រដ្ឋជំរុញការដាំដើមត្នោតឱ្យបានច្រើននៅតាមក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម ដើម្បីទុកជាប្រវត្តិសាស្រ្ត និង…

អាជ្ញាធរខេត្តកំពត បានដាំដើមត្នោតចំនួន ៤.៥០០ដើម នៅតាមសងខាងផ្លូវខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម ប្រវែង ៣គីឡូម៉ែត្រ ដែលស្ថិតនៅចំណុចកោះវែង ភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។ ការដាំដើមត្នោតនេះ បានធ្វើឡើងកាលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីអបអរសាទរ «រុក្ខទិវា» ៩ កក្កដា ឆ្នាំ២០២៤។ ថ្លែងទៅកាន់អ្នកចូលរួមជាង ៦០០នាក់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានបញ្ជាក់ថា ការដាំកូនឈើ និងដាំកូនត្នោតនៅសងខាងផ្លូវខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម ប្រវែង ៣គីឡូម៉ែត្រ គឺដើម្បីទុកជាប្រវត្តិសាស្រ្ត និងបំផុសឱ្យយុវជនជំនាន់ក្រោយឱ្យស្រឡាញ់ព្រៃឈើ និងដើមត្នោត ហើយអ្វីកាន់តែពិសេសសម្រាប់ជាតិខ្មែរ ការដាំដើមត្នោត ពិតជាមានតម្លៃឥតគណនា ដោយសារត្នោតផ្តល់អត្ថប្រយោជន៍យ៉ាងពិសេស ហើយដើមត្នោតក៏ជាអត្តសញ្ញាណជាតិខ្មែរផងដែរ។ ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានស្នើមន្ទីរកសិកម្ម និងខណ្ឌរដ្ឋបាលព្រៃឈើកំពត ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ភូមិ-ឃុំ-ស្រុក ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តដាំកូនត្នោត និងកូនឈើនៅឆ្នាំបន្តបន្ទាប់នៅគ្រប់ផ្លូវតាមខ្សែក្រវ៉ាត់ព្រំដែន និងត្រូវយកចិត្តទុកដាក់ថែរក្សាការពារព្រៃភ្នំធម្មជាតិ។ បើតាមមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត បានឱ្យដឹងថា ការដាំដើមត្នោតនៅសងខាងផ្លូវខ្សែក្រវ៉ាត់ព្រំដែន កម្ពុជា-វៀតណាម  […]

អាន​បន្ថែម

អ្នកជំនាញCBRE ព្យាករពេលវេលាច្បាស់លាស់ជាងមុនសម្រាប់ការងើបឡើងវិញនៃទីផ្សារអចលនទ្រព្យកម្ពុជា

