ព័ត៌មានក្នុងស្រុក
ចំនួនផ្សារទំនើបកើនឡើងហួសពីសមត្ថភាពចំណាយរបស់ប្រជាជនខ្មែរ
ចំនួនផ្សារទំនើបថ្មីៗ បាននិងកំពុងកើនឡើងជាបន្តបន្ទាប់ ខណៈចំនួនអ្នកមានថវិកាចំណាយចូលផ្សារទំនើប គឺស្ថិតនៅដដែល ដែលជាសញ្ញាណបង្ហាញថាមានការផ្គត់ផ្គង់ផ្សារទំនើបនៅកម្ពុជាគឺច្រើនហួសតម្រូវការ។ នេះបើយោងតាមការវិភាគរបស់សារព័ត៌មាន Nikkei Asian Review កាលពីថ្ងៃទី ២៤ កក្កដា ២០២០។ ទីភ្នាក់ងារប្រឹក្សាអចលនទ្រព្យ Knight Frank បានព្យាករថានៅចុងឆ្នាំ ២០២២ ការផ្គត់ផ្គង់ផ្សារទំនើបនៅកម្ពុជានឹងកើនរហូតដល់ ៨៣០ ០០០ ម៉ែត្រក្រឡា។ នៅថ្ងៃអនាគត ប្រមាណ ៨៤ ភាគរយនៃការផ្គត់ផ្គង់សរុប គឺជាផ្សារទំនើបលំដាប់ខ្ពស់ និងភាគច្រើន គឺជាការលក់រាយធំៗក្នុងផ្សារទំនើប។ ដូចគ្នានេះដែរ ភ្នាក់ងារអចលនទ្រព្យ CBRE ក៏បានរពឹងថា នៅដំណាច់ឆ្នាំ២០២០ នេះ នឹងមានគម្រោងថ្មីៗមានទំហំជួលប្រមាណ ៨៧ ០០០ ម៉ែត្រការ៉េ ដែលនឹងបន្ថែមលើផ្ទៃក្រឡាដែលមានស្រាប់ក្នុងទីផ្សារ។ (អានបន្ថែម) ដោយឡែកបើវិភាគទៅលើសមត្ថភាពចំណាយរបស់ប្រជាជនខ្មែរវិញ គឺហាក់ដូចជានៅថេរ គឺអាចទាបជាងកំណើនផ្សារទំនើបដ៏សម្បើមនេះទៅទៀត។ យោងតាមតួលេខឆ្នាំ ២០១៨ ពីក្រុមហ៊ុន Knight Frank បានឱ្យដឹងថាសមាមាត្រចំនួនផ្សារទំនើប ចំនួនប្រជាជននៅទីក្រុងភ្នំពេញ គឺស្មើនឹងទីក្រុងហាណូយឬ ហូជីមិញហើយ។ ផ្ទុយទៅវិញ GDP […]
អានបន្ថែមក្រសួងមហាផ្ទៃប្រកាសចាត់វិធានការធ្ងន់លើករណីទន្ទ្រានដីព្រៃក្នុងខេត្តមណ្ឌលគិរី
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង បានសម្រេចបង្កើតក្រុមការងារអន្តរក្រសួងថ្មីមួយ ដើម្បីរឹតបន្តឹងការអនុវត្តច្បាប់ លើករណីកទន្ទ្រាន និងកាន់កាប់ដីព្រៃខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិខេត្តមណ្ឌលគិរី។ នេះបើយោងតាមសេចក្ដីសម្រេច ដោយក្រសួងមហាផ្ទៃកាលពទីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០នេះ។ ប្រភពដដែលនេះបានឲ្យដឹងថា ក្រុមការងារអន្តរក្រសួងនេះ មានតួនាទីសំខាន់ គឺចុះសិក្សាស្រាវជ្រាវលើករណីនីមួយៗនៃការទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ តាមរបាយការណ៍របស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ឲ្យបានជាក់ស្ដែង