក់ព័ន្ធនឹងការទិញ-លក់ និងជួលលើដី អគារ និងសំណង់ជាដើម។ ចំពោះសេវាកម្មគ្រប់គ្រងអចលនវត្ថុវិញ សំដៅដល់ធ្វើការគ្រប់គ្រង ត្រួតពិនិត្យ និងធ្វើប្រតិបត្តិការជួលលើអចលនវត្ថុទាំងឡាយណា ក្នុងនាម និង/ឬជំនួសម្ចាស់កម្មសិទ្ធិនៃអចលនវត្ថុនោះ ដែលមានលក្ខណៈដូចជា អគារស្នាក់នៅរួម បុរី អគារសហកម្មសិទ្ធិ (ខុនដូជាដើម) និងអគារ ឬអគារពាណិជ្ជកម្ម។ ដោយឡែក ការគ្រប់គ្រងនេះ មិនរាប់បញ្ចូលការគ្រប់គ្រងអចលនវត្ថុដែលត្រូវធ្វើអាជីវកម្មដូចជា៖ សណ្ឋាគារ ផ្ទះសំណាក់ រោងចក្រ កំពង់ផែ កន្លែងវាយកូនគោល ការដ្ឋានយកថ្ម រោងភាពយន្ត ពហុកីឡាដ្ឋាន មជ្ឍមណ្ឌលកីឡា និងមន្ទីរពេទ្យ នោះទេ។ រូបវ័ន្តបុគ្គល […]

អាន​បន្ថែម

ទីផ្សារខុនដូកម្ពុជារងសម្ពាធខ្លាំងដោយសារអត្រាលក់ធ្លាក់ចុះ

ដោយ៖ Eric Wong Chon Lap ខណៈដែលការផ្គត់ផ្គង់លំនៅដ្ឋានកើនឡើងកាន់តែច្រើន អត្រាលក់បានធ្លាក់ចុះជាបន្តបន្ទាប់ ដែលធ្វើឱ្យសំណង់ជាច្រើនកន្លែងនៅទំនេរ ហើយដោយសារតែវិបត្តិកូវីដ១៩ ទីផ្សារមួយនេះគឺកាន់តែសម្ពាធខ្លាំងជាងមុន។ ដោយសារតែវិបត្តិកូវីដ១៩ គេបានសង្កេតឃើញថា មានសំណង់ជាច្រើនត្រូវបានពន្យារពេលការសាងសង់ អ្នកអភិវឌ្ឍន៍ខ្លះទៀតពន្យារពេលបើកការដា្ឋន គម្រោងខ្លះបញ្ចុះតម្លៃលក់ ឬខ្លះទៀតបានផ្អាកប្រកាសលក់ តែម្ដង។ ទាំងនេះសុទ្ធតែជាមូលហេតុ ដែលបានធ្វើឱ្យវិស័យអចលនទ្រព្យនៅប្រទេសកម្ពុជាកាន់តែដុនដាប។ លើសពីនេះ តម្រូវការរបស់អ្នកទិញជនជាតិចិនក៏ធ្លាក់ចុះយ៉ាងគំហុក ដោយសារតែការផ្អាកជើងហោះហើរចេញចូល ដែលមិនត្រឹមតែប៉ះពាល់វិស័យអចលនទ្រព្យទេនេះ តែប៉ះពាល់សេដ្ឋកិច្ចពិភពលោកទាំងមូល។ ក្នុងចំណោមវិស័យអចលនទ្រព្យទាំងអស់ ឃើញថាទីផ្សារខុនដូថមរថយគួរឱ្យកត់សម្គាល់។ គម្រោងជាច្រើនមិនមានទីផ្សារលក់ចេញ ដែលធ្វើឱ្យចំនួនផ្គត់ផ្គង់ លើសតម្រូវការ។ យ៉ាងណាម៉ិញ ម្ចាស់គម្រោងទាំងនោះ នៅតែមានគំនិតសុទិដ្ឋិនិយម ថាអ្នកទិញជនជាតិចិននឹងអាចវិលត្រឡប់មកប្រឡូកក្នុងទីផ្សារខុនដូរនៅកម្ពុជាម្តងទៀត ដោយសង្ឃឹមថា យ៉ាងលឿនបំផុតគឺចុងឆ្នាំនេះ។ បើគិតឱ្យវែងឆ្ងាយ ប្រទេសកម្ពុជា នៅតែជាទីតាំងដ៏ទាក់ទាញមួយ សម្រាប់អ្នកដែលចង់វិនិយោគលើខុនដូរ ដោយសារតែ ទី១ ផលចំណេញច្រើន ទី២ មិនមានការដាក់កម្រិតការចំណាយនោះទេ និង ទី ៣ ចំណាយទៅលើការថែទាំមានតម្លៃសមរម្យជាងគេបើប្រៀបធៀបជាមួយប្រទេសជិតខាង។ លើសពីនេះ អ្នកវិភាគមួយចំនួនបានរំពឹងថា ទីផ្សារនេះនឹងងើបឡើងវិញនៅចុងឆ្នាំនេះ ឬ ដើមឆ្នាំក្រោយ។ ខណៈដែលគម្រោងខុនដូរភាគច្រើនត្រូវបានគេប្រើប្រាស់ក្នុងការវិនិយោគ អចលនទ្រព្យផ្សេងៗដូចជា […]