ទីផ្សារអចលនទ្រព្យនៅកម្ពុជា បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលកែតម្រូវជាចាំបាច់ ដែលដំណាក់កាលកែតម្រូវនេះ ត្រូវឆ្លងកាត់ដំណាក់ដែលអ្នកជំនាញហៅថា “ដំណាក់កាលឈឺចាប់” ប៉ុន្តែចាំបាច់សម្រាប់ដំណើរបន្ទាប់ឆ្ពោះទៅរកស្ថានភាពប្រសើរឡើងវិញ និងដើម្បីរក្សាស្ថិរភាពទីផ្សារ និងការត្រៀមខ្លួនសម្រាប់កំណើននាពេលអនាគត នេះបើយោងតាមលោកស្រី Kim Kin Kesa នាយកគ្រប់គ្រងក្រុមហ៊ុន CBRE Cambodia ដែលបានលើកឡើងនៅក្នុងសិក្ខាសាលាធ្វើបទបង្ហាញស្តីពីបច្ចុប្បន្នភាពទីផ្សារអចលនទ្រព្យភ្នំពេញ ដែលប្រារព្ធធ្វើកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។​ ក្នុងពិធីដដែល គណៈពិភាក្សាពេញអង្គដែលរួមមានវាគ្មិនល្បីៗជាច្រើនរូបមកពីស្ថាប័ន ជំនាញក្នុងវិស័យអចលនទ្រព្យ បានធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពទីផ្សារ និងពេលវេលានៃការងើបឡើងវិញសម្រាប់វិស័យនេះ ជុំវិញសំណួរចម្បងដែលបានចោទសួរថា តើទីផ្សារអចលនទ្រព្យកម្ពុជានឹងត្រឡប់ទៅរកភាពល្អប្រសើរឡើងវិញ នៅពេលណាឱ្យប្រាកដ? ខណៈតម្លៃលែងឡើងចុះខ្លាំងហើយចាប់ផ្តើមមានកម្រិតមធ្យម នោះជាសញ្ញាណនៃភាពប្រសើរឡើងវិញ ក្នុងឱកាសនោះ លោកស្រី Kim Kin Kesa បានកត់សម្គាល់ថា ខណៈពេលដែលតម្លៃអចលនទ្រព្យកំពុងតែស្ថិតនៅមានកម្រិតមធ្យម ដែលយើងច្រើនតែមើលឃើញថានេះជាបញ្ហាប្រឈមសម្រាប់អ្នកអភិវឌ្ឍន៍គម្រោងភាគច្រើននោះ តាមពិតទៅ គឺដំណាក់កាលនេះហើយ ទើបជាដំណាក់កាលដែលមានសារៈសំខាន់បំផុតសម្រាប់ជំរុញទីផ្សារទៅកាន់កម្រិតមួយដែលមានចីរភាពឡើងវិញ។ លោកស្រីបានមានប្រសាសន៍ថា “តម្លៃនឹងមិនធ្លាក់ចុះរហូតទេ ហើយវាក៏មិនចេះតែឡើង រហូតដែរ។ នៅពេលណាដែលតម្លៃ ចាប់ផ្តើមប្រែមកស្ថិតក្នុងកម្រិតមធ្យម (ពោលគឺតម្លៃក្នុងទីផ្សារចាប់ផ្តើមមានលំនឹង លែងឡើងចុះខ្លាំងវិញ) ដែលអាចទទួលយកបានសម្រាប់ទីផ្សារ គឺនៅពេលនោះហើយដែលកំណើននៃតម្រូវការអចលនទ្រព្យ នឹងចាប់ផ្តើមមានភាពប្រសើរឡើងវិញទៅតាមនោះដែរ”។ គិតតែអភិវឌ្ឍន៍សម្រាប់តម្រូវការអនាគត ភ្លេចគិតថាបច្ចុប្បន្នគ្មានអ្នកត្រូវការ ចំណែកឯលោក Channdara […]

អាន​បន្ថែម

រដ្ឋសម្រេចហាមបើកប្រតិបត្តិការកាស៊ីណូនៅកែប និងកំពតជាផ្លូវការ លើកលែង២តំបន់

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកំណត់តំបន់ហាមឃាត់  មិនឱ្យមានប្រតិបត្តិការកាស៊ីណូនៅក្នុងខេត្តកែប និងកំពត ដោយលើកលែងតំបន់ចំនួន២ គឺតំបន់ភ្នំបូកគោ និងតំបន់ច្រកព្រែកចាក។ នេះបើតាមសេចក្តីសម្រេចលេខ ១១០ សសរ ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។ ការសម្រេចបែបនេះ ក្នុងគោលដៅលើកកម្ពស់ការវិនិយោគឱ្យកាន់តែសម្បូរបែបផ្សេងទៀតលើផ្នែកសណ្ឋាគារនិងបដិសណ្ឋារកិច្ច សម្រាប់បម្រើដល់វិស័យទេសចរណ៍ វិស័យកម្មន្តសាល ឧស្សាហកម្ម កសិ-ឧស្សាហកម្ម ពាណិជ្ជកម្ម និងតំបន់សេដ្ឋកិច្ចពិសេស ព្រមទាំងដើម្បីពង្រឹង លើកកម្ពស់ និងអភិរក្សវប្បធម៌ និងសាសនា ក៏ដូចជាធានាឱ្យបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់ល្អប្រសើរនៅក្នុងតំបន់គោលដៅទេសចរណ៍។ គួររំលឹកថា សម្តេចបវរធិបតី ក៏ធ្លាប់បានណែនាំឱ្យអ្នកវិនិយោគលើវិស័យកាស៊ីណូនេះ ទៅបង្កើតតាមច្រកព្រំដែន និងខេត្តព្រះសីហនុវិញ ដោយលើកទឹកចិត្តចំពោះគម្រោងបង្កើតតំបន់សេដ្ឋកិច្ច ឧស្សាហកម្ម កសិ-ឧស្សាហកម្មជាដើម នៅក្នុងខេត្តកំពត​ និងកែប ជំនួសឱ្យការបង្កើតកាស៊ីណូនេះ។ (អានបន្ថែម)