ក៏ដូចជាប្រមូលនូវឯកសារ និងភស្ដុតាងនានា ទាក់ទងនឹងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីដាក់ទោសតាមផ្លូវច្បាប់។ គួរបញ្ចាក់ផងដែរថា មកទល់បច្ចុប្បន្ន អភិបាលខេត្តមណ្ឌលគីរីបានដកហូតដីកាន់កាប់ខុសច្បាប់ជាង ២ពាន់ហិចតាហើយ ឱ្យមកជាសម្បត្តិរដ្ឋវិញ ដោយវិធានការណ៍នេះគឺត្រូវអនុវត្តស្មើភាពគ្នា មិនថាអ្នកតូចអ្នកធំទេ។ (អានបន្ថែម) ទាក់ទិននឹងបញ្ហាដីធ្លីនេះដែរ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីដើមខែកក្កដានេះ ក៏បានព្រមានថា សម្រាប់មន្រ្តីខិលខូចដែលឃុបឃិតគ្នាយកដីរដ្ឋ និងយកដីប្រជាពលរដ្ឋ គឺនឹងទទួលទោសដ៏ធ្ងន់ធ្ងរបំផុត។ ហើយចំពោះប្លង់រឹងដែលបានធ្វើដោយអំពើឃុបឃិតទុច្ចរិត គឺនឹងរំលាយចោលវិញ។ (អានបន្ថែម) គួរបញ្ជាក់ផងដែរ បច្ចុប្បន្ននេះ កម្ពុជាមានតំបន់ការពារធម្មជាតិចំនួន ៥៧ កន្លែង និងរបៀងអភិរក្សជីវៈចម្រុះចំនួន ៣ តំបន់ គ្របដណ្តប់លើផ្ទៃដីសរុបប្រមាណជាង […]
អានបន្ថែមការកាន់កាប់យកចំណីដីនៅតាមខ្សែព្រំដែនជាអំពើខុសច្បាប់
ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ផៃ ស៊ីផាន ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងែទី ២៣ កក្កដានេះ បានព្រមានថា ការកាន់កាប់យកចំណីដីនៅតាមខ្សែព្រំដែន ជាពិសេសកម្ពុជាវៀតណាមនៅខេត្តតាកែវ ជាអំពើខុសច្បាប់ ហើយអំពាវនាវថាគឺត្រូវតែបញ្ឍប់ជាបន្ទាន់ បើមិនដូច្នេះនឹងត្រូវទទួលទោសតាមច្បាប់។ ឯកឧត្តម បានមានប្រសាសន៍ថា ៖ «ដីដែលនៅស្របតាមខ្សែខណ្ឌសីមាកម្ពុជា វៀតណាម មិនមែនជារបស់ឯកជនទេ គឺជារបស់រដ្ឋ។ កន្លងមកឃើញថាមានប្រជាពលរដ្ឋមួយចំនួន ជឿការញុះញង់ ហើយនាំគ្នាទៅចាប់យកដី នេះគឺជាអំពើខុសច្បាប់។ ឯកឧត្តម បានបន្តថា ៖ «ការធ្វើបែបនេះ យើងនឹងមិនអនុញ្ញាតិដាច់ខាត ដូច្នេះយើងសូមអំពាវនាវឱ្យឈប់ បើមិនដូច្នេះនឹងត្រូវទទួលទោសតាមច្បាប់»។ គួរបញ្ជាក់ផងដែរថា ខ្សែព្រំដែន កម្ពុជា-វៀតណាម សម្រាប់ខេត្តតាកែវ គឺមានសរុប ៧៤ គីឡូម៉ែត្រ និង មានសរុប ៣៧ បង្គោល និងជាប់នឹង ២ ខេត្តរបស់ប្រទេសវៀតណាម។
អានបន្ថែមផ្សារទំនើប K MALL លើផ្ទៃដី ៦ហិកតា គ្រោងនឹងមានវត្តមានលើផ្លូវវេងស្រេងក្នុងឆ្នាំ២០២១
