ព័ត៌មានក្នុងស្រុក
ទីផ្សារខុនដូអាចនឹងប្រសើរឡើងវិញចាប់ពីត្រីមាសទី១ ឆ្នាំក្រោយ ទោះបីជានៅទ្រឹងមួយរយៈក្ដី
ទីផ្សារខុនដូមិនសូវជាប៉ះពាល់ខ្លាំងក្នុងកំឡុងកូវីដ ១៩ទេ ហើយទីផ្សារនេះអាចនឹងត្រឡប់មកប្រសើរឡើងវិញ ចាប់ពីត្រីមាសទី១ ឬទី២ ឆ្នាំ២០២១។ នេះបើតាមអ្នកនាង អាន សុធីតា អគ្គនាយិកាក្រុមហ៊ុន CBRE Cambodia នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Freshnews កាលពីថ្ងៃទី ១៣ កក្កដា ២០២០។ អ្នកនាង បានឲ្យដឹងថា៖ «ចំពោះទីផ្សារខុនដូយើងអាចនិយាយបានថាវាប៉ះពាល់តិចតួចទេ បើធៀបនឹងសណ្ឋាគារ និងទីផ្សារ Retail (ផ្សារទំនើប)។ ហើយផលប៉ះពាល់ទីផ្សារខុនដូហ្នឹងវាអត់យូរទេ ខ្ញុំគិតថាប្រហែលជាត្រីមាសទី១ ឬទី២ ឆ្នាំក្រោយស្ថានភាពនឹងប្រសើរឡើងវិញ។ ជាពិសេស ខុនដូតម្លៃមធ្យម និង ខុនដូតម្លៃសមរម្យ នឹងនៅតែទទួលការគាំទ្រ។» អ្នកនាង បានឲ្យដឹងទៀតថា ចំពោះការដាក់ជួលខុនដូមានការធ្លាក់ចុះ ដោយសារជនបរទេសត្រឡប់ទៅស្រុកគាត់វិញ ហើយបរទេសថ្មីមិនអាចហោះមកកម្ពុជាវិញបាន ហើយអត្រាទំនេរមានការកើនឡើងខ្ពស់ ដែលបច្ចុប្បន្នអត្រាទំនេរអាចកើនឡើងរហូតទៅដល់ ៣០% ទៅ៥០%។ យោងតាមរបាយការណ៍ភ្នាក់ងារអចលនទ្រព្យ CBRE ចេញផ្សាយថ្ងៃទី ៧ កក្កដា តម្លៃជួលខុនដូធ្លាក់ចុះប្រមាណ ៧% សម្រាប់ខុនដូតម្លៃថ្លៃ (ត្រឹម១៣ដុល្លារ/ម៉ែត្រការ៉) និងប្រមាណ ៦% សម្រាប់ខុនដូតម្លៃមធ្យម […]
អានបន្ថែមអគារការិយាល័យ ៦ បានបញ្ចប់ការសាងសង់នៅត្រីមាសទី ២ ឆ្នាំ ២០២០ ទោះបីទីផ្សារស្ថិតក្នុងវិបត្តិក្ដី
អគារការិយាល័យចំនួន ៦ កន្លែង (៥ កន្លែងជាប្រភេទម្ចាស់តែមួយ និង ១ កន្លែងជាប្រភេទប្លង់កម្មសិទ្ធិច្រើន) បានបញ្ចប់ការសាងសង់នៅត្រីមាសទី ២ ឆ្នាំ ២០២០ នេះ ទោះបីអត្រាការជួល និងថ្លៃជួលធ្លាក់ចុះ ដែលបង្កដោយវិបត្តិកូវីដក៏ដោយ។ នេះបើយោងតាមរបាយការណ៍ទិដ្ឋភាពទីផ្សាររបស់ភ្នាក់ងារ CBRE ចេញផ្សាយកាលពីថ្ងៃទី ៧ ខែកក្កដា កន្លងមកនេះ។ ចំពោះអគារការិយាល័យប្រភេទម្ចាស់តែមួយ ឬ Centrally-owned គឺមាន Grade B ចំនួន ១ និង Grade C ចំនួន ៤ ដែលរួមគម្រោង Amass Central គម្រោង Royal K Plaza គម្រោង The Link III គម្រោងTerra និងគម្រោង The Helix។ គម្រោងទាំង ៥ រំពឹងថានឹងមានបន្ថែមផ្ទៃក្រឡាផ្គត់ផង់អគារការិយាល័យ ៦៤,០២៦ ម៉ែត្រការ៉េ […]
អានបន្ថែមក្រសួងដែនដីសហការជាមួយធនាគារធំៗ គ្រោងបង្កើតប្រព័ន្ធចុះបញ្ជីប្រកបអាជីវកម្មសំណង់អនឡាញ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងធ្វើការជាមួយធនាគារកាណាឌីយ៉ា និងធនាគារ ABA ដើម្បីពង្រឹងការងារចុះបញ្ជីប្រកបអាជីវកម្មសំណង់តាមប្រព័ន្ធអេឡិចត្រូនិច និងបង្កើតប្រព័ន្ធបង់ថ្លៃតាមប្រព័ន្ធអេឡិចត្រូនិច។ នេះបើតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះថ្ងៃទី ០២ កក្កដា ២០២០នេះ។ របាយការណ៍ដដែលបានឲ្យដឹងថា ក្រុមការងារក្រសួងបានជួបពិភាក្សាការងារជាមួយធនាគារកាណាឌីយ៉ា លើការងារប្រតិបត្តិការ ការងារបង់សេវា និងចុះបញ្ជីប្រកបអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិច។ ជាមួយគ្នានេះដែរ ក្រសួងក៏បានប្រជុំពិនិត្យសេចក្ដីព្រាងអនុស្សរណៈយោគយល់ (MOU) លើការងារប្រើប្រាស់សេវាទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិចសម្រាប់បង់ថ្លៃការផ្ដល់សេវាចុះបញ្ជីប្រកមអាជីវកម្មវិស័យសំណង់រវាងក្រសួង និងធនាគារ ABA ផងដែរ។ កាលពីពេលថ្មីៗនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានដាក់ឲ្យដំណើរការប្រព័ន្ធពិនិត្យព័ត៌មានសុរិយោដីតាមរយៈការស្កេន QR Code នៅលើវិញ្ញាបណ្ណប័ត្រសំគាល់ម្ចាស់អចលនវត្ថុ ដោយប្រើកម្មវិធីលើទូរស័ព្ទដៃស្មាតហ្វូន ដើម្បីឲ្យអ្នកសាធារណជនមានភាពងាយស្រួលស្វែងយល់ពីព័ត៌មានសុរិយោដី មានដូចជាទីតាំង ឬបន្ទុកផ្សេងៗលើដីផងដែរ។ (អានបន្ថែម)
អានបន្ថែមវិភាគ៖ វិបត្តិកូវីដនឹងធ្វើឲ្យអ្នករកស៊ីដីវណ្ណករ និងវិស័យធនាគារដួលរលំ តើពិតឬទេ?
ធនាគារជាតិនៃកម្ពុជា សមាគមមីក្រ៉ូហិរញ្ញវត្ថុកម្ពុជា ក៏ដូចជាស្ថាប័នពាក់ព័ន្ធ បានច្រានចោលការលើកឡើងថា វិបត្តិកូវីដ-១៩ អាចនឹងធ្វើឲ្យធនាគារនៅកម្ពុជាមួយចំនួនធំដួលរលំ ដោយគូសបញ្ជាក់ថា ទោះបីជាមេរោគកូវីដ-១៩ ជះឥទ្ធិពលដល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរក្ដី ប៉ុន្តែលទ្ធភាពនៃការដួលរលំនៃវិស័យធនាគារ គឺនៅទាប។ នេះគឺដោយសារតែ វិស័យហិរញ្ញវត្ថុនៅកម្ពុជានៅមានភាពរឹងមាំ ចំនួនអ្នកគ្មានលទ្ធភាពសងបំណុលគឺនៅទាប និងជាពិសេសតម្លៃទ្រព្យតម្កល់ ដែលភាគច្រើនជាអចលនទ្រព្យ នៅមិនទាន់ធ្លាក់ថ្លៃខ្លាំងនោះទេ។ កាលពីថ្មីៗនេះ មានមតិមួយចំនួន បានលើកឡើងថា វិបត្តិសេដ្ឋកិច្ចដែលបង្កដោយជំងឺកូវីដ-១៩ អាចនឹងធ្វើឲ្យធនាគារនៅកម្ពុជាមួយចំនួនធំដួលរលំ។ ប្រភពដដែលបានបន្តថា មានកូនបំណុលតូចៗ ជិត ៣ លាននាក់ មិនអាចសងបំណុលរបស់ខ្លួនបានទេ ហើយអតិថិជនដែលផ្ញើលុយនៅធនាគារ ក៏កំពុងភ័យស្លន់ស្លោ ព្រោះមិនអាចដកលុយបាន ដោយសារតែធនាគារខ្វះសាច់ប្រាក់។ លើសពីនេះ អ្នករកស៊ីលក់ដូរដីធ្លីធំៗ បានខ្ចីលុយពីធនាគារយ៉ាងសន្ធឹកសន្ធាប់មកទិញដី តែពេលនេះពួកគេក៏មិនអាចសងបំណុលបានទេ។ ឆ្លើយតបទៅនឹងបញ្ហានេះ ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលធនាគារអភិបាលនៃធនាគារជាតិនៃកម្ពុជា បានថ្លែងកាលពីថ្មីៗនេះ ថា៖ «ទោះបីការរីករាលដាលនៃជំងឺកូវីដ១៩ បានបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់កំណើនសេដ្ឋកិច្ចក្ដី វិស័យធនាគារនៅតែមានការរីកចម្រើនរឹងមាំ និងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការផ្តល់សាច់ប្រាក់ដល់សេដ្ឋកិច្ច»។ បើយោងតាមរបាយការណ៍ប្រចាំឆមាសទី ១ នៃធនាគារជាតិនៃកម្ពុជា ក្នុង ៦ខែ ដំបូងនៃ ឆ្នាំ ២០២០ […]
អានបន្ថែមCBRE: ស្ថានភាពផ្សារទំនើប ក្នុងត្រីមាសទី ២ ស្ថិតនៅដក ១៩% ក្រោមបន្ទាត់គោល តែចាប់ផ្ដើមងើបឡើងវិញបណ្ដើរៗ