អាន​បន្ថែម

រដ្ឋាភិបាលកម្ពុជា សម្រេចយកសេវាពីការចុះបញ្ជីដីធ្លីលើកដំបូង ដែលមានលក្ខណៈជាប្រព័ន្ធ

រាជរដ្ឋាភិបាលកម្ពុជា​ បានសម្រេចឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាអ្នកគ្រប់គ្រងចំណូលពីកម្រៃសេវាសុរិយោដីនៃការចុះបញ្ជីដីធ្លីលើកដំបូងដែលមានលក្ខណៈជាប្រព័ន្ធក្នុងរយៈពេលពី ២ឆ្នាំ ទៅ ៤ឆ្នាំ ដើម្បីជំរុញបង្ហើយការចុះបញ្ជីដីធ្លីលើកដំបូងមានលក្ខណៈជាប្រព័ន្ធ។ នេះបើតាមអនុក្រឹត្យលេខ ១៥៨ អនក្រ.បក ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤។ អនុក្រឹត្យនេះ បានសម្រេចឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាអ្នកគ្រោង ប្រមូល និងការកត់ត្រាចំណូលពីកម្រៃសេវាសុរិយោដីនៃការ ចុះបញ្ជីដីធ្លីលើកដំបូងដែលមានលក្ខណៈជាប្រព័ន្ធ ជំនួសឱ្យនៅរដ្ឋបាលរាជធានី ខេត្ត វិញ ចាប់ពីអនុក្រឹត្យនេះចូលជាធរមាន រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៧។ បន្ថែមពីនេះ ចំណូលពីកម្រៃសេវាសុរិយោដីនៃការចុះបញ្ជីដីធ្លីលើកដំបូងដែលមានលក្ខណៈជាប្រព័ន្ធ ដែលប្រមូលបាននេះ ត្រូវបានចោះក្រវិលសម្រាប់រ៉ាប់រងសោហ៊ុយចំណាយលើការចុះបញ្ជីដីធ្លីលើកដំបូងដែល មានលក្ខណៈជាប្រព័ន្ធ។ ដោយឡែក ចំពោះគ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមានបណ្ណសមធម៌ និងគ្រួសារងាយរងហានិភ័យដែល មានបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យចេញដោយក្រសួងផែនការ រដ្ឋទទួលបន្ទុកលើកម្រៃសេវាសុរិយោដីជំនួស សម្រាប់ការចុះបញ្ជីដីធ្លីលើកដំបូងដែលមានលក្ខណៈជាប្រព័ន្ធ។ គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៨ តទៅ ការគ្រោង ប្រមូល និងការកត់ត្រាចំណូលពីកម្រៃសេវា សុរិយោដី ដូចខាងលើនេះ នឹងត្រូវអនុវត្តដោយរដ្ឋបាលរាជធានី ខេត្ត […]