ផ្សារទំនើប K MALL ដែលកំពុងសាងសង់លើផ្ទៃដីទំហំ ៦ហិកតា តាមបណ្ដោយផ្លូវវេងស្រេង គ្រោងនឹងបើកដំណើរការក្នុងឆ្នាំ ២០២១ ខាងមុខនេះ។ នេះយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុន Urbanland កាលពីថ្ងៃទី ២០ កក្កដា នេះ។ គម្រោងនេះមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ប្រមាណ ២, ៥គីឡូម៉ែត្រពីសង្កាត់ស្ទឹងមានជ័យ។ ផ្សារទំនើប K Mall នេះគឺជាផ្នែកមួយនៃគម្រោង ខេអិមអេស (KMS Park) ដែលគម្រោងមេនេះ នឹងរួមមាន ផ្ទះអាជីវកម្មទំនើប (shop house) ចំនួន ៤០ ខ្នង ផ្សារសហគមន៍កម្ពស់ ៣ជាន់ អគារការិយាល័យកម្ពស់ ៩ ជាន់ កីឡាដ្ឋានបាល់ទាត់ និងសួនច្បារលំហែរកាយផងដែរ។ គួរបញ្ជាក់ផងដែរថា កាលពីថ្មីៗ ក៏មានការបើកសម្ភោធ ផ្សារទំនើបបែបសហគមន៍ថ្មីមួយ គឺ Khalandale Mall ដែលបានបន្ថែមបរិមាណផ្គត់ផ្គង់ក្នុងទីផ្សារសរុបប្រមាណ ៣,៧១%។ ទាក់ទងនឹងទីផ្សារទំនើបនេះដែរ ភ្នាក់ងារអចលនទ្រព្យ CBRE បានឱ្យដឹង […]
អានបន្ថែមតើវិនិយោគិនចិនបាត់ពីទីផ្សារអចលនទ្រព្យកម្ពុជាដូចម្ដេចនិងប៉ះពាល់អ្នកក្នុងស្រុកយ៉ាងណា?
ដោយៈ Eric Wong Chon Lap ការរីករាលដាលនៃវីរុសកូវីដ១៩ មិនត្រឹមតែបង្កឱ្យមានវិបត្តិសេដ្ឋកិច្ចប៉ុណ្ណោះទេ វាក៏បានធ្វើឱ្យវិនិយោគិនចិនផ្អាកធ្វើដំណើរមកប្រទេសកម្ពុជាផងដែរ។ នេះជាកត្ដាចំបងធ្វើឱ្យទីផ្សារអចលនទ្រព្យកម្ពុជាបាត់បង់ប្រភពវិនិយោគសំខាន់បំផុតរបស់ខ្លួន។ ផ្ទុយស្រឡះពីប៉ុន្មានឆ្នាំមុន ដែលវិនិយោគិនចិនសម្រុកទិញខុនដូនៅកម្ពុជា បច្ចុប្បន្នដោយសារតែវិបត្តិកូវីដ វិនិយោគិនភាគច្រើនបានផ្អាកការទិញលក់។ លើសពីនេះ គោលនយោបាយគ្រប់លំហូរសាច់ប្រាក់ចេញពីប្រទេសចិន ក៏ជាកត្តាអវិជ្ជមានមួយទៀតសម្រាប់ ទីផ្សារអចលនទ្រព្យនៅកម្ពុជា ក៏ដូចជានៅជុំវិញពិភពលោកផងដែរ ។ វិបត្តិកូវីដ បានប៉ះពាល់ដល់វិស័យសណ្ឋាគារ និងខុនដូដែលបម្រើដល់ភ្ញៀវទេសចរ និងពិសេសវិនិយោគិនក្នុងវិស័យអចលនទ្រព្យយ៉ាងខ្លាំង ហើយការដាក់កំហិតលើការធ្វើដំណើររបស់ចិន ក៏ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា ខ្លាំងណាស់ដែរ ដោយសារតែអតិថិជនចិនមិនអាច ឬមិនចង់ហោះហើរចូលមកកម្ពុជាឡើយ។ លើសពីនេះ ការដែលរដ្ឋាភិបាលបានបញ្ឈប់ការចេញទិដ្ឋាការទេសចរណ៍ ក៏បានធ្វើឱ្យអ្នកទិញ ឬ ម្ចាស់អចលនទ្រព្យរឹតមិនអាចចូលពិនិត្យការដ្ឋានសាងសង់របស់គម្រោងឡើយ។ ទន្ទឹមនឹងនេះ មានគម្រោងខុនជាច្រើនបានបញ្ចប់ការសាងសង់ ប៉ុន្តែ អ្នកទិញគម្រោង ដែលជាជនជាតិចិនទាំងនោះ ភាគច្រើនមិនអាច ឬមិនចង់បង់ប្រាក់ផ្តាច់ក្នុងការផ្ទេរកម្មសិទ្ធនោះទេ។ ពួកគេសុខចិត្តឱ្យម្ចាស់គម្រោងដកហូតប្រាក់កក់ ឬស្នើសុំប្រាក់ដែលបានបង់វិញ។ នេះជាបញ្ហាធំបំផុតដែលប៉ះពាល់យ៉ាងខ្លាំងដល់ហិរញ្ញវត្ថុរបស់អ្នកអភិវឌ្ឍន៍។ ដូច្នេះ ក្នុងកាលៈទេសៈនេះ អ្នកអភិវឌ្ឍន៍អចលនទ្រព្យគួរតែពង្រឹង និងពង្រីកការផ្សព្វផ្សាយទីផ្សារ ដើម្បីទាក់ទាញអ្នកទិញក្នុងស្រុក ហើយនេះក៏ជាឱកាសសម្រាប់អតិថិជនក្នុងស្រុកក្នុងការទិញយូនីតខុនដូក្នុងតម្លៃសមរម្យ ឬទាបជាងតម្លៃទីផ្សារ។ ម៉្យាងវិញទៀត វិបត្តិកូវីដនេះក៏បានធ្វើឱ្យ អ្នកលក់អចលនទ្រព្យមួយចំនួនកំពុងខ្វះសាច់ប្រាក់ខ្លាំង ព្រោះពួកគេបានសុំកម្ចីហួសពីលទ្ធភាពរបស់ខ្លួនយកមកទិញអចលទ្រព្យថ្លៃ ក្នុងគោលបំណងចង់ចំណេញច្រើន […]
អានបន្ថែមរដ្ឋបាលខេត្តកំពង់ស្ពឺដកហូតដីខុសច្បាប់ជាង ៤០០០ ហិកតា មកជាសម្បត្តិរដ្ឋវិញ
មកទល់បច្ចុប្បន្ន អភិបាលខេត្តកំពង់ស្ពឺ បាន និងកំពុងដកហូតដីដែលកាន់កាប់ខុសច្បាប់ ក្នុងងតំបន់ការពារធម្មជាតិ ៣ កន្លែង ទំហំជាង ៤០០០ ហិកតា មកជាសម្បត្តិរដ្ឋវិញ។ នេះបើយោងតាមរបាយការណ៍សង្ខេបរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ចេញកាលពីថ្ងៃទី ២០ ខែ កក្កដា កន្លងមកនេះ។ របាយការណ៍នេះ បានឲ្យដឹងថា ផ្ទៃដីដែលបានដកហូតទាំងនោះរួមមាន តំបន់ការពារធម្មជាតិចំបក់ (១ ៦៤១ ហិកតា) តំបន់ការពារធម្មជាតិទាំង ៨ សហគមន៍ក្នុងស្រុកឱរ៉ាល់ (២ ៧៣២ ហិកតា) និងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញ (៤៤ ហិកតា)។ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្ដម វ៉ី សំណាង បានថ្លែងក្នុងសន្និសទីសារព័ត៌មានស្តីពី វឌ្ឍនភាព និងទិសដៅការងារខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ២០ កក្កដា នេះថា៖ «ចំពោះបទល្មើសព្រៃឈើ និងការទន្រ្ទានយកដីព្រៃនេះ គឺយើងធ្វើដូចភ្លៀងរលឹមអញ្ចឹង