អាន​បន្ថែម

កម្មវិធី PropertyGuru Cambodia Property Awards លើកទី៥ នឹងប្រារព្ធឡើងនៅថ្ងៃទី ៤ ខែកញ្ញា នេះ

កម្មវិធីប្រគល់ពានរង្វាន់ PropertyGuru Cambodia Property Awards លើកទី ៥ នឹងប្រារព្ធឡើងនៅថ្ងៃទី ០៤ ខែកញ្ញា ខាងមុខនេះ ក្រោយពន្យារពេលមួយរយៈ។ បើតាមផែនការដំបូង កម្មវិធីគឺត្រូវធ្វើឡើងក្នុងខែមិថុនា កន្លងមកនេះ ប៉ុន្តែដោយសារតែមានការរាតត្បាតនៃវីរ៉ុសកូវីដ ១៩ ម្ចាស់កម្មវិធីសម្រេចចិត្តពន្យារមកខែកញ្ញា ដើម្បីធានានូវសុវត្ថិភាព និងសុខាមាលភាព របស់ភ្ញៀវកិត្តិយស ក៏ដូចជាបុគ្គលិក។ ព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យក៏ធំបំផុតនៅកម្ពុជានេះ នឹងត្រូវធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភោគីត្រា ហើយនឹងប្រព្រឹត្តទៅដោយប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីជៀសវាងការឆ្លងវីរ៉ុសកូវីដ១៩។ កាលបរិច្ឆេទសំខាន់ៗ សម្រាប់ការរៀបចំកម្មវិធី PropertyGuru Cambodia Property Awards ឆ្នាំ ២០២០ នេះ មានដូចខាងក្រោម៖ • ថ្ងៃទី ២៦ ខែមិថុនាឆ្នាំ ២០២០ – បិទបញ្ជីបេក្ខភាព • ថ្ងៃទី ៣ ខែកក្កដាឆ្នាំ ២០២០ – បិទការចុះឈ្មោះ • ថ្ងៃទី ១៣ – ២៤ […]

អាន​បន្ថែម

ផលចំណេញពីការលក់ពីអចលទ្រព្យនឹងត្រូវជាប់ពន្ធ ២០% ចាប់ពីខែមករាឆ្នាំ ២០២១ តទៅ

អគ្គនាយកដ្ឋានពន្ធដារ នឹងចាប់ផ្តើមប្រមូលពន្ធ ២០% លើផលចំណេញមូលធន ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២១ តទៅ នេះគឺមានន័យថារាល់ផលចំណេញពីការលក់អចលទ្រព្យទូទៅនឹងត្រូវជាប់ពន្ធនេះដែរ។ ចំណេញមូលធន សំដៅដល់ប្រាក់ចំណូលដែលបានមកពីការលក់ ឬផ្ទេរមូលធន ក្រោយការដកចំណាយ។ ដោយឡែក មូលធន សំដៅទៅលើ អចលនទ្រព្យ ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធបញ្ញា រូបិយវត្ថុបរទេស។ អត្រាពន្ធលើចំណេញមូលធនត្រូវបានកំណត់តាមអត្រាថេរ ២០% ។ អ្នកជាប់ពន្ធត្រូវបានអនុញ្ញាតឱ្យជ្រើសរើសវិធីគណនាចំណេញមូលធនណាមួយក្នុងចំណោមវិធីទាំង២ រួមមាន៖ ១) វិធីកាត់កងចំណាយតាមការកំណត់ ពោលគឺរដ្ឋអនុញ្ញាតិឱ្យកាត់ចំណាយ ៨០% នៃប្រាក់ចំណូលដែលទទួលបានពីការលក់ ឬផ្ទេរទ្រព្យ ឧទាហរណ៍ អ្នកលក់ដីបាន ១លានដុល្លារ។ សម្រាប់វិធីទី ១ គឺមិនមែនយកពន្ធលើ ១លានដុល្លារ នេះទេ។ ពន្ធដាអនុគ្រោះ ឱ្យគាត់កាត់កងចំណាយដល់ទៅ ៨០%។ មានន័យថា គាត់ចំណេញតែ ២០ម៉ឺនដុល្លារទេ ហើយជាប់ពន្ធ ២០% ពោលគឺត្រូវបង់ពន្ធត្រឹមតែ ៤ម៉ឺនដុល្លារ ប៉ុណ្ណោះ។ ២) វិធិកាត់កងតាមចំណាយជាក់ស្តែង […]