អាន​បន្ថែម

ចង់ទិញ​ហ្សបហោស៍​នៅបុរី ប៉េង ហួត ដឹស្ដា ដាយមិន គួរដឹងពីចំណុចទាំងនេះ

បុរី ប៉េង ហួត គម្រោងដឹស្ដា ដាយមិន ស្ថិតនៅលើផ្លូវសម្ដេចតេជោហ៊ុនសែន ឬហៅថាផ្លូវ ៦០ ម៉ែត្រ ក្បែរស្ពានអាកាសមរតកតេជោ ដែលនឹងសាងសង់រួចស្ថាពរនៅឆ្នាំ២០២៥ នេះ។ លើសពីនេះទៅទៀត គម្រោងនេះស្ថិតនៅកណ្តាលរវាងស្ពានអាកាសមរតកតេជោ និងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ដែលធ្វើឱ្យងាយស្រួលដល់ការធ្វើដំណើរឆ្ពោះទៅតំបន់ច្បារអំពៅ ចាក់អង្រែ និងចូលមកកណ្ដាលទីក្រុងវិញ។ ដោយសារតែកត្តាទីតាំងដ៍មានសក្ដានុពលនេះហើយ ទើបលោកអ្នកមិនគួរមើលរំលងផ្ទះហ្សបហោស៍ នៅបុរី ប៉េង ហួត គម្រោង​ ដឹស្ដា ដាយមិន។ បន្ថែមពីលើកត្ដាទីតាំងដ៏ល្អនេះ កត្តាគម្រោងផ្ទាល់ ដែលគម្រោងនេះត្រូវបានអភិវឌ្ឍលើផ្ទៃដីប្រមាណ ៤០ហិកតា មានផ្ទះជាច្រើនប្រភេទ រាប់ចាប់ពីផ្ទះសម្រាប់ប្រកបអាជីវកម្ម វីឡាកូនកាត់ វីឡាភ្លោះ និងវីឡាទោលរាប់ពាន់ខ្នង និងមានអ្នករស់់នៅយ៉ាងច្រើនកុះកររួចទៅហើយ។ ចំណែកឯចំណុចពិសេសៗរបស់គម្រោងវិញមានដូចជា សួនច្បារសាធារណៈ ផ្សារទំនើប ទូ​ATM ផ្លូវចេញចូលខ្វែងខ្វាត់រួមជាមួយការពារសុវត្ថិភាព ២៤ម៉ោង។ ទស្សនាជាវីដេអូ បើយើងនិយាយអំពីផ្ទះវិញម្ដង ​ហ្សបហោស៍ទាំងនេះបានសាងសង់រួចរាល់ ១០០% ដោយលោកអ្នកអាចទិញភ្លាម បើកអាជីវកម្មបានភ្លាមៗ និងមានការផ្ដល់ជូនម៉ាស៊ីនត្រជាក់ និងវាំងនន សម្រាប់គ្រប់បន្ទប់តែម្ដង។ មិនតែប៉ុណ្ណោះក្រុមហ៊ុនក៏មានគោលការណ៍បង់ប្រាក់កាន់តែមានភាពងាយស្រួល និងការផ្ដល់ជូនឱកាសចំណេញជាច្រើន។ លោកអ្នកអាចជ្រើសរើស​ហ្សបហោស៍ […]

អាន​បន្ថែម

កម្ពុជា-ថៃ ប្តេជ្ញារួមគ្នាជំរុញកិច្ចសហការ ៥ចំនុច ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ទ្វេភាគី

ក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍ថៃ បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើចំនុចសំខាន់ៗ ចំនួន៥ ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍នៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំទ្វេភាគីថ្នាក់រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា-ថៃ លើកទី៣ ចាប់ពីថ្ងៃទី១៧-១៨ ខែកក្កដា ឆ្នាំ២០២៤ នាក្រុងបាងកក ប្រទេសថៃ។ ក្នុងសេចក្តីប្រកាសព័ត៌មាននោះ ក្រសួងទេសចរណ៍កម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំនេះបាន ប្រព្រឹត្តទៅក្រោមការដឹកនាំរបស់សហប្រធានប្រទេសទាំងពីរគឺ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងឯកឧត្តម Sermsak Pongpanit រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ និងកីឡាថៃ។ ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ឱ្យឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងនាពេលបច្ចុប្បន្ន កម្ពុជា-ថៃ បាន ផ្តោតលើកិច្ចសហប្រតិបត្តិការសំខាន់ៗ ចំនួន៥ រួមមាន៖ ១_ភាគីទាំងពីរបានឯកភាពពង្រឹងការសម្របសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែនជូនទេសចរនៃប្រទេសទាំងពីរ និងទេសចរមកពីប្រទេសទីបី។ ២_បង្កើតយុទ្ធនាការផ្សព្វផ្សាយទីផ្សារទេសចរណ៍រួមគ្នា “ព្រះរាជាណាចក្រពីរ គោលដៅ តាមរយៈការផ្សព្វផ្សាយរួមគ្នា ការរៀបចំដំណើរទស្សនកិច្ចស្វែងយល់ពីរគោលដៅ ទេសចរណ៍ (Familiarization Trip) ការរៀបចំព្រឹត្តិការណ៍ទេសចរណ៍រួមគ្នាជាដើម។ ៣_ភាគីទាំងពីរ នឹងជំរុញការអភិវឌ្ឍធនធានមនុស្សតាមរយៈការជំរុញការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់អ្នក ជំនាញទេសចរណ៍អាស៊ាន (MRA-TP) និងការបម្លាស់ទីអ្នកជំនាញទេសចរណ៍អាស៊ាន ខណៈប្រទេសទាំងពីរជាប្រទេសឆ្នើមក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះ។ ៤.ការជំរុញអភិវឌ្ឍទេសចរណ៍ប្រកបដោយគុណភាព ដោយភាគីទាំងពីរបានឯកភាពគ្នាបន្តជំរុញអនុវត្តស្តង់ដាសេវាកម្មទេសចរណ៍នានា។ ៥_ការជំរុញការវិនិយោគក្នុងវិស័យទេសចរណ៍ ដោយភាគីទាំងពីរបានឯកភាពគ្នាបន្តពង្រឹង […]