ទីផ្សារតូបជួលក្នុងផ្សារទំនើប ឬ Retail នៅកម្ពុជា គិតត្រឹមចុងខែមិថុនា គឺនៅអវិជ្ជមាន ពោលគឺ ដក១៩% ក្រោមបន្ទាត់គោល ប៉ុន្តែទីផ្សារនេះត្រូវបានព្យាករណ៍ថា នឹងមានសន្ទុះឡើងវិញ នៅឆមាសទី ២ នៃឆ្នាំ២០២០។ នេះបើយោងតាមរបាយកាណ៍ របស់ភ្នាក់ងារអចលនទ្រព្យ CBRE Cambodia ចេញផ្សាយ កាលពីថ្ងៃទី ៧ ខែកក្កដានេះ។ បើយោងតាម Google Mobility Tracker ទីផ្សារតូបជួល បានធ្លាក់ចុះដល់ ដក៤៥% ក្រោមបន្ទាត់គោល កាលពីដើមខែមេសា និង ដក២២% នៅអំឡុងពាក់កណ្តាលខែឧសភា និងឡើងមកត្រឹម ដក ១៩% នៅចុងខែមិថុនានេះ។ ទោះជាតួរលេខនៅអវិជ្ជមានក្ដី ក៏ឃើញថាមានការកើនឡើងសន្សឹមៗដែលជាសញ្ញាណល្អនៃការងើបឡើងវិញនៃទីផ្សារមួយនេះនាថ្ងៃខាងមុខ។ ទោះបីទីផ្សារនេះស្ថិតក្រោមបន្ទាត់គោលយ៉ាងណាក្ដី របាយការណ៍ដដែលក៏បានឱ្យដឹងថា តូបជួលដែលទំនេរក្នុងផ្សារទំនើប ក្នុងត្រីមាសទី ២ នេះ គឺមានប្រមាណ ១០,២% ប៉ុណ្ណោះ កើនឡើងត្រឹមតែ ០,១% បើធៀបទៅនឹងឆ្នាំ ២០១៩។ យ៉ាងណាមិញភ្នាក់ងារអចលនទ្រព្យ ក៏បានព្យាករណ៍ថា […]
អានបន្ថែមCBRE៖ តម្លៃដីក្នុងត្រីមាសទី ២ ឆ្នាំ ២០២០ គឺនៅថេរ ទោះបីចំនួនការទិញលក់ធ្លាក់ចុះក្ដី
តម្លៃដីធ្លីនៅតាមបណ្ដាខណ្ឌនានានៅក្នុងរាជធានីភ្នំពេញ ក្នុងត្រីមាសទី ២ ឆ្នាំ ២០២០ នេះ គឺនៅថេរ បើទោះបីជាចំនួនការទិញលក់ក្នុងទីផ្សារថមថយកដោយសារតែការរីករាលដាលនៃវីរុសកូវីដ១៩ ក៏ដោយ។ នេះបើយោងតាមរបាយការណ៍របស់ភ្នាក់ងារអចលនទ្រព្យ CBRE Cambodia ចេញផ្សាយ កាលពីថ្ងៃទី ៧ ខែកក្កដា កន្លងមកនេះ។ ថ្លែងក្នុងកម្មវិធីធ្វើបទបង្លាញស្ដីពីរបាយការណ៍ថ្មីនេះ លោក James Hodge នាយកក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថា តម្លៃដីធ្លីនៅថេរគឺដោយសារតែ លំហូរសាច់ប្រាក់របស់ម្ចាស់ដី ឬ អ្នកវិនិយោគដីធំៗ នៅមានស្ថេរភាព។ លោក Hodge បានឱ្យដឹងថា ៖ «ជាក់ស្ដែង ផ្នែកផ្សេងៗនៃទីផ្សារអចលនទ្រព្យ (ខនដូ ជាដើម) កំពុងរងផងប៉ះពាល់អវិជ្ជមាន ជាពិសេសតំបន់កណ្តាលក្រុង ។ អ្នកអភិវឌ្ឍន៍អចលនទ្រព្យអាចនឹងមិនទទួលប្រាក់ចំណេញដូចមុនទេ ដូច្នេះពួកគេនឹងកាត់បន្ថយការទិញលក់ដី ដែលជាហេតុធ្វើឱ្យចំនួនការទិញលក់ធ្លាក់ចុះ»។ «ប៉ុន្តែទោះជាចំនួនការទិញលក់ថមថយពិតមែន តែមិនបង្កឱ្យតម្លៃធ្លាក់នោះទេ។ អ្នកដែលមានដីនៅកណ្តាលក្រុង ភាគច្រើនជាអ្នកមាន ហើយពួកគាត់មានដីទំហំធំ។ ពួកគាត់មានសាច់ប្រាក់គ្រប់គ្រាន់សម្រប់បង្វិល ដូច្នេះ ពួកគាត់និងមិនលក់ដីក្នុងអំឡុងពេលនោះទេ ព្រោះទីផ្សារនឹងឱ្យតម្លៃទាប លោកបានបន្ដ» ។ […]