អាន​បន្ថែម

ប្រធានសមាគមអ្នកវាយតម្លៃកម្ពុជាត្រូវបានជ្រើសរើសឱ្យដឹកនាំសមាគមអ្នកវាយតម្លៃអាស៊ាន

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោក ច្រឹក សុខនីម ត្រូវបានជ្រើសរើសជាប្រធានសមាគមអ្នកវាយតម្លៃអាស៊ាន (AVA) ក្នុងអាណត្តិទី២៣ ហើយប្រទេសកម្ពុជាក៏នឹងមានកិត្តិយសធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ AVA នៅឆ្នាំក្រោយផងដែរ។ លោក ច្រឹក សុខនីម បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យថា លោកក៏ដូចជាសមាជិកទាំងអស់ពិតជាមានមោទនភាពខ្លាំងណាស់ដែលទទួលបានតំណែងនេះ ហើយលោកក៏បានប្តេជ្ញាថានឹងខិតខំអោយអស់ពីសមត្ថភាពបម្រើឱ្យផលប្រយោជន៍សមាគម។ «ឱកាសនេះ មិនត្រឹមតែជាមោទនភាពសម្រាប់ខ្លួនខ្ញុំ និងសមាជិក CVEA ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកិត្តិយសសម្រាប់ប្រទេសកម្ពុជាយើងផងដែរ។ យើងអាចបង្ហាញថាកម្ពុជាក៏អាចអនុវត្តការងារនេះប្រកបដោយប្រសិទ្ធភាពដែរ។ លើសពីនេះ តំណែងនេះក៏ជាឱកាសដ៏ល្អសម្រាប់ខ្ញុំក្នុងការក្រេបជញ្ជក់ចំណេះដឹង និងផ្លាស់ប្តូរបទពិសោធន៍ពីសមាជិកអន្តរជាតិដទៃទៀត»។ «យើងនឹងបន្តលើកកម្ពស់ស្តង់ដារការវាយតម្លៃអចលនទ្រព្យឱ្យប្រសើរជាងមុន ពោលគឺជំរុញឱ្យប្រទេសជាសមាជិកទាំងអស់បំពេញការងារប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងតម្លាភាព» ។ ជាមួយគ្នានេះដែរ លោក ច្រឹក សុខនីម ក៏បានបញ្ជាក់ផងដែរថាប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ AVA នៅខែកក្កដា ឆ្នាំ ២០២១ ខាងមុខនេះ ដែលកាលបរិច្ឆេទពិតប្រាកដនឹងត្រូវកំណត់នៅពេលក្រោយ។ លោកបន្តថា ៖«របៀបវារៈសំខាន់ៗនៃកិច្ចប្រជុំគឺការចែករំលែកបទពិសោធន៍ និងបញ្ហាប្រឈមនានារបស់សមាជិកទាំងអស់។ ដោយឡែក របៀបវារៈពិសេសឆ្នាំក្រោយនេះ គឺការបង្ហាញពីសក្តានុពលរបស់ប្រទេសកម្ពុជាទៅកាន់ឆាកអន្តរជាតិ។ យើងមិនត្រឹមតែបង្ហាញពីទិដ្ឋភាពវិជ្ជមាននៃវិស័យអចលនទ្រព្យទេ តែយើងនឹងសឱ្យអន្តរជាតិឃើញពីវប្បធម៌របស់យើង ដែលជាចំណុចគោលក្នុងការទាក់ទាញអ្នកវិនិយោគ»។

អាន​បន្ថែម