ហើយយើងប្តេជ្ញាដាច់ខាតក្នុងការការពារការទន្ទ្រានយកដីព្រៃនេះ» ឯកឧត្តមបានបន្តថា ៖«យើងខិតខំយ៉ាងណា ដាក់បញ្ជារដល់អ្នកពាក់ព័ន្ធមានក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ និងមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធ ដែលយើងចាប់ និងដកហូតជាបន្តបន្ទាប់ដូចដែលក្នុងរបាយការណ៍ […]
អានបន្ថែមក្រុមហ៊ុនហុងកុងគ្រោងបង្កើតទីក្រុងរណបនៅខេត្តកំពង់ស្ពឺ
ក្រុមហ៊ុនវិនិយោគនៅហុងកុង គ្រោងនឹងបង្កើតទីក្រុងរណប នៅខេត្តកំពង់ស្ពឺ ចំពោះទីតាំងពិតប្រាកដនោះ អភិបាលខេត្តសុំមិនបញ្ជាក់។ នេះបើយោងតាមឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឹ ថ្លែងក្នុងសន្និសទីសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ» កាលពីព្រឹកថ្ងៃទី ២០ កក្កដា ឆ្នាំ២០២០នេះ។ ឯកឧត្ដមបានមានប្រសាសន៍ថា៖ «ខ្ញុំបានទាក់ទងជាមួយនឹងអ្នកវិនិយោគនៅហុងកុង គឺគាត់មានគម្រោងបង្កើតទីក្រុងរណប ហើយក៏មានអ្នកវិនិយោគក្នុងស្រុកផ្សេងៗទៀត ដែលខ្ញុំកំពុងតែទាក់ទងសព្វថ្ងៃ ប៉ុន្តែដោយសារបញ្ហាកូវីដ យើងនៅទ្រឹង ដោយសារពួកគាត់ចូលមកអត់បាន។» ឯកឧត្តមបន្តថា៖ «សព្វថ្ងៃយើងកំពុងតែធ្វើ តែបើសួរថា ធ្វើនៅទីណាយើងសុំលាក់សិន បើមិនចឹងអ្នកទៅទិញដីនៅតំបន់ហ្នឹងឡើងថ្លៃមិនខាន។» សូមបញ្ជាក់ ក្នុងឆ្នាំ ២០១៩ ខេត្តកំពង់ស្ពឺបានចេញលិខិតអនុញ្ញាតសាងសង់ចំនួន ១៨៨ គម្រោងមានក្រឡាផ្ទៃសំណង់សរុបទំហំ ៧០ម៉ឺន ម៉ែត្រការ៉េ ដែលមានទុនវិនិយោគប្រមាណច្រើនជាង ២១០លានដុល្លារអាមេរិក។ (អានបន្ថែម) នៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យ កាលពីខែ ឧសភា ឯកឧត្តមក៏បានឲ្យដឹងថា ផ្ទៃដីនៅតំបន់កីឡដ្ឋានខេត្តកំពង់ស្ពឺ មានលក្ខណៈធំហើយស្អាតដូច្នេះ ខាងរដ្ឋបាលខេត្តគ្រោងនឹងកែប្រែតំបន់ទាំងនេះ ទៅជាទីប្រជុំជនទីក្រុងរណបផងដែរ។ (អានបន្ថែម)
អានបន្ថែមCEO សណ្ឋាគារអន្ដរជាតិកំពូលៗ បង្ហាញពីយុទ្ធសាស្រ្តសំខាន់ៗ ៣ ចំណុច ដើម្បីឆ្លងផុតពីវិបត្តិកូវីដ