អានបន្ថែមផ្ទៃដីបឹងតាមោក(កប់ស្រូវ)ទំហំជាង ២៩០ហិកតា នឹងក្លាយជាទីតាំងអគ្គបញ្ជាការដ្ឋានកងទ័ព
រដ្ឋាភិបាល កាលពីថ្មីៗនេះ បានសម្រេចប្រគល់ផ្ទៃដីបឹងតាមោក(កប់ស្រូវ) ទំហំជិត ៣០០ ហិចតា (២.៩៨៥.៤៧២ម៉ែត្រក្រឡា) ឱ្យក្រសួងការពារជាតិ សម្រាប់ចាត់ចែងរៀបចំទីតាំងអគ្គបញ្ជាការដ្ឋាននៃកងយោពលខេមរភូមិន្ទ និងប្រើប្រាស់ជាកន្លែងដឹកនាំបញ្ជាយុទ្ធសាស្ត្រយូរអង្វែង។ នេះបើយោងតាមអនុក្រឹត្យលេខ ៩០ អនក្របក ចុះថ្ងៃទី ២២ មិថុនា ២០២០។ ប្រភពដដែលនេះបានឱ្យដឹងថា ក្រសួងការពារជាតិនឹងត្រូវសិក្សា និងរៀបចំច្រករំដោះទឹក ទទឹង៦០ ម៉ែត្រទៅកាន់អាងស្តុកទឹកទាំងមូលដូចក្នុងប្លង់។ បន្ថែមពីនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏នឹងត្រូវបង្កើតគណៈកម្មការមួយ ដើម្បីជួយគាំទ្របច្ចេកទេសក្នុងការបោះបង្គោលព្រំដីកំណត់ហេដ្ឋារចនាសម្ព័ន្ធ និងពិនិត្យផលប៉ះពាល់ផងដែរ។ កន្លងមក រដ្ឋាភិបាលធ្លាប់បានកាត់ផ្ទៃដី បឹងតាមោកនេះ ចំនួនបីដងរួចមកហើយ។ តួយ៉ាង កាលពីថ្ងៃទី ២៧ មេសា ២០២០ រដ្ឋាភិបាលបានសម្រេចដោះដូរផ្ទៃបឹងតាមោក ទំហំ ៣០ ហិកតា ទៅឲ្យលោកស្រី គីម ហ៊ាង ជាមួយនឹងផ្ទៃដីនៅទីតាំងដី ៣ កន្លែងផ្សេងៗគ្នាទៀត។ (អានបន្ថែម) កាលពីដើមខែមិនាកន្លងទៅ ផ្ទៃដីបឹងតាមោក ទំហំ ៨៣ហិកតា ក៏ត្រូវបានរាជរដ្ឋាភិបាលសម្រេចកាត់ជូនរដ្ឋបាលរាជធានីភ្នំពញ ដើម្បីអភិវឌ្ឍសួន និងឧទ្យានធម្មជាតិសាធារណៈ។ (អានបន្ថែម) […]
អានបន្ថែមគម្រោង ហ្គ្រេនភ្នំពេញស៊ីធី ចាប់បើកលក់ជាផ្លូវការ វីឡាម៉ូតថ្មីសន្លាង៥ប្រភេទ
ក្រុមហ៊ុន ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការវីឡាប្រណិត៥ប្រភេទដ៏ថ្មីសន្លាងដែលមិនធ្លាប់មានពីមុនមក នៅក្នុងគម្រោង ហ្គ្រេនភ្នំពេញស៊ីធី ពីថ្ងៃទី៣ដល់ថ្ងៃទី៥ កក្កដា ២០២០ ជាមួយនឹងការបញ្ចុះតម្លៃរហូតដល់៨%ក្នុងរយៈពេលបីថ្ងៃនេះ។ ប្រភេទវីឡាថ្មី ដែលហ្រ្គេនភ្នំពេញស៊ីធី កំពុងផ្តល់ជូនអតិថិជនរួមមាន វីឡា ឃីង, វីឡា ឃ្វីន