អាន​បន្ថែម

នាយករដ្ឋមន្រ្តីស្នើស្ថាប័នពាក់ព័ន្ធ ធ្វើរឿងចំនួន៣ ដើម្បីសម្រួលដល់ភ្ញៀវទេសចរនៅព្រលានយន្តហោះ

រដ្ឋាភិបាល បានស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ធ្វើរឿងចំនួន៣ រួមមាន៖ រៀបចំផ្គុំបញ្ចូលគ្នាលើការបំពេញបែបបទ អនុញ្ញាតឱ្យភ្ញៀវទេសចរបរទេសអាចបង់លុយថ្លៃវីសាតាមប្រព័ន្ធអនឡាញ និងសិក្សាពីការទម្លាក់តម្លៃចំណតយន្ដហោះ នៅរដូវទេសចរណ៍ទាប ដើម្បីសម្រួលការមកដល់របស់ភ្ញៀវទេសចរ នៅតាមព្រលានយន្តហោះឱ្យបានរលូន។ ​នេះបើយោងតាមប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម នៅក្រុងសៀមរាប កាលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។ ទី១ សម្តេចធិបតី បានកំណត់ទុករយៈពេល១ខែ ឱ្យក្រសួងស្ថាប័ន្ថពាក់ព័ន្ធ រៀបចំផ្គុំបញ្ចូលគ្នាតែមួយ លើការបំពេញបែបបទាំង៣ រួមមាន៖ បែបបទសុខាភិបាល អន្តោប្រវេសន៍ និងគយ មកដាក់លើប្រព័ន្ធអនឡាញ ដើម្បីផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរ។ ទី២  សម្រាប់ការបង់លុយថ្លៃវីសា សម្តេចធិបតី ឱ្យក្រសួងស្ថាប័ន្ថពាក់ព័ន្ធ ត្រូវបានអនុញ្ញាតឱ្យបង់តាមប្រព័ន្ធអនឡាញ ដោយមិនចាំបាច់ឱ្យភ្ញៀវត្រូវតម្រង់ជួរបង់លុយតទៅទៀតទេ។ សម្តេចសង្កត់ធ្ងន់ថា ធ្វើយ៉ាងនេះ ដើម្បីសម្រួលដល់ការធ្វើបដិសណ្ឋារកិច្ច ជូនភ្ញៀវទេសចរ នៅតាមព្រលានយន្តហោះឱ្យរលូនល្អ។ ទី៣ សម្ដេចធិបតី បានណែនាំឱ្យសិក្សាទម្លាក់តម្លៃចំណតយន្ដហោះ នៅរដូវទេសចរណ៍ទាប ដោយរដ្ឋាភិបាល សុខចិត្ដខាតចំណូលមួយចំនួន ខណៈសម្តេចថា យើងក៏ត្រូវគិតគូរមើល បើយន្ដហោះណា ដឹកភ្ញៀវបានលើសពី៨០% ត្រូវទម្លាក់ថ្លៃឱ្យកាន់តែទាប។ […]