ឧស្សាហកម្មបដិសណ្ឋារកិច្ចគឺ ជាវិស័យមួយដែលទទួលរងគ្រោះខ្លាំងបំផុតពីការរាតត្បាតនៃមេរោគកូវីដ១៩។ គិតត្រឹម៤ខែ ដំបូងនៃ ២០២០ ភ្ញៀវទេសចបរទេសមកកម្ពុជា ធ្លាក់ចុះជាង៧០% អាជីវកម្មទេសចរណ៍ជិត ៣០០០ កន្លែងបានផ្អាកដំណើរការ សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីដ្ឋានជាងសរុប ១០០០ កន្លែងបានបិទទ្វា ដែលបង្កឲ្យប្រជាជនរាប់ម៉ឺននាក់បាត់បងការងារ នេះបើយោងតាមសារព័ត៌មានកោះសន្តិភាពចុះផ្សាយកាលពី ខែមិថុនានេះ។ ជាលទ្ធផល វិបត្តិនេះអាចនឹងធ្វើវិស័យនេះខាតបងចំណូលប្រមាណ ៣ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ផលប៉ះពាល់នេះរំពឹងថានឹងកាន់តែធ្ងន់ធ្ងរថែមទៀត បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាកាលពីថ្មីៗនេះ បានតម្រូវឱ្យជនបរទេសទាំងអស់ដែលចូលមកប្រទេសកម្ពុជា ត្រូវតម្កល់ប្រាក់ ៣០០០ ដុល្លារ សម្រាប់ចំណាយទាក់ទងនឹងការធ្វើតេស្ត ការព្យាបាល និងកន្លែងស្នាក់នៅ ដើម្បីបង្កាក្នុងករណីរកឃើញថាវិជ្ជមាន។ ទោះបីជាធ្វើឡើងដើម្បីទប់ស្កាត់រលកទី២ ក៏ដោយ ប៉ុន្តែវិធានការនេះក៏នឹងប៉ះពាល់យ៉ាងខ្លាំងដល់វិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ព្រោះថាជាក់ស្ដែងមិនមែនគ្រប់ភ្ញៀវទេសចរនឹងមាន ៣០០០ ដុល្លារសម្រាប់តម្កល់នោះទេ។ ទោះជាយ៉ាងណាក្តី ប្រតិបត្តិករឧស្សាហកម្មបដិសណ្ឋារកិច្ច គឺត្រូវតែបន្តតស៊ូ យកឈ្នះលើបញ្ហានេះ។ តើប្រតិបត្តិករឧស្សាហកម្មបដិសណ្ឋារកិច្ចគួរធ្វើយ៉ាងណា ដើម្បីឲ្យខ្លូនអាចឆ្លងផុតពីវិបត្តិនេះបាន? នាយកប្រតិបត្តិ ឬ CEO នៃបណ្តាញសណ្ឋាគារអន្តរជាតិធំ ៗ ជាច្រើនរួមមាន Hilton, Best Western, Minor […]
អានបន្ថែមមកទល់បច្ចុប្បន្ន អាជ្ញាធរខេត្តមណ្ឌលគិរីបានដកហូតដីកាន់កាប់ខុសច្បាប់ជាង ២ពាន់ហិចតា ហើយ
អភិបាលខេត្តមណ្ឌលគីរី ឯកឧត្តម ស្វាយ សំអ៊ាង បានថ្លែងនៅក្នុងសន្និសិទសារព័ត៌មានកាលពីថ្ងៃទី១៦ កក្កដានេះ ថា មកទល់បច្ចុប្បន្ន អាជ្ញាធរខេត្តមណ្ឌលគិរីបានដកហូតដីកាន់កាប់ខុសច្បាប់ជាង ២ពាន់ហិចតាហើយ ឱ្យមកជាសម្បត្តិរដ្ឋវិញ ដោយវិធានការណ៍នេះគឺត្រូវអនុវត្តស្មើភាពគ្នា មិនថាអ្នកតូចអ្នកធំទេ។ ឯកឧត្តម ស្វាយ សំអ៊ាង បានឱ្យដឹងថា៖ «ខុសច្បាប់គឺខុសច្បាប់ ត្រូវច្បាប់គឺត្រូវច្បាប់ អនុវត្តស្មើគ្នា មិនថាអ្នកតូចអ្នកធំទេ បើកាន់កាប់ដីខុសច្បាប់ យើងត្រូវតែចាត់ការតាមវិធានការច្បាប់»។ «បើយោងតាម សជណ របស់ទីស្តីការគណៈរដ្ឋមន្រ្តី កន្លងមកយើងបានផ្សព្វផ្សាយ អប់រំ និងប្រកាសជាសាធារណៈហើយថា រាល់ការរំលោភបំពាន កាន់កាប់ដីខុសច្បាប់ យើងនឹងដកឱ្យមកជាសម្បត្តិរដ្ឋវិញ ដោយកន្លងមកគឺដកហូតបាន ប្រមាណ ២ពាន់ហិកតាហើយ» ឯកឧត្តម បានបន្ត។ អភិបាលខេត្ត ក៏បានឱ្យដឹងទៀតថា រដ្ឋបាលខេត្ត កំពុងនិងបន្តធ្វើការយ៉ាងសកម្មទាក់ទងការគ្រប់គ្រងដីនៅខេត្តមួយនេះ។ គួរបញ្ជាក់ផងដែរថា ក្នុងថ្ងែជាមួយគ្នានេះ រដ្ឋបាលខេត្តកោះកុង ក៏បានប្រកាសថា រាល់ដីដែលទិញលក់គ្មានការដឹងលឺ និងវាស់វែងពីមន្រ្តីអាជ្ថាធរពាក់ព័ន្ធ ជាពិសេសដីដែលស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ តំបន់សហគមន៍ និងកគម្របព្រៃឈើក្នុងខេត្តកោះកុង នឹងត្រូវចាត់ទុកជាមោឃៈ ។ (អានបន្ថែម) ទាក់ទិននឹងរឿងដីធ្លីនេះដែរ កាលពីដើមខែកក្កដានេះ […]
អានបន្ថែមប្រៀបធៀបអត្រាការកម្ចីទិញផ្ទះរបស់ធនាគារធំៗមួយចំនួនក្នុងអំឡុងវិបត្តិកូវីដ១៩
អត្រាការប្រាក់ ចាត់ទុកថាគឺជាកត្តាក៏ចំបង និងសំខាន់មួយចំណោមកត្តាសំខាន់ផ្សេងៗទៀត មុននឹងសម្រេចថានឹងស្នើសុំកម្ចីទិញគេហដ្ឋានពីធនាគារណាមួយ។ ទោះបីស្ថិតក្នុងស្ថានភាពវិបត្តិកូវីដដូចនេះក្ដី ក៏នៅមានឱកាស ដោយសង្កេតឃើញថា ធនាគារមួយចំនួនបានកាត់បន្ថយអត្រាការប្រាក់ ក្នុងគោលបំណងដើម្បីជំរុញលំហូរសាច់ប្រាក់ និងនឹងកំណើនសេដ្ឋកិច្ច។ ដូច្នេះសម្រាប់អ្នកដែលកំពុងស្វែងរកប្រាក់កម្ចីទិញផ្ទះនៅពេលនេះ គឺអាចនឹងទទួលបានអត្ថប្រយោជន៍ដែលមិនធ្លាប់មានពីមុន ពោលគឺកម្ចីក្នុងអត្រាការប្រាក់ទាប។ ខាងក្រោមនេះគឺជាតារាងអត្រាការប្រាក់ និងល័ក្ខខ័ណ្ឌមូលដ្ឋានផ្សេងៗ សម្រាប់ប្រាក់កម្ចីទិញគេហដ្ឋានរបស់ធនាគារមួយចំនួន គិតត្រឹមខែមិថុនាឆ្នាំ ២០២០* (រៀងរំដាប់តាមព្យញ្ជនៈ)៖ ធនាគារ BRED Bank -ទំហំកម្ចី៖ ដល់ទៅ ៧០% នៃតម្លៃផ្ទះ -អត្រាការប្រាក់: ឆ្នាំទី ១៖ ៦,៦៦% ចាប់ពីឆ្នាំទី ២ ទៅ ៖ ៧,៧៧% សម្រាប់កម្ចី ១៥ ឆ្នាំ ចាប់ពីឆ្នាំទី ២ ទៅ ៖ ៧,៨៨% សម្រាប់កម្ចី ២០ ឆ្នាំ -រយៈពេលកម្ចីអប្បបរមា៖ ៥ ឆ្នាំ (ត្រូវបង់ថ្លៃពិន័យប្រសិនបើទូទាត់ប្រាក់មុនរយៈពេលអប្បបរមា) ធនាគារកម្ពុជាសាធារណៈកម្ពុជា (Campu Bank) -ទំហំកម្ចី៖ ដល់ទៅ […]
អានបន្ថែម