II, វីឡា ឃ្វីន B II, វីឡាភ្លោះ II និងវីឡាកូនកាត់ A SII ដែលជាស្ថាបត្យកម្មដ៏ថ្មីសន្លាង ប្រណិត ថ្លៃថ្នូ មិនធ្លាប់មានក្នុងទីផ្សារឡើយ។ អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន លោកឧកញ៉ា លាង ហួង (ហេនរី) មានប្រសាសន៍ថា គម្រោង ហ្រ្គេនភ្នំពេញស៊ីធី នេះមានលក្ខណៈពិសេសពីរយ៉ាង។ ទីមួយ ហ្រ្គេនភ្នំពេញស៊ីធី មាន Central Park ដែលជាសួន Central Park ដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ដែលមានដើមឈើជាច្រើនផ្ដល់ម្លប់ត្រឈៃ វាលស្មៅដ៏ស្រស់ត្រកាល […]
អានបន្ថែមសញ្ញាវិជ្ជមាននៃសេដ្ឋកិច្ច៖ អាជីវកម្ម និងគ្រឹះស្ថានសំខាន់ៗ មួយចំនួន អនុញ្ញាតឱ្យបើកឡើងវិញ
រដ្ឋាភិបាល កាលពីថ្មីនេះ បានប្រកាសអនុញ្ញាតឱ្យអាជីវកម្មមួយចំនួន ដូចជា កាស៊ីណូ ក្លឹបកម្សាន្ដ KTV អាចបើកទ្វារបានឡើញវិញ ក្រោមលក្ខខណ្ឌនិងការត្រួតពិនិត្យយ៉ាងហ្មត់ចត់ពីក្រសួងសុខាភិបាល ហើយក៏គ្រោងនឹងអនុញ្ញាតិឲ្យគ្រឹះស្ថានសិក្សាបើកដំណើរការឡើងវិញនៅក្នុងពេលឆាប់ៗនេះ ផងដែរ។ នេះជាសញ្ញាណវិជ្ជមានមួយ ដែលបញ្ជាក់ថាស្ថានភាពជំងឺកូវីដនៅកម្ពុជាគឺធូរស្បើយ ហើយសេដ្ឋកិច្ចក៏ចាប់ផ្ដើ់មដំណើរការឡើងវិញជាសន្សឹមៗដែរ។ ការប្រកាសឱ្យដឹងដូច្នេះ គឺជាលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តីពេញអង្គ កាលពីព្រឹកថ្ងៃទី ៣ កក្កដា ២០២០ កន្លងមកនេះ។ យោងតាមឯកសារសរុបលទ្ធផលនៃកិច្ចប្រជុំ ការអនុញ្ញាតិឱ្យបើកឡើងវិញនេះគឺត្រូវស្ថិតក្រោយលក្ខខណ្ឌមួយចំនួន។ ចំពោះកាស៊ីណូ គឺអនុញ្ញាតឱ្យបើកសម្រាប់តែល្បែងភ្នាល់ និងស្លតម៉ាស៊ីនតែប៉ុណ្ណោះ ហើយម្ចាស់កាស៊ីណូទាំងអស់នោះ ត្រូវស្នើសុំឱ្យមានការអនុញ្ញាតពីក្រសួងសុខាភិបាល ដែលមានភ្ជាប់លក្ខខណ្ឌតម្រូវមួយចំនួននៃវិធានការ ការពារជាមួយជំងឺកូវីដ-១៩ផងដែរ។ (អានបន្ថែម) ឯកសារដដែលក៏បានបញ្ជាក់ថា កាស៊ីណូខ្នាតយក្សដូចជា Nago World ក៏នឹងបើកទ្វារឡើងវិញដែរ ក្រោយបិទទ្វារអស់មួយរយៈធំ ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។ ដោយឡែក សម្រាប់ក្លឹបកម្សាន្ដ និង KTV វិញគឺ អនុញ្ញាតិឱ្យបើកដំណើរការក្នុងលក្ខណៈជាភោជនីដ្ឋាន និងស្ថិតក្រោមលក្ខខណ្ឌ និងការត្រួតពិនិត្យយ៉ាងហ្មត់ចត់ពីក្រសួងសុខាភិបាល។ បើយោងតាមប្រភពដដែល ការអនុញ្ញាតឰឱ្យអាជីវកម្មខាងលើបើកឡើងវិញ គឺដើម្បីជួយជំរុញសកម្មភាពសេដ្ឋកិច្ច និងផ្ដល់ការងារឡើងវិញ។ លើសពីនេះ រដ្ឋាភិបាលតាមរយៈក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា […]
អានបន្ថែមសម្តេចហ៊ុន សែន បញ្ជាឱ្យកាត់ដីជូនដល់ពលរដ្ឋណាដែលរស់ក្នុងតំបន់អភិរក្សរយៈពេលយូរ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាឱ្យក្រសួងពាក់ព័ន្ធកាត់ឆ្វៀលដីជូនពលរដ្ឋដែលរស់នៅលើដីរបស់រដ្ឋ ដូចជាតំបន់អភិរក្ស តំបន់សត្វព្រៃ និងតំបន់ការពារផ្សេងៗ ច្រើនជាង ១០ ឬ ២០ ឆ្នាំ ។ នេះបើយោងតាម ហ្វេសប៊ុកផ្លូវការរបស់សម្ដេច។ ក្នុងសម័យប្រជុំគណៈរដ្ឋមន្រ្តីពេញអង្គ កាលពីព្រឹកថ្ងៃទី ៣ កក្កដា ២០២០ កន្លងមកនេះ សម្ដេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ប្រាប់ថា៖ «ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងដែនដី ត្រូវតែរៀបចំកាត់ឆ្វៀលដីឲ្យប្រជាពលរដ្ឋ ដែលបានមកធ្វើផ្ទះរស់នៅជាងដប់ម្ភៃឆ្នាំលើដី គម្របព្រៃឈើ ឬតំបន់ការពារ ឬតំបន់អភិរក្សសត្វព្រៃរបស់រដ្ឋ ដូចជានៅកោះកុង ព្រះវិហារជាដើម»។ «កន្លងមករដ្ឋមានតែដីក្នុងផែនទីទេ តាមពិតមានបងប្អូនប្រជាពលរដ្ឋបានកសាងលំនៅដ្ឋានរស់នៅបង្កើតកូនចៅរាប់សិបឆ្នាំមកហើយនៅលើទីតាំងដីទាំងនោះ» សម្ដេច បានបន្ត។ សម្ដេច បានបញ្ជាក់ថា ការងារនេះត្រូវតែធ្វើឲ្យបានហ្មត់ចត់និងត្រឹមត្រូវបំផុត និងត្រូវតែបញ្ចប់ឲ្យដាច់ស្រេចក្នុងរយៈពេលតែប៉ុន្មានខែខាងមុខ ដើម្បីបានចេញប្លង់កម្មសិទ្ធិជូនពលរដ្ឋនៅតំបន់ទាំងនោះ ។ «នេះជាការដោះស្រាយកង្វល់ជូនពលរដ្ឋពិតប្រាកដ។ កុំទុកប្រជាពលរដ្ឋអោយភ័យខ្លាច អត់ឃ្លាន រត់ទៅចំណាកស្រុកគេតទៅទៀត» សម្ដេចបានបន្ត។ ទន្ទឹមនឹងនេះ សម្ដេចក៏បានសំណូមពរឲ្យពលរដ្ឋ កុំឲ្យពង្រីកដីបន្ថែមទៀតអី ព្រោះត្រូវការរក្សាទុកព្រៃសហគមខ្លះនៅជិតៗ ដើម្បីជាប្រយោជន៍សហគមរស់នៅផងដែរ។ ដោយឡែកសម្ដេចក៏បានព្រមានថា សម្រាប់មន្រ្តីខិលខូចដែលឃុបឃិតគ្នាយកដីរដ្ឋ […]
អានបន្ថែម