អាន​បន្ថែម

រដ្ឋមន្រ្តីដែនដី ប្រកាសឱ្យប្រើប្រាស់និតិវិធិថ្មី សម្រាប់ចុះបញ្ជីដីធ្លីតាមប្រព័ន្ធឌីជីថលជាផ្លូវការ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសដាក់ឱ្យប្រើប្រាស់នីតិវិធីថ្មី សម្រាប់ចុះបញ្ជីដីធ្លីតាមប្រព័ន្ធឌីជីថលជាផ្លូវការ។ នេះបើតាមផេកហ្វេកប៊ុកផ្លូវការរបស់ក្រសួងដែលបានចុះផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។ ប្រភពដដែលនេះ បានឱ្យដឹងថា ប្រព័ន្ធថ្មីនេះ ត្រូវបានអភិវឌ្ឍឡើងដោយមានក្រុមការងារបរិវត្តកម្មឌីជីថល និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ បានសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ក្រៅពីប្រព័ន្ធចុះបញ្ជីដីធ្លី ក្រសួង ក៏បានដាក់ចេញនូវប្រព័ន្ធផ្ទេរកម្មសិទ្ធិ បង្កើត/លុបហ៊ីប៉ូតែក បណ្ណាល័យអេឡិចត្រូនិក និងប្រព័ន្ធចរន្តការរដ្ឋបាលផ្ទៃក្នុងរបស់ក្រសួងផងដែរ។ ការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធឌីជីថលថ្មីនេះ គឺជាការពង្រឹងប្រសិទ្ធភាពការងារ និងការផ្ដល់សេវាសាធារណៈ ក្នុងគោលដៅឆ្ពោះទៅសម្រេចឱ្យបាននូវគោលនយោបាយគន្លឹះក្នុងការចុះបញ្ជីដីបង្ហើយ សេវាគាប់ចិត្ត និងបរិយាកា​ស​គ្មានវិវាទ។ ជាមួយនឹងប្រព័ន្ធថ្មីនេះដែរ ឯកឧត្តម លាង មុនីរិទ្ធិ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្លាប់បានលើកឡើងក្នុងសិក្ខាសាលាមួយកាលពីថ្មីៗកន្លងទៅថា បើសិនជាដីនោះបានចុះបញ្ជី មានវិញ្ញាបនបត្រសម្គាល់អចលនវត្ថុត្រឹមត្រូវ អ្នកទិញអ្នកលក់បំពេញបែបបទតាមអនឡាញតែមួយម៉ោង ឬពីរម៉ោងប៉ុណ្ណោះ ពេលផ្តិតមេដៃរួចរាល់ប្រព័ន្ធនោះនឹងផ្ទេរទៅឈ្មោះអ្នកដែលជាម្ចាស់បន្ទាប់ភ្លាម បន្ទាប់មកនឹងព្រីនបណ្ណថ្មីចេញតែម្តង។ (អានបន្ថែម) គួរបញ្ជាក់ថា ក្នុងនីតិវិធីចុះបញ្ជីដីធ្លី ក្រសួងមហាផ្ទៃ ក៏បានសម្រេច​ឱ្យរដ្ឋបាលឃុំ សង្កាត់ ក្នុងរដ្ឋបាលរាជធានី ខេត្តទាំងអស់ ធ្វើការលើកលែងការបង់កម្រៃសេវាសម្រាប់ការស្នើសុំលិខិតបញ្ជាក់ប្រវត្តិដីធ្លី និងលិខិតបញ្ជាក់ទាយាទ […]

អាន​បន្ថែម

កម្ពុជាចេញគោលនយោបាយអភិវឌ្ឍវិស័យយានយន្តអគ្គិសនីជាផ្លូវការ ខណៈបច្ចុប្បន្នមានជិត ៣ពាន់គ្រឿងបានចុះបញ្ជី

រាជរដ្ឋាភិបាលកម្ពុជា​ បានសម្រេចដាក់ឱ្យអនុវត្តគោលនយោបាយជាតិស្តីពីការអភិវឌ្ឍយានយន្តអគ្គិសនីនៅកម្ពុជា២០២៤-២០៣០ ខណៈយានយន្តអគ្គិសនីបានចុះបញ្ជីផ្លូវការដោយក្រសួងសាធារណការ និងដឹកជញ្ជូន មានចំនួនសរុប ២.៩៦៨គ្រឿង។ នេះបើតាមសេចក្តីសម្រេចលេខ ១០១ សសរ ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជា។ បើតាមផេកហ្វេកប៊ុកផ្លូវការរបស់លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គោលនយោបាយនេះ ជាត្រីវិស័យ និងជាឧបករណ៍គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការតម្រង់ទិស និងជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា។ បន្ថែមពីនេះ គោលនយោបាយនេះ ដាក់ចេញនូវវិធានការមុតស្រួចដែលមានភាពប្រទាក់ក្រឡាគ្នា សម្រាប់បំពេញឱ្យគ្នាទៅវិញទៅមក និងភាពគ្រប់ជ្រុងជ្រោយ ដោយកំណត់យន្តការ និងក្រសួង ស្ថាប័នអនុវត្តច្បាស់លាស់ក្នុងក្របខ័ណ្ឌពេលវេលាជាក់លាក់។ គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី២០២៤-២០៣០ មានវិសាលភាពគ្របដណ្ដប់លើយាន​យន្តប្រភេទអគ្គិសនីសុទ្ធថ្មី (BEV) រួមមានរថយន្តអគ្គិសនីសុទ្ធថ្មីត្រីចក្រយានយន្តអគ្គិសនីសុទ្ធថ្មី និងទោចក្រ​យាន​យន្តអគ្គិសនីសុទ្ធថ្មី។ ទន្ទឹមនឹងនេះ ប្រភពដដែលនេះបានបញ្ចេញនូវរបាយការណ៍អត្រានៃការប្រើប្រាស់យានយន្ត ដែលមានការកើនយ៉ាងខ្លាំង ជាពិសេស ទោចក្រយានយន្ត និងរថយន្ត។ ក្នុងចំណោមយានយន្តសរុប ៧លានគ្រឿង ទោចក្រយានយន្តមានប្រមាណ ៨៥% រថយន្តប្រើប្រាស់ប្រេងឥន្ធនៈធុនស្រាល​ (រថយន្តទេសចរណ៍) មានប្រមាណ ១០% និងរថយន្តប្រើប្រាស់ ប្រេងឥន្ធនៈធុនធ្ងន់ (រថយន្តដឹកទំនិញ និងគ្រឿងចក្រ) មានប្រមាណ […]

អាន​បន្ថែម

ជាង១០ឆ្នាំមកនេះ អង្គការអភិរក្សអន្តរជាតិកម្ពុជាបានជួយស្តារព្រៃលិចទឹក ៦០០ហិកតា នៅទន្លេសាប

រយៈពេលជាង ១ទសវត្សរ៍ អង្គការអភិរក្សអន្តរជាតិកម្ពុជា (CI) សហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ចូលរួមស្តារព្រៃលិចទឹក ប្រមាណ ៦០០ហិកតានៅទន្លេសាប ដែលដាំកូនឈើបានជាង ២៧០ពាន់ដើម តាំងពីចាប់ផ្តើមបេសកម្មរបស់ខ្លួននៅចាប់ពីឆ្នាំ ២០១០មក។ នេះបើតាមផេកហ្វេកប៊ុកផ្លូវការរបស់អង្គការ កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤។ លោក អ៊ុំ សូនី នាយកប្រចាំប្រទេសនៃអង្គការអភិរក្សអន្តរជាតិ មានប្រសាសន៍ថា៖ “បេកសកម្មសំខាន់នេះ គឺជាផ្នែកមួយក្នុងកម្មវិធីអភិរក្សរបស់យើង ស្របតាមគោលនយោបាយជាតិផង ក្នុងគោលបំណងចម្បង គឺស្តារធម្មជាតិឱ្យប្រសើរឡើងវិញ។ ជាពិសេសរក្សាការពារព្រៃលិចទឹកដែលជាជម្រកដ៏សំខាន់បំផុតរបស់មច្ឆជាតិ និងជីវៈចម្រុះ ទុកជាប្រយោជន៍សម្រាប់មនុសគ្រប់ជំនាន់។” លោកបន្តថា៖ “នៅទន្លេសាប អង្គការCI កម្ពុជា យើងក៏ផ្តោតលើការស្តារប្រភេទឈើលិចទឹកធំសំខាន់ៗដូចជា ដើមស្តី ដើមត្អួ និងដើមរទាំង ជាដើម ដែលជាប្រភេទកម្រហើយធន់នឹងជំនន់ទឹក។ ផ្នែកមួយនៃកម្មវិធីអភិរក្សនេះ គឺការធ្វើឱ្យមានភាពធន់ នៅពេលដែលមានទឹកជំនន់ និងការទប់ស្កាត់ភ្លើងឆេះនៅតាមសហគមន៍។” បើតាមប្រភពដដែលបានបន្ថែមថា អង្គការ CI កម្ពុជា ធ្វើការងារអភិរក្សនៅបឹងទន្លេសាបជាងមួយទសវត្សរ៍មកហើយ ដោយគាំទ្រដល់សហគមន៍មូលដ្ឋានក្នុងការបណ្តុះកូនឈើ ហើយដាំកូនឈើនោះនៅរៀងរាល់ដើមរដូវវស្សាជារៀងរាល់ឆ្នាំ។ ក្រៅពីការងារអភិរក្សនៅតំបន់ទន្លេសាប អង្គការ CI បាននិងកំពុងធ្វើការងារអភិរក្សធម្មជាតិ និងស្តារព្រៃឈើនៅតំបន់៣ទៀតសំខាន់ៗគឺ […]

អាន​បន